Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

38
0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា យុវជនឈ្មោះ Omar Nok អ្នកធ្វើដំណើរផ្សងព្រេងនៅប្រទេសអេហ្ស៊ីប និងមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយជោគជ័យ ។ យុវជនរូបនេះបានកំណត់គោលដៅទៅជប៉ុនដោយពុំជិះយន្តហោះ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ និងចំណាយពេលអស់២៧៤ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisV5jbKSML4Am8rEwPQJ7p4iYSozLEemYrZ_1YvkfnUTtGX4kvFmECTZkxUXu9ecHz1M0Bx7GbiWz_idKjFYpeyDJZQAzF2EKQ7zbzh4sL3BjF5xNgmNNX4yKt0Ly_74D1sQ_Z7AlbQS0h9cLSKLOCqL2sccUjdReDi23sCATdEWyTpxhkDUYxRV7g1VQU/s897/photo_2024-11-19_14-18-09%20(2).jpg
លោក Omar មានអាយុ៣០ឆ្នាំ និងមានអ្នកតាមដានក្នុង Instagram រហូតដល់ជាង៧៥ម៉ឺននាក់ បានបង្ហោះរូបភាពជោគជ័យរបស់ខ្លួន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ជាង១០ប្រទេសដើម្បីទៅដល់ជប៉ុន តាមការតាំងចិត្តដោយពុំជិះយន្តហោះ ។ លោកធ្វើដំណើរតាមរថយន្ត, ម៉ូតូ, នាវា, ជិះសត្វអូដ្ឋ និងសេះ រហូតដល់គោលដៅ បើប្រៀបធៀបជាមួយការជិះយន្តហោះពីទីក្រុងឃៃរ៉ូ ប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺចំណាយពេលតែ១២ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIFUgIHp6pAMJok3nK5v2MClnf0kABqsfGcvPdOTaGBaPx13kZXALRYjDgCxQBBki9Iskmzb0O47oKm-2FI2DHFVXhJ20n3ZcZsGfM44FCElBDo-HVKhPouZEg1Oe0sm_IJRe74xxiOdIuAIzfoOUX4Hsp3kVrKxt3xDnSHc900ahJnonplPl6cAGcf17/s1144/photo_2024-11-19_14-18-09%20(3).jpg

លោកបានថតរូបភាពជាបន្តបន្ទាប់ក្នុងអំឡុងពេលធ្វើដំណើរ ចាប់ពីទីក្រុងឃៃរ៉ូ រហូតដល់ទីក្រុងតូក្យូ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ ។ លោកប្រាប់ថា ជប៉ុន គឺជាគោលដៅឆ្ងាយបំផុតដែលលោកបានធ្វើដំណើរមកដល់ក្នុងតំបន់អាស៊ី ដោយពុំចាំបាច់ជិះយន្តហោះ ហើយលោកធ្វើដំណើរតាមនាវាមកដល់ទីក្រុង Fukuoka កាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់មក ក៏ធ្វើដំណើរមកទីក្រុងតូក្យូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPPrssUL34k-HxzuS_OC3vBj2g2tsglAsNTbt_z3Fyuv5atxDwyAAlxOfgHS5HCDsxRd34CNhiEFipJPfzztZfZgRAX-wHkKw1FAuqdq6ct5unJe10wZdrrDxHN8qSmktNikJO3K313GzR33YvOM4anT7dzh9EXEcqaz8VcER262OS_2Jg05r8YbyyEj8g/s1280/photo_2024-11-19_14-18-09%20(4).jpg
កន្លងមក លោកធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយក្នុងតំបន់អឺរ៉ុប និងអាមេរិក ប៉ុន្តែពុំធ្លាប់ធ្វើដំណើរឆ្ងាយបែបនេះទេ ។ ការធ្វើដំណើរថ្ងៃដំបូងពិបាកបំផុត ក្រោយពីឪពុករបស់លោកនាំមកកំពង់ផែសមុទ្រក្រហមនៅទីក្រុង Safaga ភាគខាងត្បូងអេហ្ស៊ីប ដើម្បីជិះនាវាទៅអារ៉ាប៊ីសាអូឌីត គឺលោកបារម្ភថា ពុំអាចនិយាយភាសាបរទេសបានពេលទៅដល់អាស៊ីកណ្តាល និងគ្មានភ្ញៀវទេសចរច្រើន ។ ប៉ុន្តែដោយសារការលើកទឹកចិត្តពីឪពុក លោកក៏សម្រេចចិត្តជិះនាវា និងធ្វើដំណើរបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-TR3KoeEMloIKtCVw6baWVJU8WD6_zv5pApRmDcbtGB9HBtZv6tl2c1JOHDjvhBH9AOTpsOsNlNy-mzJuqz2tmmgPYx01HIO5aOmI8cy7A091q7vQdooik_lkd-a60KnteU8FWkvfaaLcYSmIJ9xyO0r-lGb11ZRI-PQ23bFqQfH12RgFPDNUrdWMQ8Z1/s1280/photo_2024-11-19_14-18-09.jpg

លោកបានឆ្លងកាត់ Mecca ជាទីក្រុងរបស់សាសនាឥស្លាម រួចហើយធ្វើដំណើរកាត់តាមវាលខ្សាច់ប្រទេសអ៊ីរ៉ង់មកដល់រុស្ស៊ី ឆ្លងកាត់ជួរភ្នំថាជិគីស្ថាន ។ លោកបានឆ្លងកាត់តំបន់ខ្លះរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន ដោយជិះសត្វអូដ្ឋ និងសេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEKmdileW65Ua2BVS8pjUNgz631wYaJ60714UzQIT9K6FWiqEUXGVNiwx00QljqFm2eAaj7m8f9lvxP9b1nKkTYFAC_BYAekr-yuVMLl5iF8QYGeJfAJwaxNUhUPr1uQqQ3tlld6DndvAXn9gDjDalVr6mUeqP2WXJrQhMlyiVUHwdvVUdYdXG9mzh6XP_/s800/photo_2024-11-19_14-18-10%20(2).jpg

លោកធ្លាប់ធ្វើការផ្នែកវិភាគហិរញ្ញវត្ថុរបស់ Amazon ប្រទេសអាល្លឺម៉ង់ និងលុចសំបួរ ហើយលោកបានចាយវាយប្រាក់សន្សំសម្រាប់ការធ្វើដំណើរលើកនេះ ។ លោកបានចំណាយប្រាក់ចំនួន២៥ដុល្លារអាមេរិកក្នុង១ថ្ងៃ រីឯការធ្វើដំណើរកាត់តាមប្រទេសអាហ្វហ្គានីស្ថាន មានរយៈពេល២សប្តាហ៍ គឺចំណាយប្រាក់អស់តែ៨៨ដុល្លារប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWR75eA_TtSGku_tkkoijoUHBxG_KItjTBqsTbtFuBUayFyOOTHcqNr3xQbqutHPvB3pBXxmheisquwMMLYKvq44dviswObJs7j5GFQB1Xt2d7PAC6r-kRmajm3JuQSi8Fyrnhw9VNzqOxYlsprdilIn70znMrptoFEBiVsr1N_2f7z7NlE4_WxdQRtQ7/s880/photo_2024-11-19_14-18-10.jpg

ការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះ លោកពុំអារម្មណ៍ពីគ្រោះថ្នាក់ទេ ពីព្រោះតែងតែមានមនុស្សពុំស្គាល់គ្នាជួយជានិច្ច ។ ពួកគេចិត្តល្អ ហើយលោកមានទំនុកចិត្តថា សន្តិភាពនឹងកើតឡើងនៅលើពិភពលោក ៕