ពេលយើងឃើញផ្លែម្នាស់ធំៗក្នុងផ្ទះបាយ មើលទៅគួរឱ្យចង់បរិភោគ ប៉ុន្តែវាមិនទាន់ទុំ បើទោះជារង់ចាំអស់ច្រើនថ្ងៃក្តី ។ យើងបានអនុវត្តគ្រប់វិធីនៅតែមិនទុំទៀត ហើយទម្រាំវាទុំ យើងបាត់ឃ្លានល្មម ។ សារព័ត៌មាន KBN សូមបង្ហាញនូវវិធីជួយឱ្យម្នាស់ទុំរហ័សឆាប់បានបរិភោគ ពុំចាំបាច់រង់ចាំច្រើនថ្ងៃ និងវិធីសង្កេតមើលម្នាស់ណាទុំមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIiFzDVjy4UhaKACKQ7vUqOAbQwuLBQVC7wBBtpUTUp0CYt45zJUIAJXIh6sv01V21uuikTrnDaHLKaK2mBz5Mu40K9q5edFN3WX4N4-vCL-IQxbne3vEgFjsVTn5MGxNexM-cc3qR2z2fmpkVDTVdgrUMlZeccJzGJ88uEwAWw-XnqPz-jRxON0JO_LWu/s1500/image_2024-11-27_14-46-29.png

ខាងក្រោមនេះ គឺជាវិធីធ្វើឱ្យផ្លែម្នាស់ទុំរហ័សឆាប់បានបរិភោគ ៖

១-បើយើងចង់បរិភោគម្នាស់ឆាប់ៗ គឺត្រូវយកវាដាក់ក្នុងថង់ជាមួយផ្លែឈើផ្សេងៗ ដូចជា ៖ ផ្លែប៉ោម, ចេក និងប៉េងប៉ោះ ។ ម្នាស់ខុសពីផ្លែឈើផ្សេងទៀត គឺវានឹងមិនទុំដោយខ្លួនឯងទេក្រោយពេលប្រមូលផល ពីព្រោះជាតិស្ករក្នុងម្នាស់មានប្រភពពីដើមរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilDyJypmyM_OfmIz5zDCu0EbhxyIfDvOEPE55TzE75LfkJCiotng54nTyBflQ__4irHP_CKFS8GtNDLYCamfkbjpPcl0eij32goD2RUUlnrezJQxBZRkvl2mPBtd2nMxks2aVzfH40l27ALeWhvJYDYxc9GDGndfAX_xhjZfREQnOoPN4GdEgpONyKrGZX/s1280/image_2024-11-27_14-46-28.png

២-ដាក់ម្នាស់ក្នុងថង់ជាមួយផ្លែឈើទុំផ្សេងទៀត ពីព្រោះផ្លែឈើទុំទាំងនេះនឹងបញ្ចេញឧស្ម័នអេទីឡែន ជួយឱ្យម្នាស់ឆាប់ទុំ ។ ប៉ុន្តែយើងត្រូវតែចងមាត់ថង់ឱ្យជិត និងទុកវាចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvgJIxWqFW6MSQSOraMM_PM1ln3jh5BPW6WxWgFPJK41vLBT2iJRPbhsf7WOH94TdCu_i3WfSL6qaahflvn3hBwgmRsz5FwASdVDivTMNgx-YRVU_N7TTLqoKimdSNn4_R7qTp72P19Mw6obWBwYXyKiuzMqstDJUr71ECwKE5KkcH_6yoVlcFREKAzRh/s1400/image_2024-11-27_14-46-27.png

៣-យើងត្រូវដាក់ម្នាស់បញ្ច្រាស គឺដាក់ផ្នែកដែលមានស្លឹកចុះក្រោម ដើម្បីឱ្យជាតិម្សៅដែលប្រមូលផ្តុំនៅគល់ម្នាស់បែងចែកទៅផ្នែកផ្សេងទៀតរបស់ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxny6bzTWh1zmsmoA_Y5aBBbkuAeVRh6SSnVBwknpgbvFqcVp83h8b4gJz2aHz1A00MTUNYSFYRScifCv4-Nt9wMofwPwXx3bejvqDzZFgRL3Jh1daVLp08hWoZ49hH5aoil0VEyMH2gX6EWRiKUOAqAY7G6f8iLGvZcmg-Us-5wAYl-kUvWlZ-vIzrgF8/s1500/image_2024-11-27_14-46-26.png

ពេលសាកល្បងវិធីទាំងនេះរួចហើយ មនុស្សមួយចំនួនឆ្ងល់ថា តើម្នាស់ទុំហើយឬនៅ តើដឹងថាវាទុំដោយរបៀបណា? គ្មានអ្វីពិបាកទេ គឺអាចមើលពណ៌របស់វា និងយកដៃសង្កត់ពីលើ ។ ផ្លែម្នាស់នឹងប្តូរទៅជាពណ៌លឿងលាយបៃតង ចាប់ពីគល់របស់វាមុនគេ ហើយចំណុចសំខាន់ ម្នាស់មិនគួរមានពណ៌ត្នោតទេ ពីព្រោះពណ៌ត្នោត មានន័យថា វាទុំខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg067Q0T6sN1f1BY84H7zwSKAigl7S045JjPcYMcQXRe-uirCBl-3ePsAz5ypmx_wbylxLDajPvq-twjmqlEm8x6hAkJjmDVxTqvBF6Zl-lOt8Vt2i9S0SWldfOxOvH-tQCABgsZMltp5gQjXSA-k4Y8VdLLyAKhKMGxC4RDK6RlIwa4i61kHsFjB6Qq40/s1100/image_2024-11-27_14-46-26%20(2).png

ក្រៅពីនេះ ម្នាស់គួរតែមានសភាពទន់បន្តិច នៅពេលយើងយកដៃសង្កត់នៅផ្នែកខាងលើ ។ វិធីមួយទៀតដើម្បីសង្កេតមើលថា ម្នាស់ទុំ ឬមិនទាន់ទុំ គឺការហិតក្លិននៅគល់របស់វា ពីព្រោះម្នាស់ចាប់ផ្តើមទុំពីគល់ឡើងទៅផ្នែកខាងលើ ហើយម្នាស់ទុំនឹងមានក្លិនក្រអូប ៕