វិស័យភាពយន្ត ឬ K-dramas កំពុងធ្វើឱ្យប្រាក់ចំណូលរបស់តារាល្បីៗទាំងនេះកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ការកើនឡើងនៃប្រជាប្រិយភាពរបស់ K-dramas មិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពកម្សាន្តជាសាកល ទាក់ទាញទស្សនិកជនទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកើនឡើងផ្នែកហិរញ្ញវត្ថុខ្លាំងផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាកំពូលតារាសម្តែងកូរ៉េដែលមានជាងគេបំផុតក្នុងឆ្នាំ ២០២៤៖

១. Kim Soo Hyun៖ អ្នកណាមិនស្គាល់តួឯកប្រុសក្នុងរឿង Queen of Tears ដែលជារឿងល្បីល្បាញខ្លាំងទូទាំងពិភពលោក ដែលតួឯកប្រុសរូបនេះរកចំណូលបានរហូតដល់ ៤២៣,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងវិស័យ K-drama។ ជាមួយនឹងភាពល្អឥតខ្ចោះទាំងរូបរាង សមត្ថភាព និងឥរិយាបថ បានធ្វើឱ្យកំពូលតារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ ក្លាយជាតារាសម្តែងប្រុសជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ១២០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8rqp7hXrGTylp92CNEonXDNRDprIqsmlXD5wdJHbjdsCHltzH62KAD7sk6Efft4_HmIioWLYZoKUMpg4JP5pD3RY_SWJ0uh_jMziew0W_jptNDMCg711FNn-DOLaggoTjut5qcL8C6571ru3hUEII5dQ5ZAx888WJDudXIk-RpnFIN3ZzS6Ip4wvI2puJ/s1000/image_2025-01-04_13-26-20.png

២. Lee Jung-jae៖ បើមិនស្គាល់ទៀតចប់ហើយ Lee Jung-jae ដែលជាតួឯកប្រុសដ៏ល្បីល្បាញក្នុងរឿង Squid Game រកចំណូលបានរហូតដល់ ២៤៨,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរនៅក្នុងវិស័យ K-drama ជាមួយទ្រពសម្បត្តិសរុបប្រមាណ ១២ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2sw2yfbFwTIq2JqyguOXMlpe-siCWZZcYjG270qFsDCPvKexrmQ0B6XMgyvYhSgiF0R_h6qCRzH7otklFhDsT7Wqg9eMSucAbXjqjlA-5nilky3Ijhyphenhyphen6DUJOxHfAAuj-kpQqvtM6hzsHDqwSRn4y0_jxqqnv7Pj_ml_vXlAsP2WpNebvm_cXE1B5TTi6l/s2048/image_2025-01-04_13-26-21.png

៣. Song Joong-ki៖ ទោះបីជាមានរឿងអាស្រូវស្នេហាបន្តិចបន្តួចក៏ដោយ ក៏តួឯកប្រុសក្នុងរឿង Descendants of the Sun នៅតែមានប្រជាប្រិយភាពខ្លាំង ដោយលោករកចំណូលបានរហូតដល់ ២២៨,៥០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ៤០.៣ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiCQs89zxC3esBsuLdqUWXtk72C-XlMAc3vhyMtVMiBvT7ZS7S1VymzkeQLRMZF3SulmlnV56DNRQagP0VUCJU6MABKx9YceR95Ky2EvZnqG6De3DNGW8irbJhJ00crZt0xaBYXuTgYVsfvZNniF9R31Kl6R8ISD6ap5hG0k040mLppdVTwtmEidJNvrrQ/s2000/image_2025-01-04_13-26-22.png

៤. Song Hye-kyo៖ ក្នុងចំណោមតារាសម្តែងដែលមានជាងគេបំផុតគឺមិនដែលបាត់មុខ Song Hye-kyo ឡើយ ព្រោះនាងគឺជាតារាជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយប្រាក់ចំណូលក្នុងការថតរឿងមួយវគ្គ ១៦៣,០០០ ដុល្លារអាមេរិក ខណៈបច្ចុប្បន្នតារាស្រីរូបនេះមានទ្រពសម្បត្តិសរុបប្រមាណ ២០ លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5hZFI_Y3lX_FJum9YvPd8B6yI7kFzHb7uKa80FlFvO4_HFh7j6hlO659EJeyuZc95BUNbGN1YVof4ioIE0jONdrlDXnS1VLCawoDGjXpT4j17NkjDP8hDDcLVRXpkh_-fqq0LmQ-y7__ewOPpRC4IMWXoQXTIjLgPn0S5-XB6USee8NIp9TC-6uVcPa7/s1080/image_2025-01-04_13-26-23.png
៥.Jun Ji-hyun៖ កំពូលតារាស្រីក្រមិចក្រមើមដែលមានភាពល្បីល្បាញខ្លាំងក្នុងរឿង The Legend of the Blue Sea គឺរកចំណូលបានរហូតដល់ ១៦៣,០០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ជាមួយទ្រពសម្បត្តិសរុបប្រមាណ ៣១ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojFvq22anv__iWWMABlJhGl86UeM-JmKqJ6aSNhZ1g8IULufGlDKnYf7PI_ANmX5rmkbkvEC3C1UTdQs2ihgwI3caTMpuz4oTXPusrOIPvaArcoN7PIKq5wh34HwzxXbgbOz_Yc3yoBtMNS2yt-wkCBMctS_9v2VhngaSXNUiVAgkutwqBmGO-hZ3R8MQ/s763/image_2025-01-04_13-26-23%20(2).png