Home Blog Page 792

ក្រុងញូវយ៉កនឹងអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យសុំច្បាប់មើលសត្វចិញ្ចឹមឈឺ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពការងារ និងការឈប់សម្រាកឈឺរបស់បុគ្គលិកក្រុមហ៊ុន ខណៈច្បាប់ចាស់បានអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់ពេលឈឺ និងមើលថែសមាជិកគ្រួសារឈឺប៉ុណ្ណោះ ។ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់មើលថែសត្វចិញ្ចឹមឈឺផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr89wKPw3IunWdDvCcWFTeibnZLFfsQ2-c_rns2iIwJBHlsrFlHD3Lx_rGFLwubaX66sIKMPPQvSwkRWvCnqMLXwDRDoGQ9mTq0cuPB7wc0yuy8V5Lr-OT1fBZzQ9BK_G-q9lPV8jOVTqAgE_RObbk0WEsuaWZsryEickRZUqPN6-O1rmuLzcYOuk-Ps7l/s634/image_2024-10-29_09-01-46.png

មតិយល់ស្របនានាបានលើកឡើងក្នុងទស្សនាវដ្តី Newsweek ថា ពលរដ្ឋអាមេរិកនឹងមានឱកាសអនុវត្តច្បាប់ឈឺដើម្បីគាំទ្រការចិញ្ចឹមសត្វ ដែលមានប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកក្រុមហ៊ុន ។ ការថែទាំសត្វចិញ្ចឹមអាចជួយឱ្យមនុស្សមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ហើយវាជាគោលបំណងសំខាន់នៃការសុំច្បាប់ឈឺតាំងពីដំបូង ។

តាមការស្រាវជ្រាវបង្ហាញថា ការចិញ្ចឹមសត្វអាចជួយកាត់បន្ថយការតានតឹងផ្លូវចិត្ត ហើយធ្វើឱ្យសុខភាពផ្លូវចិត្តបុគ្គលិកល្អ ។ ក្រៅពីនេះ នៅមានភស្តុតាងផ្សេងទៀតបញ្ជាក់ថា ការចិញ្ចឹមឆ្កែពិតជាអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaThGMwdKV1z0_W4vBrikCPaE94pChClz1Dte-uMn9jZLEGnTZSYQbXuVyjHVSXebRDeP0uh79vH1PabW_rZ-aYcKyMpbbm3T2j9lkhXS7OCyxKBXcS2VUvGngHGbESWjus2TAdl9uz22ytY_vK4sx9pKpUKvo5BAPBcGOHrdB_8Z7QrTbR6jOLPeuUPH/s1200/image_2024-10-29_09-01-44%20(2).png

បើច្បាប់ថ្មីនេះត្រូវបានអនុម័ត វានឹងជួយឱ្យពលរដ្ឋនៅទីក្រុងញូវយ៉កចិញ្ចឹមសត្វច្រើន ហើយពួកគេនឹងមានសុខភាពផ្លូវចិត្តល្អជាងមុន ។ តាមទិន្នន័យរបស់សមាគមផលិតផលសត្វចិញ្ចឹមអាមេរិកបង្ហាញថា គ្រួសារអាមេរិកចំនួន២ ក្នុងចំណោម៣គ្រួសារ បានចិញ្ចឹមសត្វក្នុងផ្ទះ ។

បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនបានអនុវត្តគោលការណ៍ស្រដៀងនេះរួចហើយ ដូចជា ៖ ក្រុមហ៊ុនទីផ្សារ Nina Hale ស្ថិតនៅទីក្រុង Minneapolis បានអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់សម្រាកពីការងារ ដើម្បីយកសត្វចិញ្ចឹមថ្មីមកចិញ្ចឹមបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmGZ2_MQaw3kVJpIlbAAotm2FTCVRT2AopEQ0c8qhe-lOEXofkkVHmtoRuWj0BzqvOPPhlh8627nc2RJ7FVGqM4qj_Kd_ocEl6T6eXvwDL8QaxImcWs6hvEYXki51ICiFin7jLx9XdQogruwPYYUK-EmMWe4FXab7sA6K1ernmRT2BfMAJB2qoWlSeqjO/s1024/image_2024-10-29_09-01-44.png

នៅទីក្រុងញូវយ៉ក បានកំណត់ឱ្យបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនធំៗអាចសុំច្បាប់ឈឺ ឬសុំច្បាប់ដោយសារកើតគ្រោះថ្នាក់លើខ្លួនឯង និងសមាជិកគ្រួសារ មិនលើសពី៥៦ម៉ោង ។ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យពួកគេសុំច្បាប់មើលថែសត្វឈឺផងដែរ ដោយសារពលរដ្ឋអាមេរិកយល់ឃើញថា សត្វចិញ្ចឹម គឺជាសមាជិកគ្រួសាររបស់ខ្លួន ។

Bryan Driscoll ជាទីប្រឹក្សាផ្នែកធនធានមនុស្សនិយាយថា សត្វចិញ្ចឹមបានក្លាយជាសមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក ជាពិសេស អ្នករស់នៅកន្លែងស្ត្រេស ដូចជា ៖ ទីក្រុងញូវយ៉ក ។ សត្វចិញ្ចឹមបានធ្វើឱ្យពួកគេមានអារម្មណ៍ល្អ ហើយការអនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិឈប់សម្រាកមើលថែសត្វចិញ្ចឹម គឺជាការយល់ដឹងពីបញ្ហានេះ ហើយធ្វើឱ្យបុគ្គលិកដឹងថា ជីវិតក្រៅពីការងារ ក៏មានសារៈសំខាន់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHELh2tXVi8meKUUtw5vwtptfOBlFAxoLMhXg9-M2HjQGfx8fjXEiAeQn7I47uJGzSqV26L8tGbSAjQn8kjA2WesTHZnkNS_jcS9u5mlBVa97MNHEnWJzSy6MWCn_3002bYsMuS178jPjI_fT3nKhvtj_cP00doAcD5W-_Y_1l2oD_8H_Whle8fle1svn-/s1200/image_2024-10-29_09-01-45%20(2).png

សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ ឈ្មោះ Alex Beene មកពីសាកលវិទ្យាល័យ Tennessee ប្រាប់ថា ការថែទាំសត្វចិញ្ចឹមសម័យនេះ បានចំណាយប្រាក់ច្រើនដូចការថែទាំកុមារដែរ មានន័យថា ការសុំច្បាប់ការងារទៅមើលថែសត្វឈឺ គឺអាចជួយសន្សំសំចៃប្រាក់បានច្រើនជាងការយកសត្វទៅឱ្យគ្លីនិកថែទាំ ។

គេរំពឹងថា ច្បាប់នេះនឹងទទួលបានការអនុម័ត និងអនុវត្តនាពេលឆាប់ៗ ពីព្រោះពលរដ្ឋញូវយ៉ករាប់លាននាក់បានចិញ្ចឹមសត្វក្នុងផ្ទះ ហើយពលរដ្ឋគ្រប់គ្នាសង្ឃឹមថា សភានឹងគាំទ្រសេចក្តីព្រាងច្បាប់នេះ ។ ដូច្នេះ បើនាយកក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកទទួលខុសត្រូវព្យាបាលសត្វចិញ្ចឹមរបស់ខ្លួន នឹងធ្វើឱ្យបុគ្គលិកអាចបំពេញការងារកាន់តែមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitdTB8w6YNkNGaucN6H2hSgxTsw-FTlKfqXNmAs4qEpulhCuUba9lCx6VHXymDPCa1EW9OfmNiNmjNJmpoRMI-aywid_ZW6epLdWZQ-ttvrAdtXEcBBJqlheXf7nlYZXVEdvCHCnU8CDwteLK6fCo9TtyX7f6c7yz4FXoNTKu_FNyszbOc1gdrOzOg9p0b/s640/image_2024-10-29_09-01-45.png

គ្រួសារអាមេរិកជាច្រើនបានចាត់ទុកថា ឆ្កែ គឺជាសមាជិកគ្រួសារម្នាក់ ហើយបើឆ្កែពួកគេឈឺត្រូវការវះកាត់ជាបន្ទាន់ គឺធ្វើឱ្យពួកគេពិបាកចិត្តមិនខុសពីកូនចៅឈឺទេ ។ ហេតុនេះ បើបុគ្គលិកក្រុមហ៊ុនពិបាកចិត្ត ពួកគេនឹងបាត់បង់ការតាំងស្មារតី និងគ្មានអារម្មណ៍ធ្វើការ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUFD_4h5hdrK2ZyAjNaumjwj4cnW6sChXIry1e8e3JaEIZ7rZ_jEk0gk4S3ASNiuGlkrNlGTWgl3pDmgeutwE5RDpBVguBx2slhgHmI7i2hlivE3YSPClLkpYZDJAWLwo_VRVn7d3NhPgaK3-CfavnpvCZV5Xa6fntDl6oBhk_8NsJPZ6mFJ3mRrdZFxk/s1024/image_2024-10-29_09-01-46%20(2).png

