Home តារាជាតិ ប៊ុត សីហា ថាកុំបន្ទាបលោកថោកហួសពេកហើយដាច់ខាតមិនសុំជំនួយពីមហាជនឡើយ

ប៊ុត សីហា ថាកុំបន្ទាបលោកថោកហួសពេកហើយដាច់ខាតមិនសុំជំនួយពីមហាជនឡើយ

10
0

បន្ទាប់ពីវិលចូលសិល្បៈ ប៊ុត សីហា នៅមិនទាន់អាចរកកម្រៃបានច្រើននោះទេដោយធ្លាប់ត្អូញត្អែរថាតម្លៃខ្លួនលោកបានតិចខ្លាំង។ យ៉ាងណាមិញ ប៊ុត សីហា ស្រាប់តែប្រកាសថាលោកទទួលប្រម៉ូតផលិតផលមិនអាចដេកដាច់បាយនិងស្នើកុំឱ្យបន្ទាបថោកហួសពេក។ ជាមួយនឹងការតាំងចិត្តវិលជាថ្មីនេះ ប៊ុត សីហា ធានាអះអាងថាមិនលើកដៃសុំមហាជនឬទម្លាក់កុងរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeEPnDCWeetEXDICBJ7fT5wvZmE17uhcT8ZBeYMsh8kWZZS4ehUztcFCtyBpwmVgXM-egJVrUvUc9OvwBoYAGJOFH8EgExRsPLpVnFOacO16BFYhFlh6jROrjT1qfhd-66c2HtlmA_Sr4fluNWp0AQIQBGniiONQEiVb_yN6DEF4QUclUAWEK0r3Gempi/s1024/image_2026-02-21_14-25-16.png
នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ប៊ុត សីហា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំប៊ុត សីហា សូមប្រកាសទទួលផ្សព្វផ្សាយគ្រប់ផលិតផល ខ្ញុំអត់អាចនៅដេកដាច់បាយបានទេ តែសូមផ្តល់តម្លៃការងារឱ្យខ្ញុំគ្រាន់នឹងរស់ផង កុំបន្ទាបឱ្យខ្ញុំថោកហួសពេក សុំបានទេ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-ylZmDpMtW7Vn9Mt-aB4x3IjC0JbxReLAzakkqkqjaEANe89OLhEOZ1Q70eTrD0RjL0gY7-izwjwOCiNqWIVYrTEFFtJAKmB4RowloYAXhsnTklKpVa46uydz8NbCP93ovV-PIkXfTLwjiun0LBemIExfGmNR1-HMu5f0R6dL6UjL2BnCrPPBrLP25vo/s1712/image_2026-02-21_14-25-18.png
មុននឹងបង្ហោះសារបែបនេះ ប៊ុត សីហា បានបញ្ចេញសំណេរមួយថា «ខ្ញុំគួរងើបពីចំណុចណា? ប្រាប់ផងបានទេ?»។ ក្នុងការបង្ហោះនេះមានមនុស្សជាច្រើនបានផ្តល់ជាយោបល់ជាច្រើនប៉ុន្តែ សីហា ហាក់ឆ្លើយតបផ្ទុយនឹងការឱ្យយោបល់ពីទស្សនិកជននិងចាត់ទុកថាជាន់លោកដល់បាត។ មានមតិយោបល់មួយបានសរសេរណែនាំ សីហា ថា «សីហាត្រូវទទួលយកទាំងការងារតូចទាំងការងារធំ ទទួលយកហើយហាមដាច់ខាតលុបចោលការងាររបស់គេ។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សីហា អត់មានកន្លែងច្រៀងគួរតែមកមុខវាំង ដើម្បីឱ្យអ្នកធ្វើវីដេអូប្លុក ថតហើយនិងសម្ភាសន៍សីហាឱ្យបានច្រើនបន្តិច ពេលនោះសីហានឹងមានមនុស្សទទួលស្គាល់ច្រើនឡើងមកវិញហើយគំនិតតិចតួចតែប៉ុណ្ណោះ»។ យោបល់នេះ សីហា បានរុញច្រានដោយឆ្លើយតបវិញថា «បងមិនជាន់ខ្ញុំឱ្យកប់នឹងដីតែម្តងទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUSkbIPgDxD9AUGHqNpv6TQjeZ3M8R6fZZkhcy2dWUMt7op6fzi-EFhvJJv3LJoQ6U6VwpvSWH5kQ6Jn5bWOrjsmJkC6i3aRVegaNuI_hD4E3j8Cr1bur1F2YKQWJa-jTkT276FgSU6z3DE-f76bPWo3l9l31FLxda-RU0-1yXUh1ybyh1Ea7ML7YBMlE/s733/image_2026-02-21_14-48-42.png

ដ្បិតថាការងារសិល្បៈបច្ចុប្បន្នពុំសូវមានទីផ្សារនិងទទួលបានតម្លៃខ្លួនទាបខុសដាច់ពីមុន ប៊ុត សីហា បានបញ្ជាក់ថាលោកនឹងមិនសុំជំនួញពីមហាជនដាច់ខាត។ លោកបានសរសេរថា « បើខ្ញុំទម្លាក់កុង សុំពុកម៉ែបងប្អូន 1$/2$ ច្បាស់ណាស់ ខ្ញុំនឹងបានលុយច្រើនមួយពេល តែខ្ញុំនៅតែឈរលើពាក្យដាច់ខាតមិនសុំជំនួយឡើយ សុំត្រឹមមានការងារជាប្រចាំដោយប្រើរូបភាពនិងសម្លេងខ្ញុំបានហើយ»៕