Home Blog Page 749

តារាសម្តែងហុងកុង Elena Kong ស្វែងរកគូក្នុងកម្មវិធីណាត់ជួបយកបុរសក្មេងជាងខ្លួន២០ឆ្នាំ

0

តារាសម្តែងហុងកុង Elena Kong ដែលមានអាយុ ៥៣ ឆ្នាំថ្មីៗនេះបានចែករំលែកថាអ្នកនាងបានងាកទៅរកកម្មវិធីណាត់ជួបដើម្បីស្វែងរក «ការចាប់ផ្តើមថ្មី» ជាពិសេសមានបំណងភ្ជាប់ទំនាក់ទំនងជាមួយបុរសវ័យក្មេងក្នុងវ័យ ៣០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV8U400UjC6L76yrjir7Vipu37fUXQBVovF7n9u0S_snk75NhRk4IjVeTNNmABYhN6-5TbZ3FZ6p0fYHdoGjwQuQZevEllCEYiOcsLV-kRm9MDr0FOjSeWbk_J8mxzwnVxrwlrwoJGryvdEF3FUdckuVUxExo4vzCX5TqWxAMyT9NShUa-ELmUCdJViigu/s960/image_2024-11-20_16-39-05.png

ក្នុងអំឡុងពេលផ្សាយផ្ទាល់តាមយូធូបជាមួយតារាសម្តែង Carlo Ng អ្នកនាង Elena Kong បាននិយាយថា ការចង់ដឹងចង់ឃើញរបស់ខ្លួនអំពីការណាត់ជួបតាមអ៊ីនធឺណិតត្រូវបានផ្ទុះឡើងបន្ទាប់ពីបានឮអំពីមិត្តម្នាក់ដែលបានរកឃើញ «ស្នេហាពិត»នៅលើកម្មវិធីណាត់ជួប។ អ្នកនាងបាននិយាយថា៖ «ខ្ញុំឆ្ងល់ថា ‘តើអ្នកពិតជាអាចរកឃើញអ្នកនៅលើAppនេះមែនទេ?’។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLiMpe90HW-RhL7XZssh7mN8b-svwPWyiapkv00oivHIhrjV7FfwIzpIPjT5jm9lHi4nhv8FbCsDuf_XzkVIXnjWICtKTvXQpOQ8bFDICo02YznBnv-9oSWoStWBnfDVjLI1JzUFiIVeJDs4kNLr0vcf6VGLJuNZtIETfyqezEN1q7PCNPUI34dcEzLaU/s1349/image_2024-11-20_16-39-06.png

Elena បានសាកល្បងជាមួយកម្មវិធីជាច្រើនអស់រយៈពេលពីរសប្តាហ៍ ប៉ុន្តែបានសម្រេចចិត្តមិនបន្តស្នេហា ដោយជ្រើសរើសយកការបើកចំហរសម្រាប់ការជួបធម្មតាជំនួសវិញ។ ដោយនិយាយលេងអំពីវិធីសាស្រ្តរបស់ខ្លួន តារាសម្តែងរូបនេះបានប្រាប់អ្នកគាំទ្រថា «តើអ្នកគិតថាខ្ញុំកំពុងស្វែងរកស្នេហាពិតទេ? ខ្ញុំបានកំណត់អាយុពី ៣៥ ទៅ ៤០ ឆ្នាំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVXAyk8JyMXaxFsPlcdr19YI31trkhDiWoAe5H1WmS2_i6NCBKJ-YZ7j8ccomq952bibh8mYIRXBFLO8CfI__xovxhNf60pGSl2v-qu69l4sZqw2AmG3ecpIP6Hrp8Xzm4ySP9YiIYVopsP_MkyY10xicZC8Px2VNe9RM3GRkxDhgJlnue7BI7ShmdOa9J/s2048/image_2024-11-20_16-39-13.png

ពេលនិយាយអំពីចំណង់ចំណូលចិត្តរបស់ខ្លួនរួមទាំងការទាក់ទាញរបស់នាងចំពោះបុរសសាច់ដុំ Elena បានឆ្លើយតបយ៉ាងក្លៀវក្លាថា៖ “ពិតណាស់ ខ្ញុំត្រូវការអ្នកដែលអាចផ្តល់កម្លាំងចិត្ត នាំមកនូវថាមពលថ្មីឱ្យខ្ញុំ និងការចាប់ផ្តើមថ្មី”។ ក្នុងអំឡុងពេលបទពិសោធន៍របស់ Elena បានជួបប្រទះនៅពេលដែលរូបរាងពិតរបស់បុរសម្នាក់មិនត្រូវគ្នានឹងរូបថតប្រវត្តិរូបរបស់ខ្លួនក្នុងអំឡុងពេលcall ជាវីដេអូ។ អ្នកនាងបានសារភាពថាបានប្រើប្រាស់រូបភាពចំហៀង និងឈ្មោះក្លែងក្លាយដើម្បីរក្សាភាពឯកជន និងជៀសវាងគេស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6RhxOevbIiXttmfQVDFE-KjExz4NHp0Y_VfthkRJgBSBVQccZY0xPmkMUH_QecehNjaQwN3gsE77GKkmVSp2K4oBeLWq4ogO5CbHuXKdFSYzBNswsnTKTPLANm_znK-kex1RMa7j_2ZzHZ8UETqInwouM05S1v6v8wPb72JCQu-jG_YQr0iWmgmBe0k_7/s2048/image_2024-11-20_16-39-14.png

