Home Blog Page 806

តើមនុស្សអាចរស់នៅលើភពអង្គារបានដែរឬទេ នាថ្ងៃអនាគត?

0

សារព័ត៌មានស៊ីនហួររាយការណ៍ថា អ្នកស្រាវជ្រាវបានបង្កើតគំរូកុំព្យូទ័រ ហើយរកឃើញថា បរិមាណពន្លឺព្រះអាទិត្យដែលអាចបំភ្លឺតាមរយៈទឹកកក គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យរស្មីសំយោគក្នុងអាងទឹករាក់រលាយនៅក្រោមទឹកកក ។ អាងទឹកនេះពោរពេញទៅដោយភាវៈរស់ផ្សេងៗ ដូចជា ៖ សារ៉ាយ, ផ្សិត និង Cyanobacteria មានទំហំតូច ដែលភាវៈរស់ទាំងនេះទទួលបានពន្លឺថ្ងៃពីរស្មីសំយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8h_kfH38O2wCUvxfXs2UZ8s22IKusx30_Q6Q4hN9wuWHp1fLANim046ybFyUeYBbVXd6JYTvv0JqZuODoRycOpSGglnAPxkq3hnrHXQqf1-PofFnbN4lMZ17G0qiRcmOevaSRhpMPXTcnonZNzRzoK2jAA5RPcMqEmPgqeBnGmX4WnmcUv3p_81fABgYs/s2000/image_2024-10-24_08-37-34%20(2).png

នៅលើភពអង្គារ មានទឹកកកចំនួន២ប្រភេទ ដូចជា ៖ ទឹកកក និងកាបូនឌីអុកស៊ីតទឹកកក ។ ការស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications Earth & Environment» បញ្ជាក់ថា ទឹកកកភាគច្រើនកើតឡើងដោយសារព្រិលលាយជាមួយធូលី រួចហើយធ្លាក់មកលើភពអង្គារ ក្នុងយុគសម័យទឹកកករាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghzdWGDq5qtxBuwpMtutcF-5duP8b8xVR76rSgAs56gtcPmU4mm4sYQVggvHhywIc58talmuzv8QUYi8dIxfJO1xglLUjKC4ZDYqbFFCuR1lK6vE62TMX4QryS-n6u72XXToK-ensMJwkxxgFVs3BYkoPgCet5dW2QfDheqBeljmKBCRH4WU7NWOuNLECJ/s1024/image_2024-10-24_08-37-34.png

Aditya Guller គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៅមន្ទីរពិសោធន៍របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនិយាយថា បើយើងព្យាយាមស្វែងរកភាវៈរស់ក្នុងចក្រវាឡឃើញថា ទឹកកកលើភពអង្គារ មានភាវៈរស់ជាច្រើនដែលយើងត្រូវស្រាវជ្រាវ ។ ហេតុនេះ មនុស្សអាចរស់នៅលើភពអង្គារបាននាថ្ងៃអនាគត ដោយសារភពអង្គារមានភាវៈរស់ច្រើនប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJTQYDOL6mFWGdfPsDo9agKcs0afaUCtKccQBgA5RiC4BPjXaGVEujbbVrtWyTKeG1eU5jeL2sxvAm_aRNpZup8i2BlmOAEAK1svUXsTFxxXkxtJT1U-R9wwsBNy_3k9OCgmVKpJd5cxHSMFFCrDpwKh_E8_vT9geMkOM3fu6Qeh0N0I6-xcya3ZemoM3/s1280/image_2024-10-24_08-37-36.png

កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា អាចមានមហាសមុទ្រស្ថិតនៅក្រោមស្រទាប់ភពអង្គារ ហើយការរាយការណ៍នេះ គឺយោងតាមការស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_0lPvNDujxNwNqncArDH___jhm4C8Z1ybA4MPie4ltMu05LajvKhOJsw8TmopagocCffGf0ZOnwQFdy4p51jtC24wwDIHON5Y87ooZmauC5BE5oDCvj3zU31UxYbrzh-9DLY_xgACUoK_7yeiOphFw-bD34-ptNO9WlMAC6Io4WT2UkbPgvWl4x8OMjt0/s1180/image_2024-10-24_08-37-37%20(2).png

ការស្រាវជ្រាវនេះបញ្ជាក់ថា អាចមានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយគេសន្និដ្ឋានថា ប្រភពទឹកនេះមានជម្រៅប្រមាណពី១១.៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រពីស្រទាប់ភពអង្គារ ។ ប្រភពទឹកនេះស្ថិតនៅតាមស្នាមប្រេះក្នុងថ្មក្រោមដី ហើយបរិមាណទឹកគ្រប់គ្រាន់អាចបង្កើតជាមហាសមុទ្រនៅភពអង្គារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXGWPP7BeZ__GOMfTZDnXwD1U56t9IDW__6LZh205BReIim_avID6z0hpIyttcc6j-WMO8MnRpZX_0BA30W_a3tyDfijD4oz9EVB-s243RjAdd3cJYT4X3jjCs4utw6qyfBnGfFd_tqVELvmbJv68H4BhCWxZkd_oF-tgZf357rAJbI1Cm2XK7hgam1G1/s1200/image_2024-10-24_08-37-37.png

អ្នកវិទ្យាសាស្ត្រជឿថា នៅលើភពអង្គារ ធ្លាប់មានទឹកកាលពី៣.០០០លានឆ្នាំមុន ហើយពេលនោះ ភពអង្គារធ្លាប់មានទន្លេ, បឹង និងមហាសមុទ្រ ប៉ុន្តែទឹកនៅភពអង្គារបានបាត់បង់ ដោយសារស្រទាប់បរិយាកាសកាន់តែស្តើង ។ ហេតុនេះ វាធ្វើឱ្យទឹកជ្រាបចូលទៅក្នុងស្រទាបភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3u5HeWeFpDJW-GQo2XPPshzRV-rzjTiaRHN9bzocEyxp6KI57V6ceRXW82lg_FkfnmYTvH87pzUfqyvDUsFd7nQTrUCUyckaDEJt8s9x6j2o_FHTsidqpE2NQ75WthWOqmMtyRInjBVg5WJlMdwhI-9JJHUt7KUnI0git-Bk1haOVTAXV5BAsA1ye6n7/s1500/image_2024-10-24_08-37-38%20(2).png

