Home Blog Page 805

តារាសម្តែងហុងកុង Linda Chung ទទួលបានការសរសើរជាសាធារណៈក្រោយរងការចោ.ទប្រកាន់ថា«តារាមុខពីរ»

0

ថ្មីៗនេះ តារាសម្តែងហុងកុង Linda Chung បានទទួលការកោតសរសើរជាសាធារណៈតាមរយៈការផ្ញើសារជាសំឡេងដ៏ស្មោះស្ម័គ្រទៅកាន់អ្នកគាំទ្រដែលកំពុងប្រយុទ្ធនឹងជំងឺលុយពីស (Lupus) ដោយប្រឆាំងនឹងការចោទប្រកាន់កន្លងមកថានាងជា«តារាមុខពីរ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh-DeQ8A6bTmgYP-0oQwg1oMGDn4T3v3_6TqibW8BBw_JjwYUo83dk3EQdl9nFJrOMEgeurCVv7z0u2gl3vma6e-rf0C5C5yAY78WkH4izpVsTwIaQb9N__NPqciOGMLeScSC5c5BEbmxh_F9dCBQ4se7FqQmuodQhXlux2ZxKlxpIy3sX3eYJ8QBpW-V/s1800/image_2024-11-26_16-12-00.png

    យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីអ្នកគាំទ្រដែលជាអ្នកគាំទ្រយូរមកហើយរបស់ តារាសម្តែងហុងកុង Linda Chung បានតស៊ូជាមួយជំងឺលុយពីស (Lupus) តាំងពីក្មេងជំទង់ហើយបានទាក់ទងទៅតារាសម្តែងរូបនេះខណៈពេលដែលកំពុងព្យាបាល។ ចំពោះការភ្ញាក់ផ្អើលរបស់នាង Linda បានឆ្លើយតបជាមួយនឹងសារជាសំឡេងនៅលើបណ្តាញសង្គម WhatsApp មួយនាទីដោយផ្តល់នូវពាក្យលើកទឹកចិត្ត។ ក្នុងសំឡេងសារនោះតារាសម្តែងវ័យ៤០ឆ្នាំរូបនេះនិយាយថា«ខ្ញុំគឺ linda ។ ខ្ញុំបានឮអំពីអ្វីដែលបានកើតឡើងចំពោះអ្នក ហើយខ្ញុំសង្ឃឹមថាសារខ្លីនេះអាចជំរុញអ្នកឱ្យឆ្លងកាត់ការព្យាបាលដែលអ្នកត្រូវការ។ ខ្ញុំសង្ឃឹមថាអ្នកនឹងជាសះស្បើយឆាប់ៗ។ «ប៉ុន្តែជាដំបូង កុំបារម្ភខ្លាំងពេក អ្នកត្រូវតែរក្សាភាពវិជ្ជមាន ហើយជឿថាអ្នកអាចជាសះស្បើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoBJwICWr9K2mLvFVgk5HxGKHGF01pIK3JzXwRh0ROiZ57IHfMCprQEWzzmW5_WozI4SvOGxlgTlWsTqGLLSo-gaoofAoTzZMhK0YrnWnikEhztuk7LveiGKbVV4JRq3IUbcyXPvWuhyzJ_ml1ysFtlQll33WyGBp1uv55zww6xirtPODZ6j619fpOEvn8/s1800/image_2024-11-26_16-12-03%20(2).png

    នៅទីបំផុត អ្នកគាំទ្រដែលមានជំងឺខាងលើនេះបានជាសះស្បើយ ហើយបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់តារាស្រីរូបនេះជាមួយនឹងសំណេរថា «ខ្ញុំពិតជាចង់អរគុណនាងណាស់! នៅទីបញ្ចប់ ខ្ញុំពិតជាបានជាសះស្បើយដោយអព្ភូតហេតុ!»
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilrFT5lVGo_1mz_YC-BuVtuSJZXs8_x_5AgpEvQBpISA4L5WQ5Jt9jUseI3J9fRzNC0Q8t5pRJt43Qr4WSk3e-Ifu9bmqYaePraqRRuww-WJ-skMB_qP4OFTKfVnu50R3v8uTTOUs2985gcvzeSDUBSNhiqbe7o_U0YaflWNN61xV8W4O44LqJpl38z-tW/s1800/image_2024-11-26_16-12-06.png
    ការបង្ហោះរបស់អ្នកគាំទ្រនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយអ្នកផ្សេងទៀតបានចូលរួមចែករំលែកបទពិសោធន៍វិជ្ជមានរបស់ពួកគេជាមួយតារាស្រី ដោយហៅនាងថាជា «ទេវតានៅលើផែនដី»។

    ទង្វើនៃសេចក្តីសប្បុរសនេះផ្ទុយស្រឡះពីការចោទប្រកាន់ពីឆ្នាំ២០២២ នៅពេលដែលអ្នកជិតខាងរបស់ Linda នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា បានអះអាងថាតារាស្រីរូបនេះមិនស្មោះត្រង់ និងបានរិះគន់នាងចំពោះការបដិសេធសំណើសុំថតរូប។ បុគ្គលិកក្រុមហ៊ុនផលិតកម្មមួយក៏បានចោទប្រកាន់នាងពីបទឈ្លើយចំពោះអ្នកដែលមានឋានៈតូចទាបប្រាក់ខែតិច អាកប្បកិរិយារបស់នាងគឺអាក្រក់ណាស់ នាងត្រូវបានគេស្គាល់ថាជាមនុស្សបែបនោះ គ្រប់គ្នានៅក្នុងឧស្សាហកម្មនេះដឹងរឿងនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP5TxUvBLpn_8F9_1NpAQ-vOgdvSywXSmWEFh3PT74sf-Y0t0uC8qP_ZXFMd_k699IOyPJK_eAQEQLl_Q7XIudfXCjNcXDvs09mlR3GWLPJ_ZFQVdncqF_2VnkZzLjFrEdmh1rt7FytJ5HzdSrGOkrwe6aIgbF1Dr0CueGpFpt3xejvzgHYcFou2v8Hztk/s1440/image_2024-11-26_16-12-10.png

    Linda Chung ជាតារាសម្តែង និងជាតារាចម្រៀងហុងកុង ដើមកំណើតកាណាដា បានល្បីល្បាញជាលើកដំបូងក្នុងឆ្នាំ២០០៤ បន្ទាប់ពីបានឈ្នះការប្រកួត Miss Chinese International បន្ទាប់មកនាងបានក្លាយជាតារាសម្តែងផ្តាច់មុខសម្រាប់ TVB ។ ក្នុងឆ្នាំ ២០១៨ នាងបានចាកចេញពី TVB ដើម្បីផ្តោតលើការថែទាំគ្រួសាររបស់នាងជាមួយនឹងស្វាមីជាគ្រូពេទ្យជំនាញខាងវះកាត់និងកូនបីនាក់របស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៤ នាងក៏ប្រកាសវិលត្រឡប់ចូលវិស័យសិល្បៈវិញផងដែរដោយមិនប្រកាន់តួនាទីសម្តែងនោះទេ៕

