Home Blog Page 761

អ្នកមានកង់អេឡិចត្រូនិកសូមប្រុងប្រយ័ត្ន! ករណីភ្លើងឆេះ.ផ្ទះដោយសារកង់អេឡិចត្រូនិកផ្ទុះពេលសាកថ្ម

0

បច្ចុប្បន្ននេះកង់អេឡិចត្រូនិកគឺមានការពេញនិយមណាស់មិនថានៅអឺរ៉ុប និងអាស៊ីនោះទេភាគច្រើនសុទ្ធតែប្រើប្រាស់កង់អេឡិចត្រូនិក។ ទោះជាយ៉ាងណានៅប្រទេសអង់គ្លេសថ្មីៗនេះគឺមានករណីដ៏រន្ធ.ត់មួយបានកើតឡើងនៅតំបន់ Catford នៃទីក្រុងឡុងដ៍ដោយសារកង់អេឡិចត្រូនិកផ្ទុះ ខណៈកំពុងសាកថ្ម បណ្តាលឱ្យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJkZGlfxaQJwkjzQ5ufNolRTVbhloM_PIe09xR3bomfzmoMpGIcxVXlndmeHhPilkUjcYpsOgjtAsLjEjTVIu5dCEEJJRrlkEHJeLhdHIL0nu4NNLBHSbQqyP6tYN8yxjJkMj6USbmkaVigchinIR5sLCFD7fvwY0w0GY22elhj5L1bQIb7nhcpeHWpthE/s300/image_2024-12-28_09-23-22%20(2).png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា នៅពេលឆេះផ្ទះភ្លាមៗមានមនុស្ស ៣ នាក់នៅក្នុងផ្ទះ ប៉ុន្តែមានម្នាក់អាចរត់គេចខ្លួនបានដោយសុវត្ថិភាពតាមទ្វារខាងមុខ ប៉ុន្តែពីរនាក់ទៀតបានជាប់នៅលើដំបូលផ្ទះ ដោយសារតែផ្លូវរត់គេចងងឹតដាច់ភ្លើង ពួកគេក៏ឡើងទៅដំបូលផ្ទះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYSzHP4dgtYB43c0MCVB-9W8SRYe1kb8iP7sA7U30iBzcr0q0MOgBi1WZmyavaL8OSK4bmvUNjlBSwlCCtKp5C7XV073OB2MGG0qnmjGAuqCnjpvw5BoaWx95-k2SWQztjJHxgFe8ARTJ58Oqw-5DWcSMKsp-u3P5UHYoiThbzjrQIlAUFSE8f5LvY2df/s2048/image_2024-12-28_09-23-22%20(3).png

ជាអកុសល មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់នោះបានធ្លាក់ពីលើដំបូល ហើយរងរបួសធ្ងន់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈម្នាក់ទៀតត្រូវបានអ្នកពន្លត់អគ្គីភ័យជួយទាន់ពេលវេលា។ យោងតាមស្នងការរង Richard Field បាននិយាយថា “e-bikes និង e-scooters ត្រូវបានកត់ត្រាការឆេះប្រហែល ១៦០ ករណីហើយនៅទីក្រុងឡុងដ៍ក្នុងឆ្នាំនេះ ដែលបង្ហាញថាកង់ទាំងនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់”។ Field បានបន្តថា “កង់នេះត្រូវបានបំលែងពីកង់ធម្មតាដោយបន្ថែមកញ្ចប់ថ្ម lithium-ion ហើយត្រូវបានដោតនៅពេលអស់ថ្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbotgpGQQG8O7x1UPrAdreD-dmBvSMryIc19ytBJnXsw-O_TL_-BkH53fNDRX1uMLUARhyRFmKyjCoi5DqsS5lj5ulTSf4XFK7UFQ3J-rP1WA9TnmsC69JfZAGtZ0jliOG9Ncai7nJUyNYk-FIgLq6rrqp3e67kUgNW2O03QbTuCOlmIn3tH8QGGEZ6cVk/s1000/image_2024-12-28_09-23-22.png

យោងតាមតំណាងរដ្ឋាភិបាលក៏បាននិយាយដែរថា កង់អគ្គិសនី ឬកង់អេឡិចត្រូនិកគឺពិតជាមានហានិភ័យខ្ពស់ខ្លាំងដោយសារការដំណើរការខុសប្រក្រតី ជាពិសេសប្រសិនបើជួសជុល ឬប្រើឆ្នាំងសាកមិនត្រឹមត្រូវវានឹងផ្ទុះ។ ដូច្នេះហើយសម្រាប់គ្រួសារដែលមានកង់ទាំងពីរប្រភេទនេះនៅក្នុងផ្ទះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្តិច។ Field ក៏បានបន្តទៀតថា “ប្រសិនបើលោកអ្នកស្រឡាញ់កង់ប្រភេទនេះសូមកុំទិញតាមអនឡាញឱ្យសោះ យល់ល្អគួរតែទិញផលិតផលពីហាងល្បីឈ្មោះ ដែលផលិតផលនេះទំនងជាត្រូវនឹងស្តង់ដារសុវត្ថិភាពជាង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEise1tmB5q_YS5ywxqxOBG-g0HLCy7yfpPyQEWyh4qyjdFbZ_2TmV7p9HpyB4cFu6sOurEnTl-AG5-iEicdVDNRXwGmaydcsTgbeyc_UHZ2NmbYkMhpYuVa9LbUMbKNlltUXy_UHoMo955bfcCsa_PmehUHOJ3ar6RVx8oJVCint8BH-VhVyywDy1KvLM_A/s1200/image_2024-12-28_09-23-25.png

