Home Blog Page 734

ទីតាំងថ្មីមួយរបស់ Starbucks នៅកូរ៉េខាងត្បូង ដែលនឹកស្មានមិនដល់ នឹងបើកក្នុងពេលឆាប់ៗនេះ

0

Starbucks នៅកូរ៉េខាងត្បូងនឹងបើកហាងថ្មីមួយនៅខែក្រោយ មានចម្ងាយត្រឹមតែ ១.៤ គីឡូម៉ែត្រពីកូរ៉េខាងជើងប៉ុណ្ណោះ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរមើលឃើញប្រទេសកូរ៉េខាងជើងយ៉ាងពេញលេញពីលើភ្នំ។
ហាងនេះមានទីតាំងនៅជាន់ទី ២ នៃសួនអេកូឡូស៊ីសន្តិភាព Aegibong ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។ Aegibong ដែលជាកំពូលភ្នំកម្ពស់ ១៥៤ ម៉ែត្រ មានទេសភាពស្រស់ស្អាត អាចឱ្យអ្នកមើលឃើញស្រុក Kaepung និង Songaksan របស់ប្រទេសកូរ៉េខាងជើងយ៉ាងពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_oMgqa6RI_SvwYHcmhGi_7wrKzv4AS-JUwy3kOGjPXF0_aB8T21AMhNxIYTEtsxhizo9B4YDSiUYKne_X1YL-XvppQH0XUgXbXn_m3zARY5MLsVoi8osI-1a5Rhs3SRNEh_TuEmLiKQiLWrbEb40SDtMfl-pXkLJ0ydTI5O1T-qoWcKCDCAke-SJml1Zc/s1000/image_2024-11-30_13-29-43%20(2).png
ចាប់តាំងពីសួននេះបានបើកនៅឆ្នាំ ២០២១ មកកន្លែងនេះបានទាក់ទាញហ្វូងអ្នកទស្សនារាប់ពាន់នាក់។ កាលពីឆ្នាំមុន ភ្ញៀវទេសចរជិត ១៤០,០០០ នាក់បានទៅលេងឧទ្យាននេះដើម្បីមើលប្រទេសកូរ៉េខាងជើង។ ជាឱកាសល្អ Starbucks ក៏មានបំណងពង្រីកសាវាថ្មីរបស់ខ្លួននៅទីតាំងនេះ ដែលមានទំហំ ១៣៦ ម៉ែត្រការ៉េតូចជាងសាខាធម្មតា ទោះជាយ៉ាងណាវាត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយ សម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGg-eATVmMqQoHVpLjABTexAXYMaTTkWPcKe8M0mgKqLE_Zfbw_T861B0_tpoLYPgTBimRQq-CtEH6mroBCbFVV9wy5FdoELZ-F_MY3Qpl52GLpcdWnyQ0bsnTD-qBi_Y2kSNeFXmxDF40nlvBErR1iGpSK-W_lWj_BHrQ7QNJelUYnvDPLl8cXzVE5mjU/s1000/image_2024-11-30_13-29-43.png

ដូច្នេះមុននឹងចូលទៅកាន់តំបន់ហាងកាហ្វេមួយនេះ អ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយកងម៉ារីនកូរ៉េជាមុនសិន ទើបអាចទស្សនាបាន។ តំបន់នេះមានចម្ងាយជាង ៥០ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល គឺជាកន្លែងមួយដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា ហាង Starbucks នៅប្រទេសកូរ៉េខាងត្បូងគឺមានច្រើនជាងគេលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីអាមេរិក ចិន និងជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlTAvnyNbzQzD0Gd1bb542dpHYZWY_vJM9hrIRKXMY9xOS3JHIKjAPIT9L8yXP1YyG86qZ5bXN50Am2mdymRQhS2q55wVsvxpXgSH_JMGAHQraij8580ds15IC1U8yl65EROz47vpEfmzuoqp20W_bdzYOPqNIcCP0ZINcMh65Eqww667mi1PIpOBRtEq/s900/image_2024-11-30_13-29-44%20(2).png

យោងតាមគេហទំព័រសកលរបស់ Starbucks ចំនួនហាងនៅក្នុងប្រទេសកូរ៉េនៅចុងឆ្នាំនេះគឺ ១,៨៩៣ កើនឡើងចំនួន ១១៦ ធៀបនឹងឆ្នាំមុន។ បច្ចុប្បន្នមានហាង Starbucks ចំនួន ៣៨,៥៨៧ នៅទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេគឺ ១៦,៤៦៦ បន្ទាប់មកប្រទេសចិនមានហាងចំនួន ៦,៩៧៥ រួមបញ្ចូលគ្នាប្រទេសទាំងពីរនេះមាន ៦១% នៃហាង Starbucks ទាំងអស់នៅទូទាំងពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRAkVl790DnF-1_bDzmylPandvd4IlHc8DNa6NOnaUKLltSb-H714nJCjJuIGt1WhMBs9XUhSL3MVfgzJUeIa0dhCflfHLOWYAhOutOk-RIMs4td-cJtE8aMuNhGIpBOc5wbB1Tsg1-3JaAFckccEPXGN1rxx-7YUPJEECAhLmEx12dD1YyH2hLvikjdJ/s1024/image_2024-11-30_13-29-44.png

NewJeans បានបញ្ចប់កិច្ចសន្យាជាមួយ ADOR ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងអះអាងថាកិច្ចសន្យានៅតែមានសុពលភាព

0

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា សមាជិកទាំងប្រាំនាក់របស់ក្រុមចម្រៀង NewJeans បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលដោយប្រកាសថានៅថ្ងៃទី២៩ ខែវិច្ឆិកា ពួកគេមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ADOR ទៀតទេព្រោះក្រុមហ៊ុនបាន «រំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង» មិនអាចការពារសូម្បីតែសិទ្ធិរបស់ NewJeans។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXeCdq03jdU7qllAqAFYYdkl0iaAd7xX61DR6KbrgwNX78_QqGMR1_Tilrj-0LxQVaFJbujMiQzOh30G0yjkkU2bFuLh22PH5nXJIw_n-5ogrUX6W93uZ9EjjKs9wOHmkgwGksj9pcETaqcjUa1ptAY7Mhz1TcY-zrBLd8Tpud8tepzteCxwKkZ_aXcgjr/s1581/image_2024-11-30_13-23-47.png

