Home Blog Page 765

កុំខកខានឲ្យសោះ! បុណ្យបង្ហើរខ្លែងឯក សៀមរាប នឹងរៀបចំឡើងយ៉ាងអធិកធម ព្រមជាមួយកម្មវីធីពិសេសៗ រយៈពេល ៣ ថ្ងៃពេញ

0

យោងតាមការដាក់បង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍«បង្ហើរខ្លែងឯកខ្មែរ» នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៧, ២៨ និង ២៩ ខែធ្នូ ឆ្នាំ ២០២៤ ដែលរួមមានកម្មវីធីសប្បាយៗជាច្រើន ដូចជាការប្រកួតបង្ហើរខ្លែងឯក, ការពិពណ៌, និងការសម្តែងសិល្បៈបុរាណនិងសម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkiRK1WrSrKIavHtOaKTGz270RqLd0Wa9_pGoVQNWyCFuP3mWTzUiQCoiVLfT1y_U000cSJKG3e_jg5cw_Zz-F-Lo3bS7MID1m_1zzkI8ehCLLH3UAMWuB9Ovse48XxAMouK_N0nIXTwdOjLoJhlJ7yWFfhrxqUMuM4TJu-xi5gntR7A4xap2d93ZGHNv5/s2048/471255475_912038334409076_7408173315844225420_n.jpg
រដ្ឋបាលខេត្តបានបញ្ជាក់ថា បុណ្យបង្ហើរខ្លែងឯករៀបចំឡើងក្នុងបំណងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តិទៅនៅមុំបរិវេនអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប (ចាស់)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizibQh9-3YYdSHfTEAEC0ihtc9RMpm8_oTznMXiZWo_bQ8sf6WexlDFB8a-ibDrnMb19gy3puF3KzVM0nwuzx75ZVEdHU46oK3qAmQRy9W2Hvrf2OPzZymCV0T5iBpefTgnW0hMblllVfB8x3uNWjL6j9cS84eHDukFW4p_t7Aw6libP0cWWZ0Jkf7oUWY/s2048/471422160_913216940957882_6742718545710424412_n.jpg

ដូច្នេះ នាថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូនេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិគឺអាចអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី ដែលរួមមានកម្មវីធីសប្បាយៗជាច្រើនដូចជា កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ, កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណនិងសម័យ នាពេលរាត្រី។ ព្រមជាមួយជាមួយនឹងកម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3gu7l4yBmEA6oElpIA_M2V8yD7L1LjY_kYOLF0QD5NXHOh7PbLXpHlLMbmYRehSBT5TFxCdknIB-QgGRQSWNeRCXChlIOapUXRxpZC65YEbOJm-AXOOerRplR7ru0pYhzeDlw2Gw7IJasHGgn2NlqGzeg7WTY5NmXfE4TlNX2EO4cMAB_7jCkWfKHMMvY/s838/471421983_122193181184139376_3166098609149578202_n.jpg

មិនធម្មតា! ត្រីប៉ាស៊ីអ៊ីរសជាតិឆ្ងាញ់ល្បីរន្ទឺប្រចាំខេត្តស្ទឹងត្រែង មានតម្លៃរហូតដល់ ១៥០ដុល្លារក្នុងមួយគីឡូ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគឺមានការចែករំលែកតៗគ្នាអំពីតម្លៃត្រីប៉ាស៊ីអ៊ី ដែលជាពូជត្រីកម្រខេត្តស្ទឹងត្រែង និងមានរសជាតិឆ្ងាញ់ពិសារបំផុត នារដូវកាលឆ្នាំនេះមានតម្លៃរហូតដល់ ៦០០,០០០រៀល ក្នុងមួយគីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuEQVHBuiQfq7agabteH9DPmtGxwf_Qf9tyWqoYKemu3vSQ7Ej0c2ACJ9SXPb4Rjl8BXjUfzezOZrwp8d2sh4ZfdyEu1f4OHjl7jcgFheb5N2UHaSVSbKdufIRzu5BIz_F6oHwHX1cuVL1rD_CaPXkisQLzIvaDjWEJt_N2kV-Lf_kp9ur0zhGlphcts6H/s1467/IMG_0313.JPG
នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមគណនីផ្លូវការរបស់ឯកឧត្តម ឈួ ស៊ុន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានចែករំលែកសារមួយឃ្លាយ៉ាងដូច្នេះថា៖ ថ្ងៃនេះបុណ្យណូលអែល! ខ្ញុំសម្រេចចិត្តចូលផ្សារសាមគ្គីស្ទឹងត្រែង ស្រាប់តែប្រទះឃើញ មនុស្សកំពុងចោមរោមហ៊ុព័ទ្ធ «ត្រីប៉ាស៊ីអ៊ីដ៏ធំអស្ចារ្យ» មួយគីឡូតម្លៃ ៦១០,០០០រៀល ហើយត្រីនោះទម្ងន់ ២.៨ គីឡូ ស្មើនឹង ១,៧០៨,០០០រៀល ឬប្រមាណ ៤២៧ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNzR2D-TpWeC509rHucCTiMlsjsDt70nDWWEos2tQ3ufSX5_9R_Iya6f3GVN1WKjg2LJ3jFblQ2VcDn2lDjDEaDVffucCYQZlYsp_4QuK-smKHN14CXzZOcgki7pCeS_On5TXN-shAPsfX_w_aGWHeqSvtteRbgz50MS_DFqX5T_kLXHUHOn6MZcpCfoE/s960/IMG_0310.JPG
ឯកឧត្តមបានបន្តថា «ពេលនោះខ្ញុំបានតថ្លៃឲ្យចុះត្រឹម ១,៥០០,០០០រៀល (ហេតុតែត្រីប៉ាស៊ីអ៊ីត្រូវប៉ាន់?) ស្រាប់តែអ្នកលក់ស្រែកសម្លុតខ្ញុំខ្លាំងៗថា បើបងឯងតថ្លៃ? នៅ៨នាក់ទៀត ត្រៀមទិញស្នោទឹកកកក្លាស់សេត្រីឥឡូវហើយ។ ខ្ញុំយល់ឃើញថាបុណ្យណូលអែលមួយឆ្នាំមានម្ដង? រីឯត្រីប៉ាស៊ីអ៊ីស្ទឹងត្រែងមួយរដូវមានម្ដង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxFD2hp4i6TqeYnqpQ5meMrR9SuCvBeyoY4_z-zlJ2UlB7EI7Ps6MIiAp5OFmHJGWxCue2qs37GDJnzkk9D_WtCRQzcCuUcvYbMIUc2t55ODgeSNVxvNZd_ToGcPRg2HoE8ZqqYcZwbE32uLvzeR3kjKjBD-P-MFeig40m-4bZpx4kWwuPqsxmYfSaLz3/s900/IMG_0315.JPG

