Home Blog Page 766

តើពិតទេ ការលេង TikTok ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានលើពិភពលោកជាងបណ្តាញសង្គមមួយចំនួនទៀត?

0

ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ TikTok នៅលើពិភពលោក បានធ្វើឱ្យប៉ះពាល់បរិស្ថាន និងបញ្ចេញកាបូនច្រើនជាងការបញ្ចេញកាបូនរបស់ប្រទេសក្រិកទាំងមូល កាលពីឆ្នាំ២០២៣ ទៅទៀត ។ លើសពីនេះ វាបានបញ្ចេញកាបូនច្រើនជាងបណ្តាញសង្គមផ្សេងៗ ដូចជា ៖ Twitter/X និង Snapchat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNZ0hJCQiMz1fjirA9HYxRvy77bafrgvBfw8AvJPKBQxLL1nDM1PKsb98_1-7_tJbDAq_1g-T4l_tbf_ALMxJC1JWUwZATZuDQxCwAjGxC3IuLuALrZcT6_9VZ3crEvgZfKOH87BAwdMxdTDxpgBs032gHQkxdkzGhdYbw148eXUynSs5bz_U4jw9lfVW/s1200/image_2024-12-26_09-15-16%20(2).png

Greenly គឺជាទីប្រឹក្សាផ្នែកកាបូនដែលមានស្នាក់ការធំនៅទីក្រុងប៉ារីស ប្រទេសបារាំង បញ្ជាក់ថា ការប្រើប្រាស់បណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដូចជា ៖ បរិមាណកាបូនរបស់ TikTok នៅឆ្នាំ២០២៣ សម្រាប់អ្នកប្រើប្រាស់នៅអាមេរិក អង់គ្លេស និងបារាំង គឺខ្ពស់ជាងបរិមាណកាបូនរបស់ Twitter/X និង Snapchat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6e_5Jk1YYJblp4GTqZW5jZ7N8JHdDOMdYUzxzGcuumu8HdmbBLLClaoB36NaNE2EaKCgKD_mCpsMiWyrXjYdCQ62UaRZRKzuAuwyfe4ahSqqDmLqmcuIvx0uhRvIRirFpeXo97iEiHTEUgr61xPX8g97Vfn82hM_PdNEbQ3ggD5DU3A2GW9WU_jhrhyphenhyphen8/s1800/image_2024-12-26_09-15-16.png

បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់រហូតដល់ជាង១ពាន់លាននាក់ លើពិភពលោក ហើយការរកឃើញរបស់ Greenly បង្ហាញថា បរិមាណការបញ្ចេញកាបូនរបស់ TikTok គឺខ្ពស់ជាង Instagram បន្តិច ដែលបណ្តាលមកពីការពេញនិយមប្រើប្រាស់ TikTok ។ បើប្រៀបធៀបគ្នា គឺអ្នកប្រើ Instagram បានចំណាយពេលជាមធ្យម ស្មើនឹង៣០នាទីក្នុង១ថ្ងៃ រីឯអ្នកប្រើ TikTok បានចំណាយពេលមើលវីដេអូខ្លីជាមធ្យម រហូតដល់៤៥នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5ayyQH2O0kXaSafzHCDn-HPRB8yM9ccF_1tOLf8zLQkZoVEsaGFQuhCclWF-R4lviQqqy8F3dQgfx9HZnVccfa5A19QoIhPcs3uS0niAKmKvP0J2AVgDb4c3vpXlB_Ty0wALnHNmaql42BZB-wTFE2aeXUHwrbejIOitkcxeSeQxbFxKky8Qg9Ionc1u/s1200/image_2024-12-26_09-15-20%20(2).png
បើគិតពីការបញ្ចេញកាបូនសរុបរបស់ TikTok ដែលមានអ្នកប្រើប្រាស់នៅទូទាំងពិភពលោក គឺវាច្រើនជាងការបញ្ចេញកាបូនរបស់ប្រទេសក្រិកកាលពីឆ្នាំ២០២៣ ទៅទៀត ។ ក្រៅពីនេះ បើវាស់ការបញ្ចេញកាបូនក្នុងរយៈពេល១នាទី ឃើញថា Youtube បានបញ្ចេញកាបូនច្រើនជាងគេ បន្ទាប់មក គឺ TikTok និង Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXJ85VVvfwJVv1-Zjam1nMV5kX9ieKRy-hYAeqRJRsXL_wRXbSBrOlmhA9g3qmjqWDOnBOVHGwpW2fwe1wbNUnvbdDL29klLhkBDK5ZXK3B2EARETVVS9msgqPOlydAnP6J7BXprc9LI3CXfwclB7l4s-poFS9WvS-TbNbiBYA-9S4cHCBIK4U9EkNTNp/s1200/image_2024-12-26_09-15-20.png

កន្លងមក TikTok ធ្លាប់ប្រកាសពីគោលដៅរបស់ខ្លួន គឺបញ្ចេញកាបូនស្មើសូន្យនៅឆ្នាំ២០៣០ តាមរយៈការអនុវត្តគម្រោង Project Clover ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២៣ ។ ប៉ុន្តែគេពុំដឹងថា តើ TikTok នឹងអាចសម្រេចគោលដៅកាបូនស្មើសូន្យដែរឬអត់ ខណៈការប្រើប្រាស់ TikTok កាន់តែពេញនិយមខ្លាំងឡើង ៕

អង់គ្លេសប្រើប្រាស់កាមេរ៉ា AI ដំបូងគេលើពិភពលោក តាមដានអ្នកស្រវឹងហើយបើកបរ

0

ប្រទេសអង់គ្លេស ៖ ប្រទេសអង់គ្លេសបានសាកល្បងប្រើប្រាស់កាមេរ៉ាបំពាក់បច្ចេកវិទ្យា AI ដំបូងគេនៅលើពិភពលោក ដើម្បីតាមដានអ្នកបើកបរយានជំនិះទាំងអស់ ជាពិសេស អ្នកផឹកស្រវឹងហើយបើកបរ ដែលតែងតែបង្កគ្រោះថ្នា.ក់ ដល់អ្នកដទៃ ។ កាមេរ៉ានេះនឹងរាយការណ៍ប្រាប់ប៉ូលិសចរាចរណ៍នៅក្បែរបំផុត ដើម្បីបញ្ឈប់យានជំនិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP69nADzczN7ZcGqvfdC1N6HAlLhRfGU8Dl87Jywe7qAyeTYm5wAL6Y_8mc26veE4BvGpQWGQbvXEhD-zvvUn3yOOen5Rz-6_AJCwFR-dSFJsx7oykfy7bto0JTXtHQkG9c6TfS7GyD_TLNgvZf2ivr300I8KG36J2uRSpovxDkX667W-S1igykiBo2Ca/s2048/image_2024-12-26_09-11-53.png