ខ្មៅដៃផលិតពីក្រដាសកាសែតចាស់ៗអាចជួយកាត់បន្ថយសំរាម និងពុំប៉ះពាល់បរិស្ថាន

0

ប្រទេសស៊ែប៊ី ៖ លោក Dragan និងភរិយាឈ្មោះ Slavica Markovic រស់នៅប្រទេសស៊ែប៊ី (Serbia ស្ថិតនៅតំបន់អឺរ៉ុប) បានបង្កើតគំនិតអាជីវកម្មមួយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គឺការយកក្រដាសកាសែតចាស់ៗមកផលិតជាខ្មៅដៃ ។ លោកបញ្ជាក់ថា ខ្មៅដៃនេះអាចជួយកាត់បន្ថយសំរាម និងជាខ្មៅដៃពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3AQrjycwVdc5harzSUuEa3bvHJwlaWYxkXrvCH_1zu_TDUM5ZW8OFnRzBNeoWYPgGeZAkUWINXEcru_4EkC2wHR_yopKERWUNsLsRZuL_mdDvn9YKG88JCXvg4kuxGCMlkHPdi_YwZnHkcSondAUPlHm5g_ubuJ1XGS97ntHIdTrqqFEUPUNH-R3vn3f4/s1280/photo_2024-10-28_15-26-17.jpg

ចំណុចចាប់ផ្តើមរបស់អាជីវកម្មនេះ កើតឡើងដោយសារតម្រូវការប្រើប្រាស់ខ្មៅដៃកើនឡើង ប៉ុន្តែពេលមើលឃើញថា នៅប្រទេសស៊ែប៊ី គ្មានក្រុមហ៊ុនផលិតខ្មៅដៃ ទើបលោក Dragan និងភរិយាស្រាវជ្រាវរកទិន្នន័យ រហូតដល់រកឃើញវិធីផលិតខ្មៅដៃពីក្រដាសកាសែតចាស់ៗ ។ ហេតុនេះ លោកក៏បង្កើតក្រុមហ៊ុនមួយឈ្មោះ New Pen និងផលិតខ្មៅដៃពីវត្ថុធាតុដើមកែច្នៃពុំប៉ះពាល់បរិស្ថាន ក្នុងនោះមានកាសែតចាស់ជាវត្ថុធាតុដើមចម្បង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33k7fL_Xy807mpTrhOKITI4smUsh6DBQukG5GuuDu0k63N4DMPb-i6fv6hCTo5Ltm3n_INW-ULg1WKWrYF5FEqhvUXoRoLukKOJ0W6ByDzs-zbpkELsCvN-GcKpyToKJwL5g-mWA_JGxLstX8RWXt_A6pqnv0iIz_Voh2Qk2b77SHDV3TWamBm16d1wqT/s640/photo_2024-10-28_15-26-16%20(2).jpg
ការផលិតខ្មៅដៃរបស់ក្រុមហ៊ុន New Pen គឺបានប្រើប្រាស់កម្លាំងពលកម្មមនុស្សភាគច្រើន ដោយចាប់ផ្តើមពីការកាត់ក្រដាសកាសែត រួចហើយយកវាមករុំជុំវិញបណ្តូលខ្មៅដៃធ្វើពីសារធាតុ Graphite ។ បន្ទាប់មក ប្រើប្រាស់គ្រឿងម៉ាស៊ីនដែលក្រុមហ៊ុននេះបានសហការផលិតជាមួយវិស្វករក្នុងតំបន់ ដើម្បីជួយរុំក្រដាសកាសែតជុំវិញខ្មៅដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28wNXc-5w62ymQlK4fJ9CaQoqNXJZhZ6dBh3jxnPEPJSTexcV0leT2hb-hC71KpmiTMF-IbYpy2hcCr5OMl3pmx_5LBG0H-mA9UHZbIolb2hdew6w_OGyTtV9DskXid6kKBMO2XbGziVjWzGv6qFZumoDW2lm-6_d0Gxb9YmthdyiuXco92YsWp15TeGK/s1024/photo_2024-10-28_15-26-16%20(3).jpg

ខ្មៅដៃនឹងត្រូវដាក់ឱ្យស្ងួតតាមធម្មជាតិ ដោយចំណាយពេលប្រមាណ២៤ម៉ោង ឬអាចយូរជាងនេះសម្រាប់រដូវរងា ។ បន្ទាប់មក ដាក់ខ្មៅដៃចូលក្នុងម៉ាស៊ីនកាត់ឱ្យមានប្រវែងស្មើគ្នា គឺ១៧.៥សង់ទីម៉ែត្រ ព្រមទាំងត្រួតពិនិត្យគុណភាព និងដាក់ខ្មៅដៃចូលប្រអប់ដោយបុគ្គលិកជំនាញ ។

បច្ចុប្បន្ន ក្រុមហ៊ុន New Pen បានលក់ខ្មៅដៃនៅប្រទេសស៊ែប៊ីតិចតួច ឬស្មើប្រមាណ៥% ប៉ុណ្ណោះ ។ រីឯខ្មៅដៃ៩៥%ទៀត ក្រុមហ៊ុនបានបញ្ជូនទៅលក់នៅប្រទេសអាល្លឺម៉ង់ ហើយពេលខ្លះ ក្រុមហ៊ុនក៏នាំចេញខ្មៅដៃទៅប្រទេសអូទ្រីស, បែលហ្សិល, ក្រិក, លុចសំបួរ, ហូឡង់ និងប្រទេសផ្សងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgImmiBz-dXgPPXy4hSIPszHY_ogZMdnfEMv3Sg8qqJDrtU0IoxY5D1Hux28l7nNq8Ivi1ttWUVgQOTmb6_O6hycoQAIQevNQ_r9qDDc8_o34ZK4PCRSTLe6OvpA-zxnKrj_2YoXxd1DWp0nKcINmMu5caDXh-FxrFck1Pbsh0lNc28IPRA1x4sn5zuErzW/s1024/photo_2024-10-28_15-26-16%20(4).jpg

ចំណែកគោលដៅនាថ្ងៃអនាគត ក្រុមហ៊ុនដែលមានបុគ្គលិកត្រឹមតែ៨នាក់ នឹងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ក្រោយពីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរបស់សហភាពអឺរ៉ុប ដែលតែងតែគាំទ្រការផ្លាស់ប្តូរបរិស្ថាននៅប្រទេសស៊ែប៊ី ។

ក្រុមហ៊ុន New Pen មិនត្រឹមតែផ្តោតលើការផលិតខ្មៅដៃពុំប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានអប់រំយុវជនផងដែរ ។ ក្រុមហ៊ុនបានសរសេរសារនៅក្រោយប្រអប់ខ្មៅដៃរៀបរាប់ពីការកែច្នៃខ្មៅដៃ ដែលអាចជួយកាត់បន្ថយការកាត់ដើមឈើ, សន្សំសំចៃថាមពល និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAkmfM6imx81CW-fMENNYBf75ITxY2RnFZ4Gks98-ncTmlR6TcyM8z4pWoV-gUywxeqEnvczQwKVoBAPGEX07Urbzw_Vq-P6681ZSJd13efgvqsx43i7cKTzugYaYynsF4Pkept5I3Og0J-ikdjLR15tN0czOCJGdc9DEc5YE516on9XL-h7Kn-nXupbrh/s600/photo_2024-10-28_15-26-16.jpg