លោកបន្ថែមទៀតថា ប្រសិនបើអាចធ្វើបាន សូមទុកកង់អគ្គិសនី ឬម៉ូតូអគ្គិសនីរបស់អ្នកនៅខាងក្រៅ ឬយានដ្ឋានល្អជាង។ ប្រសិនបើអ្នកទុកវានៅក្នុងផ្ទះ សូមទុកវានៅជិតច្រកចេញ កុំដាក់វានៅក្នុងបន្ទប់ដែលបិទទ្វារឱ្យសោះ ក្នុងករណីមានអគ្គីភ័យ វាបឹងអាចបង្កគ្រោះថ្នាក់ដល់លោកអ្នក។ លើសពីនេះអ្នកប្រើក៏ត្រូវបានណែនាំឱ្យប្រើឆ្នាំងសាកឱ្យបានត្រឹមត្រូវ មិនត្រូវសាកយូរពេក និងមិនត្រូវសាកថ្មពេលគេងនោះទេ៕

METFONE WIFI អុីនធឺណិតកំសាន្តសម្រាប់គ្រួសារ ជាមួយល្បឿន 50Mbps តម្លៃ ១៥ដុល្លារក្នុង១ខែ

0

នាសម័យឌីជីថលបច្ចុប្បន្ន Metfone WIFI តែងគិតគូរសម្រួលរាល់បញ្ហាប្រឈមនានា ដើម្បីធានាបំពេញអោយបាននូវវេលាកំសាន្តររីករាយជួបជុំគ្រួសារ សំរាកពីការងារ នាគេហដ្ឋានប្រកបទៅដោយគុណតម្លៃ។

សេវាអុីនធឺណិតតាមគេហដ្ឋានរបស់ Metfone WIFI ដែលយើងតែងគិតដល់គ្រប់មជ្ឈដ្ឋានជាមួយល្បឿន 50Mbps ក្នុងតម្លៃត្រឹម ១៥ដុល្លារក្នុង១ខែ ជាមួយកញ្ចប់ច្រើនជម្រើស និងការផ្តល់ជូនបន្ថែមដូចជា៖ កញ្ចប់ ៤៥ដុល្លារ ប្រើប្រាស់ ៣ខែកន្លះ, កញ្ចប់ ៩០ដុល្លារ ប្រើប្រាស់បាន ៨ខែ, កញ្ចប់ ១៨០ដុល្លារប្រើប្រាស់រហូត ១៦ខែ
អមជាមួយការផ្តល់ជូននូវ Router ពីក្រុមហ៊ុនអោយខ្ចីប្រើ, មិនតម្រូវអោយធ្វើការកក់ប្រាក់ទុកមុន។

គុណភាពសេវានាំមុខជាច្រើនឆ្នាំ ជាចលករជំរុញមួយដ៏សំខាន់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម ហើយជាមោទកភាពរបស់ក្រុមហ៊ុនក្នុងការបន្តបម្រើសេវាកម្មអុីនធឺណិតតាមគេហដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ។

ទំនាក់ទំនងមកកាន់ក្រុមការងារ METFONE WIFI តាមរយះលេខ 0976 097 097
នឹកដល់អ៊ីនធឺណិត នឹកដល់អ៊ីនធឺណិត Metfone WiFi !
Metfone កាន់តែជិតស្និត

ផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងលេចរូបរាងនៅតំបន់តារាសាគរ

0

គម្រោងផ្សារដ៏ធំសម្បើមមួយ នឹងលេចរូបនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង លាតសន្ធឹងលើផ្ទៃដីទំហំ ១.៧ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizsGSZ5re6fDonTEWCwK2CngdYDlm8eRLR14CSzRp9iijXrC4NXhJCoGYh8sMNtoUTpbMhCrucJnXsU0dLKW7rdFuFexZIAtVJeeYgw8R0KOihsLEPHHG7s2qHrZXUEbuXpkgmFyNlwNtj9EEEAC7vlOIJeDUCMb5IXYUDyYq6e0cOreguNX4cUm9x-OGi/s1600/image_2024-12-27_15-13-12%20(2).png
គម្រោងនេះ ត្រូវបានគេដាក់ឈ្មោះថា “ផ្សារផែកោះស្តេច” ស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0xoCLg6OA7PCJN7NWsyfNDp-xv3mnQIVgVbz6AO4eH9_Z0qRvktQgEXineZatzNNoPW_QxBzAOei-95I315mzyrCuASqdVj-uxrX2gf3zJNhbbeW2A8hEiuxJwp4UfShMstHXQGB1s_qrBOliZClCGHXaeeyVevKc_V4m-6Gcr5mYA5bBotpyXlzUULiP/s1600/image_2024-12-27_15-13-15.png
ការបង្កើតផ្សារផែកោះស្តេច គឺដើម្បីផ្តល់ជូនតម្លៃសមរម្យ និងបំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTlmP-s12OfvgTG2qbR-M4ySYehvgOWhgFnNv6HjQBXaWZqHE1Zb1sXeJkvVtLhFAi7WOopawcefo9z8fpj7QVQKavfIlJNdSqmASF9ItPPmOhyhWXGhgsdlkXLZ9s00EAwf8rhwXU8-xY60KRVjJB2jNl8XOu1SK3uDCMUutoUZaaxxkeM6N0oMAMOQU5/s1600/image_2024-12-27_15-13-14.png
ផ្សារផែកោះស្តេច មានហាងចំនួន ៣១០ ទីតាំង ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងការបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUTpXCUbmHrPm7gG8yz20nLNUoufQU1iLOL-mo20gt9jreexh4Dn8TUA04o9aMpVFzETEuuzVKEZnxZgdIdnbbIbGuCAAxLG7TvtHyJ08xw37PKOkHXB2tzq3bMeudCGKYWKCM69wIxYd-PL0uYva1AIN8PfEk4wTk1kgKM9PzhaBMEgIp6yF7wR2Yhqkz/s1600/image_2024-12-27_15-13-12.png
គួរបញ្ជាក់ថា ផ្សារផែកោះស្តេច ជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ ដែលនឹងលើកស្ទួយសក្តានុពល ទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង៕

 

