Home Blog Page 735

ស្ត្រី២នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ក្រោយសូកលុយ៣០មុឺនដុល្លារទៅឱ្យលោក លី សាម៉េត

0

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនស្ត្រីពីរនាក់ក្រោយជាប់ពាក់ព័ន្ធនឹងការយកលុយប្រមាណ ៣០ម៉ឺនដុល្លារសូកលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការធ្វើមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្រ្តីទាំង២នោះ ម្នាក់ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី និងម្នាក់ទៀតឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ដែលជាអ្នកយកលុយទៅឱ្យលោក មួង ឃីមនិងលោក លី សាម៉េត។

លោក មួង ឃីម ត្រូវតុលការចោទពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ដោយឡែក លោក លី សាម៉េត ត្រូវតុលការចោទពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។

បច្ចុប្បន្នអ្នកទាំង៤ សុទ្ធសឹងតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

 

ខែក្រោយនេះ! កំពង់ផែថ្មីមួយ នឹងដាក់ឱ្យដំណើរការនៅខេត្តកំពត

0

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងដាក់ឱ្យដំណើរការសាកល្បងក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ ក្រោយសាងសង់រួចរាល់តាំងពីឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAZtVJp6qJlDQXL_SCGw2GaYKZdFMZ7AUF02uhSOX5lFrAHg7mOzTk5mrZqB7XY2nU9o49rgt_hNM9b8i_7_xR3pggVTSL2Vy4mjyQHIde_ZrRPzHz9A053gIpCj5l0bjbqlzM_mguEFh0h5asApKoHRotvv3TIGDn6D0rwupZPC3ynIFgALmZ58kqnB52/s1280/image_2024-11-30_08-45-16.png
កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14pqIqZr8k_znE5iM7t8NgVP0dh2dX2kTUXK7o2UEf-KCemh_ZoF5on4PiedQXOpW1JoYmgkfKDSmwG-oX04-zauARk-nmQfMciN1lc1uni-7k53Jr5WxaQkRdu3Yu9UJE5gVJgY8HTZzKDJ6GZZGifEP2mLcbTFoH49LnRmR86m6Hzlc41K8wiEZWwKZ/s1280/image_2024-11-30_08-45-17%20(2).png
ដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ដោយទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_xIKnbnYVb7IoLaNjXy2UI90GPhlwyo-pw7nqfosrw-ZRrSwwmnme9J-WnlfFs4oiYGm0gtzIzAlCa-DQ7P8suPFmRaQtUAYnjtaItUEhlPYHPrdIXZjmQMVuoHxAVIHHIpXGRLpi8GocrPyr-GHEP3fO6NT0zWbylZn2YzKSzgGZLK-hz0Z6h7UZgPW/s1280/image_2024-11-30_08-45-17.png
គួរបញ្ជាក់ថា កំពង់ផែនេះ សាងសង់ឡើងក្នងទំហំទឹកប្រាក់១៨លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB៕

 

សមាជិកគ្រួសាររបស់ ដេត ស្រីនាឌ ចេញមកបញ្ជាក់ថាការដកខ្លួនពាក់កណ្តាលទីរបស់នាងមានហេតុផលពីក្រោយ

0

ដេត ស្រីនាឌ ដែលសម្រេចចិត្តពហិកាមិនចូលរួមប្រកួត Miss Planet International 2024 ក្នុងថ្ងៃផ្តាច់ព្រ័ត្របានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម។ ទោះជាយ៉ាងណា ស្រ្តីម្នាក់ទំនងជាម្តាយ និងបុរសម្នាក់អះអាងថា ស្រីនាឌ គឺជាប្អូន បានចេញមកបង្ហើបខ្លះៗថាមានហេតុផលនៅពីក្រោយទើបនាងសម្រេចចិត្តធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0AGN3ox5QIeVtsuCS74MDeTs2hcD7V3N49UQpqMZEmHB0pLtHc9tTOrE9ykZcvk2Cq8RLyn8gOHVgxLUtEjC0Ip_2mthkqL9_UIrwGgQSTOlFXlBh1ZUXujMvNA7SZvh4_HTj0TTMq-1CXRNo2Nbdu7cj1N292IXGI1Yq9ekeothyphenhyphenypsdP4Gq4qzBytI/s2048/image_2024-11-27_10-53-04.png

តាមរយៈសារសំឡេងមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមសំឡេងស្ត្រីម្នាក់បានហៅ ដេត ស្រីនាឌ គឺជាកូន គាត់បាននិយាយថា មានរឿងច្រើនណាស់នៅក្នុងហ្នឹង មិនមែនចង់ដកខ្លួននោះទេបេក្ខភាពផ្សេងៗទាំង ស្រីនាឌ គឺខំប្រឹងដល់ថ្នាក់ដាក់សេរ៉ូមនៅសៀមរាបនៅតែតស៊ូងើបស្លៀកពាក់មកសាលាប៊ែលធី មកផ្ទះម៉ែរ៊ួយ ស្រីនាឌឡើងស្គម ៤០ជាងគីឡូ នៅសល់តែ៣០ជាងគីឡូ អ្នកណាមួយដែលគេមិនស្រលាញ់មុខមាត់ប្រទេសជាតិ មុខមាត់គ្រួសារ ទាល់តែនៅជិតម្នាក់នោះទើបបានយល់ ទទួលលទ្ធផលពីគេមកបានដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssrC0fXSNAH2BDMGLwf1_j9M3abHjbiUYBVcFsmChfTpY6ogIosvlX0ysUhEoAefc6aZ7xlwQysEejGhRdYQPNWBVpowcZcPnKv6J9Cv5q5YyJBJygUFxNIadBC8aWMvAJfg9UoGQJ3_79b5_imEeVf9hxXBNsU8kEAUjkhhZ400uxLg7XhBFJQalCVju/s2048/image_2024-11-27_10-53-10.png