Metfone WiFi តម្លៃ១៥ដុល្លារ ទទួលបានល្បឿនរហូត 50mpbs

0

នាបច្ចុប្បន្នភាព បច្ចេកវិទ្យាកាន់តែទំនើប និងទាន់សម័យ បានផ្លាស់ប្តូបរិបថរស់នៅ ការងារ របរជំនួញជូញដូរ ងាកមកពឹងផ្អែកលើឌីជីថល កាន់តែទំលំទំលាយ។ ដើម្បីដើរតួជាផ្នែកផ្គត់ផ្គង់សេវាអ៊ីនធឺណិតចម្បង និងនាំមុខនោះ យើងសូមណែនាំអតិថិជនមកស្វែងយល់ពី សេវាអ៊ីនធឺណិតតាមគេហដ្ឋាន ដែលយើងតែងតែនឹកគិតដល់ គឺMetfone WiFi ដែលនាំមកជូននូវល្បឿនរហូត 50mbps ក្នុងតម្លៃត្រឹមតែ 15ដុល្លារ ក្នុងមួយខែ ដែលមានអមជាមួយនូវការដំឡើងឥតគិតថ្លៃ មិនចាំបាច់មានប្រាក់កក់ ហើយលើសពីនេះ ក្រុមហ៊ុនអោយខ្ចីរោតទ័រថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrsV-nsShWy0y68veMGOeMuSlclVM7bnzMrOdkOur0l-eZQw5vobG420aiaIKoqjldAjSqZ6cwnSVwj_XxSVJWz1zH9bAC6y2MWroGj_DagbO6sy2FmUeq5HCtACrg6upbHA6Eyiccogb7XdID2V27xwCjl4pnc5mWqenN_fTQlrXwtX-0PINTWNaI16z/s1920/SABAY_NEW_FTTH_06.jpg

មិនត្រឹមប៉ុណ្នឹង សម្រាប់អ្នកដែលកំពុងស្វែងរកការប្រើប្រាស់រយៈពេលវែងនោះ METFONE WIFI មានការផ្តល់នូវកញ្ចប់ពិសេសសម្រាប់អតិថិជន ដោយអាចជ្រើសយក កញ្ចប់45ដុល្លារប្រើប្រាស់ 3ខែកន្លះ កញ្ចប់90ដុល្លារប្រើប្រាស់បាន 8ខែ និងកញ្ចប់180ដុល្លារប្រើប្រាស់រហូត 16ខែ។ ជម្រើសកញ្ចប់អស្ចារ្យទាំងនេះ នឹងធានាបានប្រើប្រាស់ដោយរីករាយ សាកសមសម្រាប់តំរូវការប្រចាំគេហដ្ឋានរបស់អតិថិជន។

ប្រញាប់ទំនាក់ទំនង មកកាន់សេវាអ៊ីនធឺណិតតាមផ្ទះរបស់ METFONE WIFI ល្បឿនសមស្រប តម្លៃសមរម្យ និងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3gM_RfwGFOYg5ToarUdk0NAuxPWgVhT1JtyIB4QhDz7HcaNmX7WbPHi8WcLdNhJaj61yHwMl6xu1fsXz6NVdNH4HaOabcwuSqJlvNAOE4ievm1r5TmE_0zzsnr-gBLeyIknY7FbBDBIxW0q1sFhyphenhyphenorRoIAFLnkrbCpi9yy1Hih5PA4xxXXRfovFjovnH/s1920/SABAY_NEW_FTTH_05.jpg

ប្រទះឃើញជណ្តើរអាថ៌កំបាំងនៅកណ្តាលព្រៃ ស្រាប់តែជួបរឿងព្រឺសម្បុរពេលបានចុះទៅផ្នែកខាងក្រោម

0

យុវជនម្នាក់បានប្រទះឃើញជណ្តើរអាថ៌កំបាំងនៅកណ្តាលព្រៃ ក៏សម្រេចចិត្តដើរតាមជណ្តើរនេះ ហើយមានអារម្មណ៍ថា ផ្លូវចុះជណ្តើរគួរឱ្យព្រឺសម្បុរយ៉ាងខ្លាំង ។ ក្រោយមក យុវជននេះក៏បានឃើញផ្លូវរូងក្រោមដីពោរពេញទៅដោយបន្ទប់អាថ៌កំបាំង និងឮសំឡេងប្លែកៗរហូតដល់ទ្រាំលែងបាន និងប្រញាប់រត់ចេញក្រៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6cYXKmh_JK57Tcn2GuZB5ec-LnQzMa7LRTQyslq3Bbl6pwxCAYuuIhH_VwuJRmfs3nFd0ka7y0m5Pqn86o0iDOyYxdnGaEMyd9Ts8XjSnAJ8p3nnRNvpZV3rO8YURjXKtGxn2qgs-10dFNXQx2GClXfj9qemyFtbTw6oyWx8xQZA65xZb00bYIdJ6Oi6/s700/photo_2024-10-28_16-49-33%20(2).jpg

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ Ladbible រាយការណ៍ថា អ្នកលេងបណ្តាញសង្គម TikTok ម្នាក់ឈ្មោះ @joshtheintern បានបង្ហោះវីដេអូមួយគួរឱ្យព្រឺសម្បុរ ដោយយុវជនក្លាហាននេះឈ្មោះ Josh បានសម្រេចចិត្តស្វែងរកការពិតក្នុងជណ្តើរអាថ៌កំបាំងមួយនៅកណ្តាលព្រៃ ។ វីដេអូនេះល្បីល្បាញយ៉ាងខ្លាំង រហូតចំនួនចូលទស្សនាស្មើរហូតដល់១៨លានលើក ។

យុវជនឈ្មោះ Josh គឺជាអ្នកបង្កើតមាតិកាស្រាវជ្រាវពីទីកន្លែងប្លែកៗនៅជុំវិញពិភពលោក ហើយយុវជននេះតែងតែធ្វើអ្វីដែលអ្នកដទៃពុំហ៊ានធ្វើ ។ ការធ្វើមាតិកាផ្សេងៗ គឺលោក Josh បានប្រើប្រាស់ Google Earth ដើម្បីស្វែងរកទីកន្លែងព្រឺសម្បុរ រួចហើយក៏ចេញទៅស្រាវជ្រាវនៅកន្លែងជាក់ស្តែង ប៉ុន្តែវីដេអូនេះបានធ្វើឱ្យលោកព្រឺសម្បុរយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHuDHma2isve4mpZDcmR1IZoqBXvqLLkpno_22bZhbDms4hXa_oI5rXzVbO2QmuIVWCkyNo0r4RekpJITq1kVXLNj_KtlNQ87MBxWW4Gb2KbIqlUIGwxKfx2W033XL0Wtmf7gDXIKDZb9sewmZSH957IgA5NaoTVdMWX3wmhC4Efa6koCSJFzl48-DTBpi/s700/photo_2024-10-28_16-49-33%20(3).jpg

ក្នុងវីដេអូ លោក Josh រៀបរាប់ថា ៖ «ខ្ញុំពុំបានតាំងចិត្តពីមុនថា រកឃើញទីកន្លែងនេះ» ។ លោកនិយាយថា លោកបានឃើញផ្លូវចុះជណ្តើរដែលត្រូវគេបោះបង់ចោលនៅក្នុងព្រៃ ហើយលោកក៏បានដើរតាមជណ្តើរនេះចុះទៅក្រោម ស្រាប់តែឃើញផ្លូវរូងក្រោមដីយ៉ាងវែង និងមានបន្ទប់សម្ងាត់ ។ វាជាកន្លែងគ្មានមនុស្សរស់នៅ និងគួរឱ្យព្រឺសម្បុរបំផុត បើធៀបនឹងកន្លែងដែលលោកធ្លាប់ស្រាវជ្រាវ ។

ការចុះតាមកាំជណ្តើរទៅផ្នែកខាងក្រោម គឺលោកត្រូវឆ្លងកាត់ឧបសគ្គ ដូចជា ៖ មែកឈើ និងដើមឈើ ដែលគ្របដណ្តប់ពេញផ្លូវដើរ ហើយបើគ្មានពិល គឺលោកពុំអាចដឹងថា នៅផ្នែកខាងក្រោមមានអ្វីខ្លះទេ ។ ពេលលោកចុះតាមជណ្តើរមកដល់ផ្នែកក្រោមបំផុតឃើញថា វាងងឹតយ៉ាងខ្លាំង ហើយលោកក៏បញ្ចាំងពិល និងចុះទៅក្រោមដីកាន់តែជ្រៅ ស្រាប់តែឃើញទ្វារដែកបើកចំហមានជណ្តើរ១ជាន់ទៀត ហើយអាចឱ្យលោកចុះក្នុងដីកាន់តែជ្រៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJ2SeEH88JHJifWaYxtmk8Sivx6vpw_SpNQdbH7GdgDVOEmbnLf3JRRlxZ7DI5UR6-9Khv9-nuo7RJeg0S4UMYxFMrQaMxLhbnd_7Z2NzVn33eQv8W0EEEpUXiEQnN3MZcsNMmNNps-FueboFSi9gUnbywE_LU5J2KOQ4zK-sZupgKZCvEejN-xv7V8Si/s700/photo_2024-10-28_16-49-33.jpg
ពេលលោកចុះមកដល់ផ្នែកក្រោមបំផុត លោកបានឃើញស្នាមជើងជាច្រើននៅលើជញ្ជាំងផ្លូវរូងក្រោមដី ហើយពេលលោកដើរមើលបន្ថែមទៀតឃើញថា ផ្លូវរូងក្រោមដីនេះមានសភាពទ្រុឌទ្រោម និងតភ្ជាប់ទៅបន្ទប់ទទេជាច្រើន ។ លោកពុំដឹងថា តើវាជាកន្លែងអ្វីទេ ហើយលោកក៏សម្រេចចិត្តដើរទៅមុខទៀតដើម្បីស្វែងរកតម្រុយបន្ថែម ។

