Home Blog Page 755

៦ខែនៃឆ្នាំ២០២៤ ពលរដ្ឋកម្ពុជាចាញ់បោកតាមប្រព័ន្ធអនឡាញជិត៤០លានដុល្លារ

0

គិតត្រឹម៦ខែនៃឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរដែលបានចាញ់បោក អស់ប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក តាមប្រព័ន្ធអ៊ីនធ័រនែត នេះបើយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYQOpWFbqaADQUANmRSAVFswdUi5kkF4wTZewaehhjAfhnIdDJa5VvbjeuHlNDaimFohfX_z5f68TwJ4rjFJNkcSqLgapcjKNEpkU_ZDXWLa8bDZhb2XwuGOqPPfz1orIOAbPLu8YLUzC8EvbbV7o85hN7HD_VGDn5Oa_1klUZl8ILXFUoUvbqZRRNuaF/s1440/image_2024-11-20_08-41-03.png

ហេតុផលភាគច្រើន ដែលធ្វើឱ្យពលរដ្ឋខ្មែរចាញ់បោក និងបាត់បង់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក៏ព្រោះភាពជឿនលឿន និងភាពងាយស្រួល រាល់ពេលផ្ទេរប្រាក់ និងបង់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឱ្យក្រុមឧក្រិដ្ឋជន សអាចបន្លំចូលលួចលុយបានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTIOkEHiPWOwUVpGYwMDvOxAVLQyvwWLIZFWSYp5-ab8nS0vt383c4jTBW3mVF5jpJ1XvCQpNW_p6HWdhtRJq1WBQL0E903F4FF9ZfP5DbGQlbHTPngrRgO8I_lMpQepmB_BcuDvgSJG8sJDUhMVk8J4GtsFI_IrdZnR1oXnWbwF53XljufQzNDp1NU0Ct/s4095/image_2024-11-20_08-41-04%20(2).png

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖” យើងពុំអាចបញ្ជាក់បានទេថា នឹងមានវិធីសាស្ត្របែបណាដើម្បីអាចយកលុយបានមកវិញ ព្រោះថាកម្ពុជាពិបាកនឹងស្វែងរកប្រភពដែលបានយកលុយទាំងនោះ។ ប៉ុន្តែយើងនឹងពង្រឹងការចាត់វិធានការលើករណីនេះទេ មិនឱ្យពលរដ្ឋខ្មែរបាត់បង់ប្រាក់បន្ថែមទៀតទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pbyrg5wpYE3c7XuyCLS7o8Dg0y029wosaQ6mQwFYb8VU1lvAwbxReiNpPyn2xsB0yfyJMgPttHzYxw2gRGtZSu3QHcmfFwcrD2kGMuXLm_Plo-SZbqwz06KnMkwfMpQsTQwVhyphenhyphenPJZEuEsAgkcEMdlNw9-145fg3zSMZQDyCajE3YB9s59QA5BzE7FOea/s1080/image_2024-11-20_08-41-04.png

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ជាច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ ដោយបានរំដោះជនបរទេសជាង១៦០០នាក់ មកពី៨ប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibkVN5us-YRfEey4_oHyzmYGcpqh_X3SwPRMDsweW-nITPegKbOpxagv2m20SOCbqVLhXZSv_ia0vrz8lq_OE0sAbggvN2MskYDDOgLrFxy25nQ1Mix4C77MU2dnetg_GaBLOVjSpuqJejrEzfF6kq08iH9NhSnGlmEO_4RQPP0_UIUm5FikPP5nSWHV9s/s800/image_2024-11-20_08-41-10.png

រំភើបចិត្តនឹងសមិទ្ធផល១០០M វណ្ណថាន សន្យាបែបនេះចំពោះអ្នកគាំទ្រ

0

អ្នកគាំទ្រជ្រាបមកហើយថាថ្មីៗនេះ វណ្ណដា និង វណ្ណថាន បានបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាលើកដំបូងទៅលើបទ កំលោះស្រុកខ្មែរ ដែលមានការស្តាប់ដល់ទៅ១០០លានដងនៅលើយូធូប។ សមិទ្ធផលដ៏ជោគជ័យនេះតារាចម្រៀង វណ្ណថាន ថាលោកនឹងខិតខំបន្តទៀតដើម្បីឱ្យតន្រ្តីខ្មែរកាន់តែល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzzsx4VlmCZCEoPCUc6pzApLjSZ6KLkwJFrQnRNKtxv2rqg8IsWyG0ehg_4c-3B0kDULP828RAR75oBrfViJle3q_cRQ1nhUMNttdeSGXiXCg5Sife6wFV41JjEotn3SGkPpYf1ojygMQBDTaf-yJzYy-i0dX0z5TxqtL9UC2kKvpK8ioMLI81EAvRJ2I/s2048/image_2024-11-19_13-48-57.png

នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា លោក វណ្ណថាន បានបង្ហោះPoster អបអរបទ កំលោះស្រុកខ្មែរ មានការស្តាប់១០០លានដងអមដោយអារម្មណ៍រំភើបចិត្តថា«១០០ លានទស្សនា ជាដំបូងខ្ញុំសូមអរគុណទៅកាន់ពុកម៉ែបងប្អូនអ្នកគាំទ្រទាំងអស់សម្រាប់កាដូដ៏ធំមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAGXnZhffVgu0lDeHjaFOEhwMZfdUytcMqrLqxzO5SoGWhuhunpPId762TLdx4tI9ulAkmPxbzGX3RXJgn_Y8k7kA_GP4NVoDcmRmvZNcGrU6ZrnjIKa67GGNYWMi8ZQHtSf_VzsfW2AVtPMtKs8KnnESsHUsSYHQ_R5IiA3YkG8XiZ2-rwhY_l_t2O30/s2048/image_2024-11-19_13-49-03.png
ចំនួនទស្សនានេះជាសមិទ្ធផលធំជាងគេបង្អស់ដែលខ្ញុំទទួលបានតាំងពីចាប់អាជីពសិល្បៈនេះមក ហើយដោយសារតែការគាំទ្ររបស់អ្នកទាំងអស់គ្នា ទើបអាចជំរុញភាពច្នៃប្រឌិតរបស់ខ្ញុំឱ្យកាន់តែកើនខ្ពស់ឡើងកម្រិតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiskGc3VxtTeKMovsq-ydwDCKQJkceeE0naT1OxmCfQJ53T8008wgEN-XYScceaFBriLKI4CgBA6zNqt5oN1r00DlPHiYWQARrEiz8j4MnHQFXLGlnrBCTpgJuhJ4so-AzM4IvxUTZZ2gqCaS6dI2TZEkojxuq_60oZgOibCc598Cf2ChZNVN_QHTUxp5Q2/s2048/image_2024-11-19_13-49-13.png

តារាចម្រៀងរូបនេះបានឱ្យដឹងថាដំបូងឡើងលោកមិននឹកស្មានថាបទនេះនឹងទទួលបានការស្រលាញ់ចូលចិត្តច្រើនខ្លាំងយ៉ាងនេះនោះទេ។ «រម្លឹកបន្តិចទៅកាលពេលចេញបទនេះដំបូងមិននឹកស្មានថាអ្នកទាំងអស់គ្នានឹងស្រលាញ់ចូលចិត្តខ្លាំងបែបនេះទេ ហើយខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំ និងវណ្ណដាអាចផលិតចេញជាបទចូលឆ្នាំមួយជូនបងប្អូនខ្មែរយើងបានរាំលេងសប្បាយទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នានៅក្នុងស្រុក ឬក្រៅស្រុក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPcIyLEBDRhJ8Rs6rJuFXitEh3EN_XN8pCbrJKnR72yURfR2zNWlqyTFj-3heuRexBZwlisqkc9-r8haGjnSXKDlCTnMVbP2R4ZJmhlxVmRv2jXVfJCnNWjamY2m5qCEyrQcZrn83Wj2yVmAoYpU-ihZy1vqNFaD-JD_kLLdSYBPK6wyyTYsAWkpwnAI8/s1440/image_2024-11-19_13-45-05.png
លោក វណ្ណថាន ថា«សមិទ្ធផលដ៏អស្ចារ្យមួយនេះខ្ញុំនឹងខិតខំបន្តទៀតដើម្បីឱ្យតន្ត្រីខ្មែរយើងកាន់តែល្បីល្បាញ»។
គួរឱ្យដឹងថាបទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise» ៕

ការពិត Solo Concert អ្នកនាង ឱក សុគន្ធកញ្ញា មានគម្រោងលក់ឡានមួយចោល

0

តារាចម្រៀង ឱក សុគន្ធកញ្ញា បានទម្លាយអាថ៌កំបាំងក្នុងកម្មវិធីរបស់លោក រៀនថត ថាអ្នកនាងមានគម្រោងលក់ឡានមួយដើម្បីធ្វើ Solo Concert ដើម្បីចេញមកល្អខ្វះអ្វីទិញរបស់នោះ។ ដោយសារតែមានដៃគូសហការទើបការធ្វើ Solo Concert មិនខាតព្រោះការរៀបចំចំណាយច្រើនហើយមានក្រុមការងារចូលរួម១០០០នាក់ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihZv1GSpzIr-PSXEaFq2VmRvvjxdyLIsne8jGyqG0obfHxbj8xT5jOjD0oBAIdwqcXu8gBrBelcqeB6v36BOwzUbCsYuh5h496ARKC9vdujaZzLvU3IV5KKOkVKymmongdMWXo44v4mPTt-HrE4YPcfY5ibQ3FQA1KveMST8D-Nj1gWFT3zq4i8iosNZUk/s2048/image_2024-11-19_15-23-20.png

មិនងាយនឹងបង្ហាញមុខក្នុងកម្មវិធីបទសម្ភាសន៍ប៉ុន្តែអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលចូលរួមក្នុងកម្មវិធី ផតខាស់ របស់លោក រៀនថត ដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៧ វិច្ឆិកា។ រយៈពេលជិត២ម៉ោងក្នុងការជជែកគ្នា អ្នកនាង ឱក សុគន្ធកញ្ញា បាននិយាយរឿងរ៉ាវជាច្រើនដែលអ្នកគាំទ្រស្ទើរតែមិនធ្លាប់បានដឹងពីកំពូលតារាចម្រៀងរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiayWSm-z4pjT0fY95-R40tmHXy31DF_Nyu0aGoaMCO3NtnA_TsPcK-8HdgApspWON9drISPbUNUzztJF9sgmZexbzwkKKgFenP1svrmTCH3Uwl6yjLCbwWIUlBX5CZeSJ29Rqvg9YRZnXJT_XhGgp0Bb4vUovxwZlZo9tbeCywXY2Q2kw0aEfan8ZBdRuw/s2048/image_2024-11-19_15-23-17.png

មួយក្នុងចំណោមនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានទម្លាយការពិតពីការធ្វើ Solo Concert របស់អ្នកនាងផ្ទាល់កាលពីកន្លងមកនេះគឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងមមាញឹកគ្មានពេលសម្រាកនិងផលលំបាកជួបឧបសគ្គពីការរៀបចំផ្សេងៗហើយមានគម្រោងលក់ឡានមួយតែម្តង។ តារាចម្រៀងរូបនេះបានបញ្ជាក់ថានេះគឺជារឿងពិតនិយាយឱ្យអស់តែម្តងដោយសារចង់ឱ្យអ្នកគាំទ្របានដឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ANh75ac6ldo5-X046WXNsZPpxnseTQyJHJiJ5tT-yQQatiyJ4uhGhJWNBGu5u2RbgE3ggffhTW9j6ovYg6IQsumllY6R1LExc6liMIJ0oz27F2PsQ-7hSZdMVcRhIqSkiVCqJRdoSPSzvYJRPGsbiEO9WgG_EsdClpHturIiZo8bav73Cu58KAS5swsL/s2048/image_2024-11-19_15-23-01.png

អ្នកនាង ឱក សុគន្ធកញ្ញា ថាពេលខ្លះធ្វើរឿងអ្វីមួយមិនមានរំពឹងអ្វីនោះទេក្រៅពីចង់ធ្វើឱ្យបានល្អ ចេញជារូបភាពមួយមិនមែនត្រឹមតែក្តីស្រមៃ វានឹងក្លាយជាការពិតលែងគិតថាត្រូវអស់ចំណាយប៉ុន្មាន គិតតែម្យ៉ាងគត់ធ្វើឱ្យបានខ្វះអ្វីទិញហ្នឹង ខ្វះអ្វីរៀបចំហ្នឹងដាក់ឱ្យអស់។ ជាមួយគ្នានឹងការខិតខំធ្វើចេញពីចិត្ត អ្នកនាង ឱក សុគន្ធកញ្ញា ថាការទទួលបានមកវិញគឺដៃគូសហការមើលឃើញពីកម្លាំងកាយ កម្លាំងចិត្តដែលយើងបានរៀបចំដែលជាចំណែកមួយសំខាន់យ៉ាងហោយណាស់មិនខាត។ អ្នកនាងក៏បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍នេះដែរថាការចំណាយគឺច្រើនហើយមានក្រុមការងារដល់ទៅ១០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivXho3sjjHr-GUrNaDG3zhLZlIVTOOKT6j6-CfOH1D6g40vR7Xi_orqBtRyuY8n3evrbe2vkSoM1Unv3UGHzxb1ubpu5OVQ4INm30WYGTudKicLd6wMTgPYUOO3VIC9hz22q3mOJgLfLEVgFqn0zBnXJkAT0dzs00utHysl54HAGmwdpc-u6Z7NM6-KFKN/s1800/image_2024-11-19_15-23-06.png