បន្ទាប់ពីដំណឹងនៃកម្មវិធីណាត់ជួបរបស់តារាស្រីវ័យ៥៣ឆ្នាំរូបនេះបានលេចធ្លាយមក Elena បានទទួលសារប្រចាំថ្ងៃជាច្រើន ដែលភាគច្រើនគឺឆ្ពោះទៅមុខយ៉ាងខ្លាំង។ ដោយចែករំលែកឧទាហរណ៍មួយ នាងបាននិយាយថា បុរសម្នាក់បានសរសេរថា «ខ្ញុំអាយុ ៤០ ឆ្នាំ សមណាស់! ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវរាត្រីដែលមិនអាចបំភ្លេចបាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHrpSC2UvoRjoQgOpsI6_BwkYYh468C4snoCkoEmU9-8kPpU36rMD-M0VcY3PDUdNx1-MwlMrrRsmNA6Vy86UwubUVB3gEE-P2OyN_WPKN8N5wVwEcjbuV0lDyhAKz-h0lRVCFj0ChhL4xFa7OGc_U4V5Zu704iRf9fRAExahF7cfU0onBmjNbbQQtCAH2/s1800/image_2024-11-20_16-39-16.png
Elena Kong ជាបុគ្គលលេចធ្លោម្នាក់ក្នុងឧស្សាហកម្មកម្សាន្តរបស់ហុងកុង ដែលគេស្គាល់ថាជាតារាសម្តែង ឌីជេ វិទ្យុ និងពិធីការិនីទូរទស្សន៍។ អ្នកនាងបានចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូត មុនពេលចូលបម្រើការងារនៅ ATV ក្នុងឆ្នាំ ១៩៩៧ ហើយក្រោយមកបានប្តូរទៅ TVB ក្នុងឆ្នាំ ២០០៩ ដែលបានបញ្ចេញស្នាដៃសំខាន់ៗជាច្រើនរឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjBs2ZswytVVoq-cSSpKCXEgHt35xUFqrTZ6vEB89wdLHxpLME52KDSo7iAyzYFUk96O1GVABXwn9O5RgDckql8Rena13T_uy2g9y9-0u6PY7TnF7FfRfB-Y7ZyfZoFOHizp_aHSXzCPFH7N5me3jts23UQ0epYxdXUXCKg8LZuaK90ZH0ltlCDXhyphenhyphenLqjX/s2048/image_2024-11-20_16-39-17.png

ពីមុន Elena Kong បានរៀបការជាមួយ Ng Kwan Cheung ដែលជាប្អូនប្រុសរបស់តារាសម្តែង Sandra Ng ក្នុងឆ្នាំ ២០០៦ ។ ប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០១៨ ហើយ Elena នៅតែបន្តភាពនៅលីវមិនទាន់មានដៃគូជីវិតថ្មីចាប់តាំងពីពេលនោះមក៕

ភរិយាតារាសម្តែង Song Joong Ki បានសម្រាលកូនទី២បន្ទាប់ពីកូនច្បងទើបបានជាង១ឆ្នាំ

0

Katy Louise ភរិយារបស់តារាសម្តែងកូរ៉េល្បីឈ្មោះ Song Joong Ki បានសម្រាកលកូនស្រីទីពីររបស់នាងនៅក្នុងប្រទេសអ៊ីតាលីមួយឆ្នាំបន្ទាប់ពីស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjr_885LbJXE9dRrMrDZonrvnhh2x-O1474rj7QfMX6EsSyvXXE3BMpmvzVNUKuSZsHduTX0Mqm6699WQFv3Mtb69OAZDmuoahiQW84aj7k1k9Wwo3_ks0nQuxGkdcRyMWeV7TGV6Aj8U9IAjimZLB9ZNSPqr2SaN70OhUKe4SbM8hlGizFJixRMW7_JL/s991/image_2024-11-21_10-23-57.png
យោងតាម News1 នៅថ្ងៃទី២០ ខែវិច្ឆិកា Song Joong Ki ផ្អឹបការងារមួយឡែកដើម្បីទៅទីក្រុងរ៉ូមដើម្បីមើលថែប្រពន្ធរបស់ខ្លួន។ តារាសម្តែងបាននិយាយថា «បច្ចុប្បន្នខ្ញុំនៅទីក្រុងរ៉ូម ហើយវាទើបតែជាងមួយឆ្នាំប៉ុណ្ណោះចាប់តាំងពីខ្ញុំបានស្វាគមកូនដំបូងរបស់ខ្ញុំនៅទីនេះ។ ខ្ញុំពិតជារីករាយក្នុងការប្រកាសថា ពួកយើងបានទទួលពរជ័យជាមួយទារកដ៏ស្រស់ស្អាតម្នាក់ទៀតហើយ។ ព្រះនាងដ៏គួរឱ្យស្រឡាញ់របស់ពួកយើងបានប្រសូតមកមានសុខភាពល្អ ហើយទាំងភរិយា និងកូនស្រីរបស់ពួកយើងសុខសប្បាយមានសុវត្ថិភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR76yqMIxKzRwq4XcXJRUvwjybS0aWEoPdpoA3u3SYyE7AVrMxPrdknznqfzkwGvoO2bPXtc5PoP8uplNBxEWPuKFTAroUe1prgTDb0dEz5u0JdpZbBreNSiqGFqSac-JldufFHQv4db-6jZkQvF5y-Ef_uByYwfwxZXpbjUGGcbSQH2BysaJsSw4bSwzW/s1019/image_2024-11-21_10-23-57%20(2).png
ទីក្រុងរ៉ូម គឺជាស្រុកកំណើតរបស់ Katy ។ ចាប់តាំងពីរៀបការមក នាងបានធ្វើដំណើរជាញឹកញាប់រវាងប្រទេសអ៊ីតាលី និងកូរ៉េ។ ម្តងម្កាល គេឃើញគូស្នេហ៍មួយគូនេះ រុញរទេះរុញកូនទៅដើរលេង។ នៅពេលដែលអ្នកគាំទ្រសុំថតរូប Song Joong Ki បានត្រឹមតែយល់ព្រមឱ្យអ្នកគាំទ្រថតរូបជាមួយលោក ដោយមិនអនុញ្ញាតឱ្យពួកគេថតរូបប្រពន្ធកូនរបស់លោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMnKBfnOJ_ko9Ai-m_2vpbpSWczJTfP_5k_1C3aacNgGgl1u2gRWkQ7vfHW1QT2_ByH45V5nI9Rw2eyoMBuTshILHvShHMDq3TSrvXFF7WD1oJQJ7Kgq79Tz2JJwTxCMCNeM_CPKMDrGSNACFTHDf0dGZFNUP0LCKybzvZCn1oQ8KBw_NN3cEZiRtG6Yot/s1800/image_2024-11-21_10-23-55.png