ប្រព័ន្ធ Heads-Up ដ៏ទំនើបអាចតាមដានសកម្មភាពការបើកបររថយន្តតាមផ្លូវ និងការបើកបរក្នុងអំឡុងពេលស្រវឹងស្រា ឬប្រើប្រាស់ថ្នាំញៀន ។ បន្ទាប់មក វានឹងផ្តល់ដំណឹងទៅប៉ូលិសចរាចរណ៍នៅក្បែរដើម្បីបញ្ឈប់រថយន្ត និងជជែកជាមួយអ្នកបើកបរ ព្រមទាំងពិនិត្យភាពខុសប្រក្រតី ដូចជា ៖ ជាតិអាល់កុល និងថ្នាំញៀនខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEB1LaV_plWE1MPaVTAN5neLWUk2HTn2rQ2zicPE038XsZkwmwkz1oM2jkoyOn2MxVjnAjWvSVwuesw0OA1Ti9_32mkW0vEiT7ZiATOZimJyw5z1xX53J-nnekIshyphenhypheneRzQt3Y0uYjzoXxXH5yDcPGTc0BA1pCoFJZdJIYeWuWV_XcGCXwTeLl-8S4isGG6/s1500/image_2024-12-26_09-11-55%20(2).png

កាមេរ៉ានេះនឹងបង្ហាញរូបភាពការបើកបរទៅប៉ូលិសចរាចរណ៍ ហើយអ្នកបើកបរយានជំនិះពុំដឹងថា ប៉ូលិសចរាចរណ៍មើលឃើញការបើកបររបស់ខ្លួនទេ ។ ប៉ុន្តែពេលពួកគេបើកបរខុស ប៉ូលិសនឹងហៅរថយន្តឈប់នៅសងខាងផ្លូវ ។ គោលដៅនៃការប្រើប្រាស់កាមេរ៉ា AI គឺដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ, ឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលបើកបរកាន់តែខ្លាំង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKpRbf0m5TKoXxnzj7pVVoWQV1IgQD8aWPg9a-nwmPFBUIiUpu90kQH25nj0wA3jit0-9t0MFTioYZDKjE1LsGH3qoMT5n8nObT6P7OYD_KO6Sx7lO1hKAqioUTRluMy1eYU06x5tOVPxEvy5145JyKOFDgvyw5IbL0GKs6iWxkYBnnFZzqSP_n6B2jTsb/s1200/image_2024-12-26_09-11-55.png

កន្លងមក ប្រទេសអង់គ្លេសបានប្រើប្រាស់កាមេរ៉ា AI ដើម្បីជួយឱ្យប៉ូលិសចរាចរណ៍ត្រួតពិនិត្យ និងចាប់ខ្លួនអ្នកចុចទូរស័ព្ទដៃពេលបើកបរ ឬពុំពាក់ខ្សែក្រវ៉ាត់ការពារ ។ អ្នកស្រវឹងហើយបើកបរបានបង្កគ្រោះថ្នាក់ចរាចរណ៍កើនឡើងរហូតដល់៦ដង ទើបប៉ូលិសសង្ឃឹមថា ប្រព័ន្ធ Heads-Up នឹងជួយការពារអាយុជីវិតពលរដ្ឋពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZoxa0h4gPhoBJKmFmWYT3IY8sJth_Zt9eTw0FNZgVgVGDihgq93zpsyzTGnp5SMp91NrtCXLhClCfouEI7Xt0oG5oUe2sPMIvzl5eyVThNURZa-xHBF0x_6xcFjgNkcMWsIxQn8JB2Wbvjl2Fx-PYhO4ffg_RFiJ9t-GTFJFeInWNpTVpXACxOCBEP2J/s940/image_2024-12-26_09-11-57%20(2).png

នេះជាគំនិតល្អមួយក្នុងការយកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ ដូចជា ៖ កាមេរ៉ា AI មកជួយត្រួតពិនិត្យការធ្វើចរាចរ ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់តាមផ្លូវ ។ ប្រទេសនានាបានហាមឃាត់ពលរដ្ឋកុំបើកបរយានជំនិះពេលស្រវឹង ដោយសារវាផ្តល់នូវផលប៉ះពាល់ជាច្រើន ដូចជា ៖ ធ្វើឱ្យមនុស្សស្លាប់ ឬរងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលអ្នកបើកបរទាំងអស់ពុំគួរមើលរំលង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEewMD7RlOcv7ETdmzfuUuWtzFHo6wNDSxzJmntmmTEAzGie7dxLTRTmJMmKtQi51LXr4yElpqOBCvULxtUBId4ckfB8WtzNvgIBbEUJszmIt1MVKVnWeSa2Z-ia0NhdHQBGim2vXqOaFC9KSqGHZ9DNGHH2ks9XqIjaQOHEjtO29XK03ILH_J98njsuHH/s1200/image_2024-12-26_09-11-57.png

ប្រទេសមួយចំនួនបានពិន័យជាប្រាក់ និងដាក់ពន្ធនាគារអ្នកបើកបរពេលស្រវឹង ឬព្យួរប័ណ្ណបើកបរ ឬដកប័ណ្ណបើកបរ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋពេលធ្វើដំណើរតាមផ្លូវ ៕

ទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំងលើបរិយាកាសចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរទីក្រុងបាងកក បានជូនដំណឹងឱ្យពលរដ្ឋពាក់ម៉ាស់ការពារធូលីកខ្វក់ ដោយសារទីក្រុងបាងកក មានកម្រិតធូលីកខ្វក់លើបរិយាកាសលើសស្តង់ដារ និងចាប់ផ្តើមប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ រីឯភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរទៅទីក្រុងនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png
ប្រទេសថៃបានចូលដល់រដូវរងា និងមានសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ជាច្រើន ប៉ុន្តែពលរដ្ឋរស់នៅទីក្រុងបាងកក បានប្រឈមនឹងធូលីកខ្វក់ក្នុងរដូវរងា ។ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុទីក្រុងបាងកក រាយការណ៍ថា កម្រិតធូលីកខ្វក់កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងមក គឺលើសស្តង់ដារ ហើយតំបន់រងផលប៉ះពាល់ដោយសារធូលីកខ្វក់ខ្លាំងជាងគេ រួមមាន ៖ តំបន់ណងខេម, ធុនបុរី និងឃ្លងសាមវ៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png
ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ទីក្រុងបាងកក នឹងមានអាកាសធាតុមិនល្អ និងកម្រិតធូលីកខ្វក់កើនឡើង ។ ធូលីតូចៗអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើមដោយផ្ទាល់ ហើយធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋរយៈពេលវែង ដូចជា ៖ ជំងឺសួត និងបេះដូង ។ ហេតុនេះ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុ សូមណែនាំទៅពលរដ្ឋនៅទីក្រុងបាងកក ពាក់ម៉ាស់ការពារពេលចេញពីលំនៅឋាន ចៀសវាងធ្វើអ្វីមួយក្រោមកំដៅថ្ងៃ និងតាមដានអាកាសធាតុយ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

ចំណែកភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរមកទីក្រុងបាងកកក្នុងអំឡុងពេលនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន និងត្រៀមម៉ាសសម្រាប់ប្រើប្រាស់ បើចាំបាច់ត្រូវធ្វើដំណើរនៅកណ្តាលថ្ងៃ ។ ក្រៅពីនេះ ត្រូវចៀសវាងទៅតំបន់មានធូលីកខ្វក់ខ្លាំង ព្រោះតែកម្រិតធូលីបានកើនឡើងជាបន្តបន្ទាប់ ដើម្បីឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WTeXzAApTJUuGsBvHbAaOM26LZM6OaetSgtzqQT2F-VwPCBzVEB1s4pYheevXTnEIODvV7a9PEdFg9Y8GS5aNItoT0XEYXTjd93bvMq4uO0nfgTyfpU-w-iqy60kN3axoGTxQfFxE_BsoHlU6a7GtZfz1eGBZwFNiWaEqHgPgQlN5X3br9DcsI-e_GLJ/s1024/image_2024-12-26_08-54-03.png
ដោយឡែក ភ្នាក់ងារបរិស្ថានបានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធឱ្យបង្កើនវិធានការរឹតបន្តឹងស្របតាមផែនការដោះស្រាយបញ្ហាធូលី ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ និងសូមឱ្យពលរដ្ឋចូលរួមចំណែកការពារបរិស្ថាន ដូចខាងក្រោម ៖

-ជូតសម្អាតធូលីតាមលំនៅឋានឱ្យបានស្អាតកុំឱ្យវាប៉ះពាល់សុខភាព
-ឈប់ដុតសំរាម
-ដាំដើមឈើជួយស្រូបជាតិពុល និងកំទេចធូលី
-ធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ
-ពន្លត់ម៉ាស៊ីនយានជំនិះពេលចត និងពិនិត្យយានជំនិះកុំឱ្យមានផ្សែងខ្មៅលើសស្តង់ដារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png

ទស្សនាវដ្តី VOGUE Thailand បានផ្តិតរូបភាពប្រាសាទនៅក្នុងភូមិសាស្រ្ត សៀមរាប

0

ទស្សនាវដ្តី VOGUE Thailand បានចេញផ្សាយអំពីម៉ូតសំលៀកបំពាក់សម្រាប់ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ម៉ូតរដូវកាលថ្មីគឺផ្តិតរូបភាពនៅតំបន់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជាឃើញហើយត្រជាក់ភ្នែកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKolnwLXZ58i3a1YmoNupPCYulkQoWLAx0vdtiEs3U5OEFNHF9GnsamYWkd1yigRR60HeVLA1cZjlwgNMdlfzFieV9JektOXqUrKzFUafM5DbG2m8phP5t6ZQgr8f_Vu7GMcOeCy9Iyq-GNSjyGfDFQLKbj3gtjEXaXWs4T-Bc9qUMzyVuCl46CLJvk77/s2048/image_2024-12-25_14-00-34.png

ចេញផ្សាយនៅថ្ងៃទី២៣ ធ្នូ VOGUE Thailand បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរមានការចាប់អារម្មណ៍ជាមួយនឹងការផ្សព្វផ្សាយប្រាសាទខ្មែរផ្សាភ្ជាប់ជាមួយនឹងវិស័យម៉ូតសម័យថ្មីដែលជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកយើងកាន់តែទូលំទូលាយថែមមួយកម្រិតទៀត។ នៅក្នុងការចេញផ្សាយរបស់ខ្លួន VOGUE Thailand បានពិពណ៌នាថា«ការបង្ហាញរូបម៉ូតសម្លៀកបំពាក់តាមតំបន់បុរាណ «អង្គរវត្ត» ពីប្រទេសកម្ពុជាក្នុងទស្សនាវដ្តី Vogue Thailand ចេញផ្សាយខែធ្នូ ឆ្នាំ២០២៤»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi19pq17ELwQ_S2oS4Ng2Uw-eaxrNvxJTjgFSqsnZ08thobj0hUVNX3Q59iFQjKQ6dmOgZD9-VeAa50yjsw0GwZ2zdJYgR0uqPVJalC5qY7yIr6ParOoGi9hZ5XmxeU0xAwMAssQKYmiUKA3xPdSX3i62SjUMhIp8deeDj-pcx4LNT5KzEZ1VGdwyzVG6cf/s2048/image_2024-12-25_14-00-41.png

រូបភាពដែលទស្សនាវដ្តីនេះបានផ្តិតយកបង្ហាញពីទេសភាពប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន នៅក្នុងទីវត្តអារាម ទេសភាពនៅរីសត ចម្លាក់អប្សរា ទិដ្ឋភាពការលក់ដូរនៅផ្សារចាស់ខេត្តសៀមរាប ក្មេងលក់វត្ថុអនុស្សាវរីយ៍ ផ្ទះបុរាណ ជាដើម។ ឃើញការផ្សព្វផ្សាយបែបនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅបង្ហាញការស្រលាញ់និងបានសរសើរពីទឹកដៃនៃការផ្តិតរូបភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQuznxK__A7MV2cKg8Rq8JK4n9hxvo0kBj0jws_dklzAmX7e9WzpFu9jTHIFsYh6jLYZmTm2bp4qVoX5vf3wHJlOsxAjzjH-B1PjEX40o_lJhs79WEZyIUFrMEnwFl1QloCht-rwen3yOGTxDNF9xQpS2P82eCx1Y33JMTLIBz0Y_JRZjIJKSVBvqGVpmB/s2048/image_2024-12-25_14-00-47.png

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី VOGUE Thailand គឺជាទស្សនាវដ្តីផ្សព្វផ្សាយម៉ូតអន្តរជាតិល្បីៗជាច្រើនហើយក្នុងនោះមាន Lisa , Yaya , Kimberley , Mai davikah, Mark Prin រួមទាំងតារាល្បីៗជាច្រើនទៀតសុទ្ធតែបានថតឱ្យទស្សនាវដ្តីនេះ៕

ឃើញសុភាពជាងគេនៅក្នុងក្រុម BLACKPINK តែតាមពិត Jisoo ស្ទាវសាហាវ

0

អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រក្រុមចម្រៀង BLACKPINK បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពពីមុនរបស់ Jisoo មុនការបង្ហាញជាសមាជិកក្រុមចម្រៀងនេះដែលបង្ហោះដោយបងថ្លៃរបស់នាង។ មនុស្សជាច្រើនគិតថា Jisoo គឺជាសមាជិកសុភាពជាងគេនៅក្នុងក្រុមប៉ុន្តែការពិតរូបនាងស្ទាវតាំងពីក្មេងមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1Dr1Q1-K6PFGGJ52Clxx0CQhbiqrwexDwmhnzPR08zmIj6MzB3VA18tcR242WgS3jbvNvqE3710WXOCnCeUDPHpOun1tVFhBDPzQv57QPEkFEOWTfzKDT0_IqbiwCpPLfQKSsXRPXk_f7dUMIB5Vf9ippxBp5vfeAr4SWwh6JBeM7vCZBl0QocxUQmcl/s939/image_2024-12-23_15-36-29%20(2).png