គួរឱ្យដឹងថា ការប្រគំតន្រ្តី The Q – Rise of The Queen – Aok Sokunkhanha Solo Concert បានប្រព្រឹត្តនៅថ្ងៃទី១៤ កញ្ញា ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ មិនត្រឹមតែបំបែកប្រវត្តិសាស្រ្តតារាចម្រៀងកម្ពុជាលក់សំបុត្របានថ្លៃជាងគេបំផុតតែប៉ុណ្ណោះទេ ប៉ុន្តែការប្រគំតន្រ្តីរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបចំជាមួយឆាក Indoor 360°ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានអេក្រង់ LED ដ៏ទាក់ទាញ ភ្លើងពណ៌ទំនើបដ៏អស្ចារ្យ៕

អ្នកគាំទ្រលោក Trump ថា លោក Biden ធ្វើឱ្យខូចផែនការបញ្ចប់សង្គ្រា.ម នៅអ៊ុយក្រែន

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា មនុស្សជិតស្និទ្ធ និងអ្នកគាំទ្រលោក Donald Trump បានចេញមុខរិះគ.ន់ លោកប្រធានាធិបតី Joe Biden អនុញ្ញាតឱ្យអ៊ុយក្រែនបា.ញ់មីស៊ីលចម្ងាយឆ្ងាយវាយប្រ.ហារ រុស្ស៊ី ដែលធ្វើឱ្យខូចផែនការបញ្ចប់សង្គ្រា.ម នៅអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIvyf6NDVR8oe102PKgwtcwVnQJEceICFLUfEZIdiVO1947qAWRLZD8aLASibOBYI-azKSUoSqHym53etoO5pHyKveZ9hJCJ7Uz-KT4dAzBY-srmPCDF6ndBy9FcQeNA0eITb_MJRaVCLiZDkdPolQpA4tevrgL9v9rCVtCJtLwyEV-gytck1WHlga8OA/s3072/image_2024-11-20_08-22-13%20(2).png

ក្រោយព័ត៌មានចុះផ្សាយថា លោកប្រធានាធិបតីអាមេរិក Biden អនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលចម្ងាយឆ្ងាយវាយប្រហាររុស្ស៊ី បានធ្វើមនុស្សជិតស្និទ្ធ និងអ្នកគាំទ្រលោក Trump ពុំពេញចិត្តយ៉ាងខ្លាំង ខណៈលោក Trump បានឈ្នះឆ្នោត និងគ្រោងចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WHNTBMIndaeCAQ1weppcE_abvS2jCEc0P8p9Art_aX4ZFkodxHBBf6MzeJuYo6qMPMSor_mougXa9EfUEa8mm-c0zWSVKrkUGKTz3YdaSjzS7Eo09W2pJVTkvh975wDUzkIl4LzhfAXlNkoGwb02wTdxIm1fBcpQ45GVySP_6DLv7IRQYO1xhFgn2Znq/s3072/image_2024-11-20_08-22-15.png

លោក Donald Trump Jr. កូនប្រុសរបស់លោក Trump ដែលជាសមាជិកគណបក្ស Republican និយាយថា ៖ «ពួកគេចង់ឱ្យកើតសង្គ្រាមលោក លើកទី៣ មុនពេលឪពុករបស់ខ្ញុំអាចស្វែងរកសន្តិភាព និងជួយជីវិតមនុស្ស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_BLsqjZBVeeyoatzHKVAku3ItToX3Raf_S4eziSALWUyMsCR4DzKLnJrtpqaWFuaCsdyfO-ZWpDxfFGTbKpsmvkWDs-9CNu_U_xvQ8-aJeafD4q9tX0bPoOlKwkIx-PnYUo8GZaf_FS0aulbaKbSruAQQCyCm7ZjGWt62VovzvRIg0r7769ZAQ8KfELC/s1280/image_2024-11-20_08-22-13.png

អ្នកស្រី Marjorie Taylor Greene សមាជិកសភា និងគាំទ្រលោក Trump បានរិះគន់លោក Biden ថា ៖ «ពលរដ្ឋពុំឯកភាពនឹងការសម្រេចចិត្តចុងក្រោយរបស់អាមេរិកទេ ហើយយើងពុំចង់ឱ្យអាមេរិកផ្តល់ប្រាក់ជួយសង្គ្រាមនៅក្រៅប្រទេស ។ យើងចង់ដោះស្រាយបញ្ហារបស់យើងនៅអាមេរិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9cIa407TiZHdiqFNSncgNPSM2cezUbDyKrPyGxfRsGQvvS1yFjUzMQhIHeZWesfNi7s6GjJ6sGwAI8dv-EEmUEbUzbqxqlEEY4rhAxk-iHKpA_W86-qJGrXfDGgKBXUANILZ25qAYv_aM62WP2UV5z6JJeenPzP23ztWGLsjjBI6xO1eQXy0LiI0-ocRb/s1200/image_2024-11-20_08-22-22%20(2).png

រីឯលោក Fred Fleitz អតីតនាយកក្រុមប្រឹក្សាសន្តិសុខជាតិនិយាយថា លោក Biden កំពុងបំផ្លាញផែនការបញ្ចប់សង្គ្រាមរបស់លោក Trump ដោយសារអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលដាក់រុស្ស៊ី ។ លោក Trump ចង់បញ្ឈប់ការបាញ់គ្នា និងចរចាដោយសន្តិវិធីយ៉ាងឆាប់រហ័ស ប៉ុន្តែវាបែរជាធ្វើឱ្យសង្គ្រាមកាន់តែក្តៅ ហើយរុស្ស៊ីពុំពេញចិត្ត ។ លោក Biden កំពុងបំផ្លាញការព្យាយាមកសាងសន្តិភាពរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbBjGP5olSuCXIUCVi5eNbyyhteGqnGslyflPqEhSqzCzq-6p06fndszYTprbkzSsQNF2g29KESL2xswN2YcthCPSla0TFKxnQXfgV2iL6Si-3djezrcXnlKeJsj9jR7nbICQHGDaW5cC4qIM9QpcrcnPohXu_QWBDHUFGt6XPSacEvzEiQSW-OR5Hbm1E/s3389/image_2024-11-20_08-22-18.png

ចំណែកលោក Trump ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការផ្តល់មីស៊ីលទេ ប៉ុន្តែលោកធ្លាប់សន្យាជាមួយពលរដ្ឋក្នុងអំឡុងពេលរកសំឡេងឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេលខ្លី ។ អាមេរិកបានចំណាយប្រាក់អស់រាប់លានដុល្លារដើម្បីជួយអ៊ុយក្រែន ហើយលោកនឹងយកប្រាក់បង់ពន្ធរបស់ពលរដ្ឋមកប្រើប្រាស់ដើម្បីឱ្យពលរដ្ឋមានជីវភាពល្អប្រសើរ ជាជាងផ្តល់ឱ្យអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnaTIgvvUqQsw7MGYEB1quV9EvS8GbAtO3d8Qh80JtVL9HG7mq6H5yKTX2ycB8S15d9dLvBesZh3V0Yxl99onXzMZ2TrbsWzhFH-h98S80U_8XPWqw8wt-IswGEkeuEFaTmRhBvGX8B7lVBzdcjMBC67bQ6LfHeis2ik2tgNQvuA7taMXViMLhwWjO7F4u/s2463/image_2024-11-20_08-22-22.png

ដោយឡែក ពេលអ្នកសារព័ត៌មានសួរថា លោក Biden នឹងជិតអស់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្តែហេតុអ្វីសម្រេចចិត្តឱ្យអ៊ុយក្រែនបាញ់មីស៊ីល? លោក Matthew Miller មន្ត្រីនាំពាក្យក្រសួងការបរទេសនិយាយថា យើងនឹងធ្វើអ្វីដែលជាប្រយោជន៍ពលរដ្ឋ បើរដ្ឋាភិបាលថ្មីមានគោលនយោបាយខុសពីនេះ យើងនឹងមានសិទ្ធិផ្លាស់ប្តូរ ៕

សត្វភេនឃ្វីនដ៏កំសត់មួយក្បាលបានវង្វេងផ្លូវ ពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុង

0

ប្រទេសអូស្ត្រាលី៖ វាជារឿងដ៏កម្រមួយ ដោយសារសត្វភេនឃ្វីនមិនងាយបង្ហាញខ្លួននៅទីប្រជុំជនក្នុងទីក្រុងនោះទេ ភាគច្រើនវាចូលចិត្ករស់នៅជាក្រុម ហើយបង្ហាញខ្លួនតែនៅតំបន់ទឹកកកអង់តាក់ទិកប៉ុណ្ណោះ។
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ មនុស្សម្នាជាច្រើនបានប្រទះឃើញសត្វភេនឃ្វីនដ៏កំសត់មួយក្បាល បានបង្ហាញខ្លួននៅលើវាលខ្សាច់ក្នុងទីក្រុងប្រទេសអូស្ត្រាលី ហើយពួកគេក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWr3uFlPk1enUquuIcbJjHlikd_12BAhoJVjGmZYyMYCmcC4z-jF0zuBMMRsjIscuCu0ORDgtXWFSZkfsZx7VMe_PsI78WZHU5sxrWTVrMBrnKY-m6hvOW_giAgNdDRaBCnY5f0N6rPNjgEjQb-KdjI2kmX5hRTQ9HOCDyuL3Ds1c9-Qi3iZlPdNKHdmr7/s1600/image_2024-11-19_15-48-10.png
យោងតាមនាយកដ្ឋានជីវចម្រុះ និងការអភិរក្ស (DBCA) បានឱ្យដឹងថា សត្វនេះទំនងជាវង្វេងផ្លូវហើយ។ លោក Belinda Cannell អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Western Australia បាននិយាយថា ជាធម្មតា សត្វភេនឃ្វីនរស់នៅតំបន់ទឹកកកអង់តាក់ទិក ហើយកម្រទៅឆ្ងាយជាងព្រំដែនទឹកកកនៃសមុទ្រភាគខាងត្បូងរបស់ខ្លួនណាស់។ ប៉ុន្តែលោកសន្មត់ថា ដំណើរដ៏វែងឆ្ងាយរបស់សត្វនេះ ប្រហែលជាត្រូវបានជះឥទ្ធិពលដោយចរន្តទឹកសមុទ្រដែលសំបូរទៅដោយអាហារ ដែលនាំវាទៅកាន់គោលដៅដែលមិនធ្លាប់ស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-A3-Ys6lIF7vcAHF6WRTP1Ldvv8-IjwTExniQMPSUKorS8SH4tXij0IgCG3allouxMK_Vi9d41eWcq3qTdiIOq8ttu758q3PrN39MKI96ZaoH-qAANiQmeEc5iBXeXDlW5lHN97Px58FY42hdmD457NNSU0p1j9iWOgtrBISN6l6GWLaspxgFuZANFlU/s1201/image_2024-11-19_15-48-11.png

ដំណើរដ៏មិនគួរឱ្យជឿរបស់អធិរាជភេនឃ្វីនបង្ហាញថា សត្វនេះអាចហែលជាមួយចរន្តទឹកសមុទ្រភាគខាងជើងដើម្បីស្វែងរកអាហារ ហើយបានបញ្ចប់ទៅឆ្ងាយជាងការរំពឹងទុក។ នៅពេលមនុស្សប្រទះឃើញវាដំបូង សត្វភេនឃ្វីនហាក់ដូចជាខ្វះអាហារូបត្ថម្ភ និងត្រូវការការថែទាំជាបន្ទាន់។ បច្ចុប្បន្ន Carol Biddulph ដែលជាអ្នកស្តារសត្វសមុទ្រក្នុងតំបន់បានយកវាទៅដាក់ក្នុងទ្រុងសុវត្ថិភាពដើម្បីរក្សាលំនឹងសុខភាពរបស់វា ហើយពួកគេនឹងនាំយកសត្វនេះទៅតំបន់ទឹកកកអង់តាក់ទិវិញ ក្នុងបរិយាកាសដែលសមស្របមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjUSHGqlzfqTo9pkGmu8z2sqcrVQAJiiQpRl-phJHczX2keWV4hpganaEZpPx9BUbMWp0Wba3aXOeNIk5CpNRPsKxjlnNSIWZZYNoKXfmS1ZNwu94OvC9G7tWcQjhLCcKleH1ex2loo34IKamXUNQSC-T8Asq_5tm7_Uu7zwx91tzGxz0JzN9o0joxJ1I/s1480/image_2024-11-19_15-48-12.png

សត្វភេនឃ្វីនអធិរាជមានភាពល្បីល្បាញខ្លាំងដោយសារភាពរឹងប៉ឹង និងការស៊ូទ្រាំរបស់ពួកវានៅក្នុងបរិយាកាសដ៏អាក្រក់នៃអង់តាក់ទិក ដែលជាកន្លែងពួកវាបង្កាត់ពូជក្នុងរដូវរងារនៅសីតុណ្ហភាពក្រោមសូន្យ។ ការធ្វើដំណើរដ៏ឆ្ងាយបែបនេះពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុងប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលអាចផ្តល់ព័ត៌មានថ្មីអំពីគំរូនៃការធ្វើចំណាកស្រុករបស់សត្វភេនឃ្វីន តាមរយៈចរន្តទឹកសមុទ្រ និងផលប៉ះពាល់កាន់តែទូលំទូលាយនៃការប្រែប្រួលអាកាសធាតុជាមួយសត្វសមុទ្រ៕

ហ្សេដេស ប្រតិ.កម្មបេក្ខជនម្នាក់ជាកូនក្រុមរបស់គ្រូបង្វឹក KingChi លួ.ចប៉ារ៉ូលចម្រៀងទៅប្រលងរ៉េប

