ក្រោយពីបញ្ចប់សង្គ្រាមក្នុងចិត្តរុំារៃអស់រយៈពេលជាច្រើនឆ្នាំហើយវិលត្រឡប់មកជានាគ្នាវិញទស្សនិកជនសង្កេតឃើញថាតារាចម្រៀងល្បីល្បាញអ្នកនាង ម៉េង កែវពេជ្ជតា និងតារាស្រី ចន ច័ន្ទលក្ខិណា ទំនាក់ទំនងកាន់តែស្អិតរមួត។ ឃើញអ្នកទាំងពីរមានភាពល្អូកល្អិននឹងគ្នាបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGkQs0t466tpjhgPP_4B2gATTzOm0EIODEm944EuJh-olQ9X18pWHDfvgBnNTN4kKoBJvh1_zQpGo1n_Hx-epY1g3KhK2CdFcQIeeue-Axf0w5PMy0cbhlPu4TmZfXocsXf7EHiFRZpEE_z3pqLcGMEqawxSvE3fSNZ24D9hU2nEg2fjEkJR2EukYmYLAQ/s2048/image_2024-12-27_08-50-14%20(2).png

កាលពីពេលថ្មីៗនេះស្ថិតនៅក្នុងកម្មវិធីជប់លៀងបំណាច់ឆ្នាំមានវីដេអូជាច្រើនបានចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង ម៉េង កែវពេជ្ជតា ប្រសិទ្ធិនាមជា « រាជនីសម្លេងមាសយុគសម័យសន្តិភាព » និង តារាស្រី ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករខ្មែរ បានបង្កើតបរិយាកាសរីករាយជាមួយគ្នាគួរជាទីមោទនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn4e0BO2wBVeSXK76NoXVv1p0e86HGNUaIzs9LE76yb3hoOXXV7j2EGL-zLw9gaHQsxBYYIDVQJA1bTlXUNaUeQznjgB4DuALdaNUC87p-3t6_6A972BsXW_AluXrsx8qsgpJtjwyPPQbJWfmFlEC5Jl9b31jCTCRV_29MsbjX0uWKpO9AEjIsYEw_Yzpw/s960/image_2024-12-27_08-50-15.png

ក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមគេបានឃើញអ្នកទាំងពីរឡើងច្រៀងឆ្លើយឆ្លងគ្នាយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតតាមរយៈវីដេអូផ្សេងទៀតគឺគេបានឃើញជំទាវ ចន ច័ន្ទលក្ខិណា បានយកមកុដមកបំពាក់អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹងក្តីស្រលាញ់ដោយអ្នកទាំងពីរបានថើបគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIMVJLDvN8fzTdXRhP_CYyszTVgsNvigzviC89IKHJTcS74i2XHG4hQgfY-l38iDMKlytC9KjCf7oZ9geM1PF-RokOXx7hD5TYWufqsot48_wo1GydnR1quiVWodMF8RZRZoO-kTY2o42p2O7c3oo8psMXF03Eb0Pr8JMZ4icvM_UBAmvYJxV6PNbQ7csF/s1280/image_2024-12-27_08-51-54.png

ការជានានិងមានក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកនេះ អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងក្រោយពីឃើញបែបនេះនិងបានខម្មិនថាមើលវីដេអូនេះហើយញញឹមមិនដឹងខ្លួននិងមានការសរសើរអ្នកទាំងពីររាប់អានគ្នាហើយជិតស្និទ្ធបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMaR9c6EKa_PDmCRrj8K3xFlpvDsSQTqYpTRGYbOGjGg96q87urqDIz9vYGDbulgkeZuqAQvm4hp56wvd7Eo6t36gOSxSlq1PmTNG0ZUYcbkprSLZFGoqdTc0tmlghtQTRFXxP72pgZzoBR-zimFYR65s6sN5X7e1faOvut_9XfbZo8hgxjT5cm1N7YrJu/s1280/image_2024-12-27_08-51-55.png

គួរបញ្ជាក់ថា ក្រោយពីទទួលបានការជួយជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរកាលពីខែកក្កដា កន្លងមកនេះជម្លោះរុំារៃរវាង អ្នកនាង ម៉េង កែវពេជ្ជតា និង តារាស្រី ចន ច័ន្ទលក្ខិណា ត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នាវិញ។ ក្រោយពីអ្នកទាំងពីរជានាគ្នា អ្នកក្នុងចង្កោមសិល្បៈ ទស្សនិកជន មានការសាទរយ៉ាងច្រើនខណៈក្រោយមកអ្នកទាំងពីរបានរួមការងារជាមួយគ្នានិងកាន់តែស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង៕