បើទោះយើងទទួលបានទិន្នន័យថ្មីៗបញ្ជាក់ថា នៅភពអង្គារ មានទឹក, អុកស៊ីសែន និងមានភាវៈរស់ ហើយយើងសុបិនថា នឹងអាចរស់នៅភពនេះបាន ប៉ុន្តែយើងមិនដឹងច្បាស់ថា តើមនុស្សអាចរស់នៅលើនោះបានពិតប្រាកដ បន្ទាប់ពីផែនដីឬយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUYqT1zhEixRrWuiIIjZDOVcPuR253TIGsD1lybL95nmp33J1ZAHRrxLHTimKXCl1yoo33Zjd681rYk8e2SeXwCeEMnJuTNV-Xzxp62oTCJoe8anDWqMk1NVTfCrY1AlU1SDCkBQa52M5HPlcLDLO8AZaI_hqmmSuQf2Jy1L7XnzXMr_jrpotgHl6Hwix/s1200/image_2024-10-24_08-37-38.png

តាមឯកសារស្រាវជ្រាវមួយទៀតបញ្ជាក់ថា ភពអង្គារ គឺជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់មនុស្ស ពីព្រោះគ្មានអ្នកណាម្នាក់អាចរស់នៅលើភពអង្គារលើសពី៤ឆ្នាំទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិនិយាយថា ដោយសារគ្រោះថ្នាក់របស់ភាគល្អិតវិទ្យុសកម្មលើភពអង្គារ ទើបធ្វើឱ្យមនុស្សពុំអាចរស់នៅទីនេះបានយូរ ពីព្រោះប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេក ៕

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់ការក្រុមហ៊ុន The iCon Group និងផ្តល់ចំណេះដឹងដល់ពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានពិភាក្សាគ្នាពីការលក់ផលិតផលដោយផ្ទាល់ និងលក់តាមអនឡាញ ហើយលោកស្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិរៀបចំទីតាំងឱ្យពលរដ្ឋរាយការណ៍ព័ត៌មាន និងដាក់ពាក្យបណ្តឹងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7pvtaQgm7cds0ZBz257h-PLs4b1TThVmFJAIY-VvHdfMZ5wWzRYePJwriRUEZhFMy_BOW-DXD88L1Ph_2397OoXnskvhgrpS1fLMh2Ow8ROpKbZ9Of5ppioK2m8htG4xldZ2jTsvpJMK5zu9C7Awv9K7ZPLDpUTNr-bu6o1F1YNZOEWObO-LnASeTEM75/s905/photo_2024-10-23_16-24-23.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ពន្លឿនការកំណត់វិធានការ និងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរ ពីព្រោះពេលខ្លះ អ្នកមកចូលរួមប្រកបអាជីវកម្មពុំដឹងថា តើការលក់ផលិតផលដោយផ្ទាល់ត្រូវមានអ្វីខ្លះ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការ ដើម្បីការពារកុំឱ្យមានករណីបោកប្រា.ស់ពលរដ្ឋបែបនេះកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOUyrMpyqFA22bxd5D4bRRrcfATR_gc_zPsoQpK0Bt7g4MsjhG4xne6QnHgNAPWrS1v1k44ZatvXWuIgqOTSi5Dnpt3qbR0CIQH82_Itv4bbMsM3iuZJlSmof-5quLatceT5zAd4jGEkv0qaO6awZyL3k_uDPdIVEdCdypyRfmQfgObTAdo4I4QNY1kY4/s1200/photo_2024-10-23_16-24-24.jpg

នាយករដ្ឋមន្ត្រីថៃក៏បានស្នើឱ្យក្រសួងសុខាភិបាល ព្រមទាំងរដ្ឋបាលចំណីអាហារ និងឱសថ ពន្លឿនការត្រួតពិនិត្យ និងអនុវត្តច្បាប់ហាមនាំចូលផលិតផលដែលពុំបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ រួចហើយលួចយកផលិតផលមកលក់ឱ្យពលរដ្ឋដោយផ្ទាល់ ឬលក់តាមអនឡាញ ។ លោកស្រីក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុត្រួតពិនិត្យ និងកំណត់វិធានការការពារករណីបោកប្រាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPpQfKQK1UREw_ZcYKZK-p32r-YRzz17rTPdEakM6xqESJhM29I2kX5L-ErPu0VieFnRFmKhsUiN2wijCliYS2snytpauW-gyl-0VJJNRfhYdZdvLY2sffpIwuHTbse6Jx3rPCQNL2kARRJ4zURv7mxgQZC8w1VrWtUPxAQeW6-CLwRleUF_3IVVb3FLa/s936/image_2024-10-22_15-02-26.png

ដោយឡែក ករណីពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលបានទទួលសំណូកពីក្រុមហ៊ុន The iCon Group ដើម្បីឱ្យក្រុមហ៊ុននេះដំណើរការបន្តទៀត នាយករដ្ឋមន្ត្រីថ្លែងថា កន្លងមក លោកស្រីមានឱកាសជជែកជាមួយស្នងការនគរបាលជាតិ ដោយសារវាជាបញ្ហាធំ ហើយរដ្ឋាភិបាល និងស្នងការនគរបាលជាតិពុំបានព្រងើយកន្តើយពុំដោះស្រាយនោះទេ ។ រដ្ឋាភិបាលសង្ឃឹមថា នឹងមានការស៊ើបអង្កេតបន្តថា តើវាពាក់ព័ន្ធនឹងអ្នកណាខ្លះ និងបានធ្វើអ្វីខ្លះ បន្ទាប់មក ត្រូវចាត់ការបញ្ហានេះ ពីព្រោះរដ្ឋាភិបាលពុំចង់ឱ្យចំនួនអ្នកចាញ់បោកក្រុមហ៊ុនកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9NvQWXaJyel9EH_6NNsutxc-Fo23rL_SXO7RBKZfTWe9dD2tO8D6c81H6uUcI4B8HBAmekO0LSradSUPPFflhf4EY832VXPE3cpMbkmIPPR6KFv7U2FPEvpDcgqPXZETT-VXs4SDFMWwMba0bFsDWM6dugNDWPY9FbbJDUIFb8Wqu3eugUb6WP0TVwfZ/s1080/image_2024-10-22_15-02-28.png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បញ្ជាក់ថា យើងពុំចង់ឃើញក្រុមហ៊ុនណាមួយរកស៊ីបោកប្រាស់ពលរដ្ឋទេ ពីព្រោះមានអ្នកចាញ់បោកក្រុមហ៊ុន The iCon Group ច្រើនជាងការគិតរបស់យើងទៅទៀត ។ ហេតុនេះ ត្រូវតែចាត់វិធានការបញ្ហានេះជាបន្ទាន់ ហើយលោកស្រីបានបញ្ជាទៅគ្រប់ស្ថាប័នពាក់ព័ន្ធរួចហើយ ហើយស្ថាប័នទាំងនេះត្រូវប្រកាសលទ្ធផលការងារជាសាធារណៈ ។ វានឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តថា ចាប់ពីពេលនេះទៅ បើពួកគេចង់ប្រឡូកក្នុងអាជីវកម្មបែបនេះ តើត្រូវមានទិន្នន័យអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuJuC9p1UarxqhcSwQmqhG_i111-PLQeR_qROmBdEFO4S1OLX4J5TDuSll4OKUAQMERJaAyykUGblVk6CDzZrtk-zlRAZBS7-9Kmeu0GqT0Ca2OKxeQeK3tb_k3cH1RPAwNtELZ6aPq4O7KCkIYWZscaaA4Xxhwrw1e1Pc6Sz1PtggqTjer55peZeZY8c/s960/image_2024-10-22_15-02-27.png

