ថ្មីៗនេះ នៅលើបណ្តាញសង្គមគេឃើញមានការបង្ហោះផ្សព្វផ្សាយវីដេអូមួយ ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់បានចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្រោយពីបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។

ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។

គួរបញ្ជាក់ថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច។