Home Blog Page 751

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបញ្ឈប់ផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរចែកចាយក្នុងស្រុក

0

ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក នឹងមិនមានផ្តល់ឱ្យក្រុមហ៊ុនណាទៀតនោះទេ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតីហ៊ុន ម៉ាណែត។

សម្ដេចធិបតី បានបញ្ជាក់ច្បាស់ៗថា៖”ឥលូវ អាជ្ញាប័ណ្ណ ផលិតស្រាបៀរខ្ញុំឈប់ឱ្យហើយ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឱ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឱ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឱ្យហើយក្រែងមានអ្នកចង់ធ្វើ។

បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៧កំពុងផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឱ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។

ក្រៅពីរោងចក្រផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុកហើយនោះ ចំពោះគម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែលទទួលបានអាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន៕

អារ៉ាប់រួម ជាប្រទេសអ្នកមានបានបំបែកកំណត់ត្រាពិភពលោកផលិតដុំមានទម្ងន់រហូតដល់ជាង ៣០០ គីឡូក្រាម

0

សហព័ន្ធអារ៉ាប់រួម៖ ក្រុមហ៊ុន Emirates Mint បានបង្កើតកំណត់ត្រាថ្មីសម្រាប់ដុំមាសដ៏ធំបំផុតរបស់ពិភពលោក ជាមួយទម្ងន់ ៣០០.១២ គីឡូក្រាមដើម្បីជាកិត្តិយសដល់បេតិកភណ្ឌរបស់ UAE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0rc8ZlVxWL5Kv127x16HCR3x-NEZwUfag03Mmm98MneyOwWHV-5lR6s2Bz83b06jKbv0h_V1VpegGPUI9zXac_t31Hk2Laxku3EbUmKIookaz42r0yg_NAtkRen7iijhnCHUYWgpNOKlJpfVVt0OQ7k4DemzueN7YEdcqocJu8PKjTuswkFBnAMc7jNeP/s800/image_2024-11-22_08-28-20.png

ដុំមាសដែលផលិតដោយរោងចក្រ Emirates Mint Factory (EMF) បានទទួលងារជាដុំមាសដ៏ធំបំផុតក្នុងពិភពលោកដោយអង្គការកំណត់ត្រាពិភពលោក Guinness កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល Jaffza One Convention Center ទីក្រុងឌូបៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP61TK2AKtT2K6x2DiQhcDDYHFjHEiULRCGxRAGuysLuYkMeLKWpfo46a16aoO_skCwcW8vUH1INkhpdGAFIZSAwQDAzyNVo-_MtMiIs0gx1_odm2E4JfHKRN1Xrj3cAZtOfxDPqEmeOGQgwj-GnliL6vSg4D1k9JHt_h_GOcuWTFxsf5cunXRlpgtuvaA/s2048/Gc1vTNRWYAAzKxB.jpg

ដុំមាសទម្ងន់ ៣០០.១២ គីឡូក្រាម បានបំបែកកំណត់ត្រាមាស ២៥០ គីឡូក្រាម របស់ក្រុមហ៊ុន Mitsubishi ដែលផលិតកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Emirates Mint មានមហិច្ឆតាក្នុងការបង្កើតកំណត់ត្រានេះជាច្រើនឆ្នាំមកហើយ ដោយឥឡូវនេះពួកគេក៏បានជោគជ័យក្នុងការផលិតមាសធំជាងគេ ដែលការផលិតនេះមានគោលបំណងដើម្បីគោរពដល់បេតិកភណ្ឌរបស់ UAE និងបង្ហាញពីការដឹងគុណចំពោះការគាំទ្រដែលពួកគេបានទទួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Uxhy95OolamOA1A8CNLVSM8NexiS3C7GRiDGBzKLN2hyVqFzKizVPD40HQDaILRdY2ubnbM5Ib14tP1OcLzcuXJHBFwK32bmRub4L5UFtYxqn3S9Gsa2XoJqWLlwbqzSdllY3xilRxorAdLZUJVmw8aFfGrjCsmmA1kuQ9lames7S7rZkkfXBTGCusBz/s2048/Gc1vTNSWMAAEBy4.jpg
ពួកគេបាននិយាយថា ការផលិតដុំមាសដ៏ធំបំផុតរបស់ពិភពលោកបានបង្ហាញពីមហិច្ឆតា និងឧស្សាហកម្មពិសេសនៃក្រុមហ៊ុនចម្រាញ់មាសនៅក្នុង UAE ដោយបានរួមចំណែកដោយជោគជ័យដល់សន្និសិទលោហៈដ៏មានតម្លៃនៅក្នុងទីក្រុងឌូបៃឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfFKxUdJL8cDfU_DbYPiIJ8ogS8fzIDTdBoUVpy-hwrTtiHv5Dp3RVqDQP0qk4xDArrfGNR07GsKlfrTR3aAQ3TFmEElNmxskPWO2gd296IUBNBUaloa41lWjTvQF7jOM9s_hkOU3d57ppExmY2TpnN5XwibXLitpGiZwfhn96XEpQ81-zFkJ9ZzFa1Rw/s2048/Gc1vTNSXcAA-Wdb%20(1).jpg

ក្រុមហ៊ុន EMF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលមានទីតាំងនៅសួនឧស្សាហកម្ម Al Quoz ក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន EMF ដំណើរការរោងចក្រចម្រាញ់មាសទំនើបគឺមានសមត្ថភាពផលិតមាស និងប្រាក់ពី ១,០០០ ទៅ ១,២០០ គីឡូក្រាមក្នុងមួយថ្ងៃ៕

វាស់តាម GPS ផ្ទៃក្រឡាប្រទេសកម្ពុជា កើនជាង៤០០គីឡូម៉ែត្រ

0

ផ្ទៃក្រឡានៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យាGPSថ្មី មានផ្ទៃក្រឡារហូតដល់ ១៨១៤៣៦គីឡូម៉េត្រការ៉ លើសពីទំហំផ្ទៃក្រឡាផ្លូវការដែលបានវាស់កាលពីឆ្នាំ២០១២។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”មិនទាន់រាប់ដីកោះរបស់យើងផង យើងមាន១៨១៤៣៦គីឡូម៉ែត្រការ៉េ កើនជាង៤០០គីឡូម៉ែត្រការ៉េទៅហើយ ដោយយើងវាស់សាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ហើយឯកសារនេះអត់លាក់លៀមទេ សម្តេចតេជោ បានបង្ហោះ ហើយ Copy រាប់ពាន់សន្លឹកចែករួចមកហើយ”។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”ការដែលមិនទាន់បានប្រកាសជាផ្លូវការ ដោយសារតែកិច្ចការចរចាព្រំដែនទឹកនិងនៅមិនទាន់រួចរាល់នៅឡើយ។

គួរបញ្ជាក់ថា ការដែលសម្តេចលើកឡើងជុំវិញបញ្ហាផ្ទៃដីនេះ ក៏ព្រោះតែពលរដ្ឋមួយចំនួនហាក់បារម្ភអំពីការបាត់បង់ទឹកដី និងព្រំដែនទឹក ជុំវិញការកើនឡើងកម្តៅនៃកោះគុត ខណៈខាងថៃហាក់ចង់បានកោះនេះមកកាន់កាប់ម្នាក់ឯង៕

 

ចចាមអារ៉ាម! ការលក់សាលាភូមិន្ទភ្នំពេញ ជារឿងមិនពិតទេ

0

ដើម្បីជម្រះភាពមន្ទិលសង្ស័យ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ជុំវិញវិញការលក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់លាស់ថា គ្មានការដោះដូរទីតាំង ឬលក់នោះទេ។

សម្តេចបានសង្កត់ធ្ងន់ថា៖”គ្មានគោលការណ៍ណាមួយ ឱ្យមានការដោះដូរសាកលវិទ្យាល័យរបស់រដ្ឋនោះទេ មិនថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានតិចណូ ឬសាកលវិទ្យាល័យរដ្ឋផ្សេងទៀត មានតែពង្រឹកសាខាបន្ថែម ឆ្លើយតបនឹងកំណើននិស្សិត”។

ការពង្រីកបន្ថែមសាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាន់តែច្រើន គឺបញ្ជាក់សារសាកលវិទ្យាល័យ កាន់តែបង្កើតបានជំនឿទុកចិត្ត ដោយបញ្ជាក់ថាសាកលវិទ្យាល័យធ្វើការងារល្អ ទទួលបានចំនួនសិស្សចង់ចូលរឿងកាន់តែច្រើន។

គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដែលចូលរួមយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាមពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន៕

 

ការទទួលពន្លឺខ្លាំងពេលយប់ ឬគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ នឹងប៉ះពាល់សុខភាពយ៉ាងខ្លាំង

0

ការទទួលពន្លឺភ្លើងខ្លាំងពេលយប់ និងស្ថិតនៅកន្លែងងងិតពេលថ្ងៃ គឺសុទ្ធតែប៉ះពាល់ដល់សុខភាពរាងកាយ ព្រមទាំងប្រឈមនឹងការស្លា.ប់ មុនអាយុ ។ ការស្រាវជ្រាវថ្មីបង្ហាញថា ការបើកពន្លឺខ្លាំងពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ អាចធ្វើឱ្យរាងកាយធ្វើការខុសប្រក្រតី ព្រមទាំងប្រឈមនឹងការស្លា.ប់ មុនអាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7yX4gDKCMMgdiIKaB1BprOUemTMvXLJjgaSBBgsomKT7I0A2SiXEAqL_sBA5B2eGen13ijvVR-pyYCBSBcFix6lKEvBW7xG562YJodyRG7iB_Fx6G3a0g50Kr-dQbIwKUxkcxhvAxCBsHpMlc3UzsQPUF90Hn8beMDjpDzv-HTQp2KZn0t2G5IqS24ed2/s600/image_2024-11-21_15-00-02%20(2).png

ការបរិភោគអាហារ, ហាត់ប្រាណ, សម្រាក និងការងារប្រចាំថ្ងៃ គឺសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ដល់សុខភាព ហើយពន្លឺក៏មានផលប៉ះពាល់សុខភាពដូចគ្នាដែរ ។ ការខូចសុខភាពដោយសារពន្លឺពុំទាន់មានការស្រាវជ្រាវច្រើនទេ នាពេលកន្លងមក ប៉ុន្តែការស្រាវជ្រាវថ្មីផ្សាយក្នុងទស្សនាវដ្តី PNAS បង្ហាញថា ពន្លឺមានផលប៉ះពាល់យ៉ាងខ្លាំង ។

