Home ព័ត៌មានអន្តរជាតិ ប្រទេសទាំង ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោក

ប្រទេសទាំង ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោក

122
0

មីកញ្ចប់ គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ដោយសារវាងាយស្រួលក្នុងការចម្អិន ក៏ដូចជាមានតម្លៃសមរម្យ ងាយស្រួលរក និងអាចរក្សាទុកបានយូរទៀតផង។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ពិភពលោកយើងបានប្រើប្រាស់មីកញ្ចប់ចំនួន ១២០ ពាន់លានកញ្ចប់ ក្នុងនោះចិនគឺជាប្រទេសដែលមានប្រជាជននិយមបរិភោគមីកញ្ចប់ច្រើនជាងគេក្នុងពិភពលោក រហូតដល់ ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ក្រៅពីប្រទេសចិន ក៏មានប្រទេស ៩ ផ្សេងទៀតក៏ជាប់ក្នុងបញ្ជីញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតលើពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgxwjeQKnmnebcmy8CjDeZ6PiJ8DkdGTbRV9k14E0XZx235zRpAFiPl0-XHf09SIuzkqno-XUvsZDOTwI2p59qUMPtHHSl5WEowbd874BnDndMs6MaHKSnIogELEMo0CqRzL-DRvizD7k8lRaUpS4Au6DcGu_zI1-mDJJyGIlEJCkyFa9wunRhjn192Lb/s1440/image_2024-11-27_11-26-47.png

ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលញ៉ាំមីកញ្ចប់ច្រើនជាងគេបំផុតនៅលើពិភពលោក៖
១. ប្រទេសចិន មានប្រជាជននិយមបរិភោគមីកញ្ចប់ចំនួន ៤២.២០០ លានកញ្ចប់ក្នុងមួយឆ្នាំ
២. ឥណ្ឌូនេស៊ី ១៤.៥០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៣. ឥណ្ឌា ៨.៧០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៤. វៀតណាម ៨.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៥. ប្រទេសជប៉ុន ៥.៨០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៦. សហរដ្ឋអាមេរិក ៥.១០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៧. ប្រទេសហ្វីលីពីន ៤.៤០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៨. កូរ៉េខាងត្បូង ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
៩. ប្រទេសថៃ ៤.០០០ លានកញ្ចប់ក្នុងមួយឆ្នាំ
១០. នីហ្សេរីយ៉ា ៣.០០០ លានកញ្ចប់ក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lM5cgWZb_Ss45-Ry2a54Y44Tn8wKpkHMyw9mtN09XDw77R4U39kg3qtO1FPIws9JzyGeu3Fa1Sj6R0NUc9IAB3b_iHYDcxqxxsEuMDJ66wIOzdH0Lr2BD3CB-5G21-YvIEdMlVQ9SIjkZ9-HpxFvpMyHntaW4iskQXpUxfd91Yy5GXezUmO9vqS1tNjb/s1360/image_2024-11-27_11-26-48.png

គួរបញ្ជាក់ដែរថា ការញ៉ាំមីកញ្ចប់ច្រើនពេកគឺមិនល្អចំពោះសុខភាពរាងកាយរបស់យើងឡើយ។ ការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់អ្នកដែលបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេកនឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ អាចធ្វើឱ្យស្លាប់មុនអាយុផងដែរ។ ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីច្រើនមានដូចជា៖ សម្ពាធឈាមឡើងខ្ពស់, ជាតិស្ករក្នុងឈាមឡើងខ្ពស់, លើសជាតិខ្លាញ់ត្រង់ចង្កេះ, កម្រិតកូឡេស្តេរ៉ុលខុសធម្មតាដែលអាចបង្កទៅជាជំងឺទឹកនោមផ្អែម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។ ដូច្នេះ អ្នកគួរតែទទួលទានមីកញ្ចប់ ឬមីកំប៉ុង ក្នុងបរិមាណសមល្មមបានហើយ ដើម្បីបង្ការការប្រឈមបញ្ហាសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOdrdFiZO68vSwEB2SHKkUn1iHEnQIw0buOoCHLlTJZWeW-nE2URobyJIN0Gp2-iGfFp4Oa5-mYZuw44yFWUu8Us-R4ddIB0LXjqL0wHM6vjrY3FK___y1y4dUJy9bLILfIiQ80vOtKtMWv16YtCeKDhY4tZ-eMmvNYtXoZXTYQlXaJo6mEqO5lbsW9Ci/s1000/image_2024-11-27_11-26-49.png