Home Blog Page 74

ទោះមានអ្នកគាំទ្រមួយចំនួនមិនពេញចិត្តខ្សែភាពយន្ត Dylan Wang និង Meng Ziyi នៅតែបន្ត

0

នៅថ្ងៃទី២០ ខែកុម្ភៈ ផលិតករនៃរឿងភាគទូរទស្សន៍ចិន «The Rebirth of the Malicious Empress of Military Lineage» បានប្រកាសពីតួសម្តែងជាផ្លូវការដោយមាន Dylan Wang និង Meng Ziyi ជាតួសម្តែងសំខាន់ពីររូប។ នេះគឺជាការផលិតរួមគ្នាដោយ Tencent Video, Xinli TV និង Yue Wen Film and Television Company។ កន្លងមកការប្រកាសឈ្មោះតារាសម្តែងទាំងពីររូបនឹងសហការគ្នាបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIv6SOy_XnVNautjEoKS_UAP2DOGUX0GCg-QekKOy1zFYT8fuIe6o71BBwAO_5XBeSm3tFMv3QwmKfBqOA8JO9opnO8QeRq84dd601M_2rrjlLBzuNa-UgFJjd3IeKpY1Zhgx5cnB8rodgIRbUqTgRITDd8mpL-62geTI8VX_9QFMyrSpkrkX8WJWrPq0/s1706/image_2026-02-21_13-20-45%20(2).png
ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីប្រលោមលោកមួយ ដែលត្រូវបានចាត់ថ្នាក់ក្នុងចំណោមប្រលោមលោករ៉ូមែនទិកបុរាណដ៏អស្ចារ្យទាំងបួនដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ ដូច្នេះហើយរឿងនេះក៏ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងផងដែរ។ រឿងភាគបុរាណនេះរៀបរាប់ពីរឿងរ៉ាវរបស់ Shen Miao សម្តែងដោយ Meng Ziyi ដែលជាមហេសីដែលត្រូវបានទម្លាក់ចេញពីតំណែង ដែលបានស្លាប់ដោយអយុត្តិធម៌នៅក្នុងព្រះបរមរាជវាំង ហើយបានកើតជាថ្មីដោយមិននឹកស្មានដល់ជាក្មេងស្រីម្នាក់។ បន្ទាប់ពីបានឃើញពីចរិតបោកប្រាស់របស់អ្នកនៅជុំវិញខ្លួន នាងបានប្តេជ្ញាចិត្តសងសឹក និងផ្លាស់ប្តូរជោគវាសនាដ៏សោកសៅរបស់គ្រួសារសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUsg1teeVRrs25vg9TgQohZAHnV_-0foI1sb7c38SYCFakcN-Jtwc3g35_iEj1wHJnUg59HS8bIe1aojBuhpBCJnNamaz4smtmHlcKNBK898i4JkEyW7sqHMO63jTft1VNiY_5ZCYNVVpS-k0v7FV8k93XmR8frl3tdC6foTs5O1os8NBFJIf6MqLd5mP/s875/image_2026-02-21_13-20-45.png
ក្នុងការស្វែងរកការសងសឹករបស់នាង នាងបានជួបជាមួយតួឯកប្រុសដែលមើលទៅហាក់ដូចជាគ្មានកង្វល់ និងហ៊ឺហារ ប៉ុន្តែតាមពិតមានទេពកោសល្យនិងមានចិត្តគំនិតដ៏ប៉ិនប្រសប់ និងមិនអាចទាយទុកជាមុនបាន។ ពីការសង្ស័យដំបូង និងការកេងប្រវ័ញ្ចគ្នាទៅវិញទៅមក អ្នកទាំងពីរបានក្លាយជាសម្ព័ន្ធមិត្ត និងជាមិត្តជិតស្និទ្ធបន្តិចម្តងៗ ដោយប្រយុទ្ធប្រឆាំងនឹងកម្លាំងផ្សេងៗ និងនាំមកនូវសន្តិភាពដល់ដែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlr1qOhZbBJbFrLxjOSy3fZZZhCbEWDpXe9UbHtv99nc59yTA4niYJK8O-JSU7GV5JvW5UOmHWQTeGmLihcig4o-R_o53URX6i3RMHVOkIwnsf5DDdar8nbzS49I4DhQsQ0NTOhqn1as79yjQJfvXxnWwRXiEoKyC7aaTEFyL52txJNt7GXnKPQW_FOBIT/s1706/image_2026-02-21_13-20-46.png

ដំណឹងដែលថា Dylan Wang និង Meng Ziyi នឹងសម្តែងក្នុងរឿងខាងលើនេះបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយបានគ្របដណ្ដប់លើពាក្យគន្លឹះដែលកំពុងពេញនិយមបំផុតនៅលើវេទិកា Weibo ។ អ្នកទស្សនាបានជជែកវែកញែកយ៉ាងក្តៅគគុកអំពីការសម្ដែងតួអង្គ រូបរាងរបស់តារាសម្តែងទាំងពីរនៅក្នុងផ្ទាំងរូបភាព និងចំណាត់ថ្នាក់តំណែងរវាង Dylan Wang និង Meng Ziyi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzx1uyvGInkROJvpWNbnSKwyTGF7LTDEt5zBfrZoayg79ih7npGDVdRGAS0rDODOhwtUhtsIcopNQ-RbCOr47Yg7aYFBwb5FgqjM2eAGkTDdDSrcF-priW_txtAs8ZRx3FwzEyq0SF46v8ktHMP5xnjdphhY4cscx1g9rS6EH55r4H3wtN5vlZc1hZE1pb/s1707/image_2026-02-21_13-20-47.png
មុនពេលគម្រោងនេះប្រកាសពីតួឯកប្រុសស្រីរបស់ខ្លួន អ្នកទស្សនាភាគច្រើនសន្មតថារឿងនេះគឺជាគម្រោង «ផ្តោតលើស្ត្រី» ដោយផ្តោតលើតួអង្គ Shen Miao ដូច្នេះតួឯកស្រីទំនងជាត្រូវបានចុះបញ្ជីមុនគេនៅក្នុងបញ្ជីតួសម្តែង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកាសអំពីតួសម្តែងឈ្មោះរបស់ Dylan Wang ត្រូវបានចុះបញ្ជីមុនឈ្មោះរបស់ Meng Ziyi។ នេះបាននាំឱ្យអ្នកគាំទ្រប្រលោមលោកដើមមានការព្រួយបារម្ភថាខ្សែភាពយន្តនេះនឹងត្រូវបានកែសម្រួលដើម្បីផ្តោតសំខាន់លើតួឯកប្រុស ដែលអាចប៉ះពាល់ដល់សាច់រឿង៕

អាមេរិក-កម្ពុជា បង្ហាញក្ដីរីករាយចំពោះកិច្ចព្រមព្រៀងទិញ-លក់យន្តហោះចំនួន ១០គ្រឿង

0

ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកាន់ឈានដល់ចំណុចដ៏ល្អប្រសើរ! សហរដ្ឋអាមេរិក បានបង្ហាញក្តីសោមនស្សរីករាយជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារ ក្នុងការទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន ១០គ្រឿង និងជម្រើសទិញបន្ថែមចំនួន ១០គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd31N97hU3JHPe96uTX1MCYILCi0m9IaZI97U7CagK0twBo6g9-KR9-r4VgQEufwZ-x_ZC-fr4PVDfs8tg-c7KhxdSAWTi4llFLMOjCzyCUa9fq6wjEPS8zqtjoXl53bsxxHDM_8PRUSwkCbi-Kr-b8UR_56ve8mgmrOifHhbOs67tmooNkvERxgwtF_cV/s540/photo_2026-02-21_15-52-24.jpg

យោងតាមស្ថានទូរអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃសៅរិ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានបង្ហាញថា សហរដ្ឋអាមេរិក មានការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រមទាំងបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjEvnpZjR38kUsalBUyFe3yGXRtmO9O7ceLlyYucHnqOxaYZWEhcOIBGT8c0z1sqpM9AGA8OA9JZwFrWQDiUJZtLVBsbVNatRl46m0mOkIAVuDFZWwff6lwtgC722fKx0QmE9bryLMw8fOHWIOTeAwLlwShTF0DYCspUA1jtD8BoELcWvTEGGhZTNR-UWm/s862/photo_2026-02-21_15-52-25%20(4).jpg

ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjFVeu-t9VODuQay1mEgpe-OiCGd-u2Ujc3F7E9lj2cz1yw8BZVtjbaGLuBhTwgEnx0EqCUr1uQ4rP3KQL3GS64zwIA-USlUo3tyCBWTyhyphenhyphenmoDmV9MLyRtGfQfTNR80DjxU7NBTR5rOyQY6isSYOvtOLW_PbtRdWrC7biLPHu_lPbEA0fZXQAqTCgV9CJe/s1200/photo_2026-02-21_15-52-25%20(2).jpg
ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក៕

នេន ទុំ ត្រៀមបញ្ចេញស្នាដៃជាមួយលោក ណូយ វ៉ាន់ណេត សាជាថ្មី

0

បន្ទាប់ពីខកខានសាងស្នាដៃជាមួយគ្នាជាច្រើនឆ្នាំពេលនេះតារាចម្រៀង នេន ទុំ ត្រៀមបញ្ចេញស្នាដៃថ្មីជាមួយតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ក្នុងឆ្នាំ២០២៦។ កាលពីឆ្នាំ២០១៩ អ្នកទាំងពីរបានសហការគ្នាប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUAuP7WmlDuo3zJ5fQeJD54mAx_Qt2I2PnUhuYruOa5tdo1Imc2Tn88QqWq8TtkB5EyAbkTWtVGn1mVx5EeUsbEJZx2-H6oHE3rqDhDyzJuEcxwjBLOaUr0h_ttOIIJQVljzErAxmJeC_mA0V47hIxcSrb3VMpQpA-r71z1kGvPmw4a62-Xo5q6z9zqbt_/s2048/image_2026-02-21_15-44-58.png

កាលពីពេលថ្មីៗនេះ នេន ទុំ បានប្រកាសស្វែងរកលោក ណូយ វ៉ាន់ណេត តាមរយៈបណ្តាញសង្គមបន្ទាប់ពីលោកទាក់ទងមិនមានការឆ្លើយតបមិនថាតាមសារអេឡិចត្រូនិច ឬតាមទូរសព្ទនោះទេ។ ទោះយ៉ាងណា នៅថ្ងៃទី២១ ខែកុម្ភៈ នេន ទុំ បានបង្ហើបថាលោកបានជួយនឹងលោក ណូយ វ៉ាន់ណេត ហើយដោយឱ្យទស្សនិកជនរង់ចាំអ៊ុតមើលស្នាដៃថ្មីអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfw8oDvBqsxG4S41ZdMwVk7R6yDgMhOZHOJk6JnPO-GXRPog07yR2pl2PTrjZ0dz1ZMnt8KPL4AmrPMvmgHo4KXFFcMgGIjfI-9UVHxn6HRw1aBNYFMIhvfW-mt_iyp2U1TNUIT9RWyvpJ74-URROU1OMdN8dsmFuxQy6XxSu53086DN052AHZDU89BTH/s1170/image_2026-02-21_15-45-01.png
ក្នុងឆ្នាំ២០១៩ តារារ៉េប នេន ទុំ និងលោក ណូយ វ៉ាន់ណេត បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «កំលោះចាស់ប៉ះកំលោះស្ទាវ» ដោយទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង។ មកទល់នឹងពេលនេះបទនេះមានអ្នកចូលស្តាប់លើស១៣លានដងនៅលើឆាណែលយូធូបរបស់ នេន ទុំ ផ្ទាល់ហើយក៏ជាបទចម្រៀងដែលល្បីមានអ្នកស្តាប់ច្រើនបំផុតនៅលើឆាណែលរបស់លោកផងដែរ។ ក្រៅពីបទពេញនិយមនេះ តារាចម្រៀងទាំងពីរដួងក៏បានសហការគ្នាតាមរយៈបទផ្សេងទៀតដូចជា «ឈូករ័ត្នកំពត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozt2PQBHdvSKYI7afg1C2LuEshwfnebNnaB7waBBAUYawHYaEgCnIRyFxFS2us7KaDe78LawCgmV_P2Cfbp_DQLLaGr1N9VZoWKBKhRFKPU2HK_BhuD2JYosC9XKO8XECSXfbMxjKvXy0vSakDS8JqLqC7fet0QNIbuWGnhM-1X3pEhzqslOj0W0-QhuF/s960/image_2026-02-21_15-45-02%20(2).png

គួរឱ្យដឹងថា តារាចម្រៀង នេន ទុំ បានបញ្ចេញស្នាដៃជាមួយនឹងសិល្បករជើងចាស់ដូចជា លោក ណូយ វ៉ាន់ណេត និងលោក ព្រហ្ម ម៉ាញ លោក ហួរ ឡាវី រួមទាំងអ្នកនាង ខាត់ សុឃីម ជាដើមហើយសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន៕

ហ្វេនៗជំរុញឱ្យ ND តែងតាំង ប៊ី សុធារី ក្រោយឃើញបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein ចូល Miss Cosmo

0

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងជាផ្លូវការថា Thae Su Nyein ក្លាយជា Miss Cosmo Myanmar 2026 ដែលត្រៀមតំណាងប្រទេសរបស់ខ្លួនប្រកួតនៅលើឆាកអន្តរជាតិ។ នេះនាំឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកកាន់កាប់កម្មវិធីនេះក្នុងប្រទេសកម្ពុជាតែងតាំង ប៊ី សុធារី ជា Miss Cosmo Cambodia 2026 នឹងអាចចូលរួមប្រកួតនៅលើឆាកអន្តរជាតិខណៈនឹងធ្វើឱ្យ ណាវ៉ាត់ ស្លរឈាមមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCtqh4RmEozpiTclC48cZu-hQprUrZxXxTP4EdoCut1nxS-eSGsLAZtC0s9pXD4dA767WZg0GMqHukQHbxefLMBi5S_I5gpysirNU1q6CtjLcOKcNk7NAYXRIWYXPHtP9OlYk_mXKtlIPLid-llc1W_johpXKb57w7LzKF7JZ_hddozDzfW9Q9XFtwuSAW/s2048/image_2026-02-21_13-32-19.png
ក្នុងឆ្នាំ២០២៣ កម្មវិធី Miss Grand International បានផ្ទុះនូវរឿងរសើបជាខ្លាំងចំពោះប្រទេសថៃនិងខ្មែរ រួមទាំងបវរកញ្ញាមីយ៉ាន់ម៉ាទៀតផង។ នៅពេលនោះ Thae Su Nyein បានជាប់លំដាប់រងទី២ នៃកម្មវិធីប្រកួតនេះប៉ុន្តែនាងសុខចិត្តគ្រវែងចោលដោយមិនស្តាយស្រណោះដោយសង្ស័យថាកម្មវិធីគ្មានតម្លាភាព។ ក្រោយមកស្ថាប័ន MGI ក៏បានប្រកាសដកតំណែង Thae ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHXQpymEO9LNs-o22SUhyphenhyphen1-FuEO78IytWNgQ8Kl2Qrf5ES0gFg1aIg-Ca41apTUMvZH3oJB9fgKjFx5f902vdTvGd8_OE8d-I3Tbr4xuHXnQJZeE1pC3DkY7IZAuWe5jf2nABX89RdGE2q5rWlE9ydQFqCxyBFhL3_qWYLgGVi38lj75F_PRdAPQMtvYR/s2048/image_2026-02-21_13-32-20.png

បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសនេះបានបញ្ចប់ពេលនេះអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីកម្មវិធី Miss Cosmo បានប្រកាសថា Thae Su Nyein ត្រូវបានតែងតាំងជា Miss Cosmo Myanmar 2026។ នេះមានន័យថារូបនាងមានឱកាសម្តងទៀតក្នុងការកសាងមុខមាត់សម្រាប់ខ្លួនឯងនិងតំណាងប្រទេសមីយ៉ាន់ម៉ាដើម្បីប្រកួតយកជ័យជម្នះជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nFrglV0ZBKvptDzPq7tVvh49bIgf8NDQD8LnFUnmFTSIsDWybd5JhXVzOQUXAYHxZzBEG-c6cqVFpg0aCI5vbDo0bDXjakzoUiQdtHTX8pU9Qu4MuZvVvLAIFuzPJgF0FbwgQW-gj6rxPjPX7-Ctp5riVSB8oeOR1_pz2Ha_maRWHuZGR2LE3LL1wEh1/s1920/image_2026-02-21_13-56-26.png

ស្របពេលមានការប្រកាសនេះអ្នកគាំទ្រក្នុងស្រុកជាច្រើនបានជំរុញឱ្យ ND ក្នុងប្រទេសកម្ពុជាតែងតាំងបវរកញ្ញា ប៊ី សុធារី ជា Miss Cosmo Cambodia 2026 នោះនឹងធ្វើឱ្យ ណាវ៉ាត់ ស្លរឈាមមិនខានពីព្រោះបវរកញ្ញាទាំងពីររូបធ្លាប់មានបញ្ហាជាមួយនឹង ណាវ៉ាត់ រួមទាំងកម្មវិធីថ្មី Miss Cosmo នេះផងនៅពេលបវរកញ្ញាមានឥទ្ធិពលទាំងពីររូបដែលមានភាពស៊ីចង្វាក់គ្នានេះបានចូលរួមប្រកួតជាមួយគ្នាពិតមែនពិតជាកក្រើកកម្មវិធីមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZiFJvzw0iWU14wHZPhhWO2XAMIklDYzLa8ZWYie0QSiJafPDw5MmcwSG8FvdLrVkvvfiKUXVl4I-sNcAIpP2R9UbL-UpXPDwd35Kgfxe2wNDJk_ZGtdqFNStl5nqu85dpJq6m6GIK3xDRqXNnc4OlLzZaZD8rSzPAVnOnoy0NBlmSPq8uLX4kJGB_X0MA/s2048/image_2026-02-21_13-32-23.png
លើសពីនេះទៅទៀតអ្នកគាំទ្រគិតថាការតែងតាំង ប៊ី សុធារី គឺជាជម្រើសល្អមួយដោយមិនចាំបាច់ហ្វឹកហាត់ច្រើនពីព្រោះនាងមានដើមទុនស្រាប់ហើយ ជាពិសេសមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។ ទោះយ៉ាងណា ផេកផ្លូវការរបស់ Miss Cosmo Cambodia ពុំទាន់ប្រកាសជាផ្លូវការថាបវរកញ្ញារូបណានឹងក្លាយជាម្ចាស់មកុដនិងលំដាប់រងនៃឆ្នាំ២០២៦ នេះនៅឡើយទេ៕