0

តារាចម្រៀងរ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានចេញមុខប្រតិកម្មបេក្ខជនម្នាក់ឈ្មោះថា «LO MA»កូនក្រុមរបស់គ្រូបង្វឹក KingChi ដែលលួចយកប៉ារ៉ូលចម្រៀងលោកខំធ្វើអស់រយៈពេល៤ឆ្នាំទៅប្រកួតក្នុងកម្មវិធីរ៉េបទាំងលោកមិនអនុញ្ញាត។ ក្រោយពីរងនូវមតិពីសាធារណជននិងហ្សេដេសផ្ទាល់បេក្ខជនរូបនេះបានចេញទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL9rj3xtUMgk236AfJbhrUN_ztufeJxo3tPQ7q7YbZVwzMmL2VixDaWHGnBwZNSPNj5RDN5pz5wocBVniARR-JZXX1rp3rRkS8mjDAL3hl-wrBhfdr1df0QmoAQAlBD30lwwdZxXfRUSvvHvBipXnajcpk1cH2hKYdVTBTm4SH4ZEgU-ryilt4NZNYx_Y/s2048/image_2024-11-19_09-49-46.png

នៅថ្ងៃទី១៨ ខែវិច្ឆិកា ហ្សេដេស អតីតបេក្ខជន TOP2 ក្នុងកម្មវិធី The Rapper Cambodia បានចេញមុខប្រតិកម្មបេក្ខជន LO MA ដែលជាបេក្ខជនក្នុងកម្មវិធី Rapper Fighter កូនក្រុមរបស់លោក Kingchi ។ តាមរយៈគណនីផ្ទាល់ខ្លួន ហ្សេដេស ដែលមានឈ្មោះថា Chea Bratha បានចែករំលែកវីដេអូ LOMA ប្រកួតជាមួយនឹងបេក្ខជនផ្សេងទៀតអមដោយខ្លឹមសារថា «បទដែលខ្ញុំធ្វើវាអស់ពេលជិត ៤ឆ្នាំ ត្រូវបានបុគ្គលម្នាក់នេះ LO MA បំផ្លាញ ដោយយកប៉ារ៉ូលពីបទខ្ញុំទៅដាក់ក្នុងបទប្រលងរបស់ខ្លួនឯង ធ្លាប់សុំខ្ញុំដែរ តែខ្ញុំមិនព្រម រួចក៏លួចចឹងម៉ងទៅ មែន ??? យកប៉ារ៉ូលរបស់គេទៅប្រលងចឹង គិតថាឡូយមែនប្រូ ???»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VUcW-R0Dnv01sujZ15Q9fTktAzcLX-zkzcLVo-VgYEG5Ut1jqxfvuZ2fZWiUILiUtv6GuwN_Mwzhq445fs0ZPXqX_Z15SVl7C8vau8FZdtpOgOanXDjjz9J3Vuh-kWytwVlc5mKuUCwyFsFOVcv9lMRxggIfSP15mf8AiCbamjQv3um4LJHUmhlGw96o/s2048/image_2024-11-19_10-36-12.png

បន្ទាប់ពីម្ចាស់បទ sidequest បញ្ចេញនូវប្រតិកម្មរបស់ខ្លួនបែបនេះអ្នកលេងបណ្តាញសង្គមបានខម្មិនថា លួចទាំងដុល យកប៉ារ៉ូលមធ្យម ងំគេថាមិននៅតែយក??បញ្ហានៅត្រង់ហ្នឹង , រៀនធ្វើខ្លួនឯងបានឆាប់ល្បីកុំចាំតែលួចរបស់គេចឹង»។ ឃើញមានការប្រតិកម្មយ៉ាងច្រើនបែបនេះបេក្ខជន LOMA បានចេញវីដេអូសូមទោសជាសាធារណៈទាំងយប់ទៅកាន់ ហ្សេដេស អមដោយខ្លឹមសារថា «
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmX_dU8VJmIsiwKFJE_wwjzQJLsm57Q4cP2YrjdQALvF9QJ2iCtsNjAuTIG4PeABXrlltrTH1FRXWfQkcUT6CwZ93AOEm6UuWwt2IyGfwkjfcMI3FmNVC9UtnVMl2oN2i8rB5NlUkPkbNhIi6BAISxCJINoslKaIm1OFVnJAZskQBU7sn_pBQ9Z6F8vjAi/s960/image_2024-11-19_10-36-14.png
ខ្ញុំសូមធ្វើការសូមទោសទៅកាន់ zedes ចំពោះ ប៉ារ៉ូលមួយចំនួនដែលខ្ញុំបានយក មកដាក់បញ្ចូលក្នុងថ្ងៃប្រកួត ដោយមិនបានគិតវែងឆ្ងាយ ហើយសូមសូមទោសទៅដល់ អ្នកគាំទ្រដែលខ្ញុំធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត សូមទោស Coach King Chi និងកម្មវិធីទាំងមូលផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-r-rbhf319MGzr7CNU0LpfqipmPachvpjAj1fRX1JKrU4cvWAbSEUY6u1fswzKq-qEAtdq5-ymteVYFLTw3Kt7IAlogkTQuS2Pf1FJPLEcoHpOjsgWcLhMvTBoCEELzpp8GCCOQLaIVB3J-s_q6GR1POmT9FrMfxq4aoSbezgcrTE3FDzwnrlKwD67My/s2048/image_2024-11-19_10-36-22.png
ក្នុងវីដេអូនៃការសូមទោសរបស់កូនក្រុម Kingchi រូបគេបានបញ្ជាក់ពីប៉ារ៉ូលដែលយកទៅប្រកួតគឺឃ្លាជា«មានអ្នកខ្លះគេមើលងាយ មានអ្នកខ្លះគេពេកជ្រាយ គេដាក់ទំនាយ..» ខណៈប៉ារ៉ូល ហ្សេដេស ព្រោះគីឡូគេមើលងាយ គីឡូគេពេកជ្រាយ គេដាក់ទំនាយ…»។ បេក្ខជន រូបនេះក៏បានទទួលស្គាល់ដែរថាអ្វីដែល ហ្សេដេស និយាយគឺជាការពិតដែលថា ហ្សេដេស មិនបានអនុញ្ញាតហើយនៅតែយកមកដដែល៕

ពិតជាមិនគួរឱ្យជឿ ! ម្ចាស់មកុដ MGI 2024 ជាបវរកញ្ញាប្រើពាក្យមិនស.មមកខ្មែររឿងសណ្តែកដីវិញ

0

អ្នកគាំទ្រកម្ពុជាមួយចំនួនបានសម្តែងការខកចិត្តនិងបានបញ្ចេញមតិរិះគន់ចាស់ដៃផងទៅកាន់ Rachel Gupta ដែលជា Miss Grand International 2024 បានយករឿងសណ្តែកដីដែល MGI និង MGC ផ្ទុះភាពចម្រូងចម្រាសជាមួយគ្នានិយាយឌឺដងមកប្រទេសកម្ពុជាទាំងពេលនៅខ្មែរនិយាយពេញៗមាត់ចូលចិត្ត វណ្ណដា ស្រលាញ់ខ្មែរ។ ហួសចិត្តនឹងបវរកញ្ញាឥណ្ឌារូបនេះពេកអ្នកគាំទ្របវរកញ្ញាផ្លែផ្កាឱ្យវិញថាសមហើយដែលជាម្ចាស់មកុដទាំងមូលទៅ Live លក់ប្រហុកទឹកត្រីបែបនេះសម្តីមិនសមជាបវរកញ្ញាសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLu13mUj4_gZHyOUc7kFkhdN3RBl2h0sRzfQPicg71eCRd213YnpMoYE0E6gcOAj88ACjk-Lxiam-KkTNCzTljTrtleLjofjBMem6LoCUBiUTWeo3p_3K_nyIt7lfcq2ElSIKvQkxw-cM2OKPkrOtUYKALj6459sXk22wU0GfTNvixmodimXnFrCGdpUc4/s1350/Snapinsta_app_464469040_908193087917591_3789809534683243449_n_1080.jpg