ចំណែកគណនីហ្វេកប៊ុកមួយឈ្មោះថា Tim Ravy បានបង្ហោះសំណេរថា «និយាយបន្តិច ពួកអ្នកដែលជេប្អូនខ្ញុំ Det Sreyneat ខ្ញុំចង់សួរពួកអស់លោកវិញ មានដឹងរឿងនៅរឿងពីក្រោយ រឺ ផ្ទៃក្នុងគេមិចអត់បានមួយៗចេញមកជេរ ចាំតែជាន់ ជាពិសេសម្នាក់មួយអីក្នុង TikTok សុទ្ធតែគេឆាតប្រាប់វាពីប្អូនខ្ញុំ អ្នកដែលឆាតទៅនៅផ្ទះមួយលោកមែនហាស បានដឹងចរិតប្អូនលោកច្បាស់ម៉េស។ មុននឹងថាមុននឹងជេរមុននឹងស្តី គួរតែរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន ចាំជេចាំថា កម្មវិធីសម្តែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbHhrqYAJiKm5Lp92Vfp1MYSm4IvCqcyS2kehQiQXQtiAY3psMK73gYassQntwFalDfWWkCbqvFFYkDYNiwkPBFZGEQhGpNRTKc99JPzk5hWhYgo0mEZ4FF5NIuTAMeS_-9VZjhxylRPTt3MozLORrVp4ay-QQWnoUPuaNTb5Ts2OwFbKs-I-4wEqSq8d/s2048/image_2024-11-27_10-53-05.png

គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ បានចេញមកប្រកាសពហិកាមិនចូលរួមកម្មវិធីប្រកួត Miss Planet International នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ខណៈនៅពេលយប់ជាពេលវេលាប្រកួតផ្តាច់ព្រ័ត្រ។ ការប្រកាសនេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានលើកឡើងថានាងមិនគិតមុខមាត់ប្រទេសជាតិជាធំ ជាមនុស្សគ្មានទំនួលខុសត្រូវ។ ក្រោយពីរឿងនេះរីករាលខ្លាំង ការបង្ហោះរបស់ ដេត ស្រីនាឌ ត្រូវបានបាត់ចេញពីហ្វេកប៊ុកវិញ ខណៈទំព័រផ្លូវការ Miss Planet Cambodia បានចេញសេចក្តីប្រកាសថានាងមិនអាចចូលរួមប្រកួតបានដោយសារតែបញ្ហាសុខភាពដោយលំដាប់រងទី១នឹងចូលរួមប្រកួតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRiZ3V8-rwPgTGVp_3J1zuMbaxNAt00GO_PviHZdbGTIz_8zAb0sELcRUQj6KB_qLSqkfXl4BHtc3gjiThs6PrdBFyt66jA3a-BlzTg-rtXvEPl4LrGJlc5xGLSXAUHNmBXndzm7yFVBZkRmkX1T9BsO4UvrXASnhV_Bg-qe7NG2AjXu3O4q8fBYeZIyz9/s2048/image_2024-11-27_10-53-12%20(2).png

គិតមកទល់នឹងព្រឹកថ្ងៃទី២៩ វិច្ឆិកា ដេត ស្រីនាឌ មិនទាន់ចេញមកបកស្រាយពីមូលហេតុជាក់លាក់នៃការសម្រេចចិត្តបោះបង់ការប្រកួត ហើយទស្សនិកជនក៏ចង់ដឹងចេញពីមាត់របស់ ដេត ស្រីនាឌ ផ្ទាល់៕

អង់គ្លេសនឹងអនុវត្តច្បាប់ហាមយុវជនប្រើប្រាស់បា.រី អេឡិចត្រូនិកនៅឆ្នាំ២០២៥

0

ប្រទេសអង់គ្លេស ៖ សមាជិកសភាអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់ហាមយុវជនទិញ និងប្រើប្រាស់បា.រី អេឡិចត្រូនិក ដើម្បីការពារផលប៉ះពាល់សុខភាព ចាប់ពីឆ្នាំ២០២៥ តទៅ ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា មានគោលដៅបង្កើតក្រុមយុវជនមិនប្រើប្រាស់បា.រី ដំបូងគេនៅប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT83sYqfKnVDxvJA8U1MAwBEvJZUQ6ctOgGRz0QrKWw4_cY5k26-_AW1M4XqD8Ov0OT0aat80NiEfT7w-D4mBBGS-faJa518VgB8EOzyJxsQ4_JYO3sa_mrn-1Gw80tnhQK_z2CbtLZwCnarbHLSaZ77bzj0HCKq8q0YeZ1JrsI-4SMOzDRkiKg9SiqlkU/s1000/image_2024-11-29_14-43-28%20(2).png