ចាយពេលត្រឹម៤០នាទី! ជិះកាប៉ាល់ខេត្តពីកំពត ទៅកម្សាន្តកោះត្រល់

0

នៅក្នុងការធ្វើដំណើរទៅកាន់កោះត្រល់ ពីប្រទេសកម្ពុជា ភ្ញៀវទេសចរមិនចាំបាច់ធ្វើដំណើរតាមយន្តហោះ ឬត្រូវទៅប្រទេសវៀតណាម រួចបន្តដំណើរតាមកាប៉ាល់ នាំតែខាតពេលវេលានច្រើនទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSkOriYtO4XcCWidiB_ddpUjEvbYiW8YrgILIayERJlgWlohjh0hkQ8cEYTwP9NdWSHR9rJSk9PdVLZ4aDZl1ODJWrisT4SSMdQxjHPoJA2FIpL88fyvVzvP35JmoccgCXKJQFuJDRW7uxnV1gq0R3uyRt_RGmC9rd7i54xOAwXGWZNMhoSkkzkJG6v3-/s1800/image_2024-12-28_08-22-56%20(2).png
ថ្មីៗនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដាក់ឱ្យដំណើរកាប៉ាល់ល្បឿនលឿន ដែលចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ ធ្វើដំណើរពីខេត្តកំពត ទៅកោះត្រល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYp3PI51k6eicFNpXV3sT6v-BZUiTksVct2MSWK31C0d8iwG1NcGwWXepbjNcTQ9WYr85GxAMRvx4xN7wggwq4Hegs76U_dkZdn6NlZ140z7euP6W36DBa6KwpWhc1rSEFc-R2Sw-MOUlG3xfs4RIMdWvyPIw8_kclZ9hY5_wQURumYt3pdHmFSDX9vy0/s1024/image_2024-12-28_08-22-56.png

ចំពោះកាប៉ាល់នីមួយៗមានតម្លៃចាប់ពី៦០ម៉ឺន ដល់ជាង១លានដុល្លារក្នុង១គ្រឿង ដែលមានសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅដល់ជាង២០០នាក់ ក្នុង១ជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGIJgYxBth47jHaN2J1IGl_Iyzet_aEN97s2G382T5FJ6fVrTMPM7T4X3hwC_5a8iq2eH_CjS4lBCLldlafvHYv7c-lXFvnopeXzOx6wooEZ_wjgKO2vHhpR6d_6Nd-yTd5NjDTqZvh3oowWfCh7vA7hflkQQWbRt5i-VJ9rLIzFNLFv4kMfhMViHtTfQ_/s4000/image_2024-12-28_08-23-02.png

ដោយឡែក សម្រាប់តម្លៃសំបុត្រវិញ ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈ ប៊ុនថាំ មិនទាន់កំណត់នៅឡើយនោះទេ ដោយបើកដំណើរការសាកល្បងសិន លុះដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ ទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir09cSyhZQM4RN6cRixXYVnyrdLMevaJ10PStdPv4mqsGOv_rf9Az5iDXB3IAIr5oik8646Nk32oqy-tq51rJVMyddkSmQUA1dUsT0p7wytaesHM59TfJkDwxfLE1bgFK4LmB7eocqp7zYpLNHLKN6wZ6opAvekEtxSlslQmsfv0bjy8jsSuDI9Zk5QLr8/s1600/image_2024-12-28_08-23-06.png

គួរបញ្ជាក់ថា កោះត្រល់ មាន​ចម្ងាយ ប្រមាណ ១៣ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត និង៤គីឡូម៉ែត្រពីកោះសេះនៃខេត្តព្រះសីហនុ៕

នាយគ្រឿន ទម្លាយរឿងប្អូនស្រីដាក់សម្ពោធខ្លួនឯងលើនិទ្ទេសពេកដល់ថ្នាក់ក្លាយជាមនុស្សបែបនេះ…

0

តារាកំប្លែង នាយគ្រឿន បានទម្លាយរឿងមួយក្នុងវង្វង់គ្រួសារអំពីប្អូនស្រីរបស់ខ្លួនបានកំណត់គោលដៅលើការសិក្សាចង់ទទួលបាននិទ្ទេស A ប៉ុន្តែលទ្ធផលទទួលបានមិនដូចការរំពឹងទុកបានក្លាយជាមនុស្សមានបញ្ហាសតិអារម្មណ៍និងត្រូវការលេបថ្នាំជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoV60gD1ojNnwR6ZcpXIEpCob1FLCdmm0JbC0LIUTYXtJZJx_k4gS6yB0vQio6OeAPQutUaO-1AkOt738rA3XfM6nSUd3c9e43VRGlaw-fvuhH3w3FmhMYC71KHRj4LkdueENBh-7hktlcc530LjrpvnOaK2c9j5yfefE-YIjswr2BjbNCdwnfxY6VO07/s1280/image_2024-12-27_14-46-47.png

ក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីកន្លងមកនេះតារាកំប្លែងមុខស្ងួត នាយគ្រឿន ប្អូនប្រុសតារាកំប្លែងនាយពាក់មី បានទម្លាយពីរឿងពិតមួយក្នុងគ្រួសារ កើតឡើងប្អូនស្រីដែលរៀនពូកែជាងគេខណៈមានបងប្អូនប្រុសចំនួន៥នាក់និងប្អូនស្រីពីរនាក់។ តារាកំប្លែងរូបនេះនិយាយថា នេះគឺជារឿងពិតជាប្អូនស្រីរបស់ខ្លួនម្នាក់ ក្នុងមួយគ្រួសារគឺនាងចេះជាងគេហើយប្រលងបាក់ឌុបបាននិទ្ទេសCដោយប្អូនលោកមានបំណងចង់បាននិទ្ទេសA ប៉ុន្តែមិនបានបំណងធ្វើឱ្យគាត់អន់ចិត្តមានបញ្ហាសតិអារម្មណ៍ ហើយឈឺមកដល់បច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQfFsTCVeO9S1A2fUACBNMbvUooAOu6AwLsolauuvBu17WRI2k2W7V6if5b3ywbc7nHCr60-tmEWqQC026nULMA56cYWHYXuZmM4cERKpdgmEiZph9ofJmJumUD16g0CFWTKy-35VR3IBRT5lApKRVEhwBg7TfcWl12NuNj6uKrBj-DW7dGmqkqspNFur/s1440/image_2024-12-27_14-46-48.png

