Home Blog Page 750

សារព័ត៌មានថៃមួយ សម្តែងការព្រួយបារម្ភ ចំពោះការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម

0

កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មានថៃមួយឈ្មោះ Pattaya Mail បានចេញផ្សាយអត្ថបទមួយ ដោយបានបង្ហាញក្តីព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ជាពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqPbFS7t4P8iw2TkgaJ5MxSom3wcHerZLn0bRfM2P7FJMcGYJDOtogPjSFipDKvuZI4MIK5idRMpGJUVYFFqnZXBKiPuovE7ooen0vc56U7y3Cl2biibpMC86BcKUGesiPEoN_qfCQYSfPlZ_yjRTHAfGvu4Yf-nP1ViFdFNnreERGqTBsbKl9JrNJRHji/s990/image_2024-11-22_14-41-29.png

នៅក្នុងអត្ថបទនោះ សារព័ត៌មានថៃបានលើកឡើងថា៖”តាមរយៈមូលដ្ឋានទ័ពរាមរបស់កម្ពុជា ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងថែមទៀតនៅក្នុងតំបន់អាស៊ី ជាពិសេសអាចក្តោបក្តាប់ដែនសមុទ្រចិនខាងត្បូងដែលកំពុងដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសសមាជិកអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvpT_JRYWO0XhHbb5MYxktNOsscuD63C5VdCsoAZqk8msM2lsxSNtqqlfeWsiy_y0irzzzXwJTSyhm1yyLw7qd_DFKV35E-uEFMLdGBOJ_QMkP2-uBet7NrgijdZUL03gU1F-8ZY5zBnIz425X9vkkuTeeWmVvmbZMwWMvxcMRMoBeWURYmcbkYw9LYre/s750/image_2024-11-22_14-41-30%20(2).png

បើតាមលោក លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា៖”ការសម្ដែងការព្រួយបារម្ភរបស់ថៃ គឺគ្រាន់តែជាលេសដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍសមត្ថភាពការពារជាតិផង និងដើម្បីបង្ហាញថាខ្លួនមានជំហររួមជាមួយនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសផង នៅក្នុងល្បែងសន្តិសុខភូមិសាស្ត្រនយោបាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZglQQWAsonkQhNcUYCU8RTJd-5cgLnbmJvDELbJLCCX7-Q4kxJrVBmkxdqe9cCNZmPWUuH30WQHHu_ARClXFF0l6ncRowkFBq1mtSrC-MK0ABNC1EuyxWxs9oSMsUzOzMc_a1UoPs_cjOeKxK4LyJT5VdG9L0UdJXDT9l0qECTJDj9k8yqVJuB6UwJ3n/s1080/image_2024-11-22_14-41-30.png

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាររួចមកហើយថាកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពបាននោះឡើយ ព្រោះវាខុសពីច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង៕

តើពិតទេ? ការប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿនធ្វើឱ្យមនុស្សធាត់មែនឬទេ?

0

ជាការពិតណាស់ ភាពធាត់ត្រូវបានបង្កឡើងជាចម្បងដោយកត្តាជាច្រើនដូចជា របៀបរស់នៅ ការញ៉ាំអាហារដែលគ្មានផាសុខភាព បរិស្ថាន និងកង្វះការធ្វើលំហាត់ប្រាណ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យ Melbourne រួមទាំងសាកលវិទ្យាល័យ RMIT ក្នុងប្រទេសអូស្ត្រាលី បានរកឃើញថា ការប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿនលឿន ក៏អាចជះឥទ្ធិពលលើសកម្មភាពរាងកាយ និងទម្លាប់នៃការញ៉ាំរបស់អ្នកប្រើប្រាស់ផងដែរ មានន័យថាវាក៏ជាកត្តាមួយអាចបណ្តាលឱ្យមនុស្សធាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7YE7eceTHfELWv076U-W4atpHt1PPigCl-YHI6AF4MMJS2woMWmboxrwuuP7cJ-9_eQlmiwv1-ow1_dTdBd3R8Z3joRKutbs3qACrlYzSscRbddujS0LJ9w7wAk7Ul4UNS8kcHZqEZporgGYFCgv2PoVx-g2S8Elg4b2JMXxClUOtj8dZzZkydNdoZZf/s850/image_2024-11-22_14-26-20%20(2).png

