គម្រោងផ្សារដ៏ធំសម្បើមមួយ នឹងលេចរូបនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង លាតសន្ធឹងលើផ្ទៃដីទំហំ ១.៧ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា។.png)
គម្រោងនេះ ត្រូវបានគេដាក់ឈ្មោះថា “ផ្សារផែកោះស្តេច” ស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd។
ការបង្កើតផ្សារផែកោះស្តេច គឺដើម្បីផ្តល់ជូនតម្លៃសមរម្យ និងបំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។
ផ្សារផែកោះស្តេច មានហាងចំនួន ៣១០ ទីតាំង ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងការបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។
គួរបញ្ជាក់ថា ផ្សារផែកោះស្តេច ជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ ដែលនឹងលើកស្ទួយសក្តានុពល ទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង៕