រីឯករណីបែកធ្លាយឃ្លីបសំឡេងមួយថា មានអ្នកនយោបាយលូកដៃជួយបិទបាំងរឿងនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ករណីនេះ លោក វ៉ាន់មហាម៉ាត់ ណម៉ាថា ប្រធានសភាតំណាងរាស្ត្របានបញ្ជាឱ្យស៊ើបអង្កេតរួចហើយ ៕

អាវុធហត្ថលើផ្ទៃប្រទេស ចេញមុខបកស្រាយ ពាក់ព័ន្ធនឹងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ចាប់បោចសក់​អ្នកបើកបរ​រថយន្តធំ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគេឃើញមានការបង្ហោះផ្សព្វផ្សាយវីដេអូមួយ ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់បានចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្រោយពីបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។

ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។

គួរបញ្ជាក់ថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច។

 

 

Yang Hyun Suk ប្រធានផលិតករ YG ប្រឈ.មមុខនឹងការជា.ប់ពន្ធ.នាគារឬការផា.កពិន័យគុណនឹង១០ក្នុងសំណុំរឿងនាឡិកាប្រណីត

0

Yang Hyun Suk ប្រធានផលិតករ YG Entertainment នៅពីក្រោយក្រុមចម្រៀងល្បី BLACKPINK, 2NE1 និង BABYMONSTER ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មជាក់លាក់ (ទាក់ទងនឹងគយ)។ ការិយាល័យព្រះរាជអាជ្ញាស្រុក Busan បានចោទប្រកាន់លោក Yang ដោយគ្មានការឃុំខ្លួនពីបទនាំយកនាឡិកាប្រណីតចំនួនពីរគ្រឿងដែលមានតម្លៃសរុបជាង៨២៨លានវ៉ុនប្រហែល ៦១៧,០០០ ដុល្លារអាម៉េរិកចូលប្រទេសកូរ៉េដោយមិនប្រកាសឱ្យគយក្នុងខែកញ្ញា ឆ្នាំ២០១៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZhShmZ3L2_SYI-EoMm2C7wtMZrZ3Uk911o6rhyv3xj7_u26y-_H3HNzfh92i9tt2qcbOCvHzb6HzG05OZeQ6yNQKlgENF9OGGJMEWMwFK_dOaOnh5RKW1BoW7JGl0qye9KiQufb1azhwlcJoMUUg1Ky5NefkCxmqHc8SM9w1BaTqeBzEx-kK1sdzwcqAl/s1386/image_2024-10-23_11-29-15.png

យោងតាមមាត្រា ២៤១ នៃច្បាប់គយ បុគ្គលដែលនាំចូលទំនិញត្រូវតែប្រកាសព័ត៌មានលម្អិតដូចជាឈ្មោះ បរិមាណ និងតម្លៃរបស់ទំនិញ។ ការខកខានក្នុងការប្រកាសទំនិញអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ ឬការផាកពិន័យរហូតដល់ដប់ដងនៃពន្ធគយ ជាមួយនឹងការពិន័យកាន់តែតឹងរ៉ឹង ប្រសិនបើតម្លៃរបស់ទំនិញដែលមិនបានប្រកាសលើសពី ២០០លានវ៉ុន ប៉ុន្តែតិចជាង ៥០០ លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidru1Z6tmFFs46cVy3RKf8pH3drBuzCKzIJM9Mc1_ro9n2dMhtjBubDhKSsWwn40rBjpm0mvX9yUaeL09sfKCbNVBJT1D5i0jOh_zR4MRWpB4NfUza8RRlr1DKIH8RqjtOYOgzLFhtzqgdGTIbgCC4rw6Yrvz6AQT0fJErC9-sHA0-99iGmJqobCYokcu8/s2048/image_2024-10-23_11-29-15%20(2).png

ផលិតកម្ម YG Entertainment បានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួន ដោយបញ្ជាក់ថា សំណុំរឿងនេះត្រូវបានកាត់ទោសភ្លាមៗ មុនពេលលក្ខន្តិកៈនៃការកំណត់ផុតកំណត់។ ក្រុមហ៊ុនបានពន្យល់ថាលោក Yang បានស្ម័គ្រចិត្តបញ្ជូននាឡិកាទៅអាជ្ញាធរវិញក្នុងឆ្នាំ ២០១៧ ហើយបានសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeInRhSLk9t90VrK9OBhwvNmCTjMXnMFhYALaJ5zDiPb7Wh09fQWVlEBHYJPFDZoAZDpXa97BkQf8RjZp-pu66UmC1B21TyytZ3KPHTQ_C9W3oE-fS00efH1bgqJoy-0kgWxOKvUKlxlOer3WT0tyxS6_DxFjxtSol4mWgNB2IZSdpI4F96wvhkuwAaRNq/s1548/image_2024-10-23_16-30-22.png
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា នាឡិកានេះមិនមែនជារបស់ឧបត្ថម្ភទេ ដោយសារលោក Yang បានស្នើសុំនាឡិកាជាក់លាក់ពីតំណាងអាស៊ីនៃម៉ាកប្រណីត មុនពេលចូលរួមព្រឹត្តិការណ៍នានាក្នុងប្រទេសសិង្ហបុរីក្នុងខែកញ្ញា ២០១៤។ នាឡិកាទាំងនេះរួមមាននាឡិកាដែលមានលំនាំលលាដ៍ក្បាលមានតម្លៃជាង៧១១លានវ៉ុន និង នាឡិកាពណ៌ខ្មៅមួយទៀតមានតម្លៃជាង១១៦លានវ៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhII2VQRDS1R0T9UVOABmKUPsCZoxelR8dzoq5sgaFVgwdN4JbfYR-J0ezGGifbSpGsQkULDsxFpk8wppsGoS3gVmEnKIuWZqCfniW4DETVlhuFNC2u-LpErHA8x4NRhsc-Z9TGl1N0zY6Kzusumej_HvhQBpQCjJI8WQXmANUGF9wFClvIpjXT9-OjkXqG/s960/image_2024-10-23_11-29-16.png