សារព័ត៌មាន AFP បានរាយការណ៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សមាជិកសភាចំនួន៤១៥នាក់ បានអនុម័តលើសេចក្តីព្រាងច្បាប់ហាមប្រើប្រាស់បារីអេឡិចត្រូនិក ហើយមានមតិមិនឯកភាពត្រឹមតែ៤៧សំឡេងប៉ុណ្ណោះ ។ ច្បាប់នេះនឹងការពារមិនឱ្យយុវជន ដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ប្រើប្រាស់បារីអេឡិចត្រូនិក ប៉ុន្តែអង់គ្លេសនឹងបង្កើនអាយុអប្បបរមាយុវជនអាចទិញបារីបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_RnUwrA08yePE0L4eljRXY3nj5TGX2npKx_yKIvccb2g7q8FnavibDIYTjwrAgMva0ooRUjucdpuSPCHWNUry4v5sLC6rhKyomnyoe5fL5FHJtliq2gO4Gh8AggctELNmbqKJEIO9ZNsNrUCxoQkAY2TQA6uUmxtZR3LnVgv6FCSdpv3sSD-qDzS4iU3/s1080/image_2024-11-29_14-43-28%20(3).png
សេចក្តីព្រាងច្បាប់នេះ គឺស្រដៀងគ្នានឹងសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលអាណត្តិមុន ប៉ុន្តែត្រូវបានផ្អាកកាលពីដើមឆ្នាំ២០២៤ ពេលលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលនោះ អំពាវនាវឱ្យបោះឆ្នោតមុនកំណត់ ។ នៅឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer និងមន្ត្រីរដ្ឋាភិបាល ក៏បានយកសេចក្តីព្រាងច្បាប់នេះមកពិចារណាឡើងវិញ ដើម្បីការពារសុខភាពយុវជនតាមការស្នើរបស់ភ្នាក់ងារសុខភាពជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60YJmupE157jAEsoUZOY3G7r91Fae4Jjxwr1ba7VoJnXgEMpHwE2R_wFQb7TOTo3ryGJbo_CfvfCa2LgKdhEYO7mDF4NZ2MidCl5K8horTxnwuri4p-VHyj1eFIY1dJ9QTpXMXJrzwjp8VIeLv1mLLspXkFjUDK3lw40YbRD3drIF9dI2175C4w6RPkhu/s1200/image_2024-11-29_14-43-28.png

សេចក្តីព្រាងច្បាប់ថ្មីនឹងកំណត់លើការផ្សព្វផ្សាយពាណិជ្ជកម្មគាំទ្របារីអេឡិចត្រូនិក, ការបង្ហាញរសជាតិ និងវេចខ្ចប់បារី ដើម្បីកាត់បន្ថយភាពទាក់ទាញកុមារ និងយុវជន ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា ប្រទេសអង់គ្លេសនឹងអនុវត្តច្បាប់ហាមឃាត់យុវជនទិញ និងប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ពីឆ្នាំ២០២៥ តទៅ ក្រោមច្បាប់ដាច់ដោយឡែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZYiQ3YrqkY2xSIaGt5KZOGEpk0ROoWO1DMYoJlPzQOoZx5kYU4Kz2YwQbY_g1_gW8oVvw8KoNunoJheneNdbHQld3aRxQvbAHIiTdAW7JIg9qkczggaSs7rdvDhQJDVJ4-FdPj0uy18fUm54fDSLuKU7hYYSo544mqGOENi9ss2lTXUN2qjzg_GAsz0S/s1200/image_2024-11-29_14-43-30%20(2).png

ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសនឹងបន្ថែមតំបន់ហាមជក់បារីផងដែរ ដូចជា ៖ កន្លែងក្មេងលេង, សាលារៀន និងបរិវេណខាងក្រៅមន្ទីរពេទ្យ ។ រីឯនៅក្លិបរាត្រី និងកន្លែងធ្វើការ រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់រួចហើយកាលពីឆ្នាំ២០០៧ ដោយសារមើលឃើញថា ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំផ្លាញសុខភាពសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicd2E7mZqsSALOvBmlx9NxITvCIJy4CcgTjdG342xLxXcsIxygLTIe1eNQuYXjxkbzqfMQk9Ag4rDE9Pm1zx_zFJ6fsxDRzr6EoQR_4n1WQaUi004tRvo0jP324mGS5MT_q8-h7hSdg4kK4EAyVvHBpmC5Tan0Z1-GvjfWM2XlHDmeQkcnPox3VauYsQxh/s1200/image_2024-11-29_14-43-30.png

សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure 2024

0

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2024 លើកទី១៨ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នៅក្នុងខែធ្នូ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE58GvQLewnEnHtrwHAxyiCCok8nvgavVEE2JPToCavmKfQPGr3BVtHbIBPpUgLBNCHP_kMn80gU5Zkcn0kQh2vu2Idd37cla6u-HCI0fr76zGDv98Ka8mN_1qvP7_aNhRenAw10T255no89XD9q4p6lqZRrk4Tlvczorj5-HJv6NAAlOwHppN8geUsaLO/s6720/6.jpg
ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, ភោជនីយដ្ឋានស៊ុប និង សាច់អាំង Bar-B-Q Plaza, ការ៉េម Dairy Queen, Swensens, Krispy Kream Donut, ទឹកផ្លែឈើ Boost, តែគុជ Kamu.Kamu, ហាងនំបុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRYSTfaZagPgUnuimopOTLvCMHfH7N5ztbu8Fzw8tsx136I5_EU8SvqaIgDcFDhXaI_IQd2VLdJkvcju1j6ZlwJU1RuMLtuzgQ3-asJo9KTs0PdSnsLgoKBRnofrAyNPgF4Uk1eCtAhu9ux6Bq-iA9dQ2FVd2BFqnhHudOiw2plz5MxZIVqi6wexrM1zDx/s6720/3.jpg