ពេលដើរទៅមុខបានមួយសន្ទុះ លោកបានឃើញទ្វារពណ៌បៃតង ហើយពេលបើកទ្វារបន្ទប់ ស្រាប់តែឃើញក្នុងបន្ទប់ទឹកលិច ។ ក្រៅពីនេះ មានសម្ភារៈចាស់ៗច្រែះ និងពុំដឹងថា វាជាអ្វី ។ ហេតុនេះ លោកក៏បន្តដំណើរទៅមុខទៀត ហើយក៏ឃើញបន្ទប់មួយក្រាលការ៉ូពណ៌ស លោកសន្និដ្ឋានថា វាជាបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjelr07X_eMqjQgun0qnYTXp8l1GbMgGz1Nsgh2sHrxMG5hAZH23WZpoPBsKjVd9vwUAxezWGnn4keF-bfT27JVDP_2R6SR8v81JTwQHcZcTmc2GP2h4d1PyfyhPGVsJElQCMNNYsfEQMt3Yk4jRA5OFGEPIg2n4xIe2uagjQFhDkHq68JCxIk5VbpdjdpT/s1280/photo_2024-10-28_16-49-34.jpg

ពេលលោកដើរជិតដល់ចុងផ្លូវរូងក្រោមដី លោកក៏លែងចង់ដើរបន្តទៀត ហើយចង់ត្រឡប់មកផ្នែកខាងលើវិញ ដោយសារលោកទុកកាបូបនៅមាត់ផ្លូវចូល (លើដី) ។ ភ្លាមនោះ លោកមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិច ពេលបានឮសំឡេងអាថ៌កំបាំងនៅទីនោះ ។

លោកបន្តថា នៅចុងផ្លូវរូងក្រោមដីមានបន្ទប់មួយចំនួន ហើយមើលទៅទ្វារបន្ទប់ មានស្លាកស្លាមដូចជាត្រូវគ្រាប់បែកផ្ទុះ ខណៈក្នុងបន្ទប់វិញ មានតែធ្នើរដាក់សៀវភៅ ។ បន្ទាប់មក លោកបានឃើញជណ្តើរ១ទៀតសម្រាប់ឡើងទៅផ្នែកខាងលើ ហើយលោកប្រាប់ថា ៖ «ខ្ញុំមិនដឹងថា ទីនេះ ធ្លាប់ជាកន្លែងអ្វីទេ ប៉ុន្តែមិនថាវាជាកន្លែងអ្វី ឡឺវាត្រូវការរក្សាភាពសម្ងាត់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPctidi1bK_ab-J4EcNH4KNoHaJJFqMdmCa4VDi-GSWW2GM6pDdrF64ngLDSlFO-yAafTW_noQjSBYo0fybwhTlukpDx9mwkGINkTbDPtHU4vtR9r2PTa2ZfHvB0Kf0YEQQqj2F2bjI6KSkPslELBjmQ5ReTZNrmBh6Ovg2QqKnatPotWItgudzGLI_vB/s1200/image_2024-10-29_08-27-51.png

ក្រោយពីវីដេអូនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមឃើញថា មានមនុស្សជាច្រើនចាប់អារម្មណ៍ និងចូលបញ្ចេញមតិ ។ មតិខ្លះបារម្ភពីខ្យល់នៅផ្នែកខាងក្រោម ខណៈមតិខ្លះទៀតពុំគាំទ្រឱ្យទៅកន្លែងនេះតែម្នាក់ឯងទេ ពីព្រោះវាគ្រោះថ្នាក់ខ្លាំង ហើយគ្មានអ្នកណាម្នាក់ដឹងថា ត្រូវជួបរឿងអ្វីខ្លះ ៕

អ្នកគាំទ្រចេញការពារ Rosé និង Bruno Marsប្រឆាំងនឹងការចោ.ទប្រកាន់ថាលួ.ចចម្លងបទជប៉ុនកាលពី១១ឆ្នាំមុន

0

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍អំពីភាពចម្រូ.ងចម្រា.សនៃការលួចចម្លងដែលពាក់ព័ន្ធនឹងបទ «APT »ក្រោមការសហការរវាង Rosé និង Bruno Mars ដែលត្រូវបានប្រៀបធៀបទៅនឹងបទចម្រៀងជប៉ុនចេញឆ្នាំ២០១៣ របស់ Miku Sawai ។ ការចោទប្រកាន់នេះធ្វើឱ្យអ្នកខ្លះថែមទាំងដាក់ចំៗថាតើនេះជាទង្វើរបស់ HYBE ឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8D1BX2_nBHbmZtxSQITtalnePPpfEEQFDg24Q2QkqERQMGyhjgbdQr_vXYXkPSp-IIrIR_M38HI61odPId1iLhyphenhyphen-rb9kSTwVDRBjxJR0-61MVbHU8nF1RXL5bZYsmIvtMqH_Kp790nuK_f0XZQW_Q56vgXB2TwrhRimXpJKlSlz7mEtIzygsfnnzPVO__/s1000/image_2024-10-28_11-48-18.png

បទ «Sorry, I Can’t Be a Good Kid» របស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជប៉ុន Mikun Sawai ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ បទចម្រៀងនេះទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុននិងឡើងដល់កំពូលលេខ ៣៧ នៅលើតារាង Oricon ។ បទចម្រៀងរបស់ Miku Sawai គឺជាបទរាំដ៏រស់រវើកដែលចាប់យកស្មារតីបះបោររបស់យុវវ័យ។ ខណៈពេលដែលបទបង្ហាញទូទៅខុសពីបទ«APT» ហើយភ្លេងដើរតួយ៉ាងសំខាន់ក្នុងបទទាំងពីរដោយជំរុញឱ្យមានជម្លោះបន្តដោយសារតែភាពស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyOw6kWccSdeY9XWMc2d4LRzoF2fgkbBNAVAOhAEhDlvTSsGLu6599pY_xFzZ5Hp3XdNWaVBb7JFWvmyMi71HF0pPmdBYz0diTLj-p7PLwBXvCUrgmAAfJXMflX758buYtzXhlq8qRNkfPvN_dVY3Va67u5y0X_zZ4zNYHF5b0iiMHyXhLCjvxytpdF-q/s1000/image_2024-10-29_08-22-29.png

អ្នកស្តាប់បានចង្អុលបង្ហាញថាបទភ្លេងសំខាន់នៅសញ្ញា ៤០ វិនាទីនៃបទ «Sorry, I Can’t be a Good Kid» និងបទភ្លេងសំខាន់នៅសញ្ញា 33 វិនាទីនៃ «APT»គឺស្រដៀងគ្នា។ នៅពេលដែលចង្វាក់នៃ «APT» ត្រូវបានកែតម្រូវឱ្យត្រូវនឹង «Sorry, I Can’t Be a Good Kid» ភាពស្រដៀងគ្នានេះកាន់តែច្បាស់។ ក្នុងបទចម្រៀងទាំងពីរនោះ បានបង្កឱ្យមានភាពចម្រូងចម្រាស ដោយមនុស្សជាច្រើនបានអះអាងថាពួកគេ «ស្រដៀងគ្នាពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCca9G6x4TF6EE-hE2AHdwjtEklwSv8p_FWCoZqUmQkzV0VVUITwI1oXZeAvWE3Sy_yd3ecVeCWY1i-mhw8AzCHuCBkSq5gKmCHPLBiztJdOd06odkynl4zVRnHsMmzojKeWXaZP-A5PLi-JrLmkrtMXULbrlFFZ91TORjZ1a1RQhLnC4jHDccLf4V0UJy/s1200/image_2024-10-29_08-23-15.png

