Home ព័ត៌មានអន្តរជាតិ ហេតុអ្វីប្រទេសជប៉ុននៅតែអនុញ្ញាតឱ្យមនុស្សចាស់អាយុ ៦០ ឆ្នាំឡើងធ្វើការ?

ហេតុអ្វីប្រទេសជប៉ុននៅតែអនុញ្ញាតឱ្យមនុស្សចាស់អាយុ ៦០ ឆ្នាំឡើងធ្វើការ?

61
0

ប្រទេសជប៉ុន៖ តាមច្បាប់ការងារមនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅគឺគេឱ្យចូលនិវត្តន៍ហើយ ដោយឡែកប្រទេសជប៉ុនវិញនៅតែអនុញ្ញាតឱ្យមនុស្សអាយុ ៦០ ឆ្នាំឡើងទៅធ្វើការដដែល។ តើនេះដោយសារមូលហេតុអ្វី?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwVJ9__sh10ekYaas9cUcBw01PkZ9sxIsy70Idgj5qsgVVLGiwWBJ3ZtlnmbPB_l-nc_Q0L8R-Ax4RGi03DTwkqfPXKi-xBpFv-sgSLD4yR7KdsBiQPYdgWK2ZFu9EmVF_iw-dcNYr1JfqnWeu0D-hdCfinVn26CiEgBGPGchqi9bDLn677Hw6H8uaXuDz/s2000/image_2024-12-26_10-27-22.png
ជាការពិតណាស់នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ មនុស្សចំណាស់ដែលមានអាយុលើសពី ៦០ ឡើងឈានដល់ ៨០ និង ៩០ ឆ្នាំនៅតែបន្តធ្វើការឥតឈប់ឈរដោយសារអត្រាកំណើតធ្លាក់ចុះ ខណៈមនុស្សចាស់បានកើនឡើងខ្លាំង ស្របពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងកង្វះកម្មករទៀត ទើបអនុញ្ញាតឱ្យមនុស្សចាស់នៅតែធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlzVZiod8QSAoyJ-p4lmD4vBwrOae40pbuO9oDPlndaUjnw4kkLb0fEdiuLYIPis6IF0_gPv_gDTRaxH0nutw5W5En2yvIRxdvcYatTxKAnXu5rmRfnXpI6mK_5y-1Ll8DaGp2gsybypTMJcthMtqbyJDoWNerMARNQKscLw5kb4bzpDV6wdOSXpiRZ6a/s1600/image_2024-12-26_10-27-23.png

យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុន បានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះមានប្រជាជនដែលមានវ័យចំណាស់ច្រើនជាងគេលើពិភពលោក។ យោងតាមរបាយការណ៍មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបានកើនឡើងរហូតដល់ ៣៦.២៥ លាននាក់ ស្មើនឹង ២៩% នៃចំនួនប្រជាជនសរុបទាំងអស់ ដែលនេះគឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងប្រទេស ឬដែនដីដទៃទៀតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnSInG51Ea0VdrTUKaUapSexNJQSqV8A0abf_OgBGY4RZjvOuJkkIxOFB-hPo7fFCvI5GGL3Pw7vZYIWcYqEB4sHRympA3bDnqs7P-HMeAu8WmcxgOxDLKbE6EWO698uSnIDDuadYDCutlEM8p8prsU_N05OO3auQg23AyBE01Vz6eYCz79pYcD_ypJPi/s2000/image_2024-12-26_10-27-25.png

ទន្ទឹមនឹងនេះ មនុស្សវ័យក្មេងរាប់ពាន់នាក់មិនចាប់អារម្មណ៍ធ្វើការងារក្នុងវិស័យស៊ីវិល និងការងារបច្ចេកវិទ្យាផ្សេងៗទៀតទេ។ ដោយសារប្រាក់ឈ្នួលទាប ដូច្នេះយុវជនជាច្រើនក៏សម្រេចធ្វើការងារជា YouTubers ហើយអ្នកខ្លះទៀតជ្រើសរើសក្រុមហ៊ុនល្បីៗ ដែលឪពុកម្តាយពួកគេស្គាល់មួយចំនួនប៉ុណ្ណោះ ខណៈក្រុមហ៊ុនជាច្រើនទៀតមិនសូវមានអ្នកដាក់ពាក្យនោះទេ ទើបធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្ម ជាមូលហេតុដែលអនុញ្ញាតឱ្យមនុស្សចាស់នៅតែបន្តធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsYg5ObB3mWXFYfZ1UaC8-jpRwizTyX3FcNULIdXzLJw_E5UT7iz8UqEEdGEg4umIUOB6fsuWRPBMJKY4dtNni-RcZrd6b258YMk4WDUWUZoDo4nG13njS2B3CFLjfC5YMVYc3r0g8veLMuXxjQld36wy6ILnob-tfeyBi8am6fVonynSxEYbJQhOW1bg/s2120/image_2024-12-26_10-27-27.png

នេះបើយោងតាមរបាយការណ៍ មនុស្សចាស់ជាច្រើននៅតែត្រូវធ្វើការ ដោយក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា ចំនួនកម្មករវ័យចំណាស់បានកើនឡើង ដែលឈានដល់កម្រិតកំណត់ត្រា ៩.១៤ លាននាក់។ ទោះបីជាក្រុមហ៊ុនជប៉ុនជាច្រើនបានកំណត់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចសម្រាប់អាយុ ៦០ ឆ្នាំក៏ដោយក៏រដ្ឋាភិបាលលើកទឹកចិត្តពួកគេឱ្យរក្សាបុគ្គលិកចាស់ៗដែលចង់បន្តការងារ។ ភាពបត់បែននេះជួយបិទគម្លាតរហូតដល់ទទួលបានប្រាក់សោធននិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។ ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីសម្រួលដល់កម្មករដែលមានវ័យចំណាស់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjthjCI4MPU9V3Jzya417i_EclgdE6CpNXOjuWEe9vW_T8Zwu3y51uhNfZn7_ti55-vmNmNBJqSs-yfkMZX67Ca17170diZ1O_2ZY14ZitmUmtCLoR1zBuYkWu7iGMhEYKagKk7PO2oox_CX3tdL1rbcw8N_m8RdluU2jb8ANlFCM3E9zSlLjv45tRdAkvh/s830/image_2024-12-26_10-27-28.png

    លើសពីនេះហេតុផលសំខាន់ៗដែលមនុស្សវ័យចំណាស់ទាំងនេះនៅតែបន្តធ្វើការបន្ទាប់ពីការចូលនិវត្តន៍របស់ពួកគេក៏ដោយសារ ការចំណាយលើការរស់នៅខ្ពស់ ខណៈពួកគាត់ក៏មានពេលទំនេរច្រើនផងដែរ ហើយអ្នកផ្សេងទៀតក៏បាននិយាយថាពួកគាត់ចង់ចូលរួមក្នុងសង្គមជាជាងនៅផ្ទះ ដូច្នេះទើបពួកគាត់នៅតែបន្តធ្វើការទោះបីមានអាយុ ៨០ ឬ ៩០ ឆ្នាំក៏ដោយ៕