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៨ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងក្បួនរថយន្តប្រមាណជាង ២០០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង១០០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រួមទាំងមានកម្មវិធីចែកអំណោយសម្បុរសធម៌ទៅកាន់គ្រួសារក្រីក្រប្រមាណជាង ៤០០គ្រួសារ រួចទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង និងធ្វើការសម្រាកបោះជំរុំចំនួន ១យប់។ លុះថ្ងៃបន្ទាប់ ក្បួនរថយន្តនឹងឆ្លងដែនឆ្ពោះទៅកាន់ប្រទេសឡាវ ដោយធ្វើការបោះជំរុំចំនួន ២យប់ នៅក្នុងក្រុងប៉ាកសេ ប្រទេសឡាវ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗដើម្បីបង្តើតបរិយាកាសសប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63MdeMd3mDAQMF2HVav2VstTgR031VOnrUF9KwBuRiG10HkfdpFL8k0BHAmqvDbk7mT_AXhwd4elV0FTQ-BFbip77cf4wfa5s1oHERu-X1LxHrHvshWXcnXmKzGlhEemgQdJiYM8SjTb6NkikElO8OupuU96hkjeapPMfqtiJcRisZ-YFd_OrQc1xpZxW/s6720/1.jpg
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញទៅមក និងទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅរមណីយដ្ឋានធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQ2OxhlRltsA0dgmPZoMYZ7Zdhhv3LMLEFHDYfUif_ZnjlrOE8hEtSA0YXGGgqGzysRL2j257a8gR4bt6OOkprPXTL94f-7h5tjKijF4qxksvnzNlLfrpVMwLjkADGTfWgWr3T-T1a_93TwDHwEs8i0EvRItrwruo9oXShoxdp8lP9tWsTNENgaOxyKjK/s1500/2.jpg

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញទៅមក និងទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅរមណីយដ្ឋានធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj77Q70qgkZ7lyhv209pPj75Vl0Tr9Q5oaohvkHyrNGEwn4AEdefXOJXOfRavqK-gm5BFzV7xQ0d8me3uAlqpSwshchuLJfJMOagmIvFvtbIvRIghjDXrh2MS7lSdTXsgAD7ogm19MXG55-wDwNyyX3VUmibliG8_d9BJ5OIE2TYwDWWp_EDNXOd7jKryLT/s6720/4.jpg

លោក គីម សំណាង នាយកផ្នែកលក់ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកម្មវិធី Ford Adventure 2024 នេះ។ ធនាគារឯកទេស KB Daehan សូមជូនពរអោយដំណើរកម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្តទៅបានដោយរលូន និងពោរពេញដោយភាពរីករាយ និងអនុស្សាវរីយដ៏ស្រស់បំព្រង ហើយយើងខ្ញុំនឹងសហការជាមួយក្រុមហ៊ុន Ford ទៅមុខជាបន្តបន្ទាប់ទៀត” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTJ1bXWkWxmM9rNsCZAzCKoCFrAKw3UZ_-UTIq7KXtD_JZzd8Vw0fkISfpYRqxoO4A_-4sqWz0RN7kwCPDZFo3Jqa-5hEeUWdFMbOJElqrrdAu_4Gw-h7NAaoiTVy_3Aagp99Drdn2CxjFYduaTIEeGK-9_PT4hwipr7kxsv_fBEEVm7vl3Y-B1J5dOom/s1485/5.jpg

Influencer ឥណ្ឌាម្នាក់សាកល្បងពាក់ស្រោ.មជើងដើរតាមផ្លូវក្នុងទីក្រុងតូក្យូ ស្រាប់តែទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើល

0

Influencer ដ៏ល្បីល្បាញម្នាក់របស់ឥណ្ឌា Simran Balar Jain មានអ្នកតាមដាន Instagram ជាង ១.៤ លាននាក់ បានធ្វើការពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0Z0UKhibWFnN87R07tnGw0GPllI1Qn-nWYJ-eTog5Oj7hTYDM3u6L_DT-C9lIT4EkfGq40AhbKngPrDDxlVQpkBWZaoT7LGbUJKPppUq4oABMKZ1ivgp1EWoYidYTAcaVNEEHvZ9RA1AJc53yoaBqtKYCEbq90rYV055caYHv9dxDXKBCJhqm-eRPRNx/s1280/image_2024-11-29_14-28-30%20(2).png

Simran Balar Jain បានបង្ហោះវីដេអូមួយ ដោយដោះស្បែកជើង ពាក់តែស្រោមជើងពណ៌សដើរតាមផ្លូវក្នុងទីក្រុងតូក្យូរយៈពេល ១៥ នាទី ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ស្រោមជើងពណ៌សរបស់នាងនៅតែស្អាតដដែល គ្មានស្នាមប្រឡាក់ដីទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9wFBB7-6O_HRZBwf_2WqGlpJdD9QSxe9OwkzxZ7ADp9BZ5gKHT4ZDpGnuV7ITS4GelA0OAlCSmkO-kCrwB8bkNwbV0ELrKdr8PgEeFDok5G3Z-RAlMUad4PR7F2L549twUy5a1IAkb1PBjMoOWq0cjy974ZEspg7ebnGQS6FKLjXZ5VxFxPr5gY22Iea/s650/image_2024-11-29_14-28-30.png