សមាជិក Danielle បាននិយាយថា ទោះបីជាពួកគេចាកចេញពីក្រុមហ៊ុនក៏ដោយ ពួកគេនឹងបំពេញកាលវិភាគ និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មតាមការគ្រោងទុក។ ការលំបាកនាពេលបច្ចុប្បន្នរបស់ពួកគេគឺថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រើឈ្មោះក្រុម NewJeans ដើម្បីប្រតិបត្តិការទេ ប៉ុន្តែអះអាងថានឹងមិនបោះបង់ឈ្មោះនេះចោលហើយនឹងព្យាយាមតស៊ូដោយសមាជិកប្រាំនាក់ចង់ទទួលបានសិទ្ធិប្រើប្រាស់ឈ្មោះក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwgY2jtT7ndeBI_xqvQ58wFaPe4nJl4xr9wGFcHlhjjSPydMzCMqJUhyphenhyphen2FSaeFFknz-cJ-42zt701l9H3z4KhjDPW7_06ClqfX8EUV-_0wLCUrPHwFgdTT8w7LdwEYfwqxHr_emfPZw1-jHbrkU0__gtFwjeIbGrccJ9tbbrJeS0J7vQ0f929KVnodVqh/s942/image_2024-11-30_13-24-00.png
យោងតាម Koreaboo ប្រសិនបើពួកគេបញ្ចប់កិច្ចសន្យាដោយឯកតោភាគី NewJeans ប្រឈមនឹងសំណងយ៉ាងហោចណាស់ ៣០០ ពាន់លានវ៉ុន (ប្រមាណ២១៥ លានដុល្លារ) ដល់ក្រុមហ៊ុនគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ សមាជិកជឿជាក់ថា ពួកគេមិនមានកាតព្វកិច្ចទូទាត់សំណងទេ ពីព្រោះពួកគេបានបំពេញកាតព្វកិច្ចទាំងអស់ និងបានចូលរួមចំណែកក្នុងគ្រប់សកម្មភាពទាំងអស់។ ពួកគេជឿជាក់ថា ADOR និង HYBE គួរតែផ្តល់សំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSLJPbAynEIGAXtvoln4xm4vH0ZN6EPXC1rA4e4-o_oDX8IzirQhqkz4hcHcrWLzEjzNsOcYJ6Y9Tz7SqCealJbyqBcxZADLyl6dsge6ynbWXfNrDMYe4snT7J-5eCxgfAI776DBEsovLIzUWoi024XmfTKK6JNWShheBus5Ibsuf9e2rYxayqyZ6m7cD/s1200/image_2024-11-30_13-23-59.png
បន្ទាប់ពីសន្និសីទសារព័ត៌មាន ADOR បាននិយាយថា ពួកគេសោកស្តាយចំពោះការសម្រេចចិត្តរបស់ NewJeans ប៉ុន្តែបានប្រកាសថាកិច្ចសន្យាផ្តាច់មុខជាមួយក្រុមនៅតែមានសុពលភាព។ ក្រុមហ៊ុនគ្រប់គ្រងចង់ជួបសមាជិកដោយផ្ទាល់ ដើម្បីពិភាក្សាអំពីអនាគតរបស់ក្រុម និងដោះស្រាយជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhykFwDKfQpWvAGGKeHLydaVYLDuHDb_rM-MaQC8_tgrQSTciyDcoBOBBWCBYgyJO2IrUxfRBVIxnjDa8ScD_pRFo5L-67iGpaU4HvGvnqV7fohpBTuPAZhvOaVe1Aws9XO46DSJaQr2z2Zsmla44lqBsQbrY2H2lQArYrb0_l5c9txuUVqW4gzFeK-gob/s1440/image_2024-11-30_13-23-58.png

ADOR គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែល HYBE វិនិយោគទុនដើម្បីបង្កើត ប្រតិបត្តិការ និងគ្រប់គ្រងដោយ CEO Min Hee Jin។ HYBE កាន់កាប់ ៨០% នៃភាគហ៊ុន ADOR, ២០% ជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយ Min Hee Jin កាន់កាប់ ១៨% ។ ចាប់តាំងពីដើមឆ្នាំមក មានជម្លោះផ្ទៃក្នុងរវាង HYBE និង ADOR ។ នៅក្នុងខែកញ្ញា Min Hee Jin ត្រូវបានដកចេញពីតំណែង CEO ហើយលោកស្រី Kim Joo Young បានចូលកាន់តំណែង។ Min Hee Jin បានចោទប្រកាន់ HYBE ពីបទរំលោភលើកិច្ចសន្យាម្ចាស់ហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA4paqPVcuBmuuEZfb8ST_JnztXdRZBtlAyQjjCU1FMhAoNdhFGTncUDOIo4avL9Lnr1MMYF2ihWgBvu-qbevipgbzyGcmkanMOQGAdgQ9QjnD4a3Qk6NP3y6aEYJz0wy41ulancJja5cduA53z3EEUkUppES1vtInMsu7dNk1sKi10Sbj7_cMDwsgCJp4/s5000/image_2024-11-30_13-23-48.png
បន្ទាប់ពីនោះ NewJeans បានផ្សាយបន្តផ្ទាល់ម្តងហើយម្តងទៀត ដោយបង្ហាញពីការមិនពេញចិត្តនៅពេលដែល HYBE បណ្តេញ Min Hee Jin ។ សមាជិកក្រុមជឿថាពួកគេមិនត្រូវបានគេគោរព។ នាយកប្រតិបត្តិថ្មីមិនអើពើនៅពេលដែលសមាជិកក្រុមត្រូវបាន «មើលងាយ» នៅក្នុងក្រុមហ៊ុន។ NewJeans បានស្នើសុំ HYBE ដើម្បីស្តារមុខតំណែងរបស់ Min Hee Jin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikR02UqaQl32JRfzRAFJI0627QjHtQQZEs3tZzdMMWMDHNwrzZ8eOING3JHpovXcZIg6TvTGKA1uwpBC2-Qhi1tP85lOhvWkuPeaHrr1EsBWKLMtBNvYL_SvfsH0G4DojHGkuD5bFI9J6y_kMn9h_EFgHm1cUfFTVOSaVA_oR6guhcJycg0CvCSojkzsLd/s1600/image_2024-11-30_13-23-57.png
NewJeans បង្ហាញខ្លួននៅឆ្នាំ ២០២២ ក្រោមការគ្រប់គ្រងរបស់ Min Hee Jin ដោយបានដឹកនាំដំណើរការទាំងមូលតាំងពីការសម្ដែង រហូតដល់ការរៀបចំផែនការ តន្ត្រី ផលិតកម្ម និងក្បាច់រាំ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ក្រុមនេះបានសាងភាពល្បីល្បាញពេញអនឡាញ ។ ឥទ្ធិពលរបស់ក្រុមនេះបានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រង HYBE កើនឡើងយ៉ាងខ្លាំង ដោយគេចផុតពីការធ្លាក់ចុះបន្ទាប់ពីមានព័ត៌មានជាបន្តបន្ទាប់អំពី ការចូលបម្រើយោធារបស់ BTS ៕

