សារព័ត៌មានស៊ីនហួររាយការណ៍ថា អ្នកស្រាវជ្រាវបានបង្កើតគំរូកុំព្យូទ័រ ហើយរកឃើញថា បរិមាណពន្លឺព្រះអាទិត្យដែលអាចបំភ្លឺតាមរយៈទឹកកក គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យរស្មីសំយោគក្នុងអាងទឹករាក់រលាយនៅក្រោមទឹកកក ។ អាងទឹកនេះពោរពេញទៅដោយភាវៈរស់ផ្សេងៗ ដូចជា ៖ សារ៉ាយ, ផ្សិត និង Cyanobacteria មានទំហំតូច ដែលភាវៈរស់ទាំងនេះទទួលបានពន្លឺថ្ងៃពីរស្មីសំយោគ ។.png)
នៅលើភពអង្គារ មានទឹកកកចំនួន២ប្រភេទ ដូចជា ៖ ទឹកកក និងកាបូនឌីអុកស៊ីតទឹកកក ។ ការស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications Earth & Environment» បញ្ជាក់ថា ទឹកកកភាគច្រើនកើតឡើងដោយសារព្រិលលាយជាមួយធូលី រួចហើយធ្លាក់មកលើភពអង្គារ ក្នុងយុគសម័យទឹកកករាប់លានឆ្នាំមុន ។
Aditya Guller គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៅមន្ទីរពិសោធន៍របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនិយាយថា បើយើងព្យាយាមស្វែងរកភាវៈរស់ក្នុងចក្រវាឡឃើញថា ទឹកកកលើភពអង្គារ មានភាវៈរស់ជាច្រើនដែលយើងត្រូវស្រាវជ្រាវ ។ ហេតុនេះ មនុស្សអាចរស់នៅលើភពអង្គារបាននាថ្ងៃអនាគត ដោយសារភពអង្គារមានភាវៈរស់ច្រើនប្រភេទ ។
កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា អាចមានមហាសមុទ្រស្ថិតនៅក្រោមស្រទាប់ភពអង្គារ ហើយការរាយការណ៍នេះ គឺយោងតាមការស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។.png)
ការស្រាវជ្រាវនេះបញ្ជាក់ថា អាចមានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយគេសន្និដ្ឋានថា ប្រភពទឹកនេះមានជម្រៅប្រមាណពី១១.៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រពីស្រទាប់ភពអង្គារ ។ ប្រភពទឹកនេះស្ថិតនៅតាមស្នាមប្រេះក្នុងថ្មក្រោមដី ហើយបរិមាណទឹកគ្រប់គ្រាន់អាចបង្កើតជាមហាសមុទ្រនៅភពអង្គារបាន ។
អ្នកវិទ្យាសាស្ត្រជឿថា នៅលើភពអង្គារ ធ្លាប់មានទឹកកាលពី៣.០០០លានឆ្នាំមុន ហើយពេលនោះ ភពអង្គារធ្លាប់មានទន្លេ, បឹង និងមហាសមុទ្រ ប៉ុន្តែទឹកនៅភពអង្គារបានបាត់បង់ ដោយសារស្រទាប់បរិយាកាសកាន់តែស្តើង ។ ហេតុនេះ វាធ្វើឱ្យទឹកជ្រាបចូលទៅក្នុងស្រទាបភពអង្គារ ។.png)
បើទោះយើងទទួលបានទិន្នន័យថ្មីៗបញ្ជាក់ថា នៅភពអង្គារ មានទឹក, អុកស៊ីសែន និងមានភាវៈរស់ ហើយយើងសុបិនថា នឹងអាចរស់នៅភពនេះបាន ប៉ុន្តែយើងមិនដឹងច្បាស់ថា តើមនុស្សអាចរស់នៅលើនោះបានពិតប្រាកដ បន្ទាប់ពីផែនដីឬយ៉ាងណា ។
តាមឯកសារស្រាវជ្រាវមួយទៀតបញ្ជាក់ថា ភពអង្គារ គឺជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់មនុស្ស ពីព្រោះគ្មានអ្នកណាម្នាក់អាចរស់នៅលើភពអង្គារលើសពី៤ឆ្នាំទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិនិយាយថា ដោយសារគ្រោះថ្នាក់របស់ភាគល្អិតវិទ្យុសកម្មលើភពអង្គារ ទើបធ្វើឱ្យមនុស្សពុំអាចរស់នៅទីនេះបានយូរ ពីព្រោះប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេក ៕