ប៊ុត សីហា ថាកុំបន្ទាបលោកថោកហួសពេកហើយដាច់ខាតមិនសុំជំនួយពីមហាជនឡើយ

0

បន្ទាប់ពីវិលចូលសិល្បៈ ប៊ុត សីហា នៅមិនទាន់អាចរកកម្រៃបានច្រើននោះទេដោយធ្លាប់ត្អូញត្អែរថាតម្លៃខ្លួនលោកបានតិចខ្លាំង។ យ៉ាងណាមិញ ប៊ុត សីហា ស្រាប់តែប្រកាសថាលោកទទួលប្រម៉ូតផលិតផលមិនអាចដេកដាច់បាយនិងស្នើកុំឱ្យបន្ទាបថោកហួសពេក។ ជាមួយនឹងការតាំងចិត្តវិលជាថ្មីនេះ ប៊ុត សីហា ធានាអះអាងថាមិនលើកដៃសុំមហាជនឬទម្លាក់កុងរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeEPnDCWeetEXDICBJ7fT5wvZmE17uhcT8ZBeYMsh8kWZZS4ehUztcFCtyBpwmVgXM-egJVrUvUc9OvwBoYAGJOFH8EgExRsPLpVnFOacO16BFYhFlh6jROrjT1qfhd-66c2HtlmA_Sr4fluNWp0AQIQBGniiONQEiVb_yN6DEF4QUclUAWEK0r3Gempi/s1024/image_2026-02-21_14-25-16.png
នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ប៊ុត សីហា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំប៊ុត សីហា សូមប្រកាសទទួលផ្សព្វផ្សាយគ្រប់ផលិតផល ខ្ញុំអត់អាចនៅដេកដាច់បាយបានទេ តែសូមផ្តល់តម្លៃការងារឱ្យខ្ញុំគ្រាន់នឹងរស់ផង កុំបន្ទាបឱ្យខ្ញុំថោកហួសពេក សុំបានទេ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-ylZmDpMtW7Vn9Mt-aB4x3IjC0JbxReLAzakkqkqjaEANe89OLhEOZ1Q70eTrD0RjL0gY7-izwjwOCiNqWIVYrTEFFtJAKmB4RowloYAXhsnTklKpVa46uydz8NbCP93ovV-PIkXfTLwjiun0LBemIExfGmNR1-HMu5f0R6dL6UjL2BnCrPPBrLP25vo/s1712/image_2026-02-21_14-25-18.png
មុននឹងបង្ហោះសារបែបនេះ ប៊ុត សីហា បានបញ្ចេញសំណេរមួយថា «ខ្ញុំគួរងើបពីចំណុចណា? ប្រាប់ផងបានទេ?»។ ក្នុងការបង្ហោះនេះមានមនុស្សជាច្រើនបានផ្តល់ជាយោបល់ជាច្រើនប៉ុន្តែ សីហា ហាក់ឆ្លើយតបផ្ទុយនឹងការឱ្យយោបល់ពីទស្សនិកជននិងចាត់ទុកថាជាន់លោកដល់បាត។ មានមតិយោបល់មួយបានសរសេរណែនាំ សីហា ថា «សីហាត្រូវទទួលយកទាំងការងារតូចទាំងការងារធំ ទទួលយកហើយហាមដាច់ខាតលុបចោលការងាររបស់គេ។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សីហា អត់មានកន្លែងច្រៀងគួរតែមកមុខវាំង ដើម្បីឱ្យអ្នកធ្វើវីដេអូប្លុក ថតហើយនិងសម្ភាសន៍សីហាឱ្យបានច្រើនបន្តិច ពេលនោះសីហានឹងមានមនុស្សទទួលស្គាល់ច្រើនឡើងមកវិញហើយគំនិតតិចតួចតែប៉ុណ្ណោះ»។ យោបល់នេះ សីហា បានរុញច្រានដោយឆ្លើយតបវិញថា «បងមិនជាន់ខ្ញុំឱ្យកប់នឹងដីតែម្តងទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUSkbIPgDxD9AUGHqNpv6TQjeZ3M8R6fZZkhcy2dWUMt7op6fzi-EFhvJJv3LJoQ6U6VwpvSWH5kQ6Jn5bWOrjsmJkC6i3aRVegaNuI_hD4E3j8Cr1bur1F2YKQWJa-jTkT276FgSU6z3DE-f76bPWo3l9l31FLxda-RU0-1yXUh1ybyh1Ea7ML7YBMlE/s733/image_2026-02-21_14-48-42.png

ដ្បិតថាការងារសិល្បៈបច្ចុប្បន្នពុំសូវមានទីផ្សារនិងទទួលបានតម្លៃខ្លួនទាបខុសដាច់ពីមុន ប៊ុត សីហា បានបញ្ជាក់ថាលោកនឹងមិនសុំជំនួញពីមហាជនដាច់ខាត។ លោកបានសរសេរថា « បើខ្ញុំទម្លាក់កុង សុំពុកម៉ែបងប្អូន 1$/2$ ច្បាស់ណាស់ ខ្ញុំនឹងបានលុយច្រើនមួយពេល តែខ្ញុំនៅតែឈរលើពាក្យដាច់ខាតមិនសុំជំនួយឡើយ សុំត្រឹមមានការងារជាប្រចាំដោយប្រើរូបភាពនិងសម្លេងខ្ញុំបានហើយ»៕

ថៃបន្តសុពលភាពប័ណ្ណការងារឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម

0

ថៃគ្មានជម្រើសផ្សេងឡើយដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញនាំចេញក្រៅប្រទេសតាមផែនការកំណត់ បន្ទាប់ពីពលករខ្មែរបានចាកចេញពីប្រទេសថៃ ក្រោយថៃឈ្លានពា.នមកលើកម្ពុជា ។ ជាលទ្ធផល វិស័យកសិកម្ម សំណង់ ម្ហូបអាហារ ភេសជ្ជៈ ឧស្សាហកម្ម និងការជីករ៉ែ កំពុងតែរងផលប៉ះពាល់ខ្លាំងបំផុតពុំធ្លាប់ជួបប្រទះឡើយ ។ ទំហំនៃការខាតបង់ដ៏ខ្លាំងសម្បើមនេះ បានបង្ខំឱ្យថៃសម្រេចបន្តសុពលភាពប័ណ្ណការងារឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម យ៉ាងតក់ក្រហល់ ព្រោះតែគ្មានវត្តមានកម្លាំងពលករកម្ពុជាចូលរួមអភិវឌ្ឍន៍លើវិស័យទាំងនោះ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារថៃបានសម្រេចបន្តសុពលភាពប័ណ្ណការងាររយៈពេលខ្លីឱ្យពលករមកពី៣ប្រទេស រួមមាន ៖ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម សរុបស្មើជាង៣សែន ៧ម៉ឺននាក់ ឱ្យធ្វើការបន្តនៅប្រទេសថៃដោយស្របច្បាប់ដើម្បីកុំឱ្យរាំងស្ទះការផលិតទំនិញ ពីព្រោះប្រទេសថៃកំពុងខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេស លើកទី២ ប្រចាំឆ្នាំ២០២៦ ដែលមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុនឯកជន និងស្ថាប័នសន្តិសុខ ដើម្បីស្វែងរកដំណោះស្រាយឱ្យពលករបរទេសដែលមិនទាន់បញ្ចប់ដំណើរការស្នើសុំបន្តសុពលភាពប័ណ្ណការងារតាមពេលកំណត់ ។

