ប្រទេសឥណ្ឌា៖ ក្រុមហ៊ុនម៉ូតូឥណ្ឌា Hero បានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្លួន បានបង្ហាញម៉ូដែលថ្មីមួយឈ្មោះថា Surge S32 ដែលមានលក្ខណៈពិសេសប្លែកមិនធ្លាប់មាន។
ក្រុមហ៊ុន Hero MotoCorp ដែលជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេរបស់ប្រទេសឥណ្ឌា បាននិយាយថា ម៉ូតូអគ្គិសនីដែលមានកង់ពីររបស់ខ្លួន អាចបំប្លែងទៅជាយានជំនិះកង់បីបានយ៉ាងងាយស្រួល ដោយចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZq80eH0i-aVdf25cOplvs9CrKToimEK0PFrhLOu1ib42MNlyFzH1SNEw9A0nnnh8m7w__fUfH4IXKuOZYvkeUAg_YN5rzjNEr2jEX35k_qKFS1Lb4i6w8Rf-Be9zMAi1QYNlzwDxAvXFnEH5Ojpr9iQHauMfc8yS23HrgrXUN1UFpQgyJO6H-dVYJSlK/s1000/image_2024-11-27_14-43-27.png

ក្រុមហ៊ុនក៏បានបន្តទៀតថា ម៉ូតូអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនគឺ Surge S32 នឹងដាក់លក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ដោយមានបំណងផលិតយានយន្តនេះចំនួន ១០,០០០ គ្រឿងឯណោះ។ Surge S32 ភ្ជាប់ទៅនឹងកាប៊ីនជាមួយតួខាងក្រោយ ដោយផ្នែកខាងក្រោយនឹងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន អាស្រ័យលើតម្រូវការរបស់អតិថិជន និងប្រើប្រាស់សម្រាប់ដឹកមនុស្ស ឬទំនិញ។ ដូច្នោះហើយផ្នែកខាងមុខគឺជាយានជំនិះកង់ពីរដាច់ដោយឡែក ហើយអាចប្រើប្រាស់បានដូចម៉ូតូធម្មតាដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBhsl0PpEH5m_LbIvLKXyV6Nnjva1Hra2cdGgJzARRq1ORB3SM58alQZ-agjwSzBlkXDsnGtaCMt8eCLBH3g1UczBtErB_D0hG0unEq0-atmb1HhkoxQJ08YIUx9cckkBPBCxNtqeyqjCJGt2ybf6NRDH8G35ikn7xgvwig52BpiMxX1FtZ4p4ss4i6Fgq/s1248/image_2024-11-27_14-44-13.png

យានជំនិះនេះត្រូវបានគេនិយាយថាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសអាស៊ីខាងត្បូង។ បច្ចុប្បន្នក្រុមហ៊ុន Hero និងក្រសួងដឹកជញ្ជូនផ្លូវគោកឥណ្ឌាបានសហការគ្នា បង្កើតប្រភេទផ្ទាល់ខ្លួនរបស់ពួកគេគឺ L2/L5 ដែលប្រភេទនេះត្រូវបានកំណត់ថាជា “ការរួមបញ្ចូលគ្នានៃយានយន្តកង់ពីរ និងកង់បី”។ ក្នុងចំណោមយានយន្តទាំងនោះ យានយន្តកង់ពីរក្នុងប្រភេទ L2 អាចត្រូវបានរួមបញ្ចូលជាមួយ “ម៉ូឌុលក្រោយមិនស្វយ័ត”។ ជាពិសេស ការកំណត់រចនាសម្ព័ន្ធនីមួយៗក៏មានស្លាកលេខចុះបញ្ជីផ្ទាល់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsaAGQxS-Oo2AvpAEYqgrTi6WtPlu-oHR6bBxiubOtdZaIuh2sPDgmKFVatDqfdv_BWYjrwfABpKKI6Xzi6GSIwZb0ck-2G-6_chpugK4skt5medl2sIC4BMg-etC9tfYVd5EWUxKLotKwfiOtT62Jv4PfBqxoROiqEoBZPSMQU-R9vjMlp8ZFrRfb6qw/s1280/image_2024-11-27_14-44-13%20(2).png
ទាក់ទងនឹងម៉ូទ័រអេឡិចត្រិច និងថ្ម នៅក្នុងរបៀបកង់ពីរ យានយន្តនេះប្រើប្រាស់ម៉ូទ័រអេឡិចត្រិចកម្លាំង ២.៦ សេះ ថាមពលថ្ម ៣.៥ kWh និងឈានដល់ល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្នុងរបៀបកង់បី យានយន្តប្រើម៉ូទ័រ ៤ សេះ និងថ្ម ១១ kWh ហើយល្បឿនអតិបរមាត្រូវបានកាត់បន្ថយមកត្រឹម ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Hero MotoCorp មានគោលបំណងផលិតយានយន្ត Surge S32 ចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ៕