 

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកនិយមលេងអ៊ីនធឺណិតបានចូលមកការពារ Rosé ដោយមានមនុស្សជាច្រើនបានលើកឡើងថា HYBE Labels ប្រហែលជានៅពីក្រោយការលេងប្រព័ន្ធផ្សព្វផ្សាយក្នុងគោលបំណងធ្វើឱ្យខូចដល់ការពេញនិយមជាអន្តរជាតិរបស់សិល្បករផ្សេងទៀត។ អ្នកនិយមលេងអ៊ីនធឺណិតក៏បានចែករំលែកព័ស្តុតាងរបស់ពួកគេដើម្បីគាំទ្រការអះអាងរបស់ពួកគេដោយចង្អុលបង្ហាញថា «APT» មិនបង្កើតការលួចចម្លងដោយយោងបទចម្រៀងផ្សេងទៀតដែលមានភ្លេងស្រដៀងគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjgNVgwNQQwAUcrVU65k5kgK1A4jwL5XiTpuWlTX49R6ALSLy5fo2bbrTooFHa2zcWJ7EhyphenhyphenV7AgLAvveLfvy3f1kShgzLTxM9J3KFKpIV3KtfQD2KqCD0872kyklNvjRmejy4Jor57SiMlKeytugk0E1WVRUhSuw4-dPQDgeEOPR8PsbHJ6uZowQzRJ3Wm/s1581/image_2024-10-29_08-22-29%20(2).png

គួរឱ្យដឹងថាការសហការគ្នារវាង Rosé និង Bruno Mars មានការចូលមើលលើសពី ១០០ លានដងនៅលើវីដេអូតន្ត្រីរបស់ខ្លួនក្នុងរយៈពេល ៥ ថ្ងៃនៃការចេញផ្សាយ ហើយភ្លាមៗនោះបានឈរនៅលើកំពូលតារាង Spotify របស់សហរដ្ឋអាម៉េរិក។បទនេះក៏បានចូលក្នុងតារាង Top 100 ផ្លូវការរបស់ចក្រភពអង់គ្លេសនៅលេខ ៤ ហើយត្រូវបានគេរំពឹងថានឹងមានតារាងខ្ពស់នៅលើ US Billboard Hot 100៕

អ៊ិន លក្ខិណា ទៅជូនដំណើរដោយផ្ទាល់និងជឿជាក់ខ្លាំងទៅលើសមត្ថភាពរបស់ ប្រាសាទ ដាវីន

0

ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានចាកចេញពីមាតុភូមិធ្វើដំណើរឆ្ពោះទៅប្រកួតនៅលើឆាកអន្តរជាតិក្រោមការចូលរួមជូនដំណើរពីក្រុមគ្រួសារ ហ្វេនៗជាច្រើន។ ក្នុងនោះ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង ហង្ស សុរិយ៉ាន់ TOP5 Miss Universe Cambodia 2024 ក៏បានមកជូនដំណើរដោយផ្ទាល់ផងដែរ។ លើសពីនេះ លក្ខិណា ថានាងជឿជាក់ខ្លាំងទៅលើសមត្ថភាពរបស់អ្នកនាង ប្រាសាទ ដាវីន នឹងអាចបើកទ្វារកម្ពុជាចូលTOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzpeI71y_o9fK8Sfz1Hd0YuxtI4tCfYWS7QDgq7PhnweHOhNS5N2n5Dz1SmivFSCtIRmeqeHbj9jkU8CBfZOJyEGmIOd9uqUADa4HQF2e1BUt4qEq47zjQE6Hp8pQ3yBICkWXhHyw5vnzGsRJuLVWw9sU87M1MTnbNUifgJldqSwWB5k799xnrV_o5te2/s1280/image_2024-10-28_14-05-34%20(2).png

នៅល្ងាចថ្ងៃទី២៧ ខែតុលា ប្រាសាទ ដាវីន បានលាស្រុកកំណើតចេញទៅប្រកួតនៅលើទឹកដី ម៉ិនស៊ិក ហើយ។ វត្តមានបវរកញ្ញាពីររូបគឺ អ៊ិន លក្ខិណា និង ហង្ស សុរិយ៉ាន់ បានមកជូនដំណើរដោយផ្ទាល់។ អ៊ិន លក្ខិណា TOP10 Miss Cosmo 2024 បាននិយាយថា «នាងមិនមានអ្វីច្រើននោះទេគឺមានតែការជូនពរ អ្នកនាងប្រាសាទ ដាវីន ឱ្យទទួលបានភាពជោគជ័យមកកាន់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibbXv347DOl8ZuRzPm3bKb2MyygGrSgQtkxNAgeXcMVW6Ij6C02AeyJtjDIaNlYaHpMShdHyzvHAoCdE2l3FEdkxhaJ2jQoUlKFCH64oa86xNtcNGj9TRyUQ7rPwc0swSzkENIrHq5ToZjGJ4KxrCCDZJmjHAHyguwUFzHBiyq4rtQz6vCQON43s1EY_HW/s1280/image_2024-10-28_14-05-34.png
លក្ខិណា ថានាងជឿជាក់លើ ប្រាសាទ ដាវីន ខ្លាំងជាមនុស្សម្នាក់មានទាំងសមត្ថភាព មានទាំងឆន្ទៈ មានទាំងការចែករំលែកនិងក្តីស្រលាញ់។ លើសពីនេះ Miss Cosmo Cambodia 2024 ជឿជាក់ថា Miss Universe Cambodia 2024 នឹងបើកទ្វារកម្ពុជាយ៉ាងពិតប្រាកដ ប្រាសាទ ដាវីន មានអ្វីៗគ្រប់យ៉ាងដែល Miss Universe ត្រូវការ។ ក្នុងនោះ លក្ខិណា ថានាងពិតជាស្រលាញ់ និងជាអ្នកគាំទ្រម្នាក់របស់ ប្រាសាទ ដាវីន និងស្នើឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្របវរកញ្ញាចក្រវាលកម្ពុជារូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibndVVzntUgsn9hDHlyP5276VQwtuKHd6XStQbbnjiz78_XtfAE-dZSO_yoZGVjXMJzd4f2xGJydG0MS23JfT3iCXZRgQSEIrs8vau5EBo_qvzK3NDfG6FFcmjLWDyC-MECqhykgijfywnzw5YoKhZlRQhVzg44RlwCwZkOvhmaDf7QODak7vQpMzhSUPA/s2048/image_2024-10-28_14-05-40.png

នៅក្នុងបទសម្ភាស៍ អ៊ិន លក្ខិណា ក៏លើកឡើងដែរថា ការប្រកួត Miss Universe មិនមែនទើបតែធ្វើមួយឆ្នាំនេះនោះទេគឺមានជាច្រើនឆ្នាំមកហើយប៉ុន្តែមិនទាន់មាននរណាអាចចូល TOP បាននោះទេ បើសិនជា ប្រាសាទ ដាវីន អាចបើកទ្វាររបស់កម្ពុជាបានគឺពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់ប្រទេសកម្ពុជាយើងដែលអាចឈរនៅលើឆាកមួយនេះក្នុងរយៈពេលដ៏ខ្លីក៏ពិតមែនប៉ុន្តែអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz9LD1VwUFtiZKzwXs35A2v9WfA_s4rZKRoq8YlOwB1jfs54tIJPLvH-FoISqB5a7V8z2Tydp6PjdFb6G8rXq3zj49YvfUqR336026UcWh9TEYWTvroJOGeD6iCDVgHdO_I5DBlClL95j7k0I1Ce3NwbSPaaYQ-_dl0udE8v_vVwA3uzonbkMcMBwalYrM/s2048/image_2024-10-28_14-05-44.png

ចំពោះទំនាក់ទំនងវិញ លក្ខិណា ថានាងនិង ប្រាសាទ ដាវីន ស្គាល់គ្នាយូរមកហើយ ហើយប្រាសាទ ដាវីន គឺជាមនុស្សម្នាក់ចែករំលែកផ្តល់ដំបូន្មានល្អៗមកកាន់នាងនិងត្រៀមជួយជានិច្ចបើសិនជានាងមានការខ្វះខាតអ្វីហើយអាចជួយបាន ជាមនុស្សមានទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqcTMxQfmkrTbzvlJ-jFTTIUsYAxhvFdR56B0qjAMS9t7AqL_QD6HCPk4RI7CDdv9rr2Sv7BrZUJnFs-iHQsLFFR37pLnad1J4_WYnbDCVAFp_QnoVsl8PtspyCGyZe4iGa6_YOOb7W1xPerQLO1Xlsm-dAFOAvq7edbCKoY8zciGDyLqyK48jG8M1-nOJ/s1280/image_2024-10-28_14-05-33.png