វេជ្ជបណ្ឌិត Klaus Ackermann មកពីសាកលវិទ្យាល័យ Monash និងជាសមាជិកនៃក្រុមស្រាវជ្រាវ បានពន្យល់ថា “ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនចាប់ពី 5G ឡើងទៅ នឹងធ្វើឱ្យបុគ្គលកាន់តែស្ងប់ស្ងាត់ ដោយសារការជក់លេងនឹងបច្ចេកវិទ្យាឌីជីថលតាមអ៊ីនធឺណិត ធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ ឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន និងឃ្លានច្រើន ជាហេតុបណ្តាលឱ្យពួកគេញ៉ាំបណ្តើរ លេងអ៊ីនធឺណិតបណ្តើររហូតដល់ធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJVZ0akfOdhp92X46ovTcjpXAK6m8gdtF2pn04q-6juLUoQTHvZiwPNdJMwO8Zg-stVvOspF_EMpvH-okGef6DY1B3ORCPihSznORqdukOriMzgTn_M0E9aiSZ3BgUbM4r0eb2Y6O1WCGI5pdb9LPNV9yPIBOi3c2eEMXIVsiBg-Dy-nMQyEGFH2XGT0Y/s901/image_2024-11-22_14-26-20.png
Ackermann បានបន្តថា “អាកប្បកិរិយាស្ងប់ស្ងាត់បានកើនឡើងនៅពេលដែលអ៊ីនធឺណិតកាន់តែលឿនដែលបណ្តាលឱ្យអ្នកប្រើប្រាស់ស្នាក់នៅមួយកន្លែង គ្មានចលនារយៈពេលយូរ នាំឱ្យអត្រាមេតាប៉ូលីសទាបដែលរួមចំណែកដល់ការធាត់”។ លើសពីនេះការចូលប្រើប្រាស់ទំនិញ សេវាកម្មដឹកជញ្ជូន និងការទំនាក់ទំនងតាមអ៊ីនធឺណិត ដោយមិនជួបផ្ទាល់ក៏នឹងកាត់បន្ថយឱកាសដើម្បីចូលរួមក្នុងសកម្មភាពរាងកាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2422GmGIERAJA9EFagaGzhTc42tQJxTnQtpy_92a0x9T1iZDX01JD0Sb1zMpnzjvFzbn1egVxpZHqxBDg8uiA4AIbBVJlAVLDwGIdNxBUo40H8ZLBKpz-b6qpqUr3Cwvfgyno8oF9T5cM2Sdr5Xudp3oVyHTyL3kLtq-LhnOi4OH1HMZGjNmGIHnSIdkz/s1300/image_2024-11-22_14-26-21%20(2).png
ហេតុនេះហើយការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន នឹងធ្វើឱ្យមនុស្សកាន់ធាត់ទៅៗ ជាហេតុធ្វើឱ្យអត្រាធាត់កើនឡើងខ្លាំងទូទាំងពិភពលោក។ យោងតាម New Atlas ភាពធាត់គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅទូទាំងពិភពលោក ដោយសារតែការកើនឡើងហានិភ័យនៃជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DfRueK2OrcBPoC1htMV_kGz8kCbC3NEzU0xoXlRs2gMju1jgt3WkpRs8PZaaHhT9ocLjWqL2tcoS2W4Qex7ftoIUqDYg1kyrXq-p5bHvZMpwR2aCOVAhlG8qsQ-G39cUhs9YswIBuaRBvpzosTmrk5h3B0HbYz4Ea2P_Zi6RtOyaaNd3848QBSIcxeRC/s500/image_2024-11-22_14-26-21.png

វេជ្ជបណ្ឌិត Klaus Ackermann បានបន្ថែមទៀតថា ការសិក្សារបស់យើងមានគោលបំណងព្រមានមនុស្សកុំឱ្យប្រើប្រាស់អ៊ីធឺណិតច្រើនហួសហេតុពេក ព្រោះវានឹងមិនល្អចំពោះសុខភាពរបស់លោកអ្នកនៅថ្ងៃអនាគតឡើយ៕

រឿង​ចាក់​ថ្នាំ​បណ្ដាល​ឱ្យអ្នក​ជំងឺ​ស្លា..ប់ តុលាការ សម្រេចចោទប្រកាន់ ពីបទ”មនុស្សឃាត​ដោយ​អចេតនា”

0

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យចំនួន ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំខុស បច្ចេកទេសបណ្តាលឱ្យអ្នកជំងឺស្លាប់ និងបានយកសពជនរងគ្រោះ ព្រមទាំងក្មេងស្រី អាយុ ៣ឆ្នាំទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទី ខេត្តតាកែវ។

នៅថ្ងៃកើតហេតុ ឈ្មោះ ស៊ុន ម៉ារីណា បានទទួលព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ ដោយប្រើថ្នាំចាក់។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង។

បន្ទាប់ពីអ្នកជំងឺបានស្លាប់ អ្នកទាំងពីរបានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ។

ក្រោយពីបានសាកសួរជនសង្ស័យ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ចំនួន ៤ បទ ល្មើស រួមមាន៖

  • មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ
  • បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
  • បទ លាក់បំបាំងសាកសព
  • បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ

ដោយឡែកលោក ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណ, បទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និង បទ សមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgShI1AEFIm0wajHB2ZH9eou5H3Cb59YtY09tNpZ3j4bf97Qdg5PiWNWz5yCvvWF0LB0LvIiF6yqydYqDYFvrh5gOTuvGAdqd9B1SHe2CrZ_QlC4OmkpB8WlH0cNGsRFoODFr1AMoFYaTbYupoCwTa0ghIPq6bhFPjqatBmhlG8sFGi9jCJiBDMpoQozInh/s1024/c4ca4238a0b923820dcc509a6f75849b-10-727x1024.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2q854nFpm6nZpduhrcpqhvK6dTmWbzHBDqtOJO6uAmO3MqPzAjmOhiq3febTUfQTgP_5K3U6LZUnsngKRNgaPAQVfybZwqNAurFtlxrY9JxrNtxykP4lJqaXJwPLvXu3FGdoLbHz7DJ1qw2Xz15QJHOhYSHAw4jQTwcX1ho85lozhTWcVxzqe6DRAX1LP/s1024/c81e728d9d4c2f636f067f89cc14862c-8-720x1024.jpg

 

ប្រញាប់ចាកចេញពីកន្លែងការងារនេះ បើអ្នកបានឃើញទង្វើ កាយវិការ ឬសញ្ញាទាំង ៦នេះ បញ្ជាក់ថាអ្នកត្រូវបានគេមើលរំលង ឬមិនឱ្យតម្លៃ

