ពិតណាស់ មនុស្សភាគច្រើនតែងប្រឈមនឹងបញ្ហាភ្នែកម៉្ញូប ឬព្រិលភ្នែក មើលអត់ច្បាស់ ដោយសារការប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទក្នុងរយៈពេលយូរពេក។ ដូច្នេះដើម្បីកាត់បន្ថយអាការៈព្រិលភ្នែក ឬម៉្ញូប អ្នកអាចសាកល្បងអាហារបំប៉នភ្នែកទាំង ៧ មុខនេះដូចខាងក្រោម៖

១.ស៊ុត៖ ស៊ុត គឺជាអាហារសម្បូរសារជាតិ lutein និង zeaxanthin ដែលមានសមាសធាតុដ៏សំខាន់មួយក្នុងការជួយការពារភ្នែកងងឹតនៅពេលយប់ និងភ្នែកស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZMMEzXOQARWuWypzHfKGOP_xBArJkjjmOz-ev7io7dmOcJ6OHsCT14e5xetZrdZ3IUC7FbAG8a5KweIB8uJ5nnm4IVfzwqxn1i5AFMNDapavKmyOYN3PWlT9JLPzkX0Dje9YUH5749WirRJoABcMWdXXQVDekJZJAKfq6zMBw-8F8Gq5XjiQrj6n4o7VA/s3641/image_2024-11-22_13-22-52.png

២.សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុ flavonoids ដែលជួយដល់លំហូរឈាមនៃភ្នែក ធ្វើឱ្យភ្នែករបស់អ្នកច្បាស់ និងភ្លឺជាមុន។<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcA9mwO56Dsp4350ShP4a1QrqR67zgPpKIb6ihLM6yG6XBr6tT404zZXPOf-tPIVpOo8M0-5QyeMYj_JzNGKuc_JZ8aJjuNQDJJzuC3WrAilopkVIMCU2Q1lZ_1nDUIkioTm_JN3WnVpVHkQI_8Km8OP0sdSoP8hXvQIxruA4eqC038XxazLbMR6RR0x0V/s2121/image_2024-11-22_13-22-57.png

៣.ការ៉ុត៖ គឺជាបន្លែដែលមានវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឱ្យភ្នែកមានសុខភាពល្អ និងមើលឃើញច្បាស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOlUBoK4j0BlPr41HTKLG2rcKCkEM0xSRRaTKWky5PB8mvIRpKV2M6ERmCgMpPt5f0wA68WPEGRvk3ucNA026Z3pG5UNmRu8ViWVbRuEhQO7qzDJ3B6ta-1ykgDzYKw9mxo7jtnlBb-BqZ7j7SIiwzQ29UI7GnJEBi9xlIiX_EygZdDBF01l-1BrURcvpc/s1200/image_2024-11-22_13-23-00.png

៤.ត្រីធូណា៖ ត្រីធូណាសម្បូរទៅដោយវីតាមីន B complex ដែលជួយការពារភ្នែកពីកាំរស្មីយូវី និងធ្វើឱ្យភ្នែកមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXC6OcP2mF5Ez_4WeTWu6OT0eE1YRo7Qb1l6YSvSkBYd4I3CKpMU5PgPX3kBSGkJ8rhyphenhyphen9LHQzeFUK5GCsTWjjTNhkWwu6kj4ZNXa6_76nqHrHFzXN3I5gl-4NxK7TRGMS2x6PWDVLHiTNB7PeRbNo0Z0gh78n99sPB0wJO0oC15bDdkxab07lJZt05cI4/s1024/image_2024-11-22_13-23-00%20(2).png

៥.ខាត់ណា៖ ខាត់ណាគឺជាបន្លែបៃតងដែលសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយបង្ការកុំឱ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzMN0NGH2gizW83hthWn0fWqpuBA-ImuVlkonCm985neHXqhQ9Ztn63NFhGGx9IknKDHaPXVde6w2Edy-JCvsq6rs5HXQ_e2KCCTZcKLjHngKF8srgnsE96EbVJ9u6FR5sF5t1-w9ExDAuxgMiTM99hfQeT8QsemeazD8N196B7kUcZ4f0NWbM3Qm7tF_/s1280/image_2024-11-22_13-23-01.png

៦.ផ្លែប្លូបឺរី៖ ប្លូបឺរីសម្បូរទៅដោយវីតាមីន C ដែលវាជួយបង្កើនប្រព័ន្ធភាពសុំាក្នុងរាងកាយ និងបង្កើនភាពធន់នៃភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTop5SAcXzgn6YE_-pyPIG9LwnSvd_Gd930_V3ZETBOFW2MeYOsQtNwDENWiV_fEWzCIfD-S4OKAbJ7PbcNUXK_02_WVJdsy0fZroeydL8j2ntKnovaf6yNtU__yLOlkYJHvYon2Ef6t-akM0suayt4YoDgj7AJDc-yMzfaf7Hy1QS6eZapvg9Kt2Xf6g/s1200/image_2024-11-22_13-23-02.png

៧.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិគឺសម្បូរទៅដោយវីតាមីន E ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឱ្យមើលឃើញកាន់តែច្បាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5shIY361qddFIrMAeGewGa44EiNHpv7eGoVSd2QL-m20Uz-NlAg3T29Lih1MEACSY8nb4bvoKVZc49t8zktw_I5Hp17JoAedFC3UZx3Ff1mWK0xiE22_6dvhtDhv6sBydok13ssyKUJTWQMrr4eE3Q07syVGki4VryKr793fWvLIPtH7m2nf8eWwfXLxu/s700/image_2024-11-22_13-23-02%20(2).png