កាលពីល្ងាចថ្ងៃទី ២២ ខែធ្នូ អ្នកគាំទ្របានភ្ញាក់ផ្អើលនៅពេលដែល រូបថតមុនការបង្ហាញខ្លួនដំបូងក្នុងអាជីពសិល្បៈរបស់ Jisoo សមាជិក BLACKPINK ត្រូវបានសាច់ញាតិរបស់នាងបង្ហាញជាសាធារណៈក្នុងពេលស្លៀកឯកសណ្ឋានយោធារបស់បងប្រុសក្នុងស្ទីល Hip-hop ខ្លាំងជាមួយនឹងមួក និងក្រវិលលើសពីមួយដែលធ្វើឱ្យមហាជនរំភើប និងពិភាក្សាគ្នាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOTDzz78BczYoqKGssMTkHzmFIeaCSF6tmpswS-dmULNhMokSyv3RkMh4XrdqfLooGgqBiEnwb9r3aL8G2RsefIm6_RTw1LF_9kG7tS0C8Ovbce3p4xpEcYDHwTTHTuqItVAQcf4aS8QnKr6iJK3qaLBXbpErN2kKDBNDH4NjPQRUwdwFdtPY-FYUo032/s1104/image_2024-12-23_15-36-30.png

អ្នកនិយមលេងអ៊ីនធឺណិត បាននិយាយលេងសើចដាក់ Jisoo ចំពោះឈុតនេះហើយបានចាប់អារម្មណ៍លើការពាក់ក្រវិលច្រើនរបស់តារាស្រីរូបនេះដែលបង្ហាញខ្លួនតាំងពីវ័យក្មេង។ Jisoo ត្រូវបានទស្សនិកជនថាជាសមាជិកសុភាពរម្យទម្យជាងគេនៅក្នុងក្រុមអស់រយៈពេលជាច្រើនឆ្នាំសមាជិក៣នាក់ផ្សេងទៀតសុទ្ធតែហ៊ានបង្ហាញពីភាពស៊ិចស៊ីក្នុងឈុតប៊ីគីនីឱ្យហ្វេនៗបានឃើញប៉ុន្តែនាងមិនទាន់បង្ហាញឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXYmofIPvSspxnu_eIObsuZhDSihAXYeomRkNIIenwbjpPAuJbyXHwPVw0SuGqxy36HjsU_rEnchVsAIBMUaOzmaaL0Ip0VwqiurGjJqTNGB7P_uIT8WHAiogUEHWivQCoeMu7bk43Sh-q2XVMzX2Xrgp3I-QkwThfN7Q1uMDVWf6yt8fBEWJw0IOzJPmM/s1346/image_2024-12-23_15-36-26.png
ទោះយ៉ាងណា នៅពេលឃើញរូបភាពពីអតីតកាលរបស់ Jisoo ហើយអ្នកមួយចំនួនបានប្តូរការគិតថា Jisoo មិនសុភាពទន់ភ្លន់ដូចការគិតនោះទេនៅពេលឃើញរូបភាពនេះហើយគឺនាងស្ទាវតាំងពីដើមមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះនាងធ្លាប់ត្រូវបានសមាជិកបង្ហាញថាជាតារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ដែលចូលចិត្តម៉ូត Hip-hop កាលនាងនៅជាអ្នកហ្វឹកហាត់។ទន្ទឹមនឹងការស្រលាញ់បែបនេះ នោះហើយជាមូលហេតុដែល Jisoo បានពាក់ក្រវិលចំនួនច្រើនបំផុតក្នុងក្រុម BLACKPINK ហើយធ្លាប់បង្ហើបថានាងមានការចោះត្រចៀកទាំងសងខាងដល់ទៅ ៩ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1bCSk04u2w91PM2Uz0d4Q2PXvhzns6ohZsPvBh6NnqHvHOQ0QjIsHGEVVQ65_Emt0Mon-24JUNh2MWtqV24A7E7-RkljF5vFNZRp7S1emXZTZOrBN0oWyHUVhjmINKL1kCMsZfPNNrxK_5J_a94PuXlfRXHZtFUqRsC2gIo9t3V0CdRrIevSIRpkrshf/s660/image_2024-12-23_15-36-27.png

រូបថតពីមុនរបស់ Jisoo ត្រូវដែលត្រូវបានបង្ហាញនេះ ទោះជារូបភាពបែបណាក៏ដោយ គ្រប់ទម្រង់មុខ របស់តារាស្រីដែលកើតក្នុងឆ្នាំ១៩៩៥ នៅតែស្រស់ស្អាត ខណៈថ្មីៗនេះ Jisoo ត្រូវបានគេផ្តល់កិត្តិយសជាតារាស្រីដែលស្អាតបំផុតក្នុងលោកដែលរូបនាងបានជាប់ឈ្មោះនេះ៣ឆ្នាំជាប់គ្នា៕

មិនធម្មតាស្ងាត់ៗ! Ronaldo ទិញយន្តហោះឯកជនដ៏ប្រណីតមួយក្នុងតម្លៃជាង ៧០ លានដុល្លារ

0

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ឆ្នើមដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក។ វាមិនចម្លែកទេដែលកីឡាករល្បីល្បាញរូបនេះបានចំណាយលុយរាប់លានដុល្លារដើម្បីទិញរបស់ប្រណីត។ ចាប់ពីវិមានធំស្កឹមស្កៃ រថយន្តទំនើប ទូកកប៉ាល់ឯកជន ឥឡូវនេះខ្សែប្រយុទ្ធព័រទុយហ្គាល់ត្រូវបានគេដឹងថា បានចំណាយលុយប្រមាណ ៧៣ លានដុល្លារអាមេរិកដើម្បីទិញ Gulfstream G650 ដែលជាយន្តហោះឯកជនដ៏ប្រណីតមួយ។ យន្តហោះនេះស្ថិតក្នុងចំណោមយន្តហោះដែលមានល្បឿនលឿនបំផុតក្នុងពិភពលោក ដោយអាចរត់បានចម្ងាយ ១៣,៨៩០ គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPR0j5d6PU7rbIW5dU63z882ZZsAUYurTI72JHVCI106YmSo7C09k_L2NyyQ7qYEYg5lApHKqTIpOL6tJakKPY8E0G7Zb7B86xcLy7d8QwdgyhmAqUgs-LcS-hgUM_H6SxioL1UrmrQw1hG9GKMSYAC7Xg5OV-WQoGkJztJHQWY3DJ9C8iccrgNG3Okwk/s1920/image_2024-12-26_08-35-10%20(2).png
ជាមួយកាប៊ីនធំទូលាយប្រកបដោយផាសុកភាព មានការរចនាដាច់ដោយឡែកពីគ្នា និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៩ នាក់។ យន្តហោះ Gulfstream G650 ក៏ជានិមិត្តសញ្ញាចុងក្រោយរបស់ Cristiano Ronaldo ផងដែរ។ គួររំលឹកដែរថា កាលពីឆ្នាំ ២០១៥ លោកក៏មានយន្តហោះប្រណីតមួយផងដែរគឺ Gulfstream G200 ប៉ុន្តែក៏សម្រេចចិត្តលក់ ដូច្នេះបច្ចុប្បន្នលោកមានយន្តហោះផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះគឺ Gulfstream G650 ដែលទើបតែទិញថ្មីនេះឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bg6jSxXfhzsJZigwKeFH8XKQGWyQ8G3NSS4LGcnLjP1IZF-VOX-mBc1e0WHxoRoqd3eqDERjyLGmxrUq8XCC2kKbAWOZz42DG1dRbebt4DUpCu8DMjeScE-tcUQraKTH_DvqZUqWPTJ8HJTk9Z7BsKMVJjmp9av_AHN6hmhbAOzdg_oBCRZpbn2BluY6/s1080/image_2024-12-26_08-35-09%20(2).png

Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដានគណនី Instagram ចំនួន ៦៤៥ លាននាក់ ដោយការបង្ហោះមួយរូប ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះរកចំណូលបានរហូតដល់ ៣.២៣ លានដុល្លារអាមេរិកឯណោះ។ ក្រៅពីរកលុយបានតាមបណ្តាញសង្គម លោកក៏ជាខ្សែប្រយុទ្ធរបស់ក្លិប Al Nassr ដោយរកចំណូលបាន ២៧៥ លានដុល្លារអាមេរិកផងដែរ។ លើសពីនេះ Ronaldo ក៏រកចំណូលបាន ៦០ លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីជាច្រើនដូចជា Nike, Herbalife, Armani, Tag Heuer, DAZN ឬ PokerStars ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-0UQgrulCDgJtrQv6T5J-qM23SDDfiaNLHlAKNWr6jEu9buCmiCPJJeI92WwwCJ1Tnbb1AMYiTTbLUijJzmzQ5rqCEWYeq0V3CsW6kOb4CXDD-mpIJz_cWhL5OzSyvUi-wZKOGiaf0EV5CA9vof_NRo_hlk0STr49GFC7SUzptUVbAhANV-z-xPnOem7x/s960/image_2024-12-26_08-35-10.png
ទន្ទឹមនឹងនេះលោកក៏ទទួលបានជោគជ័យជាមួយនឹងម៉ាកផ្ទាល់ខ្លួនរបស់លោក CR7 ផងដែរ។ ហេតុនេះវាមិនចម្លែកទេដែលលោកមានលុយច្រើនទិញរបស់របរប្រណីតៗដូចជា វិមាន រថយន្តទំនើប ទូកកប៉ាល់ឯកជន និងយន្តហោះឯកជន Gulfstream G650។ បច្ចុប្បន្ន Cristiano Ronaldo មានទ្រពសម្បត្តិសរុបប្រមាណ ៨០០ លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័របរទេស Sports Illustrated៕

រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍

0

ភ្នំពេញ៖ ចូលរួមអបអរឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍! សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍! ទស្សនាដោយសេរី! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSwLRAlhKZGMEHOZqy10OeKPlAhTUyNCbnYTgi8r51x0ufZr7OmD4mSQ-6luElTifYDiwy7IQG8ays5E8nbdGhS40U-wdTd3yiEFdjs_r7szYxjVYHGI7kc6o-LR_ZerPUaDQa3EcZVsoTFbHErnpqD7cFmGDXwiFsWz_mvxFmEvy35SUXASpNnpB5Hgm/s842/photo_2024-12-25_19-00-32%20(3).jpgតន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យសម្រាប់ទស្សនិកជន

តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបសម្រាប់គ្រប់គ្នាដែលនឹងចាប់ផ្តើមពីម៉ោង ៨ យប់ដោយមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងដូចជា កញ្ញា ពេជ្រ សោភា ក្រុមក្មេងខ្មែរ រួមទាំងតារាយូធូប លោកព្រីន និងលោកវីនទ្រែប អមដោយពិធីករ-ពិធីការិនី លោក យូហាន និងកញ្ញា វីវៀន ហើយក៏មានការចាក់ភ្លេង ការសម្តែងក្បាច់រាំ និងការលេងហ្គេមដែលទស្សនិកជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យទៅក្នុងអាកាសដែលពុកម៉ែបងប្អូនទាំងអស់អាចស្វាគមន៍ឆ្នាំថ្មី២០២៥ ប្រកបដោយភាពសប្បាយរីករាយបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfwGaLkueSPJh4XgFZaALUvxzi1Eg8_RxxNLKoeoKvNRx2rJ1wOYIDKu9myDRKQALuVhoW-1o9LpFhowHvLWhXW7TBtPrlwvWNolQxlgZEbFS2x49trOoDj88wVCRmNRIBvJ6U2PUKy_MFJ5Ca7Oz2XWijtylmFQovDVVgJo7IPVLXbXvlntT4BtK2FTyg/s1280/photo_2024-12-25_19-00-32%20(2).jpg

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុត និងប៊ុហ្វេសុភមង្គលនៅតាមភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ បងប្អូនទាំងអស់អាចអញ្ជើញទៅពិសាម្ហូបសុភមង្គលនៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដូចជា ភោជនីយដ្ឋាន The Pangea និងភោជនីយដ្ឋាន 2Pangea តម្លៃចាប់ពី ១៥២.០០០៛ សម្រាប់ម្នាក់ ឬម្ហូបឈុតបែបប្រណីតនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano តម្លៃចាប់ពី ១៨០.០០០៛ សម្រាប់ម្នាក់។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបរសជាតិដើមបែបចិន និងជប៉ុន សូមអញ្ជើញទៅភោជនីយដ្ឋាន Fortune Palace The Teppanyaki និង Hall of Golden Chimes តម្លៃចាប់ពី ២៧២.០០០៛ សម្រាប់ម្នាក់។ លើសពីនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំពិសេសនៅថ្ងៃចូលឆ្នាំថ្មីពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល តម្លៃ ២៦០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO1rKVWB8fZOyxDeLkaOHrDnjW6sAu5MGcnaM6knMMblVD2Vufqa4t1TVf-YyKFKyvuvxgxZmQQvnL3EXog5hCaPHjus7Lj3GZiytvML3Xpu0mzW5jL0vXtwKJotUCQ6vCZ7fXod3YR_dXo21LnCXBO8I89_qwMo3p2S1y_Fz7yC51THkOMdvpi9kMS0B/s1280/photo_2024-12-25_19-01-00.jpg

អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់

សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីនៅក្នុងអគារ សូមអញ្ជើញទៅក្លឹបដាលីន ដាលីន ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយការប្រគំតន្ត្រីផ្ទាល់ ការចាក់ភ្លេង mix ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដែល បងប្អូនទាំងអស់អាចឈ្នះរង្វាន់ដ៏ច្រើន។ ជម្រើសមួយទៀត សូមអញ្ជើញទៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងបរិយាកាសដ៏មនោរម្យ។ តម្លៃចូលរួម គឺ ៨០.០០០៛ សម្រាប់ភ្ញៀវម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdZk1QSb5hLSBsIb7R0tPtTO_A8CuOWDV_LAhQM5Nq1uR1fimOxm76rWn2-KYW0aknfMs_8hcWrnx_sSrUIasx2jbkCtbtbtt0jSGJZS4QDtVvhDgmbCLzIuR81enGZDb3ZRU0wdB7Lq_orLPZK1Wv0jSsaQgnlxw7MHI6dEljF690UTbHVGhsLU-s-nN_/s1280/photo_2024-12-25_19-00-32.jpg

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញដែលមានការម៉ាស្សា ២ ម៉ោង ការម៉ាស្សាដៃ ៤ ដោយប្រើប្រេង និងខាត់ស្បែក

សម្រាប់ការស្នាក់នៅសណ្ឋាគារណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចជ្រើសរើសកញ្ចប់បន្ទប់ដែលមានតម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ដែលអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំដ៏ស្រស់ស្អាតពីក្នុងបន្ទប់ដ៏មានផាសុកភាព។ ដើម្បីកក់បន្ទប់សណ្ឋាគារ សូមទាក់ទងទៅកាន់លេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២ ឬ +៨៥៥ ២៣២៦ ៣០៣០ ឬអ៊ីម៉ែល hotelreservation@nagaworld.com ។ អំឡុងពេលស្នាក់នៅ បងប្អូនទាំងអស់អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាដ៏មានសេចក្តីសុខ តម្លៃ ៣៩២.០០០៛ ដែលមានការម៉ាស្សា ខាត់ស្បែកជាមួយប្រេងដោយប្រើដៃ ៤ រយៈពេល ២ ម៉ោងរួមជាមួយសេវាកម្មលាបពណ៌សក់ តម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ សម្រាប់ម្នាក់ និងបន្ថែមជូនសេវាកម្មអប់សក់ដោយឥតគិតថ្លៃ៕

ឡូរីន ទោះវ័យក្មេងតែមានផ្លូវចិត្តរឹងមាំមិនចុះញ៉មជាមួយនឹងបញ្ហាចម្រូ.ងចម្រា.ស

0

ឡូរីន គូស្នេហ៍របស់តារាចម្រៀង វណ្ណដា ដ្បិតតែមានវ័យ២១ឆ្នាំប៉ុន្តែរូបនាងមានផ្លូវចិត្តរឹងមាំមិនចុះញ៉មជាមួយនឹងបញ្ហាដែលបានកើតឡើងចំពោះខ្លួននាពេលថ្មីៗនេះដែលទទួលមតិប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត អាចារ្យធំ និងត្រូវបានគេប្រៀបធៀបជាមួយនឹងដៃគូចាស់របស់គូស្នេហ៍។ ភាគច្រើនប្រសិនជារឿងនេះបានកើតឡើងទៅលើអ្នកផ្សេងអាចនឹងស្ងប់ស្ងាត់ ប៉ុន្តែរូបនាងបន្តសកម្មភាពធម្មតានៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ucOT03-ePUJeAjeFQLWNNeZG89XSCroFom1QxXqZKOtKzfP4zUqZTYuFV7wm-eyY0CKP44rSEQhco-ZOeTln5vHdr3uxokg3pcVM-ZlhOvFYC67hHuVl27izr-vP6rT_JPmw8g5WtUmVyZtCtjQbYvHzBsuN6lKHEk5e81fbrgZarUyHP92c2Zvy6YVe/s2048/460078058_1638708976678466_1321965538462318497_n.jpg
កាលពីយប់ថ្ងៃទី១៦ ធ្នូ ភ្លើងកម្តៅនៃការបង្ហាញរូបភាពរបស់ ឡូរីន នៅលើបណ្តាញសង្គមបានចាប់ផ្តើមសាយភាយនិងទទួលបានមតិប្រតិកម្មចម្រុះពីសាធារណជនចំពោះការបង្ហាញរាងដ៏ស៊ិចស៊ីល្វត់ល្វន់ពីសង្សារតារាចម្រៀងល្បីឈ្មោះ ជាពិសេសគឺទទួលបានកំណាព្យពី អាចារ្យធំ ផ្ទាល់តែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍ ឡូរីន ក៏បានឆ្លើយតបយ៉ាងក្តៅគគុកទៅកាន់អាចារ្យធំយ៉ាងចាស់ដៃ ស្របពេល អាចារ្យធំ បង្ហោះឆ្លើយតបម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6iDETZVsYxnHH88eQsh9s7w3GieuXvaNJTpjxhTt9jd0sRt-jD6eQ8pwhZRxDn1P79fst2wHrfLolOPCtKPgKZwS-LEtIart6STjG1mchWZfib7PzP2r-qkpG0oKzcssjmIuZEYRY478IpHREpLIOShO0xF7A7OHkApUuO9ON1r5nk-BOy42aLx96QUVz/s2048/467936058_1684911382058225_5605015119760347179_n.jpg

អ្វីដែលទស្សនិកជនចាប់អារម្មណ៍បន្ទាប់ពីឆ្លើយតបទៅកាន់អាចារ្យធំរួច ឡូរីន មិនបាននិយាយអ្វីទៀតនោះទេហើយការជួបរឿងអាស្រូវនេះមិនបានបង្អាក់សកម្មភាពរបស់នាងទៅគាំទ្រលើកទឹកចិត្តគូស្នេហ៍ដូចគ្នា។ នៅពេលផ្ទុះរឿងជាមួយអាចារ្យធំ ឡូរីន បានទៅ ជាមួយនឹង វណ្ណដា ក្នុងការបំពេញការងារនៅខេត្តសៀមរាប ហើយនាងបានបន្តសកម្មភាពធម្មតាលេងនៅលើបណ្តាញសង្គមធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWEcFyO4Cn1m9BH77qi_zS4lg3Xor31n3I4duxd8mNPtySK2R6GTS-8ijKLON9RJ0v9qIdfhTyiWWqi6sm_NxSAQ4UxWM0xjttCdxfFMnwsXhQ2fIAJ-IYB1PDi3AaprmlVPJHIDhgVDtfTRxLH42r5UXbapbpD_XBhjVbKm6aG1SfbF5_yo9blxv5VpGU/s2048/468853649_1692355021313861_6182526833875616865_n.jpg
ចំណុចមួយទៀតនោះ ការស្លៀកពាក់របស់នាងបន្ទាប់ពីអាចារ្យធំប្រតិកម្មលោកជំទាវ ហ៊ុន ស៊ីណាត ក៏បាននិយាយពាក់ព័ន្ធនឹងរឿងនេះដូចគ្នា ខណៈ ឡូរីន ក៏ត្រូវបានគេប្រៀបធៀបជាមួយនឹងអតីតគូស្នេហ៍របស់សង្សារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPKwvCP_xhuDTWlfq0wxuGYDG6Ug9jP3DqGgKf_kErUUBxRYfcDcCCizzfvDYd42csN4ctvnZ2qjWrNMEUsdbGUtiZK7cyRw62rScva3OyYv2hyphenhyphenFeuIQkIsO3qhjmFEGEjFMlZ8YHlGMCUL_xYZ-gbFX8tH9nF-a0-ecE3U3qZt8nvrQx-w_cpwVgl89_/s2048/468965453_1692355081313855_7797772172383194575_n.jpg