វិធីងាយៗក្នុងការធ្វើឱ្យផ្លែម្នាស់ឆាប់ទុំ

0

ពេលយើងឃើញផ្លែម្នាស់ធំៗក្នុងផ្ទះបាយ មើលទៅគួរឱ្យចង់បរិភោគ ប៉ុន្តែវាមិនទាន់ទុំ បើទោះជារង់ចាំអស់ច្រើនថ្ងៃក្តី ។ យើងបានអនុវត្តគ្រប់វិធីនៅតែមិនទុំទៀត ហើយទម្រាំវាទុំ យើងបាត់ឃ្លានល្មម ។ សារព័ត៌មាន KBN សូមបង្ហាញនូវវិធីជួយឱ្យម្នាស់ទុំរហ័សឆាប់បានបរិភោគ ពុំចាំបាច់រង់ចាំច្រើនថ្ងៃ និងវិធីសង្កេតមើលម្នាស់ណាទុំមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIiFzDVjy4UhaKACKQ7vUqOAbQwuLBQVC7wBBtpUTUp0CYt45zJUIAJXIh6sv01V21uuikTrnDaHLKaK2mBz5Mu40K9q5edFN3WX4N4-vCL-IQxbne3vEgFjsVTn5MGxNexM-cc3qR2z2fmpkVDTVdgrUMlZeccJzGJ88uEwAWw-XnqPz-jRxON0JO_LWu/s1500/image_2024-11-27_14-46-29.png

ខាងក្រោមនេះ គឺជាវិធីធ្វើឱ្យផ្លែម្នាស់ទុំរហ័សឆាប់បានបរិភោគ ៖

១-បើយើងចង់បរិភោគម្នាស់ឆាប់ៗ គឺត្រូវយកវាដាក់ក្នុងថង់ជាមួយផ្លែឈើផ្សេងៗ ដូចជា ៖ ផ្លែប៉ោម, ចេក និងប៉េងប៉ោះ ។ ម្នាស់ខុសពីផ្លែឈើផ្សេងទៀត គឺវានឹងមិនទុំដោយខ្លួនឯងទេក្រោយពេលប្រមូលផល ពីព្រោះជាតិស្ករក្នុងម្នាស់មានប្រភពពីដើមរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilDyJypmyM_OfmIz5zDCu0EbhxyIfDvOEPE55TzE75LfkJCiotng54nTyBflQ__4irHP_CKFS8GtNDLYCamfkbjpPcl0eij32goD2RUUlnrezJQxBZRkvl2mPBtd2nMxks2aVzfH40l27ALeWhvJYDYxc9GDGndfAX_xhjZfREQnOoPN4GdEgpONyKrGZX/s1280/image_2024-11-27_14-46-28.png

២-ដាក់ម្នាស់ក្នុងថង់ជាមួយផ្លែឈើទុំផ្សេងទៀត ពីព្រោះផ្លែឈើទុំទាំងនេះនឹងបញ្ចេញឧស្ម័នអេទីឡែន ជួយឱ្យម្នាស់ឆាប់ទុំ ។ ប៉ុន្តែយើងត្រូវតែចងមាត់ថង់ឱ្យជិត និងទុកវាចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvgJIxWqFW6MSQSOraMM_PM1ln3jh5BPW6WxWgFPJK41vLBT2iJRPbhsf7WOH94TdCu_i3WfSL6qaahflvn3hBwgmRsz5FwASdVDivTMNgx-YRVU_N7TTLqoKimdSNn4_R7qTp72P19Mw6obWBwYXyKiuzMqstDJUr71ECwKE5KkcH_6yoVlcFREKAzRh/s1400/image_2024-11-27_14-46-27.png

៣-យើងត្រូវដាក់ម្នាស់បញ្ច្រាស គឺដាក់ផ្នែកដែលមានស្លឹកចុះក្រោម ដើម្បីឱ្យជាតិម្សៅដែលប្រមូលផ្តុំនៅគល់ម្នាស់បែងចែកទៅផ្នែកផ្សេងទៀតរបស់ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxny6bzTWh1zmsmoA_Y5aBBbkuAeVRh6SSnVBwknpgbvFqcVp83h8b4gJz2aHz1A00MTUNYSFYRScifCv4-Nt9wMofwPwXx3bejvqDzZFgRL3Jh1daVLp08hWoZ49hH5aoil0VEyMH2gX6EWRiKUOAqAY7G6f8iLGvZcmg-Us-5wAYl-kUvWlZ-vIzrgF8/s1500/image_2024-11-27_14-46-26.png

ពេលសាកល្បងវិធីទាំងនេះរួចហើយ មនុស្សមួយចំនួនឆ្ងល់ថា តើម្នាស់ទុំហើយឬនៅ តើដឹងថាវាទុំដោយរបៀបណា? គ្មានអ្វីពិបាកទេ គឺអាចមើលពណ៌របស់វា និងយកដៃសង្កត់ពីលើ ។ ផ្លែម្នាស់នឹងប្តូរទៅជាពណ៌លឿងលាយបៃតង ចាប់ពីគល់របស់វាមុនគេ ហើយចំណុចសំខាន់ ម្នាស់មិនគួរមានពណ៌ត្នោតទេ ពីព្រោះពណ៌ត្នោត មានន័យថា វាទុំខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg067Q0T6sN1f1BY84H7zwSKAigl7S045JjPcYMcQXRe-uirCBl-3ePsAz5ypmx_wbylxLDajPvq-twjmqlEm8x6hAkJjmDVxTqvBF6Zl-lOt8Vt2i9S0SWldfOxOvH-tQCABgsZMltp5gQjXSA-k4Y8VdLLyAKhKMGxC4RDK6RlIwa4i61kHsFjB6Qq40/s1100/image_2024-11-27_14-46-26%20(2).png

ក្រៅពីនេះ ម្នាស់គួរតែមានសភាពទន់បន្តិច នៅពេលយើងយកដៃសង្កត់នៅផ្នែកខាងលើ ។ វិធីមួយទៀតដើម្បីសង្កេតមើលថា ម្នាស់ទុំ ឬមិនទាន់ទុំ គឺការហិតក្លិននៅគល់របស់វា ពីព្រោះម្នាស់ចាប់ផ្តើមទុំពីគល់ឡើងទៅផ្នែកខាងលើ ហើយម្នាស់ទុំនឹងមានក្លិនក្រអូប ៕