ការមកជូនដំណើរនេះ លក្ខិណា ថាក្នុងនាមជាប្រជាជនកម្ពុជាម្នាក់នាងត្រូវមកជួយគាំទ្រ ជា Queen ដែលតំណាងឱ្យប្រទេសទៅកាន់ឆាកអន្តរជាតិនេះជាកន្លែងមួយដែលបវរកញ្ញាគ្រប់ៗរូបត្រូវតែធ្វើគឺយើងត្រូវបង្ហាញឱ្យមនុស្សជុំវិញខ្លួនពេញពិភពលោកបានដឹងថា យើងស្រលាញ់បវរកញ្ញាយើង មិនថាយើងនៅស្ថាប័នណាយើងគួរតែមកជួយជូនដំណើរគ្នាទៅវិញទៅមក៕

ស្ពានអាកាស “មរតកតេជោ” នឹងសាងសង់រួចមុនការកំណត់៤ខែ

0

ស្ពានអាកាស មរតកតេជោ ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែ ពោលគឺ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ដោយនៅក្នុងផែនការសម្រេចនៅខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmPntk3t7h1nOQdaHq9woNHB7VwK_-_f92xXIvrw9PdAckOeDjGC26Kyw_OrLeWZ9vZe1bST53jNGdWKxh9UzziRW73meja-Wvp773TFzkbTrzIYTqMkvuJ3XqHLxmlbYOoxEug0Gnp2Kai2pl2em5dQ6wgqzhLHUXVAWFKChYo_5RR3QZMbRH1AWeh3f/s2048/464682705_537458889001743_2300326619600137038_n.jpg

ស្ពាននេះ ស្ថិតនៅ ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE1gf6OtpJVlrPFGIQgey6rVCfbH4qnfyJLv9y7tAkeMQsJL6IwrT6sZw2oj2vDqiU_4nIzVuSBoH3cDs7sk-h4GiRgM85QaThjYlqvg7d21azWXl4xutAYtT8B9PnRdZQ0VTclT_fFiboyBnV-vHknnH9qxhlvAs9zeRbvNyWtzXAnixxcGdfqgre252P/s2048/464735916_537458695668429_7757790671108767144_n.jpg

ស្ពានអាកាស មរតកតេជោ កសាងឡើងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាអ្នកទទួលការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhsnLr5cPaBQXgDlkmmw6r9bWOyRPhqhiBQMPFhMj2l9O6EbcwbrV3t7QJCLhwl4-QeN9akjXtHXCT2YDTl5UHtc23JGmO5cmgqqh5lc-yIl7qhNyLckv6_OW8qCToFZVVFK7vLzXZbYPyCO4ZDI6qIj99uV09vww8jF_378X80RyDXMn-ebCoNdi1yRy/s2048/464784198_537458715668427_2148259448274343010_n.jpg

ក្រោយសាងសង់ស្ពាននេះរួច នឹងអាចជួយកាត់បន្ថយការស្ទះចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២កាត់បន្ថយការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrGbrMh1dJn7tCmDQio0C5oCI2H8B3bBiFIaSmrFf68FKNWjqXZPP52GzvWqbfcVnOFJcyasSl1QVZkF-AKOqOqab11gUhECs1LNMDDzH5T_iRiEJxLHaUT84wVN5y-eCaoKAAFYnT4ampZ7liSIPTBZqPS1NLGKfjT3V7ZbYwH_m6HX7Z1idQKirItoUM/s2048/464784226_537458822335083_7958560899489731858_n.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibrluhEy8hWofO1b1GX_9TqdcAnco1rawz2sT9p19c9E2u1PkkiBbsbtJXjWPj7BhcP0P7DV_ejPjTpX0oxxG91P1MsIqbE8CVaoa2epASeKyxmO82jo4V7WoAgeKEy2j2-NZ_VeEy-Ejarb-1-CAvui63eBFesthw3noHNgcDdKrGxUWa-m_Z5kQYTBj7/s2048/464843070_537459345668364_2852997583165377079_n.jpg

 

Thae Su Nyein សង្ស័.យគ្មានភាពយុត្តិធម៌ក្នុងការប្រកួត MGI ហើយនាងថាមិនចង់បានតំណែងឡើយ

0

ថ្មីៗមកនេះស្ថាប័ន MGI កំពុងមានរឿងអាស្រូវស្អុ.យម្តងទៀតបង្កភាពចម្រូ.ងចម្រា.សជាមួយខាងមីយ៉ាន់ម៉ា។ ងាកទៅកាន់បវរកញ្ញា Thae Su Nyein បាន Live និយាយដោយផ្ទាល់ថានាងសង្ស័យគ្មានភាពយុត្តិធម៌នៅក្នុងការប្រកួត ខណៈតំណែងជាលំដាប់រងទី២ ការប្រកួត Miss Grand International ក៏នាងមិនចង់បាននាងសុំនៅខាង ND របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj80BSupDLCc79sWT0Qa9Gyw0m5GSD2CmGbAQViifuQ_zKYI84ri81d1qJNl1AAMwyaZ46ZRnYE4TZkJmgWIr9P4glmlwc2SZACxdxjDv2jHxD4RzgBn4HMdw_1Fx1bmxOfzresZO6_HkOjvlnsgRLp6z40QjX0et9EYw6e4st5OyM52DybuSWfLnoLExy8/s936/image_2024-10-28_10-02-28.png

«ឥឡូវនេះ ខ្ញុំមិនចង់ទទួលតំណែងអ្វីទេ មិនចាំបាច់រក្សាវាសម្រាប់អ្នកទេ ព្រោះខ្ញុំនឹងនៅខាង ND ររបស់ខ្ញុំ។ ខ្ញុំគិតថាខ្លួនឯងសមនឹងទទួលបានតំណែងល្អជាងនេះ ហើយ Country Power គឺខ្ញុំត្រូវតែជាអ្នកទទួលបាន រួមទាំងឈុតតំណាងជាតិផងដែរ! ប៉ុន្តែលទ្ធផលគឺបានធ្វើឱ្យខ្ញុំសង្ស័យថាវាគ្មានភាពយុត្តិធម៌»។ នេះជាការលើកឡើងរបស់ Thae Su Nyein នៅក្នុងការ Live កាលពីថ្ងៃទី២៧ ខែតុលា។ បវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក៏បាននិយាយថា ចំពោះរឿងមកុដវិញនៅពេលនាងចុះពីលើឆាកឃើញប្រជាជនមីយ៉ាន់ម៉ាច្រើនស្រក់ទឹកភ្នែក ហើយពេលនេះនាងគ្មានកម្លាំងស្ទើរតែសន្លប់ទើបខាង ND ដុះមកុដនិងឈៀងជៀសវាងពេលនាងសន្លប់ទៅកាន់តែអាក្រក់មើលជាងនេះ។ ហើយការសម្រេចចិត្តមិនទទួលតំណែងគឺជាការសម្រេចចិត្តរបស់នាងដោយខ្លួនឯងផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioCKBVKxyPWESZIadtmuvcYj7NA8cydIZ02fxuSo9MPCweCClgoc6j1Y87uCfHCNyF13wZNQh6TmnM2XYIYIaLRRArBmMoAkeUvc1iu8azu3io5MF0F4cWL4Hfwj1IhYR38gT2ys2EfIHtOy4uTXE8im0BhbbcX7EieprQVh6htXCCDKy7g7z0oizpbCp3/s936/image_2024-10-28_10-02-28%20(2).png

