Home ព័ត៌មានអន្តរជាតិ ជឿតាម Google Maps ពេក! បុរសបីនាក់ជិះរថយន្តធ្លា.ក់ពីលើស្ពានដែលមិនទាន់សាងសង់រួច

ជឿតាម Google Maps ពេក! បុរសបីនាក់ជិះរថយន្តធ្លា.ក់ពីលើស្ពានដែលមិនទាន់សាងសង់រួច

79
0

ប្រទេសឥណ្ឌា៖ ហេតុការណ៍ដ៏រ.ន្ធត់ បុរសបីនាក់បានបា.ត់បង់ជីវិតនៅពេលដែលរថយន្តមួយគ្រឿងបានធ្លាក់ពីលើស្ពាន ដែលមិនទាន់សាងសង់រួចក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXz0N7syVkPKk2vNOJ38pjzH6RpwUnkLHSpRp1b3GwxHY9olhyphenhyphengTugqxtR3hfvJY3lH3rOoo7UxahTThXeAv5EBPfY8nTaGKxuz3Mv3Ymw_5tVTq_xXNvuc5DbZcCINSEpCZqkHF0urLPrwd-yiNiv8fH_aJZSEKW_KiFQD0Zy1gkx58REi7NnJ0bswShA/s550/image_2024-11-27_11-31-27.png
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះចាកចេញពីតំបន់លំនៅដ្ឋាន Gurugram ហើយកំពុងធ្វើដំណើរទៅកាន់ Bareilly នៅពេលយប់ដើម្បីចូលរួមពិធីមង្គលការមួយ ដោយពួកគេពឹងផ្អែកទាំងស្រុងលើ Google Maps ដើម្បីទៅដល់ទីតាំងព្រឹត្តិការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yTlIOru7uZ5LzgUyt7Cm5FQluXk7Z5CHzswodc8l3JTCuNIhmnAQWYYX_XjmY-rND64RTTh7teLUTRzN1pFTe-t2KbEKJgYmVSCRfxlpo2XueF-2e74ru62PfqXDIrM9YyVBYn-hMcJ7fenaLcfOeiakfruuZ9aAGuImjWnyAV7gIcKi4B4cAq-_r2ms/s673/photo_2024-11-27_11-23-11.jpg

ទោះជាយ៉ាងណារថយន្តក៏បានបើកឆ្លងកាត់ស្ពាន ដែលជាស្ពានបាក់ពាក់កណ្តាល ហើយធ្លាក់ចូលទន្លេ Ramganga ដែលជាទន្លេស្ងួតពីកម្ពស់ប្រហែល ១៥ ម៉ែត្រ។ នៅព្រឹកថ្ងៃបន្ទាប់អ្នកស្រុកក៏បានប្រទះឃើញរថយន្តដែលរងការខូចខាត រួមជាមួយអ្នកស្លា.ប់ទាំងបីនាក់។ យោងតាមអាជ្ញាធរស្ពាននេះត្រូវបានគេបិទក្នុងរដូវវស្សា ព្រោះវាបាក់ពាក់កណ្តាល ប៉ុន្តែដោយសារស្ពានមិនមានរបាំង ឬផ្លាកសញ្ញាហាមយានយន្តឆ្លងកាត់ ចំពេលដែលអ្នកបើកបរពឹងផ្អែកតែ Google Maps ទើបបណ្តាលឱ្យជួបគ្រោះ.ថ្នាក់បែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnE8CAgCQetRrW7NOO4sjGxEikv6kzJ1TdbnnsSrlqO9BVeSsddc-BqrhOyIQxvsBxKTjIcm9Yytdnl4QWFJkYNIbUluRVVV1bBBlcdeuT8bRGtVnJDHzTKSdBl2WyXI2yf8qxuVqLd4hziZ1kddIHzcEFjSLNToTL1K44el7r1fJdav5y4ZywpaurzE9/s720/image_2024-11-27_11-31-27%20(2).png

នៅពេលដំណឹងនេះត្រូវបានសារព័ត៌មានធំៗជាច្រើនចុះផ្សាយ ក្រុមហ៊ុន Google ក៏បានផ្ញើការរំលែកទុក្ខរបស់ខ្លួនទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតឧបទ្ទវ.ហេតុនេះ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមានគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរបានកើតឡើងដោយសារអ្នកបើកបរដើរតាមទិសដៅ Google Maps។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheO4rko9eAAFV-LEawDS3Z0VJi5u7KTOy_DV1nH8g3WGqdG9_BKL_BRAiLI4dimJIV3QzC5P_HxwgiHTWQUgHoAjN8E9Fylr9oSccbqs4pDqc2YAsHFay5qhcUWd-v7lUVjYfdQGE387PL_zZujilh3v094F3OGlyeHDzqEAweAuPLsG1rBiLdn1mVG985/s1200/photo_2024-11-27_11-25-46.jpg

នៅប្រទេសឥណ្ឌា កាលពីឆ្នាំ ២០២១ មនុស្សពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ នៅពេលពួកគេរវល់មើល Google Maps ហើយឆ្លងកាត់ផ្លូវខុសធ្វើឱ្យធ្លាក់ពីលើស្ពានបាក់បែកមួយ ខណៈស្ពាននៅប្រទេសឥណ្ឌាភាគច្រើនក៏មិនមានរបាំង ឬផ្លាកសញ្ញាហាមឃាត់ដែរ ទើបធ្វើឱ្យមានហេតុការណ៍នេះកើតឡើងជាញឹកញាប់។ សរុបមកវិញ មូលហេតុដែលបុរសបីនាក់ខាងលើស្លា.ប់ គឺដោយសារកំហុសរបស់អាជ្ញាធរដែលមិនបានបិទរបាំង ឬផ្លាកសញ្ញាហាមឃាត់ រួមទាំងដោយសារ Google Maps ផងដែរ៕