ការស្រាវជ្រាវនេះបានតាមដានសុខភាពពលរដ្ឋអង់គ្លេស ចំនួន៨៨,៩០៥នាក់ តាមរយៈឧបករណ៍ពាក់លើដៃមានប្រព័ន្ធចាប់ពន្លឺ ហើយវាតាមដានសុខភាពអ្នកចូលរួមស្រាវជ្រាវ ក្នុងរយៈពេល៨ឆ្នាំ ។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកចូលរួមដែលស្ថិតនៅកន្លែងភ្លឺខ្លាំងពេលយប់ គឺមានផលប៉ះពាល់សុខភាពចាប់ពី២១% ទៅ៣៤% ខណៈអ្នកនៅកន្លែងងងឹតខ្លាំងពេលថ្ងៃ ប៉ះពាល់សុខភាពចាប់ពី១៧% ទៅ៣៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosYsfoOtvfoybPW4F1d_Hr_KbYjl7dVoNuKObesoY7-Er3r2DUn_FEgqwod-Mr7VEswJHcsPUEzEYcTYrE8UbpjVm75t6BRQ5veUywVH47opZ2bc0iCrIRGaqiAHQu9-SYj_OMZIrsRIcgtUuLlAKk6ivPBcJ6_sYxKRuvbqBmpl5bisGh5th1yElwi4A/s1500/image_2024-11-21_15-00-02.png

លោក Sean Cain អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកការសម្រាកលក់ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី និយាយថា ៖ «ការទទួលយកពន្លឺច្រើននៅពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ នឹងប៉ះពាល់ដល់ការធ្វើការរបស់រាងកាយ ។ វាប៉ះពាល់ដល់សុខភាពរបស់យើង ព្រមទាំងកើតជំងឺទឹកនោមផ្អែម, ជំងឺធាត់, ជំងឺបេះដូង, សរសៃឈាម និងជំងឺផ្លូវចិត្ត រួចហើយនឹងស្លាប់មុនអាយុ» ។

វាជាការស្រាវជ្រាវថ្មីប្រកបដោយភាពស៊ីជម្រៅពាក់ព័ន្ធនឹងផលប៉ះពាល់សុខភាពដោយសារពន្លឺភ្លើង ហើយការស្រាវជ្រាវនេះបង្ហាញថា ការទទួលយកពន្លឺភ្លើងខ្លាំងពេលយប់ និងគ្មានពន្លឺគ្រប់គ្រាន់ពេលថ្ងៃរបស់បុគ្គលម្នាក់ៗ សុទ្ធតែប៉ះពាល់សុខភាពទាំងអស់ ។ ការស្រាវជ្រាវកន្លងមក ក៏បានបង្ហាញលទ្ធផលដូចគ្នាថា ពន្លឺប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែការស្រាវជ្រាវចាស់បានប្រើប្រាស់ទិន្នន័យពីផ្កាយរណប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1okigB0bkUVd-KoQtMKDL6uYiD3gogVlqT_WhfszhEvvVB_lRJDSDP3i3-G150X_pHQpKB2o1mex_xpUSfyFHR_WZhC5vIP43GXl4HzsXSPnpuhxpCQQEERqov-nhVOPOGQNx2rhndvutsoG83eCmja3K58PaQEjmcdiVAAcUjkEUZ0xR8h6M9wgJoat/s800/image_2024-11-21_15-01-00.png
ទោះយ៉ាងណា ការស្រាវជ្រាវថ្មីនេះពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការស្លាប់ដោយសារទទួលពន្លឺច្រើនទេ ពីព្រោះនៅមានកត្តាពាក់ព័ន្ធផ្សេងទៀត ។ ប៉ុន្តែការស្រាវជ្រាវថ្មីចង្អុលឱ្យឃើញថា ពន្លឺភ្លើងពិតជាពាក់ព័ន្ធនឹងសុខភាពមនុស្ស និងការស្លាប់ ។

អ្នកជំនាញជឿថា ការបើកពន្លឺភ្លើងក្នុងពេលនីមួយៗនឹងប៉ះពាល់ជីពចររាងកាយ និងផ្លាស់ប្តូរតាមពេលវេលា ដូចជា ៖ ពេលយប់ និងពេលថ្ងៃ ។ ក្រៅពីនេះ វាក៏ប៉ះពាល់ដល់ការរំលាយអាហារ, ការសម្រាកខួរក្បាល និងបញ្ចេញជាតិពុល ។ ការទទួលយកពន្លឺភ្លើងខ្លាំងពេលយប់ ដែលប៉ះពាល់សុខភាពខ្លាំងបំផុត ឬឆាប់ស្លាប់ គឺចាប់ពីម៉ោង២និង៣០នាទី រហូតដល់ម៉ោង៣ទៀបភ្លឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLx4uqPms4Xs5WkmCSq82FHn8MR88vU4kPs3W1JA53uXcXfzdigLgct9-EgpHpXwueNBmNDbR2ggTGs5Gz9w0unN6aQmQWCxSsXrL10PDcxytMgJaZX4dWD7q1nT2YOFe9e1DIpxW_W1KScA0TvIDGtei3xf0ez0PKnYW0EYRCXa_mi6dvNfeiE7zt4EMA/s950/photo_2024-11-21_14-34-58.jpg