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកម្ពុជាបានបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងនិងមិនពេញចិត្តទៅកាន់ម្ចាស់មកុដ Miss Grand International 2024 Rachel បន្ទាប់ពីវីដេអូមួយបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។ ក្នុងវីដេអូនោះគេបានឃើញ Rachel កំពុងញុំាសណ្តែកដីហើយឮសំឡេងរបស់អ្នកស្រី ថេរិសា សួរថាជាអ្វីនិងបានបង្រៀននាងឱ្យនិយាយជាភាសាថៃ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រហួសចិត្តនោះគឺម្ចាស់មកុដ MGI រូបនេះបានឌឺដងថាសណ្តែកដីនេះសម្រាប់នាងហៅថា ដ្រាម៉ាពីកឹៗ ដែលចង់សម្តៅមកប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDU_FNhyphenhyphenSaIWJp-YEqmzD104srocMKv-4oycDbwApxmEBGemVLtt8-IoqqLYCF44HMDGaxThc1Je5zUA4BNWqUdJ6wIM1hPoxh3ldBtj-N9G0kZyJ0Mc3mrlv9G1ZrNcFZbVe-0oiF94JBUPhFfmWPJ8GQnlsx4oHNGa_Tse11VYQOatO-G6S4eD7wbMzL/s1350/Snapinsta_app_461985496_1071148237866940_164043989002248041_n_1080.jpg

ឃើញចរិតក្លែងក្លាយរបស់បវរកញ្ញាឥណ្ឌារូបនេះហើយអ្នកគាំទ្រកម្ពុជាពិតជាហួសចិត្តយ៉ាងខ្លាំងនិងបានរិះគន់នាងយ៉ាងចាស់ដៃព្រោះសម្តីសម្តៅនាងមិនសមជាបវរកញ្ញាជាម្ចាស់មកុដទាល់តែសោះ។ កាលពីប្រកួតនៅប្រទេសកម្ពុជា Miss Grand India រូបនេះនិយាយថានាងគឺជាហ្វេនម្នាក់របស់ វណ្ណដា ថែមទាំងមានបំណងចង់ជួប វណ្ណដា ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Rachel គឺបង្ហាញការចូលចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងសូម្បីតែថ្ងៃចាកចេញទៅប្រទេសថៃនាងក៏បង្ហាញការអាឡោះអាល័យដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3cdrRHuWpIg4RSQQxmNivodaMtWjyUZ63YQq_XjcSHH1RuNyzB8q2fcJcasM0yStMHh4wSvX1UfKF_N8YU2ulo7hpEbdK1zFYkgknaPRwmfQ-9B1A5wXgq8KOuXHyRArS_413IvPIP_AB3-B9d2vYIlFElVcYEFXgryyz26Vv3Mo8HWOpNZHS7oeG16Vg/s1350/Snapinsta_app_462038301_466280359771817_617333321813595542_n_1080.jpg

ភាពផ្លាស់ប្តូររបស់ Rachel ទាំងរឿងស្ងប់ស្ងាត់ទៅហើយនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាដែលធ្លាប់ស្រលាញ់នាងសម្តែងការខកចិត្តយ៉ាងខ្លាំងសូម្បីតែ គីមគីម ដែលជាក្រុមការងារក៏ហួសចិត្តឈឺជាងសង្សារសុំបែកទៅទៀតដែលនាងខំសរសើរបវរកញ្ញារូបនេះថាអត្តចរិតល្អតែក្លែងក្លាយញាក់សាច់។ អ្នកលេងបណ្តាញសង្គមខ្លះក៏បានលើកឡើងដែរថាអត្តចរិតបែបនេះហើយបានជាម្ចាស់មកុដទាំងមូលលោក ណាវ៉ាត់ ឱ្យអង្គុយ Live លក់ប្រហុក លក់ទឹកត្រីបែបនេះ៕

ហ្សេដេស ប្រតិ.កម្មបេក្ខជនម្នាក់ជាកូនក្រុមរបស់គ្រូបង្វឹក KingChi លួ.ចប៉ារ៉ូលចម្រៀងទៅប្រលងរ៉េប

0

តារាចម្រៀងរ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានចេញមុខប្រតិកម្មបេក្ខជនម្នាក់ឈ្មោះថា «LO MA»កូនក្រុមរបស់គ្រូបង្វឹក KingChi ដែលលួចយកប៉ារ៉ូលចម្រៀងលោកខំធ្វើអស់រយៈពេល៤ឆ្នាំទៅប្រកួតក្នុងកម្មវិធីរ៉េបទាំងលោកមិនអនុញ្ញាត។ ក្រោយពីរងនូវមតិពីសាធារណជននិងហ្សេដេសផ្ទាល់បេក្ខជនរូបនេះបានចេញទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL9rj3xtUMgk236AfJbhrUN_ztufeJxo3tPQ7q7YbZVwzMmL2VixDaWHGnBwZNSPNj5RDN5pz5wocBVniARR-JZXX1rp3rRkS8mjDAL3hl-wrBhfdr1df0QmoAQAlBD30lwwdZxXfRUSvvHvBipXnajcpk1cH2hKYdVTBTm4SH4ZEgU-ryilt4NZNYx_Y/s2048/image_2024-11-19_09-49-46.png

នៅថ្ងៃទី១៨ ខែវិច្ឆិកា ហ្សេដេស អតីតបេក្ខជន TOP2 ក្នុងកម្មវិធី The Rapper Cambodia បានចេញមុខប្រតិកម្មបេក្ខជន LO MA ដែលជាបេក្ខជនក្នុងកម្មវិធី Rapper Fighter កូនក្រុមរបស់លោក Kingchi ។ តាមរយៈគណនីផ្ទាល់ខ្លួន ហ្សេដេស ដែលមានឈ្មោះថា Chea Bratha បានចែករំលែកវីដេអូ LOMA ប្រកួតជាមួយនឹងបេក្ខជនផ្សេងទៀតអមដោយខ្លឹមសារថា «បទដែលខ្ញុំធ្វើវាអស់ពេលជិត ៤ឆ្នាំ ត្រូវបានបុគ្គលម្នាក់នេះ LO MA បំផ្លាញ ដោយយកប៉ារ៉ូលពីបទខ្ញុំទៅដាក់ក្នុងបទប្រលងរបស់ខ្លួនឯង ធ្លាប់សុំខ្ញុំដែរ តែខ្ញុំមិនព្រម រួចក៏លួចចឹងម៉ងទៅ មែន ??? យកប៉ារ៉ូលរបស់គេទៅប្រលងចឹង គិតថាឡូយមែនប្រូ ???»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VUcW-R0Dnv01sujZ15Q9fTktAzcLX-zkzcLVo-VgYEG5Ut1jqxfvuZ2fZWiUILiUtv6GuwN_Mwzhq445fs0ZPXqX_Z15SVl7C8vau8FZdtpOgOanXDjjz9J3Vuh-kWytwVlc5mKuUCwyFsFOVcv9lMRxggIfSP15mf8AiCbamjQv3um4LJHUmhlGw96o/s2048/image_2024-11-19_10-36-12.png