Song Joong Ki និង Katy បានប្រកាសរៀបការនៅដើមឆ្នាំ ២០២៣។ តារាសម្តែងល្បីឈ្មោះរូបនេះបាននិយាយថាការកសាងគ្រួសារនិងការចិញ្ចឹមកូនគឺជាគោលដៅដ៏ធំបំផុតក្នុងជីវិត។ លោករីករាយក្នុងការស្វែងរកដៃគូ។ ពួកគេទាំងពីរនាក់រស់នៅចុះសម្រុងគ្នាហើយលោកសង្ឃឹមថានឹងក្លាយជាឪពុកល្អដូចជាឪពុករបស់លោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbt7E7JY3tWPqW1SJKCzeS32grECVCGPfuRst5F6PdoxWNfToeN5HaJY5bZJ9RI8bVIUhsYUVgvgUPIZSWbLKkgoTSPDDs1w6B9HlFCGzYBGxT-U5eXS0rBBNTmsY7WOlA9xpKTQY7KH6x8zPiT-Iol6ivPhVIc_fuJJ8DP_sONjs7LjNFjFW3d3GZe-b/s970/image_2024-11-21_10-23-56%20(2).png

មុនពេលកសាងគ្រួសារជាមួយ Katy តារាសម្តែង Song Joong Ki បានឆ្លងកាត់អាពាហ៍ពិពាហ៍ជាមួយ Song Hye Kyo ហើយពួកគេបានលែងលះគ្នានៅឆ្នាំ២០១៩ ។ តារាសម្តែងរូបនេះបានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល ១៥ ឆ្នាំ ដែលសាងភាពល្បីល្បាញសម្រាប់រឿងជាច្រើនជាពិសេសរឿងសម្តែងជាមួយអតីតភរិយា៕

វណ្ណដា និង ឡូរីន កាន់តែមានសុភមង្គលគ្រាន់តែដំណឹងមង្គលនៅមិនទាន់លេចឮ

0

តារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា និងគូស្នេហ៍ ស្រីស្អាត ឡូរីន កាន់តែមានសុភមង្គលក្នុងដំណើរជីវិតជាសង្សារដោយបង្កើតពេលវេលាផ្អែមល្អែមជាមួយគ្នាជាច្រើន។ ទោះយ៉ាងណា នៅពេលនេះអ្នកទាំងពីរមិនទាន់លេចឮដំណឹងមង្គលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYuwcxWVpn8DCCy1xS8FdbJS28aupn8IeNc2XusN_H-FJXhQKHlnSoHcwXc8xHrvIkmPpQoHfjHiZM3LikhDaQlJQop1TsuXzJR0N9tRD7NHFRmjowKUlr7Qiw51KqM7Dm5Mr30Zlrlw9-Ggc1BDvbobHi3iZjbBxrMnHg89rUwrAxzG0MHwBbZmHdW-_/s1059/image_2024-11-21_08-40-59%20(2).png

ថ្មីៗនេះគូស្នេហ៍របស់តារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញរូបភាពផ្អែមល្អែមរបស់អ្នកទាំងពីរដោយបានទៅញុំាអាហារ ធ្វើដំណើរតាមដងផ្លូវជាមួយគ្នាយ៉ាងរីករាយដោយមិនភ្លេចចែករំលែកពីជីវិតរីករាយរបស់ពួកគេជូនអ្នកគាំទ្រ។ ការបង្ហាញជីវិតផ្អែមល្អែមនេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថាមើលហើយពួកគេញញឹមម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZG8GyG3US2T8VmhAPedMC3LydDUfqY8prparXGOCbKcCnF_omwqihhKLdyl8LSvNAASLqPfd_RnBerHYzLL6ZXGaiwSDE2DvTWX8sfchq-9dE2nj7ximSRHgoOCok-BjOBhya4UjlNYCZk8iWtLJNzECGmu0iA9AlGiJtm3mNo8Upv01gnB7bX_ndzvhj/s1080/image_2024-11-21_08-40-59.png

នៅក្នុងStory របស់ ឡូរីន ទៀតសោតគឺបានឃើញនាងកំពុងរុំជើង វណ្ណដា ដែលទំនងមានបញ្ហារបួស។ នេះបង្ហាញឱ្យឃើញពីការមើលថែរបស់ ឡូរីន ទៅកាន់ វណ្ណដា បានយ៉ាងល្អជាមួយមនុស្សជាទីស្រលាញ់។ ទោះបីកន្លងមក ឡូរីន ជួយប្រទះនូវមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្តីទៅលើភាពស៊ិចស៊ីបង្ហាញដើមទ្រូង ប៉ុន្តែចំណងស្នេហាអ្នកទាំងពីរនៅតែបន្តយ៉ាងរលូន គាំទ្រមើលថែគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW1dzQEGsQtAvS3wCVN1ke-PkmMTghyphenhyphenrYkMXQ1DN3rz07R0GavTnNS25zLyAQRQ0sEcXBjUzbO4PtZWfzgNvKN2ADgz-oUE02S80oHs_oWEYC3T_JKKEO0c6jeGbzlp9cos9Ekln77uQXg01b6omICC_F0z-yC3QAVo5_TEyb_UqFCJZcdEuPMN4blJNq3/s1866/image_2024-11-21_08-40-58.png

ភាពផ្អែមល្អែមរបស់តារាចម្រៀងរ៉េបល្បីឈ្មោះលំដាប់ប្រទេស វណ្ណដា និងស្រីស្អាត ឡូរីន គឺទទួលបានការសាទរច្រើនជាងមិនយល់ស្របពោលគឺអ្នកគាំទ្រគោរពតាមការសម្រេចចិត្តរបស់អាយដលរបស់ពួកគេ។ ទោះយ៉ាងណា ស្នេហារបស់ វណ្ណដា និង ឡូរីន មិនទាន់លេចឮដំណឹងមង្គលឡើយខណៈអ្នកនៅក្នុងចង្កោមសិល្បៈសម្រេចចិត្តរៀបការជាបន្តបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRWo-ZDGVv2RtGiSl_ZwDfC2yZ9sjtKi63TEla0gVxShqoDJcMZbrE_OSqsO_-bYo9bpM3rAqhllH7yCRhUU4bgg6aOaOGkDxqX95Xpa0XQG7Mh1A81iZHciNdrXsgvSLC-CveJBOIxTjdS2QlBWBTWhwJzzBSKJBWfJKK4eAuKxzVfOu4sZ0IJYBKJJJ/s1137/image_2024-11-21_08-41-00.png