Andrew Phillips អ្នកជំនាញផ្នែកការសម្រាកលក់ មកពីសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី និយាយថា ៖ «លទ្ធផលការស្រាវជ្រាវរបស់យើងបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់សុខភាព ។ ដូច្នេះ យើងគួរតែគេចពីពន្លឺភ្លើងខ្លាំងពេលយប់ និងស្វែងរកពន្លឺគ្រប់គ្រាន់ពេលថ្ងៃដើម្បីជួយឱ្យអាយុវែង» ៕

កុំបរិភោគអាហារទាំង៤ប្រភេទនេះដាច់ខាតដើម្បីបង្ការជំងឺមហា.រីក

0

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ការបរិភោគអាហារប្រចាំថ្ងៃមានផលប៉ះពាល់ដោយផ្ទាល់ចំពោះសុខភាព ហើយវាក៏មានតួនាទីសំខាន់ក្នុងការបង្កើន ឬកាត់បន្ថយការប្រឈមនឹងជំងឺមហា.រីក ពីព្រោះអាហារខ្លះនឹងធ្វើឱ្យកើតជំងឺមហា.រីកយ៉ាងឆាប់រហ័ស ។ អ្នកជំនាញសុខភាពបានណែនាំឱ្យចៀសវាងអាហារទាំង៤ប្រភេទខាងក្រោម ដើម្បីកាត់បន្ថយជំងឺមួយនេះ ។

១-អាហារសម្បូរខ្លាញ់ ៖ Fast Food ជាអាហារសម្បូរខ្លាញ់ ដែលវាមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែការបរិភោគនេះនឹងប្រឈមជាមួយជំងឺមហារីក ជាពិសេស មហារីកសុដន់, មហារីកពោះវៀន និងមហារីកថ្លើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpzrNmHOc12RL1W9hcGzGLirOxuxhW3SG092VIRC_yMSyVkKWntLL0hSBf_J4qcF0gXsuTI7UKUw4FzMPIjcOQGcDoTbtOGu0NkM7xiIVk95oB0iG6qStl-by9UxNRiC4sW9KolriLGgPvuVVuDYj8J5_KLIHoLkE55dw-jtSikq4OSsg7kaH9z_0036Z/s948/image_2024-11-21_14-55-12.png
ការស្រាវជ្រាវពីប្រធានបទ «Cancer Epidemiology, Biomarkers & Prevention» បង្ហាញថា ការបរិភោគអាហារសម្បូរខ្លាញ់នឹងបណ្តាលឱ្យឆាប់កើតជំងឺមហារីក និងរលាកក្នុងរាងកាយ ។ ក្រៅពីនេះ អាហារមានអរម៉ូនខ្ពស់ ដូចជា ៖ សាច់សត្វកែច្នៃ នឹងប៉ះពាល់ដល់តុល្យភាពអរម៉ូន ហើយក៏បង្កជាជំងឺមហារីកពាក់ព័ន្ធនឹងអរម៉ូន ដូចជា ៖ មហារីកសុដន់ និងមហារីកមាត់ស្បូន ។

២-អាហារលាយឡំជាមួយសារធាតុ Aflatoxin ៖ Aflatoxin ជាសារធាតុពុលតាមធម្មជាតិកើតឡើងពីផ្សិត ហើយវាតែងតែនៅលាយឡំជាមួយអាហាររក្សាទុកពុំត្រឹមត្រូវ ដូចជា ៖ សណ្តែកដី, ពោត និងអង្ករ ។ សារធាតុនេះនឹងបង្កជាជំងឺមហារីកខ្លាំងបំផុត ជាពិសេស ថ្លើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtUFffdOYwKLeRtHd7CT1tKWloWV7ZwYYykhJCEll8uVYkfW4U_D1MwVWOXByR7EUKA4jUWprBnJkHuvwY5n3W3Yp17I_yiX-ziVxDq2_frZh9QwHS0r-LJmcsexc5PSrzZXycJwJvi1TJuAOcfvjqRa1PBwCTR7aDdmCpWgQcwfbRX2HvZ_nBBPiR8h2/s800/image_2024-11-21_14-55-12%20(2).png

ការិយាល័យស្រាវជ្រាវជំងឺមហារីកអន្តរជាតិបញ្ជាក់ថា សារធាតុពុល Aflatoxin នឹងបង្កជាជំងឺមហារីកថ្លើម ជាពិសេស ការបរិភោគអាហាររក្សាទុកពុំត្រឹមត្រូវ ។ បើទោះក្នុងអាហារមានសារធាតុនេះតែបន្តិចក្តី ក៏វាអាចបំផ្លាញ DNA បានដែរ ហើយរីករាលដាលកាន់តែខ្លាំង ។

៣-អាហារខ្លោច ៖ អាហារក្រៀមខ្លោចដោយសារការដុត ឬចៀន នឹងបង្កឱ្យកើតសារធាតុមហារីក គឺ Benzopyrene ។ សារធាតុនេះនឹងឈានទៅកើតមហារីកសួត, មហារីកក្រពះ និងបំពង់អាហារ ។ ការស្រាវជ្រាវផ្សាយក្នុងទស្សនាវដ្តីសុខភាព និងជំងឺមហារីកបង្ហាញថា ការបរិភោគអាហារអាំងរាល់ថ្ងៃ ប្រឈមនឹងជំងឺមហារីកពោះវៀន រហូតដល់៦០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNI6QJQTNRqeJ8TbC7rR_vbx3plKONDGHf7AeZzdIYiaNZqCtaC9AUzY9O40g4FOsx4Qgdiwp6oeTHOG9c8X6aok_vUsrUU0Rm4BE8KkhKigvYelgbGtyibqbDdixjQ_2uhBryl5xEHgebEeMFNxtjob_jsa8i1psAFhbk9Qe6m4GKUkUL7_5-c4SwlnO/s1992/image_2024-11-21_14-55-12%20(3).png

