Home Blog Page 795

វិវាទរបស់ឧកញ៉ាហ៊ួត ជា និងអ្នកឧកញ៉ាម្នាក់បានបញ្ចប់ បន្ទាប់ពី ឧកញ៉ាហួត ជា ខ្លួនឯង យល់ព្រមសងសំណង និងសុំទោសចំពោះកំហុសរបស់ខ្លួន ទៅកាន់អ្នកឧកញ៉ាម្នាក់នោះ

0

ភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា បានបង្ហោះផ្សព្វផ្សាយ និងឡាយហ្វេសប៊ុកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថាមានអ្នកឧកញ៉ាម្នាក់ទិញការ៉ូរបស់លោក អត់ទាន់សងលុយហើយប្ដឹងលោក ។ ប៉ុន្តែរឿងរ៉ាវមកដល់ពេលនេះ បានដោះស្រាយចប់សព្វគ្រប់ បន្ទាប់ពីលោកឧកញ៉ាហ៊ួត ជាបានទទួលស្គាល់កំហុស និងយល់ព្រមសងការខូចខាតទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ាម្នាក់នោះ ក្រោយពេលអ្នកឧកញ៉ាបានយល់ព្រមដកពាក្យបណ្ដឹង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnhX-x1Hhf9m4tVUk976h_jJXbnNSg7_ZB3B-o-8RLTf1pEEwpH7xF2qoH6dNwaERUWC5-1DyqPRu29txdmb6CZaCzY12291hwA0Ba7pk1yoOatmmHKoYuMKlmqdZBLryyAMJ8VvoeiIOxQ9twVOL_k43u7KLPDfzUCEWPBxkcSCevSpJF_5nmRWIiRr4A/s1024/image_2024-10-26_10-00-32.png

បើតាមការផ្សព្វផ្សាយរបស់លោកឧកញ៉ាហ៊ួត ជា មិនបានបញ្ចេញឈ្មោះថាអ្នកឧកញ៉ាម្នាក់នោះ ឈ្មោះអ្វីនោះទេ តែលោកបានបង្ហាញអក្សរ កាត់ថាអ្នកឧកញ៉ា ស.ឬ ហើយនៅល្ងាចថ្ងៃទី២៥ តុលា ២០២៤ លោកឧកញ៉ាហ៊ួត ជា ក៏បានចេញវីដេអូជាថ្មីម្ដងទៀត ដើម្បីសុំទោសដល់អ្នកឧកញ៉ា ស.ឬ និងរៀបរាប់ពីកំហុសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzXkH3qjDLoPw0oE5IEmA1ALJT0HjSMdPq8BtPDUCspDVBvREHVTOKMWFTTL65xjVBSDZxsII-ldevKpeDS3QE24UV2kJeVz-dZfBDw8uGZuwg5cZfJD2GDdOHgz0kSFYi74WnQKDnEfF4B4PbA8hQMdbmAZbn0Kkicu4qtxlYeFIQCjw2yFCiSL8R3MM/s2048/image_2024-10-26_10-00-33.png

តាមរយៈការផ្សាយផ្ទាល់ តាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាហ៊ួត ជា លោកបានសុំទោសដល់អ្នកឧកញ៉ា ស.ឬ ក្នុងករណីដែលលោកបានធ្វើការផ្សព្វផ្សាយកន្លងមក នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកឧកញ៉ា ស.ឬ ហើយលោកឧកញ៉ាហ៊ួត ជា ក៏បានទទួលស្គាល់កំហុសក្នុងការផ្គត់ផ្គត់សម្ភារៈសំណង់ទៅកាន់ក្រុមហ៊ុន និងការដ្ឋានរបស់អ្នកឧកញ៉ា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCRAs0y9So12pXmsxp9STuU1Jrhvgv4bP3J13AAMarsNQikFL8qAgp0dFHxPUaPksZwe44vqCLN0aY8fn6woeH9PfTFtrDB3R5PnL63msALwIxpuWJduYuLqSlS0mDioXt5w2KeyEmuwCVrIvMjQIoBWJkShLFXb99xMfw7eZqxq7PYGsS1zlrTxDdCkGn/s1280/image_2024-10-26_10-00-34.png

លោកឧកញ៉ាហ៊ួត ជា បានយល់ព្រមក្នុងការផ្ដល់សំណង ជួសជុលកែតម្រូវជូនទៅអ្នកឧកញ៉ា ស.ឬ តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ។ លោកថា៖« ជាក់ស្ដែងមែនទែនទៅ ខាងអ្នកឧកញ៉ា ស.ឬ មិនបានជំពាក់ប្រាក់ខ្ញុំ ដូចការបង្ហោះព័ត៌មានទេ តែខ្ញុំទៅវិញទេដែលជំពាក់ប្រាក់អ្នកឧកញ៉ា ហើយខ្ញុំបាទសូមយល់ព្រមទូទាត់សងប្រាក់ទៅអ្នកឧកញ៉ាវិញ » ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKR9lG_Bnk6SXQJAiYz_QQmR9jbbQ8ML5TKzZKuVmTWxQCqqdtua_A9naqE-1xpD5-qpusX6VgocLPuG_9FNXcu5hqE5Ke0d5O5fgWRTbszey7vNxCeHZOjk61UNoyqDwnr8hGMKhUq4-O1SI7BJsb2xAiNeHeBHlnWQ9HR96BBGku8Tzo3vBbkRbrVRz/s1512/image_2024-10-26_10-00-36.png

លោកហ៊ួត ជា បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមានការសម្រេចចិត្តលឿនក្នុងការបង្ហោះព័ត៌មានផ្សព្វផ្សាយ តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមដល់អ្នកឧកញ៉ា ស.ឬ ហើយលោកក៏បានសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ាដែលបានយល់ព្រមដកពាក្យបណ្ដឹង និងសូមអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានជួយសម្របសម្រួលក្នុងករណីរបស់លោក និងអ្នកឧកញ៉ា ស.ឬ ៕

ល្អាងភ្នំដែលវែងបំផុតក្នុងតំបន់អាស៊ី និងវែងបំផុតលំដាប់ទី៣ លើពិភពលោក ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ»

0

ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានសហការគ្នាស្រាវជ្រាវជាថ្មីក្នុងល្អាងសួងហឺ ដែលជាល្អាងមានប្រវែង វែងបំផុតនៅតំបន់អាស៊ី ហើយពួកគេរកឃើញថា ប្រវែងរបស់ល្អាងបានកើនឡើងបន្ថែមទៀតពុំគួរឱ្យជឿ ។ ការស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikP5M2GESvgEZEGYlweQMM2ZKo8FB0QhKTCG-xAQFQmLJkchIkzSMJ3nemidp7MIjKU1LduQfBywWJ4LnUkLfKYB8T464w9ws9C2RMLq0wod2m5l645_JqFLn1KxeZV9sKkMX_PqS2fJMR4LqQvBj8LtqaI0M_tLFNUmZDk_fhO6nR-JyEztIFNVftiZjq/s1013/image_2024-10-26_11-48-45%20(2).png

សារព័ត៌មានស៊ីនហួរបានរាយការណ៍ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិនិយាយថា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកម្រិតអន្តរជាតិ អំពីល្អាងសួងហឺ លើកទី២៣ ក្នុងខេត្តហ្គីចូវ នៅភាគនិរតីប្រទេសចិនឃើញថា ប្រវែងរបស់ល្អាងនេះកើនឡើងពី៤០៩គីឡូម៉ែត្រ រហូតដល់៤៣៧គីឡូម៉ែត្រ ។