គួររម្លឹកថា ត្រីប៉ាស៊ីអ៊ី គឺជាប្រភេទត្រីមានស្រកាដ៏កម្រ និងមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកជាងត្រីដទៃ ត្រីនេះក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។ ជាទូទៅ ត្រីប៉ាស៊ីអ៊ី តែងលេចវត្តមានតែនៅតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនៈគីរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqZVmtn2-nUFyfBsqW0ZAOw03em2b2J9a5Jg9rmhu-FEb4ffwc7BT_Xnoj0DZGXrn4wKlJEolGXNjG0YPHZaiNuEvmhy6qnrSzoqzVs8CnASirA9rpGa8sr-ryoCRFVFYCuKhZEhJbjkFruw4m5uyEW3mu9nn2zjhyphenhyphenjwe7UnEsgqu6zy7b89DlK-fV-82_/s1440/IMG_0316.JPG
ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារវិញ យោងតាមការគូសបញ្ជាក់នាពេលកន្លងមកបានឲ្យដឹងថា ត្រីប៉ាសេអ៊ី អាចលក់បានក្នុងមួយគីឡូចាប់ពី ៤០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ដោយគិតលើទម្ងន់និងប្រភេទត្រីលេខ១ទៀត។ ក្រៅពីត្រីប៉ាស៊ីអ៊ីត្រីមួយប្រភេទទៀត គឺត្រីប៉ាវ៉ា ក៏ជាប្រភេទត្រីកម្រនិងមានតម្លៃថ្លៃដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcz4bOpguw29x1P8K4tBuqr9sBgmMLSZ8rQRCPFHO92azCt3MIf1X-VLFOJTcKH7dbPPSEOqZb2mF6Qi1XuXj6QYEPq13-QNNb6YU9rbSHV_f2Fz67HaWW3b2eGnwsh-Ore8qdd7NstgBRzgQVbXXNnqwAnmmqpxav2XJnuSDDahaLqDL4UgkhLMHq7wFI/s1440/IMG_0317.JPG

សូមជម្រាបថា ធនធានមច្ឆជាតិក្នុងពេលបច្ចុប្បន្ននេះ ពពួកត្រីកម្រមួយចំនួន កំពុងរងនិងប្រឈមទៅនឹងការផុតពូជ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្របី ត្រីកន្រ្តប់ខ្លា ត្រីស្រោមដាវ ត្រីនាគ ត្រីរមាស និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត៕

គៀកថ្ងៃមែនទែនហើយ! «សាទរកម្ពុជា» រំលេចដោយចំណុចពិសេសៗជាច្រើន ដែលជាការបើកទំព័រថ្មីដ៏ល្អនៃឆ្នាំ ២០២៥

0

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដ៏ឆាប់ខាងមុខនេះ ដែលនឹងប្រព្រឹត្តិទៅយ៉ាងមហាឡារិក នៅមុខព្រះបរមរាជវាំង និងមានអ្នកចូលរួមប្រមាណនឹង ៣០០០នាក់ ព្រមជាមួយនឹងទស្សនីយភាពជាច្រើនទៀត ដែលជាការចងចាំល្អនាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRi88ZygWv9P-ai4S6tOdWAgZoMxujxGTEy9mCtDoBU7OmEE3tm6sXyORFGAsNeyku9F2uAyZNoEIF-hvMr0eELCPZ48_ACMaCAcNrleV1eBEs8wADUAtarhL_boXhtR4FOrFgus2vsT8vYEGzbHv_2jgZe6uafaSY1MVizpX2-Wxw9xdsn0iFa7p5LHa/s1280/471357967_884682390495440_7787688684370848265_n.jpg

នាថ្ងៃទី ២៥ ខែធ្នូនេះ រដ្ឋបាលខណ្ឌដូនពេញ បានបង្ហាញពីទិដ្ឋភាពពីលើអាកាស ចំពោះការតុបតែលម្អយ៉ាងល្អប្រណិត ដើម្បីត្រៀមរៀបចំពិធីដង្ហែក្បួនថ្មើរជើង សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oBzF1Ko-w2USrjn_9zw3fAJ6dU3NfsYvJXGviQnGEmzVwXvcvgMqrwrMYO6lKf56Cy_OCsiWOo4J6B332jdpNA54-LAHdtCxRc9nFPz2E9u2xnXF6d5Cdc7ny1ZTtOayXwz63A1DIuG7NbLerAkQGuXdjBTz2ZT88w_u_sBiFHVD6s6l7__jp2h8ASjQ/s1280/471388027_884682557162090_7082440616721375564_n.jpg

ក្រឡេកទៅកាន់សម្រស់នាពេលរាត្រីវិញគឺរឹតតែល្អឯក ដោយមានការរៀបចំតុបតែងលម្អ បំពាក់ភ្លើងចម្រុះពណ៌ ជាការបន្ថែមសម្រស់ឲ្យព្រះបរមរាជវាំងកាន់តែមានភាពលេចធ្លោ និងអធិកអធមក្រៃ សរបញ្ជាក់អំពីកិត្យានុភាពរបស់ព្រះមហាក្សត្រនូវគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងសង្គមជាតិខ្មែរ។ យ៉ាងណា បើទោះបីជាថ្ងៃកម្មវីធីមិនទាន់នឹងចាប់ផ្តើមក្តី ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន ព្រមទាំងជនបរទេស បានទៅទស្សនានិងថតរូបលេងកម្សាន្តជាបណ្តើរៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiImgm0b5EnT6hz2As0iRVL8HbsUL3GHNXqZBlXe1LXX5Dhk3p5BhU-Y_Duw0-Ues9BVY-EZwdPacDX1WLzrSet_MTQ0X69kvOXkcOjyL2JgsOwSFu3ic_75-aqEoCn6rP24NbFcY_mQzR7ZyNHCC1eXuEsXR9Dd89FPCaYZw547G8n6uh1vBOg_1qYiFm2/s1280/471445998_884682520495427_5494680985596917081_n.jpg