ឃ្លាចម្រៀង«បុរាណលាយសម័យ លាយឱ្យចូល» របស់ វណ្ណដា ល្បីកក្រើកសាជាថ្មី

0

ស្របពេលបទ« សេកមន្ត» របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា រងនូវការវែកញែកព្រោះតែចាប៉ីដងវែងលាយតុក្កតា ឡាប៊ូៗ ទស្សនិកជនមួយចំនួនបានប្រៀបធៀបទៅបទរបស់ វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានចំណងជើងថា «Time To Rise » ប្រើចាប៉ីដងវែងតែមួយដើមល្បីទូទាំងពិភពលោក រហូតឃ្លាចម្រៀង «បុរាណលាយសម័យ លាយឱ្យចូល» បានផ្ទុះកក្រើកពេញបណ្តាញសង្គម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4whchqkjXmj1xdLI-TCvzaQankoLp4afudNua26-UHXLZBlwqaUHTJRzdtVO8FNhbts2ZIeP3MCe7YC-gznIUJ5xwF84TRxBKND-mIonwdO2QESINx_ox-yIw4cg8T1pe7JdFlc9aH5O1Mln5du8yEA7uXlGCL_w0QjTQUj1B4Bzb0oyLRgK2bIJt-S7K/s2048/image_2023-11-07_13-31-20.png
ទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាថ្មីៗនេះបទរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលបង្ហាញពីចាប៉ីដងវែងរហូតដល់ទៅជាង១០០ដើមនិងលាយតុក្កតា ឡាប៊ូៗ បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកជាច្រើនត្រង់ចំណុចលាយ ឡាប៊ូៗ ថាភ្លាវខ្លាំង។ ជាមួយគ្នានេះទស្សនិកជនមួយផ្នែកទៀតលើកឡើងថាមានភាពលម្អៀងមិនឃើញពីការលើកតម្កើនសិល្បៈវប្បធម៌ខ្មែរដែលបង្ហាញពីចាប៉ីដងវែងដូចជាបទ Time To Rise របស់ វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ទទួលបានការសរសើរ ប៉ុន្តែនៅពេលផលិតកម្មរបស់ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បុរាណលាយសម័យបែរជាមានអ្នករិះគន់ច្រើនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7LiGC5FV-YLS_3mmUL26ov2Hwb4RYvRutFLISHnPNxaxn7nS4AqPBgX3YKuzpBk8bEmVDJUrHZx-LdUU47BXXkmJ3mIibJLIAm-GJtkJJUjwPVh7_19HhU1ItUbLB8gOZIosKzf5-aKUx5lqs_S2EMR9EcsgpKpKJJMBv9jJmgsASFqMd65DBzQsw5zlN/s2048/image_2023-11-07_13-37-30.png

ការប្រៀបធៀបរវាងបទ វណ្ណដា និងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទ សីម៉ា បង្ហាញពីចាប៉ីដងវែងដូចគ្នាតែទទួលវាសនាខុសគ្នានេះ អ្នកមួយចំនួនថាប្រៀបធៀបគ្នាមិនត្រូវនោះទេ។ អ្នកលេងហ្វេកប៊ុក បានបញ្ចេញមតិថា «បទ វណ្ណដា មានកម្មវិធីថ្នាក់ជាតិគេហ៊ានយកទៅលេងបង្ហាញបានវាជាមោទនភាពជាតិខ្មែរ ដូចជាព្រឹត្តិការណ៍បាល់ទាត់ sea games តែបទព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មិនដឹងថាគេហ៊ានយកទៅប្រគំលេងនៅក្នុងកម្មវិធីធំៗកម្រិតថ្នាក់ជាតិដែរឬក៏អត់ទេព្រោះសុទ្ធតែឡាប៊ូៗ, លោកឯងមានឃើញ Labubu ទេ ហើយLabubu ស្អីហ្នឹងជារបស់ខ្មែរមែន, និយាយចេញមកលើកយកបទ វណ្ណដា មកច្រណែនគេ,អត់ភ្នែកមើលទេលោក?ចាប៉ី Labubu វាភ្លាវពេក , កុំយក វណ្ណដា មកប្រៀបធៀប អត់បាន1%វណ្ណដាទេ (បុរាណលាយសម័យ លាយឱ្យចូល)។ ទស្សនិកជនក៏បានបន្ថែមដែរថា ប្រសិនជាបទ សេកមន្ត នេះគ្មានលាយតុក្កតា ឡាប៊ូៗ ការរិះគន់នៃបទចម្រៀងនេះមិនដល់ថ្នាក់នេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboOEDQ_75qAHGdR-GBM1BcAgf99MYdoxf6GVOTlehFukI4jW-0YhNJ_dbYFjkNl8GxFN7EhY0H6MNpB_qTgWQBqU-WyFjdwmDnxw4EwiZRQu596gSeFKNn8A7Tc0Etc3-_i-0-_7zX-Q0g5hsKz-64YSFL6n3oDROc0UqSDB_PYug3z5vaQXfL4o6eTu5/s1920/image_2024-11-29_09-05-53.png

ស្របពេលនិន្នាការនេះកើតឡើងនៅបណ្តាញសង្គមទៅលើបទចម្រៀង សេកមន្ត របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ឃ្លាចម្រៀងបទ Time To Rise របស់ វណ្ណដា ក៏បានផ្ទុះកក្រើកឡើងវិញមានការចែករំលែកជាបន្តបន្ទាប់ គឺឃ្លា «បុរាណលាយសម័យ លាយឱ្យចូល»៕

តើមានផលប៉ះពាល់អ្វីខ្លះពីការសាកល្បងបង្ហោះយានអវកាសរបស់ Elon Musk?

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា ការសាកល្បងបង្ហោះយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ដែលលោក Elon Musk ជាស្ថាបនិក កាលពីខែតុលា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅលើពិភពលោក ។ វាបង្ហាញពីភាពរីកចម្រើនរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbS1tMIT1HSC77lX2nG36T7vJg5Uz1Ncpn95QW_sdxhPNvnRFy2se-TjAtXxefsIZyrKU7nFRGquCYuJOl2USkPRIquVe2gOa7j4P1N6YFrYe3BqRjJlqYOgjoeWH99rr6zKm_0yo1mzXsGnhzTntKs9fE05X33TTa3KstfP2eLYEIxilZ5-HXH1HxN07p/s2560/image_2024-11-30_10-58-52.png

ក្រុមហ៊ុន SpaceX លើកឡើងថា នេះជាភាពជោគជ័យដ៏ធំដែលក្រុមហ៊ុនសម្រេចបាននៅឆ្នាំ២០២៤ ហើយវាបង្ហាញពីជោគជ័យនាថ្ងៃអនាគត ។ ក្រុមហ៊ុនរំពឹងថា នឹងធ្វើការសាកល្បងបង្ហោះយានអវកាស Starship រហូតដល់ជាង៤០០លើកក្នុងរយៈពេល៤ឆ្នាំមុខ ដើម្បីឱ្យការធ្វើដំណើរទៅអវកាសបានជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_dSnDAwoQfb_yrXAYyDLsMaNXsMx4dIdbO04r6MEKTrIXODoBSJa0BCDNwWq8BkTBwDJyBdTVBURQrRAJFfcn2h67vCVMhaCMZhbTgZM3vIOfKDcUqaRfKa6SvRyOXumGvLqUlhDPAfN9EngLI-nTJ95DyrkVf1HXMKzVBFPrs2xUDSzkd1zYH-Ad4GY/s1500/image_2024-11-30_10-58-55%20(2).png

ប៉ុន្តែការសាកល្បងបង្ហោះយានអវកាសរបស់ក្រុមហ៊ុននេះ នឹងបង្កគ្រោះថ្នាក់ដល់ជីវិតសត្វស្លា ឬប៉ះពាល់ដល់តំបន់នៅក្បែរនោះ ។ អ្នកស្រាវជ្រាវនិយាយថា គ្រឿងម៉ាស៊ីនចំនួន៣៣ របស់យានអវកាស Starship មានកម្រិតសំឡេងរំខាន ចាប់ពី១០៥ឌីស៊ីបែល ទៅ១២៥ឌីស៊ីបែល ក្នុងអំឡុងពេលវាហោះឡើង និងចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2JDklsZOR582h3MsyD1Pw5zg6HdOMpLl_rmdir9X4n-_iUj64rGrDihnnkdX-MWD-3hlZ8fZ8PCj-zG_sfGqaJ1GUqZUrVEZ064dLh_q7G_d3QUICOmIjKikEWvCMiwiZrm4aTNAHejAsZdeCV4Pdhrn_7YrqA5YKJmQmqZkrxbb0iskbsRQ6lix0qyi/s1920/image_2024-11-30_10-58-55.png

ចំណែកអាជ្ញាធរទីក្រុង Port Isabel ដែលស្ថិតនៅជិតរដ្ឋតិចសាស់ ឱ្យដឹងថា កម្រិតសំឡេងរំខានខ្ពស់ ស្មើនឹង១៤៤.៦ឌីស៊ីបែលរបស់យានអវកាស បានធ្វើឱ្យប៉ះពាល់ដល់អគារ ឬអគារបែកបាក់ ។ ក្រៅពីនេះ វាបានប៉ះពាល់ដល់សត្វព្រៃ ដែលរស់នៅក្បែរបរិវេណបង្ហោះយានអវកាសផងដែរ ដូចជា ៖ ប៉ះពាល់ពងសត្វស្លាបក្នុងសំបុក ហើយអាជ្ញាធរទីក្រុងនេះស្នើឱ្យ Federal Aviation Administration (FAA) ដោះស្រាយបញ្ហាសំឡេងរំខាន ដើម្បីសង្គ្រោះដល់ជីវិតសត្វស្លាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPMzkybXn-iLYH5XAEnPw7YRYK9cEeW62nu9MBaQXGv81Bez8vedtrJCGZjUzKk7yQEpG6UklIGw0uDf6K-GnRmFUbJpq-Oz9co4JjjciQgcxO2yLhw5lCLgQjYSIYmEu-JbV459KTaXLOJzrrJHL2q2W7IbPRiqd46-5Fy8MuQVOj7Q2GxE0x2wEHqflG/s948/image_2024-11-30_10-58-56.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបង្ហោះយានអវកាស Starship នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងសាកល្បងប្រព័ន្ធផ្សេងៗដែលចាំបាច់ដល់ដំណើរការយានអវកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5-LChRJVaPoCrGcMWeGg45pAZuO9nD2nozl2Px21xir1QllxTP9jTcG77-PPtCeolpvnYAyKdYnSAbRjZd3HW0bC-pzURL8PTquVlyP6vbLJjIh-4ACtFHOccurh0OgZVBJk8h9tHAWzg52FQxnS6bpE7MWh95fkxacqAmgLbNLhoMxHn9O9db03SQRVq/s1200/image_2024-11-30_10-58-57.png

បរិភោគបន្លែមួយប្រភេទនេះជួយឱ្យស្បែកស និងសម្រកទម្ងន់

0

បន្លែមួយប្រភេទសម្បូរនៅប្រទេសកម្ពុជា ដែលយើងងាយស្រួលរកទិញមកបរិភោគ ហើយវាថែមទាំងផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ដូចជា ៖ ជួយឱ្យស្បែកស, គ្រប់គ្រងកម្រិតស្ករក្នុងឈាម, សម្រកទម្ងន់ និងល្អសម្រាប់បេះដូង ។ នៅពេលលោកអ្នកបានជ្រាបពីសារប្រយោជន៍របស់វាហើយ គួរតែបរិភោគបន្លែនេះឱ្យបានញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyWDg6l-a_NGZc0uqezCXk1ewOrwL4Yfr9zqZP73whFy04Hi1sOm2evIDhH1Dsq1yA1C1cmapBLqHunlqGlqPSF7Z5JR_G6rBfWcXlsrtkT9_EjisL2ajnxQA_amU0KQD4odlCJXCgduJRdihgQx946u4epfG9K7cLmToDWNwgoKWjJOPUqMQ0wd3GJ-D/s1256/image_2024-11-30_10-50-22.png
ននោង គឺជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរយើងស្គាល់យ៉ាងច្បាស់ ហើយតែងតែយកវាមកឆាជាមួយសាច់ និងស៊ុត ។ ននោងផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ និងអាចរកទិញបាននៅគ្រប់ទីកន្លែង ហើយថែមទាំងមានប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពទៀតផង ដូចជា ៖ មានវីតាមីន, សារធាតុរ៉ែ, ប្រូតេអ៊ីន, ជាតិសរសៃ, កាបូអ៊ីដ្រាត, កាល់ស្យូម, ផូស្វ័រ, បេតាការ៉ូទីន និងវីតាមីន C ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxiGxTH7bVR8-ZwzjFYQuwhJn9-tHWcUXrlg7jIhbiaXLmbo379PseslmfQuVDjKFPmI_boo6D4ipn8xonpAdDHBJfLja6hEgvsG9rCQ-uF0i9k5rl6ehhpPnrV0rG3x0CmtQpSRoXRgAo9bThCoR7VAd9tYoU4wwNNT5BQo2huR94FZn2_dRTixYGeS4-/s1445/image_2024-11-30_10-50-23.png
ខាងក្រោមនេះ គឺជាសារប្រយោជន៍របស់ផ្លែននោង ៖

១-ការពារជំងឺទឹកនោមផ្អែម ៖ ការស្រាវជ្រាវជាច្រើនបង្ហាញថា ននោងអាចជួយការពារជំងឺទឹកនោមផ្អែម ពីព្រោះសារធាតុម៉ង់ហ្គាណែសក្នុងននោងនឹងផលិតសារធាតុជួយរំលាយអាហារ ដែលមានប្រយោជន៍ដល់ដំណើរការបង្កើតជាតិស្ករ និងបញ្ចេញអាំងស៊ុយលីន ។ ហេតុនេះ វានឹងការពារជំងឺទឹកនោមផ្អែម និងកាត់បន្ថយកម្រិតស្ករក្នុងឈាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBr9i3G2jiAHnTiduQGBOdPvAuZEmYT3t-dqQMLmqBnoO-WYiFcK4tChH_Zcm-sxNss_5TGnypMOgldI-_yH-N3FhESWvYCJpigjWYQ4ezVjQGih59WZlKtOpWslnnW_ANUddW-HplmXUk5IWl8mBeX9KiDT5HOMozGLg-Jelwr_anTrSI1hOt1mymGfEb/s1280/image_2024-11-30_10-50-25%20(2).png
២-ជួយឱ្យស្បែកស ភ្លឺថ្លា ៖ វីតាមីន C យ៉ាងច្រើនក្នុងផ្លែននោង បានផ្តល់នូវប្រយោជន៍ដល់សុខភាពស្បែក, ជួយឱ្យស្បែកមានសំណើម និងការពារភាពជ្រីវជ្រួញមុនអាយុ ។ ក្រៅពីនេះ វាមានវីតាមីន B និង C ជួយការពារអុកស៊ីតកម្ម, ព្យាបាលស្បែកជ្រួញ និងជួយឱ្យស្បែកភ្លឺថ្លា ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា វីតាមីន C ក្នុងននោងអាចផលិតប្រូតេអ៊ីនដើម្បីបង្កើតសាច់ដុំ, ស្បែក និងសរសៃឈាម ព្រមទាំងជួយឱ្យដំបៅឆាប់ជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdBhgDZ-8UvWPkdA2X9pd2kKOKFNdfyQi53NT8VAQ7ARZ5byqxqXF0FfitrFp_HRhAAEpVuWMbV49lUjxMUwBgyon1joNlu_ZLOFD4DA5FUW9KxHoZ66XD6qISX_SFSL61CTMOae_GUWXSO4e7VB5XrZsDpq5iZG-8h3BY7wPjDB-WqG8SevQRAs8iJ6sY/s686/image_2024-11-30_10-50-25.png
៣-ល្អសម្រាប់បេះដូង ៖ ការបរិភោគននោងញឹកញាប់ គឺជាការជួយដល់សុខភាពបេះដូង និងសរសៃឈាម ។ អ្នកជំនាញនិយាយថា ការបរិភោគអាហារមានជាតិសរសៃខ្ពស់នឹងជួយការពារជំងឺសរសៃឈាមបេះដូង ដោយសារននោងមានសារធាតុផេកទីប ។ វានឹងជួយការពារជំងឺបេះដូង និងសរសៃឈាមបានយ៉ាងល្អ រីឯសារធាតុប៉ូតាស្យូមក្នុងននោង នឹងជួយកាត់បន្ថយសម្ពាធឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCH4pmPetKkgtDbe8TcAPOlJy9zJCore8NThg3qXiY3upiT7HO9eCgprBSXokW-A749wJcSXoXC-jKM0AmHIUOpbDYpVMlxvfGIw8kSxBVr_1MmtFZEqlJ_zj7pOVfXw6EOw3XeAyyVVU-qYYXodM7m9gA8gC5JFb__lEsqM1YT-7tPlSKqmbAcoTxlUZ/s1200/image_2024-11-30_10-50-26%20(2).png

៤-ជំនួយភ្នែក ៖ វីតាមីន C និងសារធាតុបេតាការ៉ូទីន បានជួយឱ្យភ្នែករបស់យើងមើលឃើញកាន់តែច្បាស់ ហើយវាថែមទាំងការពារជំងឺភ្នែកផងដែរ ជាពិសេស មនុស្សចាស់តែងតែកើតជំងឺភ្នែកច្រើនជាងគេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4MLWea-4fjUpXrLgzisM39cBiFVik9diXl_oCpa0zfUEZYZI-KQthb9rwIMMt0sAtnQWE8jxD8JXOhqP9G6YidRBTonprF3Y7J3_9zx7JTGU8mMyGDpUSg439iV-yUYaUxEsstU6rngIRe__QNbvkAAtoC-IGkC2IrNm9IWPaqPdivJ0CvZiLSdu-E5St/s600/image_2024-11-30_10-50-26.png
៥-សម្រកទម្ងន់ ៖ ននោង គឺជាបន្លែដែលស័ក្តិសមជាមួយអ្នកសម្រកទម្ងន់ ដោយសារវាមានសរសៃអាហារច្រើន និងកាឡូរីទាប ។ សរសៃអាហារក្នុងបន្លែប្រភេទនេះនឹងជួយកាត់បន្ថយចំណង់អាហារ ឬការបរិភោគអាហារញឹកញាប់ ព្រមទាំងរក្សារាងស្លីម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjOptlQCs8nvHdgJbTj4RxWWwqVlEq26TagN6eNt8dIi8nxqYMwnMAOtx1MSxj8YaEZKX5NfiZShUVB1eeWs6PfIyeIC-Mwd8KJfEroTWKtCnFgFtJc5V6T4tUZn7u0yOjydYa5iiE3QeFGzGdwNKOwpwCGzWmSN49cuAKxKz9YB9Enq5sF2dHFuD9Suk4/s2500/image_2024-11-30_10-50-27.png
៦-កាត់បន្ថយការឈឺចាប់សាច់ដុំ និងរលាកសន្លាក់ ៖ ប្រយោជន៍របស់ននោងមួយទៀតដែលមនុស្សភាគច្រើនពុំដឹង គឺកាត់បន្ថយការឈឺចាប់សាច់ដុំ និងរលាកសន្លាក់ ដោយសារប៉ូតាស្យូម និងទង់ដែងក្នុងននោង មានសារធាតុប្រឆាំងការរលាកដើម្បីបន្ថយការឈឺចាប់បណ្តាលមកពីរលាក និងការពាររមួលក្រពើ ៕

ជិះរថយន្តក្រុងជាមួយមនុស្សមិនធ្លាប់ស្គាល់ជួយកាត់បន្ថយភាពឯកោ

0

ប្រទេសអង់គ្លេស ៖ ក្រោយពីមើលឃើញថា ភាពឯកោ គឺជាគ្រោះថ្នា.ក់ ខ្លាំងជាងជំងឺធាត់ និងការជក់បារី បានធ្វើឱ្យទីក្រុង Norwich ប្រទេសអង់គ្លេស ឱ្យពលរដ្ឋជិះរថយន្តក្រុងពិសេសជាមួយមនុស្សមិនស្គាល់គ្នា និងជជែកលេងលើរថយន្តក្រុង ។ វាជាការកាត់បន្ថយបញ្ហាឯកោក្នុងសហគមន៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIhMvtMJEG1D7UQVZHEWaiodSoRcKqxCW2hnqogZ4ZNfMafzluNMbmA7RnXIbG-haPWbnd2zvDQJUKKCOoY5SyxH7BPdhjmtI9HDnO4GAXCNVNoeB0P6TvRUvBMTZj-_1mWP7M783OZxOsEElgjvDcWYha02B-NzkYuQXLjpfJCpmPaKJo0SK2FL2k4wk/s2048/image_2024-11-30_10-43-35%20(2).png

គម្រោង «Chatty Bus» បានបង្កើតឡើងនៅអង់គ្លេស ដោយអញ្ជើញពលរដ្ឋមកជិះរថយន្តក្រុង Konnectbus នៅទីក្រុង Norwich កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គម្រោងនេះបានបើកឱកាសឱ្យមនុស្សម្នាឡើងជិះរថយន្តក្រុងកម្សាន្ត និងជជែកគ្នាលេង ព្រមទាំងមានក្រុមអ្នកស្ម័គ្រចិត្តមកជជែកផងដែរ ។ វាជាការអនុវត្តគោលនយោបាយប្រឆាំងនឹងភាពឯកោរបស់រដ្ឋាភិបាល កាលពីខែមករា ឆ្នាំ២០១៩ ហើយអង់គ្លេសបានអនុវត្តគម្រោងរហូតមកដល់បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMFZFhLwxT88s1qdr9fLOkNDEAdDT1_cpJDYgwQKvl1zRynqFiuyNsRL05JSvOFZyE_6kWuLwWn0PxPhp7VVLCYYVIkh4nsZqLq7gJrNhvgmXFiXEclr5tInnXMYWrxfCBs7NeQcE1VwRJnKwVfPD-NKq1z9rNgU0nHopxO2B2lqNkQeA7iH3NmktK8AYa/s999/image_2024-11-30_10-43-35.png
អ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូន Go East Anglia ដែលបានរៀបចំគម្រោងនេះនិយាយថា ៖ «មនុស្សខ្លះមានឱកាសជួបជាមួយអ្នកដទៃនៅពេលជិះរថយន្តក្រុងសាធារណៈ ។ ដូច្នេះ គម្រោង Chatty Bus មានតម្លៃណាស់សម្រាប់ពួកគេ ជាពិសេស អ្នករស់នៅជនបទ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbrRC1pymFNeLihrLFdDC8gY-g9bNy_BvXb8MZoOEBvUl0okdTNKbz4Cpko6dgJTWVq58fknBa3WLzObK23hKBBiDhXPc7m3GnvPHNxq6KJwZzbV540OPWsMrHMPx8EOP_TNTlAuBC9Vzp3gP1Qy6K8QQMX5tLql7_SuMQIb5Bnl_zwYn7uouy_JDsr7t/s1200/image_2024-11-30_10-43-36%20(2).png

រយៈពេល២ឆ្នាំមកនេះ និស្សិតរៀននៅសាកលវិទ្យាល័យ ស្មើជាង៥០% និយាយថា ពួកគេធ្លាប់មានអារម្មណ៍ឯកោពេលរៀន ។ គម្រោងនេះចង់ឱ្យនិស្សិតគិតពីសុខភាពផ្លូវចិត្ត និងសារសំខាន់នៃការជជែកជាមួយអ្នកដទៃ ពីព្រោះយើងពុំអាចជជែកគ្រប់រឿងជាមួយក្រុមគ្រួសារ ឬអ្នកជិតស្និទ្ធបានទេ ។ ដូច្នេះ យើងគួររៀបរាប់ពីភាពសោកសៅទៅកាន់មនុស្សមិនស្គាល់មុខ ហើយនេះជាដំណោះស្រាយដ៏ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnkErkFl39q_6aqsgRFk4Vez2bIy6yKlBlG5SfeXh-OwxaoglcNTAz4Al0wN6gRwPpl3W1mJ9EpNue7xIkqOIhoPTjtffnQ-_7dosAhyphenhyphenGJkp68HuaW8adKucdVtATRKNjT9NCUGQUdn6LThDiWUcfgg7BeEk-cyrVYPIZ4s9xCUwvMjUgcw4Gw2q_lWBJ5/s780/image_2024-11-30_10-43-36.png
ក្រៅពីគម្រោង Chatty Bus នៅតំបន់ East Yorkshire របស់អង់គ្លេស ក៏បានអនុវត្តគម្រោង «Chatty Champion» ផងដែរ គឺពលរដ្ឋអង់គ្លេសនឹងប្រមូលផ្តុំគ្នាជិះរថយន្តក្រុងតាមថ្ងៃកំណត់ ។ វាជាការផ្តល់ឱកាសឱ្យខ្លួនឯងជជែកលេងជាមួយមនុស្សម្នា និងស្គាល់គ្នាជាមួយអ្នកជិតខាងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUjYlCdnOgtPhknXazjOwGO-jQzhI-3Ip2bgNyuCMJsFpuowIj8YlyeU6ESZUTBKnMAL3u9lMrl9zYVwVUhxOvjt_OZKHtcLd_e_FhVquRaqZTYIl5occlp-aBrE4VaJkY7qI25e7PIuPIOzVu-whtkI7zZUCtYABTv-juC20M3Kt8AFJiZR-LnXRFylwF/s976/image_2024-11-30_10-43-37%20(2).png

ភាពឯកោ ត្រូវបានកំណត់ថា គឺជាបញ្ហាសុខភាពសាធារណៈនៅអង់គ្លេស ហើយបើតាមការស្រាវជ្រាវបញ្ជាក់ថា ក្នុង១សប្តាហ៍ ពលរដ្ឋអង់គ្លេស៣នាក់ ក្នុងចំណោម១០នាក់ ពុំបានជជែកជាមួយបងប្អូន ឬអ្នកជិតខាងឡើយ ។ បញ្ហានេះមិនមែនកើតឡើងតែនៅអង់គ្លេសទេ ប៉ុន្តែវាបានកើតឡើងនៅទូទាំងពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8klIDFETpd_ibRXJUQ0raUsqSW81hamR1EZde1c9PLbgGyFtM0g2QNPASsZvDkjbcg3tCBtwcRSxbjTxqUB0ZawQjm1B-048ykgn4YBcic5WG3fQqAeJ3AvwzpkVXFlVgoY-1yL6gNcuiH2sPvOpV49dPFdlQdqR9cBjz5vDUlfcK04BgnPiNgvxQituM/s1024/image_2024-11-30_10-43-37.png

អង្គការសុខភាពពិភពលោក ប្រកាសថា ភាពឯកោ គឺជាគំរាមកំហែងសុខភាពលំដាប់ពិភពលោក និងមានគ្រោះថ្នាក់ខ្លាំងជាងការជក់បារី ចំនួន១៥ដើមក្នុង១ថ្ងៃ ទៅទៀត ៕

Angelina Jolie ទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងសុខភាពល្អ

0

ស្ថិតក្នុងវ័យ ៤៩ ឆ្នាំ Angelina Jolie ដែលជាតារាសម្តែងហូលីវូតដ៏មានឥទ្ធិពលម្នាក់របស់ពិភពលោកនៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ ដោយសារទម្លាប់ល្អៗទាំងនេះ។ តួឯកស្រីក្នុងរឿង Maleficent ថ្មីៗនេះបានចែករំលែកនូវកំបាំងថែរក្សាសម្រស់របស់នាងថា នាងតែងតែថែរក្សាស្បែកជាមួយគ្រឿងផ្សំធម្មជាតិដែលមានស្រាប់ក្នុងផ្ទះបាយ ដែលគ្រឿងផ្សំធម្មជាតិទាំងនោះរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5fDwylmbP2O6Fl3bxMARQHWOCkT-KVv6jRxiPRXTM1yGU2_jU4lZAE4YLuQtUfiPtr5aZl3s0xwx2K4ki0m4oAAcP5UU4Zkd35TkbltXTIGhQUV7aYsEYiAd0yU9ce8mGh4-c8UZndETsBv157fS31aB3ORcYgKcV-fIuMZRS1GcIF7OR5YQSCE8-0cjU/s641/image_2024-11-30_10-37-36%20(2).png

១.ស៊ុត និងទឹកឃ្មុំ៖ ស៊ុតមិនត្រឹមតែជាអាហារដែលផ្តល់សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាធាតុផ្សំនៃសម្រស់ផងដែរ។ Angelina Jolie បានប្រាប់អំពីគ្រឿងផ្សំធម្មជាតិ ដែលនាងតែងតែអនុវត្តជារឿយៗ ដោយនាងបានយកទឹកឃ្មុំផ្សំជាមួយស៊ុត ហើយលាយល្បាយនេះឱ្យសព្វរួចលាបនៅលើមុខ ទុករយៈពេល ២០ នាទី នោះវានឹងកម្ចាត់ជាតិខ្លាញ់ក្នុងរន្ធញើស នឹងកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOPuMJkqzWwjjLaMIzh2WU80YpGGY3sIaJmiQOTfmbBkdB8Jb3EZ2ThyphenhyphenJvu4oTfm4GTWLPkvpFCqD2S5XZlEThMugfq6iHDiok-C9RAGj9dQCc_Rb5UuNnW2eWFb7CslPpRH4fKo8uXbIigqWA1NzUUwkODzHz1qkSiFk9FsGgH_C7S_bRrqRcP4llJT7U/s780/image_2024-11-30_10-37-36%20(3).png
២.ការ៉ុត៖ ការ៉ុតមិនត្រឹមតែសម្បូរជាតិសរសៃប៉ុណ្ណោះទេ ថែមទាំងមានវីតាមីនបេតាការ៉ូទីន ប្រឆាំងភាពចាស់ និងការពារកាំរស្មីពន្លឺព្រះអាទិត្យទៀតផង។ តារាវ័យ ៤៩ ឆ្នាំរូបនេះបានចែករំលែកថា នាងតែងផ្សំការ៉ុត និងម្សៅអង្ករ លាយឱ្យសព្វរួចលាបលើមុខទុកចោល ២០ នាទីជាការស្រេច នោះស្បែកមុខរបស់អ្នកនឹងមានសំណើម សភ្លឺរលោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtHAhHZpdqf7xy_a9THMFvMedOtUHfTWn_j7sD-bg4vgdZW_LM6w33_hja1L6pgQmLXVWEQXOPTpNWYQgYIsPNWR3gRRH39fPWag0k_K_rGpiNJLbjtH0jVm2aWvyq16HN50RbltW0yIWsiN5qAERMqalfCAC4chezDFdLiG0TNOSK6xAfSl-X5Tgj6xJ/s1500/image_2024-11-30_10-37-36.png
៣.លាងមុខរបស់អ្នកជាមួយទឹកដោះគោស្រស់៖ នៅក្នុងទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមជាច្រើន ផ្តល់សំណើមដល់ស្បែក ជួយឱ្យស្បែកពោរពេញដោយភាពរស់រវើក កាត់បន្ថយស្នាមជ្រួញ និងធ្វើឱ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ។ របៀបធ្វើ លាងមុខដូចធម្មតា រួចយកសំឡីជ្រលក់ក្នុងទឹកដោះគោ ដើម្បីម៉ាស្សាលើមុខរយៈពេល ២-៣ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivO4BgbFTgDkqD7isSEs7BVlsIa5oNFiXZKLpMmago__usJ2Xwq4tSO6pP-_GV02gLCETLZyql1q6iboVXSZ3ZJ9Vyj9d554225I8nUnLwbrhSH6z2xaD5mHdZpm43ofN2tqGlQxx4g-lPrXBeBKnpdldTXmLJ40U9ZcriZdCsR_YlQxdKVSPknrL73dfL/s4000/image_2024-11-30_10-37-37.png

៤.ប្រើដុំទឹកកក៖ ការម៉ាស្សាជាមួយដុំទឹកកកភ្លាមៗបន្ទាប់ពីលាងសម្អាតមុខ នឹងជួយបង្រួមរន្ធញើស ក៏ដូចជាជួយឱ្យសរសៃឈាមរត់នៅក្រោមស្បែក ផ្តល់ឱ្យអ្នកនូវមុខពណ៌ផ្កាឈូកភ្លឺថ្លា និងមានសុខភាពល្អ។ របៀបធ្វើ រុំទឹកកកក្នុងកន្សែងទន់ ម៉ាស្សាជារង្វង់នៅលើផ្ទៃមុខ ឬកន្លែងណាដែលមានរន្ធញើសធំៗ ដើម្បីរឹតបន្តឹងរន្ធញើសជាការស្រេច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijv1njK14usQRpgrZLLRwqbvmMIXbCE05tVnm2ACMM1eDNMzuyrtDUwS9v7yp2gHA5xEgAfK32xxYZUEzNKTSzVmTEb-Js6utH3BR6Gh5N_11ogGRW7NZ1_LuUBCxrwnNObcOMoBpVYP5p4MuRseiDc5MzQo35EmobGxbQI5tqnDGke5vFwPYBkL-tR6Xt/s1000/image_2024-11-30_10-37-43.png

ទីក្រុងហាណូយបានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត

0

ប្រទេសវៀតណាម៖ ផ្លូវរថភ្លើងដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយទៅជាតំបន់ដែលពោរពេញទៅដោយហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេយ៉ាងសម្បូរបែប កំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។
ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយប្រទេសវៀតណាមបានកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ កន្លែងនេះល្បីល្បាញខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទោះបីជាមើលទៅហាក់មានគ្រោះ.ថ្នាក់បន្តិចមែន ដោយសាររថភ្លើងតែងតែជិះកាត់ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Pwqk2gfIt1gXUkah4dk7FxbM-d2ykRG6b6jA7Fo1OxHrU2R6JDJAkDy_F9ijYMvwbUc8j9Ob4HUbiGC2r0qKMSxANBP6f5B9jM-IChX3XzeBl4DdqOwNyq-jZ8Us-j6fF1Tr57li0sCyxEC7Cg1B3n8Uzeo2htrjk3jS_Pdh7JDml1hUqvbPs0VevFsv/s1000/image_2024-11-30_10-33-03%20(2).png

ភ្ញៀវទេសចរតែងតែមកទីនេះដើម្បីថតរូប និងទទួលយកបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។ ផ្លូវរថភ្លើងមានទីតាំងនៅជាប់សង្កាត់ ៣ គឺ Dien Bien, Cua Nam និង Hang Bong។ បច្ចុប្បន្នវៀតណាមកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងល្បឿនដ៏ខ្លាំងក្លា ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ ដែលនាំមុខប្រទេសក្នុងចំនួនភ្ញៀវអន្តរជាតិរយៈពេល ១០ ខែដើមឆ្នាំ ៤.៩៥ លាននាក់ កើនឡើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2dmOKJIsLVCrNgLBmkC8FtWSMA10DFI3JdfIR93zDMe_JCDRygyhXFtlBVdbV3V4b3X-OGExnZ3uX4Jmd2w7StsEPkAhcq6fp2w9rE-S1c1B5E1Lb9NmiUuZ02xCs26YdzKx0mNbWoJZv5B3_2XFAnUxMICHTFBcK1sEryRk5IjK0qJGS_KZH5ruPxby4/s2331/image_2024-11-30_10-33-03%20(3).png

ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ភ្ញៀវក៏ចង់ស្វែងរកអ្វីដែលប្លែកៗ និងថ្មីៗផងដែរ។ អនុប្រធានសមាគមទេសចរណ៍ហាណូយ លោក Nguyen Tien Dat បាននិយាយថា “ភ្ញៀវអន្តរជាតិ ច្រើនតែចូលចិត្តរបស់ថ្មី ប្លែក និងរំភើប” ដូច្នេះរដ្ឋាភិបាលក៏បានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏បានប្រែក្លាយពីចំណុចខ្សោយទៅជាចំណុចខ្លាំងមិនគួរឱ្យជឿ នៅពេលដែលខ្លួនបានអភិវឌ្ឍផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDLZkt3FYG2kgLmA_z1ZXJ-0VD2e1mst0gp6ASqzE-6C5bm8dO8ujbArwgYP7pb5ZPrL_c6AHG4X3bWP3RfKYWvwkNpKhTuS9M9S1MbPg4_hGwoGkKw2uH0NvbaxfNCcYuxUNbIzbUq5-cpTsNrkslMyihDfEEnD3xtou8M4QzzRtYMBuytbdnvwBV1Rq/s1000/image_2024-11-30_10-33-03.png

បច្ចុប្បន្នផ្លូវរថភ្លើងបានបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជន បង្កើតការរីកចម្រើនសម្រាប់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង។ ទោះបីកាលពីមុនកន្លែងនេះធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់ក៏ដោយ ក៏ឥឡូវនេះវាគឺជាគោលដៅទេសចរណ៍ផ្លូវការ ដូច្នេះនៅពេលរថភ្លើងបើកឆ្លងកាត់ ក៏វាមិនបង្កឱ្យមានគ្រោះ.ថ្នាក់ដល់ភ្ញៀវទេសចរដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuc7a18l1bWPbozhNVuQN5BDAqZyGtWVmLTrWzqZx0TpxcTm5KiDhHp-PyUEsJyoaToIrx4lUOATX_AAZbYnDtWDanHS-stpcg5w7KBLvV1ljqLzHo9wImf0x3xOkYTViYUkY51gNCD6NcO7H6tOPFnlhkzMyswVF9P4mxSVBKYuJFIgBxS_ds00keBHt/s2048/image_2024-11-30_10-33-05.png

សាងសង់បាន៩០% ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ចាយអស់ជិត១៤០០លានដុល្លារ

0

គិតមកទល់់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ តម្លៃ១៥០០ លានដុល្លារ សាងសង់បានជាង៩០ភាគរយ ដោយចំណាយអស់១៣៣៦លានដុល្លារ ខណៈរដ្ឋគ្រោងនឹងដាក់ឱ្យប្រតិបត្តិការសាកល្បងនៅឆមាសទី១ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilTjD1qObhiSgdGENm76rbOexheWr1qZjmcA_8-5rgeZb7OZzJQZ_yXrIYFucc5QQzaSbmnR4bJq-I1PpIhNgkFkAmTVw0aoCDmXkDnXTPkRglC8uRigg4opDJim51KllnNPhIhw1NdTv7YOkMDE1muRy4Pn4QpVOTtvE8_bNBkrQcmkT6VlczKw3h9Q1M/s1169/image_2024-11-30_10-23-36.png

សម្រាប់ទុនវិនិយោគព្រលានយន្តហោះនេះ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០ភាគរយ ចំណែកក្រុមហ៊ុន OCIC របស់លោកអ្នកពុង ឃាវសែ ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០ភាគរយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh07aaNi0D-GNQk3i73cCYcbK4xEk2RnuJS8naenmMiagPHx2chksRR61yvWbuuKe0RxSWmGrQJ4gpyERvNPAgIlTPVD0zLKUcq7x3QH3JrOQjwZfcphb2Hs0DEANuJ4jK6mYH1yDSdaTHiAA5TYxbJ7fVAwiGTPNamqF7dYRQGi46tEiL8cqG5W52qdw9U/s2048/image_2024-11-30_10-23-39.png
ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើង ជាប្រភេទ 4F, មានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHxTYJ7oHBht2aXQDuRgge2oadL_gYiKAiRQF_n_vcFy-PA2zmdXT5o2Fjp3tDIhrCvdDBDNeimA-f_MVtxXn9eyCmYs1BIlIyC6WSu7wU4klyv4wW0k2WXLXmbbPYj5aI7kGs9MppzmBmROcmOZ-17LLaoI3o3NPOqc9_euLlphuSAB9U4T0ahLeSF2n/s2048/image_2024-11-30_10-23-41.png
ក្រោយសាងស់រួច ក្រុមហ៊ុន VINCI របស់បារាំង នឹងក្លាយជាអ្នកគ្រប់គ្រងព្រលានយន្តហោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgh2jxfJ9iNPpR-4g_C6ebIBgjznylOUAi2IaGoHdhGvf4d4M_4vNVy_INIE8aiVXZm6Y9YssQom8Dyq5blaEtLOviTzqJ2V90mt8CpKNksuV866AhQrqynsSeuJSy6Qh5DBVqEB_vKOyqAqFgv0Ig9eps2qwXn72TkiQiUFeMkRQ1fH7eoKy0mq0GUX6g/s2048/image_2024-11-30_10-23-42.png

គួរបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕

 

ភ្នំខ្នងព្រះតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង បើបានទៅហើយដឹងតែមិនខកបំណងឡើយ

0

ភ្នំខ្នងព្រះគឺជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ស្ថិតនៅជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ស្រស់ស្អាតមិនចាញ់ភ្នំខ្នងផ្សារឡើយ។ កន្លែងនេះមិនត្រឹមតែជាតំបន់ធម្មជាតិសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេងប៉ុណ្ណោះទេ តែក៏ជាតំបន់ប្រវិត្តសាស្ត្រផងដែរ ដោយសារនៅទីនេះមានរូបគំនូរព្រះពុទ្ធសាសនាលើកំរាលថ្មនៃខ្នងភ្នំ ទំនងជាកន្លែងទីសក្ការៈពីសម័យបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHdXmOi8F6ojPM0PFBxXbckchSOE0RpYfhSnnMV3QzVbc1sKt5YGY1d2SA23b9vpd_vjHxuLJuNjqXDZQfFh8s_C0KTy_Ys-eegxVqN-V8MPBPWhfY5fsZLTvoNV8KbVrxWenQ5UzaqanoueqpiuWfPIL4CRNibTqhZi10IXjG2kYU2XZLrmEJ8Wy1m5N/s2048/466600867_1621295018812874_1387140683543085983_n.jpg

ដោយឡែកបើនិយាយពីការធ្វើដំណើរឡើងលើភ្នំវិញគឺមានចម្ងាយប្រហែលជាង ៨ គីឡូម៉ែត្រពីភ្នំ ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ ទៅ ៦ ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។ ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិតូចធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdd5zzVeX5kUVksKw5Dx6boJ0h-91y1YMHsi1nwkfvEDLPr9aeexSL5wyK_mdkYJaJDxjMsGKcGkAtUVecuA_3KpZG3wkJ7KXxELmWit9J6A2cX14t1AghhI4uHMHAYOnXTGteLFoR6xtqB61MjTUOx-WRBM3v0d9AnVhrz92zhyphenhyphengwouMtfnGtqA5ZH7C/s1649/468631083_9094508117278586_54325376271440072_n.jpg

ជាមួយកម្ពស់ ១.២០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ភ្នំខ្នងព្រះមានទេសភាព ៣៦០ ដឺក្រេ គឺជាតំបន់ធម្មជាតិមួយ សម្រាប់អ្នកចូលចិត្តឡើងភ្នំ ផ្សងព្រេង និងជាតំបន់ប្រវិត្តសាស្ត្រ។ វាក៏ជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រនៃខេត្តត្រាត ប្រទេសថៃ គួរជាទីមនោរម្យ និងគួរឱ្យចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKP0TsKLKLXQRMWKVFbi-XXITwWd10c2z3zE0MeEMf_L5F-u27zke9CuiunSZn2CpMZC0HautwkKOB1ImskiXnQY5S88XCuUS96LIXjFPoLIm6kdbm89gCS7EMtaLxWaeBNr4WZJmBSGDG2ZfZ0IqnYMjMPgkpHoBl9e9GerYrcBuStPsohR-r1DIJ30c/s1280/image_2024-11-30_09-28-44.png

ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ អ្នកទេសចរក៏អាចមើលឃើញផ្ទាំងទស្សនីយភាពនៃជួរភ្នំជាច្រើន តម្រៀបគ្នាយ៉ាងសម្បូរបែប ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានជាទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ អមដោយស្បៃពពករសាត់ជុំវិញខ្លួនយើងយ៉ាងត្រជាក់ស្រួលផងដែរ។ ទោះជាយ៉ាងណាសម្រាប់ពេលយប់ អាកាសធាតុនៅទីនេះគឺត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរបោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIBBbbrUR8HLSb0DH-QO-y_fzvF_qxmqTdWoq4QdcNe-CXfWUY8hO-zyj0GPieenAbQWp16qIQRU7AELVd_0foLIFTF5AKg0zXCWkpW9SQ9TW0l3Re-38RE7qS9y8QJpGXcHD3-SC6lQQphP9bWnOTVBy8jBxu2mNBS0rDZlrX4xe00NHUkxZ0PVe2YB4/s1280/image_2024-11-30_09-28-45.png