0

ជាការពិតណាស់ មនុស្សខ្លះគេមិនឱ្យតម្លៃយើងទេ ដូច្នេះយើងមិនគួរណាបង្ខំខ្លួនឯងឱ្យទៅអង្វរ លន់តួ អែបអបឱ្យគេមើលឃើញពីតម្លៃរបស់យើងឡើយ ព្រោះមនុស្សមិនចេះឱ្យតម្លៃអ្នកដទៃ គេក៏គ្មានថ្ងៃមើលឃើញពីតម្លៃរបស់យើងដែរ។ កន្លែងខ្លះវាមិនសក្តិសមនឹងយើងនោះទេ ដូច្នេះកុំប្រឹងជ្រៀតខ្លួនចូលទៅកន្លែងមិនសក្តិសម ព្រោះវានឹងនាំឱ្យយើងគ្មានតម្លៃ។ ប៉ុន្តែតើយើងមើលយ៉ាងណា ទើបដឹងថាគេមិនឱ្យតម្លៃ ឬមើលរំលងយើង? ហេតុនេះសញ្ញាខាងក្រោមនឹងបញ្ជាក់ថាអ្នកត្រូវបានគេមើលរំលង និងមិនឱ្យតម្លៃ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE9dkrxapofbhveRkJWYBbhyU-fhWOebkWXTHxeb9OplS6XmIBZ51k6h9Xx_zpNsojRuAMUkomvAIHVn2ryfsl9SX_RDnklL9xiOgrrFJIk9RDpndA2vsdJHz5Q4fn0j67YCH_-tykU-2lz7cnnDMPwkSSPxUe_cyK2wO24zyAKk1gJ4suXq_7JGXC5zdm/s880/image_2024-11-22_13-25-50%20(2).png

១.គេមិនទទួលស្គាល់អ្វីដែលយើងប្រឹងប្រែងទេ មានន័យថា ទោះយើងខំប្រឹងអស់ពីសមត្ថភាពក៏គេមិនឃើញពីគុណសម្បត្តិយើងដែរ ប៉ុន្តែនៅពេលយើងធ្វើអ្វីខុសមួយគឺគេមើលឃើញតែម្តង ហើយពេលខ្លះគេថែមទាំងរុញគុណសម្បត្តិយើងឱ្យទៅអ្នកផ្សេងទៀតផង។
២.យើងទទួលបានពាក្យរិះគន់ច្រើនជាងពាក្យសរសើរ ទោះជាយ៉ាងណាពាក្យរិះគន់ខ្លះគឺជារឿងល្អ ប៉ុន្តែបើរិះគន់ស្ថាបនាច្រើនដងពេក យើងក៏គួរសម្គាល់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXO8hAsYi4B3Sj1mnKQl4OlsQZCW-Zam3qw1xOpQZNxGaV7ecmSvWqdXVQMn0EcKZ-fYtZE3F-jFcRXaMioUZ3yOK6V-ioIVDg9iY-bZJw0I3CMnplqWvGn47JvThmgAWbgLEj7bap1AEpezFel8qwNX4PSBRZZp4c3UNt8C_tyKjvUdeHz86nudHC_HF4/s700/image_2024-11-22_13-25-50%20(3).png

៣.គំនិត ឬយោបល់របស់យើង គ្មានអ្នកស្តាប់ ឬយកចិត្តទុកដាក់នោះទេ។
៤.គេសន្យាចោល ហើយមិនដែលបំពេញតម្រូវការរបស់អ្នកឡើយ។
៥.យើងខ្លួនឯងមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាដូចត្រូវគេបោកប្រើ។
៦.គេមិនសូវនិយាយជាមួយយើង និងមិនចង់ខាតពេលជាមួយយើង ឬក៏មិនសូវសុំយោបល់ពីយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCNWBWPbWGVMswLf7O_wAf6PduEzRoGk64Bo_Z7Dq5iH0UqeedppPzCu5oUvnyBs5ThYb_yLrFnfPJbAKC0bzrVnm2dwmZVXL_SEi7cyqLikYTyTJiEfSk0Eb7xoaFYj56nOAqtOlpcY47aV7zGi4_S4KAFjSMRoieXsQsf4kEE8bIhxtdBVRnXKsjt7H/s1024/image_2024-11-22_13-25-50.png

ហេតុនេះប្រសិនបើអ្នកជួបរឿងទាំង ៦ ខាងលើនេះ មានន័យថា អ្នកត្រូវបានគេមើលរំលង និងមិនឱ្យតម្លៃហើយ។ ដូច្នេះយើងត្រូវដឹងពីតម្លៃខ្លួនឯង យល់ច្បាស់ពីគុណសម្បត្តិដែលយើងមាន អ្នកណាមិនឱ្យតម្លៃយើង កន្លែងណាមិនឱ្យតម្លៃយើង យើងគួរតែដើរចេញ កុំនៅស៊ូទ្រាំតទៀតអី។ អ្នកគួរស្វែងរកកន្លែងថ្មី និងរាប់អានមនុស្សណាដែលគេមើលឃើញពីតម្លៃយើងបានហើយ នោះតម្លៃរបស់អ្នកនឹងកើតឡើងដោយខ្លួនឯង មានអ្នកគោរពយើងយ៉ាងពិតប្រាកដ៕

អាហារ ៧ មុខជួយកាត់បន្ថយបញ្ហាម្ញ៉ូបភ្នែក និងព្រិលភ្នែកយ៉ាងមានប្រសិទ្ធភាព

0

ពិតណាស់ មនុស្សភាគច្រើនតែងប្រឈមនឹងបញ្ហាភ្នែកម៉្ញូប ឬព្រិលភ្នែក មើលអត់ច្បាស់ ដោយសារការប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទក្នុងរយៈពេលយូរពេក។ ដូច្នេះដើម្បីកាត់បន្ថយអាការៈព្រិលភ្នែក ឬម៉្ញូប អ្នកអាចសាកល្បងអាហារបំប៉នភ្នែកទាំង ៧ មុខនេះដូចខាងក្រោម៖

