ឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe នៅលើទឹកដីម៉ិកស៊ិកបានចេញជារូបរាងហើយគឺមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល»។ ឈុតតំណាងជាតិនេះគឺប្រកបដោយភាពប្រណីតនិងបង្កប់ទៅដោយអត្ថន័យ។ ឃើញឈុតតំណាងជាតិនេះហើយអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ជ្រួលជ្រាលយ៉ាងខ្លាំងរហូតនាំគ្នាចោទកម្ពុជាចម្លងស្នាដៃរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaf5JO2auoJk2aH7u50oqXzCKQH0SD-9_HuQgYMsLUXhu0zJ5pCeqQlNQQ84c0ZOZP8CHdDYdxExOs6zUFOudvWFp0pE2UgU71xoWPLLOM-xabqjFoRLRl9y8ow8Uwj71WKFY3cu_I5ETq4fevYtrplg84uTQffi-ARzVg8D9erPZTRVXJ1ztYizn9Q3z/s2048/image_2024-10-26_09-56-52.png

ស្ថាប័ន Miss Universe Cambodia បានប្រកាសឈុតតំណាងជាតិរបស់ខ្លួនហើយនៅល្ងាចថ្ងៃទី២៥ តុលា ដែលមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល (God of the Middle Period)»។ តាមការបញ្ជាក់របស់ស្ថាប័ន ឈុតនេះដកស្រង់ និងច្នៃប្រឌិតចេញពីបដិមានៅក្នុងសម័យកណ្ដាល (ឬសម័យក្រោយអង្គរ ឬលង្វែក) ដែលជាសម័យកាលមួយដ៏រុងរឿងមួយបន្ទាប់ពីសម័យអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-hsaEI6JbVVdJmNjwxF3ZIslPXn5V3YTmohxYahqzxeNPsl6ncvDgIHau2uEnFufLByeWL3mJOVSAYzr6wphA8EIdCoBGCsDwgLOsrhu-E4Pk7K6O8YmW8OmvNj7nW5onvRD7EjBa2oNdwyx5n9ny2herPfbj5jCGJph8FcGf-zgNjpkCJLY97LYEYuVB/s2048/image_2024-10-26_09-56-54%20(2).png

ឈុតនេះបង្ហាញពីអំណាច ភាពខ្ពង់ខ្ពស់នៃអាទិទេព និងសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ។ ចម្លាក់បដិមាឆ្លាក់ពីឈើ អមដោយក្បាច់ក្បូរល្អប្រណិត ជាពិសេសលើសម្លៀកបំពាក់ និងគ្រឿងអល្លង្ការ ដែលអាចឃើញនៅក្នុងសារមន្ទីរជាតិ និងសារមន្ទីរអង្គរខេត្តសៀមរាប ហើយក៏បានចងក្រងនៅក្នុងសៀវភៅ ដែលកត់ត្រាលោកស្រី Madeleine Giteau ផងដែរ។
បន្ទាប់ពីប្រកាសឈុតតំណាងជាតិសម្រាប់ប្រកួតនៅលើឆាក Miss universe លើកទី៧៣ឆ្នាំ២០២៤ នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពោលសរសើរថាស្រស់ស្អាតប្រណីតចេញមកឈ្នះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX0HHZLgkBWyJlXSTHm_RfdcyaDu49jnM1IRCqVamkOh_p2k27VN-aa-gtbmp_JNhkBvlqFSyWqDIInp20jmLbKRNUuWpK6Kp_lsMDGwG8D3WRTbJOlEJdp8tcGv7NYkODwELrU2OERpBM4F82S2hOKkiZXvZ3I7YoYddM96usllEtK3awhtiNOUMv3hVk/s2048/image_2024-10-26_09-56-55.png

ជាមួយនឹងការបញ្ចេញឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន យកទៅប្រកួតគេសង្កេតឃើញថាអ្នកដែលកើតទុក្ខមិនសុខចិត្តគឺអ្នកលេងបណ្តាញសង្គមផ្ទះលេខ២មួយចំនួនចោទថាកម្ពុជាចម្លងឈុតរបស់ខ្លួន ហើយក៏មិនចង់ឃើញកម្ពុជាបង្ហាញឈុតនេះនោះទេ។ គួរឱ្យដឹងថាឈុតនេះច្នៃដោយ ស្ករគ្រាប់ និង ពៅ v មង្គលសំអាងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQYrv-v8KKUbkXcpc8TyCdWJBBV3ixbeeSbI_NO-vCHqhLb0sO5w9K6AqHYMov512XMCNe-SnBb05q_nfONLaWzNxWeou2meZZ4hx6pUWZc4HZhdU9OvceX9cJOdtBinVcO9Bd92vwv-KGfDnTEka84FSB5-iZVfVDyazY-nAC2xnWU7QrgRy1GwcTQeMn/s2048/image_2024-10-26_09-56-57.png

អ្នកនាង ប្រាសាទ ដាវីន នឹងចេញដំណើរទៅប្រកួតនៅប្រទេសម៉ិកស៊ិក(Mexico) នាថ្ងៃទី២៧ ខែតុលា វេលាម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរទៅកាន់ការប្រកួតនេះគឺចំណាយពេល១ថ្ងៃកន្លះទៅ២ថ្ងៃ។ ប្រាសាទ ដាវីន គឺជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe លើកទី៧៣ នៅប្រទេសម៉ិនស៊ិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF5BIk851-Ca-DMVqjUM1ceZGWY4d4x03BPjsEMeF5ew0ZaV6wP_GKO1O9PmMh3017gEZZv6otsMPG0TJRKb7x7LL-nr2KGidPRFajKszDZsrNbiy8WLXc4ztkIDCnRkvo0YOl_4ZLOVsIhQBC_hNPFPGh6jM1Sw-A56Jt4Mqx-cm5pEwlt9elf2V8AwW-/s2048/image_2024-10-26_09-57-01.png

ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក ខណៈ ប្រាសាទ ដាវីន អាចបំបែកកំណត់ត្រានេះបានឬយ៉ាងណាមានតែតាមដានបន្តទៀត៕