ឆ្នាំ ២០២៥ ហើយកែទម្លាប់អាក្រក់ៗខ្លះទៅដើម្បីអភិវឌ្ឍជីវិតឱ្យកាន់តែល្អ និងមានលុយកាន់តែច្រើន។ គន្លឹះទាំងនេះអាចជួយអ្នកកែលម្អហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យប្រសើឡើងជាងមុន ក៏ដូចជាជួយអ្នកសម្រេចបាននូវគោលដៅកាន់តែងាយស្រួល ដោយអ្នកគ្រាន់មានទម្លាប់ល្អៗដូចខាងក្រោម៖

១.ពិនិត្យគណនី និងវិក្កយបត្ររបស់អ្នកឱ្យបានទៀងទាត់៖ ការពិនិត្យមើលគណនីធនាគារ និងវិក្កយបត្ររបស់អ្នកឱ្យបានទៀងទាត់ ជួយឱ្យអ្នកដឹងច្បាស់ថាតើលុយចូលប៉ុន្មាន ចេញប៉ុន្មាន ជាហេតុធ្វើឱ្យអ្នកកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ។ នេះបើយោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិយាយថា អ្នកគួរចំណាយពេលបន្តិចរៀងរាល់សប្តាហ៍ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកបានចំណាយ និងចំនួនប្រាក់ដែលនៅសេសសល់។ ប្រសិនបើអ្នកមិនអនុវត្តបែបនេះទេ អ្នកនឹងចំណាយប្រាក់ច្រើនដោយមិនចេះគិត រហូតដល់ក្រីក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wslscjVSDfU-QRLqHXqLVDMONblx2ibPoqDbbtP2xItcHz7WM3AqnwxBbEDgl3ybgEmSnFxU1YYy8EkHB66oAa087EvjBXM_4zKLQeWWVhjvLhQZKiR_IzqpRZu_KEaiml8d3Ja2xo4bcfz7JB28mtNX4Y4jO8jXB1CdBk8aERT5kdY95sF4Xdp64Gbf/s717/image_2025-01-04_13-51-52.png

២.ជំនួសឱ្យសម្ភារៈនិយមគួរទិញមាសទុក៖ ប្រសិនបើអ្នកមានប្រាក់ច្រើន យល់ល្អគួរកុំចំណាយលើសម្ភារៈនិយមហួសហេតុពេកដូចជា សម្លៀកបំពាក់ប្រេនៗ ទូរស័ព្ទដៃ និងរបស់របរទំនើបៗ ប្រសិននៅប្រើបានប្រើវាបន្តទៀតទៅ។ លើសពីនេះបើអ្នកចង់ទិញរបស់របរទុក គួរទិញមាសព្រោះវត្ថុទាំងនេះមានតម្លៃណាស់ អាចជួយអ្នកដោះស្រាយបញ្ហាលំបាកផ្សេងៗបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjJOe-TflREKSnDn8DODVTiLzg19bxn1f6bFXNH2oULaXmCbF0JHj2fo8TfhM3Du2hu1uOGq6Of4ylOT4C802KXrQiJmDxIWqt5E5-J0_mtiHoFOatjDSF8Jh0MbdynKH_jC1rLLudPtT862-w5MWVs5jRgJ5oBZe2Fg3TSQ8gy-qXxXg12vEfInjUCv0/s1920/image_2025-01-04_13-51-50%20(2).png
៣.កំណត់គោលដៅសន្សំ៖ ការកំណត់គោលដៅសន្សំច្បាស់លាស់គឺដើម្បីជួយតម្រង់ទិសដៅឱ្យអ្នកស្គាល់ច្បាស់ពីគោលដៅដែលអ្នកចង់សម្រេចបាន។ ឧទាហរណ៍ថា អ្នកមានគោលដៅចង់សន្សំឱ្យបាន ៣០ ដុល្លារក្នុងមួយខែ ឬ ៣៦០ ដុល្លារក្នុងមួយឆ្នាំ។ ជាមួយការកំណត់គោលដៅច្បាស់លាស់បែបនេះ យើងនឹងដឹងថាខ្លួនត្រូវប្ដេជ្ញាសម្រេចតាមគោលដៅនៃផែនការប៉ុនណា ត្រឹមរយៈពេលណា និងចៀសវាងការចាយវាយគ្មានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMr74CGyfnvHrMvvqH1fJZqE1cW23Y5Wz38IqJYAjE3QPdJHma4Eco4aDOQprBGNGWNUDC6VhihwiEBRhzGEnMsTUJeUhCk6ZH9ntD58Mj_B5Lyzn1CowaB3CotOyNWyl4wbeojQSEkWaxe0yooo2qb5KzhDuB8TV_Upbk44Nd7kVItGKf3-3DMqAi1qNF/s640/image_2025-01-04_13-51-50.png
៤.ដកលុយសន្សំទុកមុនចាយ៖ ពេលបើកប្រាក់ខែ ឬបានចំណូលប្រចាំខែមក អ្វីដែលត្រូវធ្វើមុនគេគឺដកលុយសម្រាប់សន្សំឱ្យហើយសិន ដោយអាចកំណត់យក ១៥% ឬ ២០% នៃប្រាក់ចំណូលប្រចាំខែ។ ការដកប្រាក់សន្សំមុនចាយគឺជាវិធីមានប្រសិទ្ធិភាពមួយក្នុងការសម្រេចគោលដៅសន្សំ ព្រោះអ្នកបានកំណត់ប្រាក់ដែលអ្នកអាចចាយវាយបានរួចជាស្រេច ហើយមិនបាច់ខ្លាចចាយអស់លុយដែលត្រូវសន្សំទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgo_wrTXo-Dw4WotaX8-oF2rtAg85VY9lcC8-_bzg4Asj4fPGVDb5I1ql5arE5CgFzpHSAiFEK24elUDaBErS3NPahKqpBBB6stKGJuHqZ3qeUNwNbCTFuEFrwH35CK7udyjN0Jed74x8eLajP6Eo9ASGs_Xt1ffmvrLtEFlxXh9BtBy3l9-76c9KG_Zf/s1024/image_2025-01-04_13-51-52%20(2).png
៥.រកការងារក្រៅម៉ោង៖ ប្រសិនបើអ្នកមានពេលទំនេរច្រើនដូចជាសៅរ៍ អាទិត្យសម្រាកអាចរកការងារក្រៅម៉ោងដើម្បីបានប្រាក់ចំណូលបន្ថែមទៀត ដែលវិធីសាស្ត្រមួយនេះពិតជាល្អខ្លាំងណាស់ យកពេលទំនេររបស់អ្នកបង្កើតលុយ វាប្រសើជាងចំណាយពេលចោលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn1dotmZAGq8vQw86YrtPO1UHAtNAquxTFFa6DgQ_QMqJ0gcXIH6sewghSUmhwBSgaoTqzG-qx4L_QUTdXCFz141CKsA09fK3puKJJ2GY11Ve_-_je8qm8lSAn746-1UdGdosRStSpGSy1rOF8zyM6Bj_VIN1rhZaCCOFeCKwC9yGLvLQP1lz9lZLLWI2u/s1000/image_2025-01-04_13-51-52%20(3).png