នេះឬចរឹតប្រទេសអ្នកមាន? ពីមុនដៀ.លប្រមា.ថសុទ្ធតែថាប្រជាជនខ្មែររស់អត់ទំនិញខ្លួនដាច់ខ្យល់ស្លា.ប់ ប៉ុន្តែឥឡូវស្រាប់តែលេចលឺដំណឹងមកថា រដ្ឋាភិបាលថៃកំពុងរៀបចំឯកសារប្ដឹ.ងទៅកាន់សមាគមន៍អាស៊ាន ជុំវិញបញ្ហាពលរដ្ឋខ្មែរពហិការឈប់ប្រើប្រាស់ និងរើសអើងផលិតផលរបស់ខ្លួនទៅវិញ។

យោងតាមប្រភពព័ត៌មានក្រៅផ្លូវការដែលបានបែ.កធ្លាយពីមជ្ឈដ្ឋានការទូត រួមទាំងសកម្មជនសង្គមលេចធ្លោលោក តាំង គីមឡេង បានឱ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែរៀបចំឯកសារតវ៉ាមួយដើម្បីដាក់ជូនទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជុំវិញយុទ្ធនាការដែលប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ។ ភាគីថៃបានចាត់ទុកចលនានេះថា ជាទង្វើរើសអើងពាណិជ្ជកម្ម និងប៉ះពាល់ដល់ស្មារតីសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងធ្ងន់ធ្ងរ។.jpg)
ដើមចមដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងអាជីវករក្នុងស្រុក នាំគ្នាបង្កើតចលនាពហិការទំនិញថៃយ៉ាងសម្រុកបែបនេះ គឺផ្តើមចេញពីការផ្ទុះឡើងនៃជម្លោះព្រំដែនដ៏តានតឹងរវាងប្រទេសទាំងពីរ. បន្ថែមលើនេះ គឺបន្ទាប់ពីមានការលេចឮនូវព័ត៌មានស្តីពីការរើសអើង និងការស្នើសុំឱ្យផ្ដាច់ជំនួយអប់រំ ក៏ដូចជាលុបចោលអាហារូបករណ៍សិស្ស-និស្សិតខ្មែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់ និងសមាជិកព្រឹទ្ធសភាថៃមួយចំនួន។ ទង្វើទាំងនេះបានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ទិសទីកើតក្តីមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបានសម្រេចចិត្តប្រើប្រាស់ «អំណាចអ្នកទិញ» ក្នុងនាមជាពលរដ្ឋម្នាក់ ដោយការឈប់គាំទ្រ ឈប់ទិញ និងឈប់ប្រើប្រាស់រាល់ផលិតផលដែលនាំចូលពីប្រទេសថៃ ដើម្បីឆ្លើយតបទៅនឹងការមិនផ្តល់តម្លៃឱ្យជាតិសាសន៍ខ្លួន។
ចលនាពហិការដ៏ធំធេងនេះ បានធ្វើឱ្យប្រទេសថៃរងការខាតបង់សេដ្ឋកិច្ចយ៉ាងដំណំ ក្រោយពេលមានជម្លោះព្រំដែនជាមួយកម្ពុជា។ តាមទិន្នន័យបែកធ្លាយ ទំហំនាំចេញទំនិញរបស់ថៃមកកាន់ទីផ្សារកម្ពុជាបានដួលរំលំធ្លាក់ចុះរហូតដល់ចន្លោះពី ៣៨% ទៅ ៤៥% ឯណោះ. ដើម្បីចាត់វិធានការទប់ស្កាត់ការខាតបង់ដ៏មហាសាលនេះ ក្រុមហ៊ុនាណិជ្ជកម្ម និងអាជីវករថៃមួយចំនួន បានបង្ខំចិត្តប្តូរយុទ្ធសាស្ត្រ ដោយបង្វែរទិសដៅដឹកជញ្ជូនទំនិញគេចពីច្រកព្រំដែនគោកដែលកំពុងបិទ មកតាមផ្លូវទឹក ឬឆ្លងកាត់ប្រទេសឡាវជំនួសវិញ ដើម្បីបន្តនាំទំនិញចូលមកទីផ្សារកម្ពុជា។.jpg)
ទោះជាយ៉ាងណាគួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំទាន់មានការចេញមុខមកបញ្ជាក់ជាផ្លូវការណាមួយពីរដ្ឋាភិបាលថៃថា ពួកគេនឹងប្ដឹងកម្ពុជាមែនឬអត់នោះទេ។ ប្រសិនបើគិតតាមទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងយន្តការរបស់អាស៊ាន អាជ្ញាធរគឺមិនអាចបង្កើតពាក្យបណ្ដឹងផ្លូវការប្រឆាំងនឹង «សកម្មភាពធ្វើពហិការដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ» បានឡើយ។ ម្យ៉ាងវិញទៀត យុទ្ធនាការបញ្ឈប់ការប្រើប្រាស់ទំនិញថៃនេះ គឺជាចលនាដែលស្ដែងចេញពីស្មារតីជាតិនិយម និងសិទ្ធិសម្រេចចិត្តផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ វាមិនមែនជាបទបញ្ជា ឬជាចំណាត់ការផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជានោះឡើយ៕










