ប្រទេសចិន៖ សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបានបទពិសោធន៍ថ្មី ប្លែកដូចជាការធ្វើដំណើរកម្សាន្តនៅលើលំហអាកាស ឥឡូវនេះក្រុមហ៊ុន Deep Blue Aerospace របស់ប្រទេសចិន បានប្រកាសថា ខ្លួននឹងលក់សំបុត្រទេសចរណ៍អវកាសជាផ្លូវការហើយនៅឆ្នាំ ២០២៧ ជាមួយតម្លៃសំបុត្រ ១.៥ លានយ័ន (ប្រមាណ ២១ ម៉ឺនដុល្លារអាមេរិក)។ .png)
យោងតាមក្រុមហ៊ុន សម្រាប់តម្លៃនេះ អតិថិជននឹងទទួលបានពិសោធន៍ថ្មីៗ ប្លែកៗជាច្រើន ដូចជាបានឃើញនូវទេសភាពក្រៅភពផែនដីដ៏អស្ចារ្យ ដឹងរឿងអាថ៌កំបាំងមួយចំនួននៃចក្រវាឡ រួមទាំងបានហោះហើរលើបរិយាកាសដ៏ធំធេងបំផុត។
Deep Blue Aerospace ក៏បានបង្ហាញរូបភាពនៃប្រព័ន្ធហោះហើរ suborbital របស់ខ្លួនផងដែរ ដែលជាកប៉ាល់អវកាសពិសេសមួយស្រដៀងគ្នាទៅនឹង New Shepard របស់ក្រុមហ៊ុនអាមេរិក Blue Origin ដែរ។ កប៉ាល់នេះអាចផ្ទុកអ្នកដំណើរបាន ៦ នាក់ ជាមួយសមត្ថភាពហោះហើរក្នុងកម្ពស់អតិបរមាពី ១០០ ទៅ ១៥០ គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះកប៉ាល់អវកាស suborbital គឺបានសាកល្បងហោះហើរដឹកមនុស្សចំនួន ៨ នាក់ទៅកាន់លំហដោយជោគជ័យ។.png)
ក្រុមហ៊ុនចិន Deep Blue Aerospace បាននិយាយថា សម្រាប់លក្ខខណ្ឌក្នុងការទិញសំបុត្រគឺត្រូវតែមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំហើយត្រូវតែមានសុខភាពល្អ។ បន្ទាប់មក អ្នកទិញនឹងឆ្លងកាត់ការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ដើម្បីកំណត់កាយសម្បទាសម្រាប់ការហោះហើរ។ អ្នកតំណាង Deep Blue Aerospace បាននិយាយថា កប៉ាល់ suborbital នឹងចុះចតដោយប្រើប្រព័ន្ធឆ័ត្រយោង ដើម្បីធានាអ្នកដំណើរត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបំផុត។

គួរបញ្ជាក់ដែរថា Deep Blue Aerospace មិនមែនជាក្រុមហ៊ុនចិនតែមួយគត់ដែលមានគម្រោងចូលក្នុងទីផ្សារទេសចរណ៍អវកាសនោះទេ។ CAS Space ដែលជាក្រុមហ៊ុន spinoff នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ក៏កំពុងអភិវឌ្ឍយានដឹកជញ្ជូនមនុស្ស suborbital ដែលអាចដំណើរការបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ៕