គួរបញ្ជាក់ថា វណ្ណដា និង ឡូរីន មានទំនាក់ទំនងជាសាធារណៈរយៈពេលជាង១ឆ្នាំហើយ៕

ឧកញ៉ា ឃ្លោក ដាក់មួយបទចំកណ្តាលមុខអ្នកចង់ល្បីមិនគិតពីកិត្តិ.យសខ្លួនឯងនិងសី.លធម៌សង្គម

0

ឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក ដែលជាតារាកំប្លែងដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសបានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «ចង់ល្បី» ធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បទនេះគឺចាក់ដោតខ្លាំង ដាក់ចំកណ្តាលមុខអ្នកចង់ល្បីមួយចំនួនមិនគិតពីកិត្តិយស ភាពអៀនខ្មាសសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីតែភាពល្បីល្បាញតែមួយមុខ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw8vLR8QuIjjhuF6gCU-ZQyGF6svtz7iLX3hEeRpbrnlkoAbiq2jSrjQa4UljVfCvfd9qvg-zyqwAHb2OiCQgHnFqHLX-Dyqt212JujFQzXWboSVT_g-TlGbWGArbNWmzVFgaxnAURN5ezCR9bX2hSnb4L_WENCszma5qdLo1lkwHFhbaPu6rLe4lO_yVi/s2048/image_2024-11-21_15-10-39.png
    នៅថ្ងៃទី២០ ខែវិច្ឆិកា នៅលើបណ្តាញសង្គមតារាកំប្លែង នាយឃ្លោក ដែលមានងារជាឧកញ៉ា បានទម្លាក់បទចម្រៀង«ចង់ល្បី»និពន្ធនិងបកស្រាយដោយខ្លួនឯងផ្ទាល់។ មិនមែនជាប្រភេទបទស្នេហា ឬបទប្រភេទរ៉េប ប៉ុន្តែមួយបទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនមិនធម្មតាដោយតែអត្ថន័យស៊ីជម្រៅមួយបទនេះទៅលើស្ថានភាពសង្គមសព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXPntaYjO0tXbWj8hyZWGEj3SplyCPS4NtyFfHrfKgHNg9iE1pRaLx3lnJODNYi-YVN5th8D3FaKqcl6yY-zUzbSTdbYJLXAwObNI6DhNErWYxWa7mfWlyTncqEyRq8Xq2SjuOgO-XWtDswjXgTG57wJ4pitxaXZojvVJ4f3yLOZCma3BNzEIT80HceMD2/s2048/image_2024-11-21_15-10-40.png

    «ចង់ល្បី» បាននិយាយអំពីអ្នកមួយចំនួនធ្វើឆ្កួត ធ្វើជា ស៊ីស្មៅ ស៊ីដង្កូវ ព្រោះតែមានពាក្យថាចង់ល្បី មិនស្តាប់បង្គាប់ឪពុកម្តាយ ចំណែកអ្នកខ្លះទៀតធ្វើលែងលះប្តីប្រពន្ធ ដៀមដាមជេរធ្ងន់ៗមានអ្នកចូលមើលចូលស្តាប់ មិនខំប្រឹងរកស៊ីគិតតែមើលទូរសព្ទ អាណិតអ្នកមានទ្រព្យទាំងខ្លួនឯងស្ទើរតែដាច់បាយ។ ក្នុងអត្ថន័យបទនេះក៏បានលើកឡើងអំពីការចង់ដឹងរឿងគេ និយាយល្អមិនមានអ្នកស្តាប់ ប៉ុន្តែអាក្រក់ប្រឹងឈោងចាប់ធ្វើត្រាប់តាមគេធ្វើខុសអាងសូមទោសចង់ល្បីដោយការជេរគេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw8_aK8Axq9awha8z2N575d9gnivLHAExpYkhpXjCX5WtB4U3ai6X5WyxK190PT8e8czITDVpzS-hNctWmqz3bQAV11U4q7w_6Byg0T6rhz3g25HG4ua0q52FXWi_wzPoX3jyDlp0S7qFNj9oqNo7TUvylz6vQ62GrCzLBw6bcE5KF5blqsHGcQyASTTU4/s2048/image_2024-11-21_15-10-46.png
    មួយបទនេះរបស់ឧកញ៉ា ឃ្លោក បានទាក់ទាញអារម្មណ៍មហាជនយ៉ាងច្រើនមានការស្តាប់ជាង១.៤លានដង និងការចុចLike រាប់ម៉ឺននាក់។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា បទនេះត្រូវនឹងសង្គមសព្វថ្ងៃ៕

Lisa និង Jennie នឹងសម្តែងនៅលើឆាក Coachella ឆ្នាំ២០២៥ក្នុងនាមជាតារាទោល

0

នៅថ្ងៃទី២១ ខែវិច្ឆិកា មហោស្រពតន្ត្រីដ៏ធំរបស់ពិភពលោក Coachella បានបង្ហាញវត្តមានរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលបង្កឱ្យមានការរំភើបចិត្តក្នុងចំណោមអ្នកគាំទ្រតន្ត្រីទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNoR8uj03EF0xaJKmAqtYB53SEepQmxtH4hhJ0dy-3bD39t0aNjmfvG7V8nWmqt9WFTUzDzkfuqxHuyczMwktUVSq7vkD5Gaoi0K9yZEKPOe6ycNH1HGS-oFEr0zKY97CJ6uEKVuMA3hzUgxaUGtwrGit5-iG25qNdL1ZwdkGhmyEFvjDxRH2tkyFAbjN7/s1530/image_2024-11-21_16-10-12.png