ឡូយណាស់! ឥណ្ឌាប្រែក្លាយម៉ូតូអគ្គិសនីទៅជាយានជំនិះកង់បី ត្រឹមតែ ៣ នាទីប៉ុណ្ណោះ

0

ប្រទេសឥណ្ឌា៖ ក្រុមហ៊ុនម៉ូតូឥណ្ឌា Hero បានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្លួន បានបង្ហាញម៉ូដែលថ្មីមួយឈ្មោះថា Surge S32 ដែលមានលក្ខណៈពិសេសប្លែកមិនធ្លាប់មាន។
ក្រុមហ៊ុន Hero MotoCorp ដែលជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេរបស់ប្រទេសឥណ្ឌា បាននិយាយថា ម៉ូតូអគ្គិសនីដែលមានកង់ពីររបស់ខ្លួន អាចបំប្លែងទៅជាយានជំនិះកង់បីបានយ៉ាងងាយស្រួល ដោយចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZq80eH0i-aVdf25cOplvs9CrKToimEK0PFrhLOu1ib42MNlyFzH1SNEw9A0nnnh8m7w__fUfH4IXKuOZYvkeUAg_YN5rzjNEr2jEX35k_qKFS1Lb4i6w8Rf-Be9zMAi1QYNlzwDxAvXFnEH5Ojpr9iQHauMfc8yS23HrgrXUN1UFpQgyJO6H-dVYJSlK/s1000/image_2024-11-27_14-43-27.png

ក្រុមហ៊ុនក៏បានបន្តទៀតថា ម៉ូតូអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនគឺ Surge S32 នឹងដាក់លក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ដោយមានបំណងផលិតយានយន្តនេះចំនួន ១០,០០០ គ្រឿងឯណោះ។ Surge S32 ភ្ជាប់ទៅនឹងកាប៊ីនជាមួយតួខាងក្រោយ ដោយផ្នែកខាងក្រោយនឹងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន អាស្រ័យលើតម្រូវការរបស់អតិថិជន និងប្រើប្រាស់សម្រាប់ដឹកមនុស្ស ឬទំនិញ។ ដូច្នោះហើយផ្នែកខាងមុខគឺជាយានជំនិះកង់ពីរដាច់ដោយឡែក ហើយអាចប្រើប្រាស់បានដូចម៉ូតូធម្មតាដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBhsl0PpEH5m_LbIvLKXyV6Nnjva1Hra2cdGgJzARRq1ORB3SM58alQZ-agjwSzBlkXDsnGtaCMt8eCLBH3g1UczBtErB_D0hG0unEq0-atmb1HhkoxQJ08YIUx9cckkBPBCxNtqeyqjCJGt2ybf6NRDH8G35ikn7xgvwig52BpiMxX1FtZ4p4ss4i6Fgq/s1248/image_2024-11-27_14-44-13.png

យានជំនិះនេះត្រូវបានគេនិយាយថាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសអាស៊ីខាងត្បូង។ បច្ចុប្បន្នក្រុមហ៊ុន Hero និងក្រសួងដឹកជញ្ជូនផ្លូវគោកឥណ្ឌាបានសហការគ្នា បង្កើតប្រភេទផ្ទាល់ខ្លួនរបស់ពួកគេគឺ L2/L5 ដែលប្រភេទនេះត្រូវបានកំណត់ថាជា “ការរួមបញ្ចូលគ្នានៃយានយន្តកង់ពីរ និងកង់បី”។ ក្នុងចំណោមយានយន្តទាំងនោះ យានយន្តកង់ពីរក្នុងប្រភេទ L2 អាចត្រូវបានរួមបញ្ចូលជាមួយ “ម៉ូឌុលក្រោយមិនស្វយ័ត”។ ជាពិសេស ការកំណត់រចនាសម្ព័ន្ធនីមួយៗក៏មានស្លាកលេខចុះបញ្ជីផ្ទាល់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsaAGQxS-Oo2AvpAEYqgrTi6WtPlu-oHR6bBxiubOtdZaIuh2sPDgmKFVatDqfdv_BWYjrwfABpKKI6Xzi6GSIwZb0ck-2G-6_chpugK4skt5medl2sIC4BMg-etC9tfYVd5EWUxKLotKwfiOtT62Jv4PfBqxoROiqEoBZPSMQU-R9vjMlp8ZFrRfb6qw/s1280/image_2024-11-27_14-44-13%20(2).png
ទាក់ទងនឹងម៉ូទ័រអេឡិចត្រិច និងថ្ម នៅក្នុងរបៀបកង់ពីរ យានយន្តនេះប្រើប្រាស់ម៉ូទ័រអេឡិចត្រិចកម្លាំង ២.៦ សេះ ថាមពលថ្ម ៣.៥ kWh និងឈានដល់ល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្នុងរបៀបកង់បី យានយន្តប្រើម៉ូទ័រ ៤ សេះ និងថ្ម ១១ kWh ហើយល្បឿនអតិបរមាត្រូវបានកាត់បន្ថយមកត្រឹម ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Hero MotoCorp មានគោលបំណងផលិតយានយន្ត Surge S32 ចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ៕

ខាត់ ស្រីច័ន្ទ លើកឡើងបែបនេះចំពោះ ប្រាសាទ ដាវីន

0

សាធារណជននៅតែកោតសរសើរចំពោះសកម្មភាពរបស់អ្នកនាង ប្រាសាទ ដាវីន TOP30 Miss Universe 2024 បន្ទាប់ពីចប់ការប្រកួតនៅតែបំពេញតួនាទីជា Queen បានល្អបន្តសកម្មភាពសប្បុរសធម៌ដដែល។ លើសពីនេះ អ្នកនាង ប្រាសាទ ដាវីន បានបង្ហាញកាយវិការដឹងគុណទៅដល់អ្នកជួយជ្រោមជ្រាងក្នុងការប្រកួតកន្លងមកដែលទង្វើនេះធ្វើឱ្យ ខាត់ ស្រីច័ន្ទ ទប់ចិត្តមិនបានចេញមកនិយាយបែបនេះភ្លាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpjqkhNMwQJCNNBNgUr7m1S4XwCYvwqGFpmoqoQaTI5bow3Xd14YLK4x6VCqYIkWpXO8OvVJtunqCL7xdFzfXXPb5A6QCI4lUfzwOIWsBIlJISIZiHDh2rIf5_0wI4MoyiHoeKz2P4B5Wq4aasavaJckvXX5_yqNB_-o2meRzLoIhC627P8FZ-d1wzI1bw/s2048/467155644_1106857501443633_8339243773001347749_n.jpg
ND Miss Mera Cambodia បាននិយាយនៅក្នុងការ Live របស់ខ្លួននាយប់ថ្ងៃទី២៦ ខែវិច្ឆិកា បានសរសើរទៅកាន់ប្រាសាទ ដាវីន ដែលបានធ្វើឱ្យកម្ពុជាបើកទ្វារចូលTOPនៅក្នុងការប្រកួត Miss Universe ហើយអ្វីដែលធ្វើឱ្យនាងកាន់តែស្រលាញ់អ្នកនាង ប្រាសាទ ដាវីន កាន់តែខ្លាំង បំផុតគឺបន្ទាប់ពីសម្រាកតែប៉ុន្មានថ្ងៃក្រោយពីវិលត្រឡប់មកពីការប្រកួត ប្រាសាទ ដាវីន បានយកកន្រ្កកផ្កា ទៅជូនម្ចាស់ Sponsor ក្រុមការងារ ដែលជួយជ្រោមជ្រែងខ្លួនពេលទៅប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKc4yud6nvaxzQjTh5-nZ6O0MXcdxT26KNJijBClYTKeAwoAYgPlYuHwt8-clewTvfnbMQxy6esSiuYSqGQvdlBTU30-nLNimZ3olu-JOzBUIyMtqT8GuKahO8NNTtKURId8U-ueEORv_SIFs7P000d5qvSHYpjo6Q_WgDilWhihIo9LNtYNIfCaOmzL9k/s2048/image_2024-11-27_09-16-01.png

