គិតត្រឹម៦ខែនៃឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរដែលបានចាញ់បោក អស់ប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក តាមប្រព័ន្ធអ៊ីនធ័រនែត នេះបើយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYQOpWFbqaADQUANmRSAVFswdUi5kkF4wTZewaehhjAfhnIdDJa5VvbjeuHlNDaimFohfX_z5f68TwJ4rjFJNkcSqLgapcjKNEpkU_ZDXWLa8bDZhb2XwuGOqPPfz1orIOAbPLu8YLUzC8EvbbV7o85hN7HD_VGDn5Oa_1klUZl8ILXFUoUvbqZRRNuaF/s1440/image_2024-11-20_08-41-03.png

ហេតុផលភាគច្រើន ដែលធ្វើឱ្យពលរដ្ឋខ្មែរចាញ់បោក និងបាត់បង់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក៏ព្រោះភាពជឿនលឿន និងភាពងាយស្រួល រាល់ពេលផ្ទេរប្រាក់ និងបង់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឱ្យក្រុមឧក្រិដ្ឋជន សអាចបន្លំចូលលួចលុយបានយ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTIOkEHiPWOwUVpGYwMDvOxAVLQyvwWLIZFWSYp5-ab8nS0vt383c4jTBW3mVF5jpJ1XvCQpNW_p6HWdhtRJq1WBQL0E903F4FF9ZfP5DbGQlbHTPngrRgO8I_lMpQepmB_BcuDvgSJG8sJDUhMVk8J4GtsFI_IrdZnR1oXnWbwF53XljufQzNDp1NU0Ct/s4095/image_2024-11-20_08-41-04%20(2).png

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា៖” យើងពុំអាចបញ្ជាក់បានទេថា នឹងមានវិធីសាស្ត្របែបណាដើម្បីអាចយកលុយបានមកវិញ ព្រោះថាកម្ពុជាពិបាកនឹងស្វែងរកប្រភពដែលបានយកលុយទាំងនោះ។ ប៉ុន្តែយើងនឹងពង្រឹងការចាត់វិធានការលើករណីនេះទេ មិនឱ្យពលរដ្ឋខ្មែរបាត់បង់ប្រាក់បន្ថែមទៀតទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pbyrg5wpYE3c7XuyCLS7o8Dg0y029wosaQ6mQwFYb8VU1lvAwbxReiNpPyn2xsB0yfyJMgPttHzYxw2gRGtZSu3QHcmfFwcrD2kGMuXLm_Plo-SZbqwz06KnMkwfMpQsTQwVhyphenhyphenPJZEuEsAgkcEMdlNw9-145fg3zSMZQDyCajE3YB9s59QA5BzE7FOea/s1080/image_2024-11-20_08-41-04.png

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ជាច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ ដោយបានរំដោះជនបរទេសជាង១៦០០នាក់ មកពី៨ប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibkVN5us-YRfEey4_oHyzmYGcpqh_X3SwPRMDsweW-nITPegKbOpxagv2m20SOCbqVLhXZSv_ia0vrz8lq_OE0sAbggvN2MskYDDOgLrFxy25nQ1Mix4C77MU2dnetg_GaBLOVjSpuqJejrEzfF6kq08iH9NhSnGlmEO_4RQPP0_UIUm5FikPP5nSWHV9s/s800/image_2024-11-20_08-41-10.png