Home ព័ត៌មានអន្តរជាតិ សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗពីករណីនេះ

សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗពីករណីនេះ

56
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ៖ Meta, Google, TikTok និង Snapchat ក្រោយពីរកឃើញថា បណ្តាញសង្គមទាំងនេះបានធ្វើឱ្យកុមារញៀនខ្លាំងស្រដៀងនឹងការញៀនបារី និងមានចំណែកធ្វើឱ្យកុមារកើតជំងឺផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1qHFTKk2fkvPXbTMmGpYY6IHQQS36DTq0c7oPwY4vFHSLefntau8P0841kz8C5Y4XUImMI4n7OWd1FBL63b-zFiedTc7j_qm2LEd1vfbwo8AV8qt0pMZN7S9DeLjzDetXy4XGnr93qOFX8nF9dFiBYB0-QyN5VMUzkro3Uw3Bvw1pCkXPNhYEhNBItcJo/s1440/image_2024-10-26_15-43-24.png

សារព័ត៌មាន BNN Bloomberg រាយការណ៍ថា បណ្តាញសង្គមភាគច្រើនបានបង្កើតកម្មវិធីផ្សេងៗដើម្បីទាក់ទាញកុមារឱ្យឈ្លក់វង្វេងខ្លាំង ដែលស្រដៀងនឹងអ្នកញៀនបារី ហើយពុំអាចកាត់ផ្តាច់បាន ។ បណ្តាញសង្គមទាំងនេះតែងតែបង្ហាញខ្លឹមសារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឥរិយាបថអ្នកប្រើប្រាស់ ហើយនៅទីបំផុត កុមារ និងយុវជនប្រឈមនឹងគ្រោះថ្នាក់ដោយសារបណ្តាញសង្គម ។

តុលាការនៅទីក្រុងអូកឡេន រដ្ឋកាលីហ្វ័រញ៉ា លើកឡើងថា ក្រុមហ៊ុន Meta ប្រឈមនឹងការប្តឹងពីសាលារៀនក្នុងរដ្ឋជាច្រើន ដោយចោទប្រកាន់ថា Meta មានគោលបំណងធ្វើឱ្យកុមារញៀននឹង Facebook និង Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiR1Y5MYi0FMUAKh2vi_47qMBt5r99d-GtqPXQ_MqkzjixdMvxURk-iG4ZMSf56NkCZIqJnd7XTe9W6PYZFmF8qepdkOFZNXNBnvQY3-QeykkF0h_RhYLXxFpheEhFjff2oEkpbB-qtJlBthYmkVD_KrNB9TMxbaYz88ETVMgENcg1JKI-ki3J39cN4mlk/s1200/image_2024-10-26_15-43-25%20(2).png

លើសពីនេះ កម្មវិធីទាក់ទាញកុមាររបស់ Instagram, Snapchat, TikTok និង YouTube បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តកុមារ ហើយសាលារៀនបានទទួលខុសត្រូវបន្ថែមទៀតក្នុងការជួយកុមារកើតផ្លូវចិត្ត ។ ហេតុនេះ បណ្តាញសង្គមភាគច្រើននឹងប្រឈមជាមួយការប្តឹងផ្តល់ក្នុងករណីជាច្រើន ដោយសារយុវជនបានចំណាយពេលច្រើនចុចទូរស័ព្ទ រហូតប៉ះពាល់ផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Cfuj3OOojf99bBnqh0lPKNKDMmtAQD9H2RhiHoEeD5K0N4XRVpkSrfVXpSwRnzqaZhDmzn9PUQa81vhSD5AOpIcLTGpdycam8oM9OZUiJjAiMryDnkPy69jy5dY9fFvM7yGpRdgB7iI2gT_UHJ5urW0AWWExvSOGuYhUP6I2jWrRIIhB6RfZeLcLCIL8/s1020/image_2024-10-26_15-43-25.png

Jose Castaneda ជាអ្នកនាំពាក្យរបស់ Google និយាយថា ការចោទប្រកាន់ទាំងនេះ មិនមែនជាការពិតទេ ។ ការសហការជាមួយអ្នកជំនាញផ្នែកយុវជន, សុខភាពផ្លូវចិត្ត និងការថែទាំកូន គឺយើងបានគ្រប់គ្រង និងមានគោលការណ៍ឱ្យយុវជនទទួលបានបទពិសោធន៍សមស្របតាមវ័យ ហើយអាណាព្យាបាលអាចគ្រប់គ្រងកូនចៅរបស់ខ្លួនយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxzxmlPQZP-nHsEMynDiLv85VRyWtD45x86URO2ctFI7nXOmHtGMBim56pwkOD7K2oE3xIpPbZjRmCTeEDmFbm3-q-H7HpfKO4tCzZrM4C5czUnd1T4RQAkkc7sI-uCAm-3IyPbleTYnk0T_h5UGDIIWxp3VeMFPIpC31u0Ivn5dgb8hPCXi65mAM-twY/s800/image_2024-10-26_15-43-26%20(2).png

ដូចគ្នានេះ អ្នកពាក្យក្រុមហ៊ុន Meta និយាយថា ក្រុមហ៊ុនពុំយល់ស្របនឹងការចោទប្រកាន់ទេ ពីព្រោះក្រុមហ៊ុនបានបង្កើតកម្មវិធីជាច្រើនដើម្បីគាំទ្រអាណាព្យាបាល និងយុវជន ។ ក្រុមហ៊ុនបានប្រកាសនាពេលថ្មីៗថា យើងកំពុងផ្លាស់ប្តូរបទពិសោធន៍ Instagram សម្រាប់យុវជនរាប់លាននាក់ដោយការប្រើប្រាស់គណនីថ្មី ។ ហេតុនេះ វានឹងកំណត់អ្នកដែលអាចទំនាក់ទំនងមកយុវជនដោយស្វ័យប្រវត្តិ និងកំណត់ការមើលឃើញខ្លឹមសារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggLp9GNnCI3beLnTGDEW1WDPh3pRBzsoppEXJtzUatFp-bMDuCuwOCbzHzFXzKjHMylxAsWLft7shGEb68Q11pJxQBHyURwJebNw9Zfsd0JKllg_R90IzNxKhb9V79w-woX80_i-o9EghxgN0_KVzKNdmzTvmynocMZ2iRgTkaARgiyrRfCpnkAzyXwp0k/s1024/image_2024-10-26_15-43-26.png