ជាការពិតណាស់ ភាពធាត់ត្រូវបានបង្កឡើងជាចម្បងដោយកត្តាជាច្រើនដូចជា របៀបរស់នៅ ការញ៉ាំអាហារដែលគ្មានផាសុខភាព បរិស្ថាន និងកង្វះការធ្វើលំហាត់ប្រាណ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Monash និងសាកលវិទ្យាល័យ Melbourne រួមទាំងសាកលវិទ្យាល័យ RMIT ក្នុងប្រទេសអូស្ត្រាលី បានរកឃើញថា ការប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿនលឿន ក៏អាចជះឥទ្ធិពលលើសកម្មភាពរាងកាយ និងទម្លាប់នៃការញ៉ាំរបស់អ្នកប្រើប្រាស់ផងដែរ មានន័យថាវាក៏ជាកត្តាមួយអាចបណ្តាលឱ្យមនុស្សធាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7YE7eceTHfELWv076U-W4atpHt1PPigCl-YHI6AF4MMJS2woMWmboxrwuuP7cJ-9_eQlmiwv1-ow1_dTdBd3R8Z3joRKutbs3qACrlYzSscRbddujS0LJ9w7wAk7Ul4UNS8kcHZqEZporgGYFCgv2PoVx-g2S8Elg4b2JMXxClUOtj8dZzZkydNdoZZf/s850/image_2024-11-22_14-26-20%20(2).png

វេជ្ជបណ្ឌិត Klaus Ackermann មកពីសាកលវិទ្យាល័យ Monash និងជាសមាជិកនៃក្រុមស្រាវជ្រាវ បានពន្យល់ថា “ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនចាប់ពី 5G ឡើងទៅ នឹងធ្វើឱ្យបុគ្គលកាន់តែស្ងប់ស្ងាត់ ដោយសារការជក់លេងនឹងបច្ចេកវិទ្យាឌីជីថលតាមអ៊ីនធឺណិត ធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ ឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន និងឃ្លានច្រើន ជាហេតុបណ្តាលឱ្យពួកគេញ៉ាំបណ្តើរ លេងអ៊ីនធឺណិតបណ្តើររហូតដល់ធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJVZ0akfOdhp92X46ovTcjpXAK6m8gdtF2pn04q-6juLUoQTHvZiwPNdJMwO8Zg-stVvOspF_EMpvH-okGef6DY1B3ORCPihSznORqdukOriMzgTn_M0E9aiSZ3BgUbM4r0eb2Y6O1WCGI5pdb9LPNV9yPIBOi3c2eEMXIVsiBg-Dy-nMQyEGFH2XGT0Y/s901/image_2024-11-22_14-26-20.png
Ackermann បានបន្តថា “អាកប្បកិរិយាស្ងប់ស្ងាត់បានកើនឡើងនៅពេលដែលអ៊ីនធឺណិតកាន់តែលឿនដែលបណ្តាលឱ្យអ្នកប្រើប្រាស់ស្នាក់នៅមួយកន្លែង គ្មានចលនារយៈពេលយូរ នាំឱ្យអត្រាមេតាប៉ូលីសទាបដែលរួមចំណែកដល់ការធាត់”។ លើសពីនេះការចូលប្រើប្រាស់ទំនិញ សេវាកម្មដឹកជញ្ជូន និងការទំនាក់ទំនងតាមអ៊ីនធឺណិត ដោយមិនជួបផ្ទាល់ក៏នឹងកាត់បន្ថយឱកាសដើម្បីចូលរួមក្នុងសកម្មភាពរាងកាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2422GmGIERAJA9EFagaGzhTc42tQJxTnQtpy_92a0x9T1iZDX01JD0Sb1zMpnzjvFzbn1egVxpZHqxBDg8uiA4AIbBVJlAVLDwGIdNxBUo40H8ZLBKpz-b6qpqUr3Cwvfgyno8oF9T5cM2Sdr5Xudp3oVyHTyL3kLtq-LhnOi4OH1HMZGjNmGIHnSIdkz/s1300/image_2024-11-22_14-26-21%20(2).png
ហេតុនេះហើយការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន នឹងធ្វើឱ្យមនុស្សកាន់ធាត់ទៅៗ ជាហេតុធ្វើឱ្យអត្រាធាត់កើនឡើងខ្លាំងទូទាំងពិភពលោក។ យោងតាម New Atlas ភាពធាត់គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅទូទាំងពិភពលោក ដោយសារតែការកើនឡើងហានិភ័យនៃជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DfRueK2OrcBPoC1htMV_kGz8kCbC3NEzU0xoXlRs2gMju1jgt3WkpRs8PZaaHhT9ocLjWqL2tcoS2W4Qex7ftoIUqDYg1kyrXq-p5bHvZMpwR2aCOVAhlG8qsQ-G39cUhs9YswIBuaRBvpzosTmrk5h3B0HbYz4Ea2P_Zi6RtOyaaNd3848QBSIcxeRC/s500/image_2024-11-22_14-26-21.png

វេជ្ជបណ្ឌិត Klaus Ackermann បានបន្ថែមទៀតថា ការសិក្សារបស់យើងមានគោលបំណងព្រមានមនុស្សកុំឱ្យប្រើប្រាស់អ៊ីធឺណិតច្រើនហួសហេតុពេក ព្រោះវានឹងមិនល្អចំពោះសុខភាពរបស់លោកអ្នកនៅថ្ងៃអនាគតឡើយ៕