ការចោទប្រកាន់នាពេលថ្មីៗនេះ បន្ថែមលើបញ្ហាផ្លូវច្បាប់ដែលមានស្រាប់របស់លោក Yang រួមទាំងការផាកពិន័យកាលពីអតីតកាលសម្រាប់ការលេងល្បែងនៅក្រៅប្រទេស និងការកាត់ក្តីដែលកំពុងបន្តសម្រាប់ការប៉ុនប៉ងបិទបាំងការចោទប្រកាន់គ្រឿងញៀនប្រឆាំងនឹងអតីតសមាជិក iKON ។ សវនាការលើកដំបូងរបស់លោក Yang សម្រាប់ការចោទប្រកាន់ថ្មីនេះ ត្រូវបានកំណត់នៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅតុលាការក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQD-ptz1hF0HCXyhqdLTOBkERe5N2Udg-MKRhi7yWyjyFLYBV-4t6skyHPQvJf8YZPRl0SfOb_ugGBRfmvFjF2fZQ15MqQKLGAt3cNZeQCbY997MXwVPVGryHkftdbxujM-3THIXTn_PCrs240yE1jyGTg4PHOM27vzf2SM8Mswvcpxkh6ZehoB3Yipc_e/s600/image_2024-10-23_16-30-54.png

ពាក់ព័ន្ធនឹងបញ្ហានោះ វាក៏ត្រូវបានបង្ហាញផងដែរថា ភរិយារបស់លោក Yang គឺ Lee Eun Joo ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី Swi.T ត្រូវបានពិន័យជាប្រាក់ ១២ លានវ៉ុនក្នុងឆ្នាំ២០២០ សម្រាប់ឧបទ្ទវហេតុបើកបរក្នុងស្ថានភាពស្រវឹងនៅទីក្រុង Jeju ដែលកំហាប់ជាតិអាល់កុលក្នុងឈាមរបស់នាងគឺ ០.១២០% ដែលបណ្តាលឱ្យមនុស្ស២នាក់រងរបួស៕

ប្រេម៉ា លើកពីរៀមច្បង៣រូប និងសរសើរខ្លួនឯងគ្មានសែសិល្បៈតែមានឱកាសបានឡើងទូរទស្សន៍

0

តារាចម្រៀង ប្រេម៉ា បានរម្លឹកពីអតីតកាលក្នុងគ្រាដែលបានចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំ សរសើរដល់តារាចម្រៀង សុខ ពិសី ស្រស់ស្អាតរួសរាយ និងបានឡើងពីកវីនិពន្ធ សុខ ជំនោរ ក្នុងពេលនាងដាក់ពាក្យចូលជាតារាចម្រៀង Phleng records។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJmHKeS62FtC0dpdMX5QHPaTRZKV2K7YLY2SVcC8rtA6lQxPqahPcnqCwZBSgdl-SohRGtofYw9DPpd0tLPvTGMgYJUUawfHITAo5lIlUzGQ66tbkrUAjTnRnyPsd5EnZktjW2gfqu2Kflm0g0Xf5IAZNP9jF13f_w14RRPl-EKW7pN6TLG55LkDUrWvq/s2048/image_2024-10-23_10-05-19.png

វេលាម៉ោងជិត២ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា តារាចម្រៀង ប្រេម៉ា ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងអាចបកស្រាយបាន៧ភាសា បានបង្ហោះរម្លឹកអនុស្សាវរីយ៍កាលពីហក់ចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំបានទាំងការច្រៀងនិងសម្តែងរឿង។ ប្រេម៉ា បានរៀបរាប់យ៉ាងដូច្នេះថា «ឡើងទូរទស្សន៍លេខ៩ ដំបូង១៤ឆ្នាំ បានជួបរៀមច្បង សុខ ពិសី គាត់ស្អាតហើយរួសរាយណាស់ បន្ទាប់មកសុំឱបហើយថតរូបជាមួយគាត់ ពេលហ្នឹងច្រៀងចប់បានលុយ១៥$ មកផ្ទះវិញឱ្យម៉ាក់ ឡើងច្រៀងធម្មតាអត់ខ្លាចអត់ភ័យអីទាំងអស់។ អស់ពីហ្នឹងទៅថតរឿងឱ្យប៉ុស្តិ៍លេខ៥ ម៉ាក់ជូនទៅថតឡើងឆ្ងាយជំនាន់ហ្នឹង ក្រោយមកទៅប្រឡងចម្រៀងនៅអង្គការតូចមួយ បានចំណាត់ថ្នាក់លេខ១ ច្រៀងបទ ក្រវ៉ាន់សៀមរាប របស់បង ចរិយា នៅផលិតកម្មRock»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Glrqd3CMyy9lCDYHv1QmFzgzD8bqSsR-8-foL1nV-gSPO0XXKX0rW_Pkk4t622_HY1Ro-BabfbI8vywyORg7g60ecqZzppATRwxaa7HeogGThCzNe2IoiJY_9NQLtJ3uBof-m23x0wS8Yvgd6CAuUMUox6HabTEQCtxjZXpPJDPnXz9b701FIWoZNxGb/s2048/image_2024-10-23_10-05-23.png
ប្រេម៉ា បន្តទៀតថា «ក្រោយមកទៀតលេង Facebook ឃើញបងសុខ ជំនោរ រើសតារាចម្រៀងចូល Phleng records ក៏apply ហើយក៏ជាប់ បានថតចម្រៀងដាក់ CD ហ្នឹងគេទៅ សម្រាប់ខ្ញុំចង់ចងចាំរឿងដែលល្អៗ ចំពោះរឿងពិបាកទាំងប៉ុន្មានដែលកើតឡើងសុំបំភ្លេចចោលឱ្យអស់។ មានរឿងពិបាកតស៊ូជាច្រើនតែសុំចងចាំតែរឿងល្អៗបានហើយ សរសើរណាស់គ្មានសែសិល្បៈសោះ តែម៉ាក់ពុះពារ រកគេពេញហ្នឹង រហូតដល់កូនបានឡើងទូរទស្សន៍ ហេតុតែទឹកចិត្តម្ដាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi54HSiS5dHnEWe0LH2YYOPDHd4tgq3CkxeSULDDuGZbID_Z6voyrm2vmPGTBFu5tiy4DcPq7h7EFAK202L80SZ2iHXmU-w5Ev90xl6P_ya-_fD1aThHWdHI_b2Saleu6OGyeq9Wq1RRSASST_71Gz-RBW9D5mAgqQim4BHxLELnXa0bvA9mmWThIF3xpPQ/s2048/image_2024-10-23_10-05-26.png