Lisa និង Jennie សមាជិកក្រុម BLACKPINK នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាតារាចម្រៀងទោល មិនមែនជាផ្នែកមួយនៃក្រុម BLACKPINK នោះទេ។ Lisa គ្រោងនឹងសម្តែងនៅថ្ងៃទី ១១ និង ១៨ខែមេសា ខណៈដែល Jennie នឹងឡើងឆាកនៅថ្ងៃទី ១៣ និង២០ ខែមេសា។ នេះជាការបង្ហាញខ្លួនទោលលើកដំបូងរបស់ពួកគេនៅ Coachella ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXbMqOddiddXlzc_UCU-xD8me5pL5MB4H_fzK0Hjd1rESVy7CZFiVWaPYFTUl5ORNDYUmUXxAv3UmZgPX2wbLCAozU0SMxgHBr2v23C7oeaO2bnRxwCf5L-u7DXwdwtgKANxTf-tQ3ksj-yIhQrPVUhzGEnwLHZbHZFetq883_ZXQRWqPJDcnb3I6jXTw/s1167/photo_2024-11-21_16-10-02.jpg

ចាប់តាំងពីការសម្តែង Coachella លើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៩ BLACKPINK បានឈានជើងចូលទៅក្នុងពិភពលោកបន្តិចម្តងៗ ដោយយកឈ្នះគ្រប់ជំហានថ្មីក្នុងអាជីពរបស់ពួកគេ។ កាលពីឆ្នាំ២០២៣ ក្រុម BLACKPINK បានវិលត្រឡប់មកវិញក្នុងនាមជាតារា K-Pop ដំបូងដែលបានសម្ដែងជាសិល្បករគោលនៅ Coachella។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMn2oHjhLOrRNbE5G934xgLes9Dty2LZnEe4sp2Dc3uLVZmZv0Hk92MfKFP-2lzg2-KtglC4GbkCNt6RdgpjJvaHM5SGOeNDTgIm_h5PMJxbbHe6nF6eFn7V4X43WMB5fKOA0nQAUz6N5n9NmMPHpN9qVWpqDbP3Bx6_kKegUyGWD1RDeV8JpfGFOGZR3C/s920/image_2024-11-21_16-10-13.png

ក្រៅពី Lisa និង Jennie ក្រុមចម្រៀង ENHYPEN ក៏នឹងសម្តែងនៅ Coachella ដែលក្លាយជាក្រុមចម្រៀងបុរស K-pop ទីពីរដែលបានឡើងឆាកបន្ទាប់ពី ATEEZ ។ ពួកគេត្រូវបានគ្រោងសម្រាប់ការសម្តែងនៅថ្ងៃទី ១២ និង១៩ ខែមេសា។ Coachella ឆ្នាំ២០២៥ ក៏រួមបញ្ចូលផងដែរនូវក្រុមសិល្បករដែលមានតារាល្បីៗ ដោយមានរូបតំណាងប៉ុបដូចជា Lady Gaga, Post Malone និងក្រុមតន្ត្រីអាម៉េរិក Green Day ដែលជាសិល្បករគោលក្នុងព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm2b-Jad-ewSRW2SpaiZS249FWKZKkx5q3xIgYQQPudLfhoNS3U3cWB-jnY5iKzX5gtrvq7P0o0f-e2tThx1oKLMhSWEz1UWb0jo0mCVA1t_W6GhWa6zh_SNRrWJ8wIZbyqqPie4zzXzdh-OTCA2dvGvDaYU_Cc4qE6wH77hHa-uUgVZyr7W2byyEpJhpn/s1440/image_2024-11-21_16-10-02.png

Coachella ដែលជាមហោស្រពតន្ត្រីដ៏ល្បីល្បាញបំផុតមួយនៅអាម៉េរិកខាងជើងបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៩ ហើយបានបន្តអស់រយៈពេលជាង ២ ទសវត្សរ៍ ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាឆាកដ៏សំខាន់សម្រាប់សកម្មភាពតន្ត្រីទូទាំងពិភពលោក៕

ប្រាសាទ ដាវីន គាំទ្រ កូនអាន ប្រកួត Miss Universe ខណៈនាដការីល្បីបេ្តជ្ញាយ៉ាងមោះមុត

0

ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញអ្នកគាំទ្រជាច្រើនបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងរបាំឆៃយុំា។ TOP30 Miss Universe 2024 រូបនេះបាននិយាយគាំទ្រនាដការី សុគា គីមលាង ហៅ កូនអាន ដែលមានវត្តមាននៅទីនោះចូលរួមប្រកួតស្នងតំណែងពីខ្លួន។ ទទួលបានការលើកទឹកចិត្តបែបនេះ កូនអាន បានបេ្តជ្ញាយកបទពិសោធន៍របស់ខ្លួនធ្វើឱ្យ Universe ស្គាល់កូនខ្មែរប្រទេសតូចបេះដូងធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSAWS3AMeWozbkc_KowC2mK_dLEeew9yxp_mH0XUnnYd8cbJ-c_iEINPpVdEpVOBNrorZ__Fd_lnL-wVZn83eVH4lCPayUZL8L9aRThwgv9jaQZvmbtQXDG2f81x9px1dCmjcky6ogXKuljePxJ3hTeGqOPyaO5DeD7fNp0BRhOfgWkekrWihaH95sME-/s2048/image_2024-11-22_09-36-06.png
នៅល្ងាចថ្ងៃទី២១ វិច្ឆិកា អ្នកនាង ប្រាសាទ ដាវីន និងស្វាមីរួមទាំងកូនស្រីបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាហ្វេនៗ ជាមួយនឹងរបាំឆៃយុំា ។ ការទៅទទួលស្វាគមន៍ បវរកញ្ញាចក្រវាលកម្ពុជាដែលបានបំបែកប្រវត្តិសាស្រ្តបើកទ្វារឱ្យកម្ពុជាចូល TOPលើកដំបូងនៅលើឆាកMiss Universe នេះនាដការី ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា សុគា គីមលាង ហៅកូនអាន ក៏បានទៅចូលរួមទទួលស្វាគមន៍ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOiuzhS2BBsTgqyVeOL10YDo0CcSDB6S1Hd4vtP70WcSywh2wA0OdvppFA75KvBWx70IlWHDeDZZVRTMuItlzLoNk1uwPoaUHDArzjvxppRATkdh6lyeEi3lv5KDTJHns5idHz4EOn4WBgB_Pr4I-Xukmk0MtAtKmI6JF0FP-E4nU_nTiYQO0s8HhuCNa1/s2048/image_2024-11-22_09-36-07.png

