Home ព័ត៌មានអន្តរជាតិ ព្យុះស៊ីក្លូន Dana បានវាយ.ប្រហា.រប្រទេសឥណ្ឌាបង្កឱ្យមានទឹកជំនន់ធ្ងន់.ធ្ងរបំផុត

ព្យុះស៊ីក្លូន Dana បានវាយ.ប្រហា.រប្រទេសឥណ្ឌាបង្កឱ្យមានទឹកជំនន់ធ្ងន់.ធ្ងរបំផុត

48
0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះប្រទេសឥណ្ឌាបានកំពុងរងនូវការវាយប្រ.ហារ.ធ្ងន់ធ្ងរបំផុតពីព្យុះស៊ីក្លូន Dana ជាមួយនឹងខ្យល់បក់ខ្លាំងក្នុងល្បឿនអតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy4JT6RkVHkZxdG_lXQu5WH89BvuJeQqj8i8OpqqaifZFcAlTo4VnYymlNDVNEyqJspAQVROYFkGA-T-xddj3AHuZeLQXND79PmFvsIlVMtXJh7_Rs4VkN7uiXyqH9eDshZDGtuVwP3vSMH6pdDA2aAxlD1fLa3IN_42QykHbSyXgVxhWSB9_QhFHycIkb/s1480/image_2024-10-28_09-14-57.png

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ព្យុះ Dana បានបោកបក់នៅរដ្ឋ Odisha កាលពីថ្ងៃទី២៥ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវទឹកជំនន់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB9XIOcfDWsjUkcR5hOHcnaA9zBSTQNi9oVf0rpYIK3d-n_3IYitG4DX9m4WwKeE5fXKtg9HZMtw-W5TJLbMG6UNapMjcdURj11UGDxcefXgDyPVWqXDjz_RVGffgwjGP5HiWDPNa8UlatSenC0R-02LS5s9K1k4DjNt7rNw1Wm4VAvbFpbXXknMomRe9w/s1300/image_2024-10-28_09-14-58.png

ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងរំកិលចូលកាន់តែជ្រៅទៅភាគខាងជើង Odisha នៅថ្ងៃបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យបាក់ដី ក៏ដូចជាដួលរលំដើមឈើ រួមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរ និងខ្យល់បក់ខ្លាំងភ្លាមៗបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅតំបន់មួយចំនួនក្នុងរដ្ឋ Odisha និងរដ្ឋ West Bengal ដែលនៅជិតខាងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEintAp-wckSMluIPqcgtoTnD_epDhiV1A_nLe-pME_DtTaztWaHEf2q00YlWMs-JiYRhpwChHWI4aDpt8Uub6d-XuwSgC-2as1UbQKlu1b69bP6Is-ZOZVVHbPCWvzIctcEqQCx73B9hugYY9YOLmgnVwcI9ZUG8PWrJ04saP-K0YsK4HojeDWY06yMEogw/s1600/image_2024-10-28_09-14-59.png

យោងតាមអាជ្ញាធរ ឥទ្ធិពលព្យុះស៊ីក្លូន Dana បានផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋ Odisha និង West Bengal ។ នៅតំបន់មួយចំនួនក្នុង Odisha នាយកដ្ឋានអាកាសធាតុបានព្យាករណ៍ពីការកើនឡើងនៃកម្រិតទឹកសមុទ្រប្រហែល ១ ម៉ែត្រដែលអាចបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងតំបន់ទំនាប។ បច្ចុប្បន្នរដ្ឋ Odisha ត្រូវបិទសាលារៀន និងផ្អាកជើងហោះហើរមួយចំនួនជាបណ្តោះអាសន្ន ហើយមនុស្សជាង ៦០០,០០០ នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rEbaZqRjtO0ARrw5feZm9cHwDjqsYK83xNniOjcO8l6WDq5rddutMazNNkbfUViEierheeWfzhr7JEnjBClZimOjJxCjuMTGTulXyCoeHiJjY5Ka-Ov5xvf9ESbliojFz53PNApuK4UyuIsgklfGJko79P9eUWis3dBgiwKrGpq_7HLODlXFTWkEoMIc/s1200/image_2024-10-28_09-14-57%20(2).png

គួរបញ្ជាក់ដែរថា ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា គឺកើតមានព្យុះស៊ីក្លូនជាយូរហើយ ប៉ុន្តែចំនួនព្យុះដែលបានបោកបក់ខ្លាំងៗគឺកំពុងកើនឡើងនាថ្មីៗនេះទេ។ កាលពីឆ្នាំ ២០២៣ ព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥២៣ នាក់ ក៏ដូចជាបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប៉ាន់ស្មានចំនួន ២.៥ ពាន់លានដុល្លារអាមេរិក៕