ល្អាងសួងហឺ ត្រូវបានគេចាត់ទុកថា គឺជាល្អាងវែងបំផុតក្នុងតំបន់អាស៊ី, ល្អាងវែងបំផុតលំដាប់ទី៣ លើពិភពលោក និងជាល្អាងថ្ម Dolomite វែងបំផុតលើពិភពលោក ។ តាមការស្រាវជ្រាវចុងក្រោយបង្អស់បញ្ជាក់ថា ល្អាងនេះមានរន្ធតភ្ជាប់គ្នាចំនួន១១៥រន្ធ ដែលបានកើនឡើងពី១០៧រន្ធ ហើយក្នុងល្អាងមានហ្វូស៊ីលសត្វកើនឡើងផងដែរ ដូចជា ៖ ហ្វូស៊ីលខ្លាឃ្មុំយក្ស ២ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuntuPQXEzhjUMG5vVF0-fnK7AlrkoHf6PXEPjxn8RJcmDK2HmwvdrbE6X4cy9piCT1fwxLYziTQGpVvJRs9GEB_UxxQk3Tmdvr-gH0NvSExv-7PBIzZb2SWrlv7On8ETrYH6jPYEQ7vsT4UuBYe3sT5KjYCnnoIYEGdyV_BOMZ4NzPQTBdMSQOipxmbYL/s1013/image_2024-10-26_11-48-45.png

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនលើកកន្លងមក បានរកឃើញហ្វូស៊ីលសត្វខ្លាឃ្មុំយក្សជាច្រើនដុំ ហើយដុំហ្វូស៊ីលចាស់បំផុត គឺមានអាយុ១សែនឆ្នាំ ។ នេះបញ្ជាក់ថា ខ្លាឃ្មុំយក្សធ្លាប់រស់នៅខេត្តហ្គីចូវ ហើយបច្ចុប្បន្ន ខ្លាឃ្មុំប្រភេទនេះរស់នៅខេត្តស៊ីឈួន, សានស៊ី និងហ្គាន់ស៊ូ ។

លោក Jean Bottassi អ្នកស្រាវជ្រាវល្អាងជនជាតិបារាំង និងជាប្រធានក្រុមស្រាវជ្រាវលើកនេះ ដែលលោកមានបទពិសោធន៍ស្រាវជ្រាវល្អាងនៅចិនអស់ជាង៣០ឆ្នាំ និយាយថា ក្រុមអ្នកស្រាវជ្រាវបានស្កេនឡាស៊ែរ 3D ដើម្បីបង្កើនភាពត្រឹមត្រូវនៃការវាស់វែង ។ ក្រៅពីនេះ ពួកគេបានរកឃើញទន្លេក្រោមដីដ៏ធំទៀតផង ហើយអ្នកស្រាវជ្រាវសន្និដ្ឋានថា ទន្លេនេះ គឺជាមូលហេតុដែលធ្វើឱ្យប្រវែងល្អាងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-9uxpZJ0pa3PePlQbvNJNOfRa5MMbmLO9Z3Htl6_PNZMmt3VCpqbYNYN-_xuIMuxn8mnKq-b6ucoUIob502-1sWNsXZNcyIyTKPAH1xt8KRtoP13l10Z-CZ8ary4UY60H3y7OLT4rVTKSqJbNulayC-LmIgN60YWRLB4ydiq5uecRin_0f8EbF8FALhhr/s1013/image_2024-10-26_11-48-45%20(3).png

លោកបន្តថា តាំងពីចុងឆ្នាំ១៩៨០ ក្រុមអ្នកស្រាវជ្រាវចិន និងបរទេសបានអាប់ឌេតប្រវែងរបស់ល្អាងម្តងហើយម្តងទៀត ហើយបានរកឃើញហ្វូស៊ីលក្នុងល្អាង និងសត្វមានជីវិតជាច្រើន ។ យើងចាត់ទុកថា នេះជាការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏សម្បូរបែប និងមានតម្លៃ ។

អ្នកស្រាវជ្រាវល្អាងជនជាតិបារាំងម្នាក់ទៀតឈ្មោះ Anne Cholin និយាយថា ល្អាងសួងហឺ គឺជាល្អាងពិសេសដ៏មានតម្លៃផ្នែកបុរាណវិទ្យា និងការសិក្សាពីបម្រែបម្រួលអាកាសធាតុក្នុងសម័យបុរាណ ។ ការរុករកល្អាង និងសមុទ្រជ្រៅលើអវកាស គឺជាវិធីយល់ដឹងពីពិភពលោកដែលយើងរស់នៅតាមបែបវិទ្យាសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1q2kcEz0V_GxUeJ2BSQucFNxACCb9Dj6z0AMSpu4s350wI41XPKvD9ZfVig_GxfcHc9VQBgEslsylqmFXsfv16ca822d2XQqDp-O6czqELZqx2qcdTc9zMk_gvLzWF6EDUD2m6gkcuQpzJu1wBhqj2PAaWT51PZdok3vk8HO8Sg-48ODoLQBoimIb4Uis/s1020/image_2024-10-26_11-48-46%20(2).png

ការស្រាវជ្រាវក្នុងល្អាងសួងហឺ ប្រទេសចិន គឺមានការចូលរួមពីអ្នកស្រាវជ្រាវចិន, បារាំង, ព័រទុយហ្គាល់, បែលហ្សិក និងអ្នកស្រាវជ្រាវមកពីប្រទេសផ្សេងទៀត ។ ល្អាងសួងហឺ ត្រូវបានគេដាក់ឈ្មោះថា «សារមន្ទីរល្អាងធម្មជាតិ» ហើយក្រុមអ្នកស្រាវជ្រាវមកពីប្រទេសនានាបានស្រាវជ្រាវក្នុងល្អាងនេះ យ៉ាងហោចណាស់ ២២លើក គិតចាប់ពីឆ្នាំ១៩៨៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVdyFGFEftf1ZTJQ62-oGpMssf2RfchjbLy58pqr52hgLq3r2_F4-ZwBDp6IMolP8d14bR1y6XXwy1dOEhx7roa60ZQJbtwU6xHS6KDFcWtt07dFK-WjYa3x6vniJCr9X8bFzQ4OWvjB40cxxadGn4vmbsvpDpUjramy8zg2P79s3SEJLoGSxv73DtVUhp/s1013/image_2024-10-26_11-48-46.png

របកគំហើញថ្មី Electric Agriculture ជាបច្ចេកវិទ្យាដាំរុក្ខជាតិក្នុងទីងងឹត

0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ដាំរុក្ខជាតិក្នុងទីងងឹត ជាមួយគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មយ៉ាងឆាប់រហ័ស ធ្វើឱ្យកសិកម្មកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងបរិស្ថានដូចជាលំហ ក៏ដូចជាធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKASAVDpnX4BqB8ippXFazEQPubV8X7AUvmJ_D6AH5o62CccY_ZEXVScK-Db_Sk9pmPmGvGh2HGVFeifS2xJ579Y0hcpbrhdENhxkzpJHb0QYxi8gxBUCQfvE1zkNBbc-N6Cn34ZddaT_Uc_ifWu6QnoDq5riYdQWZ8gwv4bk6owzNlktQNLBHvpwY03SR/s792/image_2024-10-26_11-20-16%20(2).png

