កម្មវិធី Halloween គឺជាព្រឹត្តិការណ៍ធំមួយរបស់ប្រទេសលោកខាងលិចត្រូវបានបណ្តាប្រទេសជាច្រើនទូទាំងពិភពលោករៀបចំកម្មវិធីដោយអ្នកខ្លះបានតុបតែងខ្លួនប្លែកៗគូសមុខមាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្នុងឱកាសនេះតាមប្រទេសនានាមួយចំនួនបានរៀបចំកម្មវិធីសប្បាយយ៉ាងឱឡារិកក្នុងនោះនៅរាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីដ៏ធំសម្បើមនេះដូចគ្នា។
កម្មវិធីនេះមានឈ្មោះថា Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។ ភាពសប្បាយរីករាយនឹងផ្តល់ជូនទស្សនិកជននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់ ហើយសំបុត្រគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ កម្មវិធីអបអរ ថ្ងៃបុណ្យ Halloween ទស្សនិកជននឹងមានឱកាសជួបជាមួយDJ ដ៏ស្រស់សង្ហា គឺ DJ Wukong ដែលជាកំពូល DJ មួយរូបនៅលើពិភពលោករួមទាំង DJ MOJI ផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែ DJ ល្បីទាំងពីររូបប៉ុណ្ណោះទេដែលបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃ អបអរបុណ្យ Halloween ទៅដល់ហ្វេនៗក្នុងនោះតារាចម្រៀង Kwan គឺជាភ្ញៀវពិសេសនឹងមានវត្តមានចូលរួមសម្តែងក្នុងកម្មវិធីនេះដូចគ្នា។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត។
ងាកទៅកាន់ Kwan វិញ គឺជាតារាចម្រៀងដែលសាងប្រជាប្រិយភាពជាច្រើនបទដូចជា«នឹក» «មេឃបើកថ្ងៃ» «ប្រថ្នូល» រួមទាំងបទជាច្រើនទៀត។ Kwan ក៏ធ្លាប់ជាសិល្បករចូលរួមកម្មវិធីនៅតំបន់អាស៊ានតំណាងឱ្យសិល្បករកម្ពុជាផងដែរ៕