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាង ប្រាសាទ ដាវីន បាននិយាយគាំទ្រ ចំពោះកូនអាន ចំពោះការស្នងតំណែងរបស់ខ្លួននៅក្នុងការប្រកួត Miss Universe ។TOP30 Miss Universe 2024 រូបនេះបាននិយាយាថាខ្លួនគាំទ្រឱ្យ កូនអាន ស្នងដំណែងរបស់ខ្លួន ខណៈ កូនអាន បានឆ្លើយតបវិញដែរថាខ្លួននាងមានបំណងចង់ឱ្យប្រាសាទ ដាវីន ជួយបង្ហាត់បង្រៀនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6zJisE91q69MSFl14lfzseHkr4AMPclFujB7n2fLF0CjI-3O0V2rdMi5fbi7I2CEE5ikpnG73GkdaIyamX5Addmtm3YbL9N_i5FSHX9NeQ2vGC17y_WHDW2-4NnnHdJ2oZRePV2JTd2yWSk148GUqkNHe885A2CNW_VE46rBUdWeQEEsvgbXo7E3KEne/s2048/image_2024-11-22_09-36-10.png

ជាមួយនឹងសំឡេងគាំទ្រច្រើនចូលរួមប្រកួតបវរកញ្ញាចក្រវាល កូនអាន ក៏បានបង្ហោះសំណេរទាំងយប់បញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញានេះ។ តួឯកស្រីក្នុង MV អាមុំបងអើយ របស់ វណ្ណដា បានបង្ហោះថា«
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lHBpS9aF5-p6Q0upHKg7gmZ4k5bKWX_n0U3LcvWd4vDPGinWBMGrQC938FVjnNHYJ0vPj8rj1cKzniih2JqJx5sV71XLJib7dSqDEtl2CgztEdCy1wTu65lrbqPLMSh-Frr_A3VmCpuEGRDeK4_sYMFwf8bgs2ovnp7Cs8W8AWaC7Ka_WfR64mguOXKo/s2048/image_2024-11-22_09-36-13.png

រាល់ការប្រឹងប្រែងខិតខំ និងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឱ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant Cambodia»។ សំណេរនៃការតាំងចិត្តរបស់ កូនអាន នេះបានធ្វើឱ្យហ្វេនៗអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនបង្ហាញការគាំទ្រលើកទឹកចិត្តនាងឱ្យចូលរួមប្រកួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOC2Zd9GJuhR3uirMQ_nypj9ZVCd9B64HSgchkOJ3psSp3mVQMMXdgomxcrevyxrgoYjnGpEkRSzAFo1FgBZonzCT2lSR3eb6mIL7KuinkmQND8mEiQfrNretPmxyjqA74XqKTxKWkDrcf_1cdqa6hGuD9l2ZsN_ASEVDlQIY93MZfk5L4EuSb500m4E1/s2048/image_2024-11-22_09-36-16.png

ជាមួយនឹងដំរួយរបស់នាដការិនីដែលតែងតែលើកស្ទួយវប្បធម៌ខ្មែររូបនេះចូលរួមប្រកួត Miss Universe អ្នកមួយចំនួនក៏បង្ហាញពីក្តីបារម្ភចំពោះការប្រើប្រាស់ភាសាបរទេសរបស់នាងដោយចង់ឱ្យ កូនអាន ពង្រឹងភាសាឱ្យកាន់តែខ្លាំង។ ទោះយ៉ាងណា ឆ្នាំនៃការចូលប្រកួតរបស់កូនអាន លើឆាក Miss Universe Cambodia មិនទាន់បានដឹងជាក់លាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoetrrzF-yPJUkicnLiIrdnRFbkEyPR5OoZABcfr0jUtsUZ80Kq9K-zE_R_E8aE3gOSTnuR7GjbwccdRFeKohBSDVKtvxWvTV63iO6xbXR26cGxd89qOw0A0RUVCidVbl3VlovuFmuzyZ7chAgAWc-XHF9OrWbHMCJmhJZeQCrOLZg4hS3dMwiV8BsQhok/s2048/image_2024-11-22_09-36-18.png

សុគា គីមលាង គឺជានាដការីដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនច្បាប់តាំងពីក្មេង និងជាសិល្បការិនីមួយរូបថែមទាំងជាអតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ។ សម្រស់របស់ កូនអាន តែងតែទទួលបានការសរសើរពីមហាជនថាស្រស់សោភា ទន់ភ្លន់ សមជាកុលស្រ្តីខ្មែរ គយគន់មិនចេះជិនណាយ។ ជាពិសេស កូនអាន តែងតែជួយលើកស្ទួយវប្បធម៌បុរាណដោយបានរំលេចខ្លួនជាមួយសិល្បៈច្រើនទម្រង់ដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរ។ ភាពល្បីល្បាញបំផុតដែលនាំឱ្យមហាជនស្គាល់នាងកាន់តែច្រើនគឺនៅពេលនាងបានរាំរបាំអប្សរាលើភ្នំទឹកកកនៅNew Zealand៕

និស្សិតដែលបាត់ម៉ូតូពេលទៅទទួលសញ្ញាបត្រ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិតឧបត្ថម្ភម៉ូតូមួយគ្រឿង

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឧបត្ថម្ភម៉ូតូ ១គ្រឿង និងថវិកាមួយចំនួន ជូននិស្សិតម្នាក់ ដែលបាត់ម៉ូតូអំឡុងពេលទទួលសញ្ញាបត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSDU0FAfaeHksnqzXbmOGwe-bM43rkWuH9jdJUuGJfxVq6EP-ebWl2bSR3GBTZWzsiprGDnAsEsP_TGmfRd3jl2FJTt41mDInkiPGX3VsA3E6cJiBbbu34fwtyLPKz91t-6IXw1XylGLtqGGbBKEsF1Lhu8Ip_MC1qcxh06CWDV01T0AMZapyi7nnqr6Ep/s1280/468061141_880328297602735_4995598737103989513_n.jpg

