មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីក្មេងទំនើង ជាច្រើនករណី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាពិសេសបានបង្កភាពអសន្តិសខជាខ្លាំងនៅក្នុងសង្គម។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារសំឡេងពិសេសតាមរយៈតេឡេក្រាម ដោយបានដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច និងអាវុធហត្ថ ខេត្តក្រុង រាជធានី ទាំងអស់ចេញបង្ក្រាបក្រុមក្មេងទំនើង យកមកដាក់ទោស។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើមានក្មេងទំនើងងើបមកធ្វើសកម្មភាពត្រូវបង្រាបភ្លាមៗ កុំចាំដល់នាយករដ្ឋមន្រ្តីស្រែក ឬមហាជនស្រែកទើបតាមហ្វេសប៊ុក។ យើងមានកងកម្លាំងក្នុងដៃ មានច្បាប់ មានលុយ ត្រូវតែបែកបញ្ហានេះឱ្យបាន”។

បើយោងតាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាភ្នំពេញ ជាប់លេខ១ មានក្មេងទំនើងច្រើនជាងគេ បន្ទាប់មកខេត្តកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប៕