នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ដោយក្នុងនោះ ឯកឧត្តម ប្រាក់ សុខុន នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។
ឯកឧត្តម ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា ដែលមានបទពិសោធន៍យ៉ាងខ្ពស់ ដោយលោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០១៦ មុននឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឆ្នាំ២០២៣។.png)
ដោយឡែក ចំពោះ ឯកឧត្តម សុខ ចិន្តាសោភា នឹងត្រូវបានតែងតាំងជាជាឧបនាយករដ្ឋមន្ត្រីវិញ ក្រោយពីត្រូវផ្លាស់ចេញពីរដ្ឋមន្ត្រីក្រសួងការបរទេស។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋសភា ធ្វើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើ ពោលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋសភាក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប ផងដែរ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕










