ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដ៏ឆាប់ខាងមុខនេះ ដែលនឹងប្រព្រឹត្តិទៅយ៉ាងមហាឡារិក នៅមុខព្រះបរមរាជវាំង និងមានអ្នកចូលរួមប្រមាណនឹង ៣០០០នាក់ ព្រមជាមួយនឹងទស្សនីយភាពជាច្រើនទៀត ដែលជាការចងចាំល្អនាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRi88ZygWv9P-ai4S6tOdWAgZoMxujxGTEy9mCtDoBU7OmEE3tm6sXyORFGAsNeyku9F2uAyZNoEIF-hvMr0eELCPZ48_ACMaCAcNrleV1eBEs8wADUAtarhL_boXhtR4FOrFgus2vsT8vYEGzbHv_2jgZe6uafaSY1MVizpX2-Wxw9xdsn0iFa7p5LHa/s1280/471357967_884682390495440_7787688684370848265_n.jpg

នាថ្ងៃទី ២៥ ខែធ្នូនេះ រដ្ឋបាលខណ្ឌដូនពេញ បានបង្ហាញពីទិដ្ឋភាពពីលើអាកាស ចំពោះការតុបតែលម្អយ៉ាងល្អប្រណិត ដើម្បីត្រៀមរៀបចំពិធីដង្ហែក្បួនថ្មើរជើង សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oBzF1Ko-w2USrjn_9zw3fAJ6dU3NfsYvJXGviQnGEmzVwXvcvgMqrwrMYO6lKf56Cy_OCsiWOo4J6B332jdpNA54-LAHdtCxRc9nFPz2E9u2xnXF6d5Cdc7ny1ZTtOayXwz63A1DIuG7NbLerAkQGuXdjBTz2ZT88w_u_sBiFHVD6s6l7__jp2h8ASjQ/s1280/471388027_884682557162090_7082440616721375564_n.jpg

ក្រឡេកទៅកាន់សម្រស់នាពេលរាត្រីវិញគឺរឹតតែល្អឯក ដោយមានការរៀបចំតុបតែងលម្អ បំពាក់ភ្លើងចម្រុះពណ៌ ជាការបន្ថែមសម្រស់ឲ្យព្រះបរមរាជវាំងកាន់តែមានភាពលេចធ្លោ និងអធិកអធមក្រៃ សរបញ្ជាក់អំពីកិត្យានុភាពរបស់ព្រះមហាក្សត្រនូវគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងសង្គមជាតិខ្មែរ។ យ៉ាងណា បើទោះបីជាថ្ងៃកម្មវីធីមិនទាន់នឹងចាប់ផ្តើមក្តី ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន ព្រមទាំងជនបរទេស បានទៅទស្សនានិងថតរូបលេងកម្សាន្តជាបណ្តើរៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiImgm0b5EnT6hz2As0iRVL8HbsUL3GHNXqZBlXe1LXX5Dhk3p5BhU-Y_Duw0-Ues9BVY-EZwdPacDX1WLzrSet_MTQ0X69kvOXkcOjyL2JgsOwSFu3ic_75-aqEoCn6rP24NbFcY_mQzR7ZyNHCC1eXuEsXR9Dd89FPCaYZw547G8n6uh1vBOg_1qYiFm2/s1280/471445998_884682520495427_5494680985596917081_n.jpg

ភាពលេចធ្លោនៃព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនារាត្រីថ្ងៃឆ្លងឆ្នាំនេះ នឹងមានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ព្រមជាមួយនឹងទស្សសនីយភាពជាច្រើនទៀតដូចជា យក្សល្ខោនបាសាក់ចំនួន ២០០ ទីងមោងចំនួន ៨៥ ក្រុមល្ខោនស្បែកធំ គោមយក្ស ពោងយក្ស។ ជាមួយគ្នានោះនឹងមានកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតដូចជា តន្រ្តីប្រជាប្រិយ ដែលមានការអញ្ជើញចូលរួមពីតារាល្បីៗ ,ការអុជកាំជ្រួចអបអរសាទរ រាប់ថយក្រោយនារាត្រីឆ្លងឆ្នាំដ៏មហាឡារិកនៅមុខព្រះបរមរាជវាំង ដែលមិនធ្លាប់មានពីមុនមកសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDA8iV6NopMqbXlcIvvmzF6le0hMSBYcqdK1YWJIfRadNj0WFJhNoDWE8QZliYCsiBObNsBEtdyYdiFhiBJIIDAAkfMzNh9wxfy4j8t_qyy0TLeDmCYoldCwO7wbukkmb6sDu1EpDefZmnCtju6jtvc2zO__z3jUvzTr2E8oRRh7PbfGG4Y8jh4muJQ5_a/s1280/471476630_884682457162100_955672943627802319_n.jpg

យ៉ាងណា វត្តមានស្គរជ័យទម្ងន់ ៣ តោន ក៏បានលេចវត្តមាននៅមុខព្រះបរមរាជវំាង នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះ ត្រៀមរួចជាស្រេច សម្រាប់ចូលរួមក្នុងក្បួនដង្ហែរផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា» គឺជារៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា៕