បច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា Electric Agriculture ឬអគ្គិសនីកសិកម្ម ដែលមានសក្តានុពលក្នុងការដោះស្រាយបញ្ហាមិនមានប្រសិទ្ធភាពជាច្រើននៃកសិកម្មបែបប្រពៃណី ដូចជាទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3IYELzzbZ9UeCayexTbcppJmyxE7A8fPni5vQoh90MejyHn-B_fsAqNVIJvOXAxQUnyyO3A8q6XPgxYASQPfqf30mnibtCOqiXIjfiQf2px7gGPRH5UcupILKTKHuVIA1M67R9KOswgVM7U8LIUEaUgs921RskpF4QXMm0rLHXTCdeUApS1IpBfSMtbP4/s1080/image_2024-10-26_11-20-16%20(3).png

ប្រព័ន្ធនេះនឹងជំនួសរស្មីសំយោគប្រពៃណី ជាមួយនឹងប្រតិកម្មបំប្លែងកាបូនឌីអុកស៊ីត (CO2) ប្រកបដោយប្រសិទ្ធភាពទៅជាម៉ូលេគុលសរីរាង្គដែលរុក្ខជាតិអាចប្រើប្រាស់បាន។ មានន័យថា បច្ចេកវិទ្យានេះនឹងជួយយើងដាំដុះរុក្ខជាតិដោយសេរី ដោយមិនបាច់ខ្វល់ពីលក្ខខណ្ឌអាកាសធាតុនោះទេ យើងចង់ដាំពេលណាខែណាក៏រុក្ខជាតិទាំងនោះលូតលាស់ល្អដែរ។ ដូច្នេះបច្ចេកវិទ្យា Electric Agriculture អាចបម្រើជាវិធីសាស្រ្តដ៏មានប្រយោជន៍បំផុតមួយសម្រាប់ផលិតអាហារបន្ថែមនៅពេលចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlY-NEzgw0_4MFmTW_KXwpnLDeAbyWY0X-47VCZ257twYthqCBIfBGp9xkHLxWe4ui9Isgj6ZiDrQCo7iiG1299kWqyo9RQchIwRKOTSXSlU6enyravuuwRXvG8j3UwRc6wQtcFT7NM-gAOo_8owqr3cHKVu_RMM0DjXbG3mFaR_fGvnijYFWmLQB8fYYR/s724/image_2024-10-26_11-20-16.png

ជាការពិតណាស់ នៅពេលដែលអាកាសធាតុប្រែប្រួល វានឹងប៉ះពាល់ដល់វិស័យកសិកម្មបែបប្រពៃណី ដូច្នេះការបង្កើតបច្ចេកវិទ្យាផលិតកម្មស្បៀងកម្រិតខ្ពស់នេះ នឹងកាន់តែមានសារៈសំខាន់ក្នុងការធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព ក៏ដូចជាជួយគាំទ្រដល់ចំនួនប្រជាជនដែលកំពុងកើនឡើង។ Electric Agriculture មានសក្តានុពលក្នុងការដោះស្រាយបញ្ហាលេចធ្លោមួយចំនួននៃកសិកម្មបែបប្រពៃណីដូចជា ទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLGr9BYM_V4ouUTsaYp4YOOy9OQQoLFEiSZN5BnadwTWpAZwuCVmViuy7D_1f_XhLF-014KWGYtcsjfB7o3wP3-aWG8CjHcZsMevINZcfv-U4Pka-JHukpIGaQvbSgwVgOZDapxho2rAZRBM5bhEY4HJKZnRJMHQEl05wQPwmQaJwQVjBoxEhdx8kKM-Q/s1920/image_2024-10-26_11-20-17.png

កសិកម្មនឹងផលិតអាហារក្នុងបរិយាកាសគ្រប់គ្រង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងធនធានច្បាស់លាស់ជាងមុន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការធ្វើកសិកម្ម។ លើសពីនេះ វិធីសាស្ត្រនេះក៏អាចកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការផលិតស្បៀងពីគំរូអាកាសធាតុ និងការប្រែប្រួលតាមរដូវ។ ដូច្នេះបច្ចេកវិទ្យាទំនើបនេះនឹងដាក់ដំណើរក្នុងប្រទេសអាមេរិកឆាប់ៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQOwl9v_72ZxlsASYkUVo99Iiu1uG5oFVEFG8geDxb_mKjOimxhsQTputHIhM5cYX1ICtfVw_iKS_278JnOxfq5iqPeGcjVeDCmum-Y0hH4J9V70_8iSm2IWnPihA8WHDwT462OqDkjNAKNPIteBftrD_4oJ0_OQ0_TXg8D6ZLe2N4EDAxebEXKS94wOB/s1024/image_2024-10-26_11-20-18.png

ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ខណៈការលក់ស្មាតហ្វូន Huawei បានកើនឡើងយ៉ាងខ្លាំង

0

ប្រទេសចិន៖ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ នេះការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាប្រទេសមហាអំណាចទីពីររបស់ពិភពលោកបានធ្លាក់ចុះ ០.៣% ខណៈពេលដែលក្រុមហ៊ុន Huawei វិញបានកើនឡើងរហូតដល់ ៤២%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7dXFmNGHJ3Gygokfp-zzST5nHpwqOdvXtyR4QtppX24OTmY5BO3B2kgzwpw1b9KcT0Kcrzd7odd2YKmxDQ4cAcMh0hjU6_Kg9Lw2XLx7uWMrHg1NfP-3hz7z8zFzbNDEYuRPubyH-PcvN5e0k3xDIfxJKx1E0E-fPcYkwBiFWWXms8uOzoPnenmlRXEM/s1200/image_2024-10-26_11-13-08.png

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC កាលពីថ្ងៃទី ២៥ ខែតុលា បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ចិនគឺបានចាប់ផ្តើមកើនឡើងខ្លាំងជាបន្តបន្ទាប់ៗ ដោយចាប់ពីខែកក្កដាដល់ចុងខែកញ្ញា ស្មាតហ្វូនចំនួន ៦៨.៨ លានគ្រឿងត្រូវបានលក់អស់ កើនឡើង ៣.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzyGfU4zy57bSoP-UsZNxDc-dSnPvWKS6srhW-6-1P876A7eZ1ruLc4qwqyudbozcBLjshq8Nz4tKhIvzOkkelYFuJ9sMBn-0LqziWGAxivRt55kZ2b9HpHkopTel85O9z1_jKtfX1MWz4Lqgjs2ghbZOdnkyI6bKM0VmaNBfV7gTdsGWkC8_0-z94cMjR/s1600/image_2024-10-26_11-13-09.png

Arthur Guo អ្នកវិភាគប្រព័ន្ធអតិថិជននៅ IDC China បាននិយាយថា “រលកនៃការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ កំពុងជំរុញឱ្យមានការងើបឡើងវិញប្រកបដោយនិរន្តរភាព នៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន” ។ ទោះបីជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងបន្តក៏ដោយ អ្នកប្រើប្រាស់នៅតែចំណាយច្រើនលើស្មាតហ្វូនថ្មី បន្ទាប់ពីតម្រូវការកើនឡើងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ បច្ចុប្បន្នម៉ាកយីហោដែលឈានមុខគេនៅក្នុងទីផ្សារប្រទេសចិនគឺ ក្រុមហ៊ុន Vivo ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទតម្លៃទាបជាចម្បង ជាមួយនឹងចំណែកទីផ្សារ ១៨.៦% កើនឡើង ២១.៥% បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLWRHVzxBxOZAUaYLPdbWxW238HfrGcA-OUWfCupVd_6iCj3xGjKSu78yUqdYW4SHfbxCvMkG9pYNP65B5GLY7Q9E9ZdFAbH_rkAclm6I01Wh8QeUiN2XMOW0bzf6jU-a0NWCBANyXJn7xd-o-xPQDHf2hTtB7ggi1sXbGLKMky3Q4iaUxvTDEdpAv847k/s2880/image_2024-10-26_11-13-08%20(2).png