៤-អាហារហឹរ ៖ ការបរិភោគម្ទេស និងខ្ទឹមសរ ក្នុងបរិមាណតិចនឹងមានប្រយោជន៍ដល់សុខភាព ប៉ុន្តែបើបរិភោគអាហារហឹរខ្លាំងពេកនឹងបណ្តាលឱ្យកើតជំងឺមហារីកពោះវៀន និងក្រពេះ ។ ការស្រាវជ្រាវផ្សាយក្នុងទស្សនាវដ្តីការពារមហារីក ឆ្នាំ២០១៩ បង្ហាញថា ការបរិភោគអាហារហឹរខ្លាំង ដូចជា ៖ អាហារក្នុងឆ្នាំងភ្លើង និងអាហារដាក់ម្ទេសច្រើន នឹងកើតជំងឺមហារីកពោះវៀនធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1L9WS7ox1eePDb_M5ULloDf_UDNKE4eAoW-Pak8IWRIKDlZXSpC4lAH5u1KJ1-ZT9L6iAiSxagJbeTwa0LbE52Q0Ldxo44rbAlNXJj0j67qVqOEL-A4fonlJ7v84YScxAkdfD-14r2JD1_h3yYp8G5vbkRYq3uBTw8VcbaGAu2TzfGqMIof6No5sA82ec/s1254/image_2024-11-21_14-55-14.png

តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គឺយើងអាចការពារជំងឺមហារីកពី៣០% ទៅ៥០% ដោយការបរិភោគអាហារត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ រួមមាន ៖

-បង្កើនការបរិភោគបន្លែបៃតង, ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ
-កាត់បន្ថយការបរិភោគអាហារកែច្នៃ និងអាហារដាក់សារធាតុការពារខូចគុណភាព
-ទុកដាក់អាហារឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងលាយឡំសារធាតុពុល ឬដុះផ្សិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi167czZfNhBIsGICJuY9Gf7BITZ_0XgNJCfGxuFEkYZQNivvb6UtG1CduUGCWpb30AUR-wMlDnmDdKF8QesU9dBhRJ8uIBEX2AV3d9DKNXBLctyn_bC9UlS0JL48qMjSESnk9giCPTDpQqPuAF8zvpxJlsLvtTeb457ZN4DoBglkh5_xpqxK_V2Zqd3o2y/s750/image_2024-11-21_14-55-15.png

ការបរិភោគអាហារល្អសម្រាប់សុខភាព មិនត្រឹមតែអាចជួយយើងឱ្យចៀសឆ្ងាយពីជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារយើងកុំឱ្យកើតជំងឺផ្សេងៗផងដែរ ៕

វិធីសាស្ត្រលាបថ្នាំក្រចកឱ្យស្អាតខ្លួនឯង ដោយមិនចាំបាច់ទៅសាឡន

0

នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន អាចសាកល្បងវិធីងាយៗទាំងនេះបាន ធានាថាស្អាត និងទាន់សម័យ។ ដូច្នេះអត្ថបទនេះនឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖

១.ក្រឡុកដបថ្នាំក្រចកមុននឹងលាប ៖ ការក្រឡុកដប វានឹងជួយធ្វើឱ្យថ្នាំក្រចករលោង និងស្រួលលាបជាងមុន បើកាលណាអ្នកលាបថ្នាំក្រចក ដោយមិនបានក្រឡុកដប នោះថ្នាំនឹងកក ឬមិនចូលគ្នា ធ្វើឱ្យអ្នកលាបទៅមិនស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1a7avWBAiuhhJK6XNc2K96-3-xsWlwNZCKdpEGT6A08VZs0pACLxEswI93KPKdcXHm-nwDQ8oFt7TI-9CKgpE6SDx5QnkcS5bLWeZM3dOsWAf-VjTCEPsOuvFaPre27MHF_pT0h9SIZiQF_UiHusxJ8gRUhRoN3Mkgy3IpF1pBOv4QUea3_EP_lDaGjU_/s900/image_2024-11-21_14-50-03%20(2).png

២.ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQiOUlN_J-EgyaCrCwZk5FKXQuBnX8guzBszLjU6QxpoZ18Ld_v6EkB1KFUYXfA34KdVEOnx8GhkadoTOHIdvuTMdut5KQFrc4zDLj-uKgrIaR3lxG5TyYLhvnUQq_vajm9lCFkAHG_i2RZnX8vc6GqTj8TIfxofCKhyzYduya_njdQN53vGmbT1i8R4lg/s960/image_2024-11-21_14-50-03.png