និស្សិតម្នាក់នោះមានឈ្មោះថា ហេង គឹមហុង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJK68WzZt3e2RV77g_PS3kTEmdzX4eEdRhXqjzLs57c_7PWmmlbe7Ca_m2YoTKpr1RckTD48TEs_yhkunL3M-C_q2YxTbBWEJ6RpzVnLNq_bF_OirT1fxnIVqupfHUxbjrq50AXx7DpN8e8Rz-zORvn6huh9Gv4bFkCURl8iPZ4xQ-UN4VI4wd8m3gKEX/s1280/467832374_880328327602732_5924448458291835084_n.jpg

ក្រោយពីទទួលបានដំណឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ក៏បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់និស្សិត និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi19clOpGy7XzRsS-xScdoJvUcupyyHyzGT-1tEPpK7wbAQO7SiKSACjTrHEYQdNzgWK8KQkdSbR725-pdHp2eKnwr2VfbB3LQxqWLfI05d03UC5Ly-qoJIcTbV3hC9WtGmrAZK2NXta5XSLiU73VAnCf7gchZ03jkSVTjVWK-kYkAKMgC_p9cWyGko4dZ/s1280/468007160_880328310936067_4138648834623888586_n.jpg

សារព័ត៌មានថៃមួយ សម្តែងការព្រួយបារម្ភ ចំពោះការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម

0

កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មានថៃមួយឈ្មោះ Pattaya Mail បានចេញផ្សាយអត្ថបទមួយ ដោយបានបង្ហាញក្តីព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ជាពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqPbFS7t4P8iw2TkgaJ5MxSom3wcHerZLn0bRfM2P7FJMcGYJDOtogPjSFipDKvuZI4MIK5idRMpGJUVYFFqnZXBKiPuovE7ooen0vc56U7y3Cl2biibpMC86BcKUGesiPEoN_qfCQYSfPlZ_yjRTHAfGvu4Yf-nP1ViFdFNnreERGqTBsbKl9JrNJRHji/s990/image_2024-11-22_14-41-29.png

នៅក្នុងអត្ថបទនោះ សារព័ត៌មានថៃបានលើកឡើងថា៖”តាមរយៈមូលដ្ឋានទ័ពរាមរបស់កម្ពុជា ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងថែមទៀតនៅក្នុងតំបន់អាស៊ី ជាពិសេសអាចក្តោបក្តាប់ដែនសមុទ្រចិនខាងត្បូងដែលកំពុងដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសសមាជិកអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvpT_JRYWO0XhHbb5MYxktNOsscuD63C5VdCsoAZqk8msM2lsxSNtqqlfeWsiy_y0irzzzXwJTSyhm1yyLw7qd_DFKV35E-uEFMLdGBOJ_QMkP2-uBet7NrgijdZUL03gU1F-8ZY5zBnIz425X9vkkuTeeWmVvmbZMwWMvxcMRMoBeWURYmcbkYw9LYre/s750/image_2024-11-22_14-41-30%20(2).png

បើតាមលោក លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា៖”ការសម្ដែងការព្រួយបារម្ភរបស់ថៃ គឺគ្រាន់តែជាលេសដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍសមត្ថភាពការពារជាតិផង និងដើម្បីបង្ហាញថាខ្លួនមានជំហររួមជាមួយនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសផង នៅក្នុងល្បែងសន្តិសុខភូមិសាស្ត្រនយោបាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZglQQWAsonkQhNcUYCU8RTJd-5cgLnbmJvDELbJLCCX7-Q4kxJrVBmkxdqe9cCNZmPWUuH30WQHHu_ARClXFF0l6ncRowkFBq1mtSrC-MK0ABNC1EuyxWxs9oSMsUzOzMc_a1UoPs_cjOeKxK4LyJT5VdG9L0UdJXDT9l0qECTJDj9k8yqVJuB6UwJ3n/s1080/image_2024-11-22_14-41-30.png

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាររួចមកហើយថាកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពបាននោះឡើយ ព្រោះវាខុសពីច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង៕

តើពិតទេ? ការប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿនធ្វើឱ្យមនុស្សធាត់មែនឬទេ?

0

ជាការពិតណាស់ ភាពធាត់ត្រូវបានបង្កឡើងជាចម្បងដោយកត្តាជាច្រើនដូចជា របៀបរស់នៅ ការញ៉ាំអាហារដែលគ្មានផាសុខភាព បរិស្ថាន និងកង្វះការធ្វើលំហាត់ប្រាណ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យ Melbourne រួមទាំងសាកលវិទ្យាល័យ RMIT ក្នុងប្រទេសអូស្ត្រាលី បានរកឃើញថា ការប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿនលឿន ក៏អាចជះឥទ្ធិពលលើសកម្មភាពរាងកាយ និងទម្លាប់នៃការញ៉ាំរបស់អ្នកប្រើប្រាស់ផងដែរ មានន័យថាវាក៏ជាកត្តាមួយអាចបណ្តាលឱ្យមនុស្សធាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7YE7eceTHfELWv076U-W4atpHt1PPigCl-YHI6AF4MMJS2woMWmboxrwuuP7cJ-9_eQlmiwv1-ow1_dTdBd3R8Z3joRKutbs3qACrlYzSscRbddujS0LJ9w7wAk7Ul4UNS8kcHZqEZporgGYFCgv2PoVx-g2S8Elg4b2JMXxClUOtj8dZzZkydNdoZZf/s850/image_2024-11-22_14-26-20%20(2).png