១.ស៊ុត៖ ស៊ុត គឺជាអាហារសម្បូរសារជាតិ lutein និង zeaxanthin ដែលមានសមាសធាតុដ៏សំខាន់មួយក្នុងការជួយការពារភ្នែកងងឹតនៅពេលយប់ និងភ្នែកស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZMMEzXOQARWuWypzHfKGOP_xBArJkjjmOz-ev7io7dmOcJ6OHsCT14e5xetZrdZ3IUC7FbAG8a5KweIB8uJ5nnm4IVfzwqxn1i5AFMNDapavKmyOYN3PWlT9JLPzkX0Dje9YUH5749WirRJoABcMWdXXQVDekJZJAKfq6zMBw-8F8Gq5XjiQrj6n4o7VA/s3641/image_2024-11-22_13-22-52.png

២.សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុ flavonoids ដែលជួយដល់លំហូរឈាមនៃភ្នែក ធ្វើឱ្យភ្នែករបស់អ្នកច្បាស់ និងភ្លឺជាមុន។<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcA9mwO56Dsp4350ShP4a1QrqR67zgPpKIb6ihLM6yG6XBr6tT404zZXPOf-tPIVpOo8M0-5QyeMYj_JzNGKuc_JZ8aJjuNQDJJzuC3WrAilopkVIMCU2Q1lZ_1nDUIkioTm_JN3WnVpVHkQI_8Km8OP0sdSoP8hXvQIxruA4eqC038XxazLbMR6RR0x0V/s2121/image_2024-11-22_13-22-57.png

៣.ការ៉ុត៖ គឺជាបន្លែដែលមានវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឱ្យភ្នែកមានសុខភាពល្អ និងមើលឃើញច្បាស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlUBoK4j0BlPr41HTKLG2rcKCkEM0xSRRaTKWky5PB8mvIRpKV2M6ERmCgMpPt5f0wA68WPEGRvk3ucNA026Z3pG5UNmRu8ViWVbRuEhQO7qzDJ3B6ta-1ykgDzYKw9mxo7jtnlBb-BqZ7j7SIiwzQ29UI7GnJEBi9xlIiX_EygZdDBF01l-1BrURcvpc/s1200/image_2024-11-22_13-23-00.png

៤.ត្រីធូណា៖ ត្រីធូណាសម្បូរទៅដោយវីតាមីន B complex ដែលជួយការពារភ្នែកពីកាំរស្មីយូវី និងធ្វើឱ្យភ្នែកមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXC6OcP2mF5Ez_4WeTWu6OT0eE1YRo7Qb1l6YSvSkBYd4I3CKpMU5PgPX3kBSGkJ8rhyphenhyphen9LHQzeFUK5GCsTWjjTNhkWwu6kj4ZNXa6_76nqHrHFzXN3I5gl-4NxK7TRGMS2x6PWDVLHiTNB7PeRbNo0Z0gh78n99sPB0wJO0oC15bDdkxab07lJZt05cI4/s1024/image_2024-11-22_13-23-00%20(2).png

៥.ខាត់ណា៖ ខាត់ណាគឺជាបន្លែបៃតងដែលសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយបង្ការកុំឱ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzMN0NGH2gizW83hthWn0fWqpuBA-ImuVlkonCm985neHXqhQ9Ztn63NFhGGx9IknKDHaPXVde6w2Edy-JCvsq6rs5HXQ_e2KCCTZcKLjHngKF8srgnsE96EbVJ9u6FR5sF5t1-w9ExDAuxgMiTM99hfQeT8QsemeazD8N196B7kUcZ4f0NWbM3Qm7tF_/s1280/image_2024-11-22_13-23-01.png

៦.ផ្លែប្លូបឺរី៖ ប្លូបឺរីសម្បូរទៅដោយវីតាមីន C ដែលវាជួយបង្កើនប្រព័ន្ធភាពសុំាក្នុងរាងកាយ និងបង្កើនភាពធន់នៃភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTop5SAcXzgn6YE_-pyPIG9LwnSvd_Gd930_V3ZETBOFW2MeYOsQtNwDENWiV_fEWzCIfD-S4OKAbJ7PbcNUXK_02_WVJdsy0fZroeydL8j2ntKnovaf6yNtU__yLOlkYJHvYon2Ef6t-akM0suayt4YoDgj7AJDc-yMzfaf7Hy1QS6eZapvg9Kt2Xf6g/s1200/image_2024-11-22_13-23-02.png

៧.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិគឺសម្បូរទៅដោយវីតាមីន E ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឱ្យមើលឃើញកាន់តែច្បាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5shIY361qddFIrMAeGewGa44EiNHpv7eGoVSd2QL-m20Uz-NlAg3T29Lih1MEACSY8nb4bvoKVZc49t8zktw_I5Hp17JoAedFC3UZx3Ff1mWK0xiE22_6dvhtDhv6sBydok13ssyKUJTWQMrr4eE3Q07syVGki4VryKr793fWvLIPtH7m2nf8eWwfXLxu/s700/image_2024-11-22_13-23-02%20(2).png

