បវកញ្ញា Rachel Gupta Miss Grand India បានក្លាយជាម្ចាស់មកុដ Miss Grand International 2024 ចាប់ដៃជាមួយបវរកញ្ញាហ្វីលីពីន។ បវរកញ្ញារូបនេះបានទទួលមកុដពីបវរកញ្ញាប៉េរូ Luciana ដែលជាម្ចាស់ជ័យលាភីឆ្នាំមុន។ ជាការកត់សម្គាល់ Miss Grand India រូបនេះគឺជាហ្វេនម្នាក់របស់ វណ្ណដា ថែមទាំងមានបំណងចង់ជួប វណ្ណដា ទៀតផងនៅពេលបវរកញ្ញាប្រកួតនៅលើទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjlitUT1wPhuvan8yutenZ2p7hRGTPLfClt-lZObkX4b84NTOfKG69al1QY-bVuK9jAPQi7mVQwMAHXKwyqXnZQXhD82iyPWJ_J409giGE9sVeGfI6o0A-WmLgppQWzkMxSDM5z-zq89nhO-sxcXSue6TBOHLGI6_tef4VA7jmAYBdrBETtKQK9WS5vMN/s1350/Snapinsta_app_462038301_466280359771817_617333321813595542_n_1080.jpg

ត្រឡប់ទៅថ្ងៃទី៦ ខែតុលា គីមគីម ដែលជាក្រុមការមួយរូបរបស់ Miss Grand Cambodia បានបង្ហោះវីដេអូមួយមិនទាន់ផ្ទុះភាពចម្រូងចម្រាសបង្ហាញថា Miss Grand India គឺជាហ្វេនម្នាក់របស់តារារ៉េប វណ្ណដា។ នៅក្នុងវីដេអូដែលបានបង្ហាញគឺឃើញបវរកញ្ញាកំពុងធ្វើដំណើរលើរថយន្តក្រុងដោយមានការចាក់បទចម្រៀងរបស់ វណ្ណដា។ ក្នុងនោះ Rachel Gupta ដែលជា Miss Grand India បានចោទសួរថានេះគឺជា វណ្ណដា ដោយក្រុមការងារបញ្ជាក់ថាពិតមែនហើយ។ Miss Grand India បានបង្ហាញអារម្មណ៍រំភើបចិត្តនិងបញ្ជាក់ថានាងចូលចិត្តតារាចម្រៀងរូបនេះ ថែមទាំងមានបំណងចង់ជួប វណ្ណដា ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ Miss Grand India គឺបង្ហាញការចូលចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងសូម្បីតែថ្ងៃចាកចេញទៅប្រទេសថៃនាងក៏បង្ហាញការអាឡោះអាល័យដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX5JO0mpoSqXFjgdUFl_xKHDG-OO8Mf9QfS99GRJM3CD0m7cOgAbg8MWdRIdTcDYflnvYasLPfTDkE2DXfDXHwGDyWa2mBpqbOATPm_log2r10mGA30w7Fotuoz8hyphenhyphenUtYBsuURlxrE-NK3Zq1G3ITsKFNACoCi_LvZsQGMpmDHpt38__lBurPKs9wYgdU6/s1349/Snapinsta_app_462331870_1606738306926774_8311899025775824963_n_1080.jpg

ជារឿងគួរឱ្យរំភើបនៅថ្ងៃផ្តាច់ព្រ័ត្រយប់ថ្ងៃទី២៥ តុលា ឆ្នាំ២០២៤ Miss Grand India បានក្លាយជា Miss Grand International ក្នុងឆ្នាំនេះ។ Rachel Gupta មានអាយុ២០ឆ្នាំនិងកម្ពស់ ១.៧៨ ម៉ែត្រ និងបានឈ្នះការប្រកួត Miss Super Talent of the World 2022 នៅប្រទេសបារាំងនៅពេលនាងមានអាយុ ១៨ ឆ្នាំ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូត និងជាសហគ្រិនម្នាក់ដែលមានហាងកែសម្ផស្ស និងហាងសាឡន។ ភាពស្រស់ស្អាតមានអ្នកតាមដានមួយលាននាក់នៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAw1ZRJdx319sEnCTRbzW_z2_AIM09J1Xihp8dCIq12YtAOsnRUnPJ-NR7ugsJLg9aQcv_Jp3k82rbeNa2YyaRCytdd09s-5SLqSS-QrbczokFsEnYDW78nDJpxyUX25bE9gH3-BTdMk7DatxWODfvDH_mUQyFau9rRfP7CM7cNKhF4hrpEV3Ul_A5eg4/s1350/Snapinsta_app_464469040_908193087917591_3789809534683243449_n_1080.jpg

Rachel Gupta ត្រូវបានគេចាត់ទុកថាបានឈ្នះយ៉ាងជឿជាក់។ បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័តកាលពីថ្ងៃទី ២៣ ខែតុលា នាងបានទទួលពានរង្វាន់ Grand Pageant’s Choice Award ដែលជាពានរង្វាន់ដែលត្រូវបានបោះឆ្នោតដោយទស្សនិកជនថៃសម្រាប់បេក្ខនារីដែលគួរអោយចាប់អារម្មណ៍។ មុនវគ្គផ្តាច់ព្រ័ត្រ គេហទំព័រសម្រស់អន្តរជាតិជាច្រើនបានដាក់ចំណាត់ថ្នាក់នាងនៅលើកំពូលតារាងទស្សន៍ទាយ។ នាងជាមនុស្សស្រលាញ់សត្វ និងជាអ្នកបួស។ Rachel នឹងចំណាយពេលមួយឆ្នាំធ្វើការនៅប្រទេសថៃ ដែលជាទីស្នាក់ការកណ្តាលនៃការប្រកួតប្រជែង និងចូលរួមក្នុងសកម្មភាពជាច្រើនជាមួយគណៈកម្មាធិការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7G40rfUSFqKkZCmjiUWb5664o14-dWHvLfx5mmKHeZQYvXN6x4kDwN7BQZtCFp3PRmrIdFkfX-vMCsChtxzpGUQeX0-4xQbI7Ni5SAXH-Bkd0FZb3nrAsOHPOtj9T4c9DBIeuMFfct-BmvtrBMVN6RgO_qUzjF3PXlWI7koQlFd149KyFrD-TyU7R2eI6/s1440/image_2024-10-26_11-38-04.png

គួរបញ្ជាក់ថា លំដាប់រងទី១ គឺបានទៅហ្វីលីពីន លំដាប់រងទី២ មីយ៉ាន់ម៉ា លំដាប់រងទី៣ បារាំង និងលំដាប់រងទី៤ ប្រេស៊ីល។ បេក្ខភាពចូលរួមសរុបគឺ៦៩ប្រទេស ខណៈការប្រកួតនៅលើទឹកដីកម្ពុជាមានចំនួន៧៥៕