Thae Su Nyein ក៏បានលើកឡើងពីការប្រកួតឈុតតំណាងជាតិដែលឃើញនាងយំមិនមែនជាភាពដ្រាម៉ានោះទេ បើអ្នកមិនដឹងពីវប្បធម៌របស់ប្រទេសនីមួយៗ។ ចំពោះលទ្ធផលសម្រាប់ប្រទេសឥណ្ឌា និងហ្វីលីពីន បវកញ្ញាមីយ៉ាន់ម៉ាថា «ខ្ញុំមិនបន្ទោសបងស្រីខ្ញុំទេ ។ ខ្ញុំស្រលាញ់ប្រទេសឥណ្ឌា ខ្ញុំស្រលាញ់ហ្វីលីពីន ពួកគេជាបងប្អូនស្រីដ៏ល្អបំផុតរបស់ខ្ញុំគ្រប់ពេល ខ្ញុំមិនបន្ទោសពួកគេទេ។ ខ្ញុំគ្រាន់តែនិយាយថា ពានរង្វាន់ឈុតតំណាងជាតិរបស់យើង និង Country Power មិនមែនមកុដអ្នកឈ្នះនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvmc_v94UwC3Pv79DlxgN6lVmrEMVbHtvNrn5x8N87oRVSMSl19dL5gDTWGEl2CiJ5BMAE4kN3HVDIUt1IX3a-9uYF-2zcnFbrbVyo0m1IsF3PtQf969kulfqJ31mMzy9FyQN074pB0z2IsPFBF44sa53UH1aJDVvsMyC5gsK7ogsgv4Rx_Gwj6pX9Iaoy/s936/image_2024-10-28_10-02-29%20(3).png

នៅក្នុងភាពចម្រូងចម្រាសនៃការប្រកួតបវរកញ្ញា Miss Grand International (MGI) ប្រធាន MGI លោក Nawat ឲបានទទួលយកជាផ្លូវការនូវការសម្រេចចិត្តរបស់ Miss Grand Myanmar Thae Su Nyein ក្នុងការបដិសេធតំណែងលំដាប់រងទីពីររបស់នាង។ លោក Nawat បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ប្រសិនបើនាងចង់បានចំណាត់ថ្នាក់លេខមួយ ហើយត្រូវតែមានវា ខ្ញុំស្នើឱ្យនាងបង្កើតការប្រលងរបស់នាង ដើម្បីនាងអាចឈ្នះគ្រប់ពានទាំងអស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsv6m2E78jDX7orWqnELODjok4RCYlk2z5J4Hd2RW2e6Wlpt2dUJv5HzTIcsvSsNvVMNdudm5dXolm928ufbh1uJ9QQGEZFZBpqv1kjVQgpQJKG5LSgH4CuPc3V3dV-qr5o7r6puOCrWFDuGkkMDv9ghXOEvbrFPboALPvewCKsJUaOkTeJfwv67uHx1wO/s936/image_2024-10-28_10-02-29.png

លើសពីនេះ លោក ណាវ៉ាត់ អះអាងថា ឧបទ្ទវហេតុនេះ រួមជាមួយនឹងការបញ្ចប់សិទ្ធិផ្តាច់មុខនៅកម្ពុជានាពេលថ្មីៗនេះ មិនប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេទេ។ លោក Nawat បានបញ្ជាក់ថា បច្ចុប្បន្នពួកគេកំពុងពិនិត្យមើលឱកាសភាពជាដៃគូថ្មីនៅក្នុងប្រទេសទាំងពីរ ដោយបញ្ជាក់ថា នឹងមានបេក្ខនារី និងអ្នករៀបចំតែងតែចង់តំណាងឱ្យប្រទេសរបស់ពួកគេ។

គួរបញ្ជាក់ថា ការប្រកួត Miss Grand International 2024 កាលពីយប់ថ្ងៃទី២៥ ម្ចាស់មកុដបានទៅលើប្រទេសឥណ្ឌា លំដាប់រងទី១ ហ្វីលីពីន លំដាប់រងទី២ មីយ៉ាន់ម៉ា លំដាប់រងទី៣បារាំងនិងប្រេស៊ីល លំដាប់រងទី៤៕

ហេតុអ្វីឥណ្ឌាហាមភ្ញៀវទេសចរមកលេងនៅលើកោះ North Sentinel?

0

ប្រទេសឥណ្ឌា ៖ North Sentinel Island គឺជាកោះមួយក្នុងចំណោមប្រជុំកោះ Andaman នៅឈូងសមុទ្របេងហ្គាល់ភាគខាងជើងមហាសមុទ្រឥណ្ឌា និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌា ។ កោះនេះមានឆ្នេរខ្សាច់ពណ៌ស និងហ៊ុព័ទ្ធដោយទឹកសមុទ្រពណ៌ខៀវថ្លា ដែលនៅបាតសមុទ្រមានផ្កាថ្ម និងសត្វសមុទ្រជាច្រើនប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIsUJp2kv9t7QD7UdeDlMRfs2gJU81SbZ7H2pk6H1IN9Kg8fPXhA2Rj-RJzZKYGQRgDGfOuiHe4OGbTOQ7TjZ8-mqVNLItQK-hwWfPNYv2zW7P-M_52e8hdXxKCfPIckQy5MElGToqkSLy4IDcrnzx-V8QD0hdleV0H3m8Eq1W96rTbGCcJxsVtpJEH0H0/s768/image_2024-10-28_15-03-03%20(2).png

ទេសភាពនៅជុំវិញកោះស្រស់ស្អាតយ៉ាងខ្លាំង និងប្រៀបដូចជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់គូស្វាមី-ភរិយាទើបតែរៀបការថ្មីៗមក Honeymoon ។ ប៉ុន្តែកោះនេះបានក្លាយជាតំបន់គ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ រហូតដល់មានបម្រាមហាមភ្ញៀវទេសចរចូលក្បែរកោះទៀតផង ដោយសារកោះនេះជាកន្លែងរស់នៅរបស់ជនជាតិ Sentinel ហើយគេបានដាក់ឈ្មោះជនជាតិនេះថា «ក្រុមកុលសម្ព័ន្ធគ្រោះថ្នាក់បំផុតលើពិភពលោក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfFXaot9MJGo80ljk7E86UR5oftfTDO3VkZ6geCraMPxPl_v-gFddLFe48147397SWDz3Xq6zdtVYyhWPkTxDYS4ggqZgVwqtgilquJBk7Kc90FILPasQ68vOtrSWSlKHfXNGuU6o0gLVzSPOhHLmy49AtCmoeCa3t5QKJuQhVF7-pq-Ou7csZF_6roLwi/s700/image_2024-10-28_15-03-03.png
ក្រុមកុលសម្ព័ន្ធ Sentinel ស្ថិតក្នុងចំនួនក្រុមកុលសម្ព័ន្ធតិចតួចប៉ុណ្ណោះលើពិភពលោក ដែលគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ ។ ពួកគេរស់នៅដោយឯកោបំផុត, បដិសេធទទួលយកការរីកចម្រើនពីពិភពខាងក្រៅ និងជាក្រុមកុលសម្ព័ន្ធមានគ្រោះថ្នាក់បំផុត ។ ពួកគេនិយាយភាសារបស់ខ្លួន ដែលមនុស្សផ្សេងស្តាប់មិនយល់ ទើបធ្វើឱ្យការស្រាវជ្រាវពាក់ព័ន្ធនឹងក្រុមកុលសម្ព័ន្ធនេះមានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយគ្មានឯកសារបញ្ជាក់ថា តើក្រុមកុលសម្ព័ន្ធមានចំនួនប៉ុន្មាននាក់រស់នៅលើកោះ? តើពួកគេហៅខ្លួនឯងថាអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwpAKjNHxa3z6ep-p61qiKMNVb6rXm-V45UDOGFz325fH4eqmFDC6cv5Ol269SQdfqX0rs24viQpGshTUUdr-vyJsvTGl4sDrFU3hGlOoD0FG1L7bBGX7LfhtwbVnEKdc4IUJApv3Li9HJkCLXig58QLoy7mhG09v9m_JKkAgPDxUH10Wn9QBYE0DWuxs/s1400/image_2024-10-28_15-03-04%20(2).png

ពួកកុលសម្ព័ន្ធទាំងនេះប្រុងប្រយ័ត្នខ្លួនជានិច្ចពេលឃើញភ្ញៀវទេសចរមកលេងកោះ ដោយសារពួកគេគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅសោះ ។ ភ្ញៀវទេសចរភាគច្រើនដឹងថា ពួកកុលសម្ព័ន្ធមិនចង់រាប់អាន ឬស្វាគមន៍មនុស្សប្លែកមុខទេ ពីព្រោះកន្លងមក ភ្ញៀវទេសចរ ឬអ្នករស់នៅក្រៅកោះបានព្យាយាមទំនាក់ទំនងជាមួយពួកគេជាច្រើនលើក ប៉ុន្តែទទួលឆ្លើយតបវិញគួរឱ្យភ័យខ្លាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vuKXqfJH3X1mEI-SYLJl3IS9DBNAPagQKQK0rNnIxAJqHasfEYQl7cQMHSplJlra42re3nxZtuTX_ZerRExCs0L9PkFaflvoLJuodf2EfimKL_oFnR595FZjR9inRtozoCjrf9QJWar1rjPlQGp4ZgiX82jx9fBZB3pJwfW74RH76iwVhcuGf517fFO2/s1030/image_2024-10-28_15-03-05.png