មកស្គាល់ដើមឈើមរ.ណៈដ៏គ្រោះ.ថ្នាក់បំផុតលើពិភពលោក

0

ដើម Manchineel ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness ទទួលស្គាល់ថាជា “ដើមឈើគ្រោះ.ថ្នាក់បំផុតក្នុងពិភពលោក” ដោយសារវាផ្ទុកនូវសារធាតុពុលដ៏សាហាវនៅគ្រប់ផ្នែកទាំងអស់។ ដើម manchineel ច្រើនដុះនៅទីក្រុង Caribbean, Bahamas, ឈូងសមុទ្រម៉ិកស៊ិក, កោះ Galápagos និងកន្លែងជាច្រើនទៀតនៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មានបរទេស IFL Science បានឱ្យដឹងថា ដើមឈើ manchineel គឺពិតជាមានជាតិពុលសាហាវខ្លាំងណាស់ សូម្បីតែការប៉ះស្លឹកឈើរបស់វា ក៏អាចបង្កឱ្យមានការរលាកដោយជាតិគីមីធ្ងន់ធ្ងរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilK-vB82aml6h1j1euY6k4qjzJeShQosuZniqnA0C0Zj9ig7aC0WHZcdHL3x9W_CFBf-vfkenb9WBKXy2nv59utnDLszEejaNpgxyOv7YgGcUE0mGns-kMimfytKd-WhvM_00TeORaq_9vEHZ1qeiLMekIFROIzo_VOOoPVKg4aRf1_rB35w-B7eU_kRqn/s2048/image_2024-11-22_11-27-21.png
រីឯផ្លែរបស់វាមានរសជាតិផ្អែម និងក្លិនក្រអូប ទោះជាយ៉ាងណាអ្នកមិនគួរញ៉ាំវាទេ ព្រោះវានឹងបណ្តាលឱ្យក្អួតចង្អោរ រាគ និងប្រកាច់។ អ្នកឯកទេសខាងវិទ្យុសកម្មលោកស្រី Nicola Strickland ធ្លាប់បានប្រាប់ពីការប្រទះឃើញដើមឈើ manchineel ពេលកំពុងសម្រាកនៅ Tobago ។ លោកស្រីបាននិយាយថា មិត្តរបស់គាត់ច្រឡំបេះផ្លែមួយប្រភេទនេះញ៉ាំ មិនយូរប៉ុន្មានពួកគេក៏ចាប់ផ្តើមពិបាកដកដង្ហើមដោយសារស្ទះផ្លូវដង្ហើម។ ទន្ទឹមនឹងនោះ ពួកគេមានការឈឺចាប់យ៉ាងខ្លាំងនៅក ដោយសារជាតិពុលចូលទៅក្នុងកូនកណ្តុរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyZYVHW7JZl5Zan7db_0kJN-kyWkTpvz7FH9mQfTXfR2vh8jusAn-59qRSJVF-APO00zO5XoPHZBu9PQNmR-3DFNnN4aELXinwfOKa7uZInXwIMCwZ3Il9SkvZBwr9ClGVO0Zp5Mto_cgZS6oCzN-I6BVFCA-0n8PHfhrGwtaLDHPSErKqi02jof2hMw3W/s1600/image_2024-11-22_11-27-24%20(2).png

ទោះជាយ៉ាងណា មិត្តភ័ក្តិរបស់គាត់មិនមានគ្រោះថ្នាក់នោះទេ ដោយសារពួកគេបានញ៉ាំផ្លែឈើនេះតែបន្តិចប៉ុណ្ណោះ មិនដល់មួយផ្លែផង។ គួរបញ្ជាក់ដែរថា អ្នកដែលញ៉ាំផ្លែឈើ manchineel ច្រើនក្នុងពេលតែមួយ អាចមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះដូចជា ចង្វាក់បេះដូងទាប ហើមបំពង់ក ដែលអាចត្រូវការបំពង់ខ្យល់ ការហូរឈាមក្រពះពោះវៀន និងការបាត់បង់ជីវិត។ ទោះបីជាអ្នកមិនបរិភោគផ្លែឈើនេះក៏ដោយ ក៏ដើម និងស្លឹក manchineel អាចបង្កឱ្យមានការរលាកដោយជាតិគីមីធ្ងន់ធ្ងរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXFfMWoVhBemdHSGqK1RMg9rWkC_lGyzV85y6RLG2eX7DjX53E-Xz7_eswO3ncNbFT8Q-FTZo_Yq9MMNjOOQ_yqMvl812oxARARrSDz-TQ51N5w5sOdFbJ7OV3-fzYoUTD5hUqz5zP843AjWwExc2LQYkglzxZ4Ibz3_L4TVgH28eP8TJ3lOZe_Eohy07v/s1000/image_2024-11-22_11-27-24.png

ការសិក្សាឆ្នាំ ២០១១ បានរៀបរាប់លម្អិតអំពីអ្វីដែលបានកើតឡើងចំពោះសិស្សមួយក្រុមដែលបានជ្រកភ្លៀងនៅក្រោមដើមឈើ manchineel នៅលើកោះ Bequia ក្នុងភាគខាងលិចប្រទេសឥណ្ឌា ហើយបានវិវត្តន៍ទៅជាជំងឺរលាកស្បែក និងរលាកភ្នែក។ ដើមឈើ manchineel ដុះលូតលាស់ដល់កម្ពស់ ១៥ ម៉ែត្រ មានមែកធំៗជាច្រើន សំបកពណ៌បៃតង និងផ្កាតូចៗពណ៌លឿង ដែលមើលទៅដូចជាដើមឈើធម្មតា ប៉ុន្តែដើមឈើមួយប្រភេទនេះពិតជាគ្រោះ.ថ្នាក់ខ្លាំងណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvvmqFDG-RNTe2VpWyEc8cu2MghE3cdHFu7PLT-R-dWjc7NEOd2w2nqnQy47bONKItSQ55cY_y7DFp1k_-rSnpttaKOBuOu8YhsG5PTbJ9M7bJljJFnYMvxiKZbiFREy9khU1OxQQHn1Ky4Ii2m20pMUJT_SySrCpe9fSLYiwTolNfx3qJHfk6iphuzcdJ/s1280/image_2024-11-22_11-27-23.png