ខណៈដែលក្រុមហ៊ុន Apple វិញទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ១៥.៦% ធ្លាក់ចុះ ០.៣% ក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei បានកើនឡើងចំនួន ៤២% ឡើងមកនូវចំណាត់ថ្នាក់លេខ ៣ ដែលឈានដល់ចំណែកទីផ្សារចំនួន ១៥.៣% ហើយ Xiaomi និង Honor គឺជាម៉ាកយីហោពីរដែលនៅសល់ក្នុងកំពូលទាំង ៥ ដែលមានចំណែកទីផ្សារ ១៤.៨% និង ១៤.៦% រៀងគ្នា។ គួរបញ្ជាក់ដែរថា Huawei កាលពីមុនមិនបានស្ថិតនៅលំដាប់កំពូលទាំង ៥ ដូចឆ្នាំនេះទេ។ នេះមានន័យថា ការស្ទុះងើបឡើងវិញរបស់ Huawei គឺគួរឱ្យចាប់អារម្មណ៍បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4tsrSjnd7vrAxMCs5P0K4TQVvslM75PZJ500uwGOpQOj2_nAfkIHVp-re0F4vuQefgO5Kya0Z6q9iaa4IQ8MIX2S4oS2R3QARI2dBeEjR0mcLa4_QnPbA3bgvxtGEbEzIc9jgRJBL091bPsrSqhxQM4geobwUg7HZJlwUQiXTqe8Vp7m2bIbwyK3NIt_/s1024/image_2024-10-26_11-13-10.png

Lisa សម្លឹងមើលការសហការជាមួយតារាអាម៉េរិក Doja Cat បន្ទាប់ពីតារាអេស្ប៉ាញ Rosalía

0

Lisa សមាជិកក្រុម BLACLPINK បានបង្ហាញពីម្ចាស់បទ Agora Hills ដែលមានអាយុ ២៩ ឆ្នាំគឺស្ថិតនៅកំពូលនៃបញ្ជីសិល្បករដែលប្រាថ្នាចង់ថតបទចម្រៀងជាមួយ។ នៅពេលសួរថាតើនាងចង់សហការជាមួយអ្នកណានៅលើ Audacy នាងបាននិយាយថា «ប៉ុន្តែសម្រាប់ពេលនេះដែលខ្ញុំអាចគិតអំពី Doja Cat ខ្ញុំស្រលាញ់នាង»។ Lisa បាននិយាយថា «ប្រាកដណាស់ Doja Cat គឺជាគោលដៅបន្ទាប់របស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYAFxosDleuv50P06Fz6Ri_eqJmMtRqI-DiX0d-fPM1KBNcYWIqq1VFqALPvnt1MUuUMdKxpIW8f12AuXO_V6qzSwE1vGRDwxNLEiyJ2jCJ_notcx9krRHW3P-6ytd3XFXAF0qoJKLZu1RNIW0cGne_HN6TSJkwWqCDy0uJGx3Y68mXp0aiSdKweTQBmi/s1581/image_2024-10-26_11-07-42.png

នៅខែសីហានេះ Lisa បានសហការជាមួយតារាប៉ុបអេស្ប៉ាញ Rosalía ដែលមានអាយុ ៣២ឆ្នាំមានអាយុលើសនាង៥ឆ្នាំ ក្នុងបទ «New Woman»។ Lisa បាននិយាយថា៖ « Rosalía អស្ចារ្យណាស់ នាងជាអ្នកអាជីព ដូចរាល់សកម្មភាពដែលនាងធ្វើអ៊ីចឹង។ នាងគ្រាន់តែរក្សាអត្តសញ្ញាណរបស់នាងជាមួយនឹងតន្ត្រីរបស់នាង ជាមួយនឹងសិល្បៈរបស់នាង និងអ្វីគ្រប់យ៉ាង។ ដូច្នេះ ខ្ញុំចង់ក្លាយជាមនុស្សដូចនាង ដែលអាចរក្សាអត្តសញ្ញាណរបស់ខ្ញុំបាន»។ កាលពីឆ្នាំ២០២១ ការប្រគំតន្រ្តី The Show របស់ BLACKPNIK នៅពេលឆាក Solo Lisa គឺបានសម្តែងបទ «Say So» របស់ Doja Cat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-L3md1o7qbk985ZyI3kI3YcknWoRZvuoQ_xWNgPsPYtHZhpCsk6AbIi0nur2gjNvDeXJiAhUEUAKMNSbxrjxY4vago7ImAWxLB75NhEOxO7ppzIBIfdwz_3kig2A7ayVzwozP2tQsemcVfFTjHyf-dbEqp-sN5u2jrbQHhG47NQT_SIR631KyqNM0Vp6G/s1486/image_2024-10-26_11-07-42%20(2).png

ជាការកត់សម្គាល់ Lisa គឺទទួលបានការសហការជាមួយតារាចម្រៀងផ្សេងទៀតដូចជា រៀមច្បង Taeyang និងបទ SG ជាមួយ DJ Snake, Ozuna, Megan Thee Stallion។ បន្ទាប់ពីបង្កើតក្រុមហ៊ុនសម្រាប់បង្ហាញសកម្មភាពទោលមក Lisa បានចូលរួមកម្មវិធីជាច្រើននិងបានចេញបទចម្រៀងដូចជា Rock Star , New Woman ជាមួយ Rosalía និងបទ Moonlit Floor ៕

វ័យ៥៩លេងខ្លួនស៊ិ.ចស៊ីតារាសម្តែង Carina Lau ថាស្វាមីរបស់ខ្លួនមិនហាមឃាត់រឿងការស្លៀកពាក់

0

នៅល្ងាចថ្ងៃទី២៣ ខែតុលា តារាហុងកុង Carina Lau វ័យ ៥៩ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍នៅពេលស្លៀកពាក់ទៅចូលរួមកម្មវិធីជប់លៀង។ យោងតាម គេហទំព័រ Next Apple ទស្សនិកជនជាច្រើនបានបញ្ចេញមតិថាតារាសម្តែងរូបនេះនៅក្មេង ប៉ុន្តែក៏មានមតិជាច្រើនរិះគន់ Carina Lau ចំពោះការជ្រើសរើសសំលៀកបំពាក់ដែលមិនសមស្របតាមអាយុ និងសេរីពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_XogrFxFhv5fhldKu4-cwuwf0Hsn-CmsjkGPQEhkGKdZLK2cl_sUdYx_xA2hEmuGJ9-kS3e11nlmQq4YrvtBFAkoXgnnHhM0oQ-54mAP1iSk3tBI0ZJU0TbBUWXkYPsD4OFJ6P2kYA-O0zrW-GmOx59MVuxxPdiZUs4GD1C-A2Tn6f2u-1B5OIbsXc1gS/s930/image_2024-10-25_15-10-19.png