វេជ្ជបណ្ឌិត Klaus Ackermann មកពីសាកលវិទ្យាល័យ Monash និងជាសមាជិកនៃក្រុមស្រាវជ្រាវ បានពន្យល់ថា “ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនចាប់ពី 5G ឡើងទៅ នឹងធ្វើឱ្យបុគ្គលកាន់តែស្ងប់ស្ងាត់ ដោយសារការជក់លេងនឹងបច្ចេកវិទ្យាឌីជីថលតាមអ៊ីនធឺណិត ធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ ឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន និងឃ្លានច្រើន ជាហេតុបណ្តាលឱ្យពួកគេញ៉ាំបណ្តើរ លេងអ៊ីនធឺណិតបណ្តើររហូតដល់ធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJVZ0akfOdhp92X46ovTcjpXAK6m8gdtF2pn04q-6juLUoQTHvZiwPNdJMwO8Zg-stVvOspF_EMpvH-okGef6DY1B3ORCPihSznORqdukOriMzgTn_M0E9aiSZ3BgUbM4r0eb2Y6O1WCGI5pdb9LPNV9yPIBOi3c2eEMXIVsiBg-Dy-nMQyEGFH2XGT0Y/s901/image_2024-11-22_14-26-20.png
Ackermann បានបន្តថា “អាកប្បកិរិយាស្ងប់ស្ងាត់បានកើនឡើងនៅពេលដែលអ៊ីនធឺណិតកាន់តែលឿនដែលបណ្តាលឱ្យអ្នកប្រើប្រាស់ស្នាក់នៅមួយកន្លែង គ្មានចលនារយៈពេលយូរ នាំឱ្យអត្រាមេតាប៉ូលីសទាបដែលរួមចំណែកដល់ការធាត់”។ លើសពីនេះការចូលប្រើប្រាស់ទំនិញ សេវាកម្មដឹកជញ្ជូន និងការទំនាក់ទំនងតាមអ៊ីនធឺណិត ដោយមិនជួបផ្ទាល់ក៏នឹងកាត់បន្ថយឱកាសដើម្បីចូលរួមក្នុងសកម្មភាពរាងកាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2422GmGIERAJA9EFagaGzhTc42tQJxTnQtpy_92a0x9T1iZDX01JD0Sb1zMpnzjvFzbn1egVxpZHqxBDg8uiA4AIbBVJlAVLDwGIdNxBUo40H8ZLBKpz-b6qpqUr3Cwvfgyno8oF9T5cM2Sdr5Xudp3oVyHTyL3kLtq-LhnOi4OH1HMZGjNmGIHnSIdkz/s1300/image_2024-11-22_14-26-21%20(2).png
ហេតុនេះហើយការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន នឹងធ្វើឱ្យមនុស្សកាន់ធាត់ទៅៗ ជាហេតុធ្វើឱ្យអត្រាធាត់កើនឡើងខ្លាំងទូទាំងពិភពលោក។ យោងតាម New Atlas ភាពធាត់គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅទូទាំងពិភពលោក ដោយសារតែការកើនឡើងហានិភ័យនៃជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DfRueK2OrcBPoC1htMV_kGz8kCbC3NEzU0xoXlRs2gMju1jgt3WkpRs8PZaaHhT9ocLjWqL2tcoS2W4Qex7ftoIUqDYg1kyrXq-p5bHvZMpwR2aCOVAhlG8qsQ-G39cUhs9YswIBuaRBvpzosTmrk5h3B0HbYz4Ea2P_Zi6RtOyaaNd3848QBSIcxeRC/s500/image_2024-11-22_14-26-21.png

វេជ្ជបណ្ឌិត Klaus Ackermann បានបន្ថែមទៀតថា ការសិក្សារបស់យើងមានគោលបំណងព្រមានមនុស្សកុំឱ្យប្រើប្រាស់អ៊ីធឺណិតច្រើនហួសហេតុពេក ព្រោះវានឹងមិនល្អចំពោះសុខភាពរបស់លោកអ្នកនៅថ្ងៃអនាគតឡើយ៕

រឿង​ចាក់​ថ្នាំ​បណ្ដាល​ឱ្យអ្នក​ជំងឺ​ស្លា..ប់ តុលាការ សម្រេចចោទប្រកាន់ ពីបទ”មនុស្សឃាត​ដោយ​អចេតនា”

0

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យចំនួន ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំខុស បច្ចេកទេសបណ្តាលឱ្យអ្នកជំងឺស្លាប់ និងបានយកសពជនរងគ្រោះ ព្រមទាំងក្មេងស្រី អាយុ ៣ឆ្នាំទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទី ខេត្តតាកែវ។

នៅថ្ងៃកើតហេតុ ឈ្មោះ ស៊ុន ម៉ារីណា បានទទួលព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ ដោយប្រើថ្នាំចាក់។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង។

បន្ទាប់ពីអ្នកជំងឺបានស្លាប់ អ្នកទាំងពីរបានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ។

ក្រោយពីបានសាកសួរជនសង្ស័យ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ចំនួន ៤ បទ ល្មើស រួមមាន៖

  • មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ
  • បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
  • បទ លាក់បំបាំងសាកសព
  • បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ

ដោយឡែកលោក ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណ, បទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និង បទ សមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgShI1AEFIm0wajHB2ZH9eou5H3Cb59YtY09tNpZ3j4bf97Qdg5PiWNWz5yCvvWF0LB0LvIiF6yqydYqDYFvrh5gOTuvGAdqd9B1SHe2CrZ_QlC4OmkpB8WlH0cNGsRFoODFr1AMoFYaTbYupoCwTa0ghIPq6bhFPjqatBmhlG8sFGi9jCJiBDMpoQozInh/s1024/c4ca4238a0b923820dcc509a6f75849b-10-727x1024.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2q854nFpm6nZpduhrcpqhvK6dTmWbzHBDqtOJO6uAmO3MqPzAjmOhiq3febTUfQTgP_5K3U6LZUnsngKRNgaPAQVfybZwqNAurFtlxrY9JxrNtxykP4lJqaXJwPLvXu3FGdoLbHz7DJ1qw2Xz15QJHOhYSHAw4jQTwcX1ho85lozhTWcVxzqe6DRAX1LP/s1024/c81e728d9d4c2f636f067f89cc14862c-8-720x1024.jpg