បច្ចុប្បន្ន ប្រេម៉ា គឺជាតារាចម្រៀងឯករាជ្យ។ នាងធ្លាប់បានចូលរួមប្រកួត I Am a Singer Cambodia រដូវកាលទី៣ ដោយមានបំណងចង់ដណ្តើមពានជូនអ្នកម្តាយ ប៉ុន្តែ ប្រេម៉ា មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបានទេ ខណៈជ័យលាភី បានទៅ ឌី សូនិត្តា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6W69739ni55TagHNddMW8Ekb8LInteszUADVRT5v37tJVlVV0lNxuYlHVp6XMkr0B5K48jBCytw4qVP72lo06J6EXYCHH4jgyrMGVTWFcVCvH5OeJx1YWIhqEeNMUXBpURYGUbMI1YBpx1GAgSeqJflgGkcKLqhrwNfmCwo5FqwSqU7T4c5XyF1jHdCg/s1848/image_2024-10-23_10-05-31.png

ជូវី លីន បញ្ជាក់ពីការចាប់ដៃគូជាមួយ ពន្លឺ ដោយសារតែមានប.ញ្ហាដូចគ្នាជាមួយបុគ្គលធំជាងសិល្បករ

0

តារាចម្រៀង ជូវី លីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នាពេលថ្មីៗនេះបន្ទាប់ពីលោកបានចាប់ដៃគូជាមួយតារាចម្រៀង ពន្លឺ សមាជិកក្រុមក្មេងខ្មែរ ចេញបទ Lying Remix ជាមួយគ្នា។ អ្នកទាំងពីរគឺជាអតីតសិល្បករក្នុងទ្រនំបារមីដូចគ្នា ស្របពេលដែល ជូវី បានបញ្ជាក់ពីមូលហេតុក្នុងការចាប់ដៃគូជាមួយពន្លឺលើកដំបូងនេះក្នុងប្រភេទបទកាចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOFFDdaboqsq1kotRtxEYxY-l8lqavID0vHZyw3Nmy2heNf23QR_hTayLGqT-75rp8E6eLRpxqglvyo97QfBFjzYQgVABnQ9M-7LbqC7MnCX1v3cV8N40CcpzuMS5FebXWaLu5RSyzbyYRkwKYheQ_dgllfT4_-0jNBV_zs94-vXjkQC8K1AbGEwsf-2Ts/s2048/image_2024-10-23_09-07-09.png
តាមរយៈការ live របស់ ជូវី លីន នៅលើគណនី Instagram ត្រូវបានផេកអ្នកគាំទ្រយកមកបង្ហោះបន្តកាលពីយប់ថ្ងៃទី២១ ខែតុលា តារាចម្រៀង ជូវី លីន បានបកស្រាយថា លោកស្រលាញ់សិល្បករនៅក្នុងប្រទេសកម្ពុជាទាំងអស់ គោរពស្រលាញ់គាត់ទាំងអស់គ្នា បំណងពិតប្រាកដនៃការចេញបទចម្រៀងនេះគឺដើម្បីប្រាប់សាច់រឿងរបស់លោកដែលបានឆ្លងកាត់»។ ជូវី បន្តទៀតថា លោកគិតថាតារាចម្រៀងពន្លឺគឺស័ក្តិសមបំផុតដោយសារអ្នកទាំងពីរឆ្លងកាត់រឿងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid313BkwmUAdvtrgGWl6Lb7Xqn6K1O8v7yay5MIHBvdoiEWs0TljpynrG22uWmNhguvRbYHgkMA68xckz9VIbArN5iKRl5ZYAs2cIXAcFxBfHUNjJ-ribefs-LZdvSLSkUaAKl1HiulAY8n1Mz3LlNh-Xw_KPNnBOvh6FXlVnyEFREmjoMcWLN5Ve7F-65/s2048/image_2024-10-23_09-07-16%20(2).png

សិល្បកររូបនេះថា បើសិនជានិយាយថាបទ Lying Remix ដៀមដាមអ្នកណាគេគឺជាបញ្ហារបស់លោកមិនមែនជាមួយបុគ្គលជាសិល្បករនោះទេ គឺលោកហើយនឹង ពន្លឺ មានបញ្ហាជាមួយបុគ្គលដែលធំជាងសិល្បករ។ វាជាការឈឺចាប់ រឿងរ៉ាវរបស់លោកដែលចង់ប្រាប់ទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl7ForsBW5Juhy1AC1Vm5Rqp_tMUWpQJxUaJYkzAPkWhQEqEON7o66OnLCq5UxMDqulWKYTsjO8oIy9aPtxcsQU-NcO80Lh6MdJFDdDP-xCZUDKTBxb7R6njssOsdSI_CPz1VV2eodo8V5ObcStu6rZkoX2Qt-DRKxsMTWR9Dw7DQdw_7lh5PkUasEdTQP/s1536/image_2024-10-23_09-07-15.png

Lying Remix ពី ជូវី លីន និង កៅ ពន្លឺ គឺបានទម្លាក់នៅថ្ងៃទី១៨ ខែតុលា ។ ក្នុងបទចម្រៀងនេះ ពន្លឺ បានលើកពីបញ្ហា ស្នាដៃរបស់លោកត្រូវបានអ្នកដទៃយក និយាយពីការបិទផ្លូវ រាប់អានដំបូងជាមិត្តភក្តិជិតស្និទ្ធហើយអែបពាក្យទុរយស ធ្វើខ្លួនដូចជាស្តេច ស្តេចដែរតែរំអួយដាក់អ្នកម្តាយ សង្គមសិល្បៈប្រឡាក់ដោយឈាម និងមានប៉ារ៉ូលសាហាវៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9GZEb3iHoIqRoCo7isdpBRq2rHig9QV14CanyxRYdvBGl375t_AByM59HBY5fz5j2fiE-yOF8_yMbvxsuus6dSd4HDfeHocb3moHye2sZ2j0JPJF7ozv1T8ENglzWAi5dz26qFt2xEchB9fma089tP1G-7BTiGJPqfIPRD037TXN2JgDGWqs4vzceeX8g/s2048/image_2024-10-23_09-07-19.png