បន្ទាប់ពីម្ចាស់បទ sidequest បញ្ចេញនូវប្រតិកម្មរបស់ខ្លួនបែបនេះអ្នកលេងបណ្តាញសង្គមបានខម្មិនថា លួចទាំងដុល យកប៉ារ៉ូលមធ្យម ងំគេថាមិននៅតែយក??បញ្ហានៅត្រង់ហ្នឹង , រៀនធ្វើខ្លួនឯងបានឆាប់ល្បីកុំចាំតែលួចរបស់គេចឹង»។ ឃើញមានការប្រតិកម្មយ៉ាងច្រើនបែបនេះបេក្ខជន LOMA បានចេញវីដេអូសូមទោសជាសាធារណៈទាំងយប់ទៅកាន់ ហ្សេដេស អមដោយខ្លឹមសារថា «
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmX_dU8VJmIsiwKFJE_wwjzQJLsm57Q4cP2YrjdQALvF9QJ2iCtsNjAuTIG4PeABXrlltrTH1FRXWfQkcUT6CwZ93AOEm6UuWwt2IyGfwkjfcMI3FmNVC9UtnVMl2oN2i8rB5NlUkPkbNhIi6BAISxCJINoslKaIm1OFVnJAZskQBU7sn_pBQ9Z6F8vjAi/s960/image_2024-11-19_10-36-14.png
ខ្ញុំសូមធ្វើការសូមទោសទៅកាន់ zedes ចំពោះ ប៉ារ៉ូលមួយចំនួនដែលខ្ញុំបានយក មកដាក់បញ្ចូលក្នុងថ្ងៃប្រកួត ដោយមិនបានគិតវែងឆ្ងាយ ហើយសូមសូមទោសទៅដល់ អ្នកគាំទ្រដែលខ្ញុំធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត សូមទោស Coach King Chi និងកម្មវិធីទាំងមូលផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-r-rbhf319MGzr7CNU0LpfqipmPachvpjAj1fRX1JKrU4cvWAbSEUY6u1fswzKq-qEAtdq5-ymteVYFLTw3Kt7IAlogkTQuS2Pf1FJPLEcoHpOjsgWcLhMvTBoCEELzpp8GCCOQLaIVB3J-s_q6GR1POmT9FrMfxq4aoSbezgcrTE3FDzwnrlKwD67My/s2048/image_2024-11-19_10-36-22.png
ក្នុងវីដេអូនៃការសូមទោសរបស់កូនក្រុម Kingchi រូបគេបានបញ្ជាក់ពីប៉ារ៉ូលដែលយកទៅប្រកួតគឺឃ្លាជា«មានអ្នកខ្លះគេមើលងាយ មានអ្នកខ្លះគេពេកជ្រាយ គេដាក់ទំនាយ..» ខណៈប៉ារ៉ូល ហ្សេដេស ព្រោះគីឡូគេមើលងាយ គីឡូគេពេកជ្រាយ គេដាក់ទំនាយ…»។ បេក្ខជន រូបនេះក៏បានទទួលស្គាល់ដែរថាអ្វីដែល ហ្សេដេស និយាយគឺជាការពិតដែលថា ហ្សេដេស មិនបានអនុញ្ញាតហើយនៅតែយកមកដដែល៕

ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា យុវជនឈ្មោះ Omar Nok អ្នកធ្វើដំណើរផ្សងព្រេងនៅប្រទេសអេហ្ស៊ីប និងមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយជោគជ័យ ។ យុវជនរូបនេះបានកំណត់គោលដៅទៅជប៉ុនដោយពុំជិះយន្តហោះ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ និងចំណាយពេលអស់២៧៤ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisV5jbKSML4Am8rEwPQJ7p4iYSozLEemYrZ_1YvkfnUTtGX4kvFmECTZkxUXu9ecHz1M0Bx7GbiWz_idKjFYpeyDJZQAzF2EKQ7zbzh4sL3BjF5xNgmNNX4yKt0Ly_74D1sQ_Z7AlbQS0h9cLSKLOCqL2sccUjdReDi23sCATdEWyTpxhkDUYxRV7g1VQU/s897/photo_2024-11-19_14-18-09%20(2).jpg
លោក Omar មានអាយុ៣០ឆ្នាំ និងមានអ្នកតាមដានក្នុង Instagram រហូតដល់ជាង៧៥ម៉ឺននាក់ បានបង្ហោះរូបភាពជោគជ័យរបស់ខ្លួន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ជាង១០ប្រទេសដើម្បីទៅដល់ជប៉ុន តាមការតាំងចិត្តដោយពុំជិះយន្តហោះ ។ លោកធ្វើដំណើរតាមរថយន្ត, ម៉ូតូ, នាវា, ជិះសត្វអូដ្ឋ និងសេះ រហូតដល់គោលដៅ បើប្រៀបធៀបជាមួយការជិះយន្តហោះពីទីក្រុងឃៃរ៉ូ ប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺចំណាយពេលតែ១២ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIFUgIHp6pAMJok3nK5v2MClnf0kABqsfGcvPdOTaGBaPx13kZXALRYjDgCxQBBki9Iskmzb0O47oKm-2FI2DHFVXhJ20n3ZcZsGfM44FCElBDo-HVKhPouZEg1Oe0sm_IJRe74xxiOdIuAIzfoOUX4Hsp3kVrKxt3xDnSHc900ahJnonplPl6cAGcf17/s1144/photo_2024-11-19_14-18-09%20(3).jpg