ភាពលេចធ្លោនៃព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនារាត្រីថ្ងៃឆ្លងឆ្នាំនេះ នឹងមានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ព្រមជាមួយនឹងទស្សសនីយភាពជាច្រើនទៀតដូចជា យក្សល្ខោនបាសាក់ចំនួន ២០០ ទីងមោងចំនួន ៨៥ ក្រុមល្ខោនស្បែកធំ គោមយក្ស ពោងយក្ស។ ជាមួយគ្នានោះនឹងមានកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតដូចជា តន្រ្តីប្រជាប្រិយ ដែលមានការអញ្ជើញចូលរួមពីតារាល្បីៗ ,ការអុជកាំជ្រួចអបអរសាទរ រាប់ថយក្រោយនារាត្រីឆ្លងឆ្នាំដ៏មហាឡារិកនៅមុខព្រះបរមរាជវាំង ដែលមិនធ្លាប់មានពីមុនមកសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDA8iV6NopMqbXlcIvvmzF6le0hMSBYcqdK1YWJIfRadNj0WFJhNoDWE8QZliYCsiBObNsBEtdyYdiFhiBJIIDAAkfMzNh9wxfy4j8t_qyy0TLeDmCYoldCwO7wbukkmb6sDu1EpDefZmnCtju6jtvc2zO__z3jUvzTr2E8oRRh7PbfGG4Y8jh4muJQ5_a/s1280/471476630_884682457162100_955672943627802319_n.jpg

យ៉ាងណា វត្តមានស្គរជ័យទម្ងន់ ៣ តោន ក៏បានលេចវត្តមាននៅមុខព្រះបរមរាជវំាង នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះ ត្រៀមរួចជាស្រេច សម្រាប់ចូលរួមក្នុងក្បួនដង្ហែរផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា» គឺជារៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា៕

ព្រះច័ន្ទមិនមែនជាភពឡើយ ហើយអនាគតយើងអាចនឹងគ្មានព្រះច័ន្ទមើលទៀតទេ

0

ព្រះច័ន្ទ ត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកចាត់ទុកថាជាភព ឬហៅថាភពព្រះច័ន្ទ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អង្គការ NASA ព្រះច័ន្ទមិនមែនជាភពដូចមនុស្សយើងគិតនោះទេ។ ពាក្យថាភពគឺសំដៅទៅលើវត្ថុមួយដែលគ្មានពន្លឺហើយគោចរជុំវិញព្រះអាទិត្យ ខណៈព្រះច័ន្ទមានពន្លឺភ្លឺស្រាប់ ជាមួយរាងស្វ៊ែរដ៏ល្អឥតខ្ចោះ និងមានការទាញទំនាញខ្លាំង មិនបានគោចរជុំវិញព្រះអាទិត្យនោះទេ ប៉ុន្តែវាគោចរជុំវិញតែផែនដីប៉ុណ្ណោះ ដូច្នេះព្រះច័ន្ទគឺជាផ្កាយរណបរបស់ផែនដី មិនមែនជាភពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjFNq3Bir6rQ_o4kktl0L9twfdBpdcNbIRenI45lqmozkNJ-mkJgr-69mHO8UyMQOyXGcESslMrNfUkX533EsE-gLr_FwFB78qB2mVb1pkpXrRvBaYY_e33toa9hz0NN0fZHjqT-YeBwpPlFcmjxaab0lgrxR_jFXazgH0bTTnytF4waveLnEgZaSv8o-y/s3750/image_2024-12-26_13-27-47.png

ព្រះច័ន្ទមានអាយុកាលប្រហែល ៤,៥១ ពាន់លានឆ្នាំមកហើយ ត្រូវបានបង្កើតឡើងពីកំទេចកំទីដែលបន្សល់ទុកបន្ទាប់ពីមានឥទ្ធិពលដ៏ធំមួយរវាងភពផែនដីនិងអង្គធាតុព្រះអាទិត្យ។ ទោះជាយ៉ាងណាបច្ចុប្បន្នគេរកឃើញថាព្រះច័ន្ទកំពុងផ្លាស់ទីបន្តិចម្តងៗ ដែលឆ្ងាយពីផែនដីហើយ ដោយអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភថា នៅអនាគតផែនដីរបស់យើងអាចនឹងលែងមានព្រះច័ន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeAysrrWFPbehXB1kN_CyxUqSowwRFNNL3OcnjdVF8OhmVNsPkJZF5_yVj-GQN76BknnCR-VEYfA4r5zttXqemcXWxt9q0M4OROqHVfioMBNl0Se-Nybgi5E22p0Fhm52A4qTjpqnqjjrIDRUD0zuQA_P6Yvea8zHpW-a0hfQxbtyiXhZo0lpbIiDO2Xe/s1180/image_2024-12-26_13-27-52.png