ខាត់ ស្រីច័ន្ទ បានលើកឡើងទៀតថា ទង្វើរបស់ Miss Universe Cambodia 2024 គឺបង្ហាញពីការដឹងគុណ ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនអាចមានតែម្នាក់ឯងនោះទេអ្វីក៏ដោយគឺត្រូវការជាក្រុមការងារពីក្រោមខ្នង។ កញ្ញាថា នេះគឺជាភាពគំរូសម្រាប់បេក្ខភាពផ្សេងៗឬម្ចាស់កម្មវិធីបវរកញ្ញាផ្សេងៗគួរយកគំរូតាម ប្រាសាទ ដាវីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqX-UBlGwBEWaTy4b8uDDj-wFrIJKPfdT_xXjs6snzgKGDIKocNMj36RC9H1HaVJ9J2wDgf76oyectH3UqNxT1R1AWFqnyF3o26_H6ygVByrwtwZHpgJ_IovrSSFRvWGU_O5OoBHdW5I-YOtF-AGU3BMzm1XjCKfM_fvP8If4Yw4ndIzNTdO5PT2qg1ZcU/s2048/image_2024-11-27_09-16-02.png

អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាក្នុងស្រុករូបនេះ ទម្លាយទៀតថា នាងធ្លាប់បានឮចេញពីម្ចាស់ Sponsor តែម្តងពីបេក្ខភាពមួយចំនួនមុនពេលប្រកួតផ្សេង ពេលប្រកួតហើយផ្សេងមិនពោលសូម្បីតែពាក្យអរគុណ ឬបញ្ចេញសកម្មភាពមកធ្វើឱ្យអ្នក Sponsor នោះសោកស្តាយដែលជួយ Sponsor ទៅឱ្យបេក្ខភាពនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnp5PgGzu-8qASlatY58gPRaO0pVHy-xGAfDul6SGIPBiJbdzQi2ejp5UuIQB6LGLBiX_XK-GzQ4zv96FK1nGvdmkmCx_puNuKrmvyMNS6exjtaLz_bApQQrDoSaj7tyQwU7FdcbygWcoFq-yoAiWXMLDOLxPO6nkDTOwpDE0r0M0hj28KfkQZSooij9Xf/s2048/468409339_1116454880483895_5274895376886878134_n.jpg

គួរបញ្ជាក់ថា ប្រាសាទ ដាវីន ជា Miss Universe Cambodia 2024 តំណាងឱ្យកម្ពុជាដំបូងដែលបានបំបែកប្រវត្តិសាស្រ្តចូល TOPនៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំដែលមានបេក្ខភាពចូលរួមរហូតដល់ទៅជាង១២០នាក់។ ទន្ទឹមនឹងសមិទ្ធចូល TOP30 ប្រាសាទ ដាវីន បានឈ្នះពានរង្វាន់ផ្សេងទៀតដែលមានដូចជាពានមាសសម្រាប់ Voice for Change ដែលនឹងទទួលបានទឹកប្រាក់មកវិញជាង១ម៉ឺនដុល្លារ និងបានជាប់ Top 20 Best Make Up ដែលទទួលបានឈុតគ្រឿងសម្អាងដែលមានតម្លៃ៣០០០ដុល្លារ៕

Jung Woo Sung ត្រូវទស្សនិកជនរិះគ.ន់ថាសាវ៉ាមានមិត្តស្រីហើយទៅមានកូនជាមួយនឹងនារីផ្សេងទៀត

0

តារាសម្តែង Jung Woo Sung ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតឯកជនតារាប្រុសរូបនេះបន្ទាប់ពីប្រកាសទទួលស្គាល់ថាមានកូនប្រុសជាមួយតារាម៉ូដែល Moon Gabi ។ ទោះជាយ៉ាងណា តារាសម្តែងរូបនេះប្រឈមនឹងការរិះគន់ដូចគ្នាពីទស្សនិកជនថាមានចិត្តសាវ៉ាក្បត់មិត្តស្រីដែលជាអ្នកក្រៅរង្វង់សិល្បៈហើយទៅមានកូនជាមួយនឹងនារីម្នាក់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK1IoX2Nq8WHb8u6ldCX2VVycL8x1-9cliA4mJdZZHlDKJnj4N6WicUpkP_x-NaxfCtlowtF9FfEZZzs6K_d8HrtXYdX5bQUUxusns5Y3Ft21o1zHoLiiYfS5V4vZZ-SKdaGq4jmMX_yqBXPJjqPARuXRW27QiCFAVypPvnF9cR6FAL68qMAW65t-RnlzM/s1810/image_2024-11-25_13-45-57%20(2).png
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា មនុស្សមួយចំនួនដែលស្គាល់ជីវិតឯកជនរបស់ Jung Woo Sung បាននិយាយថា តារាប្រុសរូបនេះបានស្រលាញ់មនុស្សម្នាក់នៅក្រៅរង្វង់សិល្បៈអស់រយៈពេលជាងមួយឆ្នាំហើយ ។ Woo Sung និងមិត្តស្រីរបស់លោកធ្លាប់ដើរលេងជាមួយគូស្នេហ៍ Lee Jung Jae – Im Se Ryung ។ មិត្តស្រីរបស់ Jung Woo Sung មានការភ្ញាក់ផ្អើលពេលបានដឹងថាតារាប្រុសរូបនេះមានកូនជាមួយនឹងតារាម៉ូដែល Moon Gabi ហើយនាងមិនបានដឹងថា Woo Sung ស្គាល់តារាម៉ូដែលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH2xQ-40kTtONse3-BTW9yIoZ3VoMZ1R1t-xwWBazZWo28FvfEZJdNoGpu1U-QIkOB8WhW2V00Ask36TUOedupTp0J0V0P1kisFt7wO63qgRconVwIFSw51rmlwN9jjOrRkoSVqaSXEpEoqU7QnHaQfAXdP-KoG4FSwMwbArDU2Za4iMDEdxYMyfrjbQg6/s1802/image_2024-11-25_13-46-00.png