៣.ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQOQWjKMTyYtnceLIt4XxTtwaXYvve7oEYxGbB3t8DSMBwlcUU-YRKrnQB0pumVbZsAHKaCiKz6QL4T-uZ0A9y6kpbppnBSZEPXLhhsb70kSDzTy5v2ea-r1SpoOFLVu3KZ2a9c0NuwmpdRvIab8gPiXSp3RrnD42EhZrWCgQXH6kgPbCuN-03j_lcOrz/s1024/image_2024-11-21_14-50-04%20(2).png
៤.ត្រាំគម្របថ្នាំក្រចកជាមួយទឹកក្តៅ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក ដោយសារតែវាជាប់ស្អិត សូមសាកល្បងត្រាំគម្របថ្នាំក្រចកជាមួយទឹកក្តៅប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXg-VKghj-S5JrVrvvJ6Wrn62twiN9WWwX-sasSwGTDNd9t3zkf4fiGABhT6U3oE00GyQUWtRDyW67CjGakHidI7G9_ML1bcLG_hFXJFIkJ1clFjUMuxuCb6bWA234P5qgr656yIWag0S5pV_no9C21CKVU3rhVX1o3hwVxsg3kWelwRTs_sHe5JzVXFDs/s1024/image_2024-11-21_14-50-04.png
៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាសសំឡី swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕

មកដឹងពីអាថ៌កំបាំងនៃភូមិចំណាស់ជាងគេបំផុតក្នុងពិភពលោក

0

Pioppi ដែលជាភូមិតូចមួយ ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីតាលី មានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ត្រូវបានគេដាក់ឈ្មោះថាជា “ភូមិចំណាស់ជាងគេបំផុតក្នុងពិភពលោក” ដោយសារប្រជាជនរស់នៅភូមិនេះភាគច្រើនសុទ្ធតែមានអាយុលើសពី ១០០ ឆ្នាំ ធ្វើឱ្យវាមានល្បីល្បាញខ្លាំងទូទាំងពិភពលោក។ ដូច្នេះតើអ្វីបណ្តាលឱ្យអ្នកស្រុកក្នុងភូមិនេះមានអាយុសង្ឃឹមរស់ខ្ពស់បែបនេះ…?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoA6CvrdrwuGJrIYnQlRhnPA3PT-135PEB6NuJeTiHZHwaR-HYdXNzuZSpbElAk41sGx0gqZXLYdDml2bh_pTtqoVjf_s-TqcAvn6Hw6urTmU1XG7Dqz4B8bibXLZIyDZi_M213LM4jm6GVCTZVQ_5sUg9uYIYZ5mCMaawy6xY59xuVtgbgy4YsbnqxnlC/s1400/image_2024-11-21_14-40-44.png

ជាការពិតណាស់គឺហ្សែន ក្រៅពីហ្សែនដ៏ល្អមូលហេតុដែលប្រជាជនរស់នៅភូមិ Pioppi ភាគច្រើនសុទ្ធតែមានអាយុលើសពី ១០០ ឆ្នាំក៏ដោយសារបបអាហារមេឌីទែរ៉ាណេផងដែរ ដែលអាហារនៅទីនេះសម្បូរទៅដោយផ្លែឈើ និងបន្លែ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងអាហារសមុទ្រស្រស់ៗដើរតួនាទីយ៉ាងសំខាន់។ របៀបរស់នៅសកម្ម ខ្យល់អាកាសបរិសុទ្ធ និងសុទិដ្ឋិនិយមក៏រួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងអាយុវែងរបស់អ្នកស្រុកក្នុងភូមិ Pioppi ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT8CJAP6jUG_u_ffLQUPd7cbPZ5STE5r0M0IngbakCQ7CUGcIFwCX-wM-ecgZPH9d9Ko2JjguTUWG8HQCTBc88KoxVyUNY1SDvGWjmPz_B5IjyLRDZeWWEtvNiI71kYZr7MU1hF_M6yoU6fl_I8z_IeVUfYjea5YtN7stBa7VtR-XqU2iiyPX2okrRHuKO/s800/image_2024-11-21_14-40-43.png

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ប្រជាជន Pioppi ក៏មានអាថ៌កំបាំងពិសេសមួយទៀតដែរ នោះគឺការកំណត់ការប្រើប្រាស់ជាតិស្ករ។ ថ្វីត្បិតតែស្ករគឺជាគ្រឿងទេសដែលមើលទៅគ្មានគ្រោះថ្នាក់ខ្លាំងក៏ដោយ ក៏ប្រជាជន Pioppi មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគ្រប់គ្រងការទទួលទានជាតិស្កររបស់ពួកគេ។ ពួកគេញ៉ាំអាហារផ្អែមម្តងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយជារឿយៗប្រើទឹកឃ្មុំ ឬផ្លែឈើស្រស់ជំនួសស្ករចម្រាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-hftus-ktjuWV4fd1YNqF_aGVlU9HnzSM5oOwoZqg0icFjek5W9T6BLmwe2oxRC42xk4rH64wuhJUDivw8gZh2JAqLmPjyEvtkyHzBWpPIG3j2OuE2UCXRI077gpADgEl8VpKEbiv8UWvtBFzdz7u0XLhTkB-x549hB7CiPlzlUOQM1Xafol7_bgNbRK7/s960/image_2024-11-21_14-40-43%20(2).png
វេជ្ជបណ្ឌិត Aseem Malhotra ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូងជនជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ បានធ្វើដំណើរទៅកាន់ភូមិ Pioppi ដើម្បីស្រាវជ្រាវអាថ៌កំបាំងនៃអាយុវែងរបស់មនុស្ស ហើយបានរកឃើញថា “ការកំណត់ការទទួលទានជាតិស្ករ” គឺជាកត្តាសំខាន់មួយក្នុងការរស់នៅបានយូរ និងមានសុខភាពល្អ ដែលប្រជាជនភីអូភីបានបង្ហាញឱ្យឃើញថាការ “កំណត់ជាតិស្ករ” គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីការពារសុខភាព និងអាយុវែងរបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMezh8k7D7o_DGEMAhHQNMltWhWdi6HwhH6ERcnBrbLhSWyjm4Tql969Y6fRohfgXNJWTlEfc2kUncAF8oDWPwydfF3FtUqnPBchsFXg7EJ5l7sbCVHQMclIo8AOIgODgsrwKSM5lGdn5UxUZSUoOxRRym7Bmb18H5h3sFIMZejBmMKexwDNCf8-hHvH5B/s1280/image_2024-11-21_14-40-43%20(3).png
យោងតាមការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ធាត់ ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ខ្លាញ់រុំថ្លើម និងមហារីកមួយចំនួនដូចជា មហារីកបំពង់អាហារ ពោះវៀនធំ និងមហារីកក្រពះ លើសពីនេះវាក៏ធ្វើឱ្យស្បែកឆាប់ចាស់ផងដែរ៕