អស់រយៈពេលជាង ៥០ ឆ្នាំមកនេះអ្នកស្រាវជ្រាវបានពន្លិចឡាស៊ែរពីផែនដីចូលទៅក្នុងកញ្ចក់ ហើយវាស់ពេលវេលាដើម្បីរកមើលជីពចររបស់ព្រះច័ន្ទ ដោយប្រើល្បឿននៃពន្លឺ ពួកគេប៉ាន់ស្មានថាព្រះច័ន្ទកំពុងផ្លាស់ទីឆ្ងាយពីផែនដីក្នុងអត្រាប្រហែល ៣.៨ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ នេះបើយោងតាម NASA ព្រះច័ន្ទបានផ្លាស់ទីឆ្ងាយពីផែនដីដោយសារតែឥទ្ធិពលនៃកម្លាំងទំនាញរវាងសាកសពសេឡេស្ទាលទាំងពីរបានផ្ទុះឡើង។ ទំនាញរបស់ព្រះច័ន្ទទាញមហាសមុទ្ររបស់ផែនដីមករកវានាំឱ្យមានជំនោរ ហើយទំនាញផែនដីក៏បណ្តាលឱ្យមានឥទ្ធិពលទឹករលកដូចគ្នានៅលើព្រះច័ន្ទ ជាហេតុធ្វើឱ្យផែនដីជាប់គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipo2yW6zCd2TVi9yY2bxxFF4vO4PvJhsjfkrhj81-AKNxArvx0AuGY9Vi7JuLpTJsGl-98pEyQtg8JPns7iEySy2hNhvT7kD4yuSmhl2P5Oyw0JZmLgcHiXf31d1LLblx7pGz9f_vPf4YvhyphenhyphenmtFbiewRB4Xn3tkTlInTd-m11y77DSRJBQVvgJsPEeiKf1/s1200/image_2024-12-26_13-27-53.png

នេះបើយោងតាមលោក Jean Creighton នាយក Manfred Olson Planetarium នៅសាកលវិទ្យាល័យ Wisconsin-Milwaukee បានឱ្យដឹងទៀតថា នៅពេលផែនដីជាប់គាំង ព្រះច័ន្ទដែលគោចរជុំវិញផែនដីនឹងត្រូវព្រះអាទិត្យលេបត្របាក់ ដូច្នេះនៅប្រហែល៥ ពាន់លានឆ្នាំក្រោយ ព្រះច័ន្ទត្រូវបានគេព្យាករណ៍អាចនឹងលែងមាននៅលើផែនដី៕

សម្តេចធិបតី ដាក់បទបញ្ជាឱ្យសមត្ថកិច្ច និងអ.ហ បង្រ្កាបក្រុមក្មេងទំនើង កុំចាំតែនាយករដ្ឋមន្រ្តីស្រែក

0

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីក្មេងទំនើង ជាច្រើនករណី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាពិសេសបានបង្កភាពអសន្តិសខជាខ្លាំងនៅក្នុងសង្គម។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារសំឡេងពិសេសតាមរយៈតេឡេក្រាម ដោយបានដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច និងអាវុធហត្ថ ខេត្តក្រុង រាជធានី ទាំងអស់ចេញបង្ក្រាបក្រុមក្មេងទំនើង យកមកដាក់ទោស។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើមានក្មេងទំនើងងើបមកធ្វើសកម្មភាពត្រូវបង្រាបភ្លាមៗ កុំចាំដល់នាយករដ្ឋមន្រ្តីស្រែក ឬមហាជនស្រែកទើបតាមហ្វេសប៊ុក។ យើងមានកងកម្លាំងក្នុងដៃ មានច្បាប់ មានលុយ ត្រូវតែបែកបញ្ហានេះឱ្យបាន”។

បើយោងតាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាភ្នំពេញ ជាប់លេខ១ មានក្មេងទំនើងច្រើនជាងគេ បន្ទាប់មកខេត្តកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប៕

យ៉ាងយូរចុងខែមករា ឆ្នាំក្រោយ! ផ្លូវថ្មើរជើង Pubstreet ដ៏ធំសម្បើមកណ្តាលក្រុងភ្នំពេញ នឹងដាក់ឱ្យដំណើរការ

0

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានបេីកកិច្ចប្រជុំស្ដីពីការជំរុញរៀបចំផ្លូវថ្មើរជើង ទំហំ៥៧ហិកតា នៅកណ្តាលទីក្រុងភ្នំពេញ ចាប់ពីមុខប្រៃសណីយ៍ ផ្លូវបក្សីចាំក្រុង ដល់រង្វង់មូល សម្តេចព្រះសង្ឃរាជជួនណាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2fbzg1UZdJ_j5xeD9YD3hA78TBSlYVC3y5xrfeWFChgk45T1dilFiPW6iIKoXTrQYQxzBWc0537CeROYUi8eW_rgW9K5Tu9zGnVxEUFLI-4k51mw9JDsSmU0bkyTFpx7e_wIXYgAkPYrI7QeJ0uolkX2ZKQPXA_QYGVfx6bhpMvGo9SC6wB6AcsoHLcMY/s960/471463618_577205238288123_2075663164474448310_n.jpg

ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់រួមមាន៖

ផ្លូវថ្មើរជើងតំបន់ទី១ ទំហំ៣,៣ហិកតា មានទីតាំង នៅមុខប្រៃសណីយ៍ មានព្រំប្រទល់៖ ផ្លូវលេខ៩៤-ខាងជើង ផ្លូវលេខ១០៦-ខាងត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFylPnHOK3Lbm-23TOlG7BbAqxuyc4R3J47vJt8uwuLSvL2vUEuU0g7ZW4Cia9MO2sykyaoM0yV9r_lTicEi5r6yGpXytsBc0BoBcjGzTWIrur5iWTsPRl7T35uaaoEVEkycLSiheLxmFsorylEcarGXw9n3za8fBZH_TsL7NJeCPlA5vbzNjPopLFJt8m/s2048/471594767_577206314954682_749081766170410337_n.jpg

ផ្លូវថ្មើរជើងតំបន់ទី២ ទំហំ២០,៧ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១០៦-ខាងជើង ផ្លូវលេខ ១៨៤-ត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះរៀបចំជាតំបន់ Pub Street)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw8Tn6poC8h1gOi4oZOW8JQ5aQWcSBtuStXM6ZI0x3HMZ81ITIzNGskMfT1u8tyKu-nP1jScbEkVlNlvljQKRBdk1-HUhUUPDGs8r5_4_e83RYkHQednENqD_qtX4lDb6f8nqULf7buqTk91w-KL3CMQHrF6uf_KUZY-Z0S0O2qxipdufKkUWu4ZXmonbE/s2048/471321488_577211051620875_1758060792853749117_n.jpg
ផ្លូវថ្មើជើងតំបន់ទី៣ ទំហំ៣៤ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១៨៤-ខាងជើង មហាវិថីព្រះសីហនុ-ខាងត្បូង ផ្លូវលេខ០៧-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (រៀបចំជាតំបន់ លំហែកាយ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4df0AjRtLoWLGtrgWslnryubkK0CH91cm5bow1ZpiMzj3gTrouGu_s9qk1iSXX0sgYVu09LS0j_K72kwHNksiC2nM_Gl1bd51Hvg8q-l0hf_mhwh7KWcb6ui5iG2WygveRrclcq5B4ftzMvEeRG1VvOHcwDFh71pNgKtU-lkStHkoUtdwSFYp_3XBG7-/s2048/471657513_577209641621016_6445999315756109560_n.jpg

ក្រោយសាងសង់រួច ផ្លូវថ្មើរជើង Pubstreet នេះនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGs9dMwDSaOJyO7L645KhSUdi4A8RRwv9WczFTGYVGt0lFOTmYyOWzqtCPGFCGO8XlpDpyr4jt6yL8eHnyWZSRMKoTTvFJOLi33QhnBg0Mja22gSe29mr43kDdPrOGR0S7tqtR1ljyuyxtX9eDvlRw_s67GiUTmvJoaSUpUSB1yEMG-AeHsp-7iVMxHRU/s2048/471358547_577210858287561_6767035259499019136_n.jpg

 

 

សម្តេចធិបតី បកស្រាយមតិពលរដ្ឋដែលចង់ឱ្យរដ្ឋាភិបាលទាមទារខេត្តកម្ពុជា ដែលបារាំងកាត់ឱ្យទៅប្រទេសជិតខាង

0

នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗទៅកាន់មតិរបស់ពលរដ្ឋមួយចំនួន ដែលស្នើឱ្យរាជរដ្ឋាភិបាលទាមទាមទារយកខេត្តកម្ពុជាមកវិញពីប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE0aZChsCLFl6KdL7GrsKShI3GU06A6TDBWmpSuYPD7KxWipDoXEYaEzgRD3FCbgIIXKO16xb5BLB30wpUOT1tSE9BZE2zxUlaKTyIRWNDbnxbxW1n6MGMWp7t7z6wXpOhwStYS9EE1IJPe0TqI5UBeJS-63Ux74cscVLokktEWf9WMAvYm6HJoStOCCpL/s1137/image_2024-12-26_11-43-50%20(3).png

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ការទាមទារមកវិញនូវខេត្តកម្ពុជាជាង៣០ ដែលបារាំងកាត់ឱ្យទៅប្រទេសជិតខាង គឺមិនអាចធ្វើបាននោះទេ ខណៈប្រទេសជិតខាង ក៏ទាមទារឱ្យរដ្ឋាភិបាលគេ យកខេត្តគេ ដែលបារាំងកាត់ឱ្យកម្ពុជាផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NPDyRNJ71hoevBaubIj3JTvLbhwxkGwqa8AlQqWFRimQN11AlkMft-DATGIiPf4kCkKQuVg5SX67aQ6hRnybGBMYa7gIOP-xeeUY9CeI5pQ-dXzJLb5ik2h_9MSIrjWF6w7LTH9m7Z_2gak8Q135jYyDK9R3qjMMEizUkEfIt-P14oBMZVZC-XobdbI5/s1200/image_2024-12-26_11-43-50.png

បន្ថែមពីនេះ សម្តេចក៏បានសង្កត់ទៀតថា៖” ចំពោះបញ្ហាការកាត់ខេត្ត ដែលបន្សល់ទុកពីសម័យបារាំងមក អ្នកនយោបាយជំនាន់ក្រោយ នឹងព្យាយាមដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd32joEGtI4uP56kn9fR1lWFn-szg4od18IV17-gv4F6jWn1wCy3Hjxweqq-hFSZjYI4H2mqNbErMM6GOPlhujF6ixG3s8RW4cXaY7b-ugQZiRsU0o5wKCjYRgYR_1Ushwvm6kuYotk0JegQz_GGqHWLOl1kkqnprjRgyrjLofghclqQAy7O1tHdECJ1lM/s900/image_2024-12-26_11-43-49%20(3).png

គួររំលឹកថា នៅក្នុងអំឡុងសម័យកាលក្រោមអាណានិគមចន្លោះឆ្នាំ១៨៦៣-១៩៥៣ បារាំងបានកាត់ខេត្តជាច្រើនទៅឱ្យប្រទេសជិតខាងកម្ពុជា ជាពិសេសថៃ និងវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPxjzgy3SVRNaTHO-azidawvyW6F9WIe9bqgq7QhSsdhLtHHqChhxdhCIEJu3V821d74Byg5d-Lr9C49S6tC1wh0MO-_CIIG5ZTsbixCxXjP2WCeTZwxocBQj3e5qPfBGORkQ2V0ePiN81uP8P0SixHOXV_eOKeu44gzESnK5fu_fcLA5CUVbZhTjNYRp/s1024/image_2024-12-26_11-43-49.png

សហរដ្ឋអាមេរិកប្រកាសឥន្ទ្រីក្បាលពណ៌ស គឺជាសត្វតំណាងជាតិរបស់ខ្លួនជាផ្លូវការ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់កំណត់ឥន្ទ្រីក្បាលពណ៌ស គឺជាសត្វតំណាងជាតិជាផ្លូវការ ក្រោយពីអាមេរិកបានប្រើប្រាស់សត្វឥន្ទ្រីជានិមិត្តសញ្ញារបស់ខ្លួនអស់រយៈពេលជិត២៥០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfG_-gV3X-2P1aNP2R81E1CwjjIyMZs-HLnSh2gab0rDF0lJJKsUz9-vOdXvcdpZBne4zAIKhDP3f6GIpDQ-aj3fRMcp7ZhhG4esKHyfe6a-u3oAo59BoEz46InVWBp0x76J0PPCYUOfP_sY9A8AmZqmH055K3YrSLWqFEkQ6cl6iBS7DYbygKB9LMBuhx/s1733/image_2024-12-26_11-28-42.png

