តារាចម្រៀង ជូវី លីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នាពេលថ្មីៗនេះបន្ទាប់ពីលោកបានចាប់ដៃគូជាមួយតារាចម្រៀង ពន្លឺ សមាជិកក្រុមក្មេងខ្មែរ ចេញបទ Lying Remix ជាមួយគ្នា។ អ្នកទាំងពីរគឺជាអតីតសិល្បករក្នុងទ្រនំបារមីដូចគ្នា ស្របពេលដែល ជូវី បានបញ្ជាក់ពីមូលហេតុក្នុងការចាប់ដៃគូជាមួយពន្លឺលើកដំបូងនេះក្នុងប្រភេទបទកាចៗ។

តាមរយៈការ live របស់ ជូវី លីន នៅលើគណនី Instagram ត្រូវបានផេកអ្នកគាំទ្រយកមកបង្ហោះបន្តកាលពីយប់ថ្ងៃទី២១ ខែតុលា តារាចម្រៀង ជូវី លីន បានបកស្រាយថា លោកស្រលាញ់សិល្បករនៅក្នុងប្រទេសកម្ពុជាទាំងអស់ គោរពស្រលាញ់គាត់ទាំងអស់គ្នា បំណងពិតប្រាកដនៃការចេញបទចម្រៀងនេះគឺដើម្បីប្រាប់សាច់រឿងរបស់លោកដែលបានឆ្លងកាត់»។ ជូវី បន្តទៀតថា លោកគិតថាតារាចម្រៀងពន្លឺគឺស័ក្តិសមបំផុតដោយសារអ្នកទាំងពីរឆ្លងកាត់រឿងដូចគ្នា។ .png)
សិល្បកររូបនេះថា បើសិនជានិយាយថាបទ Lying Remix ដៀមដាមអ្នកណាគេគឺជាបញ្ហារបស់លោកមិនមែនជាមួយបុគ្គលជាសិល្បករនោះទេ គឺលោកហើយនឹង ពន្លឺ មានបញ្ហាជាមួយបុគ្គលដែលធំជាងសិល្បករ។ វាជាការឈឺចាប់ រឿងរ៉ាវរបស់លោកដែលចង់ប្រាប់ទៅកាន់ពិភពលោក។
Lying Remix ពី ជូវី លីន និង កៅ ពន្លឺ គឺបានទម្លាក់នៅថ្ងៃទី១៨ ខែតុលា ។ ក្នុងបទចម្រៀងនេះ ពន្លឺ បានលើកពីបញ្ហា ស្នាដៃរបស់លោកត្រូវបានអ្នកដទៃយក និយាយពីការបិទផ្លូវ រាប់អានដំបូងជាមិត្តភក្តិជិតស្និទ្ធហើយអែបពាក្យទុរយស ធ្វើខ្លួនដូចជាស្តេច ស្តេចដែរតែរំអួយដាក់អ្នកម្តាយ សង្គមសិល្បៈប្រឡាក់ដោយឈាម និងមានប៉ារ៉ូលសាហាវៗជាច្រើនទៀត។
ចាប់តាំងពីក្លាយជាសិល្បករឯករាជ្យមកគេសង្កេតឃើញថា ជូវី លីន បានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ជី ដេវីត ទទួលបានតំណែងថ្មីមួយក្នុងកម្មវិធីរ៉េប និងចុងក្រោយនេះថតវីដេអូចម្រៀងជាមួយក្រុម La Cima ៕