ក្រោយបញ្ចប់ប្រជុំ រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch និយាយថា កិច្ចប្រជុំបានសម្រេចបន្តសុពលភាពប័ណ្ណការងារបណ្តោះអាសន្នឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញ និងពន្លឿនការស្នើសុំឯកសាររបស់ពលករ ។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ ពេលនេះ មានពលករបរទេសរហូតដល់ជាង៣៧ម៉ឺន ៥ពាន់នាក់ (៣៧៥,០៣៨នាក់) កំពុងស្នើសុំបន្តសុពលភាពប័ណ្ណការងារធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ក្នុងចំណោមពលករជាង៨សែន ៩ម៉ឺននាក់ ។ បើបណ្តោយឱ្យប័ណ្ណការងារផុតសុពលភាព ពួកគេនឹងក្លាយជាពលករខុសច្បាប់បណ្តាលឱ្យក្រុមហ៊ុនថៃ និងអាជីវកម្មផ្សេងៗខ្វះខាតពលករធ្វើការ ព្រមទាំងប៉ះពាល់ដល់ស្ថិរភាពការងាររបស់ប្រទេសថៃផងដែរ ។

រដ្ឋមន្ត្រីក្រសួងការងារបានណែនាំឱ្យនាយកដ្ឋានការងារចេញសេចក្តីប្រកាសពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករទាំង៣ប្រទេសជាបន្ទាន់ ដើម្បីដាក់ចូលជារបៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិចារណាឱ្យលឿនបំផុត ។ ការមិនខ្វះខាតកម្លាំងពលកម្ម គឺជាការរក្សាទំនុកចិត្តដល់វិស័យអាជីវកម្ម និងរក្សាប្រព័ន្ធការងារស្របច្បាប់ ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេសនេះ គ្មានការលើកឡើងពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជាទេ ខណៈកន្លងមក ក្រសួងការងារថៃថា មានពលករកម្ពុជា ជាង១សែននាក់កំពុងធ្វើការនៅប្រទេសថៃ ក្រសួងមិនទាន់សម្រេចចិត្តបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ដោយសារត្រូវតាមដានស្ថានការណ៍ប្រទេសជាតិ ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch ទទួលស្គាល់ថា វិស័យកសិកម្មថៃរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើគ្មានពលករកម្ពុជា ៕

ថៃចាត់ទុកកម្ពុជាមានប្រៀបជាងខ្លួនដោយសារចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពស្និទ្ធស្នាលជាមួយ Trump

0

ទំនងជាច្រណែនខ្លាំងហើយមើលទៅ! ប្រទេសថៃពុំទាន់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump នៅឡើយទេ និងមើលឃើញថា ខ្លួនបាត់បង់ឱកាស និងបាត់បង់ផលប្រយោជន៍យ៉ាងច្រើនពីការមិនចូលរួម ។ ហេតុនេះ អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដើម្បីកុំឱ្យចាញ់ប្រៀបកម្ពុជា និងឈានទៅស្និទ្ធស្នាលជាមួយលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoUAfN3v-SaJlMM4hC9KfFKyqk9nczn1shNf_4TkEJnmIZ-n1JjfhduTUvqf8EGYNo6mDZdqTxjA1XNpklTN1ZAHQ11ooRxekMWDL09TJVkW55_5gQojzedfaZDasmjKbdpv_JmXYiuQ7LaK9ZcsEVYjetyOKq8XvTnnb6y_AMtnX80CRf5E_uqJfiv-G/s1280/640752631_1230460312557564_7878992472720670108_n.jpg

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន Thai PBS បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយអតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក លោក Pisan Manawapat ដោយអតីតឯកអគ្គរាជទូតថៃរូបនេះចាត់ទុកកម្ពុជាមានប្រៀបជាងប្រទេសថៃ ដោយសារកម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Donald Trump ។

អតីតឯកអគ្គរាជទូតថៃ លោក Pisan និយាយថា លោកប្រធានាធិបតី Trump បានរៀបចំសណ្តាប់ធ្នាប់ពិភពលោកជាថ្មី ដោយបង្កើតក្រុមប្រឹក្សាសន្តិភាពជំនួសអង្គការសហប្រជាជាតិ (UN) ហើយលោក Pisan ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយសាររដ្ឋាភិបាលថៃខ្វះខាតជំនាញ មិនយល់ពីអត្ថប្រយោជន៍ដែលទទួលបានដោយសារការបង្កើនភាពស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump រដ្ឋាភិបាលថៃថែមទាំងបង្ហាញអាកប្បកិរិយាមិនចូលកៀកជាមួយមេដឹកនាំអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaRd6H94ElIVSoFHhUzPWt6M-92X2zmDgAAiFUQzNnVoWAgISOfTCBMnHB2Nt2P_5-zNc1M4ZxaSDAp89bkNgQfvzG7yL6ijjqB_DZAy5EQz7avP9ZvgN-1z0lnPhJbCuzX-oM9yVl4ypYXUJidlIwOUcFUJUOCNFqrLcmmprPIgRISKspb3Cv5XHFkvR/s1191/photo_2026-02-21_12-23-15.jpg

បើទោះជាថៃមិនចូលចិត្តអាមេរិក មិនចូលចិត្តលោកប្រធានាធិបតី Trump ក៏ដោយ ប៉ុន្តែដើម្បីផលប្រយោជន៍ ថៃត្រូវតែសហការជាមួយអាមេរិក មុនពេលអាមេរិកសម្រេចចិត្តអ្វីមួយធ្វើឱ្យប៉ះពាល់ថៃ ។ ថៃមិនអាចបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ទេ ខណៈការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព គឺជាការបើកឱកាសឱ្យមេដឹកនាំប្រទេសនានា រួមទាំងរដ្ឋមន្ត្រីការបរទេស អាចចូលរួមកិច្ចប្រជុំក្រោមដឹកនាំរបស់លោកប្រធានាធិបតី Trump ជាប្រចាំ ។