អាមេរិកបានប្រើប្រាស់ត្រារូបសត្វឥន្ទ្រីក្បាលពណ៌ស ក្នុងឯកសារផ្សេងៗតាំងពីឆ្នាំ១៧៨២ ប៉ុន្តែអាមេរិកពុំទាន់ទទួលស្គាល់វាជាសត្វតំណាងជាតិរបស់ខ្លួនទេ ។ រហូតមកដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ និងបញ្ជូនទៅឱ្យលោក Joe Biden ចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrlKzWIXXEbd9UfwEkclMV0TXW6i5QeUyOXVlonlBpgXQXmJM2rGqx6Lh2P0zu8FZnoQYiZ68VbTRYs_EoIWsUd2QJmxe6TRhTNzwvumJrPPGpCHApXnWhEAzn9tlTlCUZNJGt1-Bn2ogXzrrz82xe3UDyOTm5oiMhrn4QTj3Z61yI5qb3IgzIBjVnJbs7/s1024/image_2024-12-26_11-28-41.png

មន្ត្រីមកពីមជ្ឈមណ្ឌលសត្វឥន្ទ្រីជាតិនិយាយថា អស់រយៈពេលជិត២៥០ឆ្នាំ ដែលយើងហៅសត្វឥន្ទ្រីក្បាលពណ៌ស ជាសត្វតំណាងជាតិ ការពិត អាមេរិកពុំទាន់ទទួលស្គាល់វាជាផ្លូវការទេ ។ ប៉ុន្តែបច្ចុប្បន្ន អាមេរិកប្រកាសទទួលស្គាល់វាជាផ្លូវការ ហើយគ្មានសត្វផ្សេងទៀតស័ក្តិសមជាងវាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk88dV5hjwjZeVr8TFd0OOID0Ei56AXWMd_4DnMyodILuMcExohSfbWNUlgpGsocCnBIbcx7ekjRRbkMkmmVEZDDls3Z2Mw7NGVid6BFJGsEEi-VQgNSSqOaTt5i8JTybi7PSXMlKy9lzD9akEuKYxhyphenhyphenQusFD9ceJu6houxuAHzyEjLTipYkfNZXp0kN7e/s1280/image_2024-12-26_11-28-40.png

ផ្ទុយទៅវិញ មតិមួយចំនួនពុំឯកភាពឱ្យអាមេរិកយកឥន្ទ្រីធ្វើជាសត្វតំណាងជាតិទេ ដោយអះអាងថា វាជាសត្វគ្មានសីលធម៌ ។ រីឯប្រទេសនានាលើពិភពលោក មើលឃើញថា សត្វឥន្ទ្រី គឺតំណាងឱ្យភាពរឹងមាំ ក្លាហាន សេរីភាព និងអមតៈ ប៉ុន្តែឥន្ទ្រីក្បាលពណ៌ស រស់នៅតែអាមេរិកខាងជើងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmiNq75vEZGeWoij4m_9PiDoGRBWJsbWYJXJuYgdPFLrF13WaTFc6p2NVk7O4oJgQubfU1iNaCUJxK7D-PGYjxku8iIHMAoKLybep5XqFUZIT4AqKzNbhMUF22IiDuf2On8PCVDA0MIhvvz2CBK1ehpNa4KcGzn5QLCao7YI5_ssfYWSkpa9_mh0RfXl7_/s2520/image_2024-12-26_11-28-40%20(2).png

ច្បាប់កំណត់ឱ្យឥន្ទ្រីក្បាលពណ៌ស ក្លាយជាសត្វតំណាងជាតិ គឺត្រូវបានជំរុញដោយសមាជិករដ្ឋសភាមកពីរដ្ឋមីនីសូដា ដែលរដ្ឋនេះមានឥន្ទ្រីក្បាលពណ៌ស រស់នៅយ៉ាងច្រើន ។ លើសពីនេះ វាជាសត្វស្ថិតក្រោមការការពាររបស់ច្បាប់អាមេរិក ទើបការបរបាញ់ ឬលក់សាច់ឥន្ទ្រីត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ ដោយសារវាជិតផុតពូជ ហើយចំនួនឥន្ទ្រីចាប់ផ្តើមកើនឡើងវិញនៅឆ្នាំ២០០៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX9MsDbMTqG_vVd6MLvbRm80rxiI8Ck7xEBInNprUy1nFaa2Xc7vB29MzcljN5Q6bj5A6ye7LAh9cAaS7wb1ohi_d_XJKABOulE835wxnt_5zfRbIDVpZ4ZzoJkmOG88Z-tfNCI6s5NTdWfRZUSOAUwsuS5PQPDbbRLZBD3oq8LNtYbVJ-4CLErrtB1YlA/s1600/image_2024-12-26_11-28-39.png

គួរបញ្ជាក់ថា ច្បាប់កំណត់ឱ្យឥន្ទ្រីជាសត្វតំណាងជាតិអាមេរិក គឺស្ថិតក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៥០ ដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាឱ្យអនុវត្តចាប់ពីថ្ងៃបុណ្យគ្រិស្តម៉ាស ឆ្នាំ២០២៤ តទៅ ៕

ប្រេស៊ីលបិទការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន BYD ក្រោយរកឃើញពុំគោរពសិទ្ធិកម្មករ

0

ប្រទេសប្រេស៊ីល ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រេស៊ីលបានបញ្ជាឱ្យបិទការដ្ឋានសាងសង់រោងចក្ររបស់BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនដ៏ល្បី ក្រោយពីរកឃើញថា មានកម្មករចិនជាង១៦០នាក់ រស់នៅយ៉ាងលំបាកវេទនា និងត្រូវបានក្រុមហ៊ុនសំណង់ដកហូតលិខិតឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObY_NYlpTL5Bx_pO4LbX4ar0c_ACGPYKvZ80QDNdcuh1PJgCN4wEWckFY_64QAv4By0_GTDvTKtKfRGEiUU6QpyXWmsjyonw-lxVLpkFyOsTXVtPqnydVwOkWFiSXvyEaqqaMP2T0a-dp2PDgReVlJlVqTfYqG3gebBlWmKvMrGMa1-HU28aWqCeHkNnI/s1373/image_2024-12-26_10-34-51.png