ក្រុមហ៊ុន Coca-Cola ត្រូវបានគេរិះ.គន់យ៉ាងចាស់ដៃ អំពីការផ្សាយពាណិជ្ជកម្មដោយប្រើ AI

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះក្រុមហ៊ុន Coca-Cola បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាមួយនឹងការផ្សាយពាណិជ្ជកម្មដោយប្រើ AI ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP5Atq3DpBm4T9LEaB5lqg35ndGEuiyVIJyFyci0k2xVqT6rvwaPHMtnZuWaPLCQbLcNdxEMqSpe-tWYTB28wShdHxOtxX2inOxGz3LV0vjmRFU1y17trD8_7uGoK_FOU8CCMTZs7wrU5TS3QF2Qxiy0D_EZaOo-Gz32WjtJfbUaiEUXsYWjUkwTFeDIHU/s1920/image_2024-11-22_10-51-43.png

Coca-Cola គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញបំផុតទូទាំងពិភពលោក តែងតែផ្សព្វផ្សាយប្រមូតផលិតផលរបស់ខ្លួននៅថ្ងៃបុណ្យណូអែល ដែលយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនភាគច្រើនផ្តោតទៅលើ ការជួបជុំគ្រួសារដ៏កក់ក្តៅ វេទមន្ត និងការរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2sx0I8TeOBsqIEpNvDx3qmnsSdEflKMxhaPopL2UlGrPlFLx18MhGuWUfbWJXj4Ykqxs6sIUacdUW26J1adhxAwKZVHEaw8sRSa7Qg_ZL5Hhd3FOkpBpJpABHerOdVIJkMKY7B1zuHHKfJGd8mwVkmdJB8KaGWvoEjjcd2wmGpVvL3mRxw9k1H20rHkwz/s1200/image_2024-11-22_10-51-44%20(2).png

ទោះជាយ៉ាងណាក្នុងរដូវកាលបុណ្យណូអែលនេះ ក្រុមហ៊ុន Coca-Cola បានកំពុងរងការរិះគន់យ៉ាងចាស់ដៃចំពោះការប្រើប្រាស់ AI ដើម្បីផលិតវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ខណៈក្រុមហ៊ុននេះគឺជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេ បែរជាផលិតវីដេអូ AI ទាំងស្រុងទៅវិញ។ យើងដឹងហើយថា បច្ចុប្បន្ន AI គឺមានការពេញនិយមខ្លាំងណាស់ ប៉ុន្តែសម្រាប់អាជីវកម្មតូចតាច គេប្រើវាដើម្បីអស់ថវិការតិច ចំណែក Coca-Cola ដែលជាក្រុមហ៊ុនធំ ស្រាប់តែប្រើ AI ដែរ ហើយចុះបុគ្គលិក និងតារាល្បីៗជាច្រើននាក់ទៀត មិនជួលមកផ្សាយពាណិជ្ជកម្មទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKvxPWNR4WAWBqYcmgn4jsLCFe5lmXM0oojkbET6lYmBBYfqdDaDePQ6v97NC9NMR695GPXJVSOFUIXiGcVhSl3Ztl2LT2z7Q6CbzeHWwllnf6qcPcSFKc7x-z79Q1B7OHF6bU9bhtHMXRo4Y-hLIEU3yVu-zqYg2w2UFs9SyMh8AwNJD3iS-JKp9d0IZd/s645/image_2024-11-22_10-51-44.png

លើសពីនេះវីដេអូ AI ដែលក្រុមហ៊ុនបានចាក់ផ្សាយនៅលើ YouTube គឺជាវីដេអូកាលពីឆ្នាំ ១៩៩៥ ដែលក្រុមហ៊ុនយកមករំលឹកឡើងវិញ ផលិតជាវីដេអូ AI ចាក់ផ្សាយម្តងទៀត ដែលនេះធ្វើឱ្យមនុស្សជាច្រើនមានការមិនពេញចិត្ត។ អ្នកទាំងនោះបានរិះគន់ថា វីដេអូនេះកន្លងផុតយូរហើយ បច្ចុប្បន្នមានវីដេអូថ្មីៗជាច្រើនដែលត្រូវបង្ហាញ ហេតុអ្វីបានជាក្រុមហ៊ុនមិនមានការអាប់ដេតអ៊ីចឹង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiuRnO4FfsSu6xy-09hofrwY7k1g-J6dt7aQAePkOlcsorrVCW-jSXES5tHHoQNJ2eELL4h5ecM67uPAE5LONDYvxC4eft76OQsdq3-kplCPFjCP9kZ9rpO6a6i-OAW1BJ944qmkLqZI4lzBDho1r2Jfm7RdJDjz8BT3StejEBvu_mDGRSdpfCufQy0lj_/s900/image_2024-11-22_10-51-45.png