តាមការសន្និដ្ឋានរបស់លោក Pisan គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងស្នើឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលនឹងរៀបចំនាពេលបន្ទាប់លើកឡើងពីបញ្ហាវិវាទរវាងកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សានេះតាំងពីដំបូង ថៃនឹងអាចទប់ស្កាត់ ឬតបតរវិញភ្លាមៗ ។ ម្យ៉ាងទៀត ការចូលជាសមាជិកក្រុមប្រឹក្សានេះនឹងធ្វើឱ្យថៃមានឱកាសរួមចំណែកស្ថាបនាតំបន់កាហ្សាពីការខូចខាត, អាជីវកម្ម និងក្រុមហ៊ុននាំចេញរបស់ថៃនឹងទទួលប្រយោជន៍ ពីព្រោះមន្ត្រីជួរថ្នាក់ដឹកនាំក្នុងក្រុមប្រឹក្សាសន្តិភាព ក៏មានប្រធានធនាគារពិភពលោកដែរ ហើយលោកប្រធានាធិបតី Trump បានកំណត់ឱ្យប្រធានធនាគារពិភពលោក ចាត់ចែងថវិកាទទួលបានការពីការបរិច្ចាគដើម្បីស្ថាបនាតំបន់កាហ្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnFmvHkCseJfGzqet3hfYRKhQWZWNo8I9J9okuaEJclxzkTorvwK-esp5afNXFOKZZZAWvl6RYF141nPN6wTHhrNvhImBJ_n1NFYOb_WdrtoC4AoObt5bWwroMgNMkVqiOwVsQbFLJMiXdBbvqu3hrKBKp0hp9k2TgWFMZfgBDlYK9mygRrQ7vo9_XSsm/s1179/photo_2026-02-21_12-22-59.jpg

ថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០២៦ ហើយប្រធានធនាគារពិភពលោកនឹងមកចូលរួមកិច្ចប្រជុំ ហេតុនេះ លោកណែនាំឱ្យរដ្ឋាភិបាលថៃត្រៀមផែនការដើម្បីឱ្យធនាគារពិភពលោកមើលឃើញថា ថៃចង់ចូលរួមចំណែកស្ថាបនាតំបន់កាហ្សាឡើងវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnyuHcQjDCBTSNV-du4uozqchhJo_-dX-1D2GDchmhnlJLgljGr0NED6eGw5Erc5zMiZmIkj4KFfEl4He67rIrECSgDzKNzwnUpsl3KxQc6J6Sp5FoDuKAE7602h0MRjhRH1teqZg44imuf2z9_TP-PZC93U0rLy_yMl2CJEzE2WQKutk4GUsx9AgpYIg/s1189/photo_2026-02-21_12-22-26.jpg

វាជាឱកាសការទូតដែលថៃអាចធ្វើបាន ហើយថៃមិនត្រូវប្រកាន់គំនិតក្រុមប្រឹក្សាសន្តិភាពនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ និងចង់រក្សាទុកអង្គការសហប្រជាជាតិទេ គួរងាកមកមើលផលប្រយោជន៍វិញ ។ បើចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ថៃនឹងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump, ស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់លោក Trump និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលមានតំណែងសំខាន់ក្នុងក្រុមប្រឹក្សានេះ ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ។ នេះបើតាមការលើកឡើងរបស់អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ៕

អ៊ិន លក្ខិណា រងការចោ.ទប្រកាន់ពីអ្នកលេងបណ្តាញសង្គមថៃថាចម្លងស្ទាយ៍ Lisa

0

អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានសម្រុកចូលខម្មិនការបង្ហោះរបស់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដោយចោទប្រកាន់ថាបវរកញ្ញារូបនេះចម្លងស្ទាយ៍ Lisa សមាជិក BLACKPINK។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពី លក្ខិណា ស្ថិតក្នុងសំលៀកបំពាក់ពណ៌សហើយថតនៅក្នុងបឹងព្រលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXvT3hcJqsz7-NAk89q1TeXLli_zswF8bbAQIju4qF3iFUZ4fqf9gprn0lVxr8YDvDhPs596wyDg-O1djpmdeAMXuC7MKMk5b_KOrgHcx1YvmHOwAYpdCY-ibjLMPq7B2bws5r6JkQA4iwGesxSrWg7yfrUHTeOCkhgpzax5mCkxRu-Orgpm3b2MY1-vOY/s2048/image_2026-02-21_09-42-53.png

ទស្សនិកជនមួយចំនួនជ្រាបមកហើយថាដោយសារតែវិស័យទេសចរណ៍ថៃមានការធ្លាក់ចុះយ៉ាងខ្លាំង អាជ្ញាធរទេសចរណ៍ថៃបានតែងតាំង Lisa សមាជិក BLAKCPINK ជាទូតសុច្ឆន្ទៈ Amazing Thailand ដើម្បីដាក់ពង្រាយអំណាចទន់(Soft Power)ដែលដឹកនាំដោយតារាល្បីៗ ដោយទាញយកមូលដ្ឋានអ្នកគាំទ្រសកលរបស់នាងដើម្បីទាញវិស័យទេសចរណ៍ថៃឱ្យងើបឡើងវិញ។ រូបភាពនៃការផ្សព្វផ្សាយដំបូងរបស់ Lisa ដែលនៅក្នុងទូកក្នុងបឹងព្រលិតក៏រងនូវមតិចម្រូងចម្រាសដោយទស្សនិកជនភាគច្រើនគិតថារូបភាពនោះជា AI ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUY1O5jCAYiX7i32Sbc_uE8hajZgl87tvWBLftkaRolh5CgGFkkSXNlQPJupYEh9tajZevFMpkF3yqxxIZqj3pJ7Nucl73HuwFe_vfgboybDGs7GcubVOqj9LM3Mx7y4nUimu61f2kJ74WYPDC8f64jm-li9Aaz5t0DvvXGs2ClDY-STtKlC94jW6EOCt/s960/image_2026-02-21_09-36-25.png