លោកបានថតរូបភាពជាបន្តបន្ទាប់ក្នុងអំឡុងពេលធ្វើដំណើរ ចាប់ពីទីក្រុងឃៃរ៉ូ រហូតដល់ទីក្រុងតូក្យូ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ ។ លោកប្រាប់ថា ជប៉ុន គឺជាគោលដៅឆ្ងាយបំផុតដែលលោកបានធ្វើដំណើរមកដល់ក្នុងតំបន់អាស៊ី ដោយពុំចាំបាច់ជិះយន្តហោះ ហើយលោកធ្វើដំណើរតាមនាវាមកដល់ទីក្រុង Fukuoka កាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់មក ក៏ធ្វើដំណើរមកទីក្រុងតូក្យូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPPrssUL34k-HxzuS_OC3vBj2g2tsglAsNTbt_z3Fyuv5atxDwyAAlxOfgHS5HCDsxRd34CNhiEFipJPfzztZfZgRAX-wHkKw1FAuqdq6ct5unJe10wZdrrDxHN8qSmktNikJO3K313GzR33YvOM4anT7dzh9EXEcqaz8VcER262OS_2Jg05r8YbyyEj8g/s1280/photo_2024-11-19_14-18-09%20(4).jpg
កន្លងមក លោកធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយក្នុងតំបន់អឺរ៉ុប និងអាមេរិក ប៉ុន្តែពុំធ្លាប់ធ្វើដំណើរឆ្ងាយបែបនេះទេ ។ ការធ្វើដំណើរថ្ងៃដំបូងពិបាកបំផុត ក្រោយពីឪពុករបស់លោកនាំមកកំពង់ផែសមុទ្រក្រហមនៅទីក្រុង Safaga ភាគខាងត្បូងអេហ្ស៊ីប ដើម្បីជិះនាវាទៅអារ៉ាប៊ីសាអូឌីត គឺលោកបារម្ភថា ពុំអាចនិយាយភាសាបរទេសបានពេលទៅដល់អាស៊ីកណ្តាល និងគ្មានភ្ញៀវទេសចរច្រើន ។ ប៉ុន្តែដោយសារការលើកទឹកចិត្តពីឪពុក លោកក៏សម្រេចចិត្តជិះនាវា និងធ្វើដំណើរបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-TR3KoeEMloIKtCVw6baWVJU8WD6_zv5pApRmDcbtGB9HBtZv6tl2c1JOHDjvhBH9AOTpsOsNlNy-mzJuqz2tmmgPYx01HIO5aOmI8cy7A091q7vQdooik_lkd-a60KnteU8FWkvfaaLcYSmIJ9xyO0r-lGb11ZRI-PQ23bFqQfH12RgFPDNUrdWMQ8Z1/s1280/photo_2024-11-19_14-18-09.jpg

លោកបានឆ្លងកាត់ Mecca ជាទីក្រុងរបស់សាសនាឥស្លាម រួចហើយធ្វើដំណើរកាត់តាមវាលខ្សាច់ប្រទេសអ៊ីរ៉ង់មកដល់រុស្ស៊ី ឆ្លងកាត់ជួរភ្នំថាជិគីស្ថាន ។ លោកបានឆ្លងកាត់តំបន់ខ្លះរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន ដោយជិះសត្វអូដ្ឋ និងសេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEKmdileW65Ua2BVS8pjUNgz631wYaJ60714UzQIT9K6FWiqEUXGVNiwx00QljqFm2eAaj7m8f9lvxP9b1nKkTYFAC_BYAekr-yuVMLl5iF8QYGeJfAJwaxNUhUPr1uQqQ3tlld6DndvAXn9gDjDalVr6mUeqP2WXJrQhMlyiVUHwdvVUdYdXG9mzh6XP_/s800/photo_2024-11-19_14-18-10%20(2).jpg

លោកធ្លាប់ធ្វើការផ្នែកវិភាគហិរញ្ញវត្ថុរបស់ Amazon ប្រទេសអាល្លឺម៉ង់ និងលុចសំបួរ ហើយលោកបានចាយវាយប្រាក់សន្សំសម្រាប់ការធ្វើដំណើរលើកនេះ ។ លោកបានចំណាយប្រាក់ចំនួន២៥ដុល្លារអាមេរិកក្នុង១ថ្ងៃ រីឯការធ្វើដំណើរកាត់តាមប្រទេសអាហ្វហ្គានីស្ថាន មានរយៈពេល២សប្តាហ៍ គឺចំណាយប្រាក់អស់តែ៨៨ដុល្លារប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWR75eA_TtSGku_tkkoijoUHBxG_KItjTBqsTbtFuBUayFyOOTHcqNr3xQbqutHPvB3pBXxmheisquwMMLYKvq44dviswObJs7j5GFQB1Xt2d7PAC6r-kRmajm3JuQSi8Fyrnhw9VNzqOxYlsprdilIn70znMrptoFEBiVsr1N_2f7z7NlE4_WxdQRtQ7/s880/photo_2024-11-19_14-18-10.jpg

ការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះ លោកពុំអារម្មណ៍ពីគ្រោះថ្នាក់ទេ ពីព្រោះតែងតែមានមនុស្សពុំស្គាល់គ្នាជួយជានិច្ច ។ ពួកគេចិត្តល្អ ហើយលោកមានទំនុកចិត្តថា សន្តិភាពនឹងកើតឡើងនៅលើពិភពលោក ៕

ស្អែកនេះ! រដ្ឋសភា នឹងបោះឆ្នោតផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស

0

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ដោយក្នុងនោះ ឯកឧត្តម ប្រាក់ សុខុន នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N9LfMG3hCjGZlOzRESwefPyTgJ2p_xpiCKeKqVWtXRioDUAaGaT56VZo8HBiAqT_KBlIjp4IYHzNjsSs4LpX59LgmfKEvwb6ZISXIw8rUPlPK7i-lkaKBvz3l3dh2xHX_CTELfETsVycnS11Jhm3IHOxp1i5IdhBnOJgYxn4iFwTiGoOGwcHrEr_0MzE/s990/image_2024-11-19_14-17-22.png

ឯកឧត្តម ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា ដែលមានបទពិសោធន៍យ៉ាងខ្ពស់ ដោយលោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០១៦ មុននឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_TNJ0zrvjWrCNgrRA5JsdKgQqQRosDUQD3qh_xqdpM6-O8RIqN-CQTDRRhZM7HOib5NFmPR_9KagkAgqmzx7AfCPGGZSer67IBgqDY7lR-BB84ztjb437k1tWRhKsM_jHgU2wipxipVLQk_PVoLzaIR13NblRUmMxIxKWOaObJXCSJjaIMLs8SirYTTk/s1280/image_2024-11-19_14-17-22%20(2).png

ដោយឡែក ចំពោះ ឯកឧត្តម សុខ ចិន្តាសោភា នឹងត្រូវបានតែងតាំងជាជាឧបនាយករដ្ឋមន្ត្រីវិញ ក្រោយពីត្រូវផ្លាស់ចេញពីរដ្ឋមន្ត្រីក្រសួងការបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCAok9rXgSw5uFD1te8cpXk1awmwLFqpHaaPrSqA-e1LptV_gJfb1M2njkgQNALs78Ho7Br19CKgn8ZdcUFpV6ILW2EQcPzmPaeBhIoWen3Bq3oN4jVzFM4-LZ7XnkBSsJPNQd12ocORUJ3_r_6OCImgdPnXvQ7QOIgridnz99_g7iV6UVCXtBaLl9bKq/s1388/image_2024-11-19_14-17-23.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋសភា ធ្វើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើ ពោលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋសភាក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប ផងដែរ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