នេះបញ្ជាក់ថាកម្រិតអនាម័យនៅតាមដងផ្លូវក្នុងទីក្រុងតូក្យូគឺល្អឥតខ្ចោះ ហើយនាងបានវាយតម្លៃថាជប៉ុនគឺជាប្រទេសស្អាតជាងគេលើពិភពលោក។ វីដេអូនេះបានសាយភាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលមើលជាង ២៦ លានដងនៅលើ Instagram។ ទោះជាយ៉ាងណាក៏មានមតិមួយចំនួនរិះ.គន់ថា “វីដេអូរបស់នាងនិយាយបំផ្លើសការពិតទាំងស្រុង” អ្នកខ្លះក៏ថា “ពួកគេមិនជឿទេ”។ Simran Balar Jain គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ដោយជាទូទៅនាងតែងតែចែករំលែកវីដេអូនៃបទពិសោធន៍ធ្វើដំណើរ និងការយល់ដឹងអំពីភាពស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12Mzg8LE2aBwApzuj9P4Xvqt6JHzy1NHDRvSETzhX9sGmKdAcfRAkIu40CTZNeIhD2FBYFtey3a6klOVNxLtixVejwu3i-TAjXqNVj9rDZAfiqStvU2m35vLbltypAxEy3okfk69m9zz8Mk_IG0czRzXgpp6JZRePzAJt-SWKCay8nvLgat3FD-tyCzEW/s1200/image_2024-11-29_14-28-31.png
គួររំលឹកដែរថាកាលពីឆ្នាំ ២០២៣ ទីក្រុងតូក្យូត្រូវបានចាត់ថ្នាក់ថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយក្រុមហ៊ុនប្រឹក្សាសកល Mercer Eco-City ។ ប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារផ្លូវស្អាត ប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងការបំពុលតិចតួចបំផុត។ ភាពស្អាតស្អំត្រូវបានបញ្ចូលយ៉ាងជ្រៅនៅក្នុងវប្បធម៌ជប៉ុន ដែលចាត់ទុកថាជាការឆ្លុះបញ្ចាំងពីសណ្តាប់ធ្នាប់ និងវិន័យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJM3xD-I-PajuRoKmzrnLCMkPEy6BKcX-5NP5rujLOiigv6CEwNg5dlgT1m8UKmY3M8K46UwJK9_6yEYkxT-BrYm-Kn-gYxo3iSbKDLHp-xjG6h1QguJCNsuuFOSgPAZD1E1O8xzrRMmIV_sF86ZQNqQhTi8TvThzCAqVOXuUEmGyx36Lvrvc6AWNC7QM/s1200/image_2024-11-29_14-28-48.png

ជនជាតិជប៉ុនចាត់ទុកថាទង្វើនៃការចោលសំរាម គឺជាសញ្ញានៃការមិនគោរពដល់អ្នកដទៃ និងខ្វះការគោរពដល់សង្គម។ ទីក្រុងតូក្យូដែលមានប្រជាជនជិត ១៤ លាននាក់រស់នៅ មានធុងសំរាមសាធារណៈតិចតួចណាស់ ដោយសារមនុស្សភាគច្រើនយកសំរាមទៅផ្ទះ។ ការចោលសំរាមពាសវាលពាសកាល គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសជប៉ុន អ្នកបំពានអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០ លានយ៉េន (ប្រមាណជាង ៦,៦០០ ដុល្លារអាមេរិក) ឯណោះ៕

ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំកម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” នៅដើមឆ្នាំ ២០២៥

0

ឥណ្ឌូណេស៊ី៖ កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” របស់ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមសាកល្បងនៅខែក្រោយ ហើយនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២៥ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក៏ដូចជាបង្កើនការងារសម្រាប់ប្រជាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9mCMw_XghZAa8jLaGMRbWAuaab5cTfMAZ3IXGy3_grayYF0pNlhybXQ0IiWqUUqfu7mZsxGb2O_00AuCiocuqtcPnifMOGxFhuWIB1c9Vm77n6Fp915isDmNdd5vhFrG001p_OSKBj62C3ZUXzwbi2yubNE5eGJfKgoNOR_KGSw6KC3VinJmBnBjYJFtm/s2000/image_2024-11-29_14-21-47.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា សម្រាប់ពលរដ្ឋពិការភាព ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ អាចទទួលទានអាហារថ្ងៃត្រង់ឥតគិតថ្លៃ នៅគ្រប់ហាងទូទាំងប្រទេសតែម្តង មានន័យថាម្ចាស់ភោជនីយដ្ឋានទាំងអស់បានសហការជាមួយរដ្ឋាភិបាលដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនការងារសម្រាប់ប្រជាជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXnqmu9LrJO4hSWQnTWIl5gnIVgKgY7CxjNTqdvju7Rgoa-ARjKGk1IVj_kC3u5TqH2-FYHOaKGUkdw2l5HpEllJjiQH5MTFrZ5KEcZ_Bi-BD1IT5e5fZ63s07aR140bt-kywhMHvTDa2fXWDIlPC6UyD2NesaXZhOyZk4XEtzPSwUN44r_9vTs-WrBrF/s1200/image_2024-11-29_14-21-46.png
កម្មវិធីនេះដំបូងឡើយមានគោលបំណងសម្រាប់តែសិស្សមត្តេយ្យសិក្សា និងកុមារនៅសាលា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ប៉ុន្តែក្រោយមកក៏ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងស្ត្រីមានផ្ទៃពោះ ជនពិការ និងមនុស្សចាស់។ យោងតាមទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ប្រទេសឥណ្ឌូនេស៊ី អាហារនីមួយៗត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១៥,០០០ រូពី (ប្រមាណ ០.៩៥ ដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WH7jSa0eRvFmdrEk7bqZW47e7mJCZpyJBsD7mcjJvYupwrdH4yUvGfuxDYu6hSNqqkwIrZwtDdEEwKSIAvGXuhpVsZQE6wEO3ewSwaw01BKRAuSoRBq7C2kCpsXlDGTp49D_omacqGfrqSQethLN9xopOJXncczq3EQJLz7NGp4MqGQdG027krnLeIpG/s1360/image_2024-11-29_14-21-45%20(2).png

ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ឥណ្ឌូនេស៊ី លោក Dadan Hindayana បាននិយាយថា កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅខែធ្នូ ពីទីក្រុង Sabang ទៅកាន់ទីក្រុង Merauke បន្ទាប់មកនឹងត្រូវដាក់ឱ្យដំណើរការទូទាំងប្រទេសនៅដើមឆ្នាំ ២០២៥។ លោក Dadan បានបន្ថែមថា កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ជាមួយនឹងទំហំហាងបាយចំនួន ៩២៣ ក្នុងរយៈពេល ៣ ខែដំបូង បន្ទាប់មកនឹងពង្រីកដល់ ៥,០០០ ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQck0z6MvpyEn1IxGudnBV59DMxrY5v4Ancl-fpOV-o8Q3iWMjZDuwF2t13hjqSbMvmrPgWs_J7DVcuzSTz5DnFgH3MejlZPe3dE_-rrBEZAaNCQ1acX5cz6qcayg2s74NB7FCK1uH0w8nDIpyiv9I9-t3kDFRyerpEFUmTntq4HXP6l4B3jkVmoUv2-T5/s830/image_2024-11-29_14-21-45.png

ហាងបាយនីមួយៗត្រូវបានគេរំពឹងថានឹងបម្រើមនុស្សប្រហែល ៣,០០០ នាក់ក្នុងមួយថ្ងៃ។ វាត្រូវបានគេប៉ាន់ប្រមាណថាកម្មវិធីនេះក៏នឹងបង្កើតការងារប្រហែល ១.៥ លានកន្លែងនៅក្នុងប្រទេស និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៨២.៩ លាននាក់ក្នុងរយៈពេល ២ ឆ្នាំដំបូងនៃប្រតិបត្តិការផងដែរ។ គំនិតផ្តួចផ្តើមខាងលើគឺជាការប្តេជ្ញាចិត្តនៃយុទ្ធនាការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto៕

គោលនយោបាយ America First នឹងជះឥទ្ធិពលដល់ទីផ្សារពិភពលោក ពិសេសប្រទេសទាំងបីនេះមុនគេ

0

សហរដ្ឋអាមេរិក ៖ ផែនការរបស់លោក Donald Trump គឺការដំឡើងពន្ធទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ស្មើ២៥% អាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនផលិតរថយន្តនានារបស់អាមេរិក ជាពិសេស ក្រុមហ៊ុន General Motors (GM) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutVVT-UL8R49zGz4QzkXcivh7b_HtMcRaJZlMkiUkt10D-IX5CJXS3IKkG7p0d-9ZM0VPqKNwDNIArS5H71zVnEaJ7SVFbxmGuNeVDEQ0E4kC8vc3dR4VqR9f3tDr710Tf9URnpGh0IaXMuhWTLpyVgfluW7bKUjmD68Yc7jDFXHiFvsxpHuns3QiTho8/s1200/image_2024-11-29_13-56-41.png

លោក Trump ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកនឹងបញ្ជាឱ្យដំឡើងពន្ធទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៣ គឺ ៖ កាណាដា, ម៉ិកស៊ិក និងចិន ស្របតាមគោលនយោបាយ «America First» ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqve8FTqjdH3m7m4JVch7l3tWBJVYLHEjtlhD0Io4575ajeCYeWBmAQ9Qpr43MBDWUVt8sHEjv07ipWyMPG08Ka5Y88DcRTfDeikOw-E70KpTQaeLU1vYi12dsqA5s9FOahXJv-5I78sYpoSQV0HFmIV5-Tb6LgyiL6NYFa7YOH_g_pJs3-VomoB4ZNtdA/s2560/image_2024-11-29_13-56-39.png

ហេតុនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ស្មើនឹង២៥% រហូតដល់ប្រទេសទាំងពីរដោះស្រាយបញ្ហាថ្នាំញៀន ជាពិសេស ថ្នាំញៀនហ្វេនតានីល (Fentanyl) ព្រមទាំងដោះស្រាយបញ្ហាជនភៀសខ្លួន ។ ក្រៅពីនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីចិន លើសមុន១០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_jhDH1cc4yQt7y2x0_e7xIisOjY8IbYzwxfr7LY0TwuXu6dfAReJoKKdFBVLeqoSYRKGx6xRvZRXX2wMQ16_1Z7cNu9FWd2kgUFF8JLOjLbk3LopLxvfX6TwNHa-btPRZJ_jvtDt22cSQ6b5oxaXUAzjYsyo01i2YqWCX8U_NQNWCOIvFBPs10eaXVI4/s1000/image_2024-11-29_13-56-42.png

ប៉ុន្តែការដំឡើងពន្ធរបស់លោក Trump បែរជាធ្វើឱ្យប៉ះពាល់ក្រុមហ៊ុនរបស់អាមេរិកទៅវិញ ជាពិសេស ក្រុមហ៊ុនផលិតរថយន្ត ចំនួន៣ ប៉ះពាល់ខ្លាំងជាងគេ គឺ ៖ General Motors, Ford និងក្រុមហ៊ុន Stellantis ដោយសារក្រុមហ៊ុនអាមេរិកទាំងនេះមានរោងចក្រនៅក្រៅប្រទេស និងនាំចូលគ្រឿងបន្លាសពីក្រៅប្រទេសមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7F4mtMaTxY9AoZkEDqMwFCMOj6dWb0ZS1ufEVDVqlXx2iTkGS2xs-chUAIzbSic2PSge-xauptR4n-AUOa1AEJMTEMgGWbIUZIvKDoyi0M8IHmiW87GKEjGJawqqwElUyx5hSOSpAPnnYB1j1ee_HdFR1lIL2sn9Gz3e2uj7eeQKrJQkLCUrvF1mFjT92/s2560/image_2024-11-29_13-56-44.png