តារាសម្ដែងរូបនេះបាននិយាយថា៖ «ឥឡូវរាងខ្ញុំនៅតែល្អ ខ្ញុំព្យាយាមស្លៀកសម្លៀកបំពាក់សិចស៊ីច្រើនប្រភេទ។ ប៉ុន្មានឆ្នាំទៀត ខ្ញុំនឹងមិនអាចស្លៀកសម្លៀកបំពាក់ទាំងនេះបានទេ»។ Carina Lau បាននិយាយថាស្វាមីរបស់អ្នកនាងដែលជាតារាសម្តែង Tony មិនដែលត្អូញត្អែរទេនៅពេលដែលរូបអ្នកនាងស្លៀកពាក់បង្ហាញរាង។ លោកជឿជាក់លើភរិយាទៅលើវិធីជ្រើសរើសសម្លៀកបំពាក់និងបង្ហាញពីខ្លួនឯង។ មិនត្រឹមតែលើសម្លៀកបំពាក់ប៉ុណ្ណោះទេ ស្វាមីរបស់អ្នកនាងមិនដែលគ្រប់គ្រងនាងក្នុងរឿងផ្សេងទៀតទេ ព្រោះពេលដែលគាត់គ្រប់គ្រងហើយ អ្នកទាំងពីរនឹង«ដើរខុសផ្លូវ»។ Carina ថាខ្លួនឯងមិនជ្រៀតជ្រែកជាមួយចំណង់ចំណូលចិត្តរបស់ស្វាមីដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzUSloviBS_szW5AVbH8ILGcEdshV4tJ0sEARL1wsoZZPTIywgLy-Wkdm_-pQaYKDUQnQAtMWkgxUJP2q6l34yrbGHzv3tF_sYXo97S8fhWPgwZAYzagk4d1H6NiME8ryI8BakVs4jgp4FxePSU1bVdqa-qV9fitl8TDtwbCb3pJMrcHNB0ZjCtWB9tG2/s1625/image_2024-10-25_15-10-24.png

នៅលើទូរទស្សន៍ TVB Carina Lau បាននិយាយថារបៀបរស់នៅគ្រួសាររបស់នាងប្រហែលជាមិនមែនជា «គំរូ» ទេ ប៉ុន្តែវាស័ក្តសមទាំងខ្លួនអ្នកនាង និង ស្វាមី។ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាច្រើនលើក និង «សង្រ្គាមត្រជាក់» ពួកគេបានរកវិធីធ្វើឥរិយាបថដើម្បីធ្វើឱ្យភាគីទាំងសងខាងមានផាសុកភាព។ ប្ដីប្រពន្ធមួយគូនេះបានផ្ដល់កន្លែងឯកជនឱ្យគ្នាច្រើន ទទួលយកចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ហើយមិនដែលសុំឱ្យអ្នកដ៏ទៃកែប្រែទម្លាប់ ឬបុគ្គលិកលក្ខណៈរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihAYs8ilQjQh78WBVd3LwGU76MBRY6gaxOBRj1OvcVo2na4W6DI5n14d7dCHDZ2cv8kho09kZrLLt8bD4JtRNe3uiRBFg06Qxu5-cnZ4NLTury0JXMMpvF7d_qmIOndFYNgpqEDRJDFO5hsEu9ohD8dHtBnz_fNltKl5-B_pUIezUi67Fp-zPZ0kaUaxx3/s1150/image_2024-10-25_15-10-25.png

ជាឧទាហរណ៍ គូស្នេហ៍តារាមួយគូនេះមិនប្រើបន្ទប់ទឹករួមគ្នាទេ ។តារាសម្តែងរូបនេះថា នាងចូលចិត្តស្អាត ហើយមានរបៀបរៀបរយ ប៉ុន្តែប្តីរបស់អ្នកនាងមិនដូច្នេះឡើយ ។ ដូចនេះប្តីប្រពន្ធគេប្រើបន្ទប់ទឹកដាច់ពីគ្នា ម្នាក់ៗសម្អាតបន្ទប់រៀងខ្លួន ហើយក្រោយមកអ្នកនាងកត់សម្គាល់ឃើញថាប្តីបានកែប្រែឃើញបន្ទប់ទឹករបស់ Tony កាន់តែស្អាត និងស្អាតជាងមុន។ ប្តីប្រពន្ធនេះនៅតែឯករាជ្យផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuU7mvhUtYFGJVqTaf-UiM_usptJY51VE9T9IAadnwcsmUvVTwHGDAp-_Xl3dwub8rXBug2YDfz_kxHfxG4AnXWBaId3OiOYcBFHjGYwY-_s9MplJVwjK4uVxox8C2sJ6gmp3WYqQKt2gnaAoHve4s26CeIallsXBaPd3gwVIR-_AbPgkA9fWAqfMCIItL/s1668/image_2024-10-25_15-10-26.png

គួរបញ្ជាក់ថារលកស្នេហាបានកើតឡើងក្នុងឆ្នាំ១៩៨៩ ហើយអ្នកទាំងពីរបានប្រារព្ធពិធីមង្គលការ ក្នុងឆ្នាំ ២០០៨។ Carina Lau គឺជាអ្នកមានម្នាក់ជាម្ចាស់អចលនទ្រព្យដែលមានតម្លៃជាង ៩២០ លានហុងកុង (ប្រមាណ១១៨ លានដុល្លារ) ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងទាំងពីរបានចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងសកម្ម។ លោក Tony មានវ័យ៦២ឆ្នាំ បានចូលរួមក្នុងគម្រោងភាពយន្តចិន និងហូលីវូដជាច្រើន។ Carina Lau គ្រប់គ្រងការងាររបស់ស្វាមី ហើយក៏បើកអាជីវកម្មម៉ូតផងដែរ៕

អ្នកលេងអ៊ីនធឺណិតកូរ៉េរំពឹងថា Jennie ឬ Lisa នឹងចេញបទចម្រៀងល្បីទូទាំងពិភពលោកប៉ុន្តែបាក់ចង្កេះជាRosé វិញ

0

Rosé សមាជិកក្រុម BLACKPINK បានពង្រឹងជំហររបស់នាងជាតារា K-pop លំដាប់ពិភពលោកម្នាក់នៃជំនាន់នេះ។ នាងបានត្រឡប់មកវិញដោយជោគជ័យក្នុងនាមជាតារាចម្រៀង ទោលជាមួយនឹងបទចម្រៀងចុងក្រោយរបស់នាង «APT» សហការជាមួយ Bruno Mars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq50uAJgm81Cn4BBVKuPx_tsVFBTKlSuEgJ0lrZU_Orhr_c0sq6-1A69rkfqIH5WjPy9kWs57XeKkBCMlliAc3DADvYlmb-qPGfuLL7trlRLL2u25f_ZmWybrAeA4hT5sB6vNRgDmYXhV1j4-AVm7d6oFpcAGkLHdp0pLAxA3ImZ2ozHKJ9WxRYykCb7E3/s1242/image_2024-06-18_11-06-59.png

