ជាការពិតណាស់ មនុស្សខ្លះគេមិនឱ្យតម្លៃយើងទេ ដូច្នេះយើងមិនគួរណាបង្ខំខ្លួនឯងឱ្យទៅអង្វរ លន់តួ អែបអបឱ្យគេមើលឃើញពីតម្លៃរបស់យើងឡើយ ព្រោះមនុស្សមិនចេះឱ្យតម្លៃអ្នកដទៃ គេក៏គ្មានថ្ងៃមើលឃើញពីតម្លៃរបស់យើងដែរ។ កន្លែងខ្លះវាមិនសក្តិសមនឹងយើងនោះទេ ដូច្នេះកុំប្រឹងជ្រៀតខ្លួនចូលទៅកន្លែងមិនសក្តិសម ព្រោះវានឹងនាំឱ្យយើងគ្មានតម្លៃ។ ប៉ុន្តែតើយើងមើលយ៉ាងណា ទើបដឹងថាគេមិនឱ្យតម្លៃ ឬមើលរំលងយើង? ហេតុនេះសញ្ញាខាងក្រោមនឹងបញ្ជាក់ថាអ្នកត្រូវបានគេមើលរំលង និងមិនឱ្យតម្លៃ៖.png)
១.គេមិនទទួលស្គាល់អ្វីដែលយើងប្រឹងប្រែងទេ មានន័យថា ទោះយើងខំប្រឹងអស់ពីសមត្ថភាពក៏គេមិនឃើញពីគុណសម្បត្តិយើងដែរ ប៉ុន្តែនៅពេលយើងធ្វើអ្វីខុសមួយគឺគេមើលឃើញតែម្តង ហើយពេលខ្លះគេថែមទាំងរុញគុណសម្បត្តិយើងឱ្យទៅអ្នកផ្សេងទៀតផង។
២.យើងទទួលបានពាក្យរិះគន់ច្រើនជាងពាក្យសរសើរ ទោះជាយ៉ាងណាពាក្យរិះគន់ខ្លះគឺជារឿងល្អ ប៉ុន្តែបើរិះគន់ស្ថាបនាច្រើនដងពេក យើងក៏គួរសម្គាល់ដែរ។.png)
៣.គំនិត ឬយោបល់របស់យើង គ្មានអ្នកស្តាប់ ឬយកចិត្តទុកដាក់នោះទេ។
៤.គេសន្យាចោល ហើយមិនដែលបំពេញតម្រូវការរបស់អ្នកឡើយ។
៥.យើងខ្លួនឯងមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាដូចត្រូវគេបោកប្រើ។
៦.គេមិនសូវនិយាយជាមួយយើង និងមិនចង់ខាតពេលជាមួយយើង ឬក៏មិនសូវសុំយោបល់ពីយើង។
ហេតុនេះប្រសិនបើអ្នកជួបរឿងទាំង ៦ ខាងលើនេះ មានន័យថា អ្នកត្រូវបានគេមើលរំលង និងមិនឱ្យតម្លៃហើយ។ ដូច្នេះយើងត្រូវដឹងពីតម្លៃខ្លួនឯង យល់ច្បាស់ពីគុណសម្បត្តិដែលយើងមាន អ្នកណាមិនឱ្យតម្លៃយើង កន្លែងណាមិនឱ្យតម្លៃយើង យើងគួរតែដើរចេញ កុំនៅស៊ូទ្រាំតទៀតអី។ អ្នកគួរស្វែងរកកន្លែងថ្មី និងរាប់អានមនុស្សណាដែលគេមើលឃើញពីតម្លៃយើងបានហើយ នោះតម្លៃរបស់អ្នកនឹងកើតឡើងដោយខ្លួនឯង មានអ្នកគោរពយើងយ៉ាងពិតប្រាកដ៕