ហេតុនេះ ការមកកម្សាន្តនៅ North Sentinel ត្រូវបានចាត់ទុកថា ខុសច្បាប់ ហើយរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ភ្ញៀវទេសចរ ឬអ្នកស្រាវជ្រាវធ្វើដំណើរមកជុំវិញកោះនេះប្រមាណ៩គីឡូម៉ែត្រ ដោយសារខ្លាចមានគ្រោះថ្នាក់ ។ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមទាក់ទងចងសម្ព័ន្ធភាពជាមួយពួកគេតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ប៉ុន្តែគ្មានការឆ្លើយតបឡើយ ទើបរដ្ឋាភិបាលឥណ្ឌាបញ្ជូនផ្លែដូង, តុក្កតា និងភួយដណ្តប់ទៅឱ្យពួកគេ ដោយដាក់នៅលើឆ្នេរខ្សាច់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQVVVSp-1oaIqq9cPjiQmAyZdhFPNDA3okSRLO3BuRrJFJR_jpwBCI5hf3BE-Q5PUKaO671NVuKCbRvIBHIZ_gb42NR832mUgH0YrlOxgoSixow_vLw4i6-VnBh3yNK_tzqzUxkChSLAtVBav0F_-Kb2rjzjLolnbYsFLVyNzex8xU_B7HqwUJqHnSOBO/s829/image_2024-10-28_15-03-03%20(3).png
គួរបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធរស់នៅលើកោះ North Sentinel បានធ្វើដំណើរមកពីទ្វីបអាហ្វ្រិក និងនាំគ្នាមករស់នៅកោះនេះអស់រយៈពេលជាង៦ម៉ឺនឆ្នាំ ។ រីឯចំនួនក្រុមកុលសម្ព័ន្ធគ្មានឯកសារបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែគេសន្និដ្ឋានថា អាចមានចាប់ពី៣០០នាក់ ទៅ៥០០នាក់ ៕

និស្សិតនៅសាកលវិទ្យាល័យអាមេរិកមួយបានរកឃើញម្សៅពណ៌លឿងអាចជួយកាត់បន្ថយកំដៅផែនដី

0

សហរដ្ឋអាមេរិក ៖ យើងបានជ្រាបហើយថា ឧស្ម័នផ្ទះកញ្ចក់ ជាពិសេស ឧស្ម័នកាបូននឹងធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើងខ្ពស់ ។ អង្គការសហប្រជាជាតិ (UN) ទើបតែប្រកាសថា បើប្រទេសនានានៅតែពុំដោះស្រាយបញ្ហាពិភពលោកក្តៅទេនោះ វានឹងធ្វើឱ្យសីតុណ្ហភាពជាមធ្យមលើពិភពលោក កើនឡើងរហូតដល់៣,១អង្សារសេ និងកើនឡើងលើសកម្រិតការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBwDmog4BlWQKb-86MqQuz4n9uFzmipDVtuIto_IVcHR55m_jl1gcJorWqk42mgkiGgg7M9moP3G9PkERIn0746MWI4vcYj3yssZbUKoAUlzxnwwotFgMcLrRTEFSUL46dZ2gYZh2-JcfZUKgCoWJRWNIfTN-Y7cY8PYoCxW_q6kvI7JjmU77TKRUWyfca/s1200/image_2024-10-28_14-38-58%20(2).png

នៅពេលសីតុណ្ហភាពលើពិភពលោកកើនឡើងខ្ពស់នឹងធ្វើឱ្យប្រទេសនានារងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការបង្កបង្កើនផលដំណាំនៅគ្រប់តំបន់ ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន CBS News រាយការណ៍ថា និស្សិតមកពី University of California, Berkeley នៅសហរដ្ឋអាមេរិក បានបង្កើតម្សៅពណ៌លឿងពិសេស ដែលអាចស្រូបយកឧស្ម័នកាបូនចេញពីខ្យល់បាន ។ អ្នកស្រាវជ្រាវបញ្ជាក់ថា វាអាចក្លាយជាកូនសោរដ៏សំខាន់ដែលធ្វើឱ្យមនុស្សអាចតស៊ូជាមួយបញ្ហាពិភពលោកក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00k3tr8yCNEgXFfVYTPoUZryJMb6-bfQDAVjrFfV7Rw1vsv4FdILwJAYCZrMiWh4y3bjDwdpvwa7VAGybC48U0mAuzeB1uM4jifuxbqyFNPgD9wnYBsoQU2xDgRBwgM5gMFArH3FF5t_M9Lx9VwdN9seId40WNGcN5qUNiz1UBf8XXluuRvdj6DHWh3jU/s1024/image_2024-10-28_14-38-59.png

លោក ជីវវ៉ូ ចូ (Zihou Zhou) ជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ ផ្នែកគីមីនៅ University of California, Berkeley សហរដ្ឋអាមេរិក បានបោះពុម្ពលទ្ធផលការស្រាវជ្រាវពីការកាត់បន្ថយកំដៅផែនដី ក្នុងទស្សនាវដ្តី Nature ដែលមានខ្លឹមសារថា ពេលខ្យល់ផ្ទុកឧស្ម័នកាបូនឆ្លងកាត់តម្រងមានម្សៅពណ៌លឿងនេះ នឹងធ្វើឱ្យកម្រិតឧស្ម័នកាបូនធ្លាក់ចុះមកស្មើសូន្យភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWqKYJIRKYu_bFrK4AyD8Dd_Vk3-7Hb_tqaLA9gMIQ-ndOwwv396lsfYcIkALqqH-s865g0q3Bm-pb77Hz7OyV1kN8pR36wNAngqixTVbVliCI-5vKThGiODV8mIVvKOgCxq15644oJbndttQGq84sfCrbhIDzR44xv0MyXHXTod7IUgJSL8OklEkoSIUM/s1280/image_2024-10-28_14-38-58.png

សារធាតុនៅក្នុងម្សៅពណ៌លឿងនេះ គឺជាសមាសធាតុគីមីមានឈ្មោះថា (Covalent Organic Framework / COF) ។ រីឯវិធីសាកល្បង គឺលោក ជីវវ៉ូ ចូ បានស្រូបយកឧស្ម័នផ្សេងៗចូលក្នុងតម្រង ដូចជា ៖ នីដ្រូជែន, អុកស៊ីសែន និងកាបូនឌីអុកស៊ីត បន្ទាប់មក ខ្យល់ដែលឆ្លងកាត់តម្រង វានឹងលេចឡើងនៅខាងក្រៅបន្ទប់ពិសោធន៍ ។ ខ្យល់ដែលភាយចេញទៅក្រៅនេះ ត្រូវបានស្រូបយកឧស្ម័នកាបូនរួចអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp4Oz0DCDtQXN7jNMsGRu-WAz3JX4x1J-fjqkn7WGEs9BE7-BcNTPM5Uz8thOXVkdlbai4P0E1jAiCS_7e1M5zCqIx41wv-iqG7mwiuaUFREN6lmVY2ebULNRveX3wrai-kx-lnipQy3h6EUEg4xNkTr62gmGAtr47PQvrmc7ieM8QVv-y9yfK7aL5LIMb/s2048/image_2024-10-28_14-38-59%20(2).png

ម្សៅពិសេសនេះអាចប្រើប្រាស់បានរាប់រយដងឯណោះ ហើយអ្នកស្រាវជ្រាវ ព្រមទាំងសាស្ត្រាចារ្យមានតួនាទីជាទីប្រឹក្សាមកពី University of California, Berkeley មានគម្រោងយកម្សៅពិសេសទៅប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្ម ដូចជា ៖ រោងចក្រផ្សេងៗ ។ ពួកគេចាត់ទុកថា នេះជាគន្លឹះថ្មីមួយជួយឱ្យពិភពលោក អាចដោះស្រាយបញ្ហាការឡើងកំដៅដោយសន្សឹមៗ ៕