ទោះបីជាមានរឿងចម្រូងចម្រាសទាំងអស់នេះពិតមែនអាចថាផ្លូវចិត្តរបស់ ឡូរីន ដែលមានវ័យ២១ឆ្នាំ នាងជាមនុស្សរឹងមាំមិនចុះញ៉មនឹងបញ្ហា ធ្វើខ្លួនធម្មតារស់ជាខ្លួនឯង ប្រសិនជាអ្នកផ្សេងវិញអាចនឹងផ្អាកពីបណ្តាញសង្គមរយៈពេលខ្លីប៉ុន្តែចំពោះ ឡូរីន គឺមិនដូច្នេះឡើយ៕

អស់ពីចង់បានកាណាដា លោក Trump ប្រាថ្នាចង់បានកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក

0

ប្រទេសដាណឺម៉ាក ៖ រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិយ៉ាងច្រើនសម្រាប់កោះហ្គ្រីនឡែន (Greenland) ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump និយាយពីបំណងប្រាថ្នាចង់ទិញកោះនេះឱ្យក្លាយជាទឹកដីអាមេរិក ។ រដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា នឹងពុំលក់កោះនេះទៅឱ្យអាមេរិកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMa4Nj1Z8sZp5kD_acXg0CvlO3k79foYOnef52qxJq6gVEnsbKCP9172clVPIND_mYnAG84crrYrjHg8XzurtgsIIwFfIJr-eSh56eyY5_8nBKFcM4QMCAyVAsOLVWnbXNqF9-uA4GAoqwErk5FlJLuExqhEVjiE46dMmBlvRAmO02XjIykTaGv-fGX5U/s1440/image_2024-12-25_16-22-26.png

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen និយាយថា កញ្ចប់ថវិកាចំណាយផ្នែកការពារជាតិសម្រាប់កោះហ្គ្រីនឡែន នឹងកើនឡើងទ្វេដង គឺស្មើនឹង១,៥០០លានដុល្លារអាមេរិក ។ ការបង្កើនកញ្ចប់ថវិកានេះ គឺក្រោយពីលោក Trump បាននិយាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ការក្លាយជាម្ចាស់ និងគ្រប់គ្រងកោះដ៏ធំនេះ ចាំបាច់យ៉ាងខ្លាំងសម្រាប់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05UsXE_t9uejwWzvy4X4C0kfmnink_Av1g4PGdeWxhzKVQvCC6aJhxA7B28bOp29580LcUCqaciai6kbz99zfquzDZeyRVUl5dsdKVDdEKKp-H-ZCk-uDzbj1HEnPK3TCwTP1bNnrA5bMKTvIxVh6Gmg7P4K-_r8z-r-d1TEjinDOkdLBlmz5os6sSC_6/s1800/image_2024-12-25_16-22-27.png

កោះហ្គ្រីនឡែនគ្រប់គ្រងដោយប្រទេសដាណឺម៉ាក គឺជាទីតាំងកងទ័ពអវកាសដ៏ធំ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសម្រាប់អាមេរិក ដោយសារកោះនេះមានចម្ងាយជិតបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប និងមានធនធានធម្មជាតិរ៉ែ ។ ដាណឺម៉ាកនឹងទិញនាវាសង្កេតការណ៍ថ្មី២គ្រឿង និងដ្រូន២គ្រឿង ព្រមទាំងបង្កើនភ្នាក់ងារប្រចាំការនៅទីក្រុងនុក, កែលម្អអាកាសយានដ្ឋាន៣កន្លែងរបស់កោះហ្គ្រីនឡែន សម្រាប់ការចុះចតយន្តហោះចម្បាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2W0N7FTdT4gMP-hvzD_MojL5Hqi9xvYEXG_7xCwJF6t3SrrTsp50bHjJjuwY37iREnJ8zl-4cqK3XVD3HVOPWO7cpHxb0StNF7WMaI9LwCu03B_r-aPbLfMG3u0qXaEN9N5eO0n71NTYUsdP4b5JkpDkgxMDUn31UTiumwwhw54gub1BDHYTSakb07dTF/s2400/image_2024-12-25_16-22-29.png
រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិ ក្រោយពីលោក Trump សរសេរក្នុងបណ្តាញសង្គមថា ដើម្បីសន្តិសុខជាតិ និងសេរីភាពទូទាំងពិភពលោក គឺលោកចង់ឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ប៉ុន្ដែមន្ត្រីដាណឺម៉ាកបញ្ជាក់ថា យើងពុំលក់កោះនេះទេ ហើយពលរដ្ឋរស់នៅលើកោះបានសហការពាណិជ្ជកម្មជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2eDEJBZ0-iG9JSZ9_H3KYm2jpoXX3ebNPw-LMrF49uFyIN-YIgxUVMgez3lW2TxcD0aOgSqShOAohCd6WS7XgpgBGyLO_PVJ8IJHWisunZ4KIVbK9lEe06ZPPs67TusJyG3ASAGfYBz2RJGsLEF_3nY-lG-hGJGe_iBI2LTyQ4hz-3yPJYPsZl-FmyzXD/s3840/image_2024-12-25_16-22-32.png

អ្នកវិភាគយល់ឃើញថា ដាណឺម៉ាកបង្កើនសមត្ថភាពកងទ័ពនៅលើកោះនេះយឺតយ៉ាវណាស់ ហើយបើដាណឺម៉ាកពុំអាចការពារដែនទឹកជុំវិញកោះពីការរំលោភរបស់ចិន និងរុស្ស៊ី ធ្វើឱ្យអាមេរិកកាន់តែចង់គ្រប់គ្រងកោះនេះ ពីព្រោះលោក Trump តែងតែនិយាយថា ចង់បានកោះរបស់ដាណឺម៉ាកម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbIZz32g60Rim1XtBNzqXZ46g8sqcbMprNOz_NHQ_sQhUDyo3C0T8z0pyxxfXJDc6TOcO7LvC-ctv-NjsRNrfWoupBL0kh2m8iSrQgBCBDScIr_L-_gDSWScjp8D8aiatiRhvzEOHOupcahVpKmGyjRXzZFqy6j0R2-pGDAhMl1CkMZM9aj7mlyhq19wA/s1600/image_2024-12-25_16-22-39.png