មិនត្រឹមតែមានបទចម្រៀងដែលបានបំបែកកំណត់ត្រាលើតារាងគ្រប់ប្រភេទរបស់ Apple Music នៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែបទ «APT» ក៏បានជាប់ចំណាត់ថ្នាក់កំពូលបទចម្រៀងប្រចាំថ្ងៃរបស់ Spotify ទាំងនៅទូទាំងពិភពលោក និងនៅសហរដ្ឋអាម៉េរិក ជាមួយនឹងកំណត់ត្រាចុងក្រោយបង្អស់ Rosé បានក្លាយជាតារាចម្រៀងស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈរនៅលើកំពូលតារាង Spotify របស់សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-0ZC8dxCZXv3VTEo8FH3DGvpr5C4t7WpzhxUDB4ptNKbjQLUL_VgL_m-zpM7kNIkDEVqcHEx2WRaCOpKos_kLmWfNVgIUm1tUc16OJ9yjTZ9BYItlXgesR2KZ9h_k-CZywNItC5ZCZ6UevBSMwMjassYEAaGT2RtY67cZ-hfa32Q8MpmE4j1TpK7biMX/s1000/image_2024-10-26_10-58-29.png

ទោះជាយ៉ាងណាក៏ដោយ នេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតកូរ៉េមានការភ្ញាក់ផ្អើល ខណៈដែលពួកគេគិតថាសមាជិក BLACKPINK ផ្សេងទៀតដូចជា Jennie និង Lisa ដែលពួកគេជឿថាមានប្រជាប្រិយជាងនៅក្រៅប្រទេសនឹងបញ្ចេញនូវភាពល្បីល្បាញទូទាំងពិភពលោក។ មុនពេលចេញបទចម្រៀងទោលរបស់ Rosé ទាំង Jennie និង Lisa បានទម្លាក់បទចម្រៀងរៀងៗខ្លួនដែលមានចំណងជើងថា «Mantra» និង «New Woman» ។ ខណៈពេលដែលបទ «Mantra» របស់ Jennie និង «New Woman» របស់ Lisa បានបង្កើតកំណត់ត្រាសម្រាប់ការចាក់ផ្សាយដ៏ធំបំផុតនោះ វាគឺជា «Apt» របស់ Rosé ។ ដែលធ្វើឱ្យមានផលប៉ះពាល់ជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWWWTNlXfbOkSD56cfRkJwL2c7dyDCOkxF97e6erjxfnViSaKRQwNNmg8gKZgsCyFyGLnS_DbM1J_URkhkQJeG3hhEngjzU0iiNxqNTX54SNPMk9CkPbSHS6Xgr7yeTBlC-GJB0PIxVjFUJ3_hl1B7cGnjs3hzokgpXejA0818kA8jf2HtLqh768cxzPm/s1280/image_2024-10-26_10-58-29%20(2).png

អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា៖ «ទាំង Instagram Reels និង YouTube Shorts គឺពោរពេញទៅដោយខ្លឹមសារដែលទាក់ទងនឹង Rosé គ្រប់ពេលដែលអ្នកស្វែងរក។ មិនត្រឹមតែវីដេអូរបស់ ‘APT’ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានវីដេអូជាច្រើនអំពី Rosé ផងដែរ។ ឥឡូវនេះ Rosé បានគ្រប់គ្រងទាំងស្រុងរបស់កូរ៉េខាងត្បូង។ ពិតជាមានឥទ្ធិពលខ្លាំងក្នុងនាមជាកំពូលតារាចម្រៀងស្រី..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkXLK9XtpOpBC0ox4Vnu5DjGe8QobqAdGyo-iwdcApiq8lBQ2Beupp8lyKXK78C0cKi2hq2W6bHJ5_QrteJtZx5cSCZtmqgk7aQHj1fCDbJ8kX4cw3dLqeolWV8AAOtp7HPHABhtqh-JlPOC61mbq9woa49bFPMicNUsS0xPpNSukubticI9qVt5dbpqJD/s686/image_2024-10-26_10-58-29%20(3).png

«Jennie និង Lisa បានកំណត់គោលដៅទីផ្សារអន្តរជាតិយ៉ាងច្បាស់ដោយមានការគាំទ្រខ្លាំងពីក្រោយពួកគេ ប៉ុន្តែអ្នកដែលពិតជាផ្ទុះឡើងគឺ Rosé lol។ នាងថែមទាំងបញ្ចូលបទចម្រៀងកូរ៉េដូចជា ‘cheers’ និងវិធីដែលយើងបញ្ចេញថា “Apartment” រួមជាមួយនឹងភាសាកូរ៉េផងដែរ។ ទង់ជាតិ ធ្វើឱ្យវាមើលទៅអស្ចារ្យ លើសពីនេះ នាងមានទេពកោសល្យ និងសមហេតុផល ដូច្នេះវាងាយស្រួលក្នុងការចាក់ឬសសម្រាប់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6hbbnnG6lLt5frhztR8EwPS5eZx_a6ElR9QjULtr1T68pyVjqsjHTruoUexSjF6CNdlRFjeYl0kuC80je2mDUJl9M-2N623CP1iUb5HYbV-EjKV3GrahahcqdfZW-pXUaKUzO92c8WWADvMKzItQb6vSoszedoEsntV9L1DDpAVXRFF42wqoL5dkxwAvA/s901/image_2024-03-27_10-33-40.png

«វាហាក់ដូចជា Rosé បានបង្កើតកំណត់ត្រាដែលពិបាកនឹងបំបែកសូម្បីតែសម្រាប់ការត្រលប់មកវិញរបស់ក្រុម BLACKPINK… នាងកំពុងកាន់កាប់តំណែងកំពូលទូទាំងពិភពលោក និងនៅលើ Spotify របស់សហរដ្ឋអាម៉េរិកបីថ្ងៃជាប់ៗគ្នា។ Wow!»។ «និយាយឱ្យត្រង់ទៅ ខ្ញុំគិតថាការផ្សព្វផ្សាយទោលរបស់នាងនៅពេលនេះបានបង្ហាញពីសក្ដានុពលពិតប្រាកដរបស់នាងក្នុងនាមជាអ្នកចម្រៀង។ ជំនាញសំនៀងពិសេស color របស់ Rosé និងលើសពីអ្វីទាំងអស់ ការខិតខំប្រឹងប្រែងរបស់នាងចំពោះតន្ត្រីគឺលេចធ្លោ, Rosé បានក្លាយជាតារា K-pop កំពូលឥឡូវនេះ»។ គេគិតថា Jennie ឬ Lisa ជាអ្នកបំបែកវាទូទាំងពិភពលោក ប៉ុន្តែវាជា Rosé ដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់»៕

