តារាកំប្លែង នាយគ្រឿន បានទម្លាយរឿងមួយក្នុងវង្វង់គ្រួសារអំពីប្អូនស្រីរបស់ខ្លួនបានកំណត់គោលដៅលើការសិក្សាចង់ទទួលបាននិទ្ទេស A ប៉ុន្តែលទ្ធផលទទួលបានមិនដូចការរំពឹងទុកបានក្លាយជាមនុស្សមានបញ្ហាសតិអារម្មណ៍និងត្រូវការលេបថ្នាំជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoV60gD1ojNnwR6ZcpXIEpCob1FLCdmm0JbC0LIUTYXtJZJx_k4gS6yB0vQio6OeAPQutUaO-1AkOt738rA3XfM6nSUd3c9e43VRGlaw-fvuhH3w3FmhMYC71KHRj4LkdueENBh-7hktlcc530LjrpvnOaK2c9j5yfefE-YIjswr2BjbNCdwnfxY6VO07/s1280/image_2024-12-27_14-46-47.png

ក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីកន្លងមកនេះតារាកំប្លែងមុខស្ងួត នាយគ្រឿន ប្អូនប្រុសតារាកំប្លែងនាយពាក់មី បានទម្លាយពីរឿងពិតមួយក្នុងគ្រួសារ កើតឡើងប្អូនស្រីដែលរៀនពូកែជាងគេខណៈមានបងប្អូនប្រុសចំនួន៥នាក់និងប្អូនស្រីពីរនាក់។ តារាកំប្លែងរូបនេះនិយាយថា នេះគឺជារឿងពិតជាប្អូនស្រីរបស់ខ្លួនម្នាក់ ក្នុងមួយគ្រួសារគឺនាងចេះជាងគេហើយប្រលងបាក់ឌុបបាននិទ្ទេសCដោយប្អូនលោកមានបំណងចង់បាននិទ្ទេសA ប៉ុន្តែមិនបានបំណងធ្វើឱ្យគាត់អន់ចិត្តមានបញ្ហាសតិអារម្មណ៍ ហើយឈឺមកដល់បច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQfFsTCVeO9S1A2fUACBNMbvUooAOu6AwLsolauuvBu17WRI2k2W7V6if5b3ywbc7nHCr60-tmEWqQC026nULMA56cYWHYXuZmM4cERKpdgmEiZph9ofJmJumUD16g0CFWTKy-35VR3IBRT5lApKRVEhwBg7TfcWl12NuNj6uKrBj-DW7dGmqkqspNFur/s1440/image_2024-12-27_14-46-48.png

តារាកំប្លែងមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបានបន្តទៀតថា មិនមានបងប្អូនណាដែលទៅស្តីបន្ទោសនោះទេប៉ុន្តែប្អូនស្រីរបស់ខ្លួនគឺព្យាយាមចង់បានខ្លួនឯងប៉ុន្តែដល់ពេលមិនបានធ្វើឱ្យមានការខូចចិត្តបាក់ទឹកចិត្តរហូតឪពុករបស់លោកយកទៅខាងអបិយជំនឿ តែជាក់ស្តែងយកមកពេទ្យឱ្យថ្នាំសរសៃប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8hC1QeM1NIv_csSMUs7eDiydyiUws_DaVg25eaDnfdAAtesZvNAQdUCbP7P5o59v3MYrSuRs3u61CEcN3nABmo-lArc07pNXZKtMH7CM-vgEz79L2QPD3J_q5Tn2rP-4v100izzV4VKdA26KPs8rNDi4JBy8ip1pCUC7XEdoWMbvUSUI7s3fCz6SwDqE/s1440/image_2024-12-27_14-46-52.png

នាយគ្រឿន ថាមកទល់ពេលនេះប្អូនស្រីរបស់លោកដែលខំប្រឹងរៀនខ្លាំងគឺនៅស្គាល់បងប្អូន ប៉ុន្តែនាងមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីការគេងនិងញុំា និងប្រើបានបន្តិចបន្តួចហើយត្រូវការលេបថ្នាំជាប្រចាំហើយកាលណាដែលខកខានលេបថ្នាំច្រើនថ្ងៃនឹងឈឺពិបាកមើលទាល់តែអ្នកមានកម្លាំងខ្លាំងបានចាប់ឈ្នះ៕