អ្នកគាំទ្រកម្ពុជាមួយចំនួនបានសម្តែងការខកចិត្តនិងបានបញ្ចេញមតិរិះគន់ចាស់ដៃផងទៅកាន់ Rachel Gupta ដែលជា Miss Grand International 2024 បានយករឿងសណ្តែកដីដែល MGI និង MGC ផ្ទុះភាពចម្រូងចម្រាសជាមួយគ្នានិយាយឌឺដងមកប្រទេសកម្ពុជាទាំងពេលនៅខ្មែរនិយាយពេញៗមាត់ចូលចិត្ត វណ្ណដា ស្រលាញ់ខ្មែរ។ ហួសចិត្តនឹងបវរកញ្ញាឥណ្ឌារូបនេះពេកអ្នកគាំទ្របវរកញ្ញាផ្លែផ្កាឱ្យវិញថាសមហើយដែលជាម្ចាស់មកុដទាំងមូលទៅ Live លក់ប្រហុកទឹកត្រីបែបនេះសម្តីមិនសមជាបវរកញ្ញាសោះ។
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកម្ពុជាបានបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងនិងមិនពេញចិត្តទៅកាន់ម្ចាស់មកុដ Miss Grand International 2024 Rachel បន្ទាប់ពីវីដេអូមួយបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។ ក្នុងវីដេអូនោះគេបានឃើញ Rachel កំពុងញុំាសណ្តែកដីហើយឮសំឡេងរបស់អ្នកស្រី ថេរិសា សួរថាជាអ្វីនិងបានបង្រៀននាងឱ្យនិយាយជាភាសាថៃ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រហួសចិត្តនោះគឺម្ចាស់មកុដ MGI រូបនេះបានឌឺដងថាសណ្តែកដីនេះសម្រាប់នាងហៅថា ដ្រាម៉ាពីកឹៗ ដែលចង់សម្តៅមកប្រទេសកម្ពុជា។
ឃើញចរិតក្លែងក្លាយរបស់បវរកញ្ញាឥណ្ឌារូបនេះហើយអ្នកគាំទ្រកម្ពុជាពិតជាហួសចិត្តយ៉ាងខ្លាំងនិងបានរិះគន់នាងយ៉ាងចាស់ដៃព្រោះសម្តីសម្តៅនាងមិនសមជាបវរកញ្ញាជាម្ចាស់មកុដទាល់តែសោះ។ កាលពីប្រកួតនៅប្រទេសកម្ពុជា Miss Grand India រូបនេះនិយាយថានាងគឺជាហ្វេនម្នាក់របស់ វណ្ណដា ថែមទាំងមានបំណងចង់ជួប វណ្ណដា ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Rachel គឺបង្ហាញការចូលចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងសូម្បីតែថ្ងៃចាកចេញទៅប្រទេសថៃនាងក៏បង្ហាញការអាឡោះអាល័យដែរ។
ភាពផ្លាស់ប្តូររបស់ Rachel ទាំងរឿងស្ងប់ស្ងាត់ទៅហើយនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាដែលធ្លាប់ស្រលាញ់នាងសម្តែងការខកចិត្តយ៉ាងខ្លាំងសូម្បីតែ គីមគីម ដែលជាក្រុមការងារក៏ហួសចិត្តឈឺជាងសង្សារសុំបែកទៅទៀតដែលនាងខំសរសើរបវរកញ្ញារូបនេះថាអត្តចរិតល្អតែក្លែងក្លាយញាក់សាច់។ អ្នកលេងបណ្តាញសង្គមខ្លះក៏បានលើកឡើងដែរថាអត្តចរិតបែបនេះហើយបានជាម្ចាស់មកុដទាំងមូលលោក ណាវ៉ាត់ ឱ្យអង្គុយ Live លក់ប្រហុក លក់ទឹកត្រីបែបនេះ៕