តារាកំប្លែងមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបានបន្តទៀតថា មិនមានបងប្អូនណាដែលទៅស្តីបន្ទោសនោះទេប៉ុន្តែប្អូនស្រីរបស់ខ្លួនគឺព្យាយាមចង់បានខ្លួនឯងប៉ុន្តែដល់ពេលមិនបានធ្វើឱ្យមានការខូចចិត្តបាក់ទឹកចិត្តរហូតឪពុករបស់លោកយកទៅខាងអបិយជំនឿ តែជាក់ស្តែងយកមកពេទ្យឱ្យថ្នាំសរសៃប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8hC1QeM1NIv_csSMUs7eDiydyiUws_DaVg25eaDnfdAAtesZvNAQdUCbP7P5o59v3MYrSuRs3u61CEcN3nABmo-lArc07pNXZKtMH7CM-vgEz79L2QPD3J_q5Tn2rP-4v100izzV4VKdA26KPs8rNDi4JBy8ip1pCUC7XEdoWMbvUSUI7s3fCz6SwDqE/s1440/image_2024-12-27_14-46-52.png

នាយគ្រឿន ថាមកទល់ពេលនេះប្អូនស្រីរបស់លោកដែលខំប្រឹងរៀនខ្លាំងគឺនៅស្គាល់បងប្អូន ប៉ុន្តែនាងមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីការគេងនិងញុំា និងប្រើបានបន្តិចបន្តួចហើយត្រូវការលេបថ្នាំជាប្រចាំហើយកាលណាដែលខកខានលេបថ្នាំច្រើនថ្ងៃនឹងឈឺពិបាកមើលទាល់តែអ្នកមានកម្លាំងខ្លាំងបានចាប់ឈ្នះ៕

លីម តិចម៉េង និង លីន សោម៉ា ត្រូវហ្វេនៗសរសើរថាសម្តែងជាមួយគ្នាសមស៊ីចង្វាក់គ្នាបានល្អ

0

តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានចាប់ដៃគូបកស្រាយបទចម្រៀងជាមួយគ្នាកាលពីពេលថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកគាំទ្របានសរសើរថាអ្នកទាំងពីរសម្តែងជាមួយគ្នាសម ចូលតួបានល្អស៊ីចង្វាក់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioAhAXmvRWkcOggM6ZFhkkvtysDsn-S0wk-SdfipIApFcXTNPA70KlIWPOnE_9EPEGnG6LODgHahZYl2p2FemILPHwwygytTcf2_3z74a-A5R46CyBDpLfrIr1Jd6A1SS6FIleA34IiOE4u9E3icweIVXlWKU8IN1N9dKrmQIrrE_5C4Pq6hdCqH_8mTMN/s2048/image_2024-12-27_11-23-35.png
បន្ទាប់ពីចាប់ដៃគូជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា លឹម សេរីហាន់នីកា ក្នុងកម្មវិធីប្រគំតន្រ្តីមួយនាពេលថ្មីៗនេះ លីម តិចម៉េង បានចាប់ដៃគូជាមួយនឹង លីន សោម៉ា ដែលជាម្ចាស់ពានមួយរូបដោយអ្នកទាំងពីរបានបកស្រាយបទចម្រៀងមានចំណងជើងថា «បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ » ដែលជាសំនៀងដើមរបស់ អេនជី និង លោក ពិសិដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcqqNiXKXQ0wuH0rwaRO2QEfxq8bWWWmc2fBMVu6QhxMWILNrptjMnuJKzXVnTGO6dKsC3ibpUuOttiwvL8Qa_y7bMK0kDlCZFg838ZwbXW1U-gbdJyeEeB8ecPOfTSVKFDj4mxpy9tglRMC9Vkuoec7XSaP6SzZKmmJtT8m82BMEoOLTrN4ElUtzIjDk/s1286/image_2024-12-27_11-23-28.png

បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងទាំងពីររូបបានបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបញ្ចេញមតិសរសើរជាច្រើនចំពោះភាពស៊ីចង្វាក់របស់តារាចម្រៀងទាំងពីរដួង។ អ្នកលេងទិកតុកបានបញ្ចេញមតិថា «ម្ចាស់ពានប៉ះម្ចាស់ពានហើយ ហើយសមគ្នាទៀត, អ្នកទាំងពីរសម្ដែងសមគ្នា , ពីរោះខ្លាំងណាស់, មើលហើយញញឹមម្នាក់ឯង»។ ចំពោះការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេកប៊ុកដែល លីន សោម៉ា បង្ហោះវិញក៏ទទួលបានមតិវិជ្ជមានជាច្រើនសរសើរទៅកាន់អ្នកទាំងពីរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ZByPI5p1v1rJjxxSWvxmXVMtE-SG331mAPox2R4_MOOUdTSbK5x1evqLR5HTDrkEstacb6-v9R33igno29t3yAtmbJ8YN-B918PMRAcoVdvGWw5e2VfUEFkR5FQXsj5l0qw2Xb31B-kX9eSQE99G8EASCQeRVMhhO1t7iGMnGdA-VFJbUFdYM2Ws_0pj/s2048/image_2024-12-27_11-23-29.png

ការចាប់ដៃគូសម្តែងនៅលើឆាកប្រគំតន្រ្តីហើយសម្តែងជាមួយគ្នាស៊ីចង្វាក់គ្នាបែបនេះជាផ្នែកមួយនៃសិល្បៈហ៊ានលេងជាមួយគ្នាដែលធ្វើឱ្យទស្សនិកជនចូលតួទៅតាមការសម្តែងរបស់តួអង្គច្រៀងក៏ពីរោះ សម្តែងក៏បានល្អ មិនប្រកាន់គ្នានិងឱ្យតម្លៃទៅកាន់ដៃគូចម្រៀងក្នុងអាជីពដែលមិនសោះអង្គើយដាក់គ្នានិងប្រកាន់ខ្លួនច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYKQkWD_SejSVmvLSztnRAi4uGDIBbZmfeEzyNF4XYaEuxBdbwdESsx_ggOWM2-sd69IAdC4nv_LVce6BEEI5HMcaEU29hpDCShIPiAcMi5NSYf0HyHFxCWHi7C_kAu_1UadW8xDpveSsoPSAXppYaPM2FOPnkFvBUe4kmFAlebMXdZWhUXQVJLdyhiKqn/s2048/image_2024-12-27_11-23-41.png

