Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់ការក្រុមហ៊ុន The iCon Group និងផ្តល់ចំណេះដឹងដល់ពលរដ្ឋ

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់ការក្រុមហ៊ុន The iCon Group និងផ្តល់ចំណេះដឹងដល់ពលរដ្ឋ

90
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានពិភាក្សាគ្នាពីការលក់ផលិតផលដោយផ្ទាល់ និងលក់តាមអនឡាញ ហើយលោកស្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិរៀបចំទីតាំងឱ្យពលរដ្ឋរាយការណ៍ព័ត៌មាន និងដាក់ពាក្យបណ្តឹងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7pvtaQgm7cds0ZBz257h-PLs4b1TThVmFJAIY-VvHdfMZ5wWzRYePJwriRUEZhFMy_BOW-DXD88L1Ph_2397OoXnskvhgrpS1fLMh2Ow8ROpKbZ9Of5ppioK2m8htG4xldZ2jTsvpJMK5zu9C7Awv9K7ZPLDpUTNr-bu6o1F1YNZOEWObO-LnASeTEM75/s905/photo_2024-10-23_16-24-23.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ពន្លឿនការកំណត់វិធានការ និងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរ ពីព្រោះពេលខ្លះ អ្នកមកចូលរួមប្រកបអាជីវកម្មពុំដឹងថា តើការលក់ផលិតផលដោយផ្ទាល់ត្រូវមានអ្វីខ្លះ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការ ដើម្បីការពារកុំឱ្យមានករណីបោកប្រា.ស់ពលរដ្ឋបែបនេះកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOUyrMpyqFA22bxd5D4bRRrcfATR_gc_zPsoQpK0Bt7g4MsjhG4xne6QnHgNAPWrS1v1k44ZatvXWuIgqOTSi5Dnpt3qbR0CIQH82_Itv4bbMsM3iuZJlSmof-5quLatceT5zAd4jGEkv0qaO6awZyL3k_uDPdIVEdCdypyRfmQfgObTAdo4I4QNY1kY4/s1200/photo_2024-10-23_16-24-24.jpg

នាយករដ្ឋមន្ត្រីថៃក៏បានស្នើឱ្យក្រសួងសុខាភិបាល ព្រមទាំងរដ្ឋបាលចំណីអាហារ និងឱសថ ពន្លឿនការត្រួតពិនិត្យ និងអនុវត្តច្បាប់ហាមនាំចូលផលិតផលដែលពុំបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ រួចហើយលួចយកផលិតផលមកលក់ឱ្យពលរដ្ឋដោយផ្ទាល់ ឬលក់តាមអនឡាញ ។ លោកស្រីក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុត្រួតពិនិត្យ និងកំណត់វិធានការការពារករណីបោកប្រាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPpQfKQK1UREw_ZcYKZK-p32r-YRzz17rTPdEakM6xqESJhM29I2kX5L-ErPu0VieFnRFmKhsUiN2wijCliYS2snytpauW-gyl-0VJJNRfhYdZdvLY2sffpIwuHTbse6Jx3rPCQNL2kARRJ4zURv7mxgQZC8w1VrWtUPxAQeW6-CLwRleUF_3IVVb3FLa/s936/image_2024-10-22_15-02-26.png

ដោយឡែក ករណីពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលបានទទួលសំណូកពីក្រុមហ៊ុន The iCon Group ដើម្បីឱ្យក្រុមហ៊ុននេះដំណើរការបន្តទៀត នាយករដ្ឋមន្ត្រីថ្លែងថា កន្លងមក លោកស្រីមានឱកាសជជែកជាមួយស្នងការនគរបាលជាតិ ដោយសារវាជាបញ្ហាធំ ហើយរដ្ឋាភិបាល និងស្នងការនគរបាលជាតិពុំបានព្រងើយកន្តើយពុំដោះស្រាយនោះទេ ។ រដ្ឋាភិបាលសង្ឃឹមថា នឹងមានការស៊ើបអង្កេតបន្តថា តើវាពាក់ព័ន្ធនឹងអ្នកណាខ្លះ និងបានធ្វើអ្វីខ្លះ បន្ទាប់មក ត្រូវចាត់ការបញ្ហានេះ ពីព្រោះរដ្ឋាភិបាលពុំចង់ឱ្យចំនួនអ្នកចាញ់បោកក្រុមហ៊ុនកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9NvQWXaJyel9EH_6NNsutxc-Fo23rL_SXO7RBKZfTWe9dD2tO8D6c81H6uUcI4B8HBAmekO0LSradSUPPFflhf4EY832VXPE3cpMbkmIPPR6KFv7U2FPEvpDcgqPXZETT-VXs4SDFMWwMba0bFsDWM6dugNDWPY9FbbJDUIFb8Wqu3eugUb6WP0TVwfZ/s1080/image_2024-10-22_15-02-28.png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បញ្ជាក់ថា យើងពុំចង់ឃើញក្រុមហ៊ុនណាមួយរកស៊ីបោកប្រាស់ពលរដ្ឋទេ ពីព្រោះមានអ្នកចាញ់បោកក្រុមហ៊ុន The iCon Group ច្រើនជាងការគិតរបស់យើងទៅទៀត ។ ហេតុនេះ ត្រូវតែចាត់វិធានការបញ្ហានេះជាបន្ទាន់ ហើយលោកស្រីបានបញ្ជាទៅគ្រប់ស្ថាប័នពាក់ព័ន្ធរួចហើយ ហើយស្ថាប័នទាំងនេះត្រូវប្រកាសលទ្ធផលការងារជាសាធារណៈ ។ វានឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តថា ចាប់ពីពេលនេះទៅ បើពួកគេចង់ប្រឡូកក្នុងអាជីវកម្មបែបនេះ តើត្រូវមានទិន្នន័យអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuJuC9p1UarxqhcSwQmqhG_i111-PLQeR_qROmBdEFO4S1OLX4J5TDuSll4OKUAQMERJaAyykUGblVk6CDzZrtk-zlRAZBS7-9Kmeu0GqT0Ca2OKxeQeK3tb_k3cH1RPAwNtELZ6aPq4O7KCkIYWZscaaA4Xxhwrw1e1Pc6Sz1PtggqTjer55peZeZY8c/s960/image_2024-10-22_15-02-27.png

រីឯករណីបែកធ្លាយឃ្លីបសំឡេងមួយថា មានអ្នកនយោបាយលូកដៃជួយបិទបាំងរឿងនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ករណីនេះ លោក វ៉ាន់មហាម៉ាត់ ណម៉ាថា ប្រធានសភាតំណាងរាស្ត្របានបញ្ជាឱ្យស៊ើបអង្កេតរួចហើយ ៕