តំណាងក្រុមហ៊ុនសិល្បករ ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Jung Woo Sung បានឆ្លើយតបនឹងរឿងអាស្រូវនេះថា «វាជារឿងផ្ទាល់ខ្លួនរបស់អ្នកសិល្បៈ យើងមិនអាចបញ្ជាក់បានទេ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់» ។ ក្រុមហ៊ុន Woo Sung សង្ឃឹមថាអ្នកគាំទ្រកុំប៉ាន់ស្មានខ្លាំងពេកអំពីជីវិតស្នេហារបស់តារាសម្ដែងរូបនេះ។ មហាជនជាច្រើនបានរិះគន់លោកថា «ធ្វើមិនបានល្អក្នុងនាមជាឪពុក» ពេលលោកមិនណាត់ជួប Moon Gabi គ្មានចេតនាចង់រៀបការ ប៉ុន្តែនៅតែមានកូន និងក្បត់គូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU-_cCUD6qjt3w9AZjYruGcpalTlcnFs9Av4z9euyYrYtMs4JaKRCkAiqU5c3ugw2tcOZrRd1q9Zf_DbUscf2YOnyC09mwrcUK0MzkmAFuEpPFPHSwtYhu_Q1zwCIS7DGZR5BKu9qJaBwygGX13W0iDlAJ-Z_HjGiJYyT5kAplrhi6Ibg0ymqAZIofVJVZ/s1350/Snapinsta_app_51388238_137990157232989_2511768865349245463_n_1080.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី ២៤ ខែវិច្ឆិកា Dispatch បានចុះផ្សាយថាកូនរបស់តារាម៉ូដែល Moon Gabi បានកើតក្នុងខែមីនា ឆ្នាំ២០២៤ ។ តារាសម្តែង Jung Woo Sung និងតារាម៉ូដែល Moon Gabi បានជួបគ្នាដំបូងនៅឯការជួបជុំសង្គមមួយក្នុងឆ្នាំ ២០២២។ បន្ទាប់ពីនោះ អ្នកទាំងពីរបានទាក់ទងគ្នា និងកាន់តែស្និទ្ធស្នាលកាន់តែខ្លាំងឡើង។ នៅខែមិថុនា ឆ្នាំ២០២៣ Moon Gabi បានជូនដំណឹង ថានាងមានផ្ទៃពោះ។ ចំណែកតារាសម្ដែង Jung Woo Sung រីករាយពេលបានដឹងដំណឹងនេះហើយសន្យាថានឹងទទួលខុសត្រូវចិញ្ចឹមកូន។ យ៉ាងណាមិញ អ្នកទាំងពីរមិនដែលណាត់គ្នា ហើយក៏មិនមានបំណងចង់រៀបការដែរ៕

ក្តៅៗ! មិនដឹងមានរឿងអ្វី ដេត ស្រីនាឌ ពហិ.កាមិនចូលប្រកួត Miss Planet international 2024

0

ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញា ដេត ស្រីនាឌ តំណាងកម្ពុជាពហិ.កាមិនចូលរួមក្នុងការប្រកួត Miss Planet international 2024 ទាំងដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្របាត់ទៅហើយ។ ស្រីនាឌ មិនបានផ្តល់មូលហេតុជាក់លាក់ក្នុងការសម្រេចចិត្តធ្វើបែបនេះភ្លាមៗទេខណៈទស្សនិកជនថា«មិនមែនជារឿងតូចតាច» ទើបឈានដល់តំណាក់កាលនេះចំណែកអ្នកខ្លះថានាងគ្មានទំនួលខុសត្រូវគួរគិតមុខមាត់ប្រទេសជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0AGN3ox5QIeVtsuCS74MDeTs2hcD7V3N49UQpqMZEmHB0pLtHc9tTOrE9ykZcvk2Cq8RLyn8gOHVgxLUtEjC0Ip_2mthkqL9_UIrwGgQSTOlFXlBh1ZUXujMvNA7SZvh4_HTj0TTMq-1CXRNo2Nbdu7cj1N292IXGI1Yq9ekeothyphenhyphenypsdP4Gq4qzBytI/s2048/image_2024-11-27_10-53-04.png

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ដេត ស្រីនាឌ បានប្រកាសថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិកាមិនចូលរួមប្រកួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ
នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbHhrqYAJiKm5Lp92Vfp1MYSm4IvCqcyS2kehQiQXQtiAY3psMK73gYassQntwFalDfWWkCbqvFFYkDYNiwkPBFZGEQhGpNRTKc99JPzk5hWhYgo0mEZ4FF5NIuTAMeS_-9VZjhxylRPTt3MozLORrVp4ay-QQWnoUPuaNTb5Ts2OwFbKs-I-4wEqSq8d/s2048/image_2024-11-27_10-53-05.png

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈនៅថ្ងៃផ្តាច់ព្រ័ត្រគឺនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា នេះហើយបែរជានាងដកខ្លួនបែបនេះទៅវិញដោយមិនដឹងថាមានមូលហេតុអ្វីនៅពីក្រោយខ្នងទើប ដេត ស្រីនាឌ សម្រេចចិត្តធ្វើបែបនេះ។ អ្នកខ្លះបានបញ្ចេញមតិថាមិនមែនជារឿងតូចតាចនោះទេទើបសម្រេចចិត្តពហិកាឡើងមក។ អ្នកខ្លះ ថា២ដង ហើយនាឌ ឱ្យតែតំណាងប្រទេស គឺមិនដែល ធ្វើឱ្យចប់សោះ ម៉េចចឹង? ជាម្ចាស់ផ្ទះផងគួរតែគិតមុខមាត់ប្រទេសជាតិជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssrC0fXSNAH2BDMGLwf1_j9M3abHjbiUYBVcFsmChfTpY6ogIosvlX0ysUhEoAefc6aZ7xlwQysEejGhRdYQPNWBVpowcZcPnKv6J9Cv5q5YyJBJygUFxNIadBC8aWMvAJfg9UoGQJ3_79b5_imEeVf9hxXBNsU8kEAUjkhhZ400uxLg7XhBFJQalCVju/s2048/image_2024-11-27_10-53-10.png

កម្មវិធីជប់លៀងអាហារពេលល្ងាចនាយប់ថ្ងៃទី២៥ វិច្ឆិកា ដេត ស្រីនាឌ Miss Planet Cambodia 2024 គឺមានភាពរីករាយនៅឡើយជាមួយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរនិងបាននាំបេក្ខភាពមួយចំនួនសាកល្បងរាំរបាំគោះអង្រែទៀតផង។ កាលពីយប់ថ្ងៃទី២៦ ដេត ស្រីនាឌ ក៏បានទៅសមឆាកសម្រាប់រាត្រីផ្តាច់ព្រ័ត្រដូចគ្នា។ នាងគឺជាអតីត Miss Grand Cambodia 2019 ប៉ុន្តែនាងត្រូវខកខានតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិដែលប្រទេសវេណេហ្សូអេឡា ធ្វើជាម្ចាស់ផ្ទះ៕

តើអ្នកណាជាជើងខ្លាំងទៅ ក្នុងកម្មវិធីប្រកួតឡើងដើមដូងលឿនបំផុតដោយគ្មានឧបករណ៍ជំនួយនៅប្រទេសចិននេះ?