លោក Trump ជាមនុស្សឆ្លាត ដែលអាចធ្វើឱ្យរដ្ឋាភិបាលដាណឺម៉ាកផ្តល់ភាពសំខាន់លើការការពារជាតិ ។ កាលពីឆ្នាំ២០១៩ លោក Trump ធ្លាប់ណែនាំឱ្យអាមេរិកទិញកោះហ្គ្រីនឡែន ដែលមានទំហំធំបំផុតលើពិភពលោក ប៉ុន្តែនាយករដ្ឋមន្ត្រីដាណាម៉ាកសម័យនោះប្រាប់ថា វាគ្មានប្រយោជន៍ ហើយធ្វើឱ្យលោក Trump លុបចោលការធ្វើដំណើរទៅដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh0NTHK4MRIVsVdBXxZ99QzjKI9xBGjVawqWyCZ5cZxKbUbCk3OztNj-sc4b5ToVtKQQpeq6dVZdAF54EkRt1_AdWlemzPpH5f7AdPD0mPXP27-DYXY4xwysfEC75vRO4rDRVRhJfqdJQyRuPBLWBTjanuMb7wQL9t9cmbR0pb4unI9AexwDKxnODhRiui/s1600/image_2024-12-25_16-22-41.png

គួរបញ្ជាក់ថា កន្លងមក លោក Trump ចង់បានប្រទេសកាណាដាធ្វើជារដ្ឋទី៥១ របស់អាមេរិក ហើយលោកពុំមែនជាប្រធានាធិបតីអាមេរិកដំបូងគេដែលចង់ទិញកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកទេ គឺអាមេរិកចង់បានកោះនេះដំបូងនៅឆ្នាំ១៨៦០ ពេលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Andrew Johnson ៕

ភ្ញាក់ផ្អើលខ្លាំងក្រោយប្រទះឃើញឆ្អឹងតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋអគារមួយនៅហូឡង់

0

ប្រទេសហូឡង់ ៖ កាលពីសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកបុរាណវិទ្យាហូឡង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីប្រទះឃើញឆ្អឹងសត្វតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋរបស់អគារចំណាស់មួយកន្លែងមានអាយុជាង៥០០ឆ្នាំ ស្ថិតនៅតំបន់ខូមដែង ប្រទេសហូឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_fDMP1UjSdpw75QIAwtgn0J31PIMG9UOcu4Wihaw0K-WU0QOTLHMUHVWqryPUZfnGTJntKKXdC0nqP8rd8n0aLPMyo3A20y4tby0G2aQefG3FUeFRnXEGLrbwINDQVNOJ63XjpwEbIcJ41pzSdKBdF9zo9XG2xz5Xd3AmOMvEuGsJWL4LN-TZFLBqfV9w/s1200/photo_2024-12-24_14-47-12.jpg

ក្រុមអ្នកបុរាណវិទ្យាមកពី Heritage Alkmaar និយាយថា វាជាសំណង់ពិសេសមួយនៅក្នុងតំបន់ខូមឌែង ទីក្រុងអាល់ម៉ា ភាគខាងជើងប្រទេសហូឡង់ ។ នៅក្រោមកម្រាលឥដ្ឋផ្នែកក្រោមបំផុតរបស់អគារដែលសាងសង់នៅសតវត្សទី១៦ ពួកគេបានប្រទះឃើញឆ្អឹងគោតម្រៀបគ្នាយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vL7A2El34nIeipNiDfQjBOrhCM3fipBpOeExQ0xTnT-VqCIoq68IBtfuA86zbUVXxT0Wmx_rQi4ULVj4C64P2W7J57oSf8LJh9aJgs0s_bxUXC5Z95_5ngP9Hyi6_ZoL11gaLcP-WTd2VQKwkojtd6rAWUxKEtcgjWONTFbMCBkW-cFDxTajglvU5VtA/s1280/photo_2024-12-24_14-48-32.jpg

ពួកគេពុំធ្លាប់ឃើញការយកឆ្អឹងគោមកតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋបែបនេះទេ នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ។ ពួកគេគិតថា ក្រុមជាងសំណង់បានយកឆ្អឹងគោមកប្រើប្រាស់ដើម្បីងាយស្រួលជួសជុលពេលវាខូចខាត ។ នេះជាគំនិតដ៏ឆ្លាតវៃរបស់ក្រុមជាងសាងសង់អគារសម័យមុន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0ku9_etzCdU2-UVPfNnLoImJRZcpz6yiL5MPUUPaXLiBTK66yBD8iJuS6MNKa45Du_SxotS7k5HbMUypktO4G7bFplXcMYHv1zstHwBmChgg8kUTSaI187hGFWqcgQmPIZXZp3jzy0VX6LIdkeIGMiYvOHNNivKZZ1xUOxLdcblIUFDOXo-h53rFkQ_U/s1280/photo_2024-12-24_14-48-33.jpg

    អគារចាស់នេះពុំសូវល្បីល្បាញប៉ុន្មានទេ ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺកម្រាលឥដ្ឋមួយចំនួនបានបាត់ ហើយត្រូវជំនួសវិញដោយឆ្អឹងសត្វ ។ ការក្រាលឆ្អឹងសត្វបែបនេះគ្មាននៅកន្លែងផ្សេងទេ គឺមានតែភាគខាងជើងប្រទេសហូឡង់ ប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ក្រុមអ្នកបុរាណវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkhoYz8-mTesn9oAY2NcK9sorXrtoruSncWszH852gY1sUXJTN59vlC9fXayhRhHQNurP2Y_Cxs6-rz9p1iNAZ6gwackUFFH1uTn-PS26MX2zKBjKp9pFObfFWFPqKK5oTNHpWEyXGGpvjHCA7Fqyehg-3fnjs1sW2G9mb40f_Y2c1pOcTqacFTuvvV98/s1280/photo_2024-12-24_14-48-34.jpg

    អ្វីអស្ចារ្យជាងនេះ គឺឆ្អឹងគោទាំងអស់មានទំហំប៉ុនៗគ្នា ហើយត្រូវបានតម្រៀបយ៉ាងមានរបៀប ដើម្បីអាចដាក់ឆ្អឹងគោបានច្រើនបំផុត ។ ហេតុនេះ ពួកគេសន្និដ្ឋានថា ការប្រើប្រាស់ឆ្អឹងគោ គឺដោយសារក្រុមជាងសំណង់សម័យនោះចង់ឱ្យការសាងសង់មានភាពរឹងមាំ និងយូរអង្វែង ៕