តាប៊ុយ ផ្ញើកន្រ្តកផ្កាសូមទោស ទៅកាន់ សុភ័ក្រ កុសុម៉ា ម្តងទៀតខណៈនាងលើកឡើងបែបនេះ

0

ជាមួយការសូមទោសតាមវីដេអូ តាមឆាត មិនអស់ចិត្តពេលនេះ តាប៊ុយ បានផ្ញើកន្រ្តកផ្កាសូមទោស ទៅកាន់ សុភ័ក្រ កុសុម៉ា ម្តងទៀត។ ចំណែក កុសុម៉ា ថានាងមិនប្រកាន់ទោសអូសដំណើរ តាប៊ុយ នោះទេ ខណៈថា តាប៊ុយ គឺជាអ្នកមានគុណនាងម្នាក់ធ្វើឱ្យនាងមានថ្ងៃនេះនិងបានស្នើសុំឱ្យសាធារណជនលើកលែងទោសដល់ តាប៊ុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHkzUdixaZ5ySHXQ6sDcaSRiphgHZQqd9ulpPdiS7umuzHlVH8pbG6l6FkFRiihyy5KHD3vE3JG1_k14ub15D8xeGjEMK5MOHmdqBCzCxKCb_AJ1ZRLvYbC7m-yteMfmNwPvc5JseoTfoOLgQKTwPWjkS_8BEeR_3tkPJl7BS2IKjItEwE9C6cdh_Y4Neu/s2048/image_2024-10-22_08-45-02.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ពាក្យសម្តីលេងសើចជ្រុលទៅកាន់ពិធីការិនី សុភ័ក្រ កុសុម៉ា និងគូដណ្តឹង បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយ តាប៊ុយ បានរងនូវមតិរិះគន់ពីអ្នកសិល្បៈនិងមហាជនយ៉ាងចាស់ដៃ។ ក្រោយមកលោកបានចេញវីដេអូសូមទោស ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការបានកាន់តែមានការរិះគន់ថែមទៀតត្រង់ពាក្យថា ខ្លួនជាមនុស្សនិយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀង និងបានឆាតទៅសូមទោសទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKcKM9yHq8wGGay5szO1lkZe6yjm8-4JzpgmszlnW47dmHwoHARt-s-nmDI51Ku3iQ2aCaRDIHTgW9S21p2QWKwPyXE-lBF5sK0f4sP8x7l7ycmkZ3X-IU40SIL8uXhvXfNTs5iG323rAUD8PbhMiIYYCFs5YpG2NFSCYQba4GU36TOef1t5at8avu9jJv/s1548/image_2024-10-22_09-18-03.png

មិនទាន់អស់នោះទេ តាប៊ុយ បានផ្ញើកន្រ្តកផ្កាសូមទោស កុសុម៉ា ម្តងទៀតជាមួយនឹងពាក្យពេចន៍មួយដោយ កុសុម៉ា បានបង្ហោះនៅថ្ងៃទី២៤ តុលា។ ជាមួយកន្រ្តកផ្កា ក្នុងនោះក៏មានសំណេរការសូមទោសរបស់ តាប៊ុយ ដែលមានអត្ថន័យថា «ទៅកាន់កុសុម៉ា ៖ សូមទោសម្តងទៀតសម្រាប់រឿង FB សូមទទួលយកផ្កានេះដែលជាការសូមទោសផង សូមឱ្យផ្កានេះនាំសំណាងដល់អ្នក អនាគតស្វាមី និងក្រុមគ្រួសារទាំងមូលនៅសេចក្តីសុខ សុភមង្គល លុយកាក់និងប្រជាប្រិយ ពិសេសជួបរឿងល្អៗក្នុងជីវិត។ សូមទោសជាថ្មីម្តងទៀត និងអបអរសាទរដល់គូស្វាមីភរិយាថ្មី ។ (តាប៊ុយ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZvu2kr7eewkmeV8fB5JGRqwOirYTuMi7E1STkDcITEFE2Zu7lTKH5SZyMNF7KqybG28GaAoJKK1kuDnYYfZM_20dXTj-ktFFcX2GJIm4f7iu0xI7A1l806d-YTdqyf3FaRp44mo4oSl7FmDa-VT5hYSr7geszKXYB_KuBkNISRUebLw5UZp-D_U-FkzUi/s2048/image_2024-10-25_10-24-13.png

ការដឹងកំហុសរបស់ តាប៊ុយ ជាមួយនឹងផ្កានេះ កុសុម៉ា បានលើកឡើងថា នាងមិនយកទោសអូសដំណើររបស់ តាប៊ុយ នោះទេ។

កុសុម៉ា បានបង្ហោះថា «ជាដំបូងនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនមិត្តភក្តិ និងបងប្អូនសិល្បករទាំងអស់ សម្រាប់ការបារម្ភពួកខ្ញុំទាំងពីរ យើងខ្ញុំពិតជាសូមអរគុណមែនទែនសម្រាប់ការស្រលាញ់និងផ្តល់ក្តីស្រលាញ់ចំពោះយើងខ្ញុំទាំងពីរ។ ការពិតទៅមកដល់ពេលនេះនាងខ្ញុំក៏មិនបានប្រកាន់ទោសអូសដំណើរជាមួយបងប្រុស តាប៊ុយ ដែរព្រោះថាគាត់ក៏ជាអ្នកមានគុណរបស់ខ្ញុំមួយរូប ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ ហើយមួយវិញទៀតគាត់ក៏បានសូមទោសនាងខ្ញុំរួចរាល់ផងដែរ ដូច្នេះសង្ឃឹមថាបងប្អូនយោគយល់អធ្យាស្រ័យនិងលើកលែងកំហុសរបស់គាត់ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTjLxLMbJs5kX0Dwilv6zoWnhITbj6hP28TiXLwhDaBdi3o1KcK0xTyp5-5CgnxhUV7EYp96DAH3RIW0w_xjkVfWIVs7uIvSs_yFotslQLKJkOY4VJX9LVtNeblE-wyPt3W5QHuil-3_4NLBWjSH5dEwH0z8-l8uEZ72waZCJodNVP0E1VyuOXvuVq-AmA/s2048/image_2024-10-25_10-24-15.png

គួរបញ្ជាក់ថា តាប៊ុយ បាននិយាយលេងសើចដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹងថា កូនកំលោះសន្សំលុយមិនគ្រប់តែកូនក្រមុំថែមលុយការប្តី។ ពាក្យសម្តីនេះបានធ្វើឱ្យ កុសុម៉ា ប្រតិកម្មថាជាការលេងសើចបែបមិនឱ្យតម្លៃនាងនិងអនាគតស្វាមីនិងបន្ទាបតម្លៃស្រ្តី៕

សប្បាយពេញ៧ម៉ោងក្នុងកម្មវិធី Afterlife: Into Wonderland នឹងជួបជាមួយតារាចម្រៀង Kwan DJ Wukong និង DJ MOJI

0

កម្មវិធី Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia អបអរថ្ងៃបុណ្យ Halloween ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាកាន់តែកៀកមែនទែនហើយ ខណៈសិល្បករក្នុងនិងក្រៅស្រុកនឹងមានវត្តមានក្នុងកម្មវិធីនេះផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនរហូតដល់ទៅ៧ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT83pKBy9T8ANFbolIIf3Kf610BEzyK-pGMvQIwHzJKSycIkVntomz8WdwjhxkkYeNKOk2fjS215WFB2iRkv8qc74M6nIyBicamGN1bumughFAmtE4RHk-ZuD_C-Ec9y0XKbQ6jh0zToMH5CrlRG_iVK8K6eWWMOd6gZoo5L2qh_jvtV2yxdRhRIMTSmZg/s1400/image_2024-10-26_10-05-34%20(2).png

ភ្ញៀវពិសេសពីតារាចម្រៀង Kwan ម្ចាស់បទដ៏ល្បីល្បាញ«មេឃបើកថ្ងៃ» DJ ជនជាតិសិង្ហបុរីដ៏ស្រស់សង្ហា Wukong រួមទាំង DJ កំបាំងមុខ MOJI នឹងមានវត្តមានក្នុងកម្មវិធីដ៏ធំសម្បើមខាងនេះធានាមិនឱ្យទស្សនិកជនចូលរួមខកបំណង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikvmMoYY0cwuxul1256BC5nk76FhQy3LmwqIbCvCIrLsLpSw3i9buihbeLDmDe1zqTi0zY8FIE9C4AAYaXD_2al8n8Hl_Mv9QLAx79Vv0jUG_Po_pv-GRqXH7lXyaB8iTDAYLrVNe9jJ9BYNdYOOrSZYtOtZDF_2M8q8FPgnAI7eAZT3INFv3uCc9PCigp/s1000/image_2024-10-26_10-05-34%20(3).png

Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់។ ហើយសំបុត្រសម្រាប់ការចូលរួមក្នុងកម្មវិធីនេះគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយចំនួនសំបុត្រក៏មានកំណត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtLnRjaoaintGE9CLjuT8RshFDGRpqgUT7Jcpdwt7roM1N7E8y7yrUWu1RZLiNibZGQWv_URPZd1Hr_fLWyUgeUquB3wFx1WJYhHS3TD855CS0UJPZUk7AD0aalXjA4NVBraGOvBrztKuMxzWgrLY3trS2dmMSU0kwut_iDSa4UjisQ9clfdiKdS-YngB/s1440/image_2024-10-26_09-34-23.png

សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត៕

ឥណ្ឌូនេស៊ីលើកទឹកចិត្តយុវជនឱ្យធ្វើកសិកម្មដោយផ្តល់ប្រាក់ខែខ្ពស់បំផុត

0

ប្រទេសឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីកសិកម្មឥណ្ឌូនេស៊ីលោក Andi Amran Sulaiman បានប្តេជ្ញាអនុវត្តគោលដៅលើកទឹកចិត្តយុវជនឱ្យធ្វើកសិកម្មរយៈពេលបីឆ្នាំ ដោយផ្តល់ជូននូវប្រាក់ខែប្រាំដងខ្ពស់ជាងប្រាក់ចំណូលមធ្យមរបស់កសិករទូទៅចាប់ពី ៦៤០ ដុល្លារទៅ ១,៣០០ ដុល្លារអាមេរិកក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGmVnlZ9-FvE9qOpJnJbCe4JIOAwzCZiM3M2kj6tPgVTQOoBfJ8qWgpwYN5c08txjhFNHZab9BqTHlPHNGbZhRyhiH2XbcDWXebQlwODOSU2Yv9MgE6fuhdFLMf3u_61Vvi2UaowXOOfeSxwrLVrXTQyICetpdZXvVILzndNQcqiMRFg_NoDcGXDMq1kFf/s1280/photo_2024-10-26_09-20-13.jpg
គោលនយោបាយនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតីថ្មីលោក Prabowo Subianto សម្រាប់ភាពគ្រប់គ្រាន់នៃស្បៀងអាហារ។ ឥណ្ឌូនេស៊ីកំពុងត្រូវការផលិតស្បៀងអាហារគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាហារនាំចូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrLodghzgzDCsrJQTLN9SrtLrqU3I-9rv2f2LaMnwMQ-nOWGH0EpqRHFkMO2MlGUNu1kQW0WLPCxn7Es1IAExMgEm-qJ-Vn8TfYGsPvVQvKhnBk_4L-ayPb2TPi1UU9XyTPuGLOizHzOSRbHtfNLEH5tgZNjF80vr_IBflZuRE5DsjB4SR0Benlaknwlcl/s1280/photo_2024-10-26_09-20-10.jpg
រដ្ឋាភិបាលនឹងបង្កើតក្រុមកសិករសហស្សវត្សរ៍ចំនួន ១៥ ដើម្បីគ្រប់គ្រងដីកសិកម្ម ២០០ ហិកតា ដែលស្មើនឹងទីលានបាល់ទាត់ចំនួន ៣៧៤ ។ លោក Andi បាននិយាយថា ប្រាក់ខែដែលរដ្ឋាភិបាលផ្តល់ឱ្យគឺខ្ពស់បំផុតមិនធ្លាប់មាន បើប្រៀបធៀបទៅនឹងប្រាក់ចំណូលធម្មតារបស់កសិករ ១៣០ ដុល្លារ។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ីក្នុងខែកុម្ភៈ ប្រាក់ប្រចាំខែរបស់កសិករតែងតែទាបជាងមធ្យមភាគជាតិជានិច្ច។ ទោះជាយ៉ាងណាវិស័យកសិកម្ម ព្រៃឈើ និងនេសាទបច្ចុប្បន្នកំពុងបង្កើតការងារសម្រាប់មនុស្សប្រហែល ៤០.៧២ លាននាក់ ដែលមានចំនួន ២៨.៦% នៃកម្លាំងពលកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeG6mwHbh0ojaNWwwvX96fXEaHUWHa1cBjsxIWSexcziU9dpBUCYq5Sn7wLFdM4zeBNm2HJ_VYTeZ2RJTlS_1KJA3lwzIJ9bKKj0VVfbNSFpFhnX3PjIU1pTHdlXsF0oNfenf9_hRQtJBtijS82gp4XQaUO1beA5Fyl7nDVJlpfU_vVei2AAqxJMNM_ESV/s1280/photo_2024-10-26_09-20-11.jpg

រដ្ឋមន្ត្រីកសិកម្មបានបន្តថា “យើងមិនអាចបង្ខំសហស្សវត្សរ៍ និង Gen Z ឱ្យធ្វើកសិកម្មបានទេ ប៉ុន្តែយើងត្រូវបង្កើតបរិយាកាសប្រកបដោយផាសុកភាពសម្រាប់ពួកគេ”។ រដ្ឋាភិបាលមានបំណងជំរុញផលិតភាពកសិកម្មដោយការអភិវឌ្ឍវាលស្រូវថ្មីចន្លោះពី ៧៥០,០០០ ទៅ ១ លានហិកតានៅក្នុងទីតាំងដូចជាតំបន់ Merauke នៃភាគខាងត្បូង, Papua ភាគកណ្តាល, Kalimantan និង Sumatra ភាគខាងជើង ក៏ដូចជាតំបន់ Kalimantan ភាគខាងលិច រួមទាំងតំបន់ Aceh និង Jambi នៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijGdA7kYZ_Ly0OkJrP89hyphenhyphent5SNgfu4h4ySUhyphenhyphenB-wW0p6AhKlAtYx9Zw-A3cWR8m_h8gGQfU-82-YufXQ6U4TwMPqAr346lSolbY6wToSDDPtbmtV1bzSByIsaPRLoCTbIBtYUJoJHzkG9ODDQViKOZprSQORe2cPLqqO8IUHZGjVhUzyaPSEEvEW6Rktu/s1280/photo_2024-10-26_09-20-12.jpg

ជាមួយគ្នានេះ ពួកគេក៏នឹងចែកចាយម៉ាស៊ីនបូមទឹករាប់ម៉ឺនគ្រឿង ដើម្បីជួយកសិករបង្កើនការប្រមូលផលដោយមិនពឹងផ្អែកលើទឹកភ្លៀងតាមរដូវកាលនោះទេ។ ដូច្នេះម៉ាស៊ីនបូមទឹកទាំងនេះនឹងជួយដឹកទឹកពីទន្លេទៅកាន់វាលស្រែ ដែលជាយុទ្ធសាស្រ្តសម្រាប់តំបន់ដែលមានប្រជាជនច្រើនដូចជា Java ដែលជាដីកសិកម្មមានកំណត់។ ហេតុនេះហើយថវិការបស់ក្រសួងកសិកម្មគឺ ៨៣.៤ លានដុល្លារដើម្បីសម្រេចបាននូវស្បៀងអាហារដោយខ្លួនឯង ដែលត្រូវបានប្រើជាចម្បងដើម្បីទិញគ្រាប់ពូជ និងអភិវឌ្ឍវាលស្រូវថ្មី៕