General Motors ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់អាមេរិក ដែលក្រុមហ៊ុននេះនាំចេញរថយន្តពីម៉ិកស៊ិក មកអាមេរិកខាងជើង ព្រមទាំងក្រុមហ៊ុន Ford និង Stellantis នឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធទំនិញរបស់លោក Trump ។ តាមទិន្នន័យរបស់សមាគមឧស្សាហកម្មរថយន្តម៉ិកស៊ិកបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត ចំនួន១០ ដែលមានរោងចក្រនៅម៉ិកស៊ិក បានផលិតរថយន្តសរុបចំនួន១លាន៤សែនគ្រឿង នៅឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត៩០% បាននាំចេញពីម៉ិកស៊ិក មកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TkPzDo9m5thiP6hkcnNF7Wo8JZPcKWUfQBmv4dziqsROXestKrmbLRBLgBwcCVC47Cq_iMNzlzj0vOIUDqnql-1LdvShKB-QG0w2wruNbI4fl3faGG8J32T7gqX3zPn-H9tO77_pE15-thV7SAwiBWwZ6O9BNLk9M110BNFc4Af9em0tzgzp9HmHuhas/s3500/image_2024-11-29_13-56-47%20(2).png

ក្រុមហ៊ុនវិភាគទិន្នន័យលំដាប់ពិភពលោក Global Data ឱ្យដឹងថា ក្រុមហ៊ុន General Motors របស់អាមេរិក នឹងនាំចូលរថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៧៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងនាំចូលរថយន្តភីកអាប់យក្ស Chevy Silverado ឬ GMC Sierra ជិត៣៧ម៉ឺនគ្រឿង ព្រមទាំងរថយន្ត SUV ទំហំកណ្តាល ជិត៣៩ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Z9-SeHq3wgWb72Od2cniwGfESCSfGbFzbIPjdm3pmy_B0ayLEohFrRTvjo7OH6fxsoyX_w01IL496UMt9Mm6zv89qtvt0pyYe52rdktONvTqKkbqtqtJRpoFGtVN0qeM3b-QMK4wYLPcxoD5_ZN_ewjrZi8p9xSIc0kiS79ghaaur5ouUJDRoo2NhjMO/s1430/image_2024-11-29_13-56-42%20(2).png

រោងចក្ររបស់ក្រុមហ៊ុន General Motors នៅម៉ិកស៊ិក ក៏បានផលិតរថយន្តអគ្គិសនីថ្មី២ម៉ាក គឺ Equinox និង Blazer SUV អាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់លោក Trump ផងដែរ ។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១២៥,០០០នាក់នៅអាមេរិកខាងជើង ហើយការលក់រថយន្តធ្លាក់ចុះនៅម៉ិកស៊ិក នឹងប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvsy2IasWaLm9Tvh6Vh1j94L2zSLN1f_zLKqvarapoD3d7Nam2-oY6or1lBMOq76OEB9TxCY5NqTPkLQ92_XlKWWZ70yCCK4vES5BJGrOWTUelF4f2Kz24exVLAI1T7-5FBVL_J0Z0NwDWoQUelAeI5eaBAFaehe-2gFRAu1B92LRnGZPzrVD1mNWMbLG8/s850/image_2024-11-29_13-56-47.png

ក្រៅពីនេះ ការដំឡើងពន្ធ ក៏បានធ្វើឱ្យការចំណាយដើមទុនសម្រាប់ដំឡើងរថយន្តនៅអាមេរិកកើនឡើងផងដែរ ដោយសារ General Motors បាននាំចូលគ្រឿងបន្លាស់រថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៥០% នៃគ្រឿងបន្លាស់រថយន្តទាំងអស់មកអាមេរិក ៕

អ្នកនាង កាកា អូស្រ្តាលី លើកឡើងចំៗថាការដាក់«តុក្កតាឡាប៊ូប៊ូ»គឺភ្លាវខ្លាំង

0

អ្នកបង្កើតមាតិកាលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី បានចេញជាវីដេអូខ្លីមួយលើកពីទស្សនៈផ្ទាល់ខ្លួនជុំវិញវីដេអូបទចម្រៀង «សេកមន្ត» របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង តន់ ចន្ទសីម៉ា ត្រង់ចំណុចរួមបញ្ជូន តុក្កតាឡាប៊ូប៊ូ គឺភ្លាវខ្លាំង បើជួយអត់ភ្លាវមួយពេលក៏ល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMTuxipAdzN3KM35P6DRcsu_TzJOW6PiFDDvzOzLdcjfBVq31wFycR9BOTktvpTvdI0oWVGraP0KMfFyV0ESLe-T7ZRTL8szsmxc6WCNqvACzGDs6ExuzBaf6-FWtGOxOuHiY9RWKdN5DTyJBncJxsD4IHNX_si90CRW0-deG9foz9tHmRiFYQ-SlrHF8N/s2048/image_2024-01-20_11-56-51%20(2).png

វាបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្ទាប់ពីផលិតកម្មរបស់តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានទិញសិទ្ធិមកផលិតបទចម្រៀង សេកមន្ត ឡើងវិញ បន្ទាប់ពីបទនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមទិកតុក។ មិនត្រឹមតែប៉ុណ្ណោះការផលិតវីដេអូរបស់តារាចម្រៀងទាំងពីរគឺបានរួមបញ្ជូលនូវចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេងបុរាណលាយសម័យដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី៣០ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTx-UCL5V9y1yps8wkqLb2GK-lyJgasacZs660CF24JAOFUhqbYO8AkkMyKhQaQbhUAk0IDkF8xbC948jOeg_TnX_gIgVl-xyfuVwdRaPKdwVo35RFQfvSK_xDqzTLcB0S1pDeyH5C9yc3NPIWOjaVLf27MYsEvV7s6AtrdqmD0CBojUs1sF7bIe126LM/s2048/image_2024-11-29_09-05-51.png

ទោះជាយ៉ាងណា វីដេអូរបស់តារាចម្រៀងទាំងពីរទទួលបានមតិរិះគន់ពីសាធារណជនត្រង់ចំណុចមួយចំនួនដូចជាការទម្លាក់សក់របស់ឧកញ៉ា ព្រាប សុវត្ថិ មិនត្រូវតាមបទដ្ឋានសម័យបុរាណដែលការទម្លាក់សក់នេះគឺជាស្តេចជ្រែងរាជ្យនិងបានរិះគន់ថាឱ្យតែបទណាល្បីដឹងតែទិញសិទ្ធិយកបានផលិតហើយ។ មួយផ្នែកទៀតដែលទស្សនិកជនមិនពេញចិត្តនោះគឺមានរូបភាពមនុស្សពាក់ក្បាលតុក្កតាឡាប៊ូប៊ូ ដែលរាំពាក់អាវបញ្ចេញឈ្មោះតារាចម្រៀង តន់ ចន្ទសីម៉ា ដែលរូបភាពពាក់ក្បាលតុក្កតានេះហើយធ្វើឱ្យមានការមិនពេញចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRP1mQ5r8PsvY8hApvYh7m6dnAU-k0B2VZYI-4_OMigu7hHJT5qKXvN-3dY36y3RI1FFbYQ-C072j5Gp_jd4d_TXXyDqryP_Zh1WiZfGhfe5l8P3cM7nfKq980JakYyPi4bAVZ2jHSoGZmHZfxaq26et3TAcyL4gvKV0_fuRKLdZJkegQ4fj64F57tkRg_/s1920/image_2024-11-29_09-05-53.png

មិនត្រឹមតែទស្សនិកជនទេអ្នកបង្កើតមាតិកាល្បីលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅលើរូបភាពនេះដែលអ្នកនាងលើកឡើងថាគឺភ្លាវខ្លាំង។

វីដេអូបង្ហោះនៅយប់ថ្ងៃទី២៨ វិច្ឆិកា អ្នកនាង កាកា បាននិយាយថា «បទ សេកមន្ត របស់ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បទនេះគឺប្លែកដោយបុរាណលាយសម័យ ប៉ុន្តែអ្វីដែលទទួលយកមិនបានគឺលោកគ្រូ គង់ ណៃ ទើបតែទទួលមរណភាពហើយត្រង់កន្លែងតុក្កតាឡាប៊ូប៊ូ គឺភ្លាមខ្លាំងមិនមែនភ្លាវធម្មតា ហើយជាឡាប៊ូប៊ូ Fake ទៀត ជាប្រ៊េនរបស់គេ មានអ្នកដេញចាប៉ីដងវែង ហើយមកចេញ ឡាប៊ូប៊ូទៅវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDY6M1l1KoJFFpotiEvAmvp2rrtYWm_1jQU5I67Iq3N20PoGr8um4dY4Vs3KwIlGYeFczf4g608kA9tHpEwQi5jDZvnUT5EQ6mtK7T50tXOc19dOp7rW3z5nlepAZ3cdp1nK6Y1dXLm7kt2gJBacR0RhSgXyxPjCP0eFJ2yXvpGoPnIl6SNuaykanKg6jE/s2048/image_2024-01-20_11-56-53.png

អ្នកបង្កើតមាតិកា រូបនេះលើកឡើងទៀតថា «បើធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា(Views) នាងមិនថានោះទេ បើស្រលាញ់ខ្មែរស្រលាញ់ឱ្យចេញពីចិត្ត ត្រង់ឡាប៊ូប៊ូ ឈប់បានឈប់ទៅ បើជួយអត់ភ្លាវមួយពេលក៏ជារឿងមួយល្អដែរ»៕

 

 

ករណីឆេះផ្សារបឹងឈូក ក្រុងបាត់ដំបង សម្តេចធិបតី ប្រកាសជួយសាងសង់ឡើងវិញ និងផ្តល់សិទ្ធិឱ្យអាជីវករកាន់កាប់មួយជីវិត

0

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ក្រោយការឆាបឆេះផ្សារបឹងឈូកនៅខេត្តបាត់ដំបង ម្ចាស់ផ្សារអះអាងថា ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់ឡើយ ហេតុដូច្នេះសម្ដេច បានសម្រេចយកផ្សារបឹងឈូកពីភាគីឯកជន មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដោយសាងសង់ឡើង១៤៨តូប ដែលឆេះនោះ ឱ្យអជីវករបានលក់ដូរមកវិញ”។

លើសពីនេះទៅទៀត ម្ចាស់អាជីវករទាំងនោះ នឹងទទួលបានសិទ្ធអាស្រ័យផលអស់មួយជីវិតដល់អាជីវករដោយមិនបាច់ចាំបង់ថ្លៃប្រចាំខែទៀតនោះទេ។

គួររំលឹកថា ផ្សារបឹងឈូក ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា បណ្ដាលឱ្យតូបចំនួន១៤៨ ខូចខាតទាំងស្រុង៕