0

ប្រទេសចិន ៖ ប្រទេសចិនបានរៀបចំពិធីប្រកួតឡើងដើមដូងលឿនបំផុតក្នុងទីក្រុងសាន់យ៉ា ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ខេត្តហៃណាន ។ វាជាផ្នែកមួយនៃការប្រកួតកីឡាក្នុងស្រុក លើកទី១២ ហើយកីឡាករទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺសុទ្ធតែមានស្រុកកំណើតនៅខេត្តហៃណាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVB2WEl6qpOAiwegmFO74DEX_WhVM7DNvWZynOV1orIGx3JslUW8NT_uRSTdA5-MRcY_lLXX9ZY669QXR3Owqa6mZGbceWvQ88SvWnaYqtQ9o0io1a-bwRNikVIWoE8q09kunxAolPQm1y2uqxVzrxmu00ZC5-ZNl86_WGTc4Q1eGc2Op28m-IFw9CAgF/s1280/image_2024-11-27_11-43-06%20(2).png

បើកីឡាកររូបណាអាចឡើងដល់ចុងដូងលឿនបំផុត គឺជាអ្នកឈ្នះ ហើយពួកគេត្រូវតែប្រើប្រាស់ដៃរបស់ខ្លួនឡើងដើមដូង និងគ្មានឧបករណ៍ជំនួយ ។ គណៈកម្មការប្រកួតអនុញ្ញាតឱ្យកីឡាករគ្រប់រូបពាក់ខ្សែការពារសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ឬករណីកីឡាករភ្លាត់ស្នៀតធ្លាក់ចុះក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4f8-GRFxscbf4ZKVP-0B_E-LaEy_9Pyvg-npmvN1P3VwbClXOyATT1MDwcN_mZFKxIcVSMaS6GDvqbdCUaXy9zG1496vVRnzLSzM5wTTbbj3CrTu3WpfcjUmzPmuzHu2r-vurZ2MyMkSOMS71zoJYahbdfeFEtf6G3eHPcSAIDAN3-O1Ormlr_BDHudGd/s885/image_2024-11-27_11-43-06.png

កីឡាករ និងកីឡាការិនី ដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺជាពលរដ្ឋរស់នៅខេត្តហៃណាន ពីព្រោះពួកគេមានបទពិសោធន៍ឡើងដើមដូងស្ទើរគ្រប់ទីកន្លែងតាំងពីនៅក្មេង ។ ម្យ៉ាងទៀត ការឡើងដើមដូង គឺជាកីឡាមួយដែលខេត្តហៃណាន តែងតែរៀបចំការប្រកួតជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7OK4zHB8KQEKc7sXPO9uQ2C9zppg0TaezVMsbp9tG1rkWnYh8gv-l3ko1OkTqXGXR9TlOOIuxS51ySyqFhf432iNg9IqmlGU6nkgGZLTOScuAGGjGk6QUTkilJGNg9ungwk4uex0UylQ6s6rOn6I7N-JubSSGrBUQ0QPACaXbt8WETury8XWjzpX9BBp/s1280/image_2024-11-27_11-43-07.png

កីឡាករទទួលជ័យជម្នះឡើងដើមដូងលឿនបំផុតផ្នែកបុរសបានចំណាយពេល៦.១៨វិនាទី រីឯផ្នែកនារី ចំណាយពេល៦.៦៦វិនាទី ។ ចិនបានរៀបចំប្រកួតកីឡាឡើងដើមដូងចាប់ពីឆ្នាំ១៩៥៣ និងរៀបចំរៀងរាល់៤ឆ្នាំម្តង ហើយនៅឆ្នាំ២០២៤ ការប្រកួតឡើងដើមដូងបានរៀបចំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOK6Zg-O3JJcFHvPwxZH2p_xZ0GoP7ttxS4_VFWP6WUR2cAfI9CzvZ8RJh5aymjQJmjkHSiIqKZGDsIKfg6AhOyrQ1x0uIcJcKNxDIwbXmwTTbHuHx_1Nke3aIGo_qA4MUuqsFEv-r4Z9pJRbFmwOGkzJE6VDnNrG7zys2QHXjb6X9cwBgUv53CQNdg-fD/s2048/image_2024-11-27_11-43-08%20(2).png

ហៃណាន គឺជាខេត្តនៅជាប់ឆ្នេរសមុទ្រមានទេសភាពយ៉ាងស្រស់ស្អាត និងសម្បូរដើមដូងជាច្រើនដើម ។ ហេតុនេះ ទើបពលរដ្ឋរស់នៅខេត្តហៃណាន ពូកែឡើងដើមដូងដោយប្រើប្រាស់ដៃទទេ តាំងពីពួកគេនៅក្មេងម៉្លេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgReKX9lMaCXUZ6XC7ZXHWlJZ1SWDk8WQXBng__afock75DXywA3AR4-qdwpcGx_IOX6lW7-u1PxYHbKdKbGf65OltFTbs91-hwmX7dr4vT6k1MTWsK0UhMNp9erk9JODEAEIjhCf_GcV0btHqYOJE7_dJMG63ki5_BZKhRx-Rk0zRaAeOw4gQGvVg0j-bj/s1500/image_2024-11-27_11-43-08.png
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមក ប្រទេសអង់គ្លេសបានរៀបចំការប្រកួតឡើងសសរឆាប់រហ័សបំផុតលំដាប់ពិភពលោក «World Pole Climbing Championship» ប្រចាំឆ្នាំ២០២៤ ដែលមានកម្ពស់២៥ម៉ែត្រ ។ ប៉ុន្តែកីឡាករអង់គ្លេសបានប្រើប្រាស់ឧបករណ៍ជំនួយឡើងសសរ ដែលខុសប្លែកពីកីឡាករឡើងដើមដូងរបស់ចិន ៕

ជឿតាម Google Maps ពេក! បុរសបីនាក់ជិះរថយន្តធ្លា.ក់ពីលើស្ពានដែលមិនទាន់សាងសង់រួច

0

ប្រទេសឥណ្ឌា៖ ហេតុការណ៍ដ៏រ.ន្ធត់ បុរសបីនាក់បានបា.ត់បង់ជីវិតនៅពេលដែលរថយន្តមួយគ្រឿងបានធ្លាក់ពីលើស្ពាន ដែលមិនទាន់សាងសង់រួចក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXz0N7syVkPKk2vNOJ38pjzH6RpwUnkLHSpRp1b3GwxHY9olhyphenhyphengTugqxtR3hfvJY3lH3rOoo7UxahTThXeAv5EBPfY8nTaGKxuz3Mv3Ymw_5tVTq_xXNvuc5DbZcCINSEpCZqkHF0urLPrwd-yiNiv8fH_aJZSEKW_KiFQD0Zy1gkx58REi7NnJ0bswShA/s550/image_2024-11-27_11-31-27.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះចាកចេញពីតំបន់លំនៅដ្ឋាន Gurugram ហើយកំពុងធ្វើដំណើរទៅកាន់ Bareilly នៅពេលយប់ដើម្បីចូលរួមពិធីមង្គលការមួយ ដោយពួកគេពឹងផ្អែកទាំងស្រុងលើ Google Maps ដើម្បីទៅដល់ទីតាំងព្រឹត្តិការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yTlIOru7uZ5LzgUyt7Cm5FQluXk7Z5CHzswodc8l3JTCuNIhmnAQWYYX_XjmY-rND64RTTh7teLUTRzN1pFTe-t2KbEKJgYmVSCRfxlpo2XueF-2e74ru62PfqXDIrM9YyVBYn-hMcJ7fenaLcfOeiakfruuZ9aAGuImjWnyAV7gIcKi4B4cAq-_r2ms/s673/photo_2024-11-27_11-23-11.jpg