អ្នកខ្លះថា ការផលិតជាវីដេអូ AI ហាក់មិនមានភាពទាន់សម័យ និងគ្មានភាពទាក់ទាញសោះ។ អ្នកខ្លះទៀតក៏ថា ក្រុមហ៊ុនមិនឱ្យតម្លៃមនុស្ស បែរជាឱ្យតម្លៃ AI ជាង មានន័យថា បច្ចេកវិទ្យាថ្មីទាញយកអត្ថប្រយោជន៍ពីផលិតផលដែលមានស្រាប់ដើម្បីសំយោគអ្វីដែលថ្មី ហើយនោះមិនមែនជាការច្នៃប្រឌិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9QDEjsCmLKlvDlGeOcl-YN37PFdObzzj21PqAuS9quzVXgVuwFfab8FTDDCoZtCEkLfXVziwpr1r3G9UrUl4guviAmJUQVE6zvg8hP_LyDcvgMZs1goq5Y4Bvkb84nI-wjX5fd6ChctV2_kcFaV4SXlmg8u5qdPKpGqVQn6YlTyEfmedLUsmIllY03dh7/s1500/image_2024-11-22_10-51-46.png

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Coca-Cola បានអនុវត្ត AI ក្នុងការផ្សាយពាណិជ្ជកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Coca-Cola បានសហការជាមួយ OpenAI និងបានចេញវីដេអូខ្លីមួយដែលមានចំណងជើងថា “Masterpiece” ហើយទទួលបានការសរសើរជាច្រើនសម្រាប់ទាំងខ្លឹមសារដែលបានបញ្ជូន និងបច្ចេកទេសដែលបានប្រើប្រាស់៕

តុលាការផ្ដន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ២ឆ្នាំ និងតម្រូវឱ្យសងជម្ងឺចិត្តដល់ឯកឧត្តម ហេង សួរ ២០០លានរៀល

0

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង”។

តុលាការ បានសម្រេចផ្ដន្ទាទោស លោក នី ណាក់ ម្ចាស់ទំព័រហ្វេសប៊ុក Iman KH ដាក់ពន្ធនាគារ ២ឆ្នាំ ពិន័យ៣លានរៀល និងឱ្យសងជម្ងឺចិត្តដើមបណ្ដឹងចំនួន២០០លានរៀល ក្រោយលោក នី ណាក់ បរិហារកេរ្ដិ៍ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នរដ្ឋ នៅអំឡុងចុងឆ្នាំ២០២៣។

កាលនោះ លោក នី ណាក់ បានផ្សព្វផ្សាយថា៖”មានការកាត់ដីចំនួន ១០០ ហិកតានៅខេត្តកំពត ផ្តល់ទៅឱ្យលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនោះទេ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ បានចេញមកបំភ្លឺថា ឈ្មោះ ហេង សួរ ដែលទទួលបានដី១០០ហិកតា នៅខេត្តកំពតនោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារឡើយ”។

គួររម្លឹកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ម្តងរួចមកហើយ អស់រយៈពេល១៨ខែ ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ”៕

ពិតជាមិនធម្មតាមែន! Elon Musk ទើបបានកាន់តំណែងថ្មីភ្លាម គ្រោងកាត់បន្ថយមន្ត្រីរាជការអាមេរិករាប់ពាន់នាក់

0

សហរដ្ឋអាមេរិក៖ មេដឹកនាំនៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មីគឺលោក Elon Musk និងលោក Vivek Ramaswamy បានចែករំលែកទស្សនៈរបស់ពួកគេសម្រាប់ផែនការកាត់បន្ថយបុគ្គលិកមន្ត្រីរាជការរាប់ពាន់នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-msgKsTFiuYCgDbDSWiDZLDPtX2-gURb7f5uiDc5LAGKbyaBr4FtMuXHygjFjsJGiYVpeQTDoO_zkXjjpkbiA5Ye09d2Lhkle8c6Z9OfCih432IjlrhoWvCZLXkvaz2Fj_1uvvDZgoi6Z6xDD2-uZEARCVtXbutZW1xRZDgihrUC9PKRxTYN3O9xoEt4l/s2000/image_2024-11-22_09-20-59.png

នៅក្នុងកាសែត Wall Street Journal op-ed ដែលចេញផ្សាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា លោក Musk និង Ramaswamy បាននិយាយថា ពួកគេនឹងសហការជាមួយការិយាល័យគ្រប់គ្រង និងទីភ្នាក់ងារផ្សេងទៀត ហើយនឹងជូនដំណឹងដល់លោក Trump អំពីការគ្រប់គ្រង និងការកាត់បន្ថយចំណាយរដ្ឋបាល ដែលនេះនឹងនាំឱ្យមានការបញ្ឈប់ការងារនៅទូទាំងភ្នាក់ងារសហព័ន្ធអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXb890V8ggvyDkzeb0mn5bHyk5PLTQQbS6DsaKLmn3CJR8-H4D-_F3MGiACGFZUudUOHTftHLVKUyAQ_Fyfj8b9Wuu_zLjJGbjja3SSm-ZQQnHbCwCfqnjSKmhiCl3eHcYWMNDfipJw1XpfqRu5qhmV2GYIukm4BDrpEaZoBtOZvr1Zx2NIy16Eb57w6cW/s1200/image_2024-11-22_09-21-00%20(2).png