ក្រៅពីចាប់ដៃគូសម្តែងជាមួយនឹង លីម តិចម៉េង លីន សោម៉ា ក៏មានការចាប់ដៃគូជាមួយ តារាចម្រៀង សួ វិចិត្រ ហើយអ្នកទាំងពីរមានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងមិនធម្មតាដូចគ្នា៕

តារាចម្រៀង ម៉េង កែវពេជ្ជតា និង តារាស្រី ចន ច័ន្ទលក្ខិណា ទំនាក់ទំនងកាន់តែស្អិតរមួត

0

ក្រោយពីបញ្ចប់សង្គ្រាមក្នុងចិត្តរុំារៃអស់រយៈពេលជាច្រើនឆ្នាំហើយវិលត្រឡប់មកជានាគ្នាវិញទស្សនិកជនសង្កេតឃើញថាតារាចម្រៀងល្បីល្បាញអ្នកនាង ម៉េង កែវពេជ្ជតា និងតារាស្រី ចន ច័ន្ទលក្ខិណា ទំនាក់ទំនងកាន់តែស្អិតរមួត។ ឃើញអ្នកទាំងពីរមានភាពល្អូកល្អិននឹងគ្នាបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGkQs0t466tpjhgPP_4B2gATTzOm0EIODEm944EuJh-olQ9X18pWHDfvgBnNTN4kKoBJvh1_zQpGo1n_Hx-epY1g3KhK2CdFcQIeeue-Axf0w5PMy0cbhlPu4TmZfXocsXf7EHiFRZpEE_z3pqLcGMEqawxSvE3fSNZ24D9hU2nEg2fjEkJR2EukYmYLAQ/s2048/image_2024-12-27_08-50-14%20(2).png

កាលពីពេលថ្មីៗនេះស្ថិតនៅក្នុងកម្មវិធីជប់លៀងបំណាច់ឆ្នាំមានវីដេអូជាច្រើនបានចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង ម៉េង កែវពេជ្ជតា ប្រសិទ្ធិនាមជា « រាជនីសម្លេងមាសយុគសម័យសន្តិភាព » និង តារាស្រី ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករខ្មែរ បានបង្កើតបរិយាកាសរីករាយជាមួយគ្នាគួរជាទីមោទនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn4e0BO2wBVeSXK76NoXVv1p0e86HGNUaIzs9LE76yb3hoOXXV7j2EGL-zLw9gaHQsxBYYIDVQJA1bTlXUNaUeQznjgB4DuALdaNUC87p-3t6_6A972BsXW_AluXrsx8qsgpJtjwyPPQbJWfmFlEC5Jl9b31jCTCRV_29MsbjX0uWKpO9AEjIsYEw_Yzpw/s960/image_2024-12-27_08-50-15.png

ក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមគេបានឃើញអ្នកទាំងពីរឡើងច្រៀងឆ្លើយឆ្លងគ្នាយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតតាមរយៈវីដេអូផ្សេងទៀតគឺគេបានឃើញជំទាវ ចន ច័ន្ទលក្ខិណា បានយកមកុដមកបំពាក់អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹងក្តីស្រលាញ់ដោយអ្នកទាំងពីរបានថើបគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIMVJLDvN8fzTdXRhP_CYyszTVgsNvigzviC89IKHJTcS74i2XHG4hQgfY-l38iDMKlytC9KjCf7oZ9geM1PF-RokOXx7hD5TYWufqsot48_wo1GydnR1quiVWodMF8RZRZoO-kTY2o42p2O7c3oo8psMXF03Eb0Pr8JMZ4icvM_UBAmvYJxV6PNbQ7csF/s1280/image_2024-12-27_08-51-54.png

ការជានានិងមានក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកនេះ អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងក្រោយពីឃើញបែបនេះនិងបានខម្មិនថាមើលវីដេអូនេះហើយញញឹមមិនដឹងខ្លួននិងមានការសរសើរអ្នកទាំងពីររាប់អានគ្នាហើយជិតស្និទ្ធបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMaR9c6EKa_PDmCRrj8K3xFlpvDsSQTqYpTRGYbOGjGg96q87urqDIz9vYGDbulgkeZuqAQvm4hp56wvd7Eo6t36gOSxSlq1PmTNG0ZUYcbkprSLZFGoqdTc0tmlghtQTRFXxP72pgZzoBR-zimFYR65s6sN5X7e1faOvut_9XfbZo8hgxjT5cm1N7YrJu/s1280/image_2024-12-27_08-51-55.png

គួរបញ្ជាក់ថា ក្រោយពីទទួលបានការជួយជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរកាលពីខែកក្កដា កន្លងមកនេះជម្លោះរុំារៃរវាង អ្នកនាង ម៉េង កែវពេជ្ជតា និង តារាស្រី ចន ច័ន្ទលក្ខិណា ត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នាវិញ។ ក្រោយពីអ្នកទាំងពីរជានាគ្នា អ្នកក្នុងចង្កោមសិល្បៈ ទស្សនិកជន មានការសាទរយ៉ាងច្រើនខណៈក្រោយមកអ្នកទាំងពីរបានរួមការងារជាមួយគ្នានិងកាន់តែស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង៕

 

 

 