ចាប់តាំងពីក្លាយជាសិល្បករឯករាជ្យមកគេសង្កេតឃើញថា ជូវី លីន បានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ជី ដេវីត ទទួលបានតំណែងថ្មីមួយក្នុងកម្មវិធីរ៉េប និងចុងក្រោយនេះថតវីដេអូចម្រៀងជាមួយក្រុម La Cima ៕

ត្រៀមហើយឬនៅ? Kwan នឹងមានវត្តក្នុងកម្មវិធី Halloween ធំជាងគេនៅប្រទេសកម្ពុជា

0

កម្មវិធី Halloween គឺជាព្រឹត្តិការណ៍ធំមួយរបស់ប្រទេសលោកខាងលិចត្រូវបានបណ្តាប្រទេសជាច្រើនទូទាំងពិភពលោករៀបចំកម្មវិធីដោយអ្នកខ្លះបានតុបតែងខ្លួនប្លែកៗគូសមុខមាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្នុងឱកាសនេះតាមប្រទេសនានាមួយចំនួនបានរៀបចំកម្មវិធីសប្បាយយ៉ាងឱឡារិកក្នុងនោះនៅរាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីដ៏ធំសម្បើមនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vXiDmG9Lj4N6_LCCrqRg4lQ0B3yi0Vq8DaGU-J-YVOW9bYZb9_22C6nUPc7UVCt0CXF02cW3FjXvxqJz8ho9wbGhif4thrPCc30L5C7G-Uq1BGMHY5mBRnw5Vw2fAKJj6L4522lYecgrXcKHrvK08fuPZmQcBpC1vgdM-uVtUAv3hJJwVHnlb85OT1nI/s1081/image_2024-10-22_14-38-04.png

កម្មវិធីនេះមានឈ្មោះថា Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។ ភាពសប្បាយរីករាយនឹងផ្តល់ជូនទស្សនិកជននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់ ហើយសំបុត្រគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ កម្មវិធីអបអរ ថ្ងៃបុណ្យ Halloween ទស្សនិកជននឹងមានឱកាសជួបជាមួយDJ ដ៏ស្រស់សង្ហា គឺ DJ Wukong ដែលជាកំពូល DJ មួយរូបនៅលើពិភពលោករួមទាំង DJ MOJI ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLMd_VyaFvXqB96QwlSn0-0wmciYdWsyx8apHKfLqN12goV2i5aQVZsF2Jkw5fm3WKZgM4nkPADgkA3i7yFY_Plqg_ZSe2Dj4LBLQ1EnX7ITmDQGmHGGEavOjS4icyc0PwT_J4c8mF2JoRyVJojifAJKflNS6S1DdXahc5LmAkNihQi_BW8z1xS3HqR7KM/s1029/image_2024-10-22_14-38-06.png

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែ DJ ល្បីទាំងពីររូបប៉ុណ្ណោះទេដែលបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃ អបអរបុណ្យ Halloween ទៅដល់ហ្វេនៗក្នុងនោះតារាចម្រៀង Kwan គឺជាភ្ញៀវពិសេសនឹងមានវត្តមានចូលរួមសម្តែងក្នុងកម្មវិធីនេះដូចគ្នា។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfxssKx00zKtK5NseD5rFmHZwiYpN-tXkbpfTma2vVOO5pzxNYXVhbzXB8DnOWDcAwDqqge6g09aKfN-ZfNUbF9fX0FMV5qKrVG7Z95WF9rLn_aSKuzf_6kWiCC7dtbL7OQA29U8JOLvgfVZ77IoOnOKVf2A2wYszSVwZcE40U1C8l2Fh8wBZLxWd_y_I/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t0vGJdue44_bIt_lComRZnfAM94hoh1YDfbJ_BilN1rtDlRRbn0-795reI4rjyHN1BboxmcP5tOE0vYbUiJAj7u_cO3Dc1e_LoxmPukKAYdw0_1-We9jfGhMeaAq7ZUDvJvA9CKFTgpsxwdcCUSdPJsSkVSB5Qv2QlVNKsEn3i3JR_BW_s_Z2pp_Oh-8/s2000/image_2024-10-22_14-38-05.png

ងាកទៅកាន់ Kwan វិញ គឺជាតារាចម្រៀងដែលសាងប្រជាប្រិយភាពជាច្រើនបទដូចជា«នឹក» «មេឃបើកថ្ងៃ» «ប្រថ្នូល» រួមទាំងបទជាច្រើនទៀត។ Kwan ក៏ធ្លាប់ជាសិល្បករចូលរួមកម្មវិធីនៅតំបន់អាស៊ានតំណាងឱ្យសិល្បករកម្ពុជាផងដែរ៕

ដំណឹងល្អ! ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ នឹងត្រូវដាក់បញ្ចូលទៅជាមន្ដ្រីនគរបាលជាតិ

0

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ” នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឱ្យប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ដែលសកម្មជាមួយការងារកន្លងមក ត្រូវតែបញ្ចូលឈ្មោះទៅជាមន្ដ្រីនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Emjen8nJd5sRpiHhiBcq01kVCijaY6_K7_x8G4Fo9G72lKYyvm6Ypr2gsRvrCdDQI-yTbznUjoPJMePnV0X1IYZgdiNNtictZXoBgPF0vbv8WC8qfSDNOSdg-l6A2BSRyZ7igPv957whQmmhW6AjugI1dd4FpqQmdsWMyTkCPmczqMrPuYTXCoQwFf-f/s1280/image_2024-10-23_15-32-37.png

បើតាមនាយឧត្តមសេនីយ៍ ស ថេត បានថលើកឡើងថា៖”ក្រុមស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ មានការប្ដេជ្ញាចិត្តធំធេង ដោយពួកគាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipTyhpzRRRo5aK-PFh3LuMXl-zADhpqZy9lL0fFGHe3Mw8sAJRh6s3U3FZMXdeWY-o4XujRLlNiWbLVoKgW3ohVShSanj5Sma4uJzx2U1H9bXllhc7dJkdI758OPdkpSA6vXeYVzE9v2_zBXNev7bGNcFJ6pmHv8DXgWmm86S35nWqe01g7gy63t_2Y9Xg/s1280/image_2024-10-23_15-32-38.png

នាយឧត្តមសេនីយ៍រូបនេះ ក៏បានគូសបញ្ជាក់ថា៖”ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនត្រឹមតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំងអាចឆក់យកអាយុជីវិត ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuqN0RWJlRxsNAAB_Tsfe9xzKP9u89vu-1JRbyiJ5_MaHImUfrAj2cnI-4dbuAIWUdYk8fqH_FLYD9OdoFbcnPGuhOjjM_4GIIeZBrfWGf7zqDLnrRjhZnpZyD2cI6G7Bk2w-S1kswknqkL-cN_yKoBUYDVbIyM2Y8z91J0OoMo1M1hFNlyCB97TKzdbw/s1280/image_2024-10-23_15-33-00.png

តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើយើងចូលគេងមុនម៉ោង ១០ យប់?