ទោះជាយ៉ាងណារថយន្តក៏បានបើកឆ្លងកាត់ស្ពាន ដែលជាស្ពានបាក់ពាក់កណ្តាល ហើយធ្លាក់ចូលទន្លេ Ramganga ដែលជាទន្លេស្ងួតពីកម្ពស់ប្រហែល ១៥ ម៉ែត្រ។ នៅព្រឹកថ្ងៃបន្ទាប់អ្នកស្រុកក៏បានប្រទះឃើញរថយន្តដែលរងការខូចខាត រួមជាមួយអ្នកស្លា.ប់ទាំងបីនាក់។ យោងតាមអាជ្ញាធរស្ពាននេះត្រូវបានគេបិទក្នុងរដូវវស្សា ព្រោះវាបាក់ពាក់កណ្តាល ប៉ុន្តែដោយសារស្ពានមិនមានរបាំង ឬផ្លាកសញ្ញាហាមយានយន្តឆ្លងកាត់ ចំពេលដែលអ្នកបើកបរពឹងផ្អែកតែ Google Maps ទើបបណ្តាលឱ្យជួបគ្រោះ.ថ្នាក់បែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnE8CAgCQetRrW7NOO4sjGxEikv6kzJ1TdbnnsSrlqO9BVeSsddc-BqrhOyIQxvsBxKTjIcm9Yytdnl4QWFJkYNIbUluRVVV1bBBlcdeuT8bRGtVnJDHzTKSdBl2WyXI2yf8qxuVqLd4hziZ1kddIHzcEFjSLNToTL1K44el7r1fJdav5y4ZywpaurzE9/s720/image_2024-11-27_11-31-27%20(2).png

នៅពេលដំណឹងនេះត្រូវបានសារព័ត៌មានធំៗជាច្រើនចុះផ្សាយ ក្រុមហ៊ុន Google ក៏បានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតឧបទ្ទវ.ហេតុនេះ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមានគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរបានកើតឡើងដោយសារអ្នកបើកបរដើរតាមទិសដៅ Google Maps។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheO4rko9eAAFV-LEawDS3Z0VJi5u7KTOy_DV1nH8g3WGqdG9_BKL_BRAiLI4dimJIV3QzC5P_HxwgiHTWQUgHoAjN8E9Fylr9oSccbqs4pDqc2YAsHFay5qhcUWd-v7lUVjYfdQGE387PL_zZujilh3v094F3OGlyeHDzqEAweAuPLsG1rBiLdn1mVG985/s1200/photo_2024-11-27_11-25-46.jpg

នៅប្រទេសឥណ្ឌា កាលពីឆ្នាំ ២០២១ មនុស្សពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ នៅពេលពួកគេរវល់មើល Google Maps ហើយឆ្លងកាត់ផ្លូវខុសធ្វើឱ្យធ្លាក់ពីលើស្ពានបាក់បែកមួយ ខណៈស្ពាននៅប្រទេសឥណ្ឌាភាគច្រើនក៏មិនមានរបាំង ឬផ្លាកសញ្ញាហាមឃាត់ដែរ ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងជាញឹកញាប់។ សរុបមកវិញ មូលហេតុដែលបុរសបីនាក់ខាងលើស្លា.ប់ គឺដោយសារកំហុសរបស់អាជ្ញាធរដែលមិនបានបិទរបាំង ឬផ្លាកសញ្ញាហាមឃាត់ រួមទាំងដោយសារ Google Maps ផងដែរ៕

ប្រទេសទាំង ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោក

0

មីកញ្ចប់ គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារវាងាយស្រួលក្នុងការចម្អិន ក៏ដូចជាមានតម្លៃសមរម្យ ងាយស្រួលរក និងអាចរក្សាទុកបានយូរទៀតផង។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ពិភពលោកយើងបានប្រើប្រាស់មីកញ្ចប់ចំនួន ១២០ ពាន់លានកញ្ចប់ ក្នុងនោះចិនគឺជាប្រទេសដែលមានប្រជាជននិយមបរិភោគមីកញ្ចប់ច្រើនជាងគេក្នុងពិភពលោក រហូតដល់ ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ក្រៅពីប្រទេសចិន ក៏មានប្រទេស ៩ ផ្សេងទៀតក៏ជាប់ក្នុងបញ្ជីញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgxwjeQKnmnebcmy8CjDeZ6PiJ8DkdGTbRV9k14E0XZx235zRpAFiPl0-XHf09SIuzkqno-XUvsZDOTwI2p59qUMPtHHSl5WEowbd874BnDndMs6MaHKSnIogELEMo0CqRzL-DRvizD7k8lRaUpS4Au6DcGu_zI1-mDJJyGIlEJCkyFa9wunRhjn192Lb/s1440/image_2024-11-27_11-26-47.png

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតនៅលើពិភពលោក៖
១. ប្រទេសចិន មានប្រជាជននិយមបរិភោគមីកញ្ចប់ចំនួន ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ
២. ឥណ្ឌូនេស៊ី ១៤.៥០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៣. ឥណ្ឌា ៨.៧០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៤. វៀតណាម ៨.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៥. ប្រទេសជប៉ុន ៥.៨០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៦. សហរដ្ឋអាមេរិក ៥.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៧. ប្រទេសហ្វីលីពីន ៤.៤០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៨. កូរ៉េខាងត្បូង ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៩. ប្រទេសថៃ ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
១០. នីហ្សេរីយ៉ា ៣.០០០ លានកញ្ចប់ក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lM5cgWZb_Ss45-Ry2a54Y44Tn8wKpkHMyw9mtN09XDw77R4U39kg3qtO1FPIws9JzyGeu3Fa1Sj6R0NUc9IAB3b_iHYDcxqxxsEuMDJ66wIOzdH0Lr2BD3CB-5G21-YvIEdMlVQ9SIjkZ9-HpxFvpMyHntaW4iskQXpUxfd91Yy5GXezUmO9vqS1tNjb/s1360/image_2024-11-27_11-26-48.png

គួរបញ្ជាក់ដែរថា ការញ៉ាំមីកញ្ចប់ច្រើនពេកគឺមិនល្អចំពោះសុខភាពរាងកាយរបស់យើងឡើយ។ ការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់អ្នកដែលបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេកនឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ អាចធ្វើឱ្យស្លាប់មុនអាយុផងដែរ។ ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីច្រើនមានដូចជា៖ សម្ពាធឈាមឡើងខ្ពស់, ជាតិស្ករក្នុងឈាមឡើងខ្ពស់, លើសជាតិខ្លាញ់ត្រង់ចង្កេះ, កម្រិតកូឡេស្តេរ៉ុលខុសធម្មតាដែលអាចបង្កទៅជាជំងឺទឹកនោមផ្អែម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។ ដូច្នេះ អ្នកគួរតែទទួលទានមីកញ្ចប់ ឬមីកំប៉ុង ក្នុងបរិមាណសមល្មមបានហើយ ដើម្បីបង្ការការប្រឈមបញ្ហាសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOdrdFiZO68vSwEB2SHKkUn1iHEnQIw0buOoCHLlTJZWeW-nE2URobyJIN0Gp2-iGfFp4Oa5-mYZuw44yFWUu8Us-R4ddIB0LXjqL0wHM6vjrY3FK___y1y4dUJy9bLILfIiQ80vOtKtMWv16YtCeKDhY4tZ-eMmvNYtXoZXTYQlXaJo6mEqO5lbsW9Ci/s1000/image_2024-11-27_11-26-49.png

