Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិកប្រកាសឥន្ទ្រីក្បាលពណ៌ស គឺជាសត្វតំណាងជាតិរបស់ខ្លួនជាផ្លូវការ

សហរដ្ឋអាមេរិកប្រកាសឥន្ទ្រីក្បាលពណ៌ស គឺជាសត្វតំណាងជាតិរបស់ខ្លួនជាផ្លូវការ

151
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់កំណត់ឥន្ទ្រីក្បាលពណ៌ស គឺជាសត្វតំណាងជាតិជាផ្លូវការ ក្រោយពីអាមេរិកបានប្រើប្រាស់សត្វឥន្ទ្រីជានិមិត្តសញ្ញារបស់ខ្លួនអស់រយៈពេលជិត២៥០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfG_-gV3X-2P1aNP2R81E1CwjjIyMZs-HLnSh2gab0rDF0lJJKsUz9-vOdXvcdpZBne4zAIKhDP3f6GIpDQ-aj3fRMcp7ZhhG4esKHyfe6a-u3oAo59BoEz46InVWBp0x76J0PPCYUOfP_sY9A8AmZqmH055K3YrSLWqFEkQ6cl6iBS7DYbygKB9LMBuhx/s1733/image_2024-12-26_11-28-42.png

អាមេរិកបានប្រើប្រាស់ត្រារូបសត្វឥន្ទ្រីក្បាលពណ៌ស ក្នុងឯកសារផ្សេងៗតាំងពីឆ្នាំ១៧៨២ ប៉ុន្តែអាមេរិកពុំទាន់ទទួលស្គាល់វាជាសត្វតំណាងជាតិរបស់ខ្លួនទេ ។ រហូតមកដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ និងបញ្ជូនទៅឱ្យលោក Joe Biden ចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrlKzWIXXEbd9UfwEkclMV0TXW6i5QeUyOXVlonlBpgXQXmJM2rGqx6Lh2P0zu8FZnoQYiZ68VbTRYs_EoIWsUd2QJmxe6TRhTNzwvumJrPPGpCHApXnWhEAzn9tlTlCUZNJGt1-Bn2ogXzrrz82xe3UDyOTm5oiMhrn4QTj3Z61yI5qb3IgzIBjVnJbs7/s1024/image_2024-12-26_11-28-41.png

មន្ត្រីមកពីមជ្ឈមណ្ឌលសត្វឥន្ទ្រីជាតិនិយាយថា អស់រយៈពេលជិត២៥០ឆ្នាំ ដែលយើងហៅសត្វឥន្ទ្រីក្បាលពណ៌ស ជាសត្វតំណាងជាតិ ការពិត អាមេរិកពុំទាន់ទទួលស្គាល់វាជាផ្លូវការទេ ។ ប៉ុន្តែបច្ចុប្បន្ន អាមេរិកប្រកាសទទួលស្គាល់វាជាផ្លូវការ ហើយគ្មានសត្វផ្សេងទៀតស័ក្តិសមជាងវាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk88dV5hjwjZeVr8TFd0OOID0Ei56AXWMd_4DnMyodILuMcExohSfbWNUlgpGsocCnBIbcx7ekjRRbkMkmmVEZDDls3Z2Mw7NGVid6BFJGsEEi-VQgNSSqOaTt5i8JTybi7PSXMlKy9lzD9akEuKYxhyphenhyphenQusFD9ceJu6houxuAHzyEjLTipYkfNZXp0kN7e/s1280/image_2024-12-26_11-28-40.png

ផ្ទុយទៅវិញ មតិមួយចំនួនពុំឯកភាពឱ្យអាមេរិកយកឥន្ទ្រីធ្វើជាសត្វតំណាងជាតិទេ ដោយអះអាងថា វាជាសត្វគ្មានសីលធម៌ ។ រីឯប្រទេសនានាលើពិភពលោក មើលឃើញថា សត្វឥន្ទ្រី គឺតំណាងឱ្យភាពរឹងមាំ ក្លាហាន សេរីភាព និងអមតៈ ប៉ុន្តែឥន្ទ្រីក្បាលពណ៌ស រស់នៅតែអាមេរិកខាងជើងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmiNq75vEZGeWoij4m_9PiDoGRBWJsbWYJXJuYgdPFLrF13WaTFc6p2NVk7O4oJgQubfU1iNaCUJxK7D-PGYjxku8iIHMAoKLybep5XqFUZIT4AqKzNbhMUF22IiDuf2On8PCVDA0MIhvvz2CBK1ehpNa4KcGzn5QLCao7YI5_ssfYWSkpa9_mh0RfXl7_/s2520/image_2024-12-26_11-28-40%20(2).png

ច្បាប់កំណត់ឱ្យឥន្ទ្រីក្បាលពណ៌ស ក្លាយជាសត្វតំណាងជាតិ គឺត្រូវបានជំរុញដោយសមាជិករដ្ឋសភាមកពីរដ្ឋមីនីសូដា ដែលរដ្ឋនេះមានឥន្ទ្រីក្បាលពណ៌ស រស់នៅយ៉ាងច្រើន ។ លើសពីនេះ វាជាសត្វស្ថិតក្រោមការការពាររបស់ច្បាប់អាមេរិក ទើបការបរបាញ់ ឬលក់សាច់ឥន្ទ្រីត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ ដោយសារវាជិតផុតពូជ ហើយចំនួនឥន្ទ្រីចាប់ផ្តើមកើនឡើងវិញនៅឆ្នាំ២០០៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX9MsDbMTqG_vVd6MLvbRm80rxiI8Ck7xEBInNprUy1nFaa2Xc7vB29MzcljN5Q6bj5A6ye7LAh9cAaS7wb1ohi_d_XJKABOulE835wxnt_5zfRbIDVpZ4ZzoJkmOG88Z-tfNCI6s5NTdWfRZUSOAUwsuS5PQPDbbRLZBD3oq8LNtYbVJ-4CLErrtB1YlA/s1600/image_2024-12-26_11-28-39.png

គួរបញ្ជាក់ថា ច្បាប់កំណត់ឱ្យឥន្ទ្រីជាសត្វតំណាងជាតិអាមេរិក គឺស្ថិតក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៥០ ដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាឱ្យអនុវត្តចាប់ពីថ្ងៃបុណ្យគ្រិស្តម៉ាស ឆ្នាំ២០២៤ តទៅ ៕