0

ការគេងពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង ប៉ុន្តែប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ ដូច្នេះត្រូវរើសម៉ោងគេងឱ្យបានត្រឹមត្រូវបំផុត។ ជាទូទៅម៉ោងគេងដែលល្អចំពោះសុខភាពរាងកាយរបស់យើងគឺនៅចន្លោះម៉ោង ៩-១០ ប៉ុន្តែប្រសិនបើអ្នកគេងលឿនពេកមុនម៉ោង ១០ យប់ដូចជាម៉ោង ៧ ឬ ៨ យប់គឺមិនល្អចំពោះសុខភាពឡើយ។ ការគេងលឿនបែបនេះអាចធ្វើឱ្យរាងកាយចុះខ្សោយ ខ្ជិលជាងមុន និងអត្រាកើតជំងឺបេះដូងខ្ពស់។ ហេតុនេះហើយលោកអ្នកគប្បីចូលគេងម៉ោង ៩ ឬ ១០ យប់ទើបជាការល្អ។ ការគេងម៉ោងស្មើនេះជាប្រចាំនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Z6V2blQ7KunhBduEUvtl52g2-Q-YOqIGEpfpNwdn5N1y5bGiB67bxFgDoTCGlFyJ2qTNM0eIJmxBlC5YgZX9prIMuj12LaIL-qWppFsr6uzAQgFKGX4QfoyY4R4vrPLKy0yqaCiWRQoFyE1UiTfxQkw2VWIF2sms9JSNGhBF-ttFqA41BqURPlWyMTIe/s2092/image_2024-10-23_15-04-38.png

១.មានភាពរហ័សរហួន៖ នៅពេលយើងស្ថិតក្នុងវដ្តនៃការគេងយប់ជ្រៅ រាងកាយរបស់យើងកំពុងជាសះស្បើយដោយផលិតការលូតលាស់ និងជួសជុលអរម៉ូន។ សកម្មភាពដ៏សំខាន់នេះនឹងធ្វើឱ្យប្រាកដថាយើងស្ថិតក្នុងទម្រង់ដ៏ល្អបំផុតសម្រាប់ថ្ងៃបន្ទាប់ ជាពិសេសនៅពេលនិយាយអំពីមនុស្សដែលមានអត្តពលកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPBJ9b9KEkdmJ4MCJ3ErEVOCH3xJEb6naZMtJyGjgOnTaGDfGR94Ha9tf5d2gjM39RYlIE4u6XWF1C_R_0o7R3TDVNzJmeZwCEEEXsvKwiMs8_OAtMh7cRy5mz40NpnpSZ26qxX8wsslpCMD7OC9ESruoXHiI0OUA44hDLzQVLj7d5yc_ETUn-daF_OW8/s1200/image_2024-10-23_15-04-40%20(2).png

២.កម្រិតស្ត្រេសធ្លាក់ចុះ៖ ការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឱ្យអ្នកស្ត្រេសដោយសារតែកម្រិតអរម៉ូនខ្ពស់នៅក្នុងខ្លួន។ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមគេងម៉ោង ៩-១០ ជាប្រចាំ កម្រិតអរម៉ូននឹងថយចុះ ធ្វើឱ្យអ្នកមានថាមពលពេញមួយថ្ងៃ នៅពេលកម្រិតស្ត្រេសរបស់អ្នកធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_BMHJAOTexrrjqP0pq3o4HWS6bmhmJvwpDF8ul2wMnU9LhNsb-p2jAYwdURtcuGmd8F0ktoumu1pr3iC5Bwy3vxs3PoBqKM9CaUt2605CWTvK0qnBl55pcTUENQ8Fxx2Kpj63yFUICFoScQ6YPB9mUkBwEV_0seQ8lyetcOmO4uvsTVdzmNNxSOvQb5B/s1296/image_2024-10-23_15-04-40.png

៣.ហានិភ័យនៃជំងឺទាបជាងមុន៖ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលចូលគេងម៉ោង ៩-១០ ជារៀងរាល់ថ្ងៃ តែងតែមានសុខភាពល្អ បើប្រៀបធៀបទៅនឹងអ្នកដែលគេងម៉ោង ៧-៨ ឬម៉ោង ២-៣ យប់។ អ្នកដែលគេងលឿនពេក ឬយូរពេក គឺមានឱកាសខ្ពស់បំផុតក្នុងការរស់នៅជាមួយជំងឺដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺលើសឈាមជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiY2C5eblycLEuddXXnhcR4T2m2vLYG8Ur9wp73znZ20_slbzV7lNCaP65tfeDTz7TIYMIJ_U6sp1M4uQHsdExer0nvufbpFqYBSTWv7dwE7LAAplw4FAuG-oYmB58NxtMURqRHiQdFRjPhlhfgqjGhZCaKuewR4XA7zPgPDPF_gY1xd1hze79Xnnl4e4/s1600/image_2024-10-23_15-04-41.png

ផ្ទុះការជជែកពេញបណ្តាញសង្គមក្រោយអ្នកជំនាញណែនាំឱ្យបុរសចិនរៀបការជាមួយនារីបរទេស

0

ប្រទេសចិន ៖ បច្ចុប្បន្ន បុរសចិនរហូតដល់៣៥លាននាក់ពិបាករកភរិយា ដោយសារបុរសមានចំនួនច្រើនជាងនារី ។ បញ្ហានេះបានក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គម ក្រោយពីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដ៏ល្បីមួយបានណែនាំឱ្យបុរសនៅលីវទាំងនេះរៀបការជាមួយនារីបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBeRAqbrFYUl2LNq7nqbjWGIaOobKjmMgTSiZFZq9lsa2kzFe7EQZJe6oL2-MxwYQSbPPjimhj8qdNGeY1aFUTmvSlccNbosa_3LjHRcF_DHwrs0wmCM5eOUkOZPCg5DZ5lx703inKLRUsTjfqGXMDxW4T6-Ho5L1GABQXH2W2dteCYfkuWieO9UrVFEZ/s1138/image_2024-10-23_13-57-33.png