    យ៉ាងណាមិញ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលមកខម្មិនចោទប្រកាន់បវរកញ្ញា អ៊ិន លក្ខិណា ថាចម្លងស្ទាយ៍តារាចម្រៀង Lisa ។ ការចោទប្រកាន់យ៉ាងច្រើនពីផ្ទះលេខពីរធ្វើឡើងក្រោយពី អ៊ិន លក្ខិណា បានបង្ហោះវីដេអូមួយដែលនាងស្លៀករ៉ូបពណ៌ស អង្គុយលើទូកត្នោតក្នុងបឹងព្រលិតដែលមានភាពស្រដៀងគ្នាទៅនឹងរូបភាពរបស់ Lisa ។
    មិនត្រឹមតែអ្នកលេងបណ្តាញសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកមួយចំនួនក៏បង្ហាញចម្ងល់ដូចគ្នាដោយពួកគេគិតថាទោះបីជាមានធម្មជាតិមិនចម្លងគ្នាក៏ដោយប៉ុន្តែ ការស្លៀកពាក់ពណ៌សនិងថតនៅបឹងព្រលិតដូចគ្នាហើយក្រោយគេបែបនេះនោះជនជាតិថៃនឹងចំអកថាខ្មែរចម្លងថៃហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi88Uy8ZgNDe-CnVAzexcnQS8cQnhC-RQ3seiH2EqUS6bZp3F7UcUTnp7CkjV3JSbmJtSJ42DuV2XsJweREIJRp1YxdZU-SMGXizNT0C8mcU0lDEGM78lB1FYZHCB116YB6OAPd0txjUDWXUDnkkn2KE645pQb-zPWdPcpiWZITwwtVcg0JFTOcePQiDdSI/s2048/image_2026-02-21_09-36-26.png

    ទន្ទឹមនឹងមានមតិចម្រូងចម្រាសនេះ អ៊ិន លក្ខិណា ពុំទាន់ចេញមកស្រាយនៅឡើយទេ។ ក្រៅពីការថតនេះ Miss Cosmo Cambodia 2024 កំពុងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយបានបង្ហោះវីដេអូជាបន្តបន្ទាប់ៗផងដែរ៕

ទីបំផុត BLACKPINK ក្លាយជាសិល្បករដំបូងគេដែលមាន Subscribers ១០០ លាននាក់នៅលើយូធូប

0

ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK បន្តបង្កើតសមិទ្ធផលនិងកំណត់ត្រាគួរឱ្យកត់សម្គាល់ដោយមានចំនួន Subscribers លើសពី ១០០ លាននាក់នៅលើ YouTube។ នេះអនុញ្ញាតឱ្យ BLACKPINK យកឈ្នះតួលេខរបស់ BTS និងក្លាយជាសិល្បករតន្ត្រីដំបូងគេនៅលើពិភពលោកដែលសម្រេចបាននូវស្នាដៃនេះ។ តួលេខនេះបង្ហាញជាថ្មីម្តងទៀតនូវឥទ្ធិពលដ៏ខ្លាំងក្លារបស់ក្រុមនេះលើវេទិកាឌីជីថល ក៏ដូចជាតំណែងឈានមុខគេរបស់ពួកគេនៅក្នុងឆាកតន្ត្រីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLi2MHSCsUxCS41w1JdtAaLvySK24ri8uftBYPYY7CzkUBfewmoenDIV7Vjo1uirTBt416LP_3uCQwc2qnuQlqevU3rxv3A4T7GxTlF5DlILOtvXjmTgm1EUTG0IitzixNzqeobPyDZTP1WoPiDRQhAE4pXmQvRysl4dhGRTJhAML51LKyqXJqEJSQOMb-/s767/image_2026-02-21_11-06-10%20(2).png

យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែកុម្ភៈ ឆាណែលយូធូបផ្លូវការរបស់ BLACKPINK ទទួលបាន subscribers ចំនួន ១០០ លាននាក់ បន្ទាប់ពីប្រតិបត្តិការប្រហែល ៩ ឆ្នាំ និង ៧ ខែ ចាប់តាំងពីបានចូលរួមវេទិកានេះនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦។ ក្នុងអំឡុងពេលនេះ ក្រុមនេះបានបង្ហោះវីដេអូសរុបជាង ៦០០រួមទាំងវីដេអូចម្រៀង វីដេអូខ្លីៗ វីដេអូពីក្រោយឆាក វីដេអូប្លុក និងខ្លឹមសារផ្សេងៗដែលផ្តោតលើអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkMfW7QZWP0YO4SQXjmVE00VVtPHDFEwAne5bSwbEqkkoDXqOgyi_ZGFaTcEryBOEcKiY6MtgnruVLErkBKsb1Z-fC9s9W_80qPsmO-uE83VhyphenhyphenQ54ZA6HYXLUmnJrQ6aND0DIIVXVy_QUIPMRkV_ph3aRRm8hCXWdhSenYEdUJWMWM0DkhWvJ52Qvo4dsO/s823/image_2026-02-21_11-06-10.png
បច្ចុប្បន្នឆានែលនេះមានចំនួនអ្នកចូលមើលសរុបប្រមាណ ៤១ ពាន់លានដង ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញយូរអង្វែងនៃតន្ត្រី និងរូបភាពរបស់ក្រុម។ វីដេអូជាច្រើនរបស់ BLACKPINK ជាប់ចំណាត់ថ្នាក់ក្នុងចំណោមវីដេអូតន្ត្រី K-pop ដែលមានអ្នកចូលមើលច្រើនជាងគេគ្រប់ពេល ដែលរួមចំណែកដល់ការពង្រីកវិសាលភាពតន្ត្រីកូរ៉េនៅក្នុងទីផ្សារពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzhatDxk35GScv8aFcNmjfwXUOst4SsaaKYYzTtZ1bXhXUT9mpNw7iWvHSSP7UMFOmAgswWF-EV7GUAL7s_2Dn0-2t3ohxtDnO5dU6z60CvuVflb6K7RM8_MKjujQIOG3QcUrdofWnSU36V7oU0KmjlHIO-I3_cqm1V_F3ooKwUeRnHStNO6Ei3XW-JL3/s1440/image_2026-02-21_11-04-28.png

សមិទ្ធផលថ្មីនេះគឺជាជំហានបន្ទាប់នៅក្នុងស៊េរីកំណត់ត្រារបស់ BLACKPINK នៅលើ YouTube។ ពីមុន ក្រុមនេះបានកាន់តំណែងជាសិល្បករដែលមាន Subscribers ជាងគេ ហើយក៏មានវីដេអូចម្រៀងជាច្រើនដែលមានអ្នកចូលមើលលើសពីរាប់ពាន់លានដងក្នុងរយៈពេលខ្លី។ ការឈានដល់ Subscribers ១០០ លាននាក់មិនត្រឹមតែមានសារៈសំខាន់ទាក់ទងនឹងចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីចំណងដ៏រឹងមាំរវាងក្រុម និងសហគមន៍អ្នកគាំទ្រអន្តរជាតិរបស់ពួកគេផងដែរ។ បច្ចុប្បន្ន BLACKPINK សម្រេចបាន «ប៊ូតុងពេជ្រក្រហម» មិនត្រឹមតែក្លាយជាក្រុមដំបូងគេដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះប៉ុណ្ណោះទេ ថែមទាំងជាសិល្បករអាស៊ីដំបូងគេដែលធ្វើដូច្នេះផងដែរ ដោយបើកជំពូកប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងយុគសម័យនៃការផ្សាយតាមអ៊ីនធឺណិតទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qXciodTqOqAsIFZnhLVemCuxnI7dD6QknIthUBiJ_VekhgyWVdxHFD28JCRA6Uw7qnKRYUu8f1TqUKix6JA4e7i95PG5dPaCf7FRhX7UQ4b1zpeXTYpaxuL4dGJJclER-oMhgMJAZn1DH6TLEDdb9AlE4NNepAC_9Q5WkFEaNej6u-18AetdKB0yBRdR/s1284/image_2026-02-21_11-04-29.png

ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងខណៈដែល BLACKPINK កំពុងរៀបចំខ្លួនសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ។ ក្រុមចម្រៀងនេះគ្រោងនឹងចេញអាល់ប៊ុមតូចទីបីរបស់ពួកគេដែលមានចំណងជើងថា Deadline នៅថ្ងៃទី ២៧ ខែកុម្ភៈ ដែលជាការវិលត្រឡប់មកវិញរបស់ពួកគេជាមួយនឹងសមាជិកពេញលេញបន្ទាប់ពីរយៈពេលមួយដែលផ្តោតលើសកម្មភាពទោល៕

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត

0

វាសនាមនុស្សពិតជាមិនអាចមើលឃើញ! លោក Yoon Suk Yeol ដែលធ្លាប់កាន់កាប់មុខតំណែងកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាប្រធានាធិបតី ឥឡូវនេះស្រាប់តែត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញមានពិរុទ្ធពីបទបះបោរពាក់ព័ន្ធការប៉ុនប៉ងក្នុងខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuP-HJ_j1UBhUGxwSb1W_7b0KG_zEYq6o2ybOKehHvdQ9uy_a5kNBZ55xL8w-N1h_fAh0k5WH_UOgpj6edM9zR3UoCGSVNNr4x-MXtlrkNSlEMP3gXN71qcf0AU0Smwwq3Gjpdsil0n78E0svtoo8Pl8Fq9fJjOg-oRUEGwi5yCn0B4phOFEDHB6xb1Eo/s1280/photo_2026-02-20_16-20-32%20(4).jpg
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ចៅក្រម លោក Jee Kui-youn បានប្រាប់ដល់អង្គសវនាការថា លោក Yoon បានគប់គិតជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ដើម្បីបំប្លែងបទបញ្ជាធម្មនុញ្ញដោយការដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋសភា។ តាមសាលក្រមរបស់តុលាការ រាល់ការបញ្ជូនទាហានប្រដាប់អាវុធទៅសភា និងការប្រើឧបករណ៍ដើម្បីព្យាយាមចាប់ខ្លួន គឺសុទ្ធតែជាអំពើបះបោរ។

នៅពេលប្រកាសទោសជាប់ពន្ធនាគារអស់មួយជីវិត លោក jee បញ្ជាក់ថា លោក Yoon បានដឹកនាំមន្ត្រី និងកងទ័ពមួយចំនួនធ្វេីសកម្មភាពឧក្រិដ្ឋ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ ហើយដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក នោះថ្លៃចំណាយដ៏សម្បេីមក្នុងសង្គមប្រាកដជានឹងកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1SNlqarhXTcN5Zm_V8M-hoOIKh_Ed5KniVKGTkvA_ogAi-3G04VNnRseW1WFrj8-cB5suBsl3w2MtSyb1QbHeldBryP5l1WidgXGh5lJ-woBVn48y8zqePIn5UptD4iYu3yGweTxb_RL3RIj9RhwKaqe3w0fiJvEN0N1boS-HKvRhKap9MaWGb5uI9jVr/s770/photo_2026-02-20_16-20-32.jpg
លោក Yoon អាយុ ៦៥ឆ្នាំ បានឈរទាំងទឹកមុខស្លេកស្លាំងនៅក្នុងសវនាការ ខណៈ ដែលសាលក្រមកាត់ទោស ត្រូវបានអាន សម្រាប់រូបលោក និងចុងចោទ ៧នាក់ទៀតរួមទាំង លោក Kim អតីតរដ្ឋមន្ត្រីការពារជាតិ ដែលទទួលទោស ៣០ឆ្នាំ ក៏ដូចជាអតីតមន្ត្រី ប៉ូលិសកំពូលៗ។

ក្រុមមេធាវីការពារក្តីរបស់លោក Yoon នឹងពិភាក្សាថាតើត្រូវប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះឬអត់ ដោយមេធាវីម្នាក់បាននិយាយថា ខ្លួនមិនអើពើលើគោលការណ៍ច្បាប់ដែលមិនផ្អែកលើការរកឃើញភស្តុតាងទាំងស្រុងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hQPP0-opUpRcbYmbf8S28pl-oEpLjJ2x9VAJ7W9IvH2TulDKRp2UnfN8IiCWszuCW6FPpHI9lhYYOpETWmPqjNrkqZxA20CUCEatYpQXQb3YM4USikveKx7H3OEfSxHWnGdirzev3dFfMVI6hYIwVcIiTzvXYEQS_0Lt2glCNFkh8psgWNMYlYJyQwZL/s780/photo_2026-02-20_16-20-32%20(2).jpg

គួរបញ្ជាក់ថា រដ្ឋអាជ្ញាក៏បានស្វែងរកការកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងនេះដែរ ជាមួយការឃ្លាំមើលដិតដល់នៅក្នុងប្រទេសដែលកំពុងបែកបាក់យ៉ាងស៉ីជម្រៅ។ វាគឺជាផលវិបាកបំផុតសម្រាប់កូរ៉េខាងត្បូង ដែលមេដឹកនាំម្នាក់ត្រូវបានបណ្តេញចេញពីអំណាច បង្កជាវិបត្តិនយោបាយជាតិ និងធ្វេីតេស្តទៅលេីភាពធន់នៃលទ្ធិប្រជាធិបតេយ្យ។

ក្រោមច្បាប់បស់កូរ៉េខាងត្បូង មេគំនិតរៀបចំការបះបោរ ត្រូវទទួលទោសអតិបរមា ដោយការប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។ ប្រទេសនេះបានកាត់ទោសប្រហារជីវិតលេីកចុងក្រោយក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនបានកាត់ទោសនរណាម្នាក់ទេចាប់តាំងពីឆ្នាំ ១៩៩៧៕