ក្រុមហ៊ុនម៉ៅការសំណង់ Jinjiang Construction, Brazil បានជួលកម្មករសរុបជាង១៦០នាក់ ឱ្យធ្វើការនៅការដ្ឋានសាងសង់រោងចក្រចំនួន៤កន្លែងក្នុងទីក្រុងម៉ាសារី ខេត្តបាអៀ ភាគឦសានប្រទេសប្រេស៊ីល ។ ប៉ុន្តែកម្មករទាំងនេះត្រូវធ្វើការជាច្រើនម៉ោងលើសច្បាប់កំណត់ ហើយពេលខ្លះ ពួកគេធ្វើការច្រើនម៉ោងជាប់គ្នា៧ថ្ងៃ ។ លើសពីនេះ កម្មករស្នាក់នៅកន្លែងពុំសមរម្យ ហើយត្រូវក្រុមហ៊ុនដកហូតលិខិតឆ្លងដែន និងកាត់ប្រាក់ខែ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzG_D4gcpwpCZh-RxcqwU3EJOlvqgLD-FqGzSIhsf560Mc2OQcNSKqpAMNcfsoJ7M7k8oL2XUOwllxyhMfWf8E0Wd7FPNZJCLG7liRN32B4Bd9a8tcei_sL8c0neSsyZX3g_2wL8gw1P0bcEOqQZImqxYK5QAhxvV9Aw00uotYrmYHtRwh6PDqOEgJRYI/s1600/image_2024-12-26_10-34-52.png
មន្ត្រីក្រសួងការងារប្រេស៊ីលដែលបានស៊ើបអង្កេតការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន តាំងពីវិច្ឆិកា ឆ្នាំ២០២៤ និយាយថា កម្មករចំនួន១៦៣នាក់ បានធ្វើការដូចទាសករ ដោយសារក្រុមហ៊ុនពុំគោរពតាមលក្ខខណ្ឌសុវត្ថិភាពការងារ ។ មន្ត្រីក្រសួងការងារបានជួយអន្តរាគមន៍កម្មករទាំងនេះ ព្រោះពួកគេគ្មានកន្លែងសម្រាកត្រឹមត្រូវ ហើយកម្មករស្នាក់នៅ៨បន្ទប់បានប្រើបន្ទប់ទឹកចល័តរួមគ្នា ព្រមទាំងខ្វះទឹក និងក្រដាសអនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IkbU5yzRSWCy9KAUmq5h9vZDktYW5aMsD64JWHnH4yj6WyVsGrT6HugifOCVzFMygXNa7aeLsqdxl6ZxnkEQFhyP1LeYtgGYCPkGZXZaJWVwpdD10nTqW282ihfsvXYYDbQ5fHL2EIySyy0Bo9EbjTjmFJXhC5Eq_N3TmNQitGhHtGFMwK-e-_INTbpg/s1285/image_2024-12-26_10-34-53%20(2).png

លើសពីនេះ បរិវេណផ្ទះបាយតូចចង្អៀតធ្វើឱ្យចុងភៅយកអាហារមកទុកក្បែរបន្ទប់ទឹកគ្មានអនាម័យ ខណៈម្ហូបដែលចម្អិនឆ្អិនបានទុកលើឥដ្ឋ និងគ្មានការគ្របត្រឹមត្រូវ ។ កម្មករភាគច្រើនត្រូវបង្ខំឱ្យបរិភោគអាហារនៅលើគ្រែដេក រីឯក្នុងបន្ទប់ស្នាក់នៅមានសភាពកខ្វក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o4RkaDaf2GlcanXrDEQT2d1yr5PZrZj1b_MdNcXn6nlzvR811LcxnFuOJVbFHkCe0d34x7WMx0ZWDud37r0cZkYeUjf8udH6OaSTB-cNi5CxUHUal-83dDVzau1bF54ghWUmCmBpDtTHZztzY4enywNYdKIlxzOOI7A0R3EmoneEtlSR0Hv12MzpF9jI/s1020/image_2024-12-26_10-34-53.png

ចំណែក BYD បញ្ជាក់ថា ក្រុមហ៊ុនបានគោរពច្បាប់ប្រេស៊ីល និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Jinjiang សម្រាប់ការងារមួយចំនួនក្នុងរោងចក្រ និងបញ្ជូនកម្មករទាំងអស់ទៅស្នាក់នៅក្នុងសណ្ឋាគារ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងស៊ើបអង្កេតលម្អិតពីការបំពេញការងាររបស់កម្មករ និងការស្នាក់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DljTv4JNO0CUR2IIt4YEgmgRybZU9-S5VrL-zAgl54yrWSxH6LeuYnHQ0YIA92USlTe2UdZIRnYYVQKbo3yUAmrW-lqJ_afdbdJKn0SA5to-RuSLmz320JVHv5khTDa0Lh1LG3gK7vCTK6Fn-dWsWmcN6rdPlpboZ0cnPwunLqAofbuR9NAxHTT1Jh2j/s1200/image_2024-12-26_10-34-54.png

គួរបញ្ជាក់ថា BYD គឺមកពីពាក្យ Build Your Dreams ដែលនៅឆ្នាំ១៩៩៥ ក្រុមហ៊ុននេះបានផលិតថ្ម ប៉ុន្តែបច្ចុប្បន្ន BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក ។ BYD បានសាងសង់រោងចក្រដំបូងនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៥ ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រេស៊ីល ៕

ហេតុអ្វីប្រទេសជប៉ុននៅតែអនុញ្ញាតឱ្យមនុស្សចាស់អាយុ ៦០ ឆ្នាំឡើងធ្វើការ?