Taeyeon បង្ហើបគន្លឹះសំខាន់ៗ ៤ យ៉ាងដើម្បីទទួលបានសម្រស់ស្រស់ស្អាតដូចទេពធីតា

0

តារាចម្រៀង K-pop ជំនាន់ទី ២ ដ៏ល្បីល្បាញរបស់កូរ៉េគឺ Taeyeon មេក្រុម Girls’ Generation បានប្រាប់ពីវិធីសាស្ត្រថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចទេពធីតានូវគន្លឹះងាយៗទាំងនេះ ដោយនាងតែងតែអនុវត្តជារៀងរាល់ថ្ងៃ។ Taeyeon បាននិយាយថា ដើម្បីទទួលបានស្បែកសភ្លឺចែងចាំង គ្មានមុន គ្មានស្នាម និងរាងស្អាត ដងខ្លួនស្រឡូន គឺនាងបានអនុវត្តនៅអាថ៌កំបាំងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXqy7Q-BcpAnk4chgY0Rqyk3HOvPwhyphenhyphenMPc0SX-74WljNI1N64Q6YZsv2uO8ir5xwp5gQeH03rHY-CfjqMAoH8KIwXiyLpYguO0c59l1Sl1752i8Vm1Znt7kuVXoCJ5GEvKyzTQ8L2RqPvBTp-ySRH-5eREyDUootmi7PoszJZBt1RFBXazNo0lc7g9A1Q/s728/image_2024-11-27_11-24-17.png

១.រក្សារបៀបរស់នៅដែលមានសុខភាពល្អ៖ តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះតែងតែយកចិត្តទុកដាក់បន្ថែមលើផ្លែឈើស្រស់ៗ ផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនសុខភាពស្បែកពីខាងក្នុង។ យោងតាម Taeyeon របបអាហារគ្មានតុល្យភាព និងការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពស្បែក ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាដូចជាមុន ស្នាមអុចខ្មៅ និងស្នាមជាំកន្ទួលជាដើម។ លើសពីនេះនាងក៏តែងតែយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីឱ្យល្អ ជៀសវាងទុកឱ្យខ្លួនឯងព្រួយបារម្ភ ឬគិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9EQZznOBygHIpyuzPgu4V_Fqx75ZwXOHkdHA-Ffln_J7j7G3Xev4CpcSZHI2vP6viaiU8KNBzTz_O_MGekPQ36gpEOCI-CJ9Tphd8vwsxWxNe4epXebbjZYgS0AGqm6OnHA_OdAhoEssEfixmPbLKCS8GDVuit35AGgpYcJR7njEpzQuahumux0xXqgvA/s2000/image_2024-11-27_11-24-18.png

២.ប្រើផលិតផលថែរក្សាស្បែក៖ នៅថ្ងៃដែលស្បែកស្ងួត មេក្រុម Girls’ Generation នឹងប្រើសេរ៉ូមតិច ហើយប្រើក្រែមច្រើន ដោយបន្ថែមប្រេងលើមុខបន្តិច។ តារាចម្រៀងស្រីរូបនេះបាននិយាយថា ការលាបសារធាតុសំខាន់ៗមុនចូលគេងជួយឱ្យស្បែករបស់នាងមានសុខភាពល្អពីខាងក្នុង។ ចាប់តាំងពីនាងបានចូលវិស័យសិល្បៈមក Taeyeon បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់សេរ៉ូមប្រឆាំងភាពចាស់ ដោយជារឿយៗនាងជ្រើសរើសផលិតផលដែលមានធាតុផ្សំពិសេស ដើម្បីជួយកាត់បន្ថយ និងពង្រឹងការបង្កើតឡើងវិញនៃស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpNXGGYBJ-b0hnH4BITs7xThRd3L_aso_lPD1ndn_lI_TxfaJPyrRKUeHzDb0pCdvv2fZQJnHTa0UbYCYIQj08S2SwuhyphenhyphenbYiKy3UJX1WW7qzDwf3IpS0Tf2TG_Q8ObtCxr12oySkpQpB-LfW20NfhrCZPjy1HL16Te7kUaCJoC_LOBTrhQCHj4kb-LfZQ/s1920/image_2024-11-27_11-24-19.png

៣.ការពារកំដៅថ្ងៃសម្រាប់ស្បែក៖ តារាចម្រៀងរូបនេះតែងរក្សាទម្លាប់លាបឡេការពារកម្ដៅថ្ងៃជានិច្ចក្នុងកម្រិតមធ្យមមុនពេលផាត់មុខ។ វិធីនេះជួយស្បែករបស់នាងការពារកម្តៅថ្ងៃ ភាពចាស់មុនអាយុ និងចំណុចខ្មៅ។ ដូច្នេះស្ត្រីគួរតែផ្តល់អាទិភាពដល់ផលិតផលឡេការពារកម្តៅថ្ងៃដែលមានសភាពរលោង និងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtqTcbDDmgN8T_4ja9wVgGMyl_ijYDrBqEFl3ayV06sfpJi3NjvoWxXLaW4KNcPdOc0Hwf6kE4HPiq_h4LjLkTkyHGoqjbjcXs-pgdEAL3rXT4nxFk_oL-IlLR_Ng6rXb_VaaGL8pL9gSbzCXG7WqhZPRPoRgZLcp9CsD7GBUxt23BgRU1l2qdci5kgVll/s1024/image_2024-11-27_11-24-20.png

៤.លាងសម្អាតមុខជានិច្ច៖ ការសម្អាតមុខពីរដងគឺជាវិធីរបស់ Taeyeon ក្នុងការថែរក្សាស្បែកស្អាត និងមានសុខភាពល្អ។ នាងលុបគ្រឿងសម្អាងដែលមិនជ្រាបទឹក និងឡេការពារកម្ដៅថ្ងៃចេញ ហើយទឹកសម្អាតមុខនឹងកម្ចាត់ជាតិខ្លាញ់លើសពីស្បែក។ នាងក៏ប្រើហ្វូមលាងមុខដើម្បីសំអាតរន្ធញើសយ៉ាងជ្រៅផងដែរ បន្ទាប់ពីលាងសម្អាតពីរដងរួច តារាស្រីរូបនេះក៏លាបម៉ាសមុខត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ ដើម្បីជួយឱ្យស្បែករបស់នាងស្អាត រលោង និងភ្លឺថ្លា៕