លោក Trump នឹងដកអាមេរិកចេញពីអង្គការ WHO ចាប់ពីថ្ងៃកាន់តំណែងដំបូងដោយសារមូលហេតុទាំងនេះ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump នឹងដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ចាប់ពីថ្ងៃឡើងកាន់តំណែងដំបូង ពីព្រោះអាមេរិកបានចំណាយថវិកាយ៉ាងច្រើនសម្រាប់មន្ត្រីអង្គការ ហើយលោកពុំពេញចិត្តនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អង្គការកន្លងមក ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRt2VCoQyKCnk4HffsQRcZXIIgspTpXHyPNIUdkZZ8DUPOSij0vvk9y1ytbyVgtyEGjzQiQWaV7iOi3He7qKKnbDnlNRX5NxnK8z4Tkt9eRkkH_S7rxjtwYYmDqlefJdjC51b2TnHjblVhxv6M1THPTIKCd68OH6W2I86O5ucjK_Ne8YKhsly3VanHhoGj/s1080/image_2024-12-27_16-21-43%20(2).png
លោក Trump និយាយថា អង្គការសុខភាពពិភពលោក ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ហើយចិនបានដាក់សម្ពាធអង្គការនេះក្នុងពេលជំងឺកូវីដឆ្លងរាតត្បាតកាលពីឆ្នាំ២០២០ ។ លោកក៏បានរិះគន់ពីវិធានការទប់ស្កាត់ជំងឺកូវីដរបស់ WHO ផងដែរថា បង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយ WHO បង្ខំឱ្យពលរដ្ឋលើពិភពលោក ចាក់វ៉ាក់សាំងដែលទើបផលិត ។ លោកក៏បានស្នើឱ្យអង្គការនេះផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអង្គការសប្បុរសធម៌ផ្នែកសុខភាពជំនួសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8aZKXu51TGhSpFUicbEVqnlqp7Hvn_re_6l6PRSihJ_C2QQcnvfqgQhfxIECbbBoml_Gz5uQ0Y4A4E27M14JZMF5feCRs8fEMcLGd12jzqSFchCQB18rDnUvY_YyRNbxJGPdL6_bDZNVG7ceJo-DRU0AbUJXRDV7935FuHrGvwzbUEUgKlkfRGQBU7wy/s780/image_2024-12-27_16-21-43.png
ក្រុមការងាររបស់លោក Trump ឱ្យដឹងថា ពួកគេបានតាំងចិត្តដកអាមេរិកចេញពីអង្គការ WHO នៅថ្ងៃដែលលោក Trump ស្បថឡើងកាន់តំណែង គឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយសារអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់អង្គការ ខណៈមន្ត្រីរដ្ឋាភិបាលខ្លះទៀតពុំចង់ឱ្យអាមេរិកដកខ្លួនចេញទេ ដើម្បីជំរុញកំណែទម្រង់អង្គការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYVSN0U4CwurFblt7gYGREgcy7pN5nU6m7Ctk6sxkxHxUt2LHgTl-vcxPzkNkUNstfXvCE8XlXsU_axbaaXGPtCa_8etuuluKFfVcrh34-rAKEvwMFk0tTz6xDZWgXahZyLBcQXc4Itw8UckcnZlTP4XlUxQyLyQToRe4ZGMvbWY9B9heK1iL2omRDTii/s2504/image_2024-12-27_16-21-43%20(3).png

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្កើតទំនាក់ទំនងជាថ្មីជាមួយអង្គការ WHO ក្រោយពីលោក Trump ក្នុងឋានៈជាប្រធានាធិបតីអាណត្តិមុនដកអាមេរិកចេញពីអង្គការនេះ ។ កាលពីឆ្នាំ១៩៤៨ សភាអាមេរិកបានអនុម័តថា អាមេរិកអាចដកខ្លួនចេញពីអង្គការសុខភាពពិភពលោកបាន លុះត្រាតែផ្តល់ដំណឹងជាមុនរយៈពេល១ឆ្នាំ និងត្រូវបង់ប្រាក់យ៉ាងច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZa-JuRiOpd_c6xqg9-kpKRynCDvbUwzLmlcPAqz3eXPqEO9hwHEQabYKbrvjZeWLU1uiJmBst99_eP1K8YqIj956ZHLQM91kJArg1y5oktdoypXoBS1k1ZTz3leunKgUemLMcUMzvy9kqtx00HZq9DjXToqkt5sf_VVhFhhtBtQpejAKqeGV7sN88hnGe/s2583/image_2024-12-27_16-21-44.png
អង្គការសុខភាពពិភពលោក គឺជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលបំពេញតួនាទីជាអង្គការសម្របសម្រួលបញ្ហាសុខភាពសាធារណៈអន្តរជាតិ ហើយអង្គការនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសសមាជិក ។ រីឯអាមេរិកបានផ្តល់ប្រាក់ច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ ដល់អង្គការនេះអស់រយៈពេលជាច្រើនឆ្នាំ ៕

កម្មវិធី Miss Cosmo នឹងផ្សារភ្ជាប់នូវទំនាក់ទំនងវប្បធម៌ និងទេសចរណ៍នៃប្រទេសនីមួយៗ

0

ភ្នំពេញ ៖ Miss Cosmo គឺជាកម្មវិធីប្រកួតសម្រស់ និងការបង្ហាញអត្តសញ្ញាណប្រពៃណីនៃភាពស្រស់ស្អាត ដើម្បីបញ្ជាក់អំពីការផ្តល់អំណាច តំណាងវប្បធម៌ និងការតស៊ូមតិ ។ កម្មវិធីនេះ នឹងផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌និងការលើកកម្ពស់ស្ត្រី ក្នុងឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKZDpTa5Ah1XsqOXJLCn_tIuFovTB2SWKOoBI4O-720uu_RSFDUneAdPM1BV25EMotUBq5AmS8011284x8EzzQmVHqQG7qmYmDqhQ9BNZ718myDETXU6D3w-nd3QOSSv6PyA81sfLYvH8J3OXPhBjEDMQ99nkZY0RIYCvuRbk9mGC__cIkxincnZu015BC/s1280/photo_2024-12-27_12-54-41%20(2).jpg