ដូច្នេះអ្នកទាំងពីរនឹងធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីកំណត់ចំនួនបុគ្គលិកអប្បបរមាដែលត្រូវការនៅក្នុងទីភ្នាក់ងារណាមួយ ដើម្បីឱ្យនាយកដ្ឋានអាចបំពេញមុខងារដែលមានការអនុញ្ញាតតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ប្រធាននាយកដ្ឋានទាំងពីររូបនេះ ក៏បានបន្ថែមទៀតថាចំនួនបុគ្គលិកដែលត្រូវបានកាត់បន្ថយត្រូវតែស្មើនឹងចំនួនបទប្បញ្ញត្តិរបស់សហព័ន្ធដែលលោក Trump បានលុបចោល។ លើសពីនេះ បុគ្គលិកដែលត្រូវបានស្នើសុំឱ្យចាកចេញ ត្រូវតែគោរពតាមច្បាប់របស់ពួកគេ ហើយគោលដៅរបស់ពួកគេ គឺដើម្បីផ្លាស់ប្តូរបុគ្គលិកមន្ត្រីរាជការទៅកាន់វិស័យឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKgCblmqAI_-zTcKWlTYrkWtBHN5iuTG0TKVI3OV24IXTK-_UKC7x92hfqdQvYM8OYpZatKnmhXI5svJ-Jok8wGNkqaYic0t0YWACWjdxh2Lg-syxQpIJMp_Gyl5X-EE-F3x0xRo9hBUyvUhFYO9_6ROAHCnLKcYL_lq0xf_w3dmQeMjFJLjM-i-3TNfOW/s1140/image_2024-11-22_09-21-00.png

ប្រធានាធិបតីអាចប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីលើកទឹកចិត្តដល់ការចូលនិវត្តន៍មុនកាលកំណត់សម្រាប់បុគ្គលិកសហព័ន្ធមួយចំនួន និងអនុវត្តការបង់ប្រាក់ផ្តាច់មុខដោយស្ម័គ្រចិត្តដើម្បីជួយសម្រួលដល់ពួកគេ។ មេដឹកនាំទាំងពីរក៏បានស្នើគំនិតដែលតម្រូវឱ្យបុគ្គលិកទីភ្នាក់ងារសហព័ន្ធមកការិយាល័យ ៥ ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ។ នេះអាចបណ្តាលឱ្យមាន “រលក” នៃការបញ្ចប់កិច្ចសន្យាដោយស្ម័គ្រចិត្តពីមនុស្សមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះនឹងមិនមានសិទ្ធិអំណាចឯករាជ្យដើម្បីធ្វើការសម្រេចចិត្តលើការកាត់បន្ថយការចំណាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg34JUTR9wsbr8G8XGyBMZD2kucEbI_diyJZ0U7fFY3ADkYxxRfbhsh_A5KzR_dMsyinN5ZgkgPn5EWdpzdu0LK5nJq5x_pT6mbZxVPlrItkVGzz0OEd4iJ2DQDRKPFKu34jCLpYFbgw7FKMoIckPmeMSzoD2KlopQcjSpZNQA6Z2W1lzwf6fg-355YuXU/s948/image_2024-11-22_09-21-01.png

មានន័យថា ការផ្លាស់ប្តូរកម្មវិធីជាច្រើន រួមទាំងកម្មវិធីចាំបាច់ដូចជា សន្តិសុខសង្គម និង Medicare នឹងត្រូវការការយល់ព្រមពីសភាជាមុនសិន។ គួរបញ្ជាក់ដែរថា កាលពីដើមខែនេះប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថាមហាសេដ្ឋី Elon Musk និង Vivek Ramaswamy នឹងដឹកនាំ “នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល” ថ្មីរបស់សហរដ្ឋអាមេរិក។ តួនាទីនេះនឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាល ក្នុងការរុះរើប្រព័ន្ធការិយាធិបតេយ្យរបស់រដ្ឋាភិបាល កាត់បន្ថយបទប្បញ្ញត្តិដែលលែងត្រូវការតទៅទៀត ក៏ដូចជាកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ ដែលមានសារៈសំខាន់សម្រាប់ចលនា “Save America”៕

សម្ដេចតេជោ អំពាវនាវឱ្យព្រះសង្ឃនៅទូទាំងប្រទេស កុំច្រណែននឹងព្រះអង្គ ចន្ទ មុន្នី

0

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យព្រះសង្ឃនៅទូទាំងប្រទេស កុំច្រណែននឹងព្រះអង្គ ចន្ទ មុន្នីដែលមានពុទ្ធបរិស័ទ្ធគោរពស្រឡាញ់ចូលចិត្តច្រើន។

សម្តេចតេជោ បានបន្ថែមទៀតថាលើកឡើងថា៖” ធ្វើម៉េច បើពុទ្ធបរិស័ទចូលចិត្តព្រះអង្គ ចន្ទ មុនី ហើយ យើងជួយអរទៅ កុំទៅច្រណែននឹងព្រះសង្ឃដូចគ្នា ព្រោះរឿងច្រណែន ជារឿងខុសនឹងធម៌ពុទ្ធសាសនា។

លើសពីនេះទៅទៀត សម្តេច ក៏បានសុំអង្វរ សុំព្រះសង្ឃកុំច្រណែនគ្នាអី ថាបើព្រះសង្ឃដែលមាននិន្នាការនយោបាយ ខ្ញុំព្រះករុណាខ្ញុំមិនថាទេ ប៉ុន្តែពេលខ្លះ គ្រាន់តែព្រះសង្ឃខ្លះមានឥទ្ធិពល ក៏ចេះច្រណែនគ្នាដែរ”។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមចំនួន ៥ ១៤៦វត្ត ដោយក្នុងនោះ គណៈមហានិកាយ មាន ៤ ៨៧៦វត្ត និងគណៈធម្មយុត្តិកនិកាយមាន២៧២វត្ត ដែលមានព្រះសង្ឃសរុប ៧១,១៧៤ព្រះអង្គ ក្នុងនោះគណៈមហានិកាយ មានព្រះសង្ឃ ៦៨ ៦៥៩អង្គ៕