សាធារណជននៅតែកោតសរសើរចំពោះសកម្មភាពរបស់អ្នកនាង ប្រាសាទ ដាវីន TOP30 Miss Universe 2024 បន្ទាប់ពីចប់ការប្រកួតនៅតែបំពេញតួនាទីជា Queen បានល្អបន្តសកម្មភាពសប្បុរសធម៌ដដែល។ លើសពីនេះ អ្នកនាង ប្រាសាទ ដាវីន បានបង្ហាញកាយវិការដឹងគុណទៅដល់អ្នកជួយជ្រោមជ្រាងក្នុងការប្រកួតកន្លងមកដែលទង្វើនេះធ្វើឱ្យ ខាត់ ស្រីច័ន្ទ ទប់ចិត្តមិនបានចេញមកនិយាយបែបនេះភ្លាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpjqkhNMwQJCNNBNgUr7m1S4XwCYvwqGFpmoqoQaTI5bow3Xd14YLK4x6VCqYIkWpXO8OvVJtunqCL7xdFzfXXPb5A6QCI4lUfzwOIWsBIlJISIZiHDh2rIf5_0wI4MoyiHoeKz2P4B5Wq4aasavaJckvXX5_yqNB_-o2meRzLoIhC627P8FZ-d1wzI1bw/s2048/467155644_1106857501443633_8339243773001347749_n.jpg
ND Miss Mera Cambodia បាននិយាយនៅក្នុងការ Live របស់ខ្លួននាយប់ថ្ងៃទី២៦ ខែវិច្ឆិកា បានសរសើរទៅកាន់ប្រាសាទ ដាវីន ដែលបានធ្វើឱ្យកម្ពុជាបើកទ្វារចូលTOPនៅក្នុងការប្រកួត Miss Universe ហើយអ្វីដែលធ្វើឱ្យនាងកាន់តែស្រលាញ់អ្នកនាង ប្រាសាទ ដាវីន កាន់តែខ្លាំង បំផុតគឺបន្ទាប់ពីសម្រាកតែប៉ុន្មានថ្ងៃក្រោយពីវិលត្រឡប់មកពីការប្រកួត ប្រាសាទ ដាវីន បានយកកន្រ្កកផ្កា ទៅជូនម្ចាស់ Sponsor ក្រុមការងារ ដែលជួយជ្រោមជ្រែងខ្លួនពេលទៅប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKc4yud6nvaxzQjTh5-nZ6O0MXcdxT26KNJijBClYTKeAwoAYgPlYuHwt8-clewTvfnbMQxy6esSiuYSqGQvdlBTU30-nLNimZ3olu-JOzBUIyMtqT8GuKahO8NNTtKURId8U-ueEORv_SIFs7P000d5qvSHYpjo6Q_WgDilWhihIo9LNtYNIfCaOmzL9k/s2048/image_2024-11-27_09-16-01.png

ខាត់ ស្រីច័ន្ទ បានលើកឡើងទៀតថា ទង្វើរបស់ Miss Universe Cambodia 2024 គឺបង្ហាញពីការដឹងគុណ ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនអាចមានតែម្នាក់ឯងនោះទេអ្វីក៏ដោយគឺត្រូវការជាក្រុមការងារពីក្រោមខ្នង។ កញ្ញាថា នេះគឺជាភាពគំរូសម្រាប់បេក្ខភាពផ្សេងៗឬម្ចាស់កម្មវិធីបវរកញ្ញាផ្សេងៗគួរយកគំរូតាម ប្រាសាទ ដាវីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqX-UBlGwBEWaTy4b8uDDj-wFrIJKPfdT_xXjs6snzgKGDIKocNMj36RC9H1HaVJ9J2wDgf76oyectH3UqNxT1R1AWFqnyF3o26_H6ygVByrwtwZHpgJ_IovrSSFRvWGU_O5OoBHdW5I-YOtF-AGU3BMzm1XjCKfM_fvP8If4Yw4ndIzNTdO5PT2qg1ZcU/s2048/image_2024-11-27_09-16-02.png

អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាក្នុងស្រុករូបនេះ ទម្លាយទៀតថា នាងធ្លាប់បានឮចេញពីម្ចាស់ Sponsor តែម្តងពីបេក្ខភាពមួយចំនួនមុនពេលប្រកួតផ្សេង ពេលប្រកួតហើយផ្សេងមិនពោលសូម្បីតែពាក្យអរគុណ ឬបញ្ចេញសកម្មភាពមកធ្វើឱ្យអ្នក Sponsor នោះសោកស្តាយដែលជួយ Sponsor ទៅឱ្យបេក្ខភាពនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnp5PgGzu-8qASlatY58gPRaO0pVHy-xGAfDul6SGIPBiJbdzQi2ejp5UuIQB6LGLBiX_XK-GzQ4zv96FK1nGvdmkmCx_puNuKrmvyMNS6exjtaLz_bApQQrDoSaj7tyQwU7FdcbygWcoFq-yoAiWXMLDOLxPO6nkDTOwpDE0r0M0hj28KfkQZSooij9Xf/s2048/468409339_1116454880483895_5274895376886878134_n.jpg

គួរបញ្ជាក់ថា ប្រាសាទ ដាវីន ជា Miss Universe Cambodia 2024 តំណាងឱ្យកម្ពុជាដំបូងដែលបានបំបែកប្រវត្តិសាស្រ្តចូល TOPនៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំដែលមានបេក្ខភាពចូលរួមរហូតដល់ទៅជាង១២០នាក់។ ទន្ទឹមនឹងសមិទ្ធចូល TOP30 ប្រាសាទ ដាវីន បានឈ្នះពានរង្វាន់ផ្សេងទៀតដែលមានដូចជាពានមាសសម្រាប់ Voice for Change ដែលនឹងទទួលបានទឹកប្រាក់មកវិញជាង១ម៉ឺនដុល្លារ និងបានជាប់ Top 20 Best Make Up ដែលទទួលបានឈុតគ្រឿងសម្អាងដែលមានតម្លៃ៣០០០ដុល្លារ៕