0

ប្រទេសជប៉ុន៖ តាមច្បាប់ការងារមនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅគឺគេឱ្យចូលនិវត្តន៍ហើយ ដោយឡែកប្រទេសជប៉ុនវិញនៅតែអនុញ្ញាតឱ្យមនុស្សអាយុ ៦០ ឆ្នាំឡើងទៅធ្វើការដដែល។ តើនេះដោយសារមូលហេតុអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwVJ9__sh10ekYaas9cUcBw01PkZ9sxIsy70Idgj5qsgVVLGiwWBJ3ZtlnmbPB_l-nc_Q0L8R-Ax4RGi03DTwkqfPXKi-xBpFv-sgSLD4yR7KdsBiQPYdgWK2ZFu9EmVF_iw-dcNYr1JfqnWeu0D-hdCfinVn26CiEgBGPGchqi9bDLn677Hw6H8uaXuDz/s2000/image_2024-12-26_10-27-22.png
ជាការពិតណាស់នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ មនុស្សចំណាស់ដែលមានអាយុលើសពី ៦០ ឡើងឈានដល់ ៨០ និង ៩០ ឆ្នាំនៅតែបន្តធ្វើការឥតឈប់ឈរដោយសារអត្រាកំណើតធ្លាក់ចុះ ខណៈមនុស្សចាស់បានកើនឡើងខ្លាំង ស្របពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងកង្វះកម្មករទៀត ទើបអនុញ្ញាតឱ្យមនុស្សចាស់នៅតែធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlzVZiod8QSAoyJ-p4lmD4vBwrOae40pbuO9oDPlndaUjnw4kkLb0fEdiuLYIPis6IF0_gPv_gDTRaxH0nutw5W5En2yvIRxdvcYatTxKAnXu5rmRfnXpI6mK_5y-1Ll8DaGp2gsybypTMJcthMtqbyJDoWNerMARNQKscLw5kb4bzpDV6wdOSXpiRZ6a/s1600/image_2024-12-26_10-27-23.png

យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុន បានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះមានប្រជាជនដែលមានវ័យចំណាស់ច្រើនជាងគេលើពិភពលោក។ យោងតាមរបាយការណ៍មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបានកើនឡើងរហូតដល់ ៣៦.២៥ លាននាក់ ស្មើនឹង ២៩% នៃចំនួនប្រជាជនសរុបទាំងអស់ ដែលនេះគឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងប្រទេស ឬដែនដីដទៃទៀតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnSInG51Ea0VdrTUKaUapSexNJQSqV8A0abf_OgBGY4RZjvOuJkkIxOFB-hPo7fFCvI5GGL3Pw7vZYIWcYqEB4sHRympA3bDnqs7P-HMeAu8WmcxgOxDLKbE6EWO698uSnIDDuadYDCutlEM8p8prsU_N05OO3auQg23AyBE01Vz6eYCz79pYcD_ypJPi/s2000/image_2024-12-26_10-27-25.png

ទន្ទឹមនឹងនេះ មនុស្សវ័យក្មេងរាប់ពាន់នាក់មិនចាប់អារម្មណ៍ធ្វើការងារក្នុងវិស័យស៊ីវិល និងការងារបច្ចេកវិទ្យាផ្សេងៗទៀតទេ។ ដោយសារប្រាក់ឈ្នួលទាប ដូច្នេះយុវជនជាច្រើនក៏សម្រេចធ្វើការងារជា YouTubers ហើយអ្នកខ្លះទៀតជ្រើសរើសក្រុមហ៊ុនល្បីៗ ដែលឪពុកម្តាយពួកគេស្គាល់មួយចំនួនប៉ុណ្ណោះ ខណៈក្រុមហ៊ុនជាច្រើនទៀតមិនសូវមានអ្នកដាក់ពាក្យនោះទេ ទើបធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្ម ជាមូលហេតុដែលអនុញ្ញាតឱ្យមនុស្សចាស់នៅតែបន្តធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsYg5ObB3mWXFYfZ1UaC8-jpRwizTyX3FcNULIdXzLJw_E5UT7iz8UqEEdGEg4umIUOB6fsuWRPBMJKY4dtNni-RcZrd6b258YMk4WDUWUZoDo4nG13njS2B3CFLjfC5YMVYc3r0g8veLMuXxjQld36wy6ILnob-tfeyBi8am6fVonynSxEYbJQhOW1bg/s2120/image_2024-12-26_10-27-27.png

នេះបើយោងតាមរបាយការណ៍ មនុស្សចាស់ជាច្រើននៅតែត្រូវធ្វើការ ដោយក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា ចំនួនកម្មករវ័យចំណាស់បានកើនឡើង ដែលឈានដល់កម្រិតកំណត់ត្រា ៩.១៤ លាននាក់។ ទោះបីជាក្រុមហ៊ុនជប៉ុនជាច្រើនបានកំណត់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចសម្រាប់អាយុ ៦០ ឆ្នាំក៏ដោយក៏រដ្ឋាភិបាលលើកទឹកចិត្តពួកគេឱ្យរក្សាបុគ្គលិកចាស់ៗដែលចង់បន្តការងារ។ ភាពបត់បែននេះជួយបិទគម្លាតរហូតដល់ទទួលបានប្រាក់សោធននិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។ ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីសម្រួលដល់កម្មករដែលមានវ័យចំណាស់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthjCI4MPU9V3Jzya417i_EclgdE6CpNXOjuWEe9vW_T8Zwu3y51uhNfZn7_ti55-vmNmNBJqSs-yfkMZX67Ca17170diZ1O_2ZY14ZitmUmtCLoR1zBuYkWu7iGMhEYKagKk7PO2oox_CX3tdL1rbcw8N_m8RdluU2jb8ANlFCM3E9zSlLjv45tRdAkvh/s830/image_2024-12-26_10-27-28.png

    លើសពីនេះហេតុផលសំខាន់ៗដែលមនុស្សវ័យចំណាស់ទាំងនេះនៅតែបន្តធ្វើការបន្ទាប់ពីការចូលនិវត្តន៍របស់ពួកគេក៏ដោយសារ ការចំណាយលើការរស់នៅខ្ពស់ ខណៈពួកគាត់ក៏មានពេលទំនេរច្រើនផងដែរ ហើយអ្នកផ្សេងទៀតក៏បាននិយាយថាពួកគាត់ចង់ចូលរួមក្នុងសង្គមជាជាងនៅផ្ទះ ដូច្នេះទើបពួកគាត់នៅតែបន្តធ្វើការទោះបីមានអាយុ ៨០ ឬ ៩០ ឆ្នាំក៏ដោយ៕