ក្រុមហ៊ុនពីររបស់តារាសម្ដែង Zhao Wei ត្រូវបានតុលាការបង្គាប់ឱ្យបង់ការផាកពិន័យ

0

Zhao Wei រួមជាមួយនឹងក្រុមហ៊ុនចំនួនពីររបស់នាង Longwei Tibet Cultural Media Co. និង Xiangyuan Tourism and Cultural Co. ត្រូវបានគេតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន ៨,៤៨៨ យន់ (ប្រហែល ១,១៧២ ដុល្លារ)។ តុលាការក៏បានអនុវត្តការបង់ប្រាក់បន្ថែមចំនួន ៥,៦៩៨ យន់ (ជិត៨០០ដុល្លារ) ដោយក្រុមហ៊ុនទាំងពីរ។ នេះបើតាមការឱ្យដឹងពី Ifeng កាលពីថ្ងៃទី១៩ វិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPcKFysW7saJzVF7PS2NcXaayYve9FfU7C_62VA22YESvCekPl0Sh3dePtXV7IOuIUFUwtFgXVZ-gA5GxW5lc5S-gPv5DTblu3fjgNpU9xZnWvLr5vOkczRcDgTf0z5lE9VGdql-X3yF-xpr-CVe0VXT1D8j78rrowPPfouS1hultQbxh-f9JTE_cgCRZ/s1349/Snapinsta_app_75372336_172121570526131_257715217084449243_n_1080.jpg

Longwei Tibet ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ គឺ ៩៥% គ្រប់គ្រងដោយ Zhao ខណៈដែល Xiangyuan Tourism and Cultural Co. ដែលពីមុន Wanjia Culture ត្រូវបានគ្រប់គ្រងរួមគ្នាដោយ Zhao Wei និងស្វាមីរបស់អ្នកជំនួញ Huang Youlong ។ ការផាកពិន័យនេះកើតចេញពីវិវាទផ្លូវច្បាប់ជាង ៤០០ ដែលមានតាំងពីឆ្នាំ២០១៧ ទាក់ទងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយរបស់ Longwei ក្នុងប្រតិបត្តិការមូលបត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVB4xU5G1wdsWlZFz_9EbYY0AwqIm2lnF5xD0eu8OrfbmCNBYDIkECCxv_JuxalT0O37NDZfdyzwiD_1cckfp7i4qLxCH4_VXGR1yKEQzleg0Uo4xcQ9oR7i1y5d17yjqo64oVPcF8cn376FkgSm-OudGvvVk-CctTp_RYS6YrPsZnsbuRTGWDdPa39do/s1080/Snapinsta_app_122407191_3165330343579168_3819443270355426893_n_1080.jpg
នៅចុងឆ្នាំ ២០១៧ គណៈកម្មាធិការនិយតកម្មមូលបត្ររបស់ប្រទេសចិនបានបង្ហាញថា Zhao Wei និងស្វាមីរបស់នាងបានក្លែងបន្លំឧបករណ៍ហិរញ្ញវត្ថុ ទិន្នន័យអាជីវកម្មក្លែងក្លាយ ការផ្ទេរភាគហ៊ុនមិនត្រឹមត្រូវ និងក្រុមហ៊ុនសែលដែលបានបង្កើតឡើង។ និយតករបានសន្និដ្ឋានថាសកម្មភាពរបស់ពួកគេត្រូវបានចាត់ទុកថាបានធ្វើឱ្យខូចតម្លាភាពទីផ្សារភាគហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងរំខានដល់ភាពយុត្តិធម៌ទីផ្សារ។ អ្នកទាំងពីរត្រូវបានពិន័យជាប្រាក់ ៦០០,០០០ យន់(ជាង៨ម៉ឺនដុល្លារ) និងហាមប្រាមពីការជួញដូរមូលបត្ររយៈពេល៥ឆ្នាំ។នៅក្នុងខែមេសា ឆ្នាំ២០២៤ Sina បានរាយការណ៍ថាភាគហ៊ុនរបស់ Zhao Wei ដែលមានតម្លៃ 5 លានយ័ន (ប្រហែល ៧០០,០០០ ដុល្លារ) នៅក្នុង Hebao Entertainment Group Co. ត្រូវបានបង្កកដោយតុលាការប្រជាជនកម្រិតមធ្យមទី ៤ របស់ទីក្រុងប៉េកាំងជាមួយនឹងការបង្កកមានរយៈពេលរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioxVuuOaqIMTQUfsnTptjNBSHzlQyExdJ77PJ-J6YNAVSeGyJSrdZFyCJF4Kzr9DXb08FmBxNSKYTMCVtowkCW0Ahz-F5hNV-ynIg2ZqsdQaHnh1pAh-a19OEA-4QlrRq3LtuT31Iwe0pk_ZO84BwI9dmdlGCIzTc728y0fxV3hBLo8nF1xoUzKQTdygnk/s1080/Snapinsta_app_122466018_3438896006149494_8075807062940033846_n_1080.jpg

ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់ Zhao Wei គឺនៅក្នុងព្រឹត្តិការណ៍ Fendi ក្នុងខែកក្កដា ឆ្នាំ ២០២១។ ស៊េរី និងភាពយន្តទាំងអស់ដែលមាននាងត្រូវបានដកចេញពីវេទិកាវីដេអូនៅខែសីហា ហើយឈ្មោះរបស់នាងបានបាត់ពីគេហទំព័រពានរង្វាន់ភាពយន្ត។ ម៉ាកដែលនាងតំណាងក៏បានលុប ឬលាក់មាតិកាណាមួយដែលទាក់ទងនឹងនាងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន Weibo ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ZSKc-v_-KOxK4v7pEGhf_ezCi1FVea7f-a-ipDvZYwD5_eesFZcZ_SG5bZpjdEBpR2dZcndF0AgGqPAfsIW_WWsxiwq3X1uQkVv3BwRsxQuvV4tK2BixO49b0HB-ipkjJCKoHwP3MMPIXdUnRJf6Ct7HjlLlneMbQ2YSbdt_tm6kAcBWVSsfmLuJ8zS_/s1350/Snapinsta_app_136073526_431250068028510_6659886870168580656_n_1080.jpg
ថ្មីៗនេះ Zhao Wei ត្រូវបានគេឃើញធ្វើដំណើរទៅអាកាសយានដ្ឋានជាច្រើនដង និងបង្កើនសកម្មភាពរបស់នាងនៅលើបណ្ដាញសង្គម។ ការវិវឌ្ឍន៍ទាំងនេះបានជំរុញឱ្យមានការរំពឹងទុកអំពីការវិលត្រឡប់ដ៏មានសក្តានុពលរបស់នាងទៅកាន់ឧស្សាហកម្មកម្សាន្តបន្ទាប់ពីការហាមឃាត់រយៈពេល3ឆ្នាំដែលត្រូវបានចោទប្រកាន់។ ការហាមប្រាមដែលដាក់លើតារាស្រីរូបនេះ គឺជាការអនុវត្តទូទៅនៅក្នុងឧស្សាហកម្មកម្សាន្ត និងកីឡារបស់ប្រទេសចិន ដែលហាមប្រាមបុគ្គលម្នាក់ៗមិនឱ្យធ្វើការក្នុងវិស័យទាំងនេះដោយសារតែការរំលោភលើក្រមសីលធម៌ ឬច្បាប់។ យ៉ាងណា ហេតុផលផ្លូវការសម្រាប់ការហាមឃាត់ការចោទប្រកាន់របស់ Zhao Wei នៅតែមិនត្រូវបានបង្ហាញឱ្យដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFzbiD2UQ7GZhOac-6ofWbWY6gT1YGDPXwTTu-nifd2VYfotLjVVpctoYyNO4JjoDB7BMunkNhwcepb_jmDBiOCW84CL0ONuKL_tH7_9_3qM7p7vCWYzLYCHTYhqdjqiw3Ml4Suc2OuoaLVcuVvT1-_sn210nZQjzYVLmE4PHnTNMRsu5f4xXgXF3uDuWq/s1080/Snapinsta_app_163555449_2820404471504601_2741621422267578033_n_1080.jpg

Zhao Wei ឬ ត្រចៀកកាំបានបណ្តាក់ទុនចូលទៅក្នុងអាជីវកម្មក្នុងឆ្នាំ១៩៩៩ ដោយបង្កើតក្រុមហ៊ុនពហុឧស្សាហកម្ម។ ជាមួយស្វាមីរបស់អ្នកជំនួញជនជាតិសិង្ហបុរី Huang Youlong នាងបានប្រមូលទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៦២៥ លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩៕

ថៃ ត្រៀមប្រកាសសង្គ្រាម ខណៈកម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី

0

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានប្រកាសថាកងទ័ពថៃ ត្រៀមខ្លួនរួចជាស្រេច ជុំវិញការចរចាបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា ដោយភាគីខាងថៃ តម្រូវឱ្យធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១ បើឡើងដល់តុលាការអន្តរជាតិ នឹងកើតមានសង្គ្រាម។

ជុំវិញករណីកោះគុតនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។

បើតាមការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖”រាជរដ្ឋាភិបាល ប្រកាន់ជំហរចាស់ទុំ ដោយប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ ជុំវិញបញ្ហា “កោះគុត”។

សម្តេចបានសង្ក់តធ្ងន់ថា៖” បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។

គួរបញ្ជាក់ថា ប្រទេសថៃ ប្រកាសប្រើសង្គ្រាមនេះ ក៏ព្រោះតែពួកគេធ្លាប់មានបទពិសោធន៍ចាញ់ក្ដីប្រាសាទព្រះវិហារម្ដងរួចមកហើយ ដោយពេលនោះតុលាការអន្តរជាតិបានកាត់ឱ្យកម្ពុជា ដូច្នេះថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ៕