កម្មវិធី Miss Cosmo ដ៏ល្បីល្បាញសម្រាប់ការប្រារព្ធពិធីនៃភាពចម្រុះ និងការផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក កញ្ញា Cosmo បានក្លាយជាសញ្ញានៃការបំផុសគំនិត ដោយបង្ហាញ​ពីសក្តានុ​ពល​ផ្លាស់​ប្តូររ​បស់ស្ត្រីនូវ វប្បធម៌ និងសហគមន៍។ ជាមួយគ្នានេះ ការប្រារព្ធពិធីនៃភាពចម្រុះ និងគោលបំណង នៃកម្មវិធី បវរកញ្ញា Cosmo មិនត្រឹមតែជាការប្រកួតមួយប៉ុណ្ណោះទេ តែវាជាច​លនា​មួយ​ដែលប្រមួល​ផ្តុំស្ត្រីមកពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរជាវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIoW7LdV_31UGXA_HHM_gBxy5MKIumRWpKbiUG6nz-hwTUwe_u8IOgnELuPagd3MQukkLxASAKytQDdzcoe4StR_O-muKxzsP_n0xwRbPvWkNK6qAgVjduCJXXeZAwhsh32aMdg-TRhRfdSgIxyXeHyHvKO99KbmACZjJElGYrIRUxE6q_u5sMMgjR8rmG/s923/photo_2024-12-27_12-54-41%20(3).jpg

ស្ត្រីតំណាងឱ្យប្រទេសនីមួយៗ មិនត្រឹមតែបង្ហាញពីភាពថ្លៃថ្នូរ និងភាពស្រស់ស្អាតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការតស៊ូមតិ សម្រាប់បុព្វហេតុជិតស្និទ្ធនឹងបេះដូងរបស់ពួកគេផងដែរ ដូចជា និរន្តរភាព ការអប់រំ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការពង្រឹងអំណាចរបស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvvSmgJfMuFy3O9kTpWuwtX2yGGlZNf63-EmThBT96BvcI3hKQc_AeaW2h67C2A_RWtFwKJfrypZbQEzVZqwXCC2Gf1cLXCZzsVIFB6i-k1BZrHULadWMGucfuZtohprrjuJ1xd3xGnaERRqKMqL2Uzs7RCTnLuxCaai6d5BvrxpfamRNKQsgKPt7rqzW_/s559/photo_2024-12-27_12-54-41%20(5).jpg

មានសំនួរជាច្រើនដែលើកឡើងថា ហេតុអ្វី Miss Cosmo សំខាន់? បវរកញ្ញា Cosmo បានវិវត្តន៍ទៅជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរសង្គម ដោយលើកទឹកចិត្តបេក្ខជនឱ្យធ្វើជាឯកអគ្គរដ្ឋទូតនៃក្តីសង្ឃឹម និងវឌ្ឍនភាពក្នុងប្រទេសរៀងៗខ្លួន ។តាមរយៈការផ្តោតលើភាពស្រស់ស្អាតជាមួយនឹងគោលបំណង Miss Cosmo បំផុសគំនិតបុគ្គលឱ្យជឿជាក់លើថាមពលនៃការរួបរួម ការសហការ និងការពង្រឹងអំណាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwvsHh2C2Afn8REHWLiEQfqLy796B_IuAupAeXK6t0zZE8d5SXm-xcDpivNYegs9pNK2SFPGVU6K4x3JIUCdddZ3uA1IdTUhaUwzlFL9gVd8nrHpvSgkiqH3-lOSeNCwlSFEAbx18tBv57HbrYbOpSwfdDMG0bServjebxNJj7H9Hy0In639R7tgCGpMvU/s559/photo_2024-12-27_12-54-41%20(6).jpg
បើតាមការលើកឡើងរបស់អ្នកស្រី ភូឡា ស៊ូហ្គាត (Ms. Paula Shugart) ប្រធានស្ថាប័ន បវរកញ្ញាចក្រវាល និងជាផលិតករបវរកញ្ញាចក្រវាល ជាង ២៦ឆ្នាំ នៅលើបេសកកម្មនេះ បានឲ្យដឹងថា “បវរកញ្ញា Cosmo គឺជាការប្រារព្ធពិធីនៃអ្វីដែលស្ត្រីអាចសម្រេចបាននៅពេលដែលពួកគេទទួលបានអំណាច និងផ្តល់ជាវេទិកាមួយដើម្បីលើកទឹកចិត្តអ្នកដទៃ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQNwKrHLZNdNPqb4nvq2J8gkD3yI4vSbwsDyTPIkbZTPUPFvubBBxvg32B7exD_wAanhg1bqdcG-zE9pcNW0-kyclJIxa_s3RVHGoT-7_TjBu-CRb7JzBV7YxBuIv6iopkkz7cVsM5AsPUT3ytRKxR1BuD0SPbyJ49KWFzHN1gkXnkkGo8Fy0F8FngeS2y/s1280/photo_2024-12-27_12-54-41.jpg
ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធី Miss Cosmo International 2024 គឺជាសក្ខីភាពមួយចំពោះវត្តមានដែលកំពុងរីកចម្រើនរបស់ប្រទេសនៅលើឆាកពិភពលោក។ តំណាងឱ្យប្រទេសកម្ពុជាគឺជាកិត្តិយស។ ស្ត្រីនោះ បង្កប់នូវភាពឆ្លាតវៃ ពោពេញទៅដោយ ទេពកោសល្យ និងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI3-o1aDdSmfsy0i1bK3JI0S-jbMCUwUXfKBh8C9CNHMdY34gGzU9oSkZTNUn3vTrKUC32o_GRKZS8Vvdqf4tj_3r2SbzeBClir3PuTOT5Rwzw_aik-4JUJz-FQceOdMtEFLyNGFFwxKR_GDV9FdsqX8ySNw-ZBRTI5AfbyO4USpjDvs1e-jy3yefSX7BU/s600/photo_2024-12-27_14-18-21.jpg

តំណាងកាលពីឆ្នាំមុនបានយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការដឹកនាំការសន្ទនាជុំវិញនិរន្តរភាព និងសិទ្ធិស្ត្រី។ នៅឆ្នាំនេះ របារនេះត្រូវបានកំណត់ឱ្យខ្ពស់ជាងនេះ ដោយសារកម្ពុជាមានបំណងទុកផលប៉ះពាល់យូរអង្វែងដល់ទស្សនិកជនទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXV9vmVi8vb4nauDsnlOuLPiSK_B__o2k_Pt2kgcJNgqPTSnWrM9PCSkwBOAisY32ZyFo7IAgAlN9DB5IzDhqMRGx2E6FpoAxJfq4eonBwpgi3hzBkJh-BREPgYHajhg0UbGpzigSI2FVnVsc-Br7gbASZd8cMAQVxQrErCU8itbIfBQ-xE0MB6qGe9dnd/s1280/photo_2024-12-27_13-13-12.jpg

