Home ព័ត៌មានអន្តរជាតិ ល្បីខ្ទរខ្ទារ! កាសែតអាមេរិក ចុះផ្សាយពី«អាកាសយាន្តដ្ឋានអន្តរជាតិតេជោ» ជាគម្រោងស្ថាបត្យកម្មដ៏ធំរបស់ពិភពលោក ប្រចាំឆ្នាំ២០២៥

ល្បីខ្ទរខ្ទារ! កាសែតអាមេរិក ចុះផ្សាយពី«អាកាសយាន្តដ្ឋានអន្តរជាតិតេជោ» ជាគម្រោងស្ថាបត្យកម្មដ៏ធំរបស់ពិភពលោក ប្រចាំឆ្នាំ២០២៥

75
0

ថ្មីៗនេះ បណ្តាញសារព័ត៌មានអាមេរិក CNN បានចុះផ្សាយអំពី គម្រោងស្ថាបត្យកម្មធំៗទាំង ១១ ដែលមានឥទ្ធិពលបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះក៏រួមមាន«អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់កម្ពុជាផងដែរ។

«អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលគម្រោងដ៏ធំមិនធ្លាប់មានរបស់កម្ពុជានាពេលបច្ចុប្បន្ន គ្រោងនឹងបើកដំណើរការនៅដំណាក់កាលទី១ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOfVu3eppG-rzXyyqNFiBm-i6_XOPeA-1XETtW0XWgenOI5G2H-CdnvLr937JJfFUjOdxGz_PJu28657AqIyJSTLtQZ0sW13il5kieUe2EKowOnRqDzuNFMB-uwnBFcSTBivxhXiUuG9Vee_ultk2GKIHwgr7Ax_hUJKBo1j0gA31OzxNWKfDbDYzEMr7g/s1800/image_2025-01-04_10-46-47.png
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតំាងស្ថិតក្នុងខេត្តកណ្តាល ចម្ងាយ ១៩ គីឡូម៉ែត្រពីក្រុងភ្នំពេញ បានចាប់ផ្តើមសាងសង់អំឡុងឆ្នាំ២០២០ លើផ្ទៃដីសរុប ២,៦០០ហិកតា។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMLt0sr7d8dHQ9-7RwALgfCGjT9EvOptCeLLI3Z8JHIVVXJ7dBO3hIQsFBU69iwAxzNjtav6QBWmxLmfQaqJdsJGWXgTUX8SQRC5jxC9dz5W9Ztuc5ZrZcO8F2baF8frrRckTnN4AEoS0n7ep7okel7C6momXsVDmNjOiaG-LMKIpHL32lWZ1eGA_VRT9/s2000/image_2025-01-04_10-46-48.png
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgsIt67dewYMFk1D-WPWJiNb_Tc2RQCQJFNlnawrTl-SB9SJcQc_6TAiKLmJwTLxzlahWreQvbp0Mrogkp4m6ux0hsnT7alM-vL0JWjajdTfEO894307scAbqNuuFAsk7BptUVSi8A4i2-PJ8kMOhStidJ_QRPSRQvGLtf5lG6j7KWvSaKxjddIJhAhdTk/s2000/image_2025-01-04_10-46-49.png

ប្រភព CNN បានរៀបរាប់ទៀតថា គម្រោងស្ថាបត្យកម្មនេះ ត្រូវបានរចនាតាមបែបប្រពៃណីរបស់ខ្មែរ ដោយប្រើប្រាស់គ្រោងសសរធើ្វអំពីឈើសម្រាប់ទ្រទ្រង់ដំបូលស្ថានីយ “និងមានមានដើមឈើ និងរុក្ខជាតិបៃតងដុះលម្អយ៉ាងស្រស់បំព្រង”។ គ្រោងដំបូលដែលមានរចនាបថជាក្រឡាចត្រង្គតូចៗ អាចធើ្វការស្រូបយកពន្លឺថ្ងៃដើម្បីបំភ្លឺផ្នែកខាងក្នុងបានច្បាស់ល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpDcQ5Ue4jfzRA0ELR737uyZVxiLHH90JgiF9DpZIWs3FwAYDx_a_WV4aGuX9q40scWb8Nnn_V62A2GvvrejXUXvDdVfB-OHXLbNknU1_629uA1t5LeHB04gUq8G9tOywZeRGyrgVqjkw4DPPRfVGMVivqRYyDDgCGqdYlTf0aRcZeG2p9AWhZXSbyKsk/s1200/image_2025-01-04_10-47-53.png