Home ព័ត៌មានអន្តរជាតិ លោក Trump នឹងដកអាមេរិកចេញពីអង្គការ WHO ចាប់ពីថ្ងៃកាន់តំណែងដំបូងដោយសារមូលហេតុទាំងនេះ

លោក Trump នឹងដកអាមេរិកចេញពីអង្គការ WHO ចាប់ពីថ្ងៃកាន់តំណែងដំបូងដោយសារមូលហេតុទាំងនេះ

141
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump នឹងដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ចាប់ពីថ្ងៃឡើងកាន់តំណែងដំបូង ពីព្រោះអាមេរិកបានចំណាយថវិកាយ៉ាងច្រើនសម្រាប់មន្ត្រីអង្គការ ហើយលោកពុំពេញចិត្តនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អង្គការកន្លងមក ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRt2VCoQyKCnk4HffsQRcZXIIgspTpXHyPNIUdkZZ8DUPOSij0vvk9y1ytbyVgtyEGjzQiQWaV7iOi3He7qKKnbDnlNRX5NxnK8z4Tkt9eRkkH_S7rxjtwYYmDqlefJdjC51b2TnHjblVhxv6M1THPTIKCd68OH6W2I86O5ucjK_Ne8YKhsly3VanHhoGj/s1080/image_2024-12-27_16-21-43%20(2).png
លោក Trump និយាយថា អង្គការសុខភាពពិភពលោក ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ហើយចិនបានដាក់សម្ពាធអង្គការនេះក្នុងពេលជំងឺកូវីដឆ្លងរាតត្បាតកាលពីឆ្នាំ២០២០ ។ លោកក៏បានរិះគន់ពីវិធានការទប់ស្កាត់ជំងឺកូវីដរបស់ WHO ផងដែរថា បង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយ WHO បង្ខំឱ្យពលរដ្ឋលើពិភពលោក ចាក់វ៉ាក់សាំងដែលទើបផលិត ។ លោកក៏បានស្នើឱ្យអង្គការនេះផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអង្គការសប្បុរសធម៌ផ្នែកសុខភាពជំនួសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8aZKXu51TGhSpFUicbEVqnlqp7Hvn_re_6l6PRSihJ_C2QQcnvfqgQhfxIECbbBoml_Gz5uQ0Y4A4E27M14JZMF5feCRs8fEMcLGd12jzqSFchCQB18rDnUvY_YyRNbxJGPdL6_bDZNVG7ceJo-DRU0AbUJXRDV7935FuHrGvwzbUEUgKlkfRGQBU7wy/s780/image_2024-12-27_16-21-43.png
ក្រុមការងាររបស់លោក Trump ឱ្យដឹងថា ពួកគេបានតាំងចិត្តដកអាមេរិកចេញពីអង្គការ WHO នៅថ្ងៃដែលលោក Trump ស្បថឡើងកាន់តំណែង គឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយសារអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់អង្គការ ខណៈមន្ត្រីរដ្ឋាភិបាលខ្លះទៀតពុំចង់ឱ្យអាមេរិកដកខ្លួនចេញទេ ដើម្បីជំរុញកំណែទម្រង់អង្គការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYVSN0U4CwurFblt7gYGREgcy7pN5nU6m7Ctk6sxkxHxUt2LHgTl-vcxPzkNkUNstfXvCE8XlXsU_axbaaXGPtCa_8etuuluKFfVcrh34-rAKEvwMFk0tTz6xDZWgXahZyLBcQXc4Itw8UckcnZlTP4XlUxQyLyQToRe4ZGMvbWY9B9heK1iL2omRDTii/s2504/image_2024-12-27_16-21-43%20(3).png

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្កើតទំនាក់ទំនងជាថ្មីជាមួយអង្គការ WHO ក្រោយពីលោក Trump ក្នុងឋានៈជាប្រធានាធិបតីអាណត្តិមុនដកអាមេរិកចេញពីអង្គការនេះ ។ កាលពីឆ្នាំ១៩៤៨ សភាអាមេរិកបានអនុម័តថា អាមេរិកអាចដកខ្លួនចេញពីអង្គការសុខភាពពិភពលោកបាន លុះត្រាតែផ្តល់ដំណឹងជាមុនរយៈពេល១ឆ្នាំ និងត្រូវបង់ប្រាក់យ៉ាងច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZa-JuRiOpd_c6xqg9-kpKRynCDvbUwzLmlcPAqz3eXPqEO9hwHEQabYKbrvjZeWLU1uiJmBst99_eP1K8YqIj956ZHLQM91kJArg1y5oktdoypXoBS1k1ZTz3leunKgUemLMcUMzvy9kqtx00HZq9DjXToqkt5sf_VVhFhhtBtQpejAKqeGV7sN88hnGe/s2583/image_2024-12-27_16-21-44.png
អង្គការសុខភាពពិភពលោក គឺជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលបំពេញតួនាទីជាអង្គការសម្របសម្រួលបញ្ហាសុខភាពសាធារណៈអន្តរជាតិ ហើយអង្គការនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសសមាជិក ។ រីឯអាមេរិកបានផ្តល់ប្រាក់ច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ ដល់អង្គការនេះអស់រយៈពេលជាច្រើនឆ្នាំ ៕