យោងតាមទិន្នន័យជំរឿនជាតិ លើកទី៧ នៅឆ្នាំ២០២០ របស់ចិនបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យបុរសចិនមានចំនួនច្រើនជាងនារី គឺបណ្តាលមកពីគោលនយោបាយឱ្យពលរដ្ឋមានកូនតែម្នាក់ ដែលរដ្ឋាភិបាលចិនបានអនុវត្តអស់រយៈពេល១០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យប្រទេសចិនមានបុរសច្រើនជាងនារី រហូតដល់៣៤.៩លាននាក់ ។

របាយការណ៍មួយនៅដើមឆ្នាំ២០២៤ របស់វិទ្យាស្ថានសិក្សាជនបទចិន បានរាយការណ៍ពីការលំបាករបស់បុរសចិនរស់នៅជនបទពិបាកស្វែងរកភរិយា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ថ្លៃបណ្ណាការខ្ពស់ និងការយល់ព្រមរៀបការតាមប្រពៃណី គឺជាកត្តាចម្បងដែលធ្វើឱ្យបុរសពិបាករកគូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHP15syoBD5xqJwwWh66mcmrvRQUe4Evz7pQoDTTKhGnhPncmChJ5pEVnuwPM97e3FTio8awM05Xdd4T7fux71oHDm2wmLBy9pyzdDo-onLYgSh5LEXIcF3jZg0hXmtKRK3F2LnMVj4IaHHiKh76Q7OFRRdnaN9hZarN_VT2zcOhIxhvUJVrCCnxdwRKf/s1599/image_2024-10-23_13-57-34%20(2).png

ទីងឆាងហ្វា គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Xiamen បានណែនាំឱ្យរដ្ឋាភិបាលចិនផ្តល់ភាពងាយស្រួលសម្រាប់ឱ្យបុរសចិនរៀបការជាមួយនារីបរទេស ដូចជា ៖ នារីរុស្ស៊ី, កម្ពុជា, វៀតណាម និងប៉ាគីស្ថាន រួចហើយនាំភរិយាបរទេសមករស់នៅប្រទេសចិន ។ នៅតំបន់ជនបទរបស់ចិន មានបុរសចំនួន៣៤.៩លាននាក់ពិបាកស្វែងរកភរិយា ហើយពួកគេបានរងសម្ពាធផ្សេងៗ ដូចជា ៖ តម្រូវឱ្យមានផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ ទើបអាចរៀបការជាមួយនារីចិនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxLDMH3Yjrlyz4rifSItZAJNEEvfsBTGOnQH9oVoeqh5tTzF0q0av-PskoJDVBVMpNShpeNW8Y-e0KYrWrJlkvqCvbbDRY-IFrhlPP7Dm9EyXTb4CDsYtZycZyc2OuSUHgwgaspVZKnnCsklDFBprt0oKKLPLBbZ4QMCEx6hWM2zR4N_9gzmkVVIPvP7F/s600/image_2024-10-23_13-57-35%20(2).png

សាស្ត្រាចារ្យរូបនេះនិយាយថា ៖ «កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋនៅជនបទទូទាំងប្រទេសចិន គឺស្មើនឹង២ម៉ឺនយាន់ ។ រីឯការដោះស្រាយបញ្ហាពិបាកស្វែងរកភរិយារបស់បុរសជនបទ គឺអាចឱ្យពួកគេរៀបការជាមួយនារីបរទេស» ។

ការណែនាំរបស់សាស្ត្រាចារ្យ ទីងឆាងហ្វា បានធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម ហើយនារីចិននិយាយថា ការរៀបការជាមួយកូនក្រមុំបរទេស គឺស្រដៀងនឹងការជួញដូរមនុស្ស ។ មនុស្សខ្លះទៀតបារម្ភថា ឧបសគ្គផ្នែកភាសាអាចធ្វើឱ្យបែកបាក់គ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4c8Gh1b1OjhgPqVLvxpbNxeMpIrNjw-WvT5TH7DiDS_zVXLkxEbiUOh0GW3I2KQMY9M3lzc2sD-gq6x4bdmiIGwmskZm20ZPvkHEm5dU79xyWmbRquIqEnY5Y0iOdmHsQFaldqgAa9-5U_V5AZce1o_iYooMQTVk4gG3e8KmR1uE_A8PshrTHtQ6-fSJr/s770/image_2024-10-23_13-57-35.png

ប៉ុន្តែបុរសចិនជាច្រើននាក់បានគាំទ្រគំនិតនេះ ហើយពួកគេជឿថា ភរិយាបរទេសចង់បានទ្រព្យសម្បត្តិតិចជាងភរិយាចិន ពីព្រោះពួកនាងមិនត្រូវការផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ទេ ។ ពួកនាងជាមនុស្សឧស្សាហ៍ព្យាយាម និងមានសីលធម៌ ។

បច្ចុប្បន្ន បុរសចិនភាគច្រើនបានរៀបការជាមួយនារីបរទេស ដោយសារពិបាករកគូនៅប្រទេសចិន ។ បណ្តាញសង្គមឈ្មោះ Douyin បានរៀបចំកម្មវិធីស្វែងរកគូរវាងប្រទេសចិន និងរុស្ស៊ី ដោយបណ្តាញសង្គមនេះបញ្ជាក់ថា រុស្ស៊ីមាននារីច្រើនជាងបុរស ហើយចិនមានបុរសច្រើនជាងនារី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXbUOhsFqBxy3r0JeKMzjwltnB_uX6hKfi1ZIbuVDm4cgLPe3j4CSmIZgC9DnV3U245-ItkAj1SgxpnUKCV90rjQffQRpmy7uFwCKuFuObvXOuyJWKQ1PA4N_lgxgClM6jogAOaOwpn0SCmqzFecZJ0T6B7b_1j-dAts6ehKWzWbEbx_BGzGhqMGbWg4aF/s800/image_2024-10-23_13-57-34.png

រីឯមតិផ្សេងទៀតថា ពលរដ្ឋនៅប្រទេសអាស៊ីអាគ្នេយ៍ទទួលបានចំណូលទាប ហើយនារីក្នុងតំបន់នេះពុំសូវមានបញ្ហាផ្នែកវប្បធម៌ទេ ពេលពួកនាងមករស់នៅចិន ។ ក្រៅពីនេះ បណ្តាប្រទេសអាស៊ានបានជំរុញឱ្យពលរដ្ឋរៀនភាសាចិនដើម្បីទំនាក់ទំនងជាមួយចិន ហើយកត្តានេះអាចជួយកម្ចាត់ឧបសគ្គផ្នែកភាសាបាន ៕