កម្ពុជានឹងធ្វើដំណើរបន្តទៅមុខប្រកបដោយមោទនភាពក្នុងឆាក Miss Cosmo ដោយបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែប ទេពកោសល្យ និងភាពធន់របស់ប្រទេស។ កម្ពុជា សូមគាំទ្រ និងផ្សព្វផ្សាយនូវចក្ខុវិស័យ និងខ្លឹមសារពិតនៃសម្រស់ដែលមានឥទ្ធិពលក្នុងឆ្នាំ 2025 នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6_s1WutTptmjpaRfC_GA3UQYEYlcQKxzPa84zk52Ti2PzE099wMdxcqsgMZWBNlpw9ogTm9qHhBM2zHQThw6n_xDsZBaMJ5nD43Vuf5A017PXLJe2HQbeoXe5BnRMtGItdKSglwcPTjB30ogT45HZ7gqlwFxLCzNO_pa0t4MRnpqz3Hu5yfizylgcoWP/s906/photo_2024-12-27_13-11-20.jpg

ថៃសម្លឹងឃើញឱកាសវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Matichon រាយការណ៍ថា ដោយសារការរីកចម្រើនផ្នែករថយន្តអគ្គិសនី និងការពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃកើនឡើងជាបន្តបន្ទាប់ មន្ត្រីក្រសួងពាណិជ្ជកម្មថៃបានសម្លឹងឃើញឱកាសវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPd_Dim5s-Bx4kiysoCGQJ-d5_rt3cLrPFQkRcScaqgwwjr5YquY469Zfs7VMQ-3-k4Ml6018fCHt3sN2Pv3Chenkyue09H0pxNn0ravwLEuL5urPHV4QuqxOCdg-tC89-T4Ed7Qc0wbCGrY0QE4HlYhnimHUBkx-0SityCRgLuVAEaQXUFTVgroOjeTE/s1200/image_2024-12-27_15-01-45%20(2).png
លោកស្រី ស៊ុណាន់តា កាំងវ៉ាលកុឡាកិច មន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មនិយាយថា នាយកដ្ឋានបានស្នើឱ្យមន្ត្រីស្ថានទូតថៃប្រចាំប្រទេសនានាពិនិត្យឱកាសនាំចេញផលិតផលថៃ ស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលជំរុញឱ្យក្រុមហ៊ុនថៃវិនិយោគក្នុងទីផ្សារពុំប៉ះពាល់បរិស្ថាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBtrEFETe2pNnhhrDBMFQ1roJeK8Y_AEtRHyDa5jKOwU0pWjT3lOv4L6o3cgTphPpsdTQATVbw4fMWMqe5cL3djO5PctYOGefwqwaXEShy1baa4Dr0Sz7-ZLeMO-exe-lN7k4mgl-NE4ZLXoYTs4Uw9oddwQBdK_ZIbecAddxRuFt9HCkVuiMWI0LvO0JJ/s1920/image_2024-12-27_15-01-46.png

បន្ទាប់មក នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក៏បានទទួលសេចក្តីរាយការណ៍ពីលោក និរ៉ាវ៉ាត់ រ៉ាំងស៊ីកាន ប្រធានការិយាល័យជំរុញពាណិជ្ជកម្មក្រៅប្រទេស ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថា ក្រុមហ៊ុនថៃអាចវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់កើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBZOjadKaxRFBa9NLxZoGDGqRrW6yeailQJGX1H8wVCoDMPVWiGFpInW0Wt-EIwa6EKJWZyhJGlJgY-hLlz_0IH7xUjxPQ22Unk71IfnlN_L-ciqErJMZ7Us8sYJGb1oRsdhJK-CJadCMw-r-he2gPTXYscGxXuzCmXPHVTx1lTfE0YQ40ULAKBB_pxz3/s1280/image_2024-12-27_15-01-47.png

បច្ចុប្បន្ន រថយន្តអគ្គិសនីមានឱកាស និងសក្តានុពលកំណើនខ្ពស់នៅកម្ពុជា ពីព្រោះមិនត្រឹមតែជួយការពារបរិស្ថាន និងលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាបានជំរុញឱ្យជ្រើសរើសប្រើប្រាស់ថាមពលផងដែរ ខណៈរថយន្តអគ្គិសនីទទួលបានការពេញនិយមពីពលរដ្ឋខ្មែរជាបន្តបន្ទាប់ ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដោយកំណត់គោលដៅមានរថយន្តអគ្គិសនី ចំនួន៨សែនគ្រឿង និងស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងឆ្នាំ២០៣០ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnYOPJmPUgzXy5QTpha22GXw1dImwitEYWk-l5L-s84w8RLqZfF6BTHXw4kwFwj5siPF5NaFByYYbWCzNa7AtA4XqcXiwC8oFDqe6eTb61bGSKJNGWbUaYSeklA_AlotM4cTeVHIA7IE99f3d_JXsjutd48lnSWMiYJfg4dBWlLGGaap1QSD2gGnOqFQU/s1024/image_2024-12-27_15-02-32.png

លោកស្រី ស៊ុណាន់តា បន្តថា បញ្ហាបរិស្ថាន និងគ្រោះធម្មជាតិចាប់ផ្តើមកើតឡើងនៅទូទាំងពិភពលោក ធ្វើឱ្យប្រទេសនានាបង្កើនការអភិរក្សបរិស្ថាន ហើយកម្ពុជាក៏បានអភិរក្សបរិស្ថានដែរ តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី ។ ហេតុនេះ វាជាឱកាសរបស់ក្រុមហ៊ុនថៃ ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងឧស្សាហកម្មផលិតរថយន្តអគ្គិសនី អាចវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ពីព្រោះតម្រូវការប្រើប្រាស់នឹងកើនឡើង នាថ្ងៃអនាគត ៕