អ្នកគាំទ្រជ្រាបមកហើយថាថ្មីៗនេះ វណ្ណដា និង វណ្ណថាន បានបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាលើកដំបូងទៅលើបទ កំលោះស្រុកខ្មែរ ដែលមានការស្តាប់ដល់ទៅ១០០លានដងនៅលើយូធូប។ សមិទ្ធផលដ៏ជោគជ័យនេះតារាចម្រៀង វណ្ណថាន ថាលោកនឹងខិតខំបន្តទៀតដើម្បីឱ្យតន្រ្តីខ្មែរកាន់តែល្បីល្បាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzzsx4VlmCZCEoPCUc6pzApLjSZ6KLkwJFrQnRNKtxv2rqg8IsWyG0ehg_4c-3B0kDULP828RAR75oBrfViJle3q_cRQ1nhUMNttdeSGXiXCg5Sife6wFV41JjEotn3SGkPpYf1ojygMQBDTaf-yJzYy-i0dX0z5TxqtL9UC2kKvpK8ioMLI81EAvRJ2I/s2048/image_2024-11-19_13-48-57.png

នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា លោក វណ្ណថាន បានបង្ហោះPoster អបអរបទ កំលោះស្រុកខ្មែរ មានការស្តាប់១០០លានដងអមដោយអារម្មណ៍រំភើបចិត្តថា«១០០ លានទស្សនា ជាដំបូងខ្ញុំសូមអរគុណទៅកាន់ពុកម៉ែបងប្អូនអ្នកគាំទ្រទាំងអស់សម្រាប់កាដូដ៏ធំមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAGXnZhffVgu0lDeHjaFOEhwMZfdUytcMqrLqxzO5SoGWhuhunpPId762TLdx4tI9ulAkmPxbzGX3RXJgn_Y8k7kA_GP4NVoDcmRmvZNcGrU6ZrnjIKa67GGNYWMi8ZQHtSf_VzsfW2AVtPMtKs8KnnESsHUsSYHQ_R5IiA3YkG8XiZ2-rwhY_l_t2O30/s2048/image_2024-11-19_13-49-03.png
ចំនួនទស្សនានេះជាសមិទ្ធផលធំជាងគេបង្អស់ដែលខ្ញុំទទួលបានតាំងពីចាប់អាជីពសិល្បៈនេះមក ហើយដោយសារតែការគាំទ្ររបស់អ្នកទាំងអស់គ្នា ទើបអាចជំរុញភាពច្នៃប្រឌិតរបស់ខ្ញុំឱ្យកាន់តែកើនខ្ពស់ឡើងកម្រិតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiskGc3VxtTeKMovsq-ydwDCKQJkceeE0naT1OxmCfQJ53T8008wgEN-XYScceaFBriLKI4CgBA6zNqt5oN1r00DlPHiYWQARrEiz8j4MnHQFXLGlnrBCTpgJuhJ4so-AzM4IvxUTZZ2gqCaS6dI2TZEkojxuq_60oZgOibCc598Cf2ChZNVN_QHTUxp5Q2/s2048/image_2024-11-19_13-49-13.png

តារាចម្រៀងរូបនេះបានឱ្យដឹងថាដំបូងឡើងលោកមិននឹកស្មានថាបទនេះនឹងទទួលបានការស្រលាញ់ចូលចិត្តច្រើនខ្លាំងយ៉ាងនេះនោះទេ។ «រម្លឹកបន្តិចទៅកាលពេលចេញបទនេះដំបូងមិននឹកស្មានថាអ្នកទាំងអស់គ្នានឹងស្រលាញ់ចូលចិត្តខ្លាំងបែបនេះទេ ហើយខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំ និងវណ្ណដាអាចផលិតចេញជាបទចូលឆ្នាំមួយជូនបងប្អូនខ្មែរយើងបានរាំលេងសប្បាយទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នានៅក្នុងស្រុក ឬក្រៅស្រុក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPcIyLEBDRhJ8Rs6rJuFXitEh3EN_XN8pCbrJKnR72yURfR2zNWlqyTFj-3heuRexBZwlisqkc9-r8haGjnSXKDlCTnMVbP2R4ZJmhlxVmRv2jXVfJCnNWjamY2m5qCEyrQcZrn83Wj2yVmAoYpU-ihZy1vqNFaD-JD_kLLdSYBPK6wyyTYsAWkpwnAI8/s1440/image_2024-11-19_13-45-05.png
លោក វណ្ណថាន ថា«សមិទ្ធផលដ៏អស្ចារ្យមួយនេះខ្ញុំនឹងខិតខំបន្តទៀតដើម្បីឱ្យតន្ត្រីខ្មែរយើងកាន់តែល្បីល្បាញ»